Home Blog Page 1930

ប្រទេសអាស៊ានមួយ ផ្តល់ទិដ្ឋាការរយៈពេល ១០ឆ្នាំ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

0

កម្មវិធី”ទិដ្ឋាការផ្ទះទីពីរ”របស់ប្រទេសឥណ្ឌូនេស៊ី ដែលអាចឱ្យជនបរទេសស្នាក់នៅក្នុងប្រទេសបានរហូតដល់ ១០ឆ្នាំបានចូលជាធរមានហើយ ខណៈដែលសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ស្វែងរកការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។Indonesia: You can now stay in Bali with a 10 year visa! Know how | Times of India Travel

ទិដ្ឋាការ Second Home តម្រូវឱ្យមានពាក្យសុំតែមួយប៉ុណ្ណោះ ដែលមានន័យថា ជនបរទេសត្រូវតែសុំទិដ្ឋាការតែម្ដង លិខិតអនុញ្ញាតស្នាក់នៅមានកំណត់ និងលិខិតអនុញ្ញាតចូលម្ដងទៀត។ លោក Yasonna Laoly រដ្ឋមន្ត្រីក្រសួងច្បាប់ និងសិទ្ធិ មនុស្សបានប្រកាសគម្រោងនេះក្នុង សប្តាហ៍មុន។Second Home Visa Bali Indonesia - FAQ (Digital Nomad Visa)

គេហទំព័រព័ត៌មានឥណ្ឌូនេស៊ី Expat បានរាយការណ៍ថា ដើម្បីមានសិទ្ធិទទួលបានកម្មវិធីនេះ ជនបរទេសត្រូវបង្ហាញភស្តុតាងនៃមូលនិធិចំនួន ២ ពាន់លានរូពី (១២៨,០០០ដុល្លារ) ឬកម្មសិទ្ធិអចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕INDONESIA Not just Bali: Widodo's ambitious tourism plan ប្រភព៖ VN Express

បែកធ្លាយពីការពិតរបស់ពូទីន នៅក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន

0

រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់ក្រុងមូស្គូ បានអូសបន្លាយពេលវេលាជាង៣០០ថ្ងៃកន្លងមកហើយ ខណៈការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ រកថ្ងៃមិនបញ្ចប់មិនទាន់ឃើញ ប៉ុន្ដែឥឡូវ ពិភពលោក បានដឹងអំពីមហិច្ឆតាយ៉ាងពិតប្រាកដរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន គ្មានអ្វីក្រៅតែ អំពីការស្រមើស្រមៃរបស់គាត់ ចង់បង្រួបបង្រួមប្រវត្ដិសាស្រ្ដរបស់រុស្ស៊ី ដែលធ្លាប់លេបត្របាក់យកទឹកដីរបស់ប្រទេសដទៃតែប៉ុណ្ណោះនោះឡើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៦ ខែធ្នូ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានអះអាង ថា ការវាយប្រយុទ្ធរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែអនុវត្ដនូវការបង្រួបបង្រួមប្រជាជនរុស្ស៊ី។Ukraine Crisis: Deterring Putin is expensive but much cheaper than war -  Atlantic Council

មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានប្រើប្រាស់គំនិត «រុស្ស៊ីជាប្រវត្តិសាស្ត្រ» ដើម្បីជជែកវែកញែក នៅក្នុងបទសម្ភាសន៍មួយ ត្រូវបានចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍រុស្ស៊ី កាលពីថ្ងៃអាទិត្យ ថា អ៊ុយក្រែន និងរុស្ស៊ី ជាមនុស្សតែមួយ។ លោក ពូទីន បានព្យាយាម បង្ហាញអំពីភាពត្រឹមត្រូវ នៃការវាយលុកលុយរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេល១០ខែមកនេះ។

