Home Blog Page 1929

កូរ៉េខាងត្បូងបាញ់ព្រមានភ្លាមៗ ក្រោយយន្តហោះដ្រូនកូរ៉េខាងជើង បំពានចូលដែនអាកាស

0

អន្តរជាតិ៖ នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូងបានចល័តយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធាប្រភេទប្រយុទ្ធ ហើយថែមទាំងបាញ់គ្រាប់ព្រមានទៀតផង បន្ទាប់ពីយន្តហោះដ្រូនកូរ៉េខាងជើងប៉ុន្មានគ្រឿង បានហោះទន្រ្ទានចូលមកក្នុងដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង យ៉ុនហាប់ បានរាយការណ៍ថា យោធាកូរ៉េខាងត្បូង បានប្រទះឃើញវត្ថុមួយចំនួន ដែលសង្ស័យជា​យន្តហោះដ្រូនកូរ៉េខាងជើង ហោះឆ្លងខ្សែបន្ទាត់ព្រំដែនអន្តរកូរ៉េ ចូលមកតំបន់ព្រំប្រទល់របស់កូរ៉េខាងត្បូង នៅក្នុងខេត្តហ្គ្យឹងហ្គីដូ (Gyeonggi-do) កាលពីវេលាម៉ោង១០៖២៥នាទីព្រឹក។

គួរបញ្ជាក់ថា យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រប្រយុទ្ធរបស់កូរ៉េខាងត្បូង ត្រូវបានចល័តឡើងផ្ទៃអាកាស ដើម្បីកម្ចាត់ដ្រូនកូរ៉េខាងជើងទាំងនោះ។ ហេតុការណ៍ខាងលើ ក៏បានបណ្តាលឱ្យជើងហោះហើរស៉ីវិលប្រភេទចាកចេញ នៅឯព្រលានយន្តហោះក្នុងទីក្រុងអ៉ីនឈាន់ (Incheon) និងទីក្រុងហ្គីមប៉ូ (Gimpo) ផ្អាកប្រតិបត្តិការអស់រយៈពេលខ្ទង់១ម៉ោងផងដែរ​ ៕

ជាប់បាក់ឌុប! ចង់បន្តការសិក្សានៅភ្នំពេញ គប្បីត្រូវដឹងចំណុចសំខាន់ទាំង៣នេះ

0

ដោយគុណភាពអប់រំនៅទីក្រុងភ្នំពេញមានការប្រសើរជាងនៅតាមខេត្ត ដូចនេះហើយទើបប្អូនៗសិស្សានុសិស្សជាច្រើនសម្រេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងដែលសម្បូរដោយការជឿនលឿន។ ខាងក្រោមនេះជាចំណុចដែលដែលប្អូនៗគួរដឹងមុននឹងមកបន្ដការសិក្សា៖

ចរាចរណ៍៖ នៅទីក្រុងមានឡាននិងផ្លូវខ្វែងខ្វាត់ជាច្រើន ដូចនេះហើយមុនធ្វើដំណើរទៅណាមកណាគប្បីសួរនាំគេជាមុនសិន។ ចរាចរណ៍ឡាន ម៉ូតូមានការចង្អៀត និងស្ទះរាល់ពេលដែលម៉ោងសំខាន់។ ពេលធ្វើដំណើរគឺត្រូវប្រុងប្រយត្ន័គ្រប់ជំហាន។

ស្វែងរកផ្ទះស្នាក់នៅ៖ វាជាគំនិតមួយដ៏ល្អប្រសិនបើអ្នកមកជាមួយជាមួយមិត្តភក្ដិអ្នក។ អ្នកអាចជួលបន្ទប់មួយតម្លៃប្រហែល$50ទៅ$100ក្នុងមួយខែ ដោយចែកគ្នាចេញជាមួយមិត្តរួមបន្ទប់របស់អ្នក អ្នកក៏អាចសន្សំលុយច្រើនគួរសមដែរ។ ប៉ុន្តែប្រសិនបើអ្នកមករស់នៅភ្នំពេញម្នាក់ឯងវិញ ចូរកុំភ័យអី មានអង្គការដែលរង់ចាំអ្នកដែរ  អ្នកអាចនៅទីនោះបានដោយឥតគិតថ្លៃហើយពេលមានអង្គការខ្លះទៀតឧបត្តមទាំងថ្លៃការសិក្សាជូនអ្នកថែមទៀតផង។

