Home Blog Page 191

ហ្វីយ៉ាតា ប្តូរ Cover ដែល ប្រាសាទ ដាវីន បំពាក់មកុដឱ្យ ខណៈពោលពាក្យយ៉ាងខ្លី

0

ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានសម្រេចចិត្តផ្លាស់ប្តូររូប Cover នៅលើបណ្តាញសង្គមហ្វេកប៊ុកជារូបភាពថ្ងៃដែលនាងទទួលបានមកុដដែលបំពាក់ដោយ ប្រាសាទ ដាវីន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvf6VKmM_r1kEts5W8WY-jfFEGxDaTJ8NKS5OedZverfuIlcReCmJxksN7x9l3iUjpaijNskS_AEHJYQ4ZV03ARdObs2l-KIVD4GXkQZ-hKnKCAApTLrsY57mjPULWuQhEuRSzSECBNLlVNHPXedga3_aRIFzX-8IGj2EbTFFxqKHkTsn8cXPAAPn9-YSh/s1962/image_2025-11-25_08-52-06.png

    នៅថ្ងៃទី២៣ ខែវិច្ឆិកា ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានដាក់រូប Cover នៃឈុតតំណាងជាតិ «ចាប៉ីមាស» ក្នុងការប្រកួត Miss Universe លើកទី៧៤ នៅឯប្រទេសថៃ។ មូលហេតុនៃការសម្រេចចិត្តប្តូររូប Cover នេះ ហ្វីយ៉ាតា បានបន្ថែមនៅក្នុងផ្នែកមតិយោបល់ ថា «ដូរ cover ចេញ ព្រោះមិនចង់ចងចាំ»។ ប្រយោគមួយនេះបានធ្វើឱ្យមានមតិខ្លះវែកញែកលើប្រយោគរបស់នាងស្របពេលដែល ហ្វីយ៉ាតា បានបន្ថែម Emoji ហាក់បង្ហាញថាមានរបួសបេះដូង។ មតិមួយចំនួនទៀតក៏បានគាំទ្រការផ្លាស់ប្តូររបស់ ហ្វីយ៉ាតា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLuIqp_GldTCEENPOmpUmqdD8SEZ2c3uUPW9H8VYTMVZV7481W7RKOgb7NNHFBNVXXl8nSXvXEFA9jEIVD_5hfVwWtG0BlHKROU8bhMsYx3SioQg6cfpYtm_3Yg9J_9RL8p_w8xdyoCTlJ9FNuvZHzU0LErjY7gfR6COeZwozyK0HP0SOGOvoLw64Mdl3S/s2048/image_2025-09-13_15-33-35.png

    ហ្វីយ៉ាតា បានបញ្ចប់ការប្រកួត Miss Universe លើកទី៧៤ ហើយ។ ដ្បិតតែមិនទទួលបានចំណាត់ថ្នាក់នៅក្នុងការប្រកួតក្តីប៉ុន្តែ ហ្វីយ៉ាតា ទទួលបានក្តីស្រលាញ់ជាច្រើនរាប់មិនអស់ពីអ្នកគាំទ្រពោលគឺនាងបានយកឈ្នះទឹកចិត្តទស្សនិកជន។ លើសពីនេះទៅទៀត ការប្រកួតរបស់ ហ្វីយ៉ាតា បានធ្វើឱ្យបរទេសនិងប្រព័ន្ធផ្សព្វផ្សាយមានការចាប់ពីប្រទេសកម្ពុជាផងដែរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Cl0V1Ja6YAoL3OYbBwETG_feWrCWd5A8Dn4oqEzCrTV1gLryvaUiX-p-XdoCfuS5nrPyRIbGuWQwKbJzkv3WEhnZQyR52DBiCRkF73Z1uP_BmTkfensaSaEwEvFpTdHYzcl0c2Qsi5Yis6sWZtolCe9OIsprbk1bg6NScYWzSRhJszM-wsOav_njFDef/s2048/image_2025-11-25_08-52-07.png
    បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ធ្លាប់បាននិយាយថាផ្លូវដំណើរនៃការប្រកួតមិនដែលងាយស្រួលទេ វាពោរពេញទៅដោយបញ្ហាស្មុគស្មាញ សម្ពាធ និងភាពតានតឹង និងបាននាំមកនូវការចងចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0PGr6RZ6SbQeg8ElOGgCzskd8Lb0r6DEjZ7zdhW4UXS9i7cgpoWKBeE73uOLjkqv6Ki24GxOjY5lMANlKY3COZZN3QNvjDM9Izil36CiPd1p6_CSab7bjw1hpVyymwZu7E_HeqBScoQQwOoJiDuo0Zd_xPnwdNz3pNzF125wJDOqkWzyHTwCZAFTBu3T3/s1280/photo_2025-11-25_09-12-15.jpg

    នេះគឺជារឿងមួយដែលទស្សនិកជនមិនអាចប្រកែកបានថា ហ្វីយ៉ាតា គឺពុះពារគ្រប់ឧបសគ្គដើម្បីតំណាងប្រទេសរបស់ខ្លួនទប់ទល់នឹងអ្នកចង់បង្អាក់ដំណើរផង ទប់នឹងការប្រកួតនៅប្រទេសថៃដែលមានជនជាតិម្ចាស់ផ្ទះប្រើសម្តីបំបាក់ទឹកចិត្តជាច្រើន ប៉ុន្តែនាងមិនរាថយតស៊ូដល់ទីបញ្ចប់៕

គំរូល្អ! អ៊ិន លក្ខិណា បានផ្តល់ការលើកទឹកចិត្តនិងជូនពរ ផន ស្រីពី

0

ក្នុងនាមជាអ្នកតំណាងឆ្នាំចាស់ អ៊ិន លក្ខិណា បានយកបាច់ផ្កាមកជូន ផន ស្រីពី ក្នុងពេលនាងចេញទៅប្រកួតនៅលើទឹកដីវៀតណាមដោយសារតែនាងជាប់ការងារទើបមិនអាចមកជូនដំណើរដោយផ្ទាល់បាន។ ក្នុងនោះគេសង្កេតឃើញថា ប៊ី សុធារី បានជូនពរនាងដូចគ្នា ខណៈ មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានមកជូនដំណើរ Miss Cosmo Cambodia 2025 ដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfp0ujzDxByWEjCiSRW_FXmU1vZ-wS2cuPb8Cs73r5pC_3jrD2FWJaAlaqJEYS5koIPIhVCJd06QqXKS6wOLxKpcgIG98J9Q3CdcdshPcKlZH-OYuA5qlpOSd7q-t8KMts2xKDqsckawmaJj77tGNaEgS0n6gUS5Z4waw3A3203mO-Az945b4tYCLGAx3j/s2048/image_2025-11-24_16-27-14%20(2).png

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ផន ស្រីពី បានហោះទៅប្រទេសវៀតណាម ដោយសារតែមានការផ្លាស់ប្តូរជើងហោះហើរដោយដំបូងគ្រោងធ្វើដំណើរនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យបវរកញ្ញា អ៊ិន លក្ខិណា ក៏អាក់ខានមិនបានមកជូនដំណើរដោយផ្ទាល់ផងដែរដោយសារតែនាងជាប់ថត។ ដ្បិតថាមិនអាចមកជូនដំណើរ ស្រីពី នៅព្រលានយន្តហោះ អ៊ិន លក្ខិណា បានស្កាត់យកបាច់ផ្កាមកជូនអ្នកតំណាងប្រទេសកម្ពុជាមុននឹងនាងឡើងយន្តហោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYdopDpnfjWLvh986s67GOhoSWIIPgpUHYYDRGAVq3V2MHbvgaW8gS1QSX0NwHVCAhFoGopfWX6q7fQsibhH7vcA-CWVaWi12XJYHzc8W1dd_hD_1rN0r2fXnF81Qi4UY07vp4AagpeWsT84diQRh3rnor7bt8xpIvC0gFXH3HaoKUtwLQFi4DJl8E0NVl/s2048/image_2025-11-24_16-27-14.png

