Home Blog Page 1919

ការស្រាវជ្រាវបានបង្ហាញថាចិនមានចំនួនអ្នកស្លា.ប់រហូតដល់៩ពាន់នាក់ ក្នុងមួយថ្ងៃ ខណៈប្រទេសនេះព្យាយាមលាក់បាំងចំនួនពិត

0

ប្រទេសចិន៖ ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យរបស់ចក្រភពអង់គ្លេសបានធ្វើការបង្ហាញថា ចំនួនជនរងគ្រោះដោយសារ ជំងឺកូវីដ-១៩នៅក្នុងប្រទេសចិន អាចមានដល់ទៅ ៩,០០០ សាកសពក្នុងមួយថ្ងៃ ខណៈដែលអង្គការសុខភាពពិភពលោក (WHO) ព្រមានចិនថាបានវាយតម្លៃស្ថានភាពកូវីដ-១៩ ទាបជាងការពិត ជាពិសេសបានលាក់បាំងទិន្ន័យចំនួនអ្នកស្លាប់ខុសពីការពិតផងដែរ។

នាថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា លោកវេជ្ជបណ្ឌិត Michael Ryan នាយកផ្នែកស្ថានភាពអាសន្ននៃអង្គការសុខភាពពិភពលោក បានលើកឡើងពីស្ថានភាព  ជំងឺកូវីដ-១៩ នៅប្រទេសចិន ខណៈប្រទេសនេះកំពុងតែត្រៀមបើកប្រទេសនៅថ្ងៃទី ៨ ខែមករាខាងមុខ។

ដោយអង្គការបានលើកឡើងភ្ជាប់ជាមួយនឹងបញ្ហា ដែលត្រូវបានគេជឿថា ការផ្ដល់ទិន្នន័យរបស់ប្រទេសចិន អំពីចំនួនមនុស្សដែលរងផលប៉ះពាល់ពីការឆ្លងកូវីដ-១៩ គឺទាបជាងការពិត មិនថាចំនួនអ្នកជំងឺដែលចូលមន្ទីរពេទ្យ ចំនួនអ្នកជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យចូលបន្ទប់ ICU  និងជាពិសេសចំនួនអ្នកស្លាប់ដោយសារ កូវីដ-១៩នោះឡើយ។

ទោះជាយ៉ាង បើតាមក្រុមហ៊ុនទិន្នន័យសុខភាព Airfinity ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា បើតាមការស្រាវជ្រាវ និងការស្រង់ទិន្នន័យដោយសម្ងាត់ពីមន្ទីរពេទ្យចិន មនុស្សប្រហែល ៩,០០០ នាក់នៅក្នុងប្រទេសបានស្លាប់ជារៀងរាល់ថ្ងៃដោយសារជំងឺកូវីដ-១៩។ ហើយបើគិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ទំនងជាអ្នកស្លាប់សរុបឈានដល់ ១០០,០០០នាក់  ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១៨.៦ លាននាក់។

ការឆ្លងជំងឺកូវីដ-១៩ដ៏ខ្លាំងក្លានេះ បានចាប់ផ្តើមរីករាលដាលពាសពេញប្រទេសចិនក្នុងខែវិច្ឆិកា ២០២២ ក្រោយពីទីក្រុងប៉េកាំងបានរុះរើគោលនយោបាយគ្មានទេ-កូវីដ របស់ខ្លួន រួមទាំងការធ្វើតេស្ត PCR ជាទៀងទាត់លើចំនួនប្រជាជនរបស់ខ្លួន និងការបោះពុម្ពផ្សាយទិន្នន័យស្តីពីករណីគ្មានរោគសញ្ញា។

បន្ថែមពីនោះក្រុមហ៊ុន Airfinity រំពឹងថាការឆ្លងជំងឺកូវីដក្នុងប្រទេសចិននឹងឈានដល់កម្រិតកំពូលដំបូងនៅថ្ងៃទី ១៣ ខែមករា ឆ្នាំនេះ ជាមួយនឹងករណីឆ្លងចំនួន ៣.៧ លាននាក់ក្នុងមួយថ្ងៃ។ ហើយគេរំពឹងទៀតថាការស្លាប់នឹងកើនឡើងដល់កំពូលនៅថ្ងៃទី ២៣ ខែមករា ២០២៣ ដែលមានរហូតដល់ ២៥,០០០នាក់ក្នុងមួយថ្ងៃ៕ ប្រភព៖ Thairath

