Home Blog Page 1950

ទាហានរុស្ស៊ី ស្លាប់នៅលើសមរភូមិ ១ថ្ងៃជិត៦០០នាក់

0

រដ្ឋធានីកៀវ៖ កងទ័ពអ៊ុយក្រែន បានអះអាង អំពីទាហានរបស់រុស្ស៊ី បានស្លាប់ ចំនួន៥៩០នាក់ នៅលើសមរភូមិប្រយុទ្ធ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ហើយតួលេខថ្មីនេះ បានធ្វើឲ្យក្រុងមូស្គូ បាត់បង់កម្លាំងទ័ព កើនឡើងដល់ជាង៩៨ ០០០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាមរហូតមកដល់ពេលនេះ។

ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ថា អគ្គសេនាធិការកងទ័ពអ៊ុយក្រែន សរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ រុស្ស៊ី បានបាត់បង់ទាហាន នៅលើសមរភូមិប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែន ប្រហែល ៩៨ ២៨០នាក់។Ukrainian Armed Forces kill nearly 600 Russian soldiers in a day on 27  November

ក្រៅពីការបាត់បង់កម្លាំងទាហាននោះ រុស្ស៊ី បានខាតបង់គ្រឿងសឹក មានតម្លៃរាប់ពាន់លានដុល្លារ រួមមាន រថក្រោះ ចំនួន ២ ៩៨៧គ្រឿង, រថពាសដែក ចំនួន ៥ ៩៦៣គ្រឿង, យន្ដហោះចម្បាំង ចំនួន ២៨១គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២៦៤គ្រឿង, យានយន្ដផ្សេងៗ និង រថយន្ដដឹកប្រេងឥន្ធនៈ ចំនួន ៤ ៥៧៩គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ១ ៩៤៨គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៤១០គ្រឿង, ប្រព័ន្ធកាំភ្លើងបាញ់យន្ដហោះ ចំនួន ២១១គ្រឿង … និង គ្រឿងសឹកជាច្រើនទៀត។

បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានអះអាង ថា ទាហានរុស្ស៊ី បានរងគ្រោះថ្នាក់ខ្លាំងបំផុត នៅលើសមរភូមិលីម៉ាន់ (Lyman) និង បាឃ្មូត (Bakhmut)។Russia-Ukraine war updates for June 14, 2022

ទោះជាយ៉ាងណា តួលេខ នៃការស្លាប់របស់ទាហានរុស្ស៊ី ទាំងនេះ មិនមែន ជាការអះអាង ចេញពីប្រភពឯករាជ្យណាមួយនោះឡើយ ហើយវាគ្រាន់តែជាការបញ្ជាក់ ពីភាគីអ៊ុយក្រែន តែប៉ុណ្ណោះ។ ដោយឡែក រុស្ស៊ី វិញ ក៏មិនបានបញ្ជាក់អំពីចំនួនទាហានរបស់ខ្លួន បាត់បង់ នៅក្នុងសង្គ្រាមនោះដែរ ដោយលើកហេតុផល អំពីការងារសម្ងាត់របស់ជិត។

ដោយឡែក លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ធ្លប់លើកឡើង កាលពីខែមុន ថា កម្លាំងទាហានរុស្ស៊ី ប្រហែល ១០ម៉ឺននាក់ បានស្លាប់ និង រងរបួស។ ចំណែកកងទ័ពអ៊ុយក្រែន បានរងគ្រោះថ្នាក់ ប្រហាក់ប្រហែលគ្នានេះដែរ៕Russia says it has taken full control of Mariupol in its biggest victory of  the war | PBS NewsHour

នាវារាជវង្ស ដ៏ធំបំផុតរបស់ថៃបានលិចកណ្ដាលឈូងសមុទ្រ បន្លិចកងទ័ពរាប់រយនាក់

0

ប្រទេសថៃ៖ នាវារាជសុខោទ័យ ដែលជានាវារបស់រាជវង្សថៃ ត្រូវបានលិចនៅកណ្តាលឈូងសមុទ្រថៃ បន្ទាប់ពីម៉ាស៊ីនមានបញ្ហា ហើយបានពន្លិចកងទ័ពចំនួន ១០៦នាក់ ជួយសង្គ្រោះបានចំនួន ៧៨ នាក់ ​បាត់ខ្លួន២៨នាក់ និង ៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ មានសេចក្ដីរាយការណ៍បីឧប្បត្តិហេតុនៃការលិចនាវារបស់រាជវង្ស “រាជសុខោទ័យ” បន្ទាប់ពីមានព្យុះ និងខ្យល់បក់ខ្លាំងនៅកណ្តាលឈូងសមុទ្រថៃ ក្នុងស្រុកបាងសាផាន ខេត្ត ប្រាជួបគិរីខាន់។

