Home Blog Page 1920

តំបន់មួយចំនួននិងរអាក់រអួលក្នុងការផ្គត់ផ្គង់ ចរន្តអគ្គិសនី

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីកម្ពុជាបញ្ជាក់ថា “បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”។

ជ្រាបកាន់តែច្បាស់សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpWWgueoCb3APvFQfXdhRHF0c5zdK_2mwOb0va9mYOT-zD3pkJZmiPKuahssGHG9b4uZUGGZv5WyQwobMelYb8xXW8mayctbV93jegZBmlbIP1sIMaE4nwNMRNuKC50oj6XbHn7ZX6jeMdPa8zFvEHwo-PiktuW6YQ7zMBQ1ZAn9_7KdxPDiWTK53X/s1280/photo_2023-01-05_09-05-45.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf177FLPq8zUqlsLGKdN3_Gg_4KgHekK52T-V6in8ltes7bWI7lPWVmmG8fK2yH69GL3mu1AmQ1gFYNrvYx9jwWVHEUEVfdKJBkaO5YBPK35h0FszVPmvuhDvUd84WqG4uTcbbH3TR8wUWZzPZdMtMt9KX-IlsH0iIRWfyRvCDCeKmC8Tyayhmud0x/s1280/photo_2023-01-05_09-05-46.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuIEr1B-OlrN1qQWTOrx_yZGXB8cR1RYZFYYnW7ckY4VfgdAEs33cao1To4vOIZoqh--sRP6teumY_WlQk5gBOH8fW6NMd9vKp8qASIZCrk3-vYv6b2qWaXdDmTPA9bo6mWBKiXESGgcB2LwPxC2xqP7M8B_UBGYTWlcrrO3jcrT1vSOHqXWXWe__X/s1280/photo_2023-01-05_09-05-46%20(2).jpg

យុទ្ធសាស្រ្ដសន្ដិសុខថ្មីរបស់ជប៉ុន នឹងជួយដល់ប្រទេសជាច្រើន ប្រឈមមុខនឹងចិន

0

រាជធានីតូក្យូ៖ ជាមួយនឹងការធ្វើយោធូបនីយកម្មយ៉ាងឆាប់រហ័សរបស់ក្រុងប៉េកាំង និង ការបង្កើនឥទ្ធិពលយោធា នៅក្នុងតំបន់ ធ្វើឲ្យជប៉ុន ចាត់ទុកជាការគំរាមកំហែងយ៉ាងខ្លាំង ហើយមានការព្រួយបារម្ភកាន់តែខ្លាំងឡើង រហូតក្រុងតូក្យូ បានដាក់ចេញនូវយុទ្ធសាស្រ្ដសន្ដិសុខថ្មី ដោយបានបង្កើននូវកញ្ចប់ថវិកា លើវិស័យការពារជាតិ រហូតដល់៣២៣,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។

សារព័ត៌មាន The Eurasia Times បានផ្សាយ ថា អស់រយៈពេល៩ឆ្នាំ ក្រោយពេលជប៉ុន បានបោះពុម្ពផ្សាយនូវយុទ្ធសាស្រ្ដសន្ដិសុខជាតិលើទី១របស់ខ្លួនរួចមក ឥឡូវនេះ ក្រុងតូក្យូ បានដាក់ចេញនូវយុទ្ធសាស្រ្ដសន្ដិសុខជាតិលើកទី២ ជាមួយនឹងឯកសារចំនួន២ផ្សេងទៀត ដោយផ្ដោតលើយុទ្ធសាស្រ្ដការពារជាតិ និង ផែនការកម្មវិធីការពារជាតិ។ នេះជាការផ្លាស់ប្ដូរឥរិយាបថខាងនយោបាយការពារជាតិដ៏ខ្លាំងក្លាបំផុត សម្រាប់ប្រទេសអាស៊ីបូព៌ាមួយនេះ ដែលបានលង់លក់ នៅក្នុងសន្ដិភាព អស់រយៈពេលជាច្រើនទសវត្សរ៍ ក្រោយការចាញ់ នាដំណាក់កាលចុងក្រោយ នៃសង្គ្រាមលោកលើកទី២។Fumio Kishida to prepare Japan's defences for 'any possible scenario' |  Financial Times

ប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បានប្រកាស អំពីផែនការថ្មីជាមួយនឹងកញ្ចប់ថវិកា រហូតដល់ជាង៣២០ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកសាងកម្លាំងយោធាដ៏ធំបំផុត ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ ដោយផ្អែកលើកញ្ចប់ថវិកាវិស័យការពារជាតិដ៏ធំសម្បើម សម្រាប់ផែនការ រយៈពេល៥ឆ្នាំទៅមុខនេះ នឹងធ្វើប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៣ នៅលើពិភពលោក ក្លាយជាប្រទេសចំណាយលើវិស័យយោធាដ៏ច្រើនបំផុតលំដាប់លេខ៣ នៅលើភពផែនដីនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និង ចិន។ នេះបើតាមទីសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានរាយការណ៍។

