ឆ្មាំសមុទ្រអាមេរិកបានរឹបអូសកប៉ាល់១គ្រឿងដឹកប្រេងឥន្ធនៈមានទង់ជាតិរុស្ស៊ីនៅមហាសមុទ្រអាត្លង់ទិកបន្ទាប់ពីដេញតាមអស់រយៈពេលជាង២សប្តាហ៍ ដោយអះអាងថា កប៉ាល់នេះដឹកប្រេងដែលអាមេរិកដាក់ទណ្ឌ.កម្ម និងជាការអនុវត្តតាមគោលនយោបាយទប់ស្កាត់កប៉ាល់ដឹកប្រេងចេញពីវេណេស៊ុយអេឡា ខណៈរុស្ស៊ីចេញសេចក្តីថ្លែងការណ៍ថ្កោលទោ.សទង្វើអាមេរិកផ្ទុយនឹងអនុសញ្ញាអង្គការសហប្រជាជាតិ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-0tKlk-kKlQRYFv4zhzEX-Irz45zFzChbwG4RpqFKgZt07zt3V7fPqzXaDEHoaNUfLy6z-lI-DiT11hr17sEj4FYyWjUHM4_gTyPMbtvd3TdyrN2_Gq05iXK483Ls0ktQ0DzWPhN7JTyVrxlEU21Hgu4-372FaPiyFFv3Vp7dZL23OD6JFuPVzOtIfTCy/s1280/photo_2026-01-08_09-43-38%20(2).jpg

កាលពីថ្ងៃទី៧ ខែមករា ឆ្មាំសមុទ្រអាមេរិកឱ្យដឹងថា បានរឹបអូសកប៉ាល់១គ្រឿងដែលមានទង់ជាតិរុស្ស៊ី ដែលកប៉ាល់នេះពាក់ព័ន្ធនឹងវេណេស៊ុយអេឡា បន្ទាប់ពីឆ្មាំសមុទ្រអាមេរិកដេញតាមកប៉ាល់នេះក្នុងមហាសមុទ្រអាត្លង់ទិកអស់រយៈពេលជាង២សប្តាហ៍ ។ ការរឹបអូសកប៉ាល់ដឹកប្រេងអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងរវាងអាមេរិក និងរុស្ស៊ី ស្របពេលមាននាវាមុជទឹក និងនាវចម្បាំងរបស់រុស្ស៊ីនៅក្បែរនោះ ។

កប៉ាល់ដឹកប្រេងនេះឈ្មោះ Bella 1 ប៉ុន្តែបច្ចុប្បន្នបានប្តូរឈ្មោះជាកប៉ាល់ Marinera ព្យាយាមគេចពីការត្រួតពិនិត្យរបស់ឆ្មាំសមុទ្រអាមេរិក ហើយត្រូវបានឆ្មាំសមុទ្រអាមេរិកកំណត់គោលដៅរឹបអូសតាមគោលនយោបាយទប់ស្កាត់កប៉ាល់ដឹកប្រេងចេញពីវេណេស៊ុយអេឡា ។ តាមការបង្ហោះសារក្នុងបណ្តាញសង្គម X របស់បញ្ជាការដ្ឋានតំបន់អឺរ៉ុបរបស់កងទ័ពអាមេរិក គឺរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យរឹបអូសកប៉ាល់ដឹកប្រេងនេះ ដោយសារល្មើសនឹងការដាក់ទណ្ឌកម្មប្រេងរបស់អាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKWl4kpzjVjGmPRq_GDh78vkKwNZaHBMn6VMYxg-L8P4JmDidlcwsX9TzmLJ34E3rQMLqWPBrgUrA2Fdyub8ZICh0D27vvLQGHUWXAcPr_hY__EVAhhlf_Q0JpHv2rABMZSnPZzxKniv6DJ22BJ8KhTB6MFZnjsm8UBG43VF61g1FNA4QHnX3w_iLnRXRy/s600/photo_2026-01-08_09-43-38%20(3).jpg
លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានឆ្លើយតបនឹងការបង្ហោះសាររបស់បញ្ជាការដ្ឋានតំបន់អឺរ៉ុបរបស់កងទ័ពអាមេរិកថា ការបិទផ្លូវដឹកជញ្ជូនប្រេងខុសច្បាប់ និងដាក់ទណ្ឌកម្មលើពាណិជ្ជកម្មប្រេងវេណេស៊ុយអេឡានៅតែមានប្រសិទ្ធភាពពេញលេញ មិនថានៅទីណាទេលើពិភពលោក ។