 

 

 

ចិន និងហ្វីលីពីន ព្រមព្រៀងបង្កើតបណ្តាញទំនាក់ទំនងដោយផ្ទាល់ ស្ដីពីសមុទ្រចិនខាងត្បូង

0

ប៉េកាំង៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ចិន និងហ្វីលីពីនបានយល់ព្រមបង្កើតបណ្តាញទំនាក់ទំនងដោយផ្ទាល់ លើបញ្ហាសមុទ្រចិនខាងត្បូង និងការដោះស្រាយជម្លោះដោយសន្តិវិធី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

តាមរយៈក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាពក្នុងតំបន់ ក៏ដូចជាសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរពីលើតំបន់សមុទ្រចិនខាងត្បូង។ ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត សំដៅស្តារឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មឲ្យបានច្រើនជាងមុនវិបត្តិជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ប្រធានាធិបតីហ្វលីពីន កំពុងបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន។ ក្នុងជំនួបជាមួយលោក ស៉ី ជិនពីង នៅថ្ងៃពុធសប្តាហ៍នេះ ហ្វីលីពីន និងចិន បានព្រមព្រៀងចាប់ផ្តើមការរុករកប្រេង និងឧស្ម័នឡើងវិញ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន១៤ ក្នុងនោះរួមមានកិច្ចព្រមព្រៀងលើកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ សន្តិសុខសមុទ្រ និងទេសចរណ៍ជាដើម ៕

ប្រធានាធិបតីរុស្ស៊ី បញ្ជាឲ្យដាក់ពង្រាយនាវាចម្បាំង បំពាក់មីស៊ីលល្បឿងជាងសំឡេង

0

រដ្ឋធានីមូស្គូ៖ រហូតមកដល់មកពេលនេះ ថ្វីបើក្រុងមូស្គូ កំពុងតែជាប់ផុង ត្រដរដកខ្លួន ចេញពីសង្គ្រាម អស់រយៈពេលជាង៣១០ថ្ងៃមិនរួចយ៉ាងណាក្ដី ក៏មេដឹកនាំវិមាន នៅតែប្រកាសអួតអាង ទៅកាន់ពិភពលោក អំពីអានុភាពកម្លាំងទ័ពរបស់ខ្លួនដ៏ខ្លាំងក្លា ជាមួយនឹងការដាក់ពង្រាយនូវនាវាចម្បាំង បំពាក់មីស៊ីលមានល្បឿនលឿនជាងសំឡេង រហូតដល់ជាង៥ដង សម្រាប់ប្រយុទ្ធប្រឆាំងនឹងសត្រូវ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែមករា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង បំពាក់ដោយមីស៊ីលគ្រូស សម្រាប់ធ្វើនាវាចរណ៍ ទៅកាន់មហាសមុទ្រអាត្លង់ទិក និង មហាសមុទ្រឥណ្ឌា នៅក្នុងការបង្ហាញកម្លាំងយោធារបស់ខ្លួន ខណៈក្រុងមូស្គូកំពុងធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។Putin in Vladivostok: Russia hasn't lost anything over its actions in  Ukraine – EURACTIV.com

លោក ពូទីន បានចូលរួមនៅក្នុងពិធីនោះ កាលពីថ្ងៃពុធ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីសម្ពោធនាវាចម្បាំង Admiral Gorshkov ។ ស្របគ្នានោះដែរ លោក ស៊ើរហ្គេ ស៊ុយហ្គុ (Sergei Shoigu) រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ី និង លោក អ៊ីហ្គ័រ ក្រូខ្មាល់ (Igor Krokhmal) មេបញ្ជាការនាវាចម្បាំង Admiral Gorshkov ក៏បានចូលរួមផងដែរ។

លោក ពូទីន បានបញ្ជាក់ ថា «នាវានេះ នឹងបំពាក់ទៅដោយប្រព័ន្ធមីស៊ីល មានល្បឿនលឿនជាងសំឡេង ប្រភេទ Zircon ។ ខ្ញុំនឹងសូមបួងសួងឲ្យនាវិកទាំងអស់ ទទួលបានជោគជ័យ នៅក្នុងកាតព្វកិច្ចរបស់ពួកគេ សម្រាប់បុព្វហេតុជាតិមាតុប្រទេស»។Admiral Gorshkov Class Frigate Project 22350 (Project 22356 – export  variant) | Thai Military and Asian Region

