កាល​ណាគេ​និយាយ​ពី​ខេត្តសៀមរាប គេ​តែងតែង​នឹក​ឃើញ​ដល់​ប្រាសាទក្នុងតំបន់​អង្គរ ជាពិសេសប្រាសាទ​អង្គរវត្ត។ ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹងពីវិសាលភាពធំទូលាយនៃខេត្តសៀមរាបថា ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន ទោះបីជាដើរមួយខែក៏មិនអស់ឡើយ។ Angkor Wat - Wikipedia

ស្របពេលដែលថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ជិតមកដល់នោះ ភ្ញៀវទេសចរណ៍ដែលមានគម្រោងទៅសៀមរាប ក៏ប៉ុន្តែមិនដឹងថាទៅណាទៀតក្រៅពីទៅទស្សនាប្រាសាទអង្គរវត្តនោះ ថ្ងៃនេះគេហទំព័រ KBN សូមណែនាំកន្លែងដើរលេងមួយចំនួន ដែលលោកអ្នកមិនគួរមើលរំលងក្រៅពីប្រាសាទ។

+រមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន
ក្បាលស្ពាន មានចម្ងាយ ៥០គីឡូម៉ែត្រ ពីសៀមរាប ដោយទិសដៅដូចគ្នានឹងទៅភ្នំគូលែនដែរ និងចម្ងាយ​ ១៨គម ពីបន្ទាយស្រី។ រមណីយដ្ឋានក្បាលស្ពានគឺជាន្លែងដែលគេស្គាល់ថាជា ជ្រលងនៃលិង្គ១០០០, ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុង​ និងជុំវិញក្បាលស្ពាន ។ក្បាលស្ពាន ជាទីកន្លែងអច្ឆរិយៈ តែមិនសូវមានភ្ញៀវទេសចរទៅដល់ – Popular Magazine

+កាហ្វេវប្បធម៌-សៀមរាប
ផ្ទះ​កាហ្វេ​វប្បធម៌​សៀមរាប​កសាង​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ និង​ជនជាតិ​បរទេស​ បាន​ឃើញ​ពី​ការ​ថែ​រក្សា​ និង​ការពារ​មរតក​វប្បធម៌​ខ្មែរ​ដែល​មាន​តាំង​ពី​សម័យ​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​។ ភ្ញៀវ​ដែល​បាន​ទៅ​អាច​ភ្លក្ស​រសជាតិ​កាហ្វេ​ និង​តុប​តែង​ខ្លួន​ស្លៀក​សម្លៀក​បំពាក់​សម័យ​លង្វែក​ និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​​បាន​។​ តម្លៃ​ចាប់​ពី​ ២.៥ ដុល្លា​ឡើង​។​ផ្ទះកាហ្វេវប្បធម៌ អភិរក្ស និងលើកស្ទួយមរតកវប្បធម៌ជាតិតាមគ្រប់រូបភាព

+កន្លែងជិះស្គីលើផ្ទៃទឹក ICF Wake Park 
ICF Water Park ជា​ឧទ្យាន​ជិះ​ស្គី​លើ​ទឹក​មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​។​ ចំពោះ​តម្លៃ​គឺ​ចាប់​ពី​ ១៩ ដុល្លារ​ឡើង​ទៅ​ បើក​ដំណើរ​ការ​ពី​ថ្ងៃ​ចន្ទ​ ដល់​ សៅរ៍​។​ ចំពោះ​ក្មេង​ចាប់​ពី​អាយុ​ ១០ ឆ្នាំ​ឡើង​អាច​ជិះ​បាន​។WATER FUN IN SIEM REAP — ICF Wake Park Cambodia

​+កន្លែងបាញ់ធ្នូបន្ទាយជ័យ ៨០២
ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិ​កម្ពុជា​ ជា​កន្លែង​បាញ់​ធ្នូ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​គោល​បំណង​លើក​ស្ទួយ​ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​មរតក​ដូន​តា​ខ្មែរ​ទៅ​ដល់​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់​ដោយ​ការ​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ​។​បន្ទាយជ័យ៨០២» លើកកម្ពស់សិល្បៈបាញ់ធ្នូបុរាណនៅលើទឹកដីអង្គរ បើកទីតាំងបាញ់ធ្នូ  ដើម្បីលើកស្ទួយវប្បធម៌ជាតិ

+ខ្នងបារាយណ៍
ខ្នងបារាយណ៍មានទីតាំងស្ថិតនៅ ខាងជើងព្រលានយន្តហោះសៀមរាប ខាងក្រោយវត្តស្វាយរមៀត។សម្រាប់អ្នកទាំងអស់គ្នាដែលចង់ទៅកម្សាន្តនៅខ្នងបារាយណ៍ លោកអ្នកគួរតែទៅនាពេលរសៀលថ្ងៃជ្រេរបន្តិច ដើម្បីអាចផ្ដិតយកនូវរូបភាពដ៏ស្រស់ស្អាតស្ពានឈើប្រវែងជិត ១គីឡូម៉ែត្រ ឆ្លងកាត់បារាយណ៍ចូលទៅកាន់ប្រាសាទមេបុណ្យ  ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ – SPKTLIV

+សហគមន៍ បាគងភូមិខ្ញុំ 
តំបន់សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ ជាតំបន់កម្សាន្តមួយដ៏ល្អសម្រាប់ជាលក្ខណៈគ្រួសារ និងមកជាមួយមនុស្សជាទីស្រលាញ់ ដោយសារកន្លែងនេះ មានភាពស្ងប់ស្ងាត់ល្អ ទេសភាពបៃតងស្រស់បំព្រង ខ្យល់បរិសុទ្ធ ជាពិសេសនោះមានកន្លែងជិះទូកលេងសប្បាយ រួមជាមួយកន្លែងកម្សាន្តជាច្រើនទៀត ដូចជាការបោះតង់ ស្ទូចត្រីជាដើមសហគមន៍បាគងភូមិខ្ញុំ ជាផលិតផលទេសចរណ៍ថ្មីលើដីសៀមរាប! - Kley kley

+ភូមិលិចទឹកកំពង់ផ្លុក

កន្លែងនេះគឺជាភូមិធម្មជាតិមួយនៅលើទឹក  ដែលអាចឱ្យអ្នកទេសចរជិះទូក ​ឬកាណូតទេសចរណ៍លើផ្ទៃទឹក ទស្សនាទេសភាពលើផ្ទៃទន្លេសាបដែលមានព្រៃលិចទឹក សាលារៀន វត្ត​​អារាម ជម្រកសត្វបក្សី និងកន្លែងបែបធម្មជាតិពិសេសជាច្រើនទៀតលើផ្លូវទឹក៕សហគមន៍ទេសចរណ៍កំពុងភ្លុក - Visit Cambodia