កម្ពុជានឹងចុះត្រជាក់រហូតដល់ ១៥អង្សាសេ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាកម្ពុជានឹងចុះត្រជាក់រហូតដល់១៥អង្សាសេ។
យោងតាមសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) នៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតមធ្យម។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C * ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។
២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ១៥-១៩ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ °C * ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ។ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹក និងយប់។
៣៖ តំបន់មាត់សមុទ្រ * សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C * សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C * អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ។
ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ព្រមទាំងថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់៕


























.jpg)





រាយការណ៍ពីរាជធានីភ្នំពេញ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២នេះថា អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យមុនអំពី ការស្លាប់សត្វផ្សោតដ៏កម្រមួយប្រភេទ ដែលជាថនិកសត្វដែលជិតផុតពូជចំនួន២ក្បាល។.png)