លោក ពូទីន បានថ្លែង នៅក្នុងការដកស្រង់សម្ដី ចេញពីការផ្សាយ សម្រាប់ទូរទស្សន៍ជាតិ Rossiya 1 (រ៉ូសស៊ីយ៉ា វ៉ាន់) ថា «គូប្រជែងភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី មានគោលបំណង ចង់បំបែកប្រទេសរុស្ស៊ី ឲ្យឃ្លាតចេញពីប្រវត្តិសាស្ត្ររបស់រុស្ស៊ី។ ប៉ុន្ដែការបែងចែក និង ការយកឈ្នះនោះ ជាអ្វីដែលពួកគេតែងតែស្វែងរក ដើម្បីសម្រេចបានមហិច្ឆតារបស់ពួកគេ តាមមធ្យោបាយដែលពួកគេមាន។ ប៉ុន្ដែគោលបំណងរបស់យើង គឺផ្សេង ត្រូវតែបង្រួបបង្រួមប្រជាជនរុស្ស៊ី»។US intel indicates Russian officers have had doubts about full scale Ukraine  invasion | CNN Politics

ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ជាដដែល ថា ក្រុងមូស្គូ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចា។ ប៉ុន្ដែអ៊ុយក្រែន និង សម្ពន្ធមិត្តលោកខាងលិចរបស់ក្រុងកៀវ បានបដិសេធនូវការចរចានេះ។

បើគិតតាមប្រវត្ដិសាស្រ្ដរបស់រុស្ស៊ី នោះ គឺរុស្ស៊ី ធ្លាប់វាយប្រយុទ្ធ ឈ្លានពាន និង កាន់កាប់ទឹកដីរបស់ប្រទេសជាច្រើន រួមមាន ប៉ូឡូញ ហ្វាំងឡង់ដ៍ ន័រវ៉ែស អាល្លឺម៉ង់ អ៊ីរ៉ង់ ជប៉ុន…ជាដើម៕Ukraine's defence ministry vows revenge for Russian missile strikes |  Deccan Herald

រើសឪឡឹកមួយដើម្បីដឹងថា តើអ្នកជាមនុស្សងប់ងុលនឹងរឿងស្នេហាឬទេ?

0

ឪឡឹកដែលអ្នករើស នឹងបង្ហាញថា តើអ្នកជាមនុស្សងប់ងុលនឹងស្នេហាឬអត់។

រូប A
អ្នកមិនមែនងប់ងុលនឹងស្នេហាឡើយ។ ទោះបីអ្នកចាត់ទុកស្នេហាជារឿងសំខាន់ក៏ដោយ តែអ្នកនឹងមិនបោះបង់មិត្តភាព គ្រួសារ ដើម្បីស្នេហាឡើយ។ សម្រាប់អ្នកយល់ថា មិនមែនស្នេហាមួយមុខសំខាន់ទេ នៅមានរឿងច្រើនទៀតដែលសំខាន់។ អ្នកជាមនុស្សច្បាស់លាស់ មិនងាយជឿនរណាផ្តេសផ្តាសឡើយ ហើយអ្នកក៏មិនងាយប្រគល់បេះដូងទៅនរណាងាយដែរ។ បើអ្នករកឃើញមនុស្សដែលអ្នកស្រលាញ់ អ្នកនឹងគោរពព្រមទាំងយល់ពីគេ តែបើអ្នកដឹងថាគេគ្រាន់បោកប្រាស់អ្នក នោះអ្នកនឹងដកខ្លួនចេញភ្លាម។Surprising Side Effects of Eating Watermelon

រូប B
អ្នកជាមនុស្សប្តូរផ្តាច់នឹងស្នេហា ហើយបើស្រលាញ់នរណាគឺមិនលេងសើច។ ពេលខ្លះ អ្នកសុខចិត្តបោះបង់សេចក្តីសុខខ្លួនឯងដើម្បីស្នេហា។ សម្រាប់អ្នកគិតថា ស្នេហាជាវត្ថុមួយមិនអាចខ្វះបាន ដូច្នេះត្រូវយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួននិងស្មោះត្រង់។ ដរាបណាមនុស្សដែលអ្នកស្រលាញ់ចង់បានអ្វីមួយ អ្នកនឹងធ្វើឲ្យគេដោយគ្មានលក្ខខណ្ឌ។ អ្នកមិនធ្លាប់គិតថា មនុស្សដែលអ្នកស្រលាញ់គេចាកចោលអ្នកឡើយ។ សរុបទៅ អ្នកជាមនុស្សងប់ងុលនឹងស្នេហា។Surprising Side Effects of Eating Watermelon

