ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងបន្ថែមដោយបានបញ្ជាក់ថា តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី ២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយស៊ីតណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤-១៦°C ។ រីឯបណ្តាខេត្តដទៃទៀត ស៊ីតុណ្ហភាពអប្បបរមាមានពី ១៧-២១°C ។

ចំណែកនៅរាជធានីភ្នំពេញ ស៊ីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២0°C ។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ស៊ីតណ្ហភាពនឹងវិលមកជាធម្មតាវិញ។

ក្រសួងធនធានទឹកបន្ថែមថា អាស្រ័យដូចបានជម្រាបជូនខាងសូមសាធារណៈជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5yvgKDvyx9r9XZpaN_zEG9sX8YFcy8QkCFupoExrKHBJeHWTa8C3zE_DBujEV5m8_GI-QuR4SgOHUtaxOpZ-9Q2MXtRT4bP5EJefkvY1IsAhf0OiK4B6SqJyJIdelGJaGCYccpmEMMbReJ5fVnySMk1AnOVR3Kk_8Kjkw2j0fDYOn2Qvn6imajfAj/s1280/photo_2023-01-27_08-27-16.jpg