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា នាវាចម្បាំង Admiral Gorshkov នឹងធ្វើនាវាចរណ៍ ទៅកាន់មហាសមុទ្រអាត្លង់ទិក មហាសមុទ្រឥណ្ឌា និង សមុទ្រមីឌីទែររ៉ាណេ ( Mediterranea) ។ នាវាចម្បាំងនេះ មានសមត្ថភាពវាយប្រហារដ៏ជាក់លាក់ និង ខ្លាំងក្លាប្រឆាំងនឹងសត្រូវ នៅលើសមុទ្រ និង នៅលើដីគោក។ គេអាចនិយាយបាន ថា កាំជ្រួចមានល្បឿនលឿនជាងសំឡេង នៅលើនាវា អាចយកឈ្នះទៅលើប្រព័ន្ធការពារមីស៊ីលណាមួយរបស់សត្រូវ ហើយអាចបាញ់ នៅក្នុងរយៈចម្ងាយជាង ១០០០គីឡូម៉ែត្រ។ អាវុធបំពាក់នៅលើនាវានេះ អាចហោះបានលឿនជាងសំឡេង រហូតដល់ទៅជាង៥ដង។

ប្រទេសរុស្ស៊ី បានបាញ់សាកល្បងមីស៊ីល Zircon ចេញពីនាវាចម្បាំង និង នាវាមុជទឹក កាលពីឆ្នាំមុន ខណៈមានការរត់ប្រណាំងកាន់តែខ្លាំងឡើង សម្រាប់ការបង្កើតគ្រឿងសព្វាវុធ មានល្បឿនលឿនជាងសំឡេង កាន់តែពុះកញ្ជ្រោលឡើង ជាមួយសហរដ្ឋអាមេរិក និង ចិន។The Admiral Gorshkov frigates mark the renewal of the naval industry and  the Russian Navy - Meta-Defense.fr

លោក Shoigu បានបន្ថែម ថា «ការផ្តោតយ៉ាងសំខាន់ សម្រាប់បេសកកម្មនេះ នឹងត្រូវប្រឆាំងជាមួយនឹងការគំរាមកំហែង មកលើប្រទេសរុស្ស៊ី ហើយការគាំទ្រដល់សន្តិភាព និង ស្ថិរភាព នៅក្នុងតំបន់ រួមជាមួយប្រទេសជាសម្ពន្ធមិត្តរបស់ក្រុងមូស្គូ។ សមយុទ្ធនេះ នឹងបណ្តុះបណ្តាលដល់នាវិក នៅក្នុងការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេង និង កាំជ្រួចមីស៊ីល រយៈចម្ងាយឆ្ងាយ»។

ថ្វីបើរុស្ស៊ី បានអួតអាង អំពីមីស៊ីល Zircon ជាកាំជ្រួចមានល្បឿនលឿនជាងសំឡេងយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់ក្រុមអ្នកវិភាគយោធាបស្ចិមលោក វិញ បានលើកឡើង ថា លក្ខណៈពិសេសដ៏ចម្បង នៃអាវុធល្បឿនលឿនជាងសំឡេងប្រភេទនេះ មិនលឿនដូចឈ្មោះទេ។ ជួនកាល វាអាចដូចជាក្បាលគ្រាប់មីស៊ីលបាល្លិស្ទីកបែបបុរាណប៉ុណ្ណោះ ប៉ុន្តែវាគ្រាន់តែអាចបត់បែនបាន។

សព្វាវុធ ប្រភេទនេះ ត្រូវបានគេមើលឃើញ ថា វាជាមធ្យោបាយមួយ សម្រាប់ទទួលបានភាពខ្លាំងក្លា លើគូសត្រូវណាមួយ ព្រោះថា មីស៊ីល Zircon អាចគេចផុតពីខែលការពារមីស៊ីល និង ប្រព័ន្ធព្រមាន មុនពេលកំណត់៕

ហេតុអ្វីបានជាបារាំងកសាងអគារ Tour Eiffel​?

0

អន្តរជាតិ៖ ទួរអេហ្វហ្វែល (Tour Eiffel) ជាសំណង់ស្ថាបត្យកម្មដ៏ខ្ពស់មួយនៅទីក្រុងបារីស ប្រទេសបារាំង ដែលសង់ឡើងដោយគ្រោងដែកស្ទើរទាំងស្រុង ស្ថិតនៅសួនសាធារណៈហ្សង់ឌឺម៉ាស (Champ de Mars) ជាប់នឹងស្ទឹងសែនបារីស (Cygnes River)។

* តើអ្នកដឹងទេងថាហេតុអ្វីបានជាបារាំងសាងសង់អគារដែកមួយនេះឡើង?