រូប C
អ្នកងប់ងល់នឹងស្នេហា គ្រាន់តែបានឃើញមុខមនុស្សដែលអ្នកស្រលាញ់ ក៏អ្នកអស់ចិត្តដែរ។ ចង់នរណានិយាយអីក៏អ្នកមិនជឿ អ្នកជឿតែមនុស្សដែលអ្នកស្រលាញ់ប៉ុណ្ណោះ។ លើសពីនេះ អ្នកមើលឃើញគេល្អគ្រប់១០ រហូតមិនធ្លាប់គិតថាគេនឹងបោកប្រាស់អ្នក។ ក្នុងរឿងស្នេហា អ្នកមិនងាយដើរចេញពីនរណាទេ លុះត្រាតែអ្នកបានឃើញកំហុសគេផ្ទាល់ភ្នែក ទើបអ្នកព្រមជឿដោយខ្លួនឯង។ តាមពិត នរណាបានអ្នកជាសង្សារគឺសំណាងអ្នក ព្រោះអ្នកស្រលាញ់គេខ្លាំងនិងស្មោះអស់ពីចិត្ត៕Summer Tips: How To Tell If Your Watermelon Is Ripe And Sweet - NDTV Food

ប្រទេសប៉ាណាម៉ា រឹបអូសគ្រឿងញៀនរាប់តោន ​ដែលបំបែកកំណត់ត្រាពីរឆ្នាំជាប់ៗគ្នា

0

បរទេស៖ ក្លាយជាប្រវត្តិសាស្ត្រ ក្រោយក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសប៉ាណាម៉ា បានចេញសេចក្តីថ្លែងការណ៍មួយ អំពីការរឹបអូសបានគ្រឿងញៀនក្នុងចំនួនជាច្រើន ដែលជាកំណត់ត្រាក្នុងឆ្នាំនេះ។

កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីសារពត៌មានរ៉យទ័រ បានឱ្យដឹងថា ទីក្រុងប៉ាណាម៉ា ប្រទេស ប៉ាណាម៉ា សម្រាប់ឆ្នាំនេះបានបង្ហាញពីឥទ្ធិពលនៃការរឹបអូសនូវគ្រឿងញៀតដ៏ច្រើនជាប្រវត្តសាស្ត្រក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។

ក្នុងនោះត្រូវបានគេដឹងថាចំនួននៃគ្រឿងញៀនដែលត្រូវបានគេរឹបអូសនេះមា​នចំនួន ១២៦,៥ តោនដែលភាគច្រើនជាកូកាអ៊ីន។ដោយក្នុងចំណោមនោះមានថ្នាំសរុប ២៣ តោនត្រូវបានគេរកឃើញក្នុង កុងតឺន័រមួយនៅឆ្នេរសមុទ្រអាត្លង់ទិកជាមួយនឹងគោលដៅបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុប។

ការចុះប្រតិបត្តិនៃការរឹចអូសនេះគឺបានដោះស្រាយការរត់ពន្ធគ្រឿងញៀនឆ្លងកាត់ពីទឹកដីប្រទេសទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ហើយប្រទេសប៉ាណាម៉ាគឺជាចំណុចនៃប្រទេសសម្រាប់ការឆ្លងកាត់នូវគ្រឿងញៀនដ៏សកម្ម ហើយអ្វីដែលអាជ្ញាធរបង្ក្រាបគឺជាការចុះប្រតិបត្តិការស្ទាក់ចាប់។

គួររំលឹកផងដែរថាការរឹបអូសគ្រឿងញៀនក្នុងប្រទេសនេះត្រូវបានធ្វើឡើងក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនជាង ៤៧១ លើករួចមកហើយ រួមទាំងការចាប់ខ្លួនជនល្មើសសរុបចំនួន ៦១៩ នាក់ ក្នុងនោះមានជនជាតិប៉ាណាម៉ា ៤១៥ នាក់ និង ២០៤ នាក់មកពីប្រទេសផ្សេងៗ៕ ប្រភព៖ Dailynews

 

 

អគ្គិភ័យឆេះឧបករណ៍ភ្លេងខ្ទេចគ្មានសល់ ក្នុងបន្ទប់សាលាដ៏ល្បីមួយកន្លែង ខាតបង់អស់រាប់លានបាត

