អន្តរជាតិ៖ ក្រុមជម្រើសជាតិអាហ្សង់ទីន បានក្លាយជាម្ចាស់ជើងឯក FIFA World Cup 2022 នៅប្រទេសកាតា ក្រោយឈ្នះបារាំង ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤ទល់២ បន្ទាប់ពីស្មើគ្នា ៣-៣ ក្នុងម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង នៅកីឡដ្ឋាន Lusail ទីក្រុងដូហា ក្រោមក្រសែរភ្នែកអ្នកគាំទ្រជិត៩ម៉ឺននាក់។
ខាងក្រោមនេះជាចំនួនទឹកប្រាក់ដែលក្រុមនីមួយៗទទួលបាន៖
ម្ចាស់ជើងឯក៖ អាហ្សង់ទីន ទទួលបាន ៤២ លានដុល្លារ
ជើងឯករង៖ បារាំង ទទួលបាន ៣០ លានដុល្លារ
ចំណាត់ថ្នាក់លេខ៣៖ ក្រូអាត ទទួលបាន ២៧ លានដុល្លារ
ចំណាត់ថ្នាក់ទី៤៖ ម៉ារ៉ុក ទទួលបាន ២៥ លានដុល្លារ
វគ្គ៨ក្រុមចុងក្រោយ៖ ហូឡង់, ប្រេស៊ីល, ព័រទុយហ្គាល់ និងអង់គ្លេស ទទួលបាន ១៧ លានដុល្លារ
វគ្គ១៦ក្រុមចុងក្រោយ៖ សហរដ្ឋអាមេរិក, អូស្ត្រាលី, ប៉ូឡូញ, សេណេហ្គាល់, ជប៉ុន, កូរ៉េខាងត្បូង, អេស្ប៉ាញ និងស្វីស ទទួលបាន ១៤ លានដុល្លារ
វគ្គចែកពូល៖ អេក្វាឌ័រ, កាតា, អ៊ីរ៉ង់, វេលស៍, ម៉ិកស៊ិក, អារ៉ាប៊ីសាអូឌីត, ទុយនេស៊ី, ដាណឺម៉ាក, អាឡឺម៉ង់, កូស្តារីកា, បែលហ្សិក, កាណាដា, កាមេរូន, ស៊ែប៊ី, អ៊ុយរូហ្គាយ, និងហ្គាណា ទទួលបាន ៩ លានដុល្លារ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ម្ចាស់ជើងឯក World Cup 2022 នឹងទទួលបានប្រាក់រង្វាន់ចំនួន 42 លានដុល្លារ កើនឡើង 4 លានដុល្លារបើធៀបនឹងកាលពី 4 ឆ្នាំមុននៅក្នុងប្រទេសរុស្ស៊ី ៕