អគារទួរអេហ្វហ្វែល សង់ដោយជាងមានថ្វីដៃជាតិបារាំងឈ្មោះ ហ្គូសស្តាវ អេហ្វហ្វែល (Gustave Eiffel) និងក្រុមរបស់គាត់។ ប៉មនេះមានកម្ពស់៣២៤ម៉ែត្រ ប្រើដែកសរុបអស់ចំនួន៧ពាន់តោន។

ដំបូងឡើយ គេសង់អគារនេះជាបណ្តោះអាសន្នសម្រាប់អ្នកមកទស្សនាតាំងពិព័រណ៍ពិភពលោកក្នុងឆ្នាំ១៨៨៩ និងដើម្បីអបអរសាទរខួបគម្រប់១០០ឆ្នាំនៃបដិវត្តបារាំងផងដែរ។ ទួរអេហ្វហ្វែលមានថ្នាក់៣ជាន់ ដែលគេអាចទិញសំបុត្រទៅមើលទស្សនីយភាពនៅខាងលើបាន ដោយឡើងតាមជណ្តើរជើងផង និងជណ្តើរយន្តផង។ នៅខាងក្នុងអគារមានប្រៃសណីយ៍ សារមន្ទីរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងលក់ទំនិញផ្សេងៗ។

នៅក្នុងអំឡុងពេលសាងសង់មានមតិរិះគន់ជាច្រើនអំពីទ្រង់ទ្រាយប៉មនេះថាជាស្នាដៃគ្មានសិល្បៈ សាងសង់ឡើងដោយគ្រាន់តែខ្វែងដែកចុះឡើងៗ ពុំបានគិតតាមគោលការណ៍វិទ្យាសាស្ត្រអ្វីឡើយ។

លុះក្រោយមកនៅឆ្នាំ១៩០៩ ទួរអេហ្វហ្វែលត្រូវគេប្រើធ្វើជាមជ្ឈមណ្ឌលបញ្ជូនសំឡេងវិទ្យុ និងនៅតែបន្តរហូតមកទល់បច្ចុប្បន្ន។ គេចាត់ទុកទីនេះជានិម្មិតរូបតំណាងក្រុងប៉ារីស និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសបារាំងផងដែរ​ ៕

និស្សិតថៃមួយក្រុមលើកយកបទ” នារីជាជួរ”មកច្រៀងយ៉ាងពីរោះក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំមួយរបស់សាលា(មានវីដេអូ)

0

នាពេលថ្មីៗនេះផ្ទុះការសរសើរពេញទាំងក្នុងបណ្ដាញសង្គម​ ក្រោយពីមាននិស្សិតថៃជាច្រើននាក់បានលើកយកបទចម្រៀងប្រពៃណីរបស់ខ្មែរមួយបទមានចំណងជើង “នារីជាជួរ”ជាសំនៀងខ្មែរ លើកយកមកច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំរបស់សាលាដែលពួកគេបានរៀន។

ល្បីពេញក្នុងបណ្ដាញសង្គម ក្រោយពីមានការបង្ហោះពីម្ចាស់អាខោនហ្វេសប៊ុកដែលមានឈ្មោះថា Sok Visal ដែលបានធ្វើការបង្ហោះជាមួយនឹងនិស្សិតជាជនជាតិថៃ តែបែរជាជ្រើសរើសបទចម្រៀងរបស់ខ្មែរ “នារីជាជួរ” យកទៅច្រៀងយ៉ាងពិរោះដើម្បីបង្ហាញពីសមត្ថភាពក្នុងការក្នុងកម្មវិធី ការប្រគំតន្រ្តីថៃកម្រិតឧត្តមសិក្សា លើកទី ៤៥ ហើយពួកគេជានិស្សិតថៃនៃខេត្តបុរីរម្យ រៀនផ្នែកបច្ចេកវិទ្យា និងផ្នែកកុំព្យូទ័រ។