ជ្រើសរើសជំនាញឱ្យបានត្រូវ៖ នេះគឺជាការសម្រេចមួយដ៏ធំបំផុតក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសខុស អ្នកនឹងដឹងថាវាពិបាកប៉ុនណានៅថ្ងៃក្រោយនិងជីវិតអស់ន័យទៀតហើយ។ វិធីមួយនោះគឺចូលថ្នាក់តម្រង់ទិសដែលសាកលវិទ្យាល័យនីមួយផ្ដល់ជូន បន្ទាប់មកអ្នកអាចប្រៀបធៀបនិងរើសយកមួយណាដែលអ្នកចូលចិត្ត៕ទស្សនៈ​និស្សិត​បរទេស​ដែល​រៀន​នៅ​កម្ពុជា​ស្ដីពី​និស្សិត​ខ្មែរ | ភ្នំពេញ  ប៉ុស្ដិ៍

ណាហ្គាវើលដ៍ នឹងរៀបចំតន្ត្រីឆ្លងឆ្នាំដ៏កក្រើកអមដោយការបាញ់កាំជ្រួចដ៏អស្ចារ្យនៅយប់ថ្ងៃទី៣១ធ្នូ

0

ភ្នំពេញ៖តន្ត្រីឆ្លងឆ្នាំដ៏កក្រើកខាងមុខណាហ្គាវើលដ៍ អមដោយការបាញ់កាំជ្រួចដ៏អស្ចារ្យ ត្រឡប់មកវិញហើយ! សូមអញ្ជើញពុកម៉ែបងប្អូនទៅរីករាយ និងទទួលទានម្ហូបសុភមង្គល ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ នៅក្នុងសណ្ឋាគារណាហ្គាវើលដ៍។

បន្ទាប់មក សូមអញ្ជើញទៅកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីទស្សនាការប្រគំតន្ត្រីឆ្លងឆ្នាំដ៏មហស្ចារ្យ ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងជាតិ និងអន្តរជាតិមកពីប្រទេសថៃ និងប្រទេសស្វ៊ីស។ ទស្សនាដោយសេរីចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង ១ រំលងអធ្រាត្រ។

ចិនសម្រេចលែងចេញផ្សាយទិន្នន័យអំពី ករណីឆ្លងនិងស្លាប់ជំងឺកូវីដ១៩ ប្រចាំថ្ងៃ ដោយមិនប្រាប់ពីមូលហេតុ

0

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រសួងសុខាភិបាលចិនបានប្រកាសថា ប្រទេសចិននឹងលែងចេញផ្សាយតួលេខប្រចាំថ្ងៃ សម្រាប់ករណីឆ្លងនិងស្លាប់នៃជំងឺកូវីដ១៩ តទៀតហើយ ប​ន្ទាប់ពីទម្លាប់នៃការចេញផ្សាយនេះ បានចាប់ផ្តើមដំបូងនិងបន្តជាប់រហូត​មក តាំងតែពីដើមឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២។

យ៉ាងណាក្តី ក្រសួងសុខាភិបាលចិន មិនបានផ្តល់ការបកស្រាយលម្អិត សម្រាប់ការសម្រេចចិត្តរបស់ខ្លួន ក្នុងការឈប់ចេញផ្សាយ​ទិន្នន័យកូវីដ១៩ប្រចាំថ្ងៃបែបនេះឡើយ ប៉ុន្តែវាកើតឡើងចំគ្រាដែល ស្ថានការណ៍ឆ្លងរាលដាលនៅក្នុងប្រទេសចិន ហាក់មានការ​កើនឡើងខ្លាំង ក្រោយការបិទបញ្ចប់យុទ្ធសាស្រ្តសូន្យកូវីដរបស់ខ្លួន។

គួរបញ្ជាក់ថា ទោះជាបែបនេះក៏ដោយ បើតាមក្រសួងសុខាភិបាលចិន មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC របស់ចិន នឹងធ្វើការ​ចេញផ្សាយព័ត៌មាន អំពីការឆ្លងរាតត្បាតកូវីដ១៩ សម្រាប់គោលដៅបម្រើជាប្រភពព័ត៌មានយោង ក៏ដូចជាការសិក្សាស្រាវជ្រាវ​ ប៉ុន្តែ​មិនបានប្រាប់ឱ្យជាក់លាក់ អំពីប្រភេទឬក៏ភាពញឹកញាប់ នៃព័ត៌មានដែលត្រូវចេញផ្សាយនោះឡើយ​ ៕