នៅលើបណ្តាញសង្គម អ៊ិន លក្ខិណា បាននិយាយថានាងពិតជាចង់ទៅជូនដំណើរ ស្រីពី ណាស់ប៉ុន្តែការធ្វើដំណើរមានការផ្លាស់ប្ដូរដោយនាងមិនបានដឹងជាមុន។ ជាអ្នកតំណាងកម្ពុជាឆ្នាំចាស់ អ៊ិន លក្ខិណា បានសម្តែងការយល់ចិត្តមកកាន់ ផន ស្រីពី ព្រោះនាងដឹងថាដំណើររបស់ ស្រីពី មួយនេះគឺរាងពិបាកបន្តិចហើយសម្រាប់នាង។ Miss Cosmo Cambodia 2024 បាននិយាយថា នាងឃើញពីការខំប្រឹងរបស់ Miss Cosmo Cambodia 2025 ដោយ លក្ខិណា បានជូនពរឱ្យ ស្រីពី ជោគជ័យនៅក្នុងភារៈកិច្ចមួយនេះ និងបានផ្តាំផ្ញើថាត្រូវបំពេញដំណើរមួយនេះដោយស្នាមញញឹម ភាពជឿជាក់ ហើយនាងជឿជាក់ថា ស្រីពី នឹងធ្វើវាបានយ៉ាងល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3WBeiciEAiDJAo7NfOWvStNZ0DTVwqEZc1tYV2OssOrMh2MiLpAsl4bVeCP-CynUOb1dClH68K4JFu8hRzNq8_0nR2Tv2FF7L7QEsp1Hm1A9DziJfWt-Wwv_HW-gKhKVjK-lDNlMmlckFuPjFQsMbDlXn3zBEhJztQJLCSxwCeuk2kZ0Zn8-l0Fg6Qzp3/s960/image_2025-11-24_16-27-15.png

ទង្វើរបស់ អ៊ិន លក្ខិណា គឺបានបង្ហាញសកម្មភាពដ៏គំរូមួយក្នុងនាមជាអ្នកតំណាងឆ្នាំចាស់ដែលផ្តល់ការលើកទឹកចិត្ត គាំទ្រ អ្នកតំណាងថ្មីដែលស្ពាយឈ្មោះប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ៕

ថៃជួបទុក្ខធំ! ភ្លើងឆេះអគារពាណិជ្ជកម្មជាន់លើនៅខេត្តសុងក្លា ខណៈជាន់ក្រោមកំពុងលិចទឹកជំនន់

0

ប្រទេសថៃ ៖ ស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លារបស់ថៃពុំទាន់ធូរស្រាលទេ ដោយសារកម្ពស់ទឹកកើនឡើងខ្លាំងមិនឈប់ឈរធ្វើឱ្យពលរដ្ឋថៃជាប់លើដំបូលផ្ទះជាច្រើនថ្ងៃ គ្មានអាហារ គ្មានទឹកផឹក ខណៈខ្លះទៀតជាប់ក្នុងអគារចេញមិនរួច បានត្រឹមតែរង់ចាំការជួយសង្គ្រោះ ។ ទឹកជំនន់បានវាយប្រ.ហារខេត្តសុងក្លាភ្លាមៗបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ជាពិសេស ស្រុកហាតយៃលិចធ្ងន់ធ្ងរ ទឹកហក់ឡើងដល់ដំបូលអគារ រីឯតំបន់ខ្លះលិចដល់អគារជាន់ទី២ ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា មានហេតុការណ៍ភ្លើងឆេះអគារពាណិជ្ជកម្មជាន់លើមួយកន្លែងនៅស្រុកហាតយៃ ខណៈជាន់ក្រោមកំពុងលិចទឹកជំនន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq-ZlkdEfqCy6KSEHn9Y-LoBEsF3Du1f3dV3CCaOEXjNYGyxkZkOyo8MenEqRvxx_JWkodwSBfl5SkU7Yb6ZuOfHE8AB9sRwUisgcf3tPIuoQNcBpH6eciZGm4OC76tGbEvKidN5au8ajFgkdCd1HmLQ36Lhf12sOOR8xmHRGIrsuJ5zrpbuSJgYolK9Lo/s1280/photo_2025-11-25_11-59-11%20(2).jpg
នាវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ «Fire & Rescue Thailand» បានបង្ហោះរូបភាពភ្លើងឆេះអគារពាណិជ្ជកម្មជាន់លើមួយកន្លែងនៅស្រុកហាតយៃ ខេត្តសុងក្លា ខណៈជាន់ក្រោមកំពុងលិចទឹកជំនន់ និងអំពាវនាវសុំការជួយសង្គ្រោះជាបន្ទាន់ ដែលអគារនេះស្ថិតនៅម្តុំផ្លូវបំបែកជា៤ ។ ជំហ៊ានដំបូង ភ្នាក់ងារពន្លត់ភ្លើងជាច្រើនក្រុមបានជួយពន្លត់ភ្លើង និងជម្លៀសពលរដ្ឋដែលជាប់ក្នុងអគារក្បែរនោះ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៥ ខែវិច្ឆិកា អគារពាណិជ្ជកម្មដែលត្រូវភ្លើងឆេះជាន់លើ និងជាន់ក្រោមកំពុងលិចទឹក គឺស្ថិតនៅទីរួមស្រុកហាតយៃ ដែលជាទីប្រជុំជន និងតំបន់សេដ្ឋកិច្ចដ៏សំខាន់នៅខេត្តសុងក្លា ។ ហេតុការណ៍នេះធ្វើឱ្យអាជ្ញាធរ និងពលរដ្ឋក្បែរនោះភ័យស្លន់ស្លោយ៉ាងខ្លាំង ដោយស្រែកឱ្យភ្នាក់ងារពាក់ព័ន្ធមកជួយសង្គ្រោះជាបន្ទាន់ កុំឱ្យភ្លើងឆេះរាលដាលខ្លាំងជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgXmucB_QSUqffbG4613JeOY61R5axGybUz6owEMzhYDcvzJ-1FKRpbe16hlbVm5UKkhQMRF2mO5PFG_rLlRxABXMnaYLrFjGx9xUuwk_iA5BnltiwlxdDTnG6ZLgVVDxo9L7oX4x8MQ-QeGoJ_PsGm6ki-26mzeXlt303fAxu938wanLA7F4N2Afk9Pyp/s1280/photo_2025-11-25_11-59-11.jpg
ជាន់ក្រោមនៃអគារពាណិជ្ជកម្មបានលិចទឹកជំនន់ជាច្រើនថ្ងៃហើយ ស្រាប់តែនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ក៏មានភ្លើងឆេះជាន់លើបន្ថែមទៀត ។ ភ្លើងឆេះអគារយ៉ាងឆាប់រហ័សធ្វើឱ្យភ្នាក់ងារពន្លត់ភ្លើងពិបាកជួយអន្តរាគមន៍ ស្របពេលកម្ពស់ទឹកហក់ឡើងខ្លាំង ដែលត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ។ ទោះយ៉ាងណា ភ្នាក់ងារពន្លត់ភ្លើងបានព្យាយាមពន្លត់ភ្លើងយ៉ាងលំបាកដើម្បីគ្រប់គ្រងស្ថានការណ៍ភ្លាមៗ ។

គួរបញ្ជាក់ថា ខេត្តភាគខាងត្បូងជាច្រើនរបស់ថៃបានលិចលង់យ៉ាងខ្លាំងរហូតដល់ដំបូលអគារ ដែលពុំធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រ ដូចជា ៖ ខេត្តសុងក្លា ប៉ាត់តានី សាទូន និងយ៉ាឡា ដោយសារបម្រែបម្រួលអាកាសធាតុបណ្តាលឱ្យភ្លៀងធ្លាក់ជាច្រើនថ្ងៃ និងនៅតែបន្តធ្លាក់ រហូតដល់ឈានទៅប្រកាសអាសន្នកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឱ្យពលរដ្ឋក្នុងខេត្តទាំងនេះជម្លៀសចេញជាបន្ទាន់ ពីព្រោះកម្ពស់ទឹកនឹងកើនឡើងខ្លាំងជាងមុនទ្វេដង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPe1zMty0NMCJtb65-a-pYLWyJop43lltc0rpuCO5iqlR69pE1aQlspkMAhq1Mn0x-TrylZrdBQP21swnK7IGpJy-Xwo7S-5dsSX5N6rSWn-8B-ziLfzbrIgNbAnz_SuqG0p1BCCXYVERp41ORlA6OERN11qbkoAiRQRqpx5tjI0V9SDaz1mRfPJpwyur1/s761/588561620_1389730543170986_5899971718680975019_n.jpg
គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះធ្វើឱ្យរដ្ឋាភិបាលថៃឈឺក្បាលយ៉ាងខ្លាំង ខណៈមានបញ្ហាប្រឈមជាច្រើនដោះស្រាយមិនចេញ ។ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននាំកម្លាំងមកពិនិត្យមើលទឹកជំនន់នៅខេត្តសុងក្លា និងចែកអំណោយឱ្យពលរដ្ឋរងគ្រោះ ប៉ុន្តែពលរដ្ឋខេត្តសុងក្លាសុំឱ្យនាយករដ្ឋមន្ត្រីប្រញាប់ជម្លៀសពួកគេចេញពីតំបន់គ្រោះថ្នាក់ មិនមែនគ្រាន់តែមកសួរសុខទុក្ខ និងថតរូបបង្ហោះទេ ។ ពួកគេបន្ទោសថា រដ្ឋាភិបាលទុកពលរដ្ឋចោលឱ្យប៉ាន់ស្មានស្ថានការណ៍ទឹកជំនន់ដោយខ្លួនឯង ពេលនេះ ពលរដ្ឋកំពុងប្រឈមនឹងកាលៈទេសៈស្លាប់រស់ ប៉ុន្តែបែរជារដ្ឋាភិបាលស្ងៀមស្ងាត់ និងពន្យារពេល ។