0

ប្រទេសថៃ៖ មានហេតុការណ៍អគ្គិសភ័យឆេះបន្ទប់ភ្លេងរបស់សាលាមួយកន្លែងដែលបណ្ដាលឱ្យឧបករណ៍ភ្លេងជាច្រើន ត្រូវបានឆាបឆេះខ្ទេចគ្មានសល់ទាំងកណ្ដាលយប់ ដោយគិតជាទឹកប្រាក់នៃការខូចខាតអស់ជាង១០ លានបាត។

នៅវេលាម៉ោង ១ និង ៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍អំពីហេតុការណ៍នៃគ្រោះអគ្គិភ័យឆាបឆេះបន្ទប់ដាក់ភ្លេង ដែលជាអគារស្តុកឧបករណ៍ភ្លេងក្នុងសាលាដ៏ល្បីមួយកន្លែង ស្ថិតក្នុងខេត្ត នគរ ស៊ី ថាមរ៉ាត់ (Nakhon Si Thammarat)នៃប្រទេសថៃ។

ហេតុការណ៍ដ៏អាក្រក់នេះផងដែរ លោកវរសេនីយ៍ទោ រឹង ឆៃ ខារឿង អធិការរងស៊ើបអង្កេត ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងតំបន់បានលើកឡើងថា បន្ទាប់ពីមានការរាយការណ៍ពីដំណឹងនេះរួចមកលោកក៏បានរៀបចំរថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿងប្រញាប់ប្រញាល់ទៅបាញ់ទឹកពន្លត់ភ្លើងជាបន្ទាន់ដោយប្រើអស់រយៈពេល២ ម៉ោងទើបស្ងប់។

ជាមួយគ្នានោះប្រភពដដែលបានបញ្ជាក់ថាក្នុងឧបទ្ទវហេតុនៃភ្លើងឆេះនេះបានបណ្ដាលឱ្យ ឧបករណ៍ភ្លេងផ្សេងៗជាច្រើន ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ហើយការប៉ាន់ស្មានជាបឋមនៃការខូចខាតមិនតិចជាង ១០ លានបាត ឬ ប្រហែល ២៨៧,៩០៦ដុល្លារ។

យ៉ាងណាមិញជាជំហានដំបូងគេបានសន្និដ្ឋានថា ភ្លើងឆាបឆេះអាចបណ្ដាលមកពីមូលហេតុឆ្លងចរន្ត អគ្គិសនី ​ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការសម្របសម្រួលជាមួយប៉ូលិសដោយបានចុះមកពិនិត្យ កន្លែងកើតហេតុ ដើម្បីរកភស្តុតាង និងមូលហេតុ នៃការឆេះយ៉ាងលម្អិតម្តងទៀត មុននឹងចាត់វិធានការផ្លូវច្បាប់បន្ត៕ ប្រភព៖ Dailynews

អគ្គនាយកក្រុមហ៊ុនសាងសង់នាវាដ៏ចំណាស់ និងធំជាងគេនៅរុស្ស៊ី បានស្លាប់យ៉ាងអាថ៌កំបាំង

0

អន្តរជាតិ៖ ក្រុមហ៊ុនសាងសង់នាវាដ៏ធំមួយរបស់រុស្ស៉ី ដែលមានជំនាញខាងសាងសង់នាវាមុជទឹកមិនមែនដើរដោយថាមពលនុយក្លេអ៊ែរ បានប្រកាសថាអគ្គនាយករបស់ខ្លួន បានទទួលមរណភាពភ្លាមៗ នៅអាយុ៦៦ឆ្នាំ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់បានដឹកនាំក្រុមហ៊ុនរយៈពេលជាង១១ឆ្នាំ ដោយមិនបានបញ្ជាក់ពីមូលហេតុស្លាប់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

