រដ្ឋធានីមូស្គូ៖ រហូតមកដល់មកពេលនេះ ថ្វីបើក្រុងមូស្គូ កំពុងតែជាប់ផុង ត្រដរដកខ្លួន ចេញពីសង្គ្រាម អស់រយៈពេលជាង៣១០ថ្ងៃមិនរួចយ៉ាងណាក្ដី ក៏មេដឹកនាំវិមាន នៅតែប្រកាសអួតអាង ទៅកាន់ពិភពលោក អំពីអានុភាពកម្លាំងទ័ពរបស់ខ្លួនដ៏ខ្លាំងក្លា ជាមួយនឹងការដាក់ពង្រាយនូវនាវាចម្បាំង បំពាក់មីស៊ីលមានល្បឿនលឿនជាងសំឡេង រហូតដល់ជាង៥ដង សម្រាប់ប្រយុទ្ធប្រឆាំងនឹងសត្រូវ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែមករា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង បំពាក់ដោយមីស៊ីលគ្រូស សម្រាប់ធ្វើនាវាចរណ៍ ទៅកាន់មហាសមុទ្រអាត្លង់ទិក និង មហាសមុទ្រឥណ្ឌា នៅក្នុងការបង្ហាញកម្លាំងយោធារបស់ខ្លួន ខណៈក្រុងមូស្គូកំពុងធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។Putin in Vladivostok: Russia hasn't lost anything over its actions in  Ukraine – EURACTIV.com

លោក ពូទីន បានចូលរួមនៅក្នុងពិធីនោះ កាលពីថ្ងៃពុធ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីសម្ពោធនាវាចម្បាំង Admiral Gorshkov ។ ស្របគ្នានោះដែរ លោក ស៊ើរហ្គេ ស៊ុយហ្គុ (Sergei Shoigu) រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ី និង លោក អ៊ីហ្គ័រ ក្រូខ្មាល់ (Igor Krokhmal) មេបញ្ជាការនាវាចម្បាំង Admiral Gorshkov ក៏បានចូលរួមផងដែរ។

លោក ពូទីន បានបញ្ជាក់ ថា «នាវានេះ នឹងបំពាក់ទៅដោយប្រព័ន្ធមីស៊ីល មានល្បឿនលឿនជាងសំឡេង ប្រភេទ Zircon ។ ខ្ញុំនឹងសូមបួងសួងឲ្យនាវិកទាំងអស់ ទទួលបានជោគជ័យ នៅក្នុងកាតព្វកិច្ចរបស់ពួកគេ សម្រាប់បុព្វហេតុជាតិមាតុប្រទេស»។Admiral Gorshkov Class Frigate Project 22350 (Project 22356 – export  variant) | Thai Military and Asian Region

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា នាវាចម្បាំង Admiral Gorshkov នឹងធ្វើនាវាចរណ៍ ទៅកាន់មហាសមុទ្រអាត្លង់ទិក មហាសមុទ្រឥណ្ឌា និង សមុទ្រមីឌីទែររ៉ាណេ ( Mediterranea) ។ នាវាចម្បាំងនេះ មានសមត្ថភាពវាយប្រហារដ៏ជាក់លាក់ និង ខ្លាំងក្លាប្រឆាំងនឹងសត្រូវ នៅលើសមុទ្រ និង នៅលើដីគោក។ គេអាចនិយាយបាន ថា កាំជ្រួចមានល្បឿនលឿនជាងសំឡេង នៅលើនាវា អាចយកឈ្នះទៅលើប្រព័ន្ធការពារមីស៊ីលណាមួយរបស់សត្រូវ ហើយអាចបាញ់ នៅក្នុងរយៈចម្ងាយជាង ១០០០គីឡូម៉ែត្រ។ អាវុធបំពាក់នៅលើនាវានេះ អាចហោះបានលឿនជាងសំឡេង រហូតដល់ទៅជាង៥ដង។

ប្រទេសរុស្ស៊ី បានបាញ់សាកល្បងមីស៊ីល Zircon ចេញពីនាវាចម្បាំង និង នាវាមុជទឹក កាលពីឆ្នាំមុន ខណៈមានការរត់ប្រណាំងកាន់តែខ្លាំងឡើង សម្រាប់ការបង្កើតគ្រឿងសព្វាវុធ មានល្បឿនលឿនជាងសំឡេង កាន់តែពុះកញ្ជ្រោលឡើង ជាមួយសហរដ្ឋអាមេរិក និង ចិន។The Admiral Gorshkov frigates mark the renewal of the naval industry and  the Russian Navy - Meta-Defense.fr

លោក Shoigu បានបន្ថែម ថា «ការផ្តោតយ៉ាងសំខាន់ សម្រាប់បេសកកម្មនេះ នឹងត្រូវប្រឆាំងជាមួយនឹងការគំរាមកំហែង មកលើប្រទេសរុស្ស៊ី ហើយការគាំទ្រដល់សន្តិភាព និង ស្ថិរភាព នៅក្នុងតំបន់ រួមជាមួយប្រទេសជាសម្ពន្ធមិត្តរបស់ក្រុងមូស្គូ។ សមយុទ្ធនេះ នឹងបណ្តុះបណ្តាលដល់នាវិក នៅក្នុងការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេង និង កាំជ្រួចមីស៊ីល រយៈចម្ងាយឆ្ងាយ»។

ថ្វីបើរុស្ស៊ី បានអួតអាង អំពីមីស៊ីល Zircon ជាកាំជ្រួចមានល្បឿនលឿនជាងសំឡេងយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់ក្រុមអ្នកវិភាគយោធាបស្ចិមលោក វិញ បានលើកឡើង ថា លក្ខណៈពិសេសដ៏ចម្បង នៃអាវុធល្បឿនលឿនជាងសំឡេងប្រភេទនេះ មិនលឿនដូចឈ្មោះទេ។ ជួនកាល វាអាចដូចជាក្បាលគ្រាប់មីស៊ីលបាល្លិស្ទីកបែបបុរាណប៉ុណ្ណោះ ប៉ុន្តែវាគ្រាន់តែអាចបត់បែនបាន។

សព្វាវុធ ប្រភេទនេះ ត្រូវបានគេមើលឃើញ ថា វាជាមធ្យោបាយមួយ សម្រាប់ទទួលបានភាពខ្លាំងក្លា លើគូសត្រូវណាមួយ ព្រោះថា មីស៊ីល Zircon អាចគេចផុតពីខែលការពារមីស៊ីល និង ប្រព័ន្ធព្រមាន មុនពេលកំណត់៕