ក្បាលហុងទឹកឆាមានទីតាំងស្ថិតនៅ ឃុំបឹងណាយ ស្រុកព្រៃឈរខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។
ក្បាលហុងទឹកឆា ជារមណីយដ្ឋានចុះបញ្ជីក្នុងឆ្នាំ២០១១ គឺជាទឹកផុសត្រជាក់ដែលជ្រាបចេញពីប្រភពអាងស្ដុកទឹកថ្មដា ដែលទទួលភ្ញៀវរាប់រយនាក់រៀងរាល់ថ្ងៃ ហើយចំនួនបានកើនឡើងរាប់ពាន់ក្នុងរដូវបុណ្យទាន។
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានក្បាលហុងទឹកឆា ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានក្បាលហុងទឹកឆា គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានក្បាលហុងទឹកឆាមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ៕













