Home Blog Page 1939

ការបំបាត់ការឈឺខ្នងបានដោយខ្លួនឯង សម្រាប់អ្នកអង្គុយនៅមុខកុំព្យូទ័រយូរៗម៉ោង

0

នៅ​ពេល​អង្គុយ​ធ្វើ​ការ​យូរ ​​អ្នក​​ច្បាស់​ជា​ប្រឈម​នឹង​បញ្ហា​ឈឺ​ក្បាល ​ឈឺ​​ស្មា ​រួយ​ក និង​ឈឺ​ខ្នង​មិន​ខាន។ ​​ឈឺ​ស្មា ឬ​រួយ​ក ​អាច​មក​ពី​តុ​ការិយាល័យ កៅ​អី​អង្គុយ​ខ្ពស់​ពេក ឬ​ទាប​ពេក ដែល​មិន​សម​ស្រប​នឹង​រាង​កាយ​របស់​អ្នក​។ ​ចំណែក​អាការៈ​ឈឺ​ចាប់​​ខ្នង ឬ​ឈឺ​ក​ជា​ដើម ​អាច​មក​ពី​ស្រ្តេស ​មិន​បាន​សម្រាក​ឲ្យ​គ្រប់​គ្រាន់​ជា​ដើម។ ​ម្យ៉ាង​ទៀត ​អ្នក​មិន​​គប្បី​អង្គុយ​ធ្វើ​ការ​​ផ្ទាល់​លើ​កម្រាល​ឥដ្ឋ ​ឬ​សណ្តូក​ខ្លួន​លើ​ឥដ្ឋ​ធ្វើ​ការ​នោះ​ទេ ​ព្រោះ​ចលនា​ទាំង​២​នេះសុទ្ធ​សឹង​តែ​ប៉ះ​ទង្គិច​លើ​ខ្នង និង​ចង្កេះ​​របស់​អ្នក​ឲ្យ​ឈឺ​បាន។

ហេតុ​នេះ ​អ្នក​គួរ​ឧស្សាហ៍​ម៉ាស្សា ឬ​អាចធ្វើ​ចលនា​តាម​លំហាត់​ប្រាណ​៥​យ៉ាង​នេះ ​ដូច​ខាង​ក្រោម​៖​

​១. ​ចលនា​ទី​១

​-លើក​ដៃ​ស្តាំ​​ទៅ​ក្រោយ​​​រហូត​ដល់​​​ចុង​ម្រាម​ដៃ​របស់​អ្នក​នៅ​​ស្មា​ខាង​​ឆ្វេង

​-​​​លើ​ក​ដៃ​ឆ្វេង​យក​ទៅ​ទ្រ​កែង​ដៃ​ស្តាំ

​-ផ្អៀង​ទៅ​ខាង​ឆ្វេង​យឺត​ៗ​ប្រហែល​១០​​នាទី

​-ធ្វើ​ចលនា​នេះ​ដដែរ ដោយ​ប្តូរ​មក​ដៃ​ស្តាំ​វិញ​

២. ចលនា​ទី​២

​-ដាក់​ជើង​ទាំង​២​ឲ្យ​ស្មើ​គ្នា

-ឈាន​ជើង​ស្តាំ​មក​មុខ​បន្តិច ដោយ​ងឿយ​ក្បាល​ជង្គង់​ទៅ​លើ

​-ពត់​ខ្នង​ឲ្យ​ត្រង់ ហើយ​ដក​ដៃ​​ដាក់​លើ​ក្បាល​ជង្គង់​ប្រហែល​១០​នាទី

-ធ្វើ​ចលនា​ដដែរ ​ដោយ​ប្តូរ​មក​ជើង​ឆ្វេង​វិញ

៣. ​ចល​នា​ទី​៣

-អង្គុយ​ដោយ​ដាក់​ខ្នង​ឲ្យ​ត្រង់

​-ទាញ​ក្បាល​ជង្គង់​ខាង​ស្តាំ​ទៅ​ខាង​លើ​ ប្រហែល​១០​នាទី

​-ធ្វើ​ចលនា​ដដែរ ​ដោយ​ប្តូរ​មក​ជង្គង់​ខាង​ឆ្វេង​វិញ

៤. ​ចលនា​​ទី​៤

​-អង្គុយ​ដោយ​ដាក់​ខ្នង​ឲ្យ​ត្រង់ ​សន្ធឹង​ដៃ​របស់​អ្នក​ដោយ​ដាក់​ម្រាម​​ដៃ​ចូល​គ្នា និង​បាត​ដៃ​ទល់​គ្នា