គណៈរដ្ឋមន្រ្ដីរបស់លោក ហ៊្វូមីអូ គីស៊ីដា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ទើបានអនុម័តនូវឯកសារសន្ដិសុខដ៏សំខាន់បំផុតចំនួន៣។

លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ថា «យើងម្នាក់ៗ ត្រូវតែដឹង ថា យើងកំពុងតែការពារប្រទេសជាតិរបស់យើង។ នេះមានសារៈសំខាន់ខ្លាំងណាស់ ដូចអ្វីដែលយើងបានរៀនមេរៀន អំពីប្រទេសអ៊ុយក្រែន»។Japanese Public Needs to Know SDF to Appreciate It | RAND

បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Washington Post បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្រ្ដី យកមកផ្សាយ ថា «ឥឡូវនេះ យើងកំពុងឈានដល់ចំណុចមួយ នៃរបត់គោលនយោបាយសន្តិសុខជាតិរបស់យើង»។

ការផ្លាស់ប្តូររបត់នយោបាយការពារជាតិដ៏សំខាន់ នៅក្នុងប្រទេសជប៉ុន គឺជាការចាំបាច់ ដោយការយល់ឃើញ អំពីការគំរាមកំហែង បាន និង កំពុងតែកើនឡើង ជាបន្តបន្ទាប់ នៅលើពិភពលោក។ យុទ្ធសាស្រ្ដសន្ដិសុខជាតិរបស់ជប៉ុន បានកំណត់ប្រភពគំរាមកំហែង ចំនួន៣ ដោយសំដៅលើប្រទេសចិន កូរ៉េខាងជើង និង រុស្ស៊ី ជាអាទិភាពខ្លាំងក្លាបំផុត។How US, British, and Japanese Aircraft Carriers Compare

ការកំណត់អត្តសញ្ញាណ លើប្រទេសចិន ថា ជាការគំរាមកំហែងខ្លាំងបំផុត គឺមានសារៈសំខាន់ខ្លាំងណាស់ រហូតដល់ពេលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ (Shinzo Abe) បានបោះផ្សាយដ៏ល្បីល្បាញ ដោយមានចំណងជើង ថា «Asia’s Democratic Security Diamond»។ នៅក្នុងឆ្នាំ ២០១៣ រដ្ឋាភិបាលក្រុងតូក្យូ មានការស្ទាក់ស្ទើរ នៅក្នុងការហៅប្រទេសចិន ថា ជាគូប្រជែងកំពូលរបស់ជប៉ុន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ យុទ្ធសាស្ត្រសន្តិសុខជាតិ និង យុទ្ធសាស្ត្រការពារជាតិ ហើយឯកសារទាំងពីរផ្សេងទៀត ក៏លើកឡើង អំពីសម្ពន្ធមិត្តផងដែរ។ ជប៉ុន បានលើកឡើង អំពីមិត្តភក្ដិដ៏ល្អបំផុត នៅក្នុងយុទ្ធសាស្រ្ដសន្ដិសុខរបស់ខ្លួន រួមមាន ប្រទេសអូស្ត្រាលី ស្ថិតនៅលំដាប់ទី១, ឥណ្ឌា ស្ថិតនៅលំដាប់ទី២ ហើយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និង អ៊ីតាលី ឬ កូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី៣។ កូរ៉េខាងត្បូង មានឋានៈខ្ពស់ជាង កាលពីអតីតកាល។

លោក ស៊ីនហ្ស៊ូ អាបេ កាលស្ថិតនៅក្នុងតំណែង ជានាយករដ្ឋមន្រ្ដីជប៉ុ បានចាក់គ្រឹះដ៏រឹងមាំ សម្រាប់សាមគ្គីភាពឥណ្ឌូ-ជប៉ុន។ ឥណ្ឌា និង ជប៉ុន កំពុងតែរៀបចំផែនការ ធ្វើសមយុទ្ធ ប្រយុទ្ធរួមគ្នាមួយ។ សកម្មភាពនេះ ក៏ផ្ដល់លទ្ធភាពឲ្យឥណ្ឌា នាំចូល UNICORN របស់ជប៉ុន សម្រាប់នាវាចម្បាំងរបស់កងទ័ពជើងទឹករបស់ក្រុងញូវដេលី ផងដែរ។ ចំណែកក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បានចាប់ផ្តើមគម្រោងអភិវឌ្ឍគ្រឿងសព្វាវុធរួមគ្នា សម្រាប់យានយន្តគ្មានមនុស្សបើក រួចមកហើយដែរ។Japan building missile defense sword and shield – Asia Times