ស្ថានការណ៍ទឹកជំនន់ដែលបន្តកើនឡើងមិនឈប់ឈរ និងភាពយឺតយ៉ាវក្នុងការរកដំណោះស្រាយជួយសង្គ្រោះពលរដ្ឋ ក៏ដូចជាវិធានការរំដោះទឹក បានជំរុញឱ្យពលរដ្ឋថៃខកចិត្តនឹងរដ្ឋាភិបាលរបស់ខ្លួនគ្មានបានការ បានត្រឹមតែមកថតរូបសេលហ្វីបង្ហោះក្នុងបណ្តាញសង្គម និងផ្ដល់អំណោយបន្តិចបន្តួច រួចក៏ជិះឧទ្ធម្ភាគចក្រត្រឡប់ទៅទីក្រុងបាងកកវិញ ខណៈពលរដ្ឋទាំងអស់នៅតែរងទុក្ខវេទនាស្ទើរស្លាប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb12rYXYg-9DlxADgjIIWaDTdKIB9doPE57MAgoL8KBnipz5-z8KV-2_2GXkNi0nRtevYwqZ7eELwjHALhNrQUZSVJh95Z-M0JTynxYuuZNPpe4fmrx7FDWa1lZ_FmgnuNOSKdIBi26U_qlCyHidSFqHGB8uWFBGzcu-EkpBnbiJCTBPP4SQRc6loBHrOw/s761/587277087_1389730539837653_2330917254241168296_n.jpg

ពលរដ្ឋសុងក្លា ថានាយករដ្ឋមន្រ្តីគ្មានបានការ បានត្រឹមតែមកថតរូបបង្ហោះប៉ុន្តែគ្មានដំណោះស្រាយ

0

ខេត្តសុងក្លា៖ ពលរដ្ឋម្នាក់នៅខេត្តសុងក្លាបានសរសេរលិខិតមួយផ្ញើទៅកាន់នាយករដ្ឋមន្ត្រី អនុទីន ដោយនិយាយថា ពួកគេត្រូវការជម្លៀសចេញជាបន្ទាន់ មិនមែនគ្រាន់តែមកសួរសុខទុក្ខ ហើយឆ្លៀតឱកាសថតរូបបង្ហោះនោះទេ។ ពលរដ្ឋរូបនេះសង្កត់ធ្ងន់ថា ការមកឲ្យតែបានឃើញមុខដូចនោះ មិនបានជួយមនុស្សដែលកំពុងរង់ចាំការជួយសង្គ្រោះនៅលើដំបូលផ្ទះរបស់ពួកគេឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPe1zMty0NMCJtb65-a-pYLWyJop43lltc0rpuCO5iqlR69pE1aQlspkMAhq1Mn0x-TrylZrdBQP21swnK7IGpJy-Xwo7S-5dsSX5N6rSWn-8B-ziLfzbrIgNbAnz_SuqG0p1BCCXYVERp41ORlA6OERN11qbkoAiRQRqpx5tjI0V9SDaz1mRfPJpwyur1/s761/588561620_1389730543170986_5899971718680975019_n.jpg
ពលរដ្ឋម្នាក់ដែលមានឈ្មោះថា Faozee Lateh ជាអ្នកស្រុក Chana ខេត្តសុងក្លា បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុកផ្ញើទៅកាន់នាយករដ្ឋមន្ត្រី Anutin Charnvirakul និងប្រព័ន្ធផ្សព្វផ្សាយថៃថា៖ “បច្ចុប្បន្ននេះ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តជាច្រើននៅភាគខាងត្បូងបានឈានដល់ចំណុចប្រកាសអាសន្នយឮ។ មនុស្សជាច្រើនជាប់នៅក្នុងផ្ទះរបស់ពួកគេ ខណៈដែលកម្រិតទឹកបន្តកើនឡើងយ៉ាងឆាប់រហ័ស។
ខណៈអគ្គិសនី ទឹកស្អាត និងប្រព័ន្ធទូរស័ព្ទត្រូវបានកាត់ផ្ដាច់ មនុស្សរាប់មុឺននាក់ត្រូវរស់នៅក្នុងភាពងងឹត ការភ័យខ្លាច និងភាពមិនប្រាកដប្រជា រដ្ឋាភិបាលនៅតែមិនទាន់មានវិធានការច្បាស់លាស់ រឹងមាំ ឬមានប្រសិទ្ធភាព សម្រាប់ជួយសង្រ្គោះប្រជាជននៅឡើយ។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiavXIx-sx36rrCIM8qpiBF4jyTcfc_9mLkJZPAqTanQWbWBYiqoVX2daalJh1HhV8lWkRXACvPldOeJm-IGChqEamDjYVb04_L7-Cvedbdach28OGUag2dLkkp2bJJD-8Hv49jPNt593VORBoKkRmz-IQLtFhph7ZVJ3lqKSq_MVvF7T_5I3NxQwJCNLaT/s1280/photo_2025-11-25_10-54-33%20(2).jpg
ពលរដ្ឋរូបនេះបន្ថែមទៀតថា ក្នុងនាមជានាយកដរដ្ឋមន្រ្តី គឺត្រូវតែប្រើសិទ្ធិអំណាចក្នុងការបញ្ជាឱ្យមានវិធានការសង្គ្រោះបន្ទាន់ជាប្រព័ន្ធ និងរហ័ស មិនមែនគ្រាន់តែចុះមកមើលស្ថានភាព ដើរជុំវិញ ហើយថតរូបបង្ហោះនោះទេ។ ពលរដ្ឋមិនត្រូវការរូបថតអនុស្សាវរីយ៍ឡើយ ពួកគេត្រូវការជំនួយជាបន្ទាន់ក្នុងពេលឥឡូវនេះ មិនមែនបន្ទាប់ពីសន្និសីទសារព័ត៌មាន មិនមែនបន្ទាប់ពីការប្រជុំ និងការវាយតម្លៃម្តងហើយម្តងទៀតទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM2UVHzfOFMQ8L8zEcGpgzadrxAerZ7CKTrPiiOwp4a2CW2tcYeM1UMLSfRi_359IWg1BvE7GoHo8LfiU-Sd6IFPmnk3rIJgopvGYafAlUDp3b5DctGvCdpTnH98gt9rahAN4V1MfZrohXBcuHxBiiX2xOT5y1l4gqpXsFFIuj1piv88K7FJUjfPHtDJZU/s686/photo_2025-11-25_10-54-33.jpg
បន្ថែមលើនោះ ពលរដ្ឋខាងលើបានស្ដីបន្ទោសលោកអនុទីនថា រដ្ឋាភិបាលត្រូវតែឈប់ទុកឲ្យប្រជាជន «ទាយដោយខ្លួនឯង» ថាតំបន់ណាមានសុវត្ថិភាព ឬមិនមានសុវត្ថិភាព។ ប្រជាជនរាប់មិនអស់កំពុងប្រឈមមុខនឹងកាលៈទេសៈស្លាប់រស់ ប៉ុន្តែអ្វីដែលពួកគេទទួលបានគឺភាពស្ងៀមស្ងាត់ ការពន្យារពេល និងការរំពឹងទុកថាអាជ្ញាធរមូលដ្ឋាននឹងដោះស្រាយអ្វីៗបានដោយខ្លួនឯងក្នុងពេលឆាប់ៗប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif7tLy_Kq14WK5RdmM8UmtdYcKLE11mL9HkSkWTtBvewOayNYp3rAmyBPBthsTRqHZ72r0_WckTA27APLF1TMGdlYvuLe38kPG2xkUO-zLGc_PlD2qneQOWIJO7JY-HZhONCEIZT4e_UNXaQtMjy-bY9MRiVqla156Mf6zv0LaFloapWHR0W4X77bHEP0Z/s2048/586517733_1288965493277498_5972185816272101180_n.jpg