-ធ្វើ​ចលនា​ដៃ​របស់​អ្នក​ទៅ​​​ឆ្វេង ដោយ​ក្តាប់​ចូល​គ្នា​ប្រហែល​១០​វិនាទី ​​​បន្ទាប់​មក​ត្រលប់​មក​កណ្តាល​វិញ

​-ធ្វើ​ចលនា​ដដែរ ​ដោយ​ប្តូរ​មក​ដៃ​ស្តាំ​វិញ

៥. ចលនា​ទី​៥

​-ដាក់​ពោះ​ឲ្យ​រាប​លើ​កម្រាល​ព្រំ

​-ដាក់​ដៃ​ទាំង​ពីរ​លាត​សន្ធឹង​លើ​កម្រាល​ព្រំ​ដែរ ដោយ​ឲ្យ​​ដង​ខ្លួន រួម​ទាំង​ជើង​និង​ដៃ​សណ្តូក​​ឲ្យ​ត្រង់​ដូច Spiderman ​។ ​រក្សា​ចលនា​បែប​នេះ ​ចំនួន​៣០​វិនាទី។Beat Injuries With These 4 Computer Ergonomics Tips

​ដូច​អ្នក​បាន​ដឹង​រួច​ហើយ​អ៊ី​ចឹង​ថា ​ការអង្គុយ​​ក្នុង​ចលនា​ត្រឹ​ម​ត្រូវ​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ខ្នង​បាន ម្ល៉ោះ​ហើយ​សម្រាប់​អ្នក​បំពេញ​ការងារ​យូរ​ៗ​ម៉ោង​ គួរ​រក្សា​ឥរិយាបថ​អង្គុយ​ឲ្យ​បាន​ត្រឹម​ត្រូវ៕​​

អាកាសធាតុចុះត្រជាក់ខ្លាំងធ្វើឱ្យពលរដ្ឋអាហ្វហ្គានីស្ថានខ្វះខាតអាហារ

0

ប្រទេសអាហ្វហ្គានីស្ថាន ៖ ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំងនៅអាហ្វហ្គានីស្ថាន បានកើនឡើងដល់១៧៥នាក់ និងបសុសត្វងាប់ដល់៧ម៉ឺនក្បាល ។ អង្គការសហប្រជាជាតិបញ្ជាក់ថា ពលរដ្ឋចំនួន៦លាននាក់នឹងអត់ឃ្លានក្នុងរដូវរងានេះ ខណៈសីតុណ្ហភាពក្នុងតំបន់ត្រជាក់ខ្លាំងខុសពីធម្មតា គឺ -៣៤អង្សារសេ ។

អាកាសធាតុត្រជាក់ខ្លាំងបានបណ្តាលឱ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅក្នុងប្រទេស ហើយក៏ធ្វើឱ្យប៉ះពាល់ដល់បសុសត្វផងដែរ ។ អ្នកនាំពាក្យគ្រោះមហន្តរាយរបស់រដ្ឋាភិបាលតាលីបង់បញ្ជាក់ថា បសុសត្វប្រមាណ៧ម៉ឺនក្បាលទូទាំងប្រទេសបានងាប់ដោយសារត្រជាក់ខ្លាំងពេក ។ ចំណែកផ្លូវសំខាន់ៗជាច្រើនទូទាំងប្រទេស ក៏មិនអាចធ្វើដំណើរបានដែរ ក្រោយពីមានខ្យល់ព្យុះ និងព្រិលធ្លាក់ខ្លាំង ហើយពិបាកជួយសង្គ្រោះពលរដ្ឋអាហ្វហ្គានីស្ថាន ។Freezing temperatures kill 78 people in Afghanistan | Reuters

ជាមួយគ្នានេះ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ (UN) លោក Martin Griffith បម្រើការផ្នែកកិច្ចការមនុស្សធម៌ បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែមករាថា រដូវរងានៅប្រទេសអាហ្វហ្គានីស្ថានពេលនេះខ្លាំងក្លាបំផុតក្នុងអំឡុងពេល១៥ឆ្នាំ ។ លោកដាស់តឿនថា ពលរដ្ឋប្រមាណ៦លាននាក់ក្នុងប្រទេសនេះកំពុងជួបភាពអត់ឃ្លាន ។