ប្រភពដដែលបានបង្ហាញថាមុនពេលកើតហេតុកងទ័ពចំនួន១០៦នាក់មានបេសកកម្មធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍មួយ ដើម្បីគោរពដល់ឧត្តមនាវាឯក ព្រះមហាក្សត្រី មហាចក្រី សិរិន្ទថន ព្រះអង្គម្ចាស់ អាផាកន គៀតវង្ស ក្រុម លួង ឈុម ផន ឬ “បិតានៃកងទ័ពជើងទឹកថៃ” ក្នុងឱកាសគម្រប់ខួប ១០០ ឆ្នាំនៃការសោយទីវង្គតរបស់ព្រះអង្គនៅទីសក្ការៈបូជា ក្រុម លួង ឈុម ផន(Krom Luang Chumphon) ខេត្តឈុនបុរី។

ជាសំណាងមិនល្អ ខណៈពេលធ្វើដំណើរស្រាប់តែមានព្យុះ និងខ្យល់បក់យ៉ាងខ្លាំងនៅកណ្តាលឈូងសមុទ្រថៃ បណ្ដាលឱ្យមានទឹកហូរចូលប្រព័ន្ធអគ្គិសនីតាមបំពង់ផ្សែងក្បែរទូក និងបណ្ដាលឱ្យរលត់ម៉ាស៊ីន ជាមួយគ្នានោះស្រាប់តែនាវាបានក្រឡាប់ហើយក៏ចាប់ផ្ដើមលិចចូលក្នុងទឹកសន្សឹម ពន្លិចក្រុមទាហានទាំងអស់។

ស្របពេលនោះក្រុមអ្នកជួយសង្គ្រោះបានព្យាយាមចុះមកកន្លែងកើតហេតុភ្លាមៗ ព្រមទាំងបានជួយសង្គ្រោះបានទាហាន ចំនួន ៧៨ នាក់ទៅមាត់ច្រាំងដោយ ​ ៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងមនុស្សចំនួន ២៨នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួន។

បច្ចុប្បន្នឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងក្ដៅគគុក។

គួរបញ្ជាក់ផងដែរថានាវារាជសុខោទ័យបានសាងសង់ដោយក្រុមហ៊ុន Tacoma Boat Building Co, USAកាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ១៩៨៧ មានប្រវែងសរុប ៧៦,៨ ម៉ែត្រ ទទឹង ៩,៦ ម៉ែត្រ ជម្រៅទឹក ៤,៥ ម៉ែត្រ។

បេសកកម្មចម្បងរបស់កប៉ាល់សុខោទ័យគឺដើម្បីកម្ចាត់នាវាមុជទឹក ការល្បាតស៊ើបការណ៍ អមដំណើរក្បួន ការគាំទ្រភ្លើងនៅឆ្នេរសមុទ្រ បេសកកម្មបន្ទាប់បន្សំគឺគាំទ្របេសកកម្មកងទ័ពជើងទឹកជាចម្បង៕ ប្រភព៖ ​Sanook

 

 

 

 

 