គួរជម្រាបថា ក្នុងពេលបច្ចុប្បន្នខេត្តភាគខាងត្បូងរបស់ថៃមួយចំនួនកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សន៍មកហើយ។ ជាក់ស្ដែងខេត្តសុងក្លា ជាកន្លែងរងគ្រោះខ្លាំងជាងគេ ជាពិសេសស្រុក Hat Yai ដែលប្រជាពលរដ្ឋកំពុងរងទុក្ខ អ្នកខ្លះជាប់ក្នុងផ្ទះស្រែកសុំឲ្យគេជួយ ប៉ុន្តែគ្មាននរណាអើពើ សូម្បីក្រុមសង្គ្រោះក៏មិនអាចជួយបានព្រោះតែស្ថានភាពធ្ងន់ធ្ងរពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb12rYXYg-9DlxADgjIIWaDTdKIB9doPE57MAgoL8KBnipz5-z8KV-2_2GXkNi0nRtevYwqZ7eELwjHALhNrQUZSVJh95Z-M0JTynxYuuZNPpe4fmrx7FDWa1lZ_FmgnuNOSKdIBi26U_qlCyHidSFqHGB8uWFBGzcu-EkpBnbiJCTBPP4SQRc6loBHrOw/s761/587277087_1389730539837653_2330917254241168296_n.jpg

ស្ថានភាពទឹកជំនន់ដែលបន្តកើនឡើងមិនថមថយ និងភាពយឺតយ៉ាងក្នុងការរកដំណោះស្រាយជួយសង្គ្រោះប្រជាជន ក៏ដូចជាដើម្បីរំដោះទឹកដូចខាងលើនេះ បានជំរុញឲ្យប្រជាពលរដ្ឋនាំគ្នាស្ដីបន្ទោសថា រដ្ឋភិបាលរបស់ខ្លួនសព្វថ្ងៃគ្មានបានការ ដោយសារអស់រយៈពេលរាប់ខែមកហើយបានត្រឹមតែមកថតរូបសេលហ្វ៊ី ផ្ដល់អំណោយបន្តិចបន្តួច រួចក៏ជិះឧទ្ធម្ភាគចក្រត្រឡប់ទៅវិញ ខណៈមនុស្សរាប់លាននាក់នៅតែរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ៕

នាយករដ្ឋមន្ត្រីថៃ ៖ «ជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពីព្រោះគ្មានផលល្អសម្រាប់ប្រទេសទាំងពីរ»

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃត្រូវតែបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពីព្រោះគ្មានផលល្អសម្រាប់ប្រទេសទាំងពីរទេ ជម្លោះធ្វើឱ្យប្រទេសថៃរងផលប៉ះពាល់ ហើយលោកកំណត់គោលដៅបង្កើនទំនាក់ទំនងការទូតល្អជាមួយប្រទេសជិតខាងទាំងអស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី២៥ ខែវិច្ឆិកា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQH6b23-FJgor38hr19KdzYr_Dz8QeloJUdF_-ql0wQWRhj8BUC7SDuYygT-HqIN2pc2cD1MmMGIhHc25qrnUUWq2l8SY-Z-992zfBzyGwTflHJvythkJ98DFtPh8peh5u6Vb8fC2Ih1_U4UfZFfiOPhmzryLg2wZWek0nQD5ETiTcHRgt_NpVtaOhzgfO/s1280/photo_2025-11-25_10-35-26.jpg
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងតំបន់ឃ្លងតឺយ ទីក្រុងបាងកក លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងភរិយា បានចូលរួមកម្មវិធី Dinner Talk ស្តីពីប្រធានបទ «Thailand The Next 4 Year» ហើយលោកនិយាយថា ជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពីព្រោះគ្មានផលល្អសម្រាប់ប្រទេសទាំងពីរ ។ លោកនឹងធ្វើឱ្យស្ថានការណ៍ត្រឡប់មករកភាពប្រក្រតីវិញ ដោយមេដឹកនាំកម្ពុជា-ថៃគួរតែដោះស្រាយរកប្រភពបញ្ហា និងផ្តោតលើមូលហេតុ ហើយពេលដំណើរការត្រូវបានបញ្ជាក់ដោយវិទ្យាសាស្ត្រ ភាគីទាំងសងខាងនឹងព្រមទទួលយក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCjkCjWNzVAeePMqcx1zH8UB9e78_d87ueWZ59THiL7MJtwT1AKG_WPlsNWzmoSTpmhCxEuzueGWVc__6ziGHcGnxaauGKgZjRFIu0In0f-w1LjkQ6xFa19zX7eUvBEGkGwvTvEZ2wegj3lCcW5KB83RnFmxGA0xMjv5GiBpefzMhE0TxzJ2LmNe9nUU8n/s1280/photo_2025-11-25_10-35-25.jpg
រដ្ឋាភិបាលថៃនឹងមិនទម្លាក់ចោលជម្លោះទុកឱ្យក្មេងជំនាន់ក្រោយដោះស្រាយ ឬក្លាយជាបញ្ហាដែលត្រូវដោះស្រាយនាពេលឆាប់ៗទេ ។ លោកបានកំណត់គោលដៅសម្រាប់រយៈពេល៤ឆ្នាំទៀត គឺថៃត្រូវតែមានទំនាក់ទំនងការទូតល្អជាមួយប្រទេសជិតខាងទាំងអស់ ប្រសិនបើរដ្ឋាភិបាលថៃអនុវត្តគោលនយោបាយការបរទេសដូចពេលបច្ចុប្បន្ននេះ គឺទំនាក់ទំនងជាមួយប្រទេសជិតខាងនឹងល្អមិនខាន ដោយមិនទុកឱ្យជម្លោះទាំងនេះរារាំងដល់ការរីកចម្រើនរបស់ប្រទេសថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9aBBqXPG5PomgVkT-oJ2Q9h3RpZp9WsWJfiaNV9tBx2PXE-3OVEnrEoOOIgPvTqT6XAViG-IEBTfWmIJBUsVLeT3qe5ab00wZYtVYtyCEHnyqjK45FEdiBSh0MK4j8YgHms437BFXNm0HmVIFwJVY2eiZ_3grVbQn0elSey_apQCTbVD4Y0FRAztB9Nx3/s1280/image_2025-11-25_11-10-41%20(2).png

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី Anutin ក៏បាននិយាយពីការរលាយសភាមុនពេលកំណត់ថា លោកអាចនឹងរំលាយសភាមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បើគណបក្សប្រជាជនពុំអាចរង់ចាំ ដោយសារបច្ចុប្បន្ន រដ្ឋាភិបាលថៃមានបញ្ហាប្រឈមច្រើន ។ លោកនឹងប្រគល់អំណាចឱ្យពលរដ្ឋជាអ្នកសម្រេចចិត្តបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដើម្បីឱ្យប្រទេសថៃបន្តដំណើរទៅមុខទៀត ។ បើរំលាយសភាមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ គួរត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី លោកនឹងព្យាយាមធ្វើវា ពីព្រោះគណបក្សប្រជាជនជ្រើសរើសលោកជារដ្ឋមន្ត្រី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7JGcYgQHjlOJK1PezkIE5PwMlL1KIU4xx3vEqTkd5JNkJmv0EEf-rxQOSuDZLygxiznU0j_j0T0QJ7Yi6AgqoCxKxEFW0iYsTdIfMnYFlXuJaxiSb-yOC1ZDvnsKTHsza-LNv2Mn5mNcTUke0R40zaQBLJ5L7tpUnX0IYDjKElbxh_OSGBl22_oEN9jLu/s770/image_2025-11-25_11-10-42.png
ទំនងជានឿយហត់ជាមួយបញ្ហាជុំទិសនៅប្រទេសថៃដែលដោះស្រាយមិនចេញផង និងក្រពុលមុខនឹងការទាមទាររបស់គណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ផង លោកនាយករដ្ឋមន្ត្រី Anutin បានបោះពាក្យសម្តីនាពេលកន្លងមកថា កុំបន្ទោសលោកឱ្យសោះ បើនៅសល់បញ្ហាជាច្រើនមិនទាន់ដោះស្រាយក្រោយពេលរំលាយសភា ។ ការលើកឡើងនេះធ្វើឱ្យសង្គមថៃយល់ថា នាយករដ្ឋមន្ត្រីថៃរូបនេះកំពុងត្រៀមរៀបចំបង្វិចរត់ចោលរដ្ឋាភិបាលហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1XO9ohyB7GEMzAdAsnhbouisZHmCfCN3uARxZoMYpvRK9s4R07A1k54X50jrZmEcplDCukvAc5KlVZg1NKtdSNX97NPVCm-n9VdBQXpIWLEYGE0JQBOLAxZ-Rr7wjOcPIYDlJlvNCqSdo_7UxW_cWqtZLfJdLL5ytcr9605utSMO0eyQmdmXSrptWM5eK/s770/image_2025-11-25_11-10-41%20(3).png