ក្រុមហ៊ុន អេដមីរលធី ស៊ីបយ៉ាដ (Admiralty Shipyards) ដែលមានមូលដ្ឋានស្ថិតនៅភាគខាងលិចទីក្រុង សាំង ភីតធឺស្បឺគ (St Petersburg) បានប្រកាសពីមរណភាពលោក អាឡិចសាន់ដឺ ប៊ូហ្សាកូវ (Alexander Buzakov) នៅក្នុងសេចក្ដីថ្លែងការណ៍មួយ។ លោក ប៊ូហ្សាកូវ បានកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន Admiralty Shipyards ចាប់តាំងពីខែសីហា ឆ្នាំ២០១២មក។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ក្រុមហ៊ុនក៏បានរំឮកឡើងវិញផ​ងដែរពីសមិទ្ធផលដែលោក ប៊ូហ្សាកូវ សម្រេចបានដូចជាការរក្សាបាននូវកំពុងនៃការបញ្ជាទិញ នាវាមុជទឹក ទូទៅធម្មតា នាវាចម្បាំង និងយានសម្រាប់ផែទឹកជ្រៅជាដើម ដោយវាគឺជាកន្លែងផលិតកប៉ាល់ចំណាស់ជាងគេ និងធំជាងគេមួយនៅក្នុងប្រទេសរុស្ស៊ី ដែលមានឯកទេសជាចម្បងក្នុងការកសាងនាវាមុជទឹកគ្មាននុយក្លេអ៊ែរសម្រាប់កងទ័ពជើងទឹករុស្ស៊ី។

ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី តាស (TASS)​ ក្រុមហ៊ុន Admiralty Shipyards នេះហើយដែល ទទួលបន្ទុកជួសជុលកែលម្អនាវាមុជទឹក Kilo-class ដើរដោយថាមពលម៉ាស៊ូតមានសមត្ថភាពបាញ់មីស៊ីលគ្រូសកាលីប (Kalibr)។ រុស្ស៉ីកាលពីខែមេសាកន្លងទៅ បានប្រើប្រាស់នាវាមុជទឹកដោយម៉ាស៊ូតមួយគ្រឿង នៅក្នុងតំបន់សមុទ្រខ្មៅ ដើម្បីវាយប្រហារលើគោលដៅយោធា ក្នុងប្រទេសអ៊ុយក្រែន ដោយប្រើមីស៊ីលកាលីប។

គួរបញ្ជាក់ថា លោក អាឡិចសាន់ដឺ ប៊ូហ្សាកូវ បានបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៨០ ហើយលោកមានបទពិសោជន៍ជាង ៤០ឆ្នាំ ខាងសាងសងនាវា រីឯទីក្រុង សាំង ភីតធឺស្បឺគ គឺជាទីកន្លែងកំណើតរបស់ប្រធានាធិបតីរុស្ស៉ី លោក ពូទីន​​៕

ត្រូវដឹង! តម្លៃនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមមុខជំនាញនីមួយៗ

0

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ​បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងជ្រើសរើស ឬចុះឈ្មោះនិស្សិតឱ្យចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី​១) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្នាក់បង់ថ្លៃសិក្សា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។​ សាកលវិទ្យាល័យចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។

ដោយឡែកចំពោះតម្លៃសិក្សាទៅតាមមុខជំនាញនីមួយៗ មានដូចក្នុងតារាងខាងក្រោម ៖

 

ទំនាក់ទំនងនឹងកាន់តែរឹងមាំឡើងដោយតិចនិក៤យ៉ាង សម្រាប់គូស្នេហ៍ដែលចង់បានភាពយូរអង្វែង

0

ស្រលាញ់គ្នាឲ្យបានយូរអាចជារឿងលំបាក នៅពេលដៃគូមិនយល់ពីគ្នា។ ខាងក្រោមនេះជាគន្លឹះជួយឲ្យស្នេហាកាន់តែផ្អែមល្ហែមនិងរក្សាបានភាពយូរអង្វែងជាមួយគ្នាបាន។

១ ចំណាយពេលជាមួយគ្នាឲ្យបានច្រើន

ប្រសិនបើអ្នកចង់បានទំនាក់ទំនងមួយរឹងមាំ វាមិនពិបាកនោះទេ គ្រាន់តែបែងចែកពេលវេលាឲ្យច្បាស់លាស់ និងចំណាយពេលធ្វើសកម្មភាពអ្វីមួយជាមួយគ្នា។ ទម្លាក់ទូរសព្ទដៃចុះ ហើយអង្គុយស្តាប់និងជជែកគ្នា ទៅមើលកុនឬញ៉ាំអីជាមួយគ្នា ដោយគ្មានការសម្លឹងមើលតែទូរសព្ទ។ ទាំងនេះនឹងធ្វើឲ្យអ្នកយល់ថាការចំណាយពេលជាមួយសង្សារ ពិតជាមានន័យណាស់។Have Fun! The Importance of Play in Couple Relationships | USU