មន្ទីរបញ្ចកោណអះអាងថា ខ្លួនបានទទួលរបាយការណ៍រាប់រយពាក់ព័ន្ធនឹង UFO

0

អន្តរជាតិ៖ ការិយាល័យរបស់មន្ទីរប៉ង់តាហ្គោនថ្មី ដែលបង្កើតឡើងដើម្បីតាមដានរបាយការណ៍នៃវត្ថុហោះហើរដែលមិនស្គាល់អត្តសញ្ញាណ ឬ UFO បានរាយការណ៍ថា ខ្លួនបានទទួលរបាយការណ៍ថ្មីៗរាប់រយរហូតមកទល់ពេលនេះ នេះបើតាមថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារបានឱ្យដឹងកាលពីថ្ងៃសុក្រ។ ការិយាល័យ All-domain Anomaly Resolution Office (AARO) ត្រូវបានបង្កើតកាលពីខែកក្កដា និងទទួលខុសត្រូវមិនត្រឹមតែ UFO នៅលើមេឃប៉ុណ្ណោះទេ ប៉ុន្តែនៅក្រោមទឹក ឬក្នុងលំហរ ក៏ដូចជា UFO ដែលបង្កើតដោយយោធា។ កន្លងមកអ្នកបើកបរយន្តហោះបានឃើញ UFO ជាច្រើន ប៉ុន្តែពួកគេមិនដែលបានរាយការណ៍ឱ្យបានច្រើននោះទេ ដោយសារខ្លាចថាគ្មានអ្នកជឿ ឬខ្មាសគេ ដែលជាហេតុនាំឱ្យមានការបង្កើតការិយាល័យមួយនេះ។

នៅខែមិថុនា ឆ្នាំ២០២១ លោក Sean Kirkpatrick មកពីការិយាល័យនាយកស៊ើបការណ៍ជាតិបានឱ្យដឹងថា ចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០២១ មានការជួបវត្ថុចម្លែកបែបនេះ ១៤៤ ករណី ដែល ៨០ ក្នុងចំណោមនោះ ត្រូវបានចាប់យកនៅលើឧបករណ៍ចាប់សញ្ញាច្រើនដង។ ម្យ៉ាងទៀត ក្រៅពីវត្តមានរបស់ UFO ពួកគេក៏មានការព្រួយបារម្ភពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើបក្នុងវិស័យយោធា ដូចជា៖ យន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង ដ្រូនគ្មានមនុស្សបើក និងមីស៊ីលឿនជាងសំឡេង Hypersonic ដែលទាំងសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងបង្កើនការផលិតដូចគ្នា ហើយវាអាចច្រឡំថាជា UFO ក៏ថាបាន។

លោក Kirkpatrick បាននិយាយថា ការិយាល័យ AARO បាននឹងកំពុងសម្របសម្រួលជាមួយមន្ទីរបញ្ចកោណ និងសហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ដើម្បីទទួលបានបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិក ដើម្បីគ្រប់គ្រងយន្តហោះ ឬដ្រូនទាំងនោះ។ ជម្រាបដែរថា កាលពីខែឧសភានេះ សភាអាមេរិកក៏បានបើកសវនាការលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជាងកន្លះសតវត្ស លើប្រធានបទទាំងអស់នេះ ស្របពេលឥទ្ធិពលរបស់រុស្ស៊ី និងចិន កាន់តែមានសន្ទុះឡើង ជាពិសេសការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន៕

ភ្ញាក់ផ្អើល! បរុសម្នាក់បានបាត់បង់ជីវិត អំឡុងពេលទស្សនារឿង Avatar វគ្គ២

0
 បុរសម្នាក់មកពីរដ្ឋ Andhra Pradesh នៃប្រទេសឥណ្ឌាបានជួបនូវហេតុការណ៏សោកនាដកម្មមួយ បានទទួលមរណភាពដោយសារគាំងបេះដូងអំឡុងពេលទស្សនាភាពយន្ត “Avatar: The Way of Water”។
ជនរងគ្រោះមានឈ្មោះថា Lakshimireddy Srinu តាមសាក្សីដែលជាប្អូនប្រុសគាត់ឈ្មោះ Raju លើកឡើងថាគាត់បានដួលធ្លាក់ពីកៅអីពេលកំពុងមើលរឿង ភ្លាមៗជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យរដ្ឋ Peddapuram តែជាអកុសលជនរងគ្រោះត្រូវគ្រូពេទ្យបញ្ជាក់ថាបានផុតដង្ហើមបាត់ទៅហើយ។Q&A With James Cameron and the Cast of 'Avatar' 2 - The New York Times
តាមវេជ្ជបណ្ឌិតបាននិយាយថា ជនរងគ្រោះមានភាពរំភើបពេកពេលទស្សនា Avatar 2 ធ្វើឲ្យសម្ពាធឈាមគាត់ហក់ឡើងខ្ពស់ បណ្ដាលឲ្យមានហេតុការណ៏នេះកើតឡើងតែម្ដង។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ 2010 ក៏មានឧប្បត្តិហេតុការណ៏កើតឡើងស្រដៀងនេះដែរ មានបុរសជនជាតិតែវ៉ាន់អាយុ 42 ឆ្នាំម្នាក់បានគាំងបេះដូងស្លាប់ពេលទស្សនាភាពយន្ត Avatar វគ្គ 1៕Release Of 'Avatar 2' Delayed To 2022 - DeeperBlue.com
ប្រភព៖ Wio News