ចំណែកពលរដ្ឋរស់នៅទីក្រុងកាប៊ុល ជាទីក្រុងធំរបស់ប្រទេសអាហ្វហ្គានីស្ថាន ក៏ជួបនឹងអាកាសធាតុត្រជាក់ដូចគ្នាដែរ ។ ពួកគេបានអំពាវនាវទៅកាន់អង្គការសង្គ្រោះអន្តរជាតិ និងសមាគមពិភពលោក ជួយសង្គ្រោះពួកគេឱ្យរួចផុតពីភាពអត់ឃ្លានក្នុងរដូវត្រជាក់នេះផង ។Afghanistan: Freezing weather kills at least 124 people - BBC News

គួរបញ្ជាក់ថា គ្រោះមហន្តរាយកើតឡើងស្របពេលដែលប្រទេសអាហ្វហ្គានីស្ថានកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ក្រោយពីអង្គការសង្គ្រោះជាច្រើនឈប់ធ្វើការនៅអាហ្វហ្គានីស្ថានកាលពីពេលកន្លងមកដើម្បីតវ៉ាទៅរដ្ឋាភិបាលតាលីបង់ ដែលហាមបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាស្ត្រីធ្វើការ ៕More than 160 Afghans die in bitterly cold weather ប្រភព ៖ TNN World

អាកាសធាតុនឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៤ អង្សាសេ

0

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងបន្ថែមដោយបានបញ្ជាក់ថា តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី ២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយស៊ីតណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤-១៦°C ។ រីឯបណ្តាខេត្តដទៃទៀត ស៊ីតុណ្ហភាពអប្បបរមាមានពី ១៧-២១°C ។

ចំណែកនៅរាជធានីភ្នំពេញ ស៊ីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២0°C ។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ស៊ីតណ្ហភាពនឹងវិលមកជាធម្មតាវិញ។

ក្រសួងធនធានទឹកបន្ថែមថា អាស្រ័យដូចបានជម្រាបជូនខាងសូមសាធារណៈជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5yvgKDvyx9r9XZpaN_zEG9sX8YFcy8QkCFupoExrKHBJeHWTa8C3zE_DBujEV5m8_GI-QuR4SgOHUtaxOpZ-9Q2MXtRT4bP5EJefkvY1IsAhf0OiK4B6SqJyJIdelGJaGCYccpmEMMbReJ5fVnySMk1AnOVR3Kk_8Kjkw2j0fDYOn2Qvn6imajfAj/s1280/photo_2023-01-27_08-27-16.jpg

ធនាគារជាតិប្រកាសដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់កម្ចី

0

ប្រទេសថៃ ៖ បន្ទាប់ពីធនាគារជាតិប្រទេសថៃបានប្រកាសដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់កម្ចី ចាប់ពី០,២៥% ទៅ១,៥០% ធ្វើឱ្យធនាគារឯកជននានាចាប់ផ្តើមដំឡើងការប្រាក់ដូចគ្នាដែរ ។

EXIM BANK គឺជាធនាគារទី២ ដែលបានប្រកាសដំឡើងការប្រាក់សម្រាប់ប្រាក់កម្ចី០,២៥% ពី៥,៧៥%ក្នុង១ឆ្នាំ ទៅ៦%ក្នុង១ឆ្នាំ ។ ការដំឡើងការប្រាក់នេះអនុវត្តចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ ។

នាយកប្រតិបត្តិរបស់ EXIM BANK លោក រ៉ាក់វូរ៉ាគីត ផូខាថន ថ្លែងថា កន្លងមក ធនាគារបានកំណត់ការប្រាក់លើប្រាក់កម្ចីសម្រាប់អតិថិជនទូទៅ និងអតិថិជន SMEs ក្នុងអត្រាមួយទាបបំផុតអស់រយៈពេលជាង៣ឆ្នាំហើយ បើទោះជាធនាគារជាតិដំឡើងការប្រាក់ចំនួន៤ដងហើយក្តី សរុប១%ក្នុង១ឆ្នាំ ដើម្បីជួយឱ្យសហក្រិនកែតម្រូវជាមួយនឹងការដំឡើងអត្រាការប្រាក់ ។