ថៃបើកបញ្ជីភ្ញៀវទេសចរ កំពូលទាំង ៥ ប្រទេសដែលក្នុងនោះក៏មានវត្តមានប្រទេសរបស់យើងមួយផងដែរ

0

ប្រទេសថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាល បង្ហាញពីចំនួនទេសចរណ៍បរទេសក្នុងប្រទេសថៃ ដែលបានបញ្ជាក់ថាមានប្រទេសចំនួន៥ដែលជាកំពូលប្រទេសបានចូលមកកម្សាន្តក្នុងប្រទេសនាឆ្នាំ២០២២ បានកើនឡើងដល់ ១១លាននាក់ ដែលក្នុងចំណោមនោះក៏មានប្រទេសកម្ពុជាយើងមួយផងដែរ។

នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ លោក អានុឆា បូនផាចៃស៊ី(Anucha Burapachaisri)អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនយោបាយ ធ្វើជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានធ្វើការលាតត្រដាងព័ត៌មានចុងក្រោយ ពីការិយាល័យអន្តោប្រវេសន៍ បង្ហាញពីចំនួនភ្ញៀវទេសចរចូលមកកម្សាន្តក្នុងប្រទេសថៃ ដែលមានអត្រាកំណើនជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នេះ ដោយមានចំនួនរហូតដល់ ១១,០៤៩,៧៦៩ នាក់។

ក្នុងនោះគេបានបង្ហាញពីបញ្ជីនៃចំនួនភ្ញៀវទេសចរចូលច្រើនជាងគេទាំង ៥ ប្រទេសដែលចាប់ទុកថាជាកំពូលប្រទេសបានធ្វើដំណើរកម្សាន្តមកកាន់ប្រទេសថៃច្រើនបំផុតក្នុងឆ្នាំ២០២២រួមមាន៖

១. ប្រទេសម៉ាឡេស៊ី ១,៨១២,២៥០ នាក់

២. ប្រទេសឥណ្ឌា ៩២៣,៧៨៦ នាក់

៣. ប្រទេសឡាវ ៧៩៦,២២០ នាក់

៤. ប្រទេសសិង្ហបុរី ៥៦៣.៥៩៤ នាក់

៥.ប្រទេសកម្ពុជាយើងដែលមានចំនួន ៥៦២.០៦០ នាក់

ជាមួយគ្នានោះ អាជ្ញាធរទេសចរណ៍ថៃ (TAT) ក៏បានធ្វើការបង្ហាញថា ចាប់តាំងពីប្រទេសថៃបើក ប្រទេសទទួលភ្ញៀវទេសចរបន្ទាប់ពីការបិទប្រទេសដោយសារតែជំងឺកូវីដរួចមក មានចំនួនភ្ញៀវ ទេសចរចូលមកកាន់ប្រទេសថៃជាមធ្យមក្នុងមួយថ្ងៃ ៦០,០០០ទៅ ៧០,០០០ នាក់ ដោយភាគច្រើនមកពីម៉ាឡេស៊ី និង ឥណ្ឌា។

ដែលការសន្ទុះនេះបាននឹងកំពុងតែជំរុញ និងជួយធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានការស្ទុះងើបឡើងវិញលឿនបំផុតក្នុងពិភពលោកសម្រាប់វិស័យទេសចរណ៍។

ទោះជាយ៉ាងគេរំពឹងថាសម្រាប់គោលដៅនៃឧស្សាហកម្មទេសចរណ៍ថៃនៅឆ្នាំ ២០២៣  ចំនួនភ្ញៀវទេសចរបរទេសសរុបនឹងកើនឡើងដល់២០លាននាក់ ជាមួយនឹងការពង្រឹង និងការរៀបចំសកម្មភាព គាំទ្រ ព្រមទាំងការលើកទឹកចិត្តភ្ញៀវទេសចរទៅថ្ងៃអនាគត ក៏ដូចជាផែនការកែលម្អតំបន់ទេសចរណ៍ឱ្យកាន់តែមានភាពប្រសើទ្វេដង៕ប្រភព៖ PPTVHD36

 