ពិតណាស់ក្រោយពីមានការបង្ហោះពីក្រុមនិស្សិតក្មេងៗមានសម្ថតភាព និងទេពកោសល្យក្នុងការច្រៀងយ៉ាងពិរោះ និងជាពិសេលលើកយកបទ នារីជាជួរ ជាសំនៀងខ្មែរមកច្រៀងយ៉ាងអស្ចារ្យនេះរួចមក ក៏ផ្ទុះការសរសើរជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និងថៃពីគំនិតស្រឡាញ់ជាមួយនិងវប្បធ៌មរបស់ប្រទេសផ្សេងៗ និងការខិតខំហាត់រៀនច្រៀងបានយ៉ាងច្បាស់ បើទោះបីជាមិនមែនជាភាសាខ្លួនក៏ដោយ៕

FDA អនុញ្ញាតឱ្យឱសថស្ថានអាមេរិកចែកចាយថ្នាំរំលូតកូនលើកដំបូង

0

សហរដ្ឋអាមេរិក ៖ គណៈកម្មការម្ហូបអាហារ និងថ្នាំពេទ្យរបស់អាមេរិក FDA បានអនុញ្ញាតឱ្យឱសថស្ថានទូទៅនៅអាមេរិកចែកចាយថ្នាំឈប់មានផ្ទៃពោះ ឬថ្នាំរំលូតកូនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដល់អ្នកដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ ។

តាមទិន្នន័យឱ្យដឹងថា ឱសថស្ថានទូទៅអាចស្នើសុំលិខិតអនុញ្ញាតការចែកចាយថ្នាំរំលូតកូនជាផ្លូវការ ជាប្រភេទថ្នាំគ្រាប់នៅអាមេរិក ។ បើបានទទួលការអនុញ្ញាតហើយ ឱសថស្ថានទាំងនោះអាចចែកចាយថ្នាំដល់អតិថិជនរបស់ខ្លួនដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ ។

នេះជាលើកទីមួយហើយបន្ទាប់ពី FDA បញ្ជាក់កាលពីខែធ្នូ ឆ្នាំ២០២១ថា នឹងបន្ធូរបន្ថយរឿងហានិភ័យ និងយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់នៃថ្នាំគ្រាប់ដែលបានប្រើប្រាស់តាំងពីឆ្នាំ២០០០មក ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានប្រកាសឱ្យផ្អាកប្រើថ្នាំនេះបណ្តោះអាសន្នសិន ដោយសារស្ថានការណ៍រាតត្បាតរបស់ជំងឺកូវីត-១៩ ។

ទោះបីជា FDA បើកភ្លើងខៀវដល់ឱសថស្ថានអាចស្នើសុំចែកចាយថ្នាំរំលូតកូននេះក្តី តែបណ្តាឱសថស្ថានធំៗនៅអាមេរិកនៅតែពិចារណាថា តើពួកគេគួរតែស្នើសុំលិខិតអនុញ្ញាតចែកចាយថ្នាំប្រភេទនេះឬអត់ ខណៈរដ្ឋជាច្រើនរបស់អាមេរិកកំពុងប្រឆាំងនឹងនីតិវិធីរំលូតកូន ៕

ប្រភព TNN World

Amazon ត្រៀមបញ្ឈប់បុគ្គលិកជាង១ម៉ឺននាក់

0

សារព័ត៌មាន Wall Street Journal រាយការណ៍ថា Amazon កំពុងដាក់ផែនការបញ្ឈប់បុគ្គលិកជាង១៧.០០០នាក់ ដែលជាចំនួនមួយខ្ពស់ជាង Amazon ធ្លាប់បានដាក់ផែនការលើកដំបូង ។ បុគ្គលិកដែលត្រូវបញ្ឈប់ពីការងារលើកនេះ គឺជាបុគ្គលិកកាន់តំណែងផ្នែកគ្រប់គ្រងរបស់ Amazon ។

កាលពីខែវិច្ឆិកាកន្លងមក Amazon បានបញ្ឈប់បុគ្គលិកផ្នែកការិយាល័យ និងបច្ចេកទេស ចំនួន១០.០០០នាក់ ។ ការបញ្ឈប់បុគ្គលិកកាលពីខែវិច្ឆិកា គឺផ្តោតលើផ្នែកទាក់ទងនឹងផលិតផលរបស់ Amazon ។

បុគ្គលិកធនធានមនុស្សបានបង្ហាញតួលេខខាតទុនក្នុងផ្នែកនេះដល់ជាង៥.០០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។ Amazon បញ្ជាក់ថា ការឈប់ជួលបុគ្គលិកក្នុងផ្នែកនេះ នឹងបើកផ្លូវឱ្យក្រុមហ៊ុនអាចបន្ថែមសក្តានុពលផ្នែកថ្មីៗទៀត ខណៈអតិថិជន Amazon ប្រើឧបករណ៍ទាំងនេះសម្រាប់មុខងារមួយចំនួនប៉ុណ្ណោះ ។