ចំណែករុស្ស៊ីចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអាមេរិកយ៉ាងខ្លាំងដែលរឹបអូសកប៉ាល់ដឹកប្រេងមានទង់ជាតិរុស្ស៊ី ។ ក្រសួងគមនាគមន៍រុស្ស៊ីបញ្ចាក់ក្នុងសេចក្តីថ្លែងការណ៍ថា តាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ កប៉ាល់នានាមានសេរីភាពធ្វើចរាចរណ៍ក្នុងដែនទឹកអន្តរជាតិ និងគ្មានប្រទេសណាមានសិទ្ធិប្រើប្រាស់កម្លាំងរឹបអូសកប៉ាល់ដែលចុះបានចុះបញ្ជីស្របច្បាប់ក្រោមអំណាចរបស់ប្រទេសមួយទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsY9HlTAjz4LZ3wKAjQcB9i88_MEFi_AFRepcIJEE0MVOjKlVgLp007kU5nLTGiK-KLDV89PsnXigRbXMWKN0dqQ-QERMvvzndiztWqyQerIgFlYHETavT5xYm8518ZcAJ_vcUL7RwmGjcgP__SmEDjYpRFYllO383aTYgSsfelF-ucnTnRe6t7QZAiLi6/s830/photo_2026-01-08_09-43-38%20(4).jpg

ក្រសួងគមនាគមន៍រុស្ស៊ីបញ្ជាក់ថា កប៉ាល់ដឹកប្រេងនេះទទួលបានការអនុញ្ញាតបណ្តោះអាសន្នឱ្យចរាចរណ៍ក្នុងសមុទ្រដោយដាក់ទង់ជាតិរុស្ស៊ី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ។ អាជ្ញាធរបាត់ការទំនាក់ទំនងជាមួយកប៉ាល់ បន្ទាប់ពីកងទ័ពជើងទឹកអាមេរិកនសំរុកឡើងលើកប៉ាល់ដែលស្ថិតក្នុងដែនទឹកអន្តរជាតិ និងនៅក្រៅដែនទឹកប្រទេសណាមួយ ។ មន្ត្រីរុស្ស៊ីម្នាក់មិនបញ្ចេញឈ្មោះថា វាជាហេតុការណ៍ដំបូងក្នុងប្រវត្តិសាស្ត្រដែលកងទ័ពជើងទឹកអាមេរិកព្យាយាមរឹបអូសកប៉ាល់ដាក់ទង់ជាតិរុស្ស៊ី ។

គួរបញ្ជាក់ថា ឆ្មាំសមុទ្រអាមេរិកព្យាយាមដេញតាមកប៉ាល់នេះកាលពីខែធ្នូ ឆ្នាំ២០២៥ ដោយសារអ្នកនៅលើកប៉ាល់បដិសេធមិនឱ្យឆ្មាំសមុទ្រអាមេរិកត្រួតពិនិត្យ ហើយតាំងពីពេលនោះមក កប៉ាល់នេះក៏ប្តូរទង់ជាតិពីប្រទេសហ្គីយ៉ាណាទៅជាទង់ជាតិរុស្ស៊ី ប៉ុន្តែនៅតែគេចមិនផុតពីការរឹបអូសរបស់ឆ្មាំសមុទ្រអាមេរិក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt0IKmydPtmalrWVFhwcNsSqkioBaS6b1ZSvlhjjgC2behOPInyP8Wdt0dalgzz2eskpk7rQC7EoKVNItni23s-xzQaCvUrmkKBsQn5uBmdoAIRYeVOZ3HNsNdQ3tsFKimLtMdXOJt2KA3re96853qNPoNcS-LSt2G4EMofuAyDQON7V7004v4r5QvpLhs/s830/photo_2026-01-08_09-43-38.jpg