មិនបានបង្ហាញរូបភាពគូនិងឃ្លាតឆ្ងាយពីគ្នា ទំនាក់ទំនងរវាង អ៊ិន លក្ខិណា និង ប៊ី សុធារី ត្រូវបានមនុស្សមួយចំនួនសង្ស័យថាមានសញ្ញាមិនល្អ។ ទោះយ៉ាងណា Miss Cosmo Cambodia 2024 បានចេញមកស្រាយចង្ងល់ទស្សនិកជនចំពោះសម្ព័ន្ធភាពនាងនិង ប៊ី សុធារី។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja4HQbxFi38mrEWFm3DwEdwOkNmr2VuSjpXsePRpU1d7IR7fayzqBNVNjD5vvI11jDoohIAtqGBZgHhDLFEQaz1WaMrxCl5sCkhHy6M1-7tQATvnOIfI6xVNaSyjEy6AQdR4dHlbInIClRAxeVZhxXfkxCP8KTqQb_LMPsoN8Gll6zUcgLAWBogUgNdYuB/s2048/image_2026-01-07_15-09-15%20(2).png

    នៅថ្ងៃទី៦ ខែមករា អ៊ិន លក្ខិណា បានចេញមករៀបរាប់ថា គ្រាន់តែនាងនិង ប៊ី សុធារី មិនបានដើរលេងជាមួយគ្នាត្រូវបានមនុស្សមួយចំនួនលើកឡើងថាពួកគេឈ្លោះគ្នា ប៉ុន្តែពួកគេទាំងពីរមិនសម្បូរពេលឈ្លោះគ្នានោះទេ។ លក្ខិណា ថាពួកគេទាំងពីរនាក់មិនដែលឈ្លោះគ្នានោះទេប៉ុន្តែធ្លាប់មានការអន់ចិត្តចំពោះគ្នាមែន។ Miss Cosmo Cambodia 2024 បន្តទៀតថា មួយរយៈចុងក្រោយនេះអ្នកទាំងពីរគឺមានការរវល់រៀងៗខ្លួនទាំងការទៅរៀន និងបំពេញការងារផ្សេងៗទើបមិនបាននៅជាមួយគ្នាប៉ុន្តែពួកគេនៅបន្តទំនាក់ទំនងតាមឆាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJtF3E7H_HGyxEcwFTjFdGfxZvUavi5A_S-tl_mHGNcydNezipYfzjbYKD1gv4vx_yvCK86LtM1lICcrK7mLHAwUNwj09Xive5gxlMsWhb45jZczdi-TqiMJbZf5-tpWdaikej7rNclh24KVRNPijl7KIX0uIEZdjJpKOxQizGN9hcqd61H95pkp2mIjj9/s1920/image_2026-01-07_15-09-18.png

    អ៊ិន លក្ខិណា បាននិយាយនៅក្នុងវីដេអូទៀតថា នាងមិនចង់ឱ្យអ្នកមួយចំនួនគិតអ្វីដែលអវិជ្ជមាននោះទេ។ ជាមួយនឹងការបដិសេធមិនមានជម្លោះជាមួយនឹង ប៊ី សុធារី អ៊ិន លក្ខិណា ក៏បានបង្ហាញវីដេអូពីដំណើរកម្សាន្តរបស់ពួកគេប្រកបដោយក្តីរីករាយនៅឯមាត់សមុទ្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwULJWsY2Kl3aa3Z5koA4IGgotcZ_q8dO9gRuL4CZA8FWuaK8h0XtVnXV236wH9BtjcVnL7ZmBFFY5LZIlmnGMrPD9fdxPz745nI7m7dOy68-VLOCpkAmSeg8QNmAfz-aByiHGV3lxNuzEhoSQfijs06he9ztjMyzMbSSJMus518i_jmC_qVNJEpcSIoSt/s2048/image_2025-10-16_13-58-11.png

    គួរបញ្ជាក់ផងដែរថា អ៊ិន លក្ខិណា និង ប៊ី សុធារី ជាបវរកញ្ញាដែលមានភាពល្បីល្បាញនៅក្នុងវិស័យសម្រស់ដោយក្រសោបបានទាំងអ្នកគាំទ្រជាតិនិងអន្តរជាតិ។ លក្ខិណា គឺទទួលបានការស្រលាញ់ចូលចិត្តយ៉ាងច្រើនពីអ្នកគាំទ្រវៀតណាម និងមានទំនាក់ទំនងល្អជាច្រើនខណៈនាងក៏មានការងារនៅទីនោះផងដែរ។ ងាកមកកាន់ ប៊ី សុធារី វិញនាងទទួលបានការស្រលាញ់ចូលចិត្តច្រើនពីអ្នកគាំទ្រមីយ៉ាន់ម៉ាបន្ទាប់ពីបានរួមការងារនិងមានទំនាក់ទំនងល្អជាមួយនឹងបវរកញ្ញា Thae Su Nyein៕