ខណៈធនាគារ Government Housing Bank ប្រកាសដំឡើងការប្រាក់សម្រាប់ប្រាក់កម្ចីគ្រប់ប្រភេទ០,២៥% ចាប់អនុវត្តពីថ្ងៃទី២៦ ខែមករា ជាការដំឡើងការប្រាក់លើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ លោក ឆាត់ឆៃ សិរិឡៃ នាយកគ្រប់គ្រងធនាគារនេះ ថ្លែងថា ការដំឡើងការប្រាក់សម្រាប់ប្រាក់កម្ចីនេះ ស្ថិតក្នុងកម្រិតទាបជាងការដំឡើងការប្រាក់របស់ធនាគារជាតិ ។ វានឹងមិនប៉ះពាល់ដល់អតិថិជនភាគច្រើនទេ ខណៈធនាគារបានរៀបចំឥណទានដែលបានគណនាសម្រាប់ការរំលោះដល់អតិថិជនរួចរាល់ហើយ ។

គួរសង្កេតឃើញថា ចំណែកធនាគារឯកជនផ្សេងៗទៀត ក៏ត្រៀមដំឡើងការប្រាក់ដូចគ្នាដែរ ។ មជ្ឈមណ្ឌលស្រាវជ្រាវ European Innovation Council រំពឹងថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនឹងដំឡើងអត្រាការប្រាក់២លើកទៀត បន្ទាប់ពីមានហានិភ័យសម្ពាធអតិផរណាខាងតម្រូវការក្រោយការងើបឡើងវិញនៃសេដ្ឋកិច្ច ៕Thai Central Bank Backs Top Lenders After S&P Downgrades Ratings - BNN  Bloomberg

ប្រភព ៖ 3Plus News

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លើកទឹកចិត្តឱ្យមហាជនថតរូបមុនថ្ងៃរៀបការ ប្រើសម្លៀកបំពាក់ប្រពៃណី នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ

0

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកទឹកចិត្តឲ្យមហាជនថតរូបមុនថ្ងៃរៀបការ (Pre-Wedding) ដោយប្រើសម្លៀកបំពាក់ប្រពៃណី នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។

នៅក្នុងឳកាសអញ្ជើញបើកកម្មវិធីសន្និបាតបូកសរុបការងាររបស់ក្រសួងវប្បធម៌ សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុម្មុខលោកស្រី ភឿង សកុណា បានផ្តាំផ្ញើដល់អាជ្ញាធរជាតិអប្សរា តាមដានរឿងនេះផងដែរ នៅពេលមហាជនទៅថតនៅទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ជាពិសេសពាក់ព័ន្ធនឹងការស្លៀកពាក់របស់ពួកគាត់ នៅពេលថតរូប។

លោកស្រីរដ្ឋមន្ត្រី បានសម្តែងក្តីពេញចិត្តដែលឃើញចំនួនផលិតភាពយន្ត-វីដេអូ មានការកើនឡើង នៅឆ្នាំ២០២២។

លោកស្រីលើកឡើងថា ចំពោះសូចនាករពាក់ព័ន្ធនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍប្រភពកំណើនគន្លឹះ និងថ្មីៗ ដែលមានចែងក្នុង ឯកសារយុទ្ធសាស្ត្រចំនួន៣ ក្រសួងបានផលិត និងជំរុញការផលិតភាពយន្ត-វីដេអូ ក្នុងប្រទេសកម្ពុជា បានចំនួន ៣៩៨១ភាពយន្ត-វីដេអូ លើគោលដៅកំណត់ចំនួន ២៩៤ភាពយន្ត-វីដេអូ។

បើធៀបនឹងឆ្នាំ២០២១ កំណើនភាពយន្ត-វីដេអូ នៅឆ្នាំ២០២២ មានការកើនឡើងខ្លាំង ក្នុងគម្លាត ២៥៨៦ភាពយន្ត-វីដេអូ ដែលភាគច្រើនដយសារកំណើន នៃការថត Pre-Wedding ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា៕

សន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍ XCAM EDM FESTIVAL

0

នៅថ្ងៃពុធទី 5 កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសាករាជ 2566 ត្រូវនឹងថ្ងៃទី 26 ខែមករា ឆ្នាំ 2023

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZSKkbhQYQdWokDg4-9022eDTJK-zcj70wZczkM9yCwrzh7n3ME0GN4rLCpwuMvuFKUEm4IOqlJ2NDnuI1ZvSpND2kSJgM9Dz5DCPwZRreKIsiOKfmWeTfR0EfBYWVhXtO7cX-1It8DDuzLvjyg-LutIgzP2jxcVfBaNsI1gsNgwMX7_rKAbCACgnhZQ/s5184/IMG_5323.JPG