លោក Anutin រងនូវការស្តីបន្ទោសពីអ្នកនយោបាយជាច្រើនដោយសារការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខារួមគ្នានៅទីក្រុងគូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក ទើបធ្វើឱ្យអាមេរិកផ្អាកចរចាពន្ធទំនិញ ។ លើសពីនេះ លោកក៏រងការស្តីបន្ទោសរឿងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញដែលកំពុងកើនឡើងនៅថៃ ក៏ដូចជាជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅភាគខាងត្បូងយឺតយ៉ាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8Y8VxiNJbbZqMVtAAnVLxVy6yrKtYIXiBRzo12Uh1VqZ47fKYGnw8P6d18qUgp_oqu1hERAO3uXoWBlcRarVZmHPyRunBWL7msoKovVymNLZ4pYK2kuVEE0gc5jZZQDQ2avYD0nxojwuSZ-LKZDQX8RPYyeiC6jFlenuz2YABJqbb-VIaIjsNBnWKCjGw/s830/image_2025-11-25_11-10-41.png

ក្រោយពីលោក Anutin ចង់រំលាយសភានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ គណបក្សប្រជាជនថា វាគ្មានផលល្អសម្រាប់លោក Anutin ទេ ពីព្រោះចង់យករួចខ្លួន គឺដូចគ្នានឹងមេការសំណង់ដែលយល់ព្រមសាងសង់អគារហើយ ប៉ុន្តែទម្លាក់ការងារចោល ។ យើងនឹងរង់ចាំមើលបន្តទៀតថា តើលោក Anutin អាចកាន់តំណែងជានាយករដ្ឋមន្ត្រីយូរប៉ុនណា ឬថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ៕

ទង្វើបវរកញ្ញាវេណេហ្ស៊ុយអេឡាបង្កឱ្យមានការពិភាក្សា ខណៈពិធីករចេញមកបញ្ជាក់លើការសង្ស័យរបស់ទស្សនិកជន

0

ការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៥ទើបតែបានបញ្ចប់ក្នុងប្រទេសថៃ ប៉ុន្តែកម្មវិធីនេះនៅតែបន្តធ្វើឱ្យសហគមន៍អនឡាញមានការជជែកវែកញែក ខណៈការប្រកួតនៅឆ្នាំនេះបានក្លាយជាចំណុចកណ្តាលនៃការជជែកពិភាក្សាខ្លាំងជាងគេក្នុងប្រវត្តិសាស្រ្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk-HEtQAN8KV7gvTYfAXkZsCwO_bmmC_ijdNvwK2_U5VMxbJNrsLlxAG1cTIWxtEqPGYyUl0p5X2IZc1SG2NpjMMYUJp0kaZ4TCXy9fc9PH03mwfkG9dHeyZOCVNNGs_f854wloE7yIbgNlUzQ7zipaOmeQqHPH__e18I6R4IaR6gRUlI_mIM-JUT-DgxY/s1194/image_2025-11-24_13-57-16.png

ជាក់ស្តែងថ្មីៗនេះ បវរកញ្ញាចក្រវាលវេណេហ្ស៊ុយអេឡា ដែលជាលំដាប់រងទី២នៃការប្រកួត Miss Universe លើកទី៧៤ ត្រូវបានមនុស្សជាច្រើនមានការពិភាក្សាចំពោះសកម្មភាពនាង។ ក្នុងវីដេអូឃ្លីបមួយត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅពេល Stephany Abasali ដែលតំណាងឱ្យប្រទេសវេណេហ្ស៊ុយអេឡា ត្រូវបានគេសង្ស័យថានាងមានការមិនពេញចិត្តចំពោះលទ្ធផល។ ការលើកឡើងនេះដោយសារតែគេបានឃើញនាងបានបោះបាច់ផ្កា ដែលជូនដោយអ្នករៀបចំទៅកាន់អ្នកគាំទ្រ។ អ្នកខ្លះជឿថានេះជាទង្វើរបស់មនុស្សដែលឆ្លុះបញ្ចាំងពីការខកចិត្ត និងមិនពេញចិត្ត។ មិនត្រឹមតែបោះបាច់ផ្កានៅថ្ងៃប្រកាសលទ្ធផលប៉ុណ្ណោះទេប៉ុន្តែមានពេលមួយទៀតនាងក៏បានយកផ្កាដែលកម្មវិធីជូននាងចែកឱ្យអ្នកផ្សេងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbwZQwBU8aSIil5YbdMlKkdyWrpoDoJJ57SZYzVxniFpTTJAygaJHGMpdI9tM5Ugi-KFMPZtjW9ylt6NOhoo83pd_h0MlTeMD-fG4dsxK1zpWAY1Ut5ino98UERBSlCv9xaVwWVvNk3lns9zt1lENSZIJJXBKTi7a7E_LyNxAQVvYQ-it00L1XX6ZJ9eEn/s2048/image_2025-11-24_13-57-08.png

ថ្វីដ្បិតតែសម្រស់ Venezuelan មិនទាន់ផ្តល់ការពន្យល់ជាផ្លូវការក៏ដោយ ឃ្លីបវីដេអូនោះបានក្លាយទៅជាចំណុចកណ្តាលនៃការពិភាក្សាយ៉ាងឆាប់រហ័ស ដែលនាំឱ្យមានមតិប្រកម្មជាច្រើន។ ទោះជាយ៉ាងណា អ្នកមួយចំនួនក៏បាននិយាយថាសកម្មភាពរបស់ បវរកញ្ញាចក្រវាលវេណេហ្ស៊ុយអេឡា គឺគ្រាន់តែចែករំលែកការស្រលាញ់ទៅកាន់អ្នកគាំទ្រប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhosFpEXeZt0JnVX3FU4EvvTrGeUxqUOAzj1hBGojMuZGMPcdKx6eoM7dRQbf4jgC6x_Kp2jjxPkuACQiFmFLpJ5raw0sA8gexAiQmosODchjQBOQezmS9IC_mtLuYXbo2tFuorNxCJs9Xg0er2OtMIsa3fQpJbqFy1VLAsuPTEAfD6i1dSMMfOUi10ug6U/s2048/image_2025-11-24_13-57-13.png

មិនត្រឹមតែមានការពិភាក្សាអំពីលទ្ធផល បវរកញ្ញាចក្រវាលវេណេហ្ស៊ុយអេឡា បោះបាច់ផ្កាប៉ុណ្ណោះទេប៉ុន្តែពិធីករវគ្កផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Universe ក៏បានចេញមកបញ្ជាក់ថាលោកមិនបានអានលទ្ធផលការប្រកួតខុសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaJD_qpdGJiuScZnFfgZpglmI430ink1NxDrrF_2ZUCmANzmMEuJPevoFIPbUAP3J86Jr1rHy_2blY_p1j8jvhqhOqLJAzcn8ViCJGUclKdwilSN74TdPJcE0xY3nX3QAZRHqqP3NP-mbXAc6ktFbIz-xl1b8YqUbfzEivGbykden7KadOMCiPR41-jhMT/s1440/image_2025-11-24_13-57-15.png

Steve Byrne ពិធីករនៃកម្មវិធី Miss Universe ដែលជាអ្នកប្រកាសលទ្ធផលដោយផ្ទាល់ក្នុងយប់ចុងក្រោយនោះ ក៏បានបង្ហោះរូបថតមួយសន្លឹក ដោយនឹកស្មានមិនដល់ថា ជាសន្លឹកលទ្ធផលផ្លូវការ។ រូបភាពនេះជាការបញ្ជាក់ថា លោកមិនបានអានខុស ឬប្រកាសខុសនៅពេលប្រកាសលទ្ធផលនោះទេ៕