ការសម្រេចចិត្ត នៃគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្រ្ដី Kishida ក្នុងការផ្តល់ឱ្យឥណ្ឌា នៅក្នុងឋានៈទី២ នៃឋានានុក្រមមិត្តភាព គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្រោយការស្លាប់របស់អតីតនាយករដ្ឋមន្រ្ដី លោក ស៊ីនហ្ស៊ូ អាបេ ហើយឥឡូវគាត់មិនមែនជាមេដឹកនាំ នៅក្នុងឋានានុក្រមនយោបាយរបស់ប្រទេសជប៉ុន សម្រាប់ការយល់ឃើញ និង ដោះស្រាយជាមួយឥណ្ឌា នោះដែរ។

ប្រទេសចិន ត្រូវបានគេរាយការណ៍ ថា បានកត់សម្គាល់ អំពីសក្តានុពល នៃមីស៊ីល រយៈចម្ងាយឆ្ងាយរបស់ឥណ្ឌា ដែលបានបាញ់សាកល្បង កាលពីពេលថ្មីៗនេះ។ ចំណែកយុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន បានផ្តោតលើការស្វែងរកសមត្ថភាព វាយប្រហារដោយមីស៊ីល រយៈចម្ងាយឆ្ងាយ។

ជាមួយគ្នានេះ អូស្ត្រាលី ជាសមាជិក នៃកិច្ចសន្ទនាយុទ្ធសាស្រ្ដ (Quad-4 ដែលមាន៤ប្រទេស រួមមាន អូស្រ្ដាលី ឥណ្ឌា ជប៉ុន និង សហរដ្ឋអាមេរិក) ក៏កំពុងស្វែងរកបច្ចេកវិទ្យាមីស៊ីល បាញ់រយៈចម្ងាយឆ្ងាយផងដែរ។ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ អូស្ត្រាលី បានប្រកាស អំពីចេតនារបស់ខ្លួន នៅក្នុងការបង្កើនសមត្ថភាពវាយប្រហារ រយៈចម្ងាយឆ្ងាយ ដោយបំពាក់ទៅលើនាវាមុជទឹករបស់ខ្លួន ជាមួយនឹងមីស៊ីលគ្រូស។Japan commissions its first submarine running on lithium-ion batteries

ស្របគ្នានេះ ឥណ្ឌា បានបំពាក់មីស៊ីលគ្រូស មានល្បឿនលឿនជាងសំឡេង នៅតាមតំបន់ព្រំដែនរបស់ខ្លួន ជាប់ជាមួនឹងចិន ហើយក្រុងញូវដេលី ក៏បានធ្វើតេស្ដសាកល្បងមីស៊ី ជាមួយនឹងក្បាលគ្រាប់មីស៊ីលមានល្បឿនលឿន ជាងសំឡេងរួចមកហើយ សម្រាប់ត្រៀមទប់ទល់នឹងចិន។

បើតាមសារព័ត៌មាន The Economic Times បានចេញផ្សាយ កាលពីចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ថា ជាមួយនឹងកញ្ចប់ថវិកា លើវិស័យការពារជាតិ កើនឡើង រហូតដល់ជាង៣២០ពាន់លានដុល្លារ នឹងធ្វើឲ្យក្រុងតូក្យូ មានលទ្ធភាព បង្កើនសមត្ថភាពកងទ័ពរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ ដូច្នេះ ជប៉ុន នឹងក្លាយជាអ្នកផ្ដល់សន្ដិសុខ ដល់បណ្ដាប្រទេសនានា ដែលប្រឈមមុខនឹងការពង្រីកដែនដីរបស់ចិន៕

ផ្អើលដល់ FIFA ស្នើសុំឱ្យមានការរឹតបន្តឹងសន្តិសុខ ក្នុងជំនួបឥណ្ឌូនេសុី និងវៀតណាម

0

ដោយមើលឃើញពីភាពតានតឹងនៃការប្រកួត AFF Mitsubishi Electric Cup 2022 សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានស្នើឱ្យរឹតបន្តឹងសន្តិសុខក្នុងការប្រកួត ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងឥណ្ឌូនេស៊ី និងវៀតណាម នៅថ្ងៃទី៦ ខែមករា ខាងមុខនេះ។

ក្នុងនោះផងដែរ FIFA នឹងចាត់ចែង៖

  • FIFA នឹងបញ្ជូនមន្ត្រីដែលមានបទពិសោធន៍ចំនួន 1 នាក់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រួតពិនិត្យការប្រកួត
  • AFC តែង​តាំង​អ្នក​មើល​ការ​ខុស​ត្រូវ​ការ​ប្រកួត​២​នាក់ អាជ្ញា​កណ្តាល​១​រូប និង​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ម្នាក់
  • AFF បានបញ្ជូនអ្នកជំនាញសន្តិសុខចំនួន 1 នាក់ទៅជួយ

    ដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាព សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានសម្រេចថា ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងវៀតណាម នឹងធ្វើឡើងនៅម៉ោង ១៦:៣០នាទី៕