X-CAM បានរៀបចំពិធីសន្និសិទ្ធសារព័ត៌មាន ការប្រកាសជាសាធារណៈអំពីការរៀបចំព្រឹត្តិការណ៍ X-CAM EDM FESTIVAL រវាងក្រុមហ៊ុន ZAAP World និង X-Cam ។ ពិធីសន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival និង លោក Teppawan Kaniworapan តំណាងក្រុមហ៊ុន ZAAP World Thailand  ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និងអ្នកសារព័ត៌មានជាច្រើនរូប។

មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានលោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival មានប្រសាសន៍ថា កំពូលមហាព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះ នឹងធ្វើការបង្ហាញជូនលោកអ្នកនូវការសម្តែងដ៏អស្ចារ្យរបស់ឌីជេដ៏ល្បីល្បាញលំដាប់ពិភពលោក Top 10 រួមមានលោក Timmy Trumpet មកពីប្រទេសអូស្រ្តាលី, R3HAB មកពីប្រទេសម៉ូណាកូ លោក WUKUNG មកពីប្រទេស សឹង្ហបុរី  Blasterjaxx Garmiani, 22Bullets , Amber Na, Get Looze, HYDE, Juicy M, KARTYPARTYY, Kura, Dj Maily, និងDJ Peipei។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxVC1KxbkRF4CNsMW4TLI1rZ7USmVEWkxCCdRrZEGC_Gy-yliqJOCoBvw1eYdyk1WGziAmxcP1qMppOyz91BcnPdiW-Bx_EOAC7X1B3B-c299v9Hwzem3FRjGfdk0kY54_is4fZAcXu8ddNOdqxotlL1nzeFPqulrQhmT60ArHDSFnGHRJkXB8bnCI3g/s5329/IMG_5327.JPG

លោក ស៊ី ម៉េងម៉េង បានបន្តអោយដឹងថា ដោយមើលឃើញពីសន្ទុះនៃការគាំទ្ររបស់អ្នកស្រឡាញ់ចង្វាក់អេឡិចត្រូនិចនៅកម្ពុជា ក៏ដូចជាមានការចូលរួមឧបត្ថមជ្រោមជ្រែងពីសំណាក់ដៃគូជាច្រើនជាពិសេសក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ហើយក៏ដើម្បីអបអរទិវានៃក្តីស្រឡាញ់ខាងមុខនេះ​​ X-CAM FESTIVAL បានផ្តល់ជូននូវប្រូម៉ូសិន DOUBLE THE LOVE យ៉ាងពិសេសដោយសំបុត្ររយៈពេល១ថ្ងៃមានតម្លៃ​ ២០ដុល្លារ និង​ សំបុត្រចូលរួមរយៈពេល២ថ្ងៃ មានតម្លៃ ៣៥ ដុល្លារ​ ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។ លោកអ្នកអាចរកជាវសំបុត្របានតាមរយះ App LIVE by Wonderpass រឺតាមគេហទំព័រ WWW.XCAMFESTIVAL.COM

សារជាថ្មីម្តងទៀតព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 10-11 ខែកុម្ភៈ ឆ្នាំ2023 នៅកោះពេជ្រ រាជធានីភ្នំពេញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXcX-SRQcqfyZwA4XYdSs2Dh8diSuaFvIg62eTbymI0fiIJ3TVsbogJfa1wbijXBtoUFoSFurmXxVjVzfEXcCn1ncg7YsjZIMhuEv9XEg3hESI-wHMyf6CUoyE36uhdK4KxZSzH4U_FMzteFYoLEqWm75U9ungvbsaw3om76amAbyStCebkVgKb7KqnA/s5329/IMG_5325.JPG

សម្រាប់ព័ត៌មានបន្ថែម និងវឌ្ឍភាពនៃការរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការចុះឈ្មោះទិញសំបុត្រ សូមតាមដានការផ្សព្វផ្សាយជាបន្តបន្ទាប់តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ព្រឹត្តិការណ៍ X-CAM EDM FESTIVAL និងនៅលើបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់ក្រុមហ៊ុន ហនុមាន ។