ចក្រភពអង់គ្លេស បញ្ជូនមីស៊ីលនាំផ្លូវទៅជួយអ៊ុយក្រែន ដើម្បីបំបាក់ រុស្ស៊ី

0

រដ្ឋធានីកៀវ៖ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី បានបញ្ជាកងទ័ពរបស់ខ្លួន ឲ្យបើកទ្វារព្រំដែន ធ្វើសង្គ្រាមវាយលុក ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស ក្លាយជាប្រទេសបស្ចិមលោកនាំមុខគេមួយ បញ្ជូនគ្រឿងយុទ្ធោបករណ៍ ទៅជួយដល់ក្រុងកៀវ ហើយឥឡូវ ប្រទេសមហាអំណាចមួយនេះ បានសម្រេចចិត្ត បញ្ជូនមីស៊ីលនាំផ្លូវដ៏ទំនើបរបស់ខ្លួន ទៅជួយប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះបន្ដទៀត។

ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ថា ចក្រភពអង់គ្លេស បានអះអាង អំពីការបញ្ជូនមីស៊ីលនាំផ្លូវ ប្រភេទ Brimstone 2 ទៅកាន់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយ នៃកញ្ចប់ជំនួយយោធារបស់ក្រុងឡុងដ៍។Ukraine war: Rishi Sunak visits President Zelensky in Kyiv as he pledges  £50m in aid - BBC Newsក្រសួងការពាជាតិ ចក្រភពអង់គ្លេស បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា ចក្រភពអង់គ្លេស បានសម្រេចផ្ដល់មីស៊ីល Brimstone 2 ដែលជាប្រភេទមីស៊ីលនាំផ្លូវជាក់លាក់មួយ បញ្ជូនទៅឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ហើយនេះក៏ជាផ្នែកមួយ នៃកញ្ចប់ជំនួយសន្ដិសុខរបស់ក្រុងឡុងដ៍ ផងដែរ។ កញ្ចប់ជំនួយនេះ នឹងតួនាទីយ៉ាងសំខាន់ សម្រាប់ការបញ្ឈប់ល្បឿន វាយរុលទៅមុខ ពីកម្លាំងទាហានរុស្ស៊ី។

បើតាមសេចក្ដីរាយការណ៍ បានអះអាង ថា មីស៊ីល Brimstone 2 ចុងក្រោយបង្អស់របស់ចក្រភពអង់គ្លេស មានសមត្ថភាពខ្លាំងជាងមុនទ្វេដង ហើយត្រូវបានផ្តល់ ទៅឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន។ ប្រព័ន្ធមីស៊ីលប្រភេទនេះ អនុញ្ញាតឱ្យកាំជ្រួចស្កែន ទៅលើសមរភូមិ និង ជ្រើសរើស អំពីគោលដៅសមស្របបំផុត ខណៈកំពុងពិនិត្យលើយានស៊ីវិល ឬ ឧបករណ៍យោធាមិនសូវសំខាន់។Can missiles just go rogue? This is what we know about the rocket strike in  Poland near Ukraine's border - ABC News

ចាប់តាំងពីក្រុងមូស្គូ បានប្រកាសធ្វើសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស បានផ្លាស់ប្ដូរនាយករដ្ឋមន្រ្ដី ចំនួន៣រូបរួចមកហើយ ប៉ុន្ដែប្រទេសមហាអំណាចបស្ចិមលោកមួយនេះ នៅតែប្រកាន់គោលជំហរ មិនងាកថយ នៅក្នុងការជួយដល់អ៊ុយក្រែន ដើម្បីការពារទឹកដី និង សេរីភាពរបស់ពួកគេ។ កាលពីនៅក្នុងឋានៈជានាយករដ្ឋមន្រ្ដី លោក បូរីស ចនសុន (Boris Johnson) បានទៅធ្វើដំណើរទៅជួយមេដឹកនាំអ៊ុយក្រែន ដល់រដ្ឋធានីកៀវ ចំនួន៣លើក ដើម្បីសិក្សា អំពីតម្រូវការចាំបាច់របស់ពួកគេ។ លើសពីនេះទៅទៀត សូម្បីតែជិតដល់ពេលគាត់ត្រូវដើរចេញ ពីតំណែងទៅហើយ ក៏លោក ចនសុន ថែមទាំងទៅជួយបង្ហាត់បង្រៀន ដល់កងទ័ពអ៊ុយក្រែន ដោយផ្ទាល់ទៀតផង។Britain's Brimstone missiles primed to make Russian soldiers' lives hell