២ ចេះសរសើរដោយស្មោះនៅពេលម្ខាងទៀតធ្វើអ្វីមួយល្អ
គូស្នេហ៍ខ្លះ ពេលស្រលាញ់គ្នាយូរទៅ ស្គាល់ពីគ្នាអស់សូម្បីពោះវៀនពោះតាំង ដែលជាហេតុធ្វើឲ្យគេពិបាកហាមាត់ពេលឃើញដៃគូធ្វើរឿងអ្វីមួយល្អ។ យ៉ាងណាក្តី អ្នកមិនត្រូវធ្វើបែបនេះទេ ព្រោះវាជាគុណវិបត្តិ អ្នកគួរតែចេះនិយាយសរសើរដោយស្មោះចេញពីចិត្ត នោះនឹងធ្វើឲ្យម្ខាងទៀតសប្បាយចិត្ត ហើយមោទកភាពដែរ។

៣ ទោះមិនមែនថ្ងៃពិសេស ក៏អាចធ្វើរឿងភ្ញាក់ផ្អើលសម្រាប់គ្នាបានដែរ
រកអ្វីថ្មីធ្វើជាមួយគ្នា ដោយមិនបាច់រំពឹងអ្វីច្រើនពីដៃគូម្ខាងទៀតឡើយ។ មិនបាច់ទាល់តែដល់ថ្ងៃពិសេស ចាំធ្វើរឿងសប្បាយជាមួយគ្នាទេ ថ្ងៃណាក៏បានដែរ វានឹងក្លាយជាពណ៍ស៊ីជម្ពូគ្រប់ពេលសម្រាប់គូរបស់អ្នក។9 Things Highly Happy Couples Talk About - Talkspace

៤ កុំដាក់ភាពស្មុគស្មាញឲ្យម្ខាងទៀត
ប្រសិនបើអ្នកមានអារម្មណ៍ថា សង្សារកំពុងមិនសប្បាយចិត្តរឿងអី យ៉ាងហោចអ្នកគួរសួរនាំគេ មិនគួរធុញឬរករឿងគេថែមឡើយ។ ការដែលបន្ថែមភាពស្មុគស្មាញដល់ម្ខាងទៀត មានតែធ្វើឲ្យទំនាក់ទំនងប្រែជាតុកសិក មិនចុះសម្រុងគ្នា អត់សប្បាយចិត្ត រហូតដល់ម្នាក់ៗចង់នៅតែឯង។ ដូច្នេះកុំធ្វើបែបនេះអី វាមិនល្អទេ៕

សម្ដេចតេជោ ហ៊ុន សែន៖ មិនប្រាកដថាសិស្សនិទ្ទេស A មានលទ្ធផលល្អជាងសិស្សនិទ្ទេស E ទេ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តសិស្សដែលបានប្រឡងបាក់ ឌុបទោះបីជានិទ្ទេសណាក៏ដោយ សំខាន់គឺសិស្សទាំងអស់គ្នាបានជាប់។

ថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មិនប្រាកដទេថា សិស្សទទួលបាននិទ្ទេស A មានលទ្ធផលល្អជាងសិស្សនិទ្ទេស E នៅថ្នាក់សាកលវិទ្យាល័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS-P16195KhYpL_q8ZdtRU0Suh07ggsoVsuoDcZT6bv9wxhWrAA72cehe8KiI97CMkYD484uk6sZc8ca748ru56zbgNPs25au8k5fxigNumFWpPC2Jy3G5-jEmSCD2oax8uTTF5qvjcJqqjc9VhTFliGaixOtyTujbDi3uT0X8Ao5LC5lhnjRFe5dY/s1190/photo_2022-12-26_09-40-35.jpg

សម្ដេចថា សិស្សដែលជាប់បាក់ឌុបគឺមានសិទ្ធិដូចគ្នាទាំងអស់ក្នុងការចូលរៀនសាកលវិទ្យាល័យ មិនថាសិស្សនិទ្ទេស A ឬ E នោះទេ។