Amazon ជាក្រុមហ៊ុនឯកជនមួយមានទំហំធំលំដាប់ទី២របស់អាមេរិក ដែលមានបុគ្គលិកជាង១,៥លាននាក់ រួមទាំងបុគ្គលិកឃ្លាំងផងដែរ ។ ក្រុមហ៊ុននេះរីកចម្រើនយឺតដោយសារអត្រាអតិផរណាកើនឡើង ធ្វើឱ្យអាជីវកម្ម និងអតិថិជនកាត់បន្ថយការចំណាយ ។

ការកាត់បន្ថយបុគ្គលិកបន្ថែមរបស់ Amazon វាបង្ហាញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាប់ក្រុមហ៊ុននេះ ដែលកាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនបានបន្ថែមប្រាក់ខែទ្វេដងដល់បុគ្គលិកមានជំនាញ ដើម្បីប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀត ។

ទោះយ៉ាងណា Amazon មិនបាននិយាយអ្វីឡើយពាក់ព័ន្ធនឹងព័ត៌មានបញ្ឈប់បុគ្គលិកនេះ ។ Amazon ជាក្រុមហ៊ុនចុងក្រោយរបស់អាមេរិក ដែលប្រកាសបញ្ឈប់បុគ្គលិកដើម្បីទប់ទល់នឹងសេដ្ឋកិច្ចធ្លាក់ចុះ តាមក្រោយ Meta ក្រុមហ៊ុនមេរបស់ហ្វ៊េសបុក ដែលកាត់បន្ថយបុគ្គលិកចំនួន១១.០០០នាក់ ស្មើប្រមាណ១៣%នៃកម្លាំងពលកម្មក្រុមហ៊ុន រួមទាំងក្រុមហ៊ុន Twitter និងក្រុមហ៊ុន Snap ។ ក្រុមហ៊ុន Salesforce ផ្នែក software និយាយកាលពីថ្ងៃទី៤ ខែមករាថា ក្រុមហ៊ុនមានផែនការកាត់បន្ថយបុគ្គលិក១០% ដូចគ្នានឹងក្រុមហ៊ុន Microsof បានបញ្ឈប់បុគ្គលិកជាច្រើនតំណែងដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ៕

ប្រភព ៖ thairath

កូរ៉េខាងត្បូងព្រមានផ្អាកកិច្ចព្រមព្រៀងយោធា បើកូរ៉េខាងជើងបំពានដែនអាកាសម្តងទៀត

0

ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូងបានព្រមានផ្អាកកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨ ផ្នែកយោធារវាងប្រទេសកូរ៉េទាំងពីរ បើកូរ៉េខាងជើងនៅតែបំពានដែនអាកាសកូរ៉េខាងត្បូងម្តងទៀត ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok Yeol បានថ្លែងកាលពីថ្ងៃទី៤ ខែមករាថា លោកនឹងពិចារណាផ្អាកកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ រវាងប្រទេសកូរ៉េទាំងពីរ បើកូរ៉េខាងជើងរំលោភដែនអាកាសរបស់កូរ៉េខាងត្បូងទៀត ។ លោកបានថ្លែង ខណៈមានកិច្ចប្រជុំវិធានការឆ្លើយតបរបស់កូរ៉េខាងជើង ក្រោយប្រទេសនេះបញ្ជូន Drone ជាច្រើនគ្រឿងទៅកាន់ដែនអាកាសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងមក ។South Korea's leader calls for drones to monitor North Korea - Los Angeles  Times

លោក Yoon បានអំពាវនាវក្នុងកិច្ចប្រជុំខាងលើ ឱ្យកូរ៉េខាងត្បូងពង្រឹងសក្តានុពលការវាយលុកដ៏លើសលប់ ដោយបញ្ជាឱ្យក្រសួងការពារជាតិកូរ៉េខាងត្បូងបង្កើត Drone គ្មានមនុស្សបើក ដែលអាចប្រតិបតិ្តការបានគ្រប់ផ្នែក ដូចជា ត្រួតពិនិត្យ និងធ្វើសង្គ្រាមអេឡិចត្រូនិក ។ នៅឆ្នាំ២០២៣នេះ លោកប្រធានាធិបតីក៏បានបញ្ជាឱ្យផលិត Drone ទំហំតូចឱ្យបានច្រើនផងដែរ ។