ប្រភព៖ ASEAN

រដ្ឋាភិបាលហ្វីលីពីន បញ្ជាឱ្យឧត្តមសេនីយ៍ប៉ូលិសកំពូលទាំងអស់លាលែងពីតំណែង

0

អន្តរជាតិ៖ រដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃទី៤ ខែមករា បានបញ្ជាឱ្យវរសេនីយ៍ឯកនិងឧត្តមសេនីយ៍ប៉ូ
លិសទាំងអស់ដាក់លិខិតលាលែងពីតំណែង បន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera

លើសពីនេះ មន្ត្រីរដ្ឋាភិបាលហ្វីលីពីនដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ស្រដៀងគ្នានេះក៏ត្រូវបានសុំលាលែងពីតំណែងដែរ។ ពួកគេនឹងបន្តអនុវត្តភារកិច្ចរបស់ខ្លួនរហូតដល់ការលាលែងរបស់ពួកគេត្រូវបានទទួលយក។ នេះមានន័យថា ការលាលែងពីតំណែងច្រើនទំនងជានឹងកើតឡើងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលក្នុងតំបន់ លោក បេនចាមីន អាបាឡូស (Benjamin Abalos)  បាននិយាយថា ការសម្រេចចិត្តរបស់លោកក្នុងការចុះចេញពីតំណែងគឺជាមធ្យោបាយតែមួយគត់ក្នុងការសម្អាតនិងចាប់ផ្តើមប៉ូលិសជាតិហ្វីលីពីន (PNP) ជាថ្មីឡើងវិញ។ ទីភ្នាក់ងារនេះគឺជាកម្លាំងដ៏សំខាន់នៅក្នុងសង្គ្រាមដ៏តឹងរុឹងរបស់អតីតប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូដឺតេ (Rodrigo Duterte) លើគ្រឿងញៀន។

“យើងមានបញ្ហាធំនៅក្នុងកម្លាំងប៉ូលិស យើងមានមេទ័ព និងវរសេនីយ៍ឯកពាក់ព័ន្ធនឹងគ្រឿងញៀន ហើយដោយផ្អែកលើអនុសាសន៍របស់ប្រធាន PNP និងមន្រ្តីដទៃទៀត ខ្ញុំសូមអំពាវនាវដល់វរសេនីយឯក និងឧត្តមសេនីយ៍ទាំងអស់ឱ្យដាក់លិខិតលាលែងពីតំណែងរបស់ពួកគេ»។

លោក Duterte ដែលធ្លាប់ធ្វើជាប្រធានាធិបតីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ពីមុនបានដាក់ឈ្មោះឧត្តមសេនីយ៍ជាច្រើននាក់ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់។ ខ្លះត្រូវបានគេបណ្ដេញចេញ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានបទល្មើសព្រហ្មទណ្ឌឡើយ ៕

សាធារណរដ្ឋឆេកនឹងស.ម្លា.ប់មាន់ចំនួនដ៏ច្រើនបំផុតមួយ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី

0

បរទេស៖ អាជ្ញាធរឆែកកំពុងរៀបចំសម្លាប់មេមាន់រហូតដល់ ២២០,០០០ ក្បាលនៅឯកសិដ្ឋានចិញ្ចឹមបសុបក្សីមួយកន្លែងនៅភាគខាងលិចនៃប្រទេស បន្ទាប់ពីបានរកឃើញការផ្ទុះដ៏ធំបំផុតនៃជំងឺផ្តាសាយបក្សី កាលពីសប្ដាហ៍មុន។

កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័របានរាយការណ៍ពីទីក្រុងប្រាក សាធារណរដ្ឋឆេក អំពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីត្រូវបានរាយការណ៍នៅក្នុងកសិដ្ឋានមួយកន្លែង ដោយទីនេះមានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុង Prague ។

ជាមួយគ្នានោះកសិដ្ឋាននេះមានសមត្ថភាពអាចចិញ្ចឹមមាន់បានដល់ទៅ ៧៥០,០០០ ក្បាល។

ទោះជាយ៉ាងណាការិយាល័យបសុពេទ្យរដ្ឋឆេក (SVS) បាននិយាយថា ដោយសារតែការស៊ើបអង្កេត ការឆ្លងជំងឺគ្រុនផ្តាសាយបក្សីត្រូវបានរកឃើញមានការផ្ទុះឡើងនៅទីតាំងតែមួយ ទើបអាជ្ញាធរបានធ្វើការសម្លាប់មាន់ចំនួន២២០,០០០ ក្បាលដើម្បីលុបបំបាត់ពីការឆ្លងនូវមេរោគរីករាលដាលកាន់តែខ្លាំង។