ស្របគ្នានឹងសកម្មភាពរបស់លោក បូរីស ចនសុន នោះ លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីបច្ចុប្បន្នរបស់ចក្រភពអង់គ្លេស ក៏បានធ្វើដំណើរទៅជួយមេដឹកនាំរបស់អ៊ុយក្រែន ដល់រដ្ឋធានីកៀវ ដើម្បីប្រកាស អំពីគោលជំហររបស់ប្រទេសមហាអំណាចបស្ចិមលោកមួយនេះ សម្រាប់កិច្ចគាំទ្រ ជួយដល់ប្រជាជនអ៊ុយក្រែន។ ចក្រភពអង់គ្លេស នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ជួយដល់អ៊ុយក្រែន រហូតទទួលបានជ័យជម្នះយ៉ាងពិតប្រាកដ៕MARITIME BRIMSTONE | TACTICAL STRIKE, Maritime Superiority | MBDA

មកដឹងពីមូលហេតុដែល អ្នកស្រី អែនជីលីណា ជូលី លាលែងពីតំណែងជាបេសកជននៃទីភ្នាក់ងារជនភៀសខ្លួន

0

អន្តរជាតិ៖ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ថា លោកស្រី អែនជីលីណា ជូលី (Angelina Jolie) កំពុងផ្លាស់ប្តូរពីតួនាទីរបស់នាងជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហើយនឹងចូលរួមលើបញ្ហាមនុស្សធម៌ និងសិទ្ធិមនុស្សយ៉ាងទូលំទូលាយ។​នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNNនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២។

លោកស្រី Jolie  ដែលបានធ្វើការជាមួយ UNHCR អស់រយៈពេលជាង ២ទសវត្សរ៍ និងត្រូវបានតែងតាំងជាបេសកជនពិសេសក្នុងឆ្នាំ២០១២ និយាយថានាងមានគម្រោងធ្វើការខុសគ្នា និងចូលរួមដោយផ្ទាល់ជាមួយជនភៀសខ្លួន និងអង្គការក្នុងស្រុក ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត។

លោកស្រី Jolie បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្ញុំដឹងគុណចំពោះឯកសិទ្ធិ និងឱកាសដែលខ្ញុំត្រូវតែធ្វើការជាមួយមន្រ្តីផ្នែក UNHCR ឆ្នើម និងមានការលះបង់ជាច្រើននាក់ និងសហការីផ្សេងទៀតដែលកំពុងធ្វើការងារសង្គ្រោះជីវិតទូទាំងពិភពលោក និងដើម្បីបម្រើជាបេសកជនពិសេស។

​ចំណែកសេចក្តីថ្លែងការណ៍អង្គការបាននិយាយថា ក្នុងរយៈពេល ២១ឆ្នាំកន្លងមកនេះ លោកស្រី Jolie បានធ្វើការដោយមិនចេះនឿយហត់ ដោយបានបំពេញបេសកកម្មជាង៦០ ដើម្បីធ្វើជាសាក្សីចំពោះរឿងរ៉ាវនៃការរងទុក្ខ ជាមួយជនភៀសខ្លួន។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា​ លោកស្រី Jolie នឹង​បន្ត​ធ្វើ​ការ​ដើម្បីកសាង​ប្រព័ន្ធ​អន្តរជាតិ​ដែល​ស្មើភាព យុត្តិធម៌ និង​រួម​បញ្ចូល​គ្នា​បន្ថែម​ទៀត​ ៕

ដំណឹងល្អ! NASA រកឃើញភព២ អាចមានទឹកដូចផែនដី

0

កាលពីពេលថ្មីៗនេះ អង្គការណាសាបានរកឃើញភស្តុតាងដែលធ្វើឱ្យពួកគេអាចសន្និដ្ឋានបានថា ភពចំនួន២ អាចមានផ្ទៃសមុទ្រដូចផែនដី។