ទោះយ៉ាងណា សម្ព័ន្ធភាពរវាងកូរ៉េខាងជើងនិងខាងត្បូងកាន់តែតានតឹងខ្លាំងឡើង ក្រោយពីលោក Yoon ទទួលតំណែងកាលពីខែឧសភាឆ្នាំមុន ហើយលោកប្រកាសប្រើវិធានការតឹងតែងជាមួយកូរ៉េខាងជើង ។S Korea, US fire eight missiles in response to N Korea tests | News | Al  Jazeera

ក្រោយពីកូរ៉េខាងជើងបញ្ជូន Drone ទៅដែនអាកាសកូរ៉េខាងត្បូងជាលើកដំបូងកាលពីសប្តាហ៍មុន លោក Yoon បានរិះគន់យោធាកូរ៉េខាងត្បូង និងបន្ទោសរដ្ឋាភិបាលកូរ៉េខាងត្បូងអាណត្តិមុនថា នៅតែគោរពកិច្ចសន្យាយោធាឆ្នាំ២០១៨ ខ្លាំងពេករវាងកូរ៉េទាំងពីរ ។ លោកបានជំរុញឱ្យយោធាកូរ៉េខាងត្បូងត្រៀមខ្លួនប្រឈមមុខជាមួយកូរ៉េខាងជើង ។ កិច្ចព្រមព្រៀងយោធាប្រទេសទាំងពីរឆ្នាំ២០១៨ មានសារសំខាន់ដល់ការហាមឃាត់សកម្មភាពខុសឆ្គងនានាក្នុងបរិវេណជាយដែនកូរ៉េទាំងពីរ ៕

ប្រភព ៖ TNN World

មីយ៉ាន់ម៉ាដោះលែងអ្នកទោស ៧០០០នាក់ទៀត ក្នុងឱកាសខួបនៃឯករាជ្យជាតិ

0

បរទេស៖ របបយោធាមីយ៉ាន់ម៉ា បានផ្តល់ការលើកលែងទោសដល់អ្នកទោសប្រមាណ ៧០០០នាក់បន្ថែមទៀត ក្នុងឱកាសខួបនៃឯករាជ្យភាព ខណៈឧត្តមសេនីយ Min Aung Hlaing បានថ្លែងអំណរគុណដល់ប្រទេសជិតខាងជាប់នឹងប្រទេសមីយ៉ាន់ម៉ា។

កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងយ៉ាំងហ្គោន នៃប្រទេស មីយ៉ាន់ម៉ា ថាស្ថានីយទូរទស្សន៍ជាតិមីយ៉ាន់ម៉ា (MRTV) បានរាយការណ៍នៅថ្ងៃពុធនេះថា ឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ និងជានាយករដ្ឋមន្ត្រីនៃប្រទេសមីយ៉ាន់ម៉ា បានធ្វើការចុះហត្ថលេខាលើកលែងទោសសម្រាប់អ្នកទោសចំនួន ៧,០១២ នាក់ ដែលជាការប្រារព្ធខួបទទួលឯករាជ្យភាពពីចក្រភពអង់គ្លេស ដែលត្រូវនឹងថ្ងៃទី ៤ ខែមករា និងគម្រប់ខួបលើកទី ៥៧ ឆ្នាំរបស់ប្រទេស។

ជាមួយគ្នានោះគេបានដឹងថាអ្នកទោសដែលត្រូវបានគេលើកលែងទោសភាគច្រើន ត្រូវបានកាត់ ទោសពីបទ រំលោភសេពសន្ថវៈ និង ការរំលោភបំពានផ្លូវភេទ ឃាតកម្ម ការកាន់កាប់អាវុធដ៏គ្រោះថ្នាក់ ការប្រមូលផ្តុំខុសច្បាប់ ករណីគ្រឿងញៀន អំពើពុករលួយ និងការបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ល្មើសច្បាប់គ្រប់គ្រងកូវីដ-១៩។

ដោយឡែកសម្រាប់លោកស្រី Aung Suu Kyi អតីត មេដឹកនាំរដ្ឋាភិបាលស៊ីវិល ត្រូវបានតុលាការមានសាលក្រមមុនចូលឆ្នាំថ្មី ដោយលោកស្រីត្រូវបានទទួលទោសបន្ថែមទៀតក្នុងគុកប្រាំពីរឆ្នាំពីបទ ល្មើសជួល និង ទិញឧទ្ធម្ភាគចក្រ ។