ទន្ទឹមនឹងនោះសាធារណរដ្ឋឆេកក៏បានទទួលរបាយការណ៍ពីជំងឺផ្តាសាយបក្សីនៅកសិដ្ឋាន មួយផ្សេងទៀត ដែលមានទីតាំងនៅឆ្ងាយពីទីក្រុង Prague ប្រហែល ៦៨ គីឡូម៉ែត្រភាគខាងត្បូង ហើយក្នុងនោះមាន់ចំនួន ១២,០០០ ក្បាល និងមាន់ទូ ១,០០០ក្បាល នឹងត្រូវសម្លាប់ដើម្បីទប់ស្កាត់ការរីករាលដាលនេះដូចគ្នា។

គួរបញ្ជាក់ផងដែរថាការឆ្លងមេរោគក្នុងប្រទេសឆេក វាកើតឡើងនៅពេលដែលប្រទេសជាច្រើនកំពុងព្យាយាមកំណត់ការរីករាលដាលនៃជំងឺផ្តាសាយបក្សី ចាប់តាំងពីខែវិច្ឆិកាកន្លងមក ហើយអាជ្ញាធរឆែកបានតម្រូវឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមមាន់រក្សាហ្វូងមាន់របស់ពួកគេឱ្យនៅតែក្នុងទីតាំងតែមួយ។

យ៉ាងណាមិញពីការផ្ទុះឡើងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប មេរោគនេះក៏កំពុងរីករាលដាលនៅអាមេរិកខាងត្បូង អាហ្វ្រិក និងអាស៊ីផងដែរ។ ជាងនេះទៅទៀត ជំងឺគ្រុនផ្តាសាយបក្សីកំពុងដាក់សម្ពាធលើតម្លៃអាហារ ហើយវាក៏បង្កឱ្យមានការរឹតត្បិតពាណិជ្ជកម្មពីប្រទេសដែលនាំចូលបសុបក្សី៕ ប្រភព៖ Dailynews

 

 

 

សហព័ន្ធគុនខ្មែរ ចេញមកទម្លាយការពិតរឿង ធឿន ធារ៉ា គ្មានក្របខ័ណ្ឌ និងកៅអីជម្រើសជាតិ

0

ភ្នំពេញ៖ បន្ទាប់ពីផ្ដួលជើងខ្លាំងថៃ សៃយុគ ដើម្បីគ្រងខ្សែក្រវាត់ និងពានរង្វាន់ព្រះមហាក្សត្រថៃ ក្នុងព្រឹត្តិការណ៍ Thai Fight កាលពីថ្មីៗ បានធ្វើឲ្យកេរ្ដិ៍ឈ្មោះកីឡាករ ធឿន ធារ៉ា ល្បីរន្ទឺជាខ្លាំង រហូតត្រូវបានថ្នាក់ដឹកនាំ វិស័យឯកជន និងសប្បុរសជនធ្វើការឧបត្ថម្ភជាច្រើន ។ ប៉ុន្ដែជាមួយគ្នា ក៏មានរឿងរ៉ាវមួយផ្ទុះឡើង ពាក់ព័ន្ធនឹងការគ្មានឈ្មោះក្នុងក្រុមជម្រើសជាតិ និងក្របខ័ណ្ឌរដ្ឋរបស់អ្នកលេងគុនខ្មែររូបនេះ ដែលធ្វើមហាជនមានចម្ងល់ និងទទូចឲ្យមានការផ្ដល់ក្របខ័ណ្ឌដល់ ធារ៉ា ទៀតផង។

បន្ទាប់ពីផ្ទុះចម្ងល់ រហូតមានមតិរិះគន់មួយចំនួន នៅថ្ងៃទី០៤ ខែមករានេះ លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើសន្និសីទសារព័ត៌មានមួយ និងបានបញ្ជាក់ចំៗពីទំនាក់ទំនង រវាងសហព័ន្ធ និង ធឿន ធារ៉ា ដោយលោកបានទម្លាយការពិត ជុំវិញរឿងជើងខ្លាំងគុនខ្មែររូបនេះ មិនទាន់មានក្របខ័ណ្ឌ និងជាប់ជម្រើសជាតិ គឺមិនមែនសហព័ន្ធមិនជួយនោះទេ ផ្ទុយទៅវិញ សហព័ន្ធបានស្នើ ធារ៉ា ចូលជម្រើសជាតិ និងសន្យាស្នើសុំថ្នាក់ដឹកនាំផ្ដល់ក្របខណ្ឌជូនគេ តាំងពីឆ្នាំ២០១៧ តែសាមីខ្លួន និងក្លិប(ក្លិប អេ ភូថង) មិនយល់ព្រម ។