ភពទាំង ២ នោះរួមមានKepler-138 c និង Kepler-138 d ដែលក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Montreal ដឹកនាំដោយលោកស្រី Caroline Piaulet ជឿថាមានទឹកភាគច្រើននៅលើផ្ទៃរបស់វា។

ប៉ុន្តែការសិក្សាស្រាវជ្រាវមិនទាន់រកឃើញទឹកនៅលើភព Exoplanet ទាំង ២ដោយផ្ទាល់នោះទេ ប៉ុន្តែតាមរយៈ ការប្រៀបធៀប ទំហំ និងម៉ាស់របស់ភពទាំងនេះទៅនឹងគំរូផ្សេងៗ ក្រុមតារាវិទូដដែល បានសន្និដ្ឋានថា ប្រភាគ សំខាន់នៃបរិមាណរបស់ភពរហូតដល់ពាក់កណ្តាលអាចផ្សំឡើងពីវត្ថុធាតុស្រាលជាងថ្ម ប៉ុន្តែធ្ងន់ជាងអ៊ីដ្រូសែន ឬ អេលីយ៉ូម ដែលសមាសធាតុបែបនេះភាគច្រើនគឺទឹក។

Exoplanet គឺជាភពដែលវិលជុំវិញតារាមួយស្រដៀងនឹងភពនៅក្នុងប្រព័ន្ធព្រះអាទិត្យដែរ ប៉ុន្តែវាស្ថិតនៅ ខាង ក្រៅ ប្រព័ន្ធព្រះអាទិត្យ។ បើគិតពីចំណុចដែលថាភព Kepler-138c និង ភព Kepler-138d ស្ថិតនៅ ចម្ងាយ ២១៨ នៃឆ្នាំពន្លឺក្នុងក្រុមតារានិករលីរ៉ា (Lyra) ពួកគេពិតជាស្ថិតនៅក្នុងប្រភេទភព Exoplanet។

ខណៈទឹកកកត្រូវបានគេ សង្កេតឃើញមាននៅលើព្រះចន្ទ ជាច្រើនរបស់បណ្ដាភពក្រៅនៃប្រព័ន្ធព្រះអាទិត្យ របស់យើងរហូតមកទល់ ពេលនេះ អ្នកវិទ្យាសាស្ត្រមិនបានជោគជ័យក្នុងការស្វែងរកភពណាដែល មានសមុទ្រ ដូចភពផែនដីនោះទេ៕A Hubble first: Water vapor found on habitable-zone exoplanet – Exoplanet  Exploration: Planets Beyond our Solar System

ប្រភព៖ NASA

ឥទ្ធិពលដ៏ខ្លាំងក្លាប្រព័ន្ធការពារអាកាសទំនើប ដែលអាមេរិកត្រៀមបញ្ជូនទៅអ៊ុយក្រែន

0

ប្រព័ន្ធការពារអាកាស Patriot គឺជាខែលស្ទាក់ចាប់មីស៊ីលដ៏ទំនើបមួយរបស់សហរដ្ឋអាមេរិក។ ការ បញ្ជូនសព្វាវុធទំនើបប្រភេទនេះទៅអ៊ុយក្រែន បានបង្កជាការលើកឡើងខុសៗគ្នាក៏ដូចជាការព្រមានរបស់រុស្ស៊ី អំពីផលវិបាក នៃសង្គ្រាមផងដែរ។Will US Patriot missiles really be a game changer in Ukraine? - ABC News

Patriot  ត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងក្នុង ទសវត្សរ៍ឆ្នាំ ១៩៨០ ហើយអាចកំណត់ គោលដៅអាកាសដូចជា យន្តហោះចម្បាំង មីស៊ីលគ្រូស និង មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាដើម។ អ្នកវិភាគ យោធាលើកឡើងថា “ជំនួយ Patriot នឹងមិនត្រឹមតែផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពថ្មីដ៏សំខាន់ដើម្បីការពារ ទីក្រុងរបស់ខ្លួនពីមីស៊ីលរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញឱ្យឃើញផងដែរថាការខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំង មានប្រសិទ្ធិភាពតិចតួចក្នុងការបំបាក់ស្មារតី នៃការគាំទ្រអ៊ុយក្រែន របស់លោកខាងលិច”។What Can US-Supplied Patriot Missile System Do for Ukraine? | Time