មាស សុខសោភា និង យក់ ថិតរដ្ឋា ប៉ះគ្នានៅលើឆាក

0

ជាមិត្តសម្លាញ់ដែលផ្តល់ការលើកទឹកចិត្តនាកន្លងមកជុំវិញរឿងជីវិតឯកជនពេលនេះ តារាចម្រៀង មាស សុខសោភា និង តារាចម្រៀង យក់ ថិតរដ្ឋ មានឱកាសបកស្រាយបទចម្រៀងជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmvrDGd7DfBh222KZmJugJF0losaACraGCRhyphenhyphenH2XAT4nq9kD6FnxNnuf38sd5zHDG4TdEu7vuUlv5jxiS6rB0JoHJNSM-lF3xvpz1z7wJcc1UXDRDjLvGZziHzJeX3ohvLkG_l4yAqJapdxY-VQzsEuCvFHvvWD8E8zTw03Q4Zm3QMwK2yz1B-L_9OnkJS/s2048/image_2025-11-24_15-08-41%20(2).png
ថ្មីៗនេះមានការចែករំលែកវីដេអូរបស់តារាចម្រៀងជើងចាស់ពីររូបគឺ មាស សុខសោភា និង យក់ ថិតរដ្ឋា ឡើងឆាកតាម Pub មួយកន្លែងដោយបកស្រាយបទចម្រៀងមានចំណងជើងថា «ហត់នឿយ»។ ការប៉ះគ្នារវាងតារាចម្រៀងទាំងពីររូបនេះបានធ្វើឱ្យទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ជាពិសេសទៅលើទឹកដមសំឡេងរបស់អ្នកទាំងពីរនៅតែពីរោះស្តាប់មិនជិនណាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5-CuKP91BbGYPYzuyEKV6jxAix1AT22i0Ibg5X569LT1YyapZxb_dkvnBKtJp5_PQeypECkpulcGJaIUlP26aA7WzttlL9H4zyg9ew1rzgL6C6-zjJV_moFEcZe1ua6dscSqUl9W35DIvJKnSdUQzc7UaCoXUmMiZ9r0nZr4twyANNfcVZBgygPDIe_iL/s1040/image_2025-11-24_15-08-38.png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «អ្វីដែលខ្ញុំចង់ឃើញគឺបងទាំងពីរច្រៀងរួមគ្នា, រាជនីសំឡេងប៉ះគ្នាហើយ, កំពូលតារាចម្រៀងស្រីទំាង២បងរដ្ឋា&បងភា, អ្នកមើលដូចខ្ញុំមានក្តីសុខណាស់សុខៗកើតជំងឺញញឹមម្នាក់ឯង, ស្រឡាញ់សម្លេងបងទាំងពីរណាស់…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKJB3cc7K5YnH05tjYhDhMZDgdRyTOybRzkiZVPZ-K0TtxhR31m3zFs8_EIudGpu-nD2lJgAJ-NRuDUYu6izDF73vF5OIJosHNnfa36EGtn_Slas3lpCbbFC0qMZZlBijC-kE-MSMKwWsxfKM2M4HqnSGXxSWhb-LxCFS7oQ9p_vA5p_rRKZsOc8k96l0B/s2048/image_2025-11-24_15-08-42.png

គេចាំបានថា អំឡុងពេល មាស សុខសោភា បានជួបប្រទះរឿងអាស្រូវជីវិតឯកជនដំបូងៗអ្នកនាង យក់ ថិតរដ្ឋា និង ញឹម ចាន់ថន បានយកបាច់ផ្កាមកជូន មាស សុខសោភា ដើម្បីផ្តល់ជាការលើកទឹកចិត្តទៅដល់មិត្តសម្លាញ់ខណៈអ្នកទាំងបីមានការរាប់អានគ្នាជាង២០ឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP0Xr1NV1p7WkDfXuX48NMBSkXDGrIzXYiqewXt8grX7nonU3qptU9U-uxTXxj0j8NuFcBTKA7c7SmyTn9MgtPllvF835Oojh4y9vawQ7riJvs-b4y4GyAdkRkSKFUhtGXof5x5vS_XYPrWhxhUy169cW4NBOJUpdHMhWY6ID3CC8u5_VWikAUOR3B_Z2G/s1280/image_2025-11-24_15-08-39.png

បន្ទាប់ពីស្ងប់ស្ងាត់រយៈពេលជិត៣ខែនៃរឿងអាស្រូវឯកជនសាងស្នេហ៍ជាមួយនឹង តាសក់សភ្នំត្បែង មាស សុខសោភា បានវិលមកកាន់មេក្រូកាលពីយប់ថ្ងៃទី៨ វិច្ឆិកា និងចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗ។ វិលមកវិញលើកនេះ មាស សុខសោភា ក៏ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថានាងមានសាច់ឈាមជាងមុខផងដែរ៕

Rosé សូមទោសអ្នកគាំទ្រនៅលើឆាកដោយសារតែមានបញ្ហាសុខភាព

0

ក្រុមចម្រៀង BLACKPINK កំពុងបន្តដំណើរទេសចរណ៍ពិភពលោក Deadline របស់ខ្លួននៅអាស៊ីដោយទើបបញ្ចប់សម្តែងក្នុងប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះ។ សម្រាប់សកម្មភាពទោលរបស់ Rosé បានធ្វើឱ្យសាយភាពពេញបណ្តាញសង្គមដោយសារនាងបានសូមទោសអ្នកគាំទ្រកំឡុងពេលបកស្រាយចម្រៀង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDQ4JgNGTfi1Oi8B7cforVqLPGfKVQPnihng0VQYxW4W7RDWaaOB2LsjHRUVEPYzqQKPv8HoLq2gH8ro4FWUDWv6jW_L-PSm2pc3CCnjiwXVj7TRYvVa1nNfSBgbVZiXpF7n3wlfDqiYmDVQ3ainx0TEjmhuLyWU0KPyusSb2zk1O_ycGHIznZd_hO3DBr/s1372/image_2025-11-24_15-38-08.png
ឆាកសម្តែងទោលរបស់ Rosé នាងបានច្រៀងបទ «Number one girl » ,«Toxic to the end»និង «APT»។ Rosé ត្រូវបានគេចាត់ទុកថាមានសំឡេងល្អបំផុត និងមានស្ថិរភាពបំផុតក្នុងក្រុម។ សមត្ថភាពច្រៀងផ្ទាល់របស់នាងកម្របង្កភាពចម្រូងចម្រាសក្នុងការប្រគំតន្ត្រីរបស់ក្រុមនេះណាស់។ ប៉ុន្តែលើកនេះពេលសម្តែងបទ , «Number one girl» Rosé ស្រាប់តែមិនអាចច្រៀងដល់តុងខ្ពស់បានឡើយ ។ តារាចម្រៀងរូបនេះបានច្រៀងឈប់ពាក់កណ្ដាលទីហើយនិយាយទៅកាន់ទស្សនិកជនថា៖ «ខ្ញុំសូមទោស តើយើងអាចធ្វើវាម្ដងទៀតបានទេ?»។ Rosé បានលើកមីក្រូហ្វូនទៅកាន់អ្នកគាំទ្រ ដើម្បីសុំឱ្យអ្នកគាំទ្រចូលរួមនៅក្នុងបទចម្រៀង «Number one girl » ហើយអ្នកគាំទ្ររាប់ម៉ឺននាក់បានច្រៀងរួមគ្នា ដើម្បីឱ្យបទនេះបញ្ចប់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj140jNWxQGrKjipOpxOL34h4hFDvXdt-5Ruw9VAenUT_enIKSJs3d-tTdh7ZQgrBJ9x7OkrQRV5FJzirdkfxsIpeXdRlkFxFQITFDIMDU8jzM2plFsURVJe56sRvLNIikU8KwPqBxt1zK8lmverZlWlrNgflDYwBc3YmGjajrKYi-zoByzv5JWolj6kBBs/s1024/image_2025-11-24_15-38-10.png

