ប្រទេសថៃ ៖ បន្ទាប់ពីធនាគារជាតិប្រទេសថៃបានប្រកាសដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់កម្ចី ចាប់ពី០,២៥% ទៅ១,៥០% ធ្វើឱ្យធនាគារឯកជននានាចាប់ផ្តើមដំឡើងការប្រាក់ដូចគ្នាដែរ ។

EXIM BANK គឺជាធនាគារទី២ ដែលបានប្រកាសដំឡើងការប្រាក់សម្រាប់ប្រាក់កម្ចី០,២៥% ពី៥,៧៥%ក្នុង១ឆ្នាំ ទៅ៦%ក្នុង១ឆ្នាំ ។ ការដំឡើងការប្រាក់នេះអនុវត្តចាប់ពីថ្ងៃទី១ ខែកុម្ភៈ តទៅ ។

នាយកប្រតិបត្តិរបស់ EXIM BANK លោក រ៉ាក់វូរ៉ាគីត ផូខាថន ថ្លែងថា កន្លងមក ធនាគារបានកំណត់ការប្រាក់លើប្រាក់កម្ចីសម្រាប់អតិថិជនទូទៅ និងអតិថិជន SMEs ក្នុងអត្រាមួយទាបបំផុតអស់រយៈពេលជាង៣ឆ្នាំហើយ បើទោះជាធនាគារជាតិដំឡើងការប្រាក់ចំនួន៤ដងហើយក្តី សរុប១%ក្នុង១ឆ្នាំ ដើម្បីជួយឱ្យសហក្រិនកែតម្រូវជាមួយនឹងការដំឡើងអត្រាការប្រាក់ ។

ខណៈធនាគារ Government Housing Bank ប្រកាសដំឡើងការប្រាក់សម្រាប់ប្រាក់កម្ចីគ្រប់ប្រភេទ០,២៥% ចាប់អនុវត្តពីថ្ងៃទី២៦ ខែមករា ជាការដំឡើងការប្រាក់លើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ លោក ឆាត់ឆៃ សិរិឡៃ នាយកគ្រប់គ្រងធនាគារនេះ ថ្លែងថា ការដំឡើងការប្រាក់សម្រាប់ប្រាក់កម្ចីនេះ ស្ថិតក្នុងកម្រិតទាបជាងការដំឡើងការប្រាក់របស់ធនាគារជាតិ ។ វានឹងមិនប៉ះពាល់ដល់អតិថិជនភាគច្រើនទេ ខណៈធនាគារបានរៀបចំឥណទានដែលបានគណនាសម្រាប់ការរំលោះដល់អតិថិជនរួចរាល់ហើយ ។

គួរសង្កេតឃើញថា ចំណែកធនាគារឯកជនផ្សេងៗទៀត ក៏ត្រៀមដំឡើងការប្រាក់ដូចគ្នាដែរ ។ មជ្ឈមណ្ឌលស្រាវជ្រាវ European Innovation Council រំពឹងថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនឹងដំឡើងអត្រាការប្រាក់២លើកទៀត បន្ទាប់ពីមានហានិភ័យសម្ពាធអតិផរណាខាងតម្រូវការក្រោយការងើបឡើងវិញនៃសេដ្ឋកិច្ច ៕Thai Central Bank Backs Top Lenders After S&P Downgrades Ratings - BNN  Bloomberg

ប្រភព ៖ 3Plus News