បញ្ជូនជនសង្ស័យ ៦នាក់ រួមនិងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

0

ភ្នំពេញ ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៦នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំង០៦នាក់ ត្រូវបានកម្លាំងជំនាញនៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ធ្វើការចុះបង្ក្រាបបាន នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

១/ ឈ្មោះ មែ សុជាតិ ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

២/ ឈ្មោះ កៅ រស្មី ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៣/ ឈ្មោះ ខាន់ ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៤/ ឈ្មោះ សំផុន វង្សរតនា ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៥/ ឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

៦/ ឈ្មោះ ឌី រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចាប់យកវត្ថុតាងរួមមាន÷ ម្សៅសថ្លា ០៥កញ្ចប់ ទម្ងន់ ៣,៥២ក្រាម, ដបជក់ ០២, ដែកកេះ ០១, ខ្សៀ ០១, ដាវ ០១ដើម, ទូរស័ព្ទ ០៦គ្រឿង, ប្រាក់ចំនួន ៣០០,០០០រៀល, ម៉ូតូ ០១គ្រឿង ម៉ាក Nex ពណ៌ខ្មៅ+ក្រហម គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ រួមនឹងវត្ថុតាងត្រូវបានបញ្ចូន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការផ្លូវច្បាប់លើ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បើមិនផ្តល់របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២២ ឱ្យមុនដំណាច់ខែកុម្ភៈ ខាងមុខនេះ

0

្នំពេញ ៖ ក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់លើ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើមិនបានផ្តល់របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២២ ដល់ក្រសួងឱ្យបានមុនដំណាច់ខែកុម្ភៈ ខាងមុខនេះ។

យោងតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែរក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

សម្តេចក្រឡាហោម បានគូសបញ្ជាក់បន្ថែមថា សមាគមត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។

សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ក្នុងករណីសមាគមមិនអនុវត្តតាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

មកដឹងពីវិធីព្យាបាលប្រភេទជំងឺសើសែ្បកមួយចំនួន ដែលកើតលើកេ្មងតូចៗ!

0

ភ្នំពេញ ៖ យើងតែងតែរំពឹងថា ស្បែកកូនក្មេងជាស្បែកផូរផង់រលោងហ្មត់ ប៉ុនែ្តជាញឹកញាប់ក្មេងងាយប្រឈមនឹងបញ្ហាសែ្បកដូចមនុស្សធំដែរ ដោយសារស្បែកគឺជាសរីរាង្គដែលប្រឈមដោយផ្ទាល់ជាមួយបរិស្ថាន។ ជំងឺស្បែកមួយចំនួនធំដែលកើតលើក្មេងតូចតែស្រួចស្រាល ហើយជារឿយៗ អាចជាសះស្បើយដោយខ្លួនឯងដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីទាំងអស់។

មន្ទីរពេទ្យកាល់ម៉ែត្របានឲ្យដឹងថា សូមងាកមកសែ្វងយល់ពីជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូច ដូចខាងក្រោមនេះ៖

១. Vernix caseosa: កំអែលខ្លាញ់ស្អិតពណ៌ស ឬ ពណ៌ប្រផេះ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ដែលមានតួនាទីចូលរួមការពារទារកប្រឈមនឹងបរិស្ថានជុំវិញ។ ស្ថានភាពសែ្បកនេះនឹងវិលមករកភាពធម្មតាដោយខ្លួនឯង។

២. Sebaceous hyperplasia: ការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើ ច្រមុះ ថ្ពាល់ ពុកមាត់ និងថ្ងាស់ គេសង្កេតឃើញភាគច្រើននៅលើកេ្មងដែលកើតគ្រប់ខែ កើតឡើងដោយសាររងឥទ្ធិពលអរម៉ូន androgen ពីម្តាយ។ ស្ថានភាពនេះនឹងបាត់ទៅវិញដោយឯកឯង។

៣. Milium (plural Milia): កន្តួលតូចៗពណ៌ស រឹង នៅលើមុខ ខ្លួន ដៃ ជើង ប្រដាប់ភេទ និងក្នុងមាត់ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ហើយអាចបាត់ទៅវិញដោយឯកឯង ឬករណីខ្លះត្រូវឆ្កឹះយកចេញដោយបចេ្ចកវិជ្ជាពេទ្យ។