បន្ទាប់មក Rosé បានបង្ហើបថា មូលហេតុពិតដែលនាងមិនអាចច្រៀងដល់តុងខ្ពស់ដូចធម្មតា គឺដោយសារតែនាងមានបញ្ហាសុខភាព។ តារាចម្រៀងរូបនេះបានចែករំលែកថា ពេលឡើងយន្តហោះនាងបានលេបថ្នាំ ប៉ុន្តែពេលភ្ញាក់ពីដំណេកទើបដឹងថាសំឡេងរបស់នាងលែងដូចមុន។ ពេល Rosé បានសុំអ្នកគាំទ្រឱ្យជួយបញ្ចប់បទចម្រៀងនេះបានល្បីពេញបណ្ដាញសង្គម។ អ្នកគាំទ្រជាច្រើនបានសរសើរពីអាជីពរបស់ Rosé ខណៈនាងបានព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការសម្តែង ទោះបីឈឺក៏ដោយ។ ក្រៅពីមិនអាចបញ្ចប់បទចម្រៀង «Number one girl » បាននោះ នាងបានច្រៀងបទផ្សេងទៀតបានយ៉ាងល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbaeuelfVg_FQKQ9lyMIFxQw4ELNxa_G31M9ufc0gJM4V4bCVgkbFx6d98vCElmUluFIf2N9o2_3hLDCm-amB1Ny_hyphenhyphen2wwd3SfxqQGQ7RClvhMujNqmadfD19K9YXPsDkXBSe560BJ0mc73vJw1M4f3wpOxXKYx-d1mw6tpcJ2RHhQaQr7g95N8Yx_c60o/s1310/image_2025-11-24_15-38-07.png
ទោះបីជាដំណើរប្រគំតន្ត្រីរបស់ BLACKPINK ត្រូវបានកំណត់ទុកជាមុន ដោយមានថ្ងៃសម្រាកនៅចន្លោះកន្លែងនានា ដើម្បីធានាសុខភាពអ្នកសិល្បៈ ប៉ុន្តែនៅចុងឆ្នាំនេះ សមាជិកក្រុម BLACKPINK មានការមមាញឹកខ្លាំងជាមួយនឹងកាលវិភាគផ្ទាល់ខ្លួនជាច្រើន ដូច្នេះហើយទើបប៉ះពាល់ដល់សុខភាពរបស់ពួកគេជៀសមិនរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim_YQuzBQthMD0h9wCCt7v0Gb58hbD0LPrI0_sMan1d62sExRnmqGrkeUVMrNPdmNQkslC4TQAW60TI291UDy3fSg5rvvmObCJfHUPwPkj4yeNm9TmCGHTqy3Vcy8KwKI07H0uWoQ3j1bLt9i-tYPqYPRV2bAyIkSVb9_2J4FRFh4MJhsOlwuU0lpP_8gn/s971/image_2025-11-24_15-38-08%20(2).png

ក្នុងចំណោមពួកគេ Rosé គឺជាសមាជិកដែលមានកាលវិភាគមមាញឹកបំផុត ព្រោះនាងកំពុងធ្វើយុទ្ធនាការសម្រាប់ កម្មវិធី Grammy Awards ឆ្នាំ២០២៦ ។ ថ្មីៗនេះ Rosé បានចូលរួមក្នុងការថតកម្មវិធីជជែកពេលព្រឹករបស់អាម៉េរិក CBS ។ នៅថ្ងៃទី ៤ខែធ្នូ តារាចម្រៀងនឹងសម្តែងនៅសារមន្ទីរ Grammy ក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា «Spotlight: Rosé» ។ ព្រឹត្តិការណ៍នេះលក់អស់ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ៕

ចិនហៅគម្រោងរបស់ជប៉ុនដាក់ពង្រាយមីស៊ីលលើកោះក្បែរតៃវ៉ាន់ជាការញុះញង់ឱ្យកងទ័ពប្រឈមមុខគ្នា

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសចិនបានហៅគម្រោងរបស់ជប៉ុនដែលដាក់ពង្រាយមីស៊ីលនៅលើកោះក្បែរតៃវ៉ាន់ គឺជាការព្យាយាមបង្កភាពតានតឹងក្នុងតំបន់ និងញុះញង់ឱ្យកងទ័ពប្រឈមមុខគ្នា ស្របពេលជម្លោះការទូតរវាងប្រទេសទាំងពីរកាន់តែក្តៅគគុកខ្លាំងឡើង ។ ជម្លោះការទូតចិន-ជប៉ុនកាន់តែឡើងកំដៅខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុននិយាយកាលពីពាក់កណ្តាលខែវិច្ឆិកាថា នឹងបញ្ជូនកងទ័ពជប៉ុនទៅជួយការពារតៃវ៉ាន់ ប្រសិនបើរងការវាយប្រ.ហារពីចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQfZvJkKPUGaCHWNxIIg1KMJfNTdchhVeuTKga-4P3nI4rNtIIySPCvWbNWaTXG_nRRKCs6s87aogXBTqcUPbYm7t7KhET0BpcFBGQxIU2rQeJ5oglxFsyBvceh68uvrT1hdH6eiN9LoOrI0R6MXyHOlViXx1KktQ2rJFac4kQ_y116CL_wcPZypCUCzD1/s774/image_2025-11-25_10-10-10%20(2).png

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយក្នុងពេលរាយការណ៍ព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថា ៖ «កងកម្លាំងស្តាំនិយមនៅជប៉ុនកំពុងតែនាំប្រទេសរបស់ខ្លួន និងតំបន់ឆ្ពោះទៅរកគ្រោះមហន្តរាយ ខណៈទីក្រុងប៉េកាំងប្តេជ្ញាចិត្តការពារអធិបតេយ្យរបស់ខ្លួន ។ ការដាក់ពង្រាយមីស៊ីលរបស់ជប៉ុននៅក្បែរតៃវ៉ាន់ គឺជាគ្រោះថ្នាក់យ៉ាងខ្លាំង និងធ្វើឱ្យប្រទេសផ្សេងៗនៅក្បែរនោះ ក៏ដូចជាសហគមន៍អន្តរជាតិបារម្ភ ជាពិសេស ពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ZY6dPUdOEw3ey66QSsOYF48j-9ihi1ZW64vnpcI1FJcleMRQb5eQisi8DqZB4ok1olEg8k1JmkOIdOzgxf9bKMzyYxdPnbkqj__NrcEAaaaPk9vJG-K2WHsojcGN4ZPOqJIBRdwF5vslamJJ085tifO_FGQgbx4f3izLReLmoiUxKDKWeWi6aX4FjmjZ/s480/image_2025-11-25_10-10-10.png

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ក្រោយពីរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ថា ជប៉ុនត្រៀមអនុវត្តគម្រោងពង្រាយមីស៊ីលបាញ់ទៅលើអាកាសនៅមូលដ្ឋានទ័ពលើកោះយ៉ូណាគូមិ ឆ្ងាយពីឆ្នេរសមុទ្រភាគខាងកើតតៃវ៉ាន់ ប្រមាណ១១០គីឡូម៉ែត្រ ។ ការពង្រាយមីស៊ីលនេះក្នុងគោលដៅការពារមូលដ្ឋានទ័ព និងកុំឱ្យជប៉ុនរងការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy_4YmK4ahkN6lsKPC-eW4vB8_8PAx65xIcZ2I0f7qII1LX2x3N85CU-q09We45V5M8K2paAmKFGoSi7F5Vs01lXH-fS45qoWA5PlZ79CSQ8OraP-aEluX_7kEmInLOfUaad7aKm8TtI0Us9GGzNz2x-a390cJdqHqyjuNQ_tAqo_2me7gcT4gRGbKxsEU/s760/image_2025-11-25_10-10-08.png

ចិនបានឆ្លើយតបនឹងពាក្យសម្តីនាយករដ្ឋមន្ត្រីជប៉ុន ដោយរិះគន់យ៉ាងខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ព្រមទាំងផ្អាកការនាំចូលអាហារសមុទ្រជប៉ុន, ផ្អាកបញ្ចាំងភាពយន្តជប៉ុន និងហាមពលរដ្ឋកុំធ្វើដំណើរទៅប្រទេសជប៉ុន ។ កាលពីខែពាក់កណ្តាលខែវិច្ឆិកា ក្រសួងការពារជាតិចិនបានព្រមានកម្ចាត់កងទ័ពជប៉ុនឱ្យខ្ចាត់ខ្ចាយ បើជប៉ុនហ៊ានបញ្ជូនកងទ័ពមកការពារតៃវ៉ាន់ ដែលចិនថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjonXXouAtwIFvebP06REST0tEa11IedAkQhF1bdoFbalWH3nIf0jzpggq58s4d5kPraLCobgzsaJoQj6TWAmsYoHAy4jhp7-y7wLmyfwxIzDC64cDqD9WHkPdUwJmT9YfS5jgO4Xzl66vPv05xrKzNxLYjAyjkRlaxDxqLqnBDb9yR4lut29_8K2zcGrdb/s2048/image_2025-11-25_10-10-08%20(2).png
រដ្ឋាភិបាលចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយចិនអាចនឹងប្រើប្រាស់កម្លាំងទ័ពដើម្បីបង្រួបបង្រួមតៃវ៉ាន់ បើទោះជារដ្ឋាភិបាលតៃវ៉ាន់បដិសេធការលើកឡើងនេះ និងប្រាប់ថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចអនាគតរបស់ខ្លួន ។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ លោក Wu Chih-Chung បាននិយាយមកកាន់សមាជិករដ្ឋសភាថា ជប៉ុនមានសិទ្ធិអនុវត្តវិធានការផ្សេងៗដើម្បីការពារអធិបតេយ្យ ហើយកោះយ៉ូណាគូមិ នៅក្បែរតៃវ៉ាន់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4nA_QOFtQ6oQ9yWSuIahzax7KRyECoPsapbbTC0-YKljUPj50rgAUG62eWYB_FGKOZLNZhnlQRzRxd6GgpTYjRRWcDwb-jnjXITJ_0JgQG0h_y9AiZUevDRJXGehS77j8Drm4pqPzcD9pRetuukEX9k2DVFqtbY1LKxUBVNoUD-MlDdLOimyf3uqY4VGc/s1606/image_2025-11-25_10-10-07.png