នៅក្នុងមួយតម្លៃមួយគ្រាប់ ៣លានដុល្លារ ប្រព័ន្ធការពារអាកាសនេះ  មានល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចស្ទាក់ចាប់យន្តហោះ ដ្រូន និងគ្រាប់មីសុីល បានថែមទៀតផងដែរ។

គួរបញ្ជាក់ថាចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមការឈ្លានពាននៅចុងខែកុម្ភៈមក អ៊ុយក្រែនតែងតែទទូចសុំអាវុធ ទំនើបៗ ដើម្បីការពារខ្លួនក៏ដូចជាប្រឆាំងនឹងទ័ពរុស្ស៊ី ។ ប៉ុន្តែសំណើទាំងនេះរងការមិនអើពើ ឬជំទាស់ពី លោក ខាងលិច ដែលថាការផ្ដល់ជូនរបស់ខ្លួននឹងបង្កើនហានិភ័យនៃជម្លោះ ឬការគំរាមកំហែងពីរុស្ស៊ីកាន់តែខ្លាំង ប្រសិនបើអ៊ុយក្រែនយកអាវុធទាំងនោះទៅវាយប្រហារគោលដៅក្នុងប្រទេសរុស្ស៊ី ។NATO deploys Patriot missile air defence system to Slovakia ???????? - YouTube

យ៉ាងណាមិញលទ្ធភាពនៃការបញ្ជូនPatriotកើតមានបន្ទាប់ពីអង្គការណាតូប្ដេជ្ញារួមគ្នាបង្កើនការគាំទ្រផ្នែក យោធាលើអ៊ុយក្រែនបន្ទាប់ពីចោទប្រកាន់រុស្ស៊ីថាប្រើរដូវរងាធ្វើជាអាវុធតាមរយៈការវាយប្រហារដោយមីស៊ីលទូទាំងប្រទេសចាប់តាំងពីខែតុលាមក៕U.S. discusses transfer to Ukraine of Patriot PAC-3, capable of shooting  down ballistic missiles - Militarnyi

ប្រភព៖ Wikipedia

ថៃគ្រោងចំណាយប្រាក់រាប់លានបាត បង្កើតយ៉កញ្ចក់មានរាងជាទូកដ៏ធំដំបូងគេនៅភូកេត

0

ប្រទេសថៃ៖ ពិតជាគួរឱ្យរំភើបខ្លាំងណាស់សម្រាប់បងប្អូនអ្នកទេសចរចង់ដើរកម្សាន្តទៅកាន់ប្រទេសថៃនៅតាមឆ្នេរសមុទ្រ។ ដោយសារគម្រោងចុងក្រោយបំផុតក្នុងការសាងសង់យ៉កញ្ចក់មានរាងជាទូកនៅឆ្នេរសុរិន្ទ(Surin) ​ក្លាយជាចំណុចពិសេសថ្មីនៃការសាងសង់ដែលត្រូវបានអនុម័ត។

ថ្មីៗនេះក្រុមប្រឹក្សារដ្ឋបាលខេត្តភូកេតបានអនុម័តថវិកាសម្រាប់ការសាងសង់យ៉កញ្ចក់នៅឆ្នេរសុរិន្ទជាមួយនឹងថវិកាជាង ១៩៨ លានបាត ដែលនឹងចាប់ផ្តើមសាងសង់ភ្លាមៗ ហើយគម្រោងនេះនឹងត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤ ខាងមុខនេះ។

បើតាមប្រភពបានបញ្ជាក់ថានេះជាយ៉កញ្ចក់ដំបូងគេនៅភូកេត ហើយភ្ញៀវទេសចរនឹងអាចមើលឃើញទិដ្ឋភាពបែប Panoramic នៃឆ្នេរ Surin រួមជាមួយនឹងការតុបតែងតំបន់ជុំវិញយ៉ាងស្រស់ស្អាតនៅលើយ៉ដ៏អស្ចារ្យមួយនេះ។ ហើយអនាគតវាក៏នឹងក្លាយជាកន្លែង ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនដែលធ្វើដំណើរទៅភូកេត នៃប្រទេសថៃមួយនេះ៕ ប្រភព៖ Sanook

 

 

 