ពីកម្មករសំណង់ ក្លាយជាអ្នកលើកមុខមាត់ប្រដាល់គុនខ្មែរ លើឆាកអន្តរជាតិ

0

ធឿន ធារ៉ា ជាអ្នកប្រដាល់គុនខ្មែរ កើតក្នុងគ្រួសារកសិករក្រីក្រ នៅខេត្តព្រៃវែង។ ដោយសារកត្តាជីវភាព ធារ៉ា ដែលជាកូនប្រុសតែម្នាក់ក្នុងគ្រួសារ ដែលមានបងប្អូនស្រី ៣នាក់ ធារ៉ា មិនបានសិក្សានោះទេគឺគាត់ធំដឹងក្តី នៅប្រទេសថៃហើយគាត់ចាប់ផ្តើមធ្វើការសំណង់នៅប្រទេសថៃ។នោះ! ធឿន ធារ៉ា ប៉ះ ផេតមរកត នៅ រ៉ាចាដាំនឿន តែលោកគ្រូ អេ ភូថង  ថាមិនប៉ះពាល់ដល់ការប្រកួតនៅថៃហ្វៃឡើយ - LEENEWS

ទោះបីមានការហាមឃាត់ពីឪពុកម្ដាយ ធារ៉ា បានជំនះចូល ហវឹកហាត់ប្រដាល់ អាយុ១៧ឆ្នាំ ដោយសារតែ ចិត្តស្រលាញ់ ចង់ល្បីដូចអ្នកប្រដាល់រាមច្បងល្បីៗឯទៀតដែរ។ ធារ៉ាបានកសាងឈ្មោះល្បីគួរសម នៅថៃ មុនមកហាត់ក្នុងក្លឹបលោក អេ ភូថង ដែលជា idol របស់ធារ៉ាតែម្ដង។ខ្មែរពិតជាមានមោទនភាពមែន!  កីឡាករ​ប្រដាល់​ដំបូង​គេ​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​លេី​សង្វៀន​ល្បី​របស់​ប្រទេស​ថៃ​គឺ​  ធឿន​ ធារ៉ា​ ស្ពាយយក​ខ្សែ ...

ដោយសារតែការជំនះតស៊ូនេះ បានធ្វើឱ្យ ធារ៉ា នាំមុខមាត់របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ក្រោយពីបំបាក់កីឡាករថៃនៅក្នុងមហាព្រឹត្តិការណ៍ នៃការប្រកួតដណ្តើមខ្សែក្រវ៉ាត់ស្តេចថៃ ទទួលបានខ្សែក្រវ៉ាត់ទីមួយមិនធ្លាប់មានជូនដល់ប្រជាជនខ្មែរ៕ខ្មែរពិតជាមានមោទនភាពមែន!  កីឡាករ​ប្រដាល់​ដំបូង​គេ​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​លេី​សង្វៀន​ល្បី​របស់​ប្រទេស​ថៃ​គឺ​  ធឿន​ ធារ៉ា​ ស្ពាយយក​ខ្សែ ...

សម្ដេច ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់អ៊ំស្រីដែលចិញ្ចឹមចិត្តនៅតែចង់បានសញ្ញាប័ត្របាក់ឌុប

0

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិច បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកា ១០លានរៀល ដើម្បីលើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ “ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយ ជិវិតខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំដែលបានចូលប្រឡងបាក់ឌុបហើយធ្លាក់ នូវថវិកាចំនួន ១០លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នា២០២៣ ខាងមុខ៕ ”

ទៅដល់កោះកុង! កុំភ្លេចចូលទស្សនាឆ្នេរដ៏ស្រស់ត្រកាលនេះ

0

ខេត្តកោះកុងជាខេត្តមួយដែលមានសក្តានុពលយ៉ាងខ្លាំងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់តំបន់ឆ្នេរ ក្រៅពីដែនកោះដែលមានភាពទាក់ទាញនោះ ខេត្តកោះកុង ក៏មានឆ្នេរខ្សាច់ជាច្រើនទៀតគួរជាទីចាប់អារម្មណ៍ ។ក្នុងចំណោមឆ្នេរល្បីៗទាំងនោះ មានឆ្នេរប៉ាក់ខ្លង ជាតំបន់ឆ្នេរ មួយដែលទើបតែមានឈ្មោះបោះសំឡេងនាពេលថ្មីៗនេះប៉ុណ្ណោះ។ឆ្នេរប៉ាក់ខ្លង - Visit Cambodia

ឆ្នេរប៉ាក់ខ្លង ដែលមានចម្ងាយ​ប្រហែល៧គីឡូម៉ែត្រភាគខាងជើងក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕ ឆ្នេរនេះគេអាចហៅឈ្មោះបានពីរគឺ ឆេ្នរកោះយ៉ ឬឆេ្នរប៉ាក់ខ្លង។ឆ្នេរនេះមានទេសភាពដ៏ស្រស់ត្រកាល និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់។ប៉ាក់ខ្លងជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេ ក្នុងខេត្តកោះកុង - ក្រសួងព័ត៌មាន