គួរបញ្ជាក់ថា អ្នកវិភាគនយោបាយនៅអាស៊ីមើលឃើញជម្លោះការទូតចិន-ជប៉ុនពេលនេះ គឺចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងចាត់វិធានការជាច្រើនដើម្បីឱ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ដូចជា ៖ ហាមពលរដ្ឋធ្វើដំណើរទៅជប៉ុន និងឈប់ទិញអាហារសមុទ្រជប៉ុន ។ ចិនថែមទាំងមិនចូលរួមកម្មវិធីវប្បធម៌ជាច្រើន និងលុបចោលជំនួបរវាងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ជាមួយរដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំមេដឹកនាំប្រទេស G20 នៅអាហ្រ្វិកខាងត្បូងនាសប្តាហ៍ទី៣ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjg9IWDZcuQhhSgC4srKScO1uAUCGa_kqNzOb1I-V7XoWn9DU7_Jt9MbFDTHuDqPbvZ9IhWYX7_1oUCD6VDel5_-r29qGWfqzfQFqiOVqY71lRanlzUBmIqvs1-iDNTe_G7Gp7wuw9_w0HVmzY_Dl9n943alxHy3nDAWhH8T0EmT7F3YZLNYruImhoC_K-/s1920/image_2025-11-25_10-10-05.png

ដូចគ្នានេះ អ្នកវិភាគផ្សេងទៀតបានប្រៀបធៀបជម្លោះការទូតពេលនេះ គឺដូចគ្នានឹងជម្លោះរវាងចិន-ជប៉ុនកាលពីឆ្នាំ២០១២ ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រជុំកោះ ។ ពេលនោះ នៅប្រទេសចិនបានធ្វើបាតុកម្មប្រឆាំងជប៉ុន ដែលធ្វើឱ្យមេដឹកនាំប្រទេសទាំងពីរមិនជជែកគ្នាអស់រយៈពេលជាង២ឆ្នាំ ខណៈជម្លោះការទូតលើកនេះកើតឡើងដោយសារនាយករដ្ឋមន្ត្រីថ្មីជប៉ុនបង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ៕

ហាងកាហ្វេ Amazon របស់ថៃបានបិទតូបទាំងអស់នៅវៀតណាម ក្រោយចា.ញ់ក្នុងការប្រជែងទីផ្សារ

0

ហូជីមិញ៖ ហាងកាហ្វេ Café Amazon ដែលជាយីហោហាងកាហ្វេដ៏ធំជាងគេនៅប្រទេសថៃ បានបិទសាខាទាំងអស់របស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសារប្រជែងមិនឈ្នះយីហោកាហ្វេក្នុងស្រុក ក្រោយដំណើរកាអស់រយៈពេល 5ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2025។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw5c3jWnb4sA0z_vK8eskozRLMyZmE1_gXYaHeUJkXOoiSGBHLBbowUU7UStiKzme87nAVVSi4ORgycqfl6yEtBkx1iskTcDFFl02yqgMkXGccoimW9FRY9O_vP5pcIqa3zziGtKIoRQdcAqMFmv2hwJggCtzQ-7U30LF2mSyn1lwb1DhoxN6LqKZJOYzZ/s640/photo_2025-11-25_09-07-39%20(2).jpg

បើតាមអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់របស់ Café Amazon បានឲ្យដឹងថា ហាងរបស់ខ្លួនទាំង12 សាខាបានបញ្ឈប់ការបម្រើអតិថិជនអស់ហើយនៅសប្តាហ៍នេះ។ ជាមួយគ្នានេះ សាខា Café Amazon ទាំងអស់នៅទីក្រុងហូជីមិញ បានចាប់ផ្ដើមរុះរើដកផ្លាកសញ្ញាចេញ ដើម្បីប្រគល់កន្លែងជួល និងនៅទីតាំងទៅឲ្យអ្នកជួលបន្តថ្មីរួចរាល់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9oMlT2G0R0KRVLXYsYfzSvl0k-CA9NyEevgD8t9tn5vx2ZGDuRye4li5Ar08EhHLlR3Jkhyphenhyphen3piDuIKhTsQuZ2BOh4zOvHg_tL3r1TW6OMtfG8UhQziEUyhJ-1UKUOSA_bS4HX4yHnZ0vpxNsGg9VdLMmwPnwegAViSWOvUZkLbq6BqM8pabxjxeOjo0i/s640/photo_2025-11-25_09-07-39.jpg

    នៅក្នុងការជូនដំណឹងដែលបានដាក់ជូនទៅផ្សារហ៊ុនថៃនៅដើមខែតុលា ក្រុមហ៊ុន Central Plaza Hotel Public Company Ltd (Centel) បានប្រកាសពីការរំលាយក្រុមហ៊ុន ORC Coffee Passion Group (ORCG) ដែលជាអង្គភាពប្រតិបត្តិការហាង Café Amazon នៅក្នុងប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIYw9LiVEO5wy5Xw-RqVilifTyeFNEhtJX2wvWuhJs8nkVptn_ydAdEUp5cFKa1whFKZqip-Tm98669miz4fOKRGoyFeGoisJqZn8lNxSQuWPB4ZlEE41UzNlAom-fDHb7O3G8CbZ76Lm9n_dsZck4e2oqbD_OySh_zoJS-kL_Kz-dFYL8d4-xR2oMx90f/s1280/photo_2025-11-25_09-07-39%20(3).jpg

    ក្រុមហ៊ុន Centel បាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីប្រទេសវៀតណាម ដើម្បី «ផ្តោតអាទិភាពអាជីវកម្មឡើងវិញ» និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ។ ដូច្នេះតាមពិតទៅ ការចាកចេញពីប្រទេសវៀតណាមរបស់ហាង Café Amazon ត្រូវបានគេរំពឹងទុកជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilfG8faeZ_ZiZj2axWBrsuEF4GdnEtzjR1CirnQHi9hHzBJzKIL3GdpMvfFIhUtPD7aGpoDgyCtJOds_l4cMGo8Zzz4iG_lKrVkIyakRznQh2egdRgbx02SuLcoQPu3nOoBxFVc0wV3mtiRHdVD4riCoRaka058B2Tnu2udoKlOWPVpVmKBpolSWLy7RRy/s1200/photo_2025-11-25_09-07-40%20(2).jpg

    សូមជម្រាបថា ហាងកាហ្វេ Amazon បានចូលទៅកាន់ប្រទេសវៀតណាមកាលពីខែវិច្ឆិកា ឆ្នាំ 2020 ជាមួយនឹងហាងដំបូងរបស់ខ្លួននៅទីក្រុងហូជីមិញ។ ដើម្បីឱ្យសមស្របទៅនឹងចំណង់ចំណូលចិត្តក្នុងស្រុក ម៉ឺនុយភេសជ្ជៈមួយចំនួនត្រូវបានកែសម្រួល ព្រោះប្រជាជនវៀតណាមមានរសនិយមខុសពីប្រជាជនថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyqUUY-ekgwZkltHP6ay_uXIdXx1VGzhUj2_yo8CHqQG9NIKPgUBBYhvAsjOj8czTme7EkIU8OL-ARYYwPSAvDrKlcPz8CknERyEGGu_mdhOlQfonLzFoWbFZibbDXviEHTQRXMr9d3hpqW8IKUNwgzGoI2eSDgScMniRLVHfTQqb2VpCEwCT6cQeIRWcx/s1280/photo_2025-11-25_09-07-40.jpg

    តែទោះជាយ៉ាងណា ចំនួនហាងដែលទាបជាងគោលដៅ ហើយនៅតែមានកម្រិតមធ្យមបើប្រៀបធៀបទៅនឹងខ្សែសង្វាក់កាហ្វេឈានមុខគេរបស់វៀតណាម គួបផ្សុំនឹងការគាំទ្រតែម៉ាកយីហោក្នុងស្រុក បានធ្វើឲ្យខ្សែសង្វាក់កាហ្វេធំជាងគេរបស់ប្រទេសថៃមួយនេះ បានប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិលេចធ្លោមួយចំនួន៕