នេះសបញ្ជាក់ឱ្យឃើញថាការកាត់ក្តីត្រូវបានចាត់ទុកថាជាចុងក្រោយ ហើយនោះមានន័យថាលោកស្រីស៊ូជី អាយុ ៧៧ ឆ្នាំ ប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ សម្រាប់ការរាប់ចំនួន ១៩ ដែលចំណាយពេលសរុប ១៨ ខែដើម្បីស៊ើបអង្កេតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១មក ដែលគ្របដណ្តប់ពីការកាន់កាប់វិទ្យុទំនាក់ទំនងដោយគ្មានការអនុញ្ញាត ការបំពានច្បាប់ កូវីដ-១៩ ដើម្បីទទួលយកសំណូក។

យ៉ាងណាមីញទន្ទឹមនឹងនោះ ទូរទស្សន៍ MRTV បានផ្សាយដកស្រង់ចេញពីសុន្ទរកថារបស់មេដឹកនាំរបបយោធា នៅក្នុងពិធីព្យុហយាត្រារបស់កងទ័ពទាំងអស់ នៅទីក្រុង Nay Pyi Taw ដោយលោកបាន ថ្លែងអំណរគុណដល់អ្នកជិតខាងជាប់ប្រទេស ក៏ដូចជាអង្គការ និងបុគ្គល ដែលសម្របសម្រួលជាវិជ្ជមានជាមួយមីយ៉ាន់ម៉ា ចំពេលមានសម្ពាធនៃការរិះគន់ និងការវាយប្រហារពីភាគីជាច្រើនរួមមានប្រទេសចិន ឥណ្ឌា ថៃ ឡាវ និងបង់ក្លាដែសជាដើម។ បន្ថែមពីនោះនាយឧត្តមសេនីយ៍ Min Aung Hlaing ក៏បានបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងព្រមសហការដើម្បីសន្តិសុខ និងការអភិវឌ្ឍន៍ តាមព្រំដែនឱ្យបានល្អ៕ ប្រភព៖ dailynews

 

 

 

 

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar Post Acne ដែលគ្មានការទទួលស្គាល់ពីក្រសួង

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar Post Acne ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលពិនិត្យឃើញមានការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាង Hiruscar”. POST ACNE – គ្មានលេខ ប្រវេទន៍ពីក្រសួងសុខាភិបាល ដែលស្រដៀងនឹង ផលិតផលគ្រឿងសម្អាងឈ្មោះ Hinuscar” POST ACNE មានលេខ ប្រវេទន៍ CAM(6822CN-21 ដែលចែកចាយ ដោយក្រុមហ៊ុន DKSH (Cambodia) Ltd។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរផលិតផលគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពី ក្រសួង សុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្រប្រវេទន៍ដែលមានបិទលើសំបក វេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណ ២-ផ្នែកខាង ក្រោមមានលេខប្រវេទន៍ ដូចមានគំភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ខាងលើជាបន្តទៀត ព្រោះផលិតផលគ្រឿងសម្អាងនេះ មិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលគ្រឿង សម្អាងក្លែងក្លាយ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ រួមទាំងជន ពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាង ខាងលើនេះជាបន្ទាន់។

ជាមួយគ្នានោះក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ និងជន ពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលគ្រឿង សម្អាងដែល គ្មានលេខប្រវេទន៍ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZB2fh0DzUsimA6B2JZcyEiau0bati7HOqBocxrg5a4rtYNryFfY2Z727EkOJxUzU6wnCqhtI95SnB4BmzznQnurUicKjWFARxjHesF4wc5YQiyxYIMsdt_NEU7nQG-UrT1o3WQ60OMT3mGHMaCMcMJ7RKC9B3FD3u57jd9rssykgT6tQX0Utk6VT/s1280/photo_2023-01-05_10-25-54.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf177FLPq8zUqlsLGKdN3_Gg_4KgHekK52T-V6in8ltes7bWI7lPWVmmG8fK2yH69GL3mu1AmQ1gFYNrvYx9jwWVHEUEVfdKJBkaO5YBPK35h0FszVPmvuhDvUd84WqG4uTcbbH3TR8wUWZzPZdMtMt9KX-IlsH0iIRWfyRvCDCeKmC8Tyayhmud0x/s1280/photo_2023-01-05_09-05-46.jpg