នៅពេលរសៀល ភ្ញៀវទេសចរក៏អាចគយគន់ព្រះអាទិត្យរៀបអស្ដង្គត ជាមួយជំនោរនឹងទឹកសមុទ្រ ហាក់បីដូចជាយើងនៅពិភពមួយផ្សេងទៀតអញ្ចឹង។ ក្រៅពីនេះភ្ញៀវទេសចរក៏អាចសម្រាកបោះតង់ សម្រាកកម្សាន្តជាមួយមនុស្សជាទីស្រលាញ់ផងដែរ៕ឆ្នេរប៉ាក់ខ្លង - Visit Cambodia

មន្ត្រីប៉ុស្តិ៍នគរបាលម្នាក់ ត្រូវផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ក្រោយបង្ហោះធ្វើផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ

0

ភ្នំពេញ៖ ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាម្នាក់ដែលបានបង្ហោះសារលក់ផ្លាកចេញចូលអគ្គស្នងការនោះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល។ មន្ត្រីប៉ុស្តិ៍នគរបាលខាងលើនេះ បានបកស្រាយថាខ្លួនពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួតដល់មិត្តភ័ក្ត្រដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។

ខាងក្រោមនេះជាការបង្ហោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសេររៀបរាប់ថា៖ «សេចក្តីបកស្រាយបកបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ទាប់ពីបានឃើញវីដេអូបង្ហោះតាមបណ្តាញសង្គម Tik Tok ទាក់ទងទៅនឹងម្ចាស់គណនីឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដែលបានបង្ហោះខ្លឹមសារ «បងប្អូនត្រូវការផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឫ ក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

ភ្លាមៗ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងកោះហៅលោកអនុសេនីយ៍ឯក ម៉ិច មាស អត្តលេខ ៨៦៩០៤ មកបកស្រាយបំភ្លឺករណីនេះ។ ក្រោយពីធ្វេីការសាកសួររួចរាល់ លោកអនុសេនីយ៍ឯក ម៉ិច មាស បានសារភាពថារូបលោក ពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួតដល់មិត្តភ័ក្ត្រដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។

ក្រោយមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជារៀលរាល់ថ្ងៃ»៕

គន្លឹះថែរក្សា “ពោះវៀន” ដើម្បីសុខភាពល្អ និងជួយដល់សម្រស់រាងកាយ

0

សុខភាព៖ ពោះវៀនគឺជាសរីរាង្គដ៏សំខាន់ក្នុងប្រព័ន្ធរំលាយអាហារ បើទោះបីពោះវៀនមិនមែនជាសរីរាង្គតែមួយគត់ដែលរំលាយ និងស្រូបយកសារធាតុចិញ្ចឹមចូលទៅក្នុងចរន្តឈាម ប៉ុន្តែវាក៏ដើរតួយ៉ាងសំខាន់ក្នុងភាពស្រស់ស្អាត និងសុខភាពរបស់រាងកាយផងដែរ។

តោះមកស្វែងយល់ពីមុខងាររបស់ពោះវៀន និងការអនុវត្តក្នុងការរក្សាពោះវៀនឱ្យមានសុខភាពល្អ តាមការណែនាំរបស់អ្នកជំនាញសុខភាព។

មុខងារសំខាន់ៗនៃពោះវៀន

ពោះវៀនគឺជាប្រភពសម្រាប់ការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមចូលទៅក្នុងចរន្តឈាម ហើយវាគឺជាប្រភពនៃកោសិកាការពាររបស់រាងកាយដែលត្រូវបានគេរកឃើញថា ៦០ភាគរយនៃកោសិកាភាពស៊ាំរបស់រាងកាយត្រូវបានផលិតចេញពីពោះវៀន។ ប្រសិនបើពោះវៀនមិនត្រូវបានសម្អាតទេ កាកសំណល់ពីអាហារដែលបន្សល់ទុក និងពីប្រព័ន្ធមេតាបូលីសនឹងត្រូវបានស្រូបចូលទៅក្នុងចរន្តឈាម បណ្តាលឱ្យមានឈាម Viscous ហើយ បង្កឱ្យមានការប្រមូលផ្តុំខ្លាញ់ក្រោមស្បែក និង សរីរាង្គផ្សេងៗ ក្នុងរាងកាយ។