សម្ដេចបានលើកឡើងថា កូនៗត្រូវផ្ដោតគោលដៅប្រលងគឺដើម្បីអីគឺជាប់បាក់ឌុប។ ពេលជាប់ហើយយើង នឹងមានតម្រូវការចូលមហាវិទ្យាល័យ រឿងនិទ្ទេសជារឿងមួយ។

ជាមួយគ្នានោះសម្ដេចតេជោ បានអំពាវដល់សិស្សដែលប្រឡងមិនជាប់ឱ្យខិតខំសិក្សា និងចូលប្រឡង ម្ដងទៀតនៅឆ្នាំក្រោយ ខណៈជំរុញឱ្យសិស្សចូលរៀនបរិញ្ញាបត្ររងដើម្បីត្រៀមចូលរៀនបរិញ្ញាបត្រផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio0x-omZ-ux-Mn1OAvEwNr7xw0lioJPSbqAUG5AHaKx-Abd9QC5z6g2utIhg54zkQDExyvhZ_hmOMXtSQVmdvCbs40MMyHQv5H4Qa7trTX57NQDgqaTPiTT1dq5Sn6iQDksI21RI0JdxETvjCjOTu1kq-Ix1jn9ZNSJTok0iiM7YfsDTaHDbxGCqjH/s720/photo_2022-12-26_09-41-18.jpg

ផ្ទុះរថយន្តដឹកហ្គាសយ៉ាងខ្លាំងក្លា បង្កឱ្យមានអ្នកស្លា.ប់រាប់សិបនាក់នៅអាហ្វ្រិក

0

បរទេស៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយពីមានការផ្ទុះដ៏ខ្លាំងក្លាមួយនៅក្នុងរថយន្តដឹកហ្គាសមួយនៅជិតមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលបានបណ្តាលឱ្យមនុស្សចំនួន ១០ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស។

នាពេលថ្មីៗកន្លងទៅនេះទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីឧបទ្ទវហេតុនៃរថយន្តដឹក ហ្គាសមួយគ្រឿងដែលបានព្យាយាមបើកកាត់ផ្លូវក្រោមស្ពានមួយ ក្នុងទីក្រុង Boksburg នៃអាហ្វ្រិកខាងត្បូង ស្រាប់តែនៅវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២ បែរជាជាប់គាំងនៅក្រោមស្ពាន ដោយសារតែកម្ពស់នៃរថយន្តខ្ពស់ពេកមិនអាចទៅមុខរួច។

តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំងនោះគឺស្រាប់តែមានការផ្ទុះយ៉ាងខ្លាំងក្លា មុនពេលមានភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅកើតឡើង។

ជាមួយគ្នានោះផងដែរក្នុងហេតុការនេះ មានមនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និងប្រហែល ៤០នាក់ទៀតផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះនេះ ហើយការផ្ទុះនេះផងដែរស្ថិតនៅចម្ងាយត្រឹមតែ ១០០ម៉ែត្រពីមន្ទីរពេទ្យ Tambo Memorial ដែលបណ្តាលឲ្យពិដានមន្ទីរពេទ្យបានដួលរលំ រហូតដល់បុគ្គលិកត្រូវប្រញាប់ជម្លៀសអ្នកជំងឺចេញពីអាគារជាបន្ទាន់។

ក្នុងនោះក៏មានក្រុមអ្នកជួយពន្លត់អគ្គិភ័យនាំយករថយន្តទឹកមកធ្វើការគ្រប់គ្រងភ្លើងយ៉ាងប្រញាប់ប្រញាល់។

ទោះជាយ៉ាងណាក្រុមមន្ត្រីមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់ អាចកើនឡើងបន្ថែមទៀត និងបានបញ្ជាក់ថាមនុស្សចំនួន ១៩ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

យ៉ាងណាមិញ បើតាមអ្នកនាំពាក្យទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់បានបន្ថែមថា រថយន្តដឹកប្រេង នេះបានឆាបឆេះដោយសារការកកិតនឹងស្ពានរហូតបង្កការផ្ទុះមួយកើតឡើង ហើយការខូចខាតកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ត៕ ប្រភព៖ Thairath