បរទេស៖ អ្នកការពារជាតិរុស្ស៊ីបាននិយាយថា រុស្ស៊ីមានបំណងនឹងបញ្ជូន អ្នកតន្ត្រីករ ព្រមទាំងអ្នកចម្រៀងទៅកាន់ជួរមុខនៃសង្គ្រាមនៅ អ៊ុយក្រែន ដើម្បីបង្កើនកំលាំងចិត្តរបស់ទាហានខ្លួន។

កាលពីពេលថ្មីៗកន្លងទៅនេះមានសេចក្តីរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបញ្ជូនអ្នកតន្ត្រីករ ព្រមទាំងអ្នកចម្រៀងទៅកាន់ជួរមុខនៃសង្គ្រាមនៅ អ៊ុយក្រែន ដោយការបង្កើត “កងពលតូចកំសាន្ដ” ដែលត្រូវបានបញ្ជូនទៅកាន់ជួរមុខនៃការប្រយុទ្ធនៅអ៊ុយក្រែន។
ជាមួយគ្នានោះការបង្កើតនូវ “កងពលតូចកំសាន្ដ” នេះគេសង្ឃឹមថានឹងលើកកម្ពស់សីលធម៌របស់ ទាហានរុស្ស៊ីដែលបានចូលរួម “ប្រតិបត្តិការពិសេសយោធា” និងជាផ្នែកមួយនៃការលើកទឹកចិត្តទាហានរុស្ស៊ីដែលធ្លាក់ទឹកចិត្តឱ្យមានកំលាំងចិត្តឡើងមកវិញផងដែរ។
ទន្ទឹមនឹងនេះ បើតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបញ្ជាក់ថា កងពលតូចកម្សាន្ត នេះនឹងមាន ទាហានដែលត្រូវបានកេណ្ឌក្រោមបញ្ជាការចល័តបម្រុងដ៏អស្ចារ្យ រួមទាំងការជ្រើសរើសសិល្បករ អាជីពដែលស្ម័គ្រចិត្តចូលបម្រើក្នុងជួរយោធា។
ដូច្នពកងពលតូចកំសាន្តនេះ នឹងមានអ្នកចម្រៀង អូប៉េរ៉ា តន្រ្តីករ កាយសម្ព័ន្ធជាដើម ដោយបានបង្កើតអង្គភាពសរុបចំនួន ២ ដោយរួមមានរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានសុំកិច្ចសហប្រតិបត្តិការពីសាធារណជន សូមចូលរួមបរិច្ចាកឧបករណ៍ភ្លេងដើម្បីនាំយកទៅផ្នែកកំសាន្តសម្រាប់ប្រើប្រាស់ក្នុងបេសកកម្មនៃសង្គ្រាមជាមួយអ៊ុយក្រែន។

យ៉ាងណាមិញចក្រភពអង់គ្លេសបាននិយាយទាក់ទងនឹងការបញ្ជូនតន្ត្រីករខាងលើទៅកាន់ជួរមុខនៃសង្គ្រាមនេះ គឺរុស្ស៊ីប្រើគំនិតដូចគ្នាទៅនឹងសង្រ្គាមនៅសម័យសូវៀត ដោយប្រើ “តន្ត្រីយោធា និងការកម្សាន្ត” ដើម្បីបង្កើនអារម្មណ៍រីករាយ និងលើកទឹកចិត្តទាហាន ប៉ុន្តែបែរជាមានសំណួរសួរជាច្រើនថា តើ”កងពលតូចកំសាន្ដ” ថ្មីនេះនឹងជួយលើកទឹកចិត្តទាហានរុស្ស៊ី ឬ ក៏ជារំខានពួកគេ? ប្រភព៖ pptvhd36