ទម្លាប់ថែរក្សាពោះវៀនឱ្យមានសុខភាពល្អ ដើម្បីសុខភាពរាងកាយ និងសម្រស់

១. ហាមបរិភោគ អាហារដែលមានជាតិខ្លាញ់ច្រើនពេក

ខ្លាញ់សាច់ ផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងសម្រស់  ប៉ុន្តែការទទួលច្រើនពេកអាចបណ្តាលឱ្យមានការកើនឡើងនៃចំនួនបាក់តេរីអាក្រក់នៅក្នុងពោះវៀន។

២. ទទួលទានអាហារដែលបង្កើនបរិមាណបាក់តេរីល្អ

អាហារដែលបង្កើនបរិមាណបាក់តេរីល្អរួមមាន: អាហារដែលមានជាតិ Fermented បាក់តេរីអាស៊ីតឡាក់ទិក ដូចជា Bran pickles, Miso soup, Natto និងផលិតផលទឹកដោះគោដែលមានជាតិ fermented ដូចជា ទឹកដោះគោជូរជាដើម និងអាហារសម្បូរជាតិសរសៃ ដូចជា បន្លែ ផ្លែឈើ ផ្សិត និងសារ៉ាយសមុទ្រ ព្រមទាំងអាហារសម្បូរសារធាតុ Oligosaccharides ដូចជាសណ្តែកសៀង ចេក និងខ្ទឹមបារាំង។

៣. ជៀសវាងការទទួលទានភេសជ្ជៈមានជាតិអាល់កុលក្នុងបរិមាណច្រើន

ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម នឹង ជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ វានឹងបណ្តាលឱ្យមានការកើនឡើងនៃបាក់តេរីអាក្រក់នៅក្នុងពោះវៀន។

៤. ប្រើប្រាស់ជីវិតប្រចាំថ្ងៃឱ្យមានប្រសិទ្ធភាព     

ការរស់នៅប្រចាំថ្ងៃមិនទៀងទាត់ ដូចជាការហូបចុក និងចូលគេង សម្រាកតិច ភ្ញាក់ពីគេងពេលថ្ងៃត្រង់ សម្រាប់ពីធ្វើការ នឹងធ្វើឱ្យតុល្យភាពនៃប្រព័ន្ធសរសៃប្រសាទស្វយ័តមានភាពមិនប្រក្រតី ដែលប៉ះពាល់អវិជ្ជមានដល់ពោះវៀន ដូច្នេះគួររៀបចំជីវិតប្រចាំថ្ងៃ គួរតែត្រូវបានកែសម្រួលទៅជាប្រក្រតី ដោយការក្រោកពីព្រលឹម ចូលគេងឱ្យបានឆាប់ និងទទួលទានអាហារពេលព្រឹក។

៥.ធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់ជាប្រចាំ

លំហាត់ប្រាណកម្រិតមធ្យម ដូចជាការដើរ ការយូហ្គាជាដើម នឹងជួយជំរុញចលនាពោះវៀន ដែលធ្វើឱ្យការបញ្ចេញទឹករំអិលមានលក្ខណៈធម្មតា និងធ្វើអោយបរិយាកាសពោះវៀនប្រសើរឡើងវិញ។

៦. ផឹកទឹកឱ្យបានគ្រប់គ្រាន់ 

ប្រសិនបើអ្នកផឹកទឹកតិច វានឹងនាំឱ្យប៉ះពាល់ដល់ស្រទាប់ពោះវៀន ដូច្នេះគួរផឹកទឹកឱ្យបាន ១.៥ ទៅ២ លីត្រក្នុងមួយថ្ងៃ ជាពិសេសផឹកទឹកក្តៅឧណ្ហៗក្រោយភ្ញាក់ពីគេង ១កែវក្នុងមួយថ្ងៃ នឹងជួយជំរុញចលនាពោះវៀន ជំរុញការបញ្ចេញកាកសំណល់ល្អចេញពីរាងកាយ។

ដូច្នេះការថែរក្សាសុខភាព ពោះវៀនជារឿងដែលយើងត្រូវយកចិត្តទុកដាក់ និង អនុវត្តជាទម្លាប់ ទោះបីជាដំបូងមានការលំបាក និងពិបាកអនុវត្ត ប៉ុន្តែពេលអនុវត្តជាញឹកញាប់នឹងក្លាយជាទម្លាប់ ហើយសុខភាពរបស់យើងនឹងរឹងមាំ ស្បែកភ្លឺថ្លា និងមិនងាយធាត់ ដែលស្អាតពីខាងក្នុង៕ ប្រភព៖ Sanook