៤. Miliaria: កន្តួលពងទឹកតូចៗ ថ្លា ឬ ក្រហមឈូកលាយជាមួយខ្ទុះ បណ្តាលមកពីសីតុណ្ហភាពកៅ្ត នាំឲ្យកកស្ទះរន្ធញើស។ ករណីនេះសង្កេតឃើញនៅ ថ្ងាស ក ខ្លួន និងកនែ្លងហប់។ ស្ថានភាពនេះអាចបាត់ទៅវិញដោយស្លៀកសំលៀកបំពាក់ត្រជាក់ និងបន្ថយសីតុណ្ហភាពកន្លែងរស់នៅឲ្យត្រជាក់ល្មម។

៥. Toxic erythema of newborn: ស្ថានភាពនេះកើតឡើងលើកេ្មងតូចដែលកើតអត់គ្រប់ខែ ឬទម្ងន់តិចជាង ២៥០០ក្រាម។ សែ្តងឡើងជា កន្តួលសែ្បកក្រហម អាចលាយឡំជាមួយកន្តួលខ្ទុះពណ៌លឿងនៅ មុខ ខ្លួន ដៃជើង លើកលែងបាតដៃបាតជើង។ ជំងឺនេះកើតឡើងដោយមូលហេតុមិនច្បាស់លាស់ ហើយកើតនៅថៃ្ងទី២នៃថៃ្ងចាប់កំណើត និងបាត់ទៅវិញបន្ទាប់ពី១ទៅ៤សប្តាហ៍។

៦. Pityriasis alba: ភាគច្រើនកើតលើកេ្មងតូចដែលមានជំងឺ atopic dermatitis សែ្តងចេញជាបន្ទះសជាមួយក្រមរស្តើង ភាគច្រើនសង្កេតឃើញនៅមុខ ជាពិសេសថ្ពាល់។ ជំងឺនេះអាចជាដោយមិនបាច់ព្យាបាល ឬជៀសវាងបានដោយជៀសកំដៅថៃ្ង។ បើករណីធ្ងន់គួរប្រើប្រាស់ moisturizing cream និង topical steroid ដែលអាចសម្រាលរោគសញ្ញាបាន។

៧. Molluscum contagiosum: បង្កដោយ poxvirus (molluscum contagiosum virus) សង្កេតឃើញកើតលើកេ្មងក្រោមអាយុ១០ឆ្នាំ រស់នៅតំបន់អាកាសធាតុក្តៅ ហើយឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រើប្រាស់សម្ភារៈរួម។ ជាកន្តួលរឹងមានចំនុចផតកណ្តាល ពណ៌ដូចសែ្បក ឬក្រហមឈូក។ ព្យាបាលដោយ curettage តាមបច្ចេកទេសពេទ្យបានដោយមានប្រសិទ្ធិភាព ដើម្បីបន្ថយការចម្លងរីករាលដាលនៃជំងឺ។

ដូច្នេះបើលោកអ្នកមានកូន ឬកុមារដែលមានបញ្ហាសែ្បក សូមអញ្ចើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញសើសែ្បកនៅមន្ទីរពេទ្យកាល់ម៉ែត ដែលផ្តល់ការប្រឹក្សា និងការព្យាបាលត្រឹមត្រូវតាមបច្ចេកវិជ្ជាពេទ្យ ប្រកបដោយប្រសិទ្ធភាព៕

ផ្លូវរថភ្លើងល្បឿនលឿនពីរខ្សែ នឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខ

0

កាលពីពេលថ្មីៗនេះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ប្រាប់​អ្នកវិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍និងបានជម្រាប​ជូនអ្នក​វិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែកពីរខ្សែ​ទៀត​ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យ​ឯកជន តាមរយៈ BOT។ ពាក់ព័ន្ធ នឹងថាមពលស្អាត។ផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត នឹងទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក ...
សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាតប្រមាណជា ៦២ភាគរយ ហើយៗ កំពុងតែទាក់​ទាញ​វិនិយោគមកបន្ថែមទៀត។ ប៉ុន្តែមិនអនុម័តឱ្យបង្កើតរោងចក្រអគ្គិសនីប្រើ​ប្រាស់ធ្យូង​ថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។

លើសពីនេះទៅទៀត គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន ក៏កំពុងដំណើរការផងដែរ។តាមរយៈការសិក្សាបឋមនេះ បានបញ្ជាក់ថា៖ គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត នឹងទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក ...

ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)៕