លោកបញ្ជាក់ថា សហព័ន្ធទទួលស្គាល់សមត្ថភាព ធឿន ធារ៉ា គឺជាកីឡាករដ៏ល្អ ទាំងកាយសម្បទា និងបច្ចេកទេស ។ ហេតុនេះ ទើបប្រធានសហព័ន្ធ លោក តែម ម៉ឺន បានជួប ធារ៉ា ស្របពេលកីឡាករមានដើមកំណើតនៅខេត្តព្រៃវែងរូបនេះ ចូលរួមប្រកួតជើងឯកថ្នាក់ជាតិ នៅតំបន់អភិវឌ្ឍន៍ 7NG កាលពីឆ្នាំ២០១៧ ដើម្បីជជែកពីការបញ្ចូលរូបគេចូលក្រុមជម្រើសជាតិ ហើយថែមទាំងសន្យានឹងធ្វើលិខិតស្នើសុំថ្នាក់លើ ដើម្បីផ្ដល់ក្របខ័ណ្ឌដល់រូបគេ ។ តែភ្លាមនោះ ធារ៉ា មិនទាន់សម្រេចចិត្ត ដោយឆ្លើយថា ទាល់តែមានការសម្រេចចិត្តពីប្រធានក្លិបសិន(លោក អេ ភូថង) ។

យ៉ាងណាក្ដី សហព័ន្ធបានព្យាយាមតាមសួរម្ដងហើយម្ដងទៀត មានការជួបពិភាក្សាពីរឿងនេះ មានទាំងសាមីខ្លួន មានទាំងលោក អេ ភូថង និងភរិយា ដោយសហព័ន្ធសម្របតាមគ្រប់បែបយ៉ាង តែក្លិបលោក អេ ភូថង នៅតែមិនព្រម ។ សូម្បីការប្រកួតកីឡាជាតិ លើកទី៣ ដែលសហព័ន្ធព្យាយាមលួងលោមក្លិបឲ្យបញ្ជូនកីឡាករ ធឿន ធារ៉ា ក៏ដូចជាកូនសិស្សនៅក្លិប អេ ភូថង ផ្សេងទៀត ចូលរួមប្រកួត ក៏ពួកគេមិនចូលរួម ក្នុងនោះសូម្បីកីឡាករ ប៉ោ ភារិទ្ធ(យ៉េន ឌីណា) ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងជាកូនសិស្សលោក អេ ភូថង ក៏មិនចូលរួមដែរ ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «យើងបានតាមសុំគាត់ម្ដងហើយម្ដងទៀតឲ្យ ធឿន ធារ៉ា ចូលជម្រើសជាតិទម្ងន់ ៧២គីឡូក្រាម យើងសុខចិត្តទៅកែសៀវភៅបច្ចេកទេសស៊ីហ្គេម ដើម្បីបញ្ចូល ធឿន ធារ៉ា ឲ្យបាន តែគាត់អត់ចូលទៀត ។ ក្លិបគាត់ថា អត់ឲ្យចូល គាត់ឆ្លើយថា ធឿន ធារ៉ា គាត់អត់គោរពវិន័យ (លោក ហេង សុខឃន ថាលោក អេ ភូថង អ្នកនិយាយ) ។ តែយើងនៅតែតាមអង្វរ និងសួរថា ចង់លេងទម្ងន់ប៉ុន្មាន? ទម្ងន់ ៧៥គីឡូក្រាម យើងក៏ព្រម តែគាត់នៅតែអត់ចូល ។ សហព័ន្ធយកចិត្តទុកដាក់ទាំងអស់ មិនដែលប្រងើយកន្ដើយឡើយ» ។

ទន្ទឹមជាមួយគ្នាដែរ សហព័ន្ធក៏បានបកស្រាយរឿងទៅប្រកួត Thai Fight ដោយលោក ហេង សុខឃន រំឮកថា ធារ៉ា មានប្រវត្តិចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំមួយ នៅជប៉ុន កាលពីឆ្នាំ២០២១ បានរងបរាជ័យ ទើបសហព័ន្ធមានការព្រួយបារម្ភ និងមិនចង់ឲ្យគេចេញទៅប្រកួត Thai Fight ។ តែបើចូលរួម ក៏សហព័ន្ធមិនហាមឃាត់ដែរ ទោះបីក្លិបបានដាក់សំណើរត្រឹម ២ថ្ងៃមុនចេញទៅប្រកួត ខុសគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលតម្រូវឲ្យដាក់លិខិតស្នើសុំមុនរយៈពេល ១៤ថ្ងៃក៏ដោយ ។ ផ្ទុយទៅវិញ សហព័ន្ធថែមទាំងបានគាំទ្រ និងអនុញ្ញាតឲ្យចូលជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិទៀតផង ។

លោកបន្ថែមថា «សហព័ន្ធបានជូនដំណឹង បើមិនបានហ្វឹកហាត់ដល់ទេ កុំបញ្ជូនចេញ ខ្លាច តែបើចេញ សូមដាក់លិខិតមក ១៤ថ្ងៃ (សម្រាប់ថ្ងៃធ្វើការ) តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាល ។ គាត់ដាក់មកមែនពិត តែ ២ថ្ងៃដាក់លិខិតមក ដូចកាលទៅជប៉ុនដែរ ដាក់មក ២ថ្ងៃចេញទៅ ។ ដល់ចេញសហព័ន្ធ ក្នុងនាមម៉ែឪ តែងបិទភ្នែកម្ខាងបើកម្ខាង ទាំងផិតភ័យ ជាមួយក្រសួងអប់រំ ។ ដល់ពេលទៅបរាជ័យ ត្រូវបានស្ដីបន្ទោសពីអ្នកគាំទ្រ ហើយដល់ពេល Thai Fight ក៏យើងព្រួយបារម្ភដែរ ព្រោះនយោបាយ Thai Fight បងប្អូនជ្រាបភាគរយតិចណាស់ទទួលបានជោគជ័យ គ្រប់បណ្ដាប្រទេសចូលរួម» ។