អាងចិញ្ចឹមត្រីធំជាងគេលើពិភពលោក ផ្ទុះបែកនៅ អាល្លឺម៉ង់ បង្កឱ្យទឹកជន់លិចអគារ ត្រីងា.ប់រាប់ពាន់ក្បាល

0

បរទេស៖ អាងចិញ្ចឹមត្រីធំបំផុតលើពិភពលោកផ្ទុះឆេះនៅអាល្លឺម៉ង់ទឹកបានជន់លិចអគារសណ្ឋាគារ មនុស្ស រាប់ពាន់នាក់ស្លាប់ និង ២នាក់ទៀតរងរបួសដោយអំបែងកញ្ចក់។

នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២ មានសារព័ត៌មាន AFP បានរាយការណ៍យ៉ាងដូច្នេះថា មានការផ្ទុះអាងកញ្ចក់ចិញ្ចឹមត្រីនៅសណ្ឋាគារ Radisson Blu ក្នុងទីក្រុងប៊ែកឡាំង នៃប្រទេសអាល្លឺម៉ង់ កាលពីវេលាម៉ោង ៥ និង ៥០ នាទីព្រឹក ថ្ងៃ សុក្រកន្លងទៅ។

ជាមួយគ្នានោះគេបានដឹងថាអាងចិញ្ចឹមត្រីដ៏ធំជាងគេលើពិភពលោកមួយនេះ មានទឹកមួយលានលីត្រ និងត្រីទាំងអស់នៅក្នុងអាងយក្សនេះប្រហែល ១,៥០០ក្បាល។

បន្ទាប់ពីផ្ទុះបែកវាបានបណ្ដាលឱ្យហូរហៀរទឹកពាសពេញអាគារសណ្ឋាគាររួមទាំងមានកម្ទេចថ្ម ខ្សាច់ និងប្រភេទត្រីកម្រជាច្រើន បានខ្ទាត់ខ្ចាយពាស់ពេញអាគាររហូតហៀរមកដល់ផ្លូវខាងក្រៅដែលបណ្ដាលឱ្យសត្វត្រីរាប់ពាន់ងាប់ពេញទាំងឥដ្ឋ បន្ថែមពីនោះក៏បានបង្កឱ្យមានអ្នករងរបួសពីអំបែងកញ្ចក់ចំនួន២នាក់ផងដែរ។

បន្ទាប់ពីហេតុការណ៍នេះ​កើតឡើងអាជ្ញាធរបានធ្វើការបិទផ្លូវសំខាន់ៗមួយចំនួន រួមទាំងសេវារថភ្លើងនៅក្បែរនោះក៏ត្រូវបានផ្អាកផងដែរ ហើយតំបន់ជុំវិញសណ្ឋាគារទាំងមូលត្រូវបានបិទ ហើយប៉ូលិសត្រូវប្រើសត្វឆ្កែ Sniffer ដើម្បីកំណត់ទីតាំងអ្នកដែលអាចនឹងជាប់នៅក្នុងចំណោមបំណែកត្រីរាប់ពាន់នោះ។

ជាមួយគ្នានោះផងដែរចំពោះមូលហេតុនៃការផ្ទុះអាងចិញ្ចឹមត្រី ស្ថិតក្នុងដំណើរការស៊ើបអង្កេតនៅឡើយ។

យ៉ាងណាមិញបើតាមគេហទំព័ររបស់សារមន្ទីរ The Aquadome បានបញ្ជាក់ថានេះគឺជាអាងចិញ្ចឹមត្រីរាងស៊ីឡាំងធំជាងគេបំផុតនៅលើពិភពលោក ដែលបានបើកសម្ពោធនៅឆ្នាំ២០០៤ ហើយអាងចិញ្ចឹមត្រីរាងស៊ីឡាំងដ៏ធំនេះ គឺជាការទាក់ទាញដ៏ពេញនិយមមួយនៅក្នុងទីក្រុងប៊ែកឡាំង រាជធានីនៃប្រទេសអាល្លឺម៉ង់ ជាមួយនឹងការរចនាមានជណ្ដើរកញ្ចក់មួយនៅខាងក្នុងដើម្បីឲ្យភ្ញៀវចូលទៅក្នុងអាងចិញ្ចឹមត្រី និងទស្សនាបានយ៉ាងច្បាស់៕ ប្រភព៖ Sanook