យ៉ាងណាមិញ សហព័ន្ធបានសម្ដែងនូវការអបអរសាទរ ចំពោះជោគជ័យថ្មីៗរបស់កីឡាករ ធឿន ធារ៉ា ។ មិនតែប៉ុណ្ណោះ សហព័ន្ធនៅតែបើកទ្វារជានិច្ច ប្រសិនបើកីឡាករជើងខ្លាំងគុនខ្មែររូបនេះ ចង់ចូលជម្រើសជាតិ ដោយរក្សាសន្យានឹងស្នើសុំថ្នាក់ដឹកនាំ ដើម្បីផ្ដល់ក្របខ័ណ្ឌជូនរូបគដដែល ។ អ្វីដែលពិសេស គឺសហព័ន្ធចង់ឃើញ ធឿន ធារ៉ា ប្រកួតដើម្បីជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះតែម្ដង ។ លោក ហេង សុខឃន បន្ថែម ៕

កត្តាតម្លៃពន្ធថ្មី ធ្វើឱ្យប្រេងសាំងនៅវៀតណាមឡើងថ្លៃ

0

តម្លៃប្រេងសាំងនៅក្នុងប្រទេសវៀតណាម ត្រូវបានកែសម្រួលឡើងបន្តិចក្នុងការកែតម្រូវចុងក្រោយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយសារការកើនឡើងតម្លៃសកល និងផលប៉ះពាល់នៃពន្ធថ្មី។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការកែសម្រួលតម្លៃប្រេងឥន្ធនៈលើកនេះ ត្រូវបានប៉ះពាល់ដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈពិភពលោក និងពន្ធការពារបរិស្ថានថ្មីលើប្រេងសាំងដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ។Gasoline prices surge

ចាប់ពីរសៀលថ្ងៃអង្គារសប្តាហ៍នេះទៅ តម្លៃប្រេងឥន្ធនៈជីវឧស្ម័ន RON95 ក្នុងមួយលីត្រត្រូវបានដំឡើង ៣៥០ដុង ឬប្រមាណ ០.០១ដុល្លារ ដល់តម្លៃ ២២,១៥០ដុង ឬប្រមាណ ០.៩៤ដុល្លារក្នុងមួយលីត្រ។ តម្លៃប្រេងឥន្ធនៈ E5 RON92 កើនឡើង ៣៣០ដុងវៀតណាម ឬប្រមាណ ០.០១ដុល្លារ ដល់តម្លៃ ២១.៣៥០ដុង ឬប្រមាណ ០.៩០ដុល្លារក្នុងមួយលីត្រ។Gasoline prices reach new historic peak in Vietnam - VnExpress International

ចំណែកតម្លៃប្រេងម៉ាស៊ូតវិញ នៅតែមិនប្រែប្រួល គឺនៅត្រឹមតម្លៃ ២២,១៥០ដុង ឬប្រមាណ ០,៩៤ដុល្លារក្នុងមួយលីត្រ។ សូមជម្រាបផងដែរថា ក្នុងឆ្នាំ ២០២២ តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសវៀតណាម ត្រូវបានកែ សម្រួលកើនឡើងតម្លៃចំនួន ១៧ដង និងធ្លាក់ចុះចំនួន ១៦ដង៕

ប្រភព៖ VN Express

អតីតទាហានម៉ារីនម្នាក់ លួចបង្រៀនពីឡុតចិន យកលុយត្រូវចាប់ខ្លួន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ អតីតទាហានម៉ារីនម្នាក់របស់សហរដ្ឋអាមេរិក បានរងនូវការចោទប្រកាន់ អំពីការទទួលប្រាក់ ជាង១០ម៉ឺនដុល្លារ ជាថ្នូរនឹងការជួយបណ្តុះបណ្តាល និង បង្ហាត់បង្រៀន អំពីរបៀបបើកយន្ដហោះចុះចត និង ហោះឡើង ចេញពីនាវាផ្ទុកយន្ដហោះ ហើយត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសអូស្រ្ដាលី។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៣ ខែមករា ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ ប្រឆាំងនឹងលោក ដានីយ៉ែល ឌូគហ្គេន (Daniel Duggan) អតីតអាកាសយានិក នៃកងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិក អំពីការទទួលលុយ ជាង១០ម៉ឺនដុល្លារ ជាថ្នូរនឹងការបង្ហាត់បង្រៀន ដល់អ្នកបើកយន្ដហោះចិន ឲ្យចេះអំពីបញ្ជាយន្ដហោះចុះចត និង ហោះឡើង ចេញពីនាវាផ្ទុកយន្ដហោះ។Former US Marine held in Australia received more than $100,000 to train  Chinese pilots, indictment alleges | Australia news | The Guardian

ការចោទប្រកាន់ជាចំហនេះ បានធ្វើឡើង នៅក្នុងស្រុក Columbia សហរដ្ឋអាមេរិក ដោយបានចោទប្រកាន់ ថា ជនជាតិអូស្ត្រាលីម្នាក់ ដែលបានចូលសញ្ជាតិអាមេរិក បានទទួលការបង់ប្រាក់ ចំនួន១២ដង ដោយមានចំនួនម្ដង ប្រហែល ៩៩០០ដុល្លារ ឬ ៩៥០០ដុល្លារ ជាមួយនឹងបង្កាន់ដៃ ដែលជាញឹកញាប់ បានលើកឡើង អំពីការបណ្តុះបណ្តាលនូវការអភិវឌ្ឍន៍ផ្ទាល់ខ្លួន»។

បើតាមរដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹង ថា ការចោទប្រកាន់នេះ បានបញ្ជាក់ ថា ការបង់ប្រាក់ ត្រូវបានធ្វើឡើង តាមរយៈអាជីវកម្មអត់មានឈ្មោះ មានមូលដ្ឋាន នៅក្នុងប្រទេសចិន ដោយទទួលបានឧបករណ៍យោធា និង ទិន្នន័យបច្ចេកទេស សម្រាប់រដ្ឋាភិបាល និង យោធារបស់ចិន។

ខ្លឹមសារលម្អិតថ្មី នៅក្នុងការចោទប្រកាន់នោះ បានលើកឡើង ថា លោក Daniel Duggan អាយុ៥៤ឆ្នាំ បានចរចា អំពីលក្ខខណ្ឌ សម្រាប់ការបណ្ដុះបណ្ដាលរបស់គាត់ ហើយបានសរសេរ នៅក្នុងខែកញ្ញា ឆ្នាំ២០១២ តាមអ៊ីមែល ខណៈនៅក្នុងប្រទេសចិន ដោយគាត់សង្ឃឹម ថា កូនៗរបស់គាត់ នឹងត្រូវកំណត់ សម្រាប់ការទទួលបានផលប្រយោជន៍ទាំងនេះ។Air Force wants to nearly double fighter pilot retention pay — to $432,000

លោក Duggan កំពុងតែរងនូវការចោទប្រកាន់ អំពីការផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកយោធា ដល់អាកាសយានិកចិន នៅក្នុងបណ្ឌិត្យសភាយោធាហោះសាកល្បង ស្ថិតក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវការគ្រូបណ្ដុះបណ្ដាលជាច្រើននាក់ សម្រាប់ផ្ទេរចំណេះដឹង និង បទពិសោធន៍ នៅក្នុងវិស័យអាកាសចរណ៍របស់កងទ័ពជើងទឹក ស្របតាមស្តង់ដាររបស់អង្គការណាតូ។ ការចោទប្រកាន់ជាចំហនោះ ក៏បានលើកឡើងទៀត ថា លោក Duggan បានចរចា ដោយផ្ទាល់ ជាមួយជនជាតិចិន អំពីការផ្ដល់ការបណ្ដុះបណ្ដាលបន្ថែម ដល់អង្គភាព គ្រប់គ្រងដោយរដ្ឋចិន។
.
លោក Duggan ត្រូវបានចាប់ខ្លួន ដោយប៉ូលិសសហព័ន្ធន៍អូស្រ្ដាលី នៅក្នុងទីក្រុង New South Wales កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ តាមសំណើរបស់ទីភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិក។ លុះមកដល់ខែធ្នូ កន្លងទៅនេះ រដ្ឋាភិបាលអូស្រ្ដាលី បានផ្ដល់ការអនុញ្ញាតតាមសំណើ ធ្វើបត្យាប័នលោក Duggan ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់។ ទោះជាយ៉ាងណា គាត់បានបដិសេធនូវការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕Arrested former fighter pilot friendly with man jailed for bid to hack US  military secrets | The Australian

អណ្ដូងឧស្ម័ន និងប្រេងដ៏ធំបំផុតរបស់ចិនបង្ហាញពីទិន្នផលទទួលបានដ៏ខ្ពស់រាប់សិបលានតោនក្នុងឆ្នាំ២០២២

0

បរទេស៖ ក្រុមហ៊ុន”Changqing Oilfield” ដែលជាកន្លែងប្រេង និងឧស្ម័នដ៏ធំបំផុតរបស់ប្រទេសចិន ផលិតបានច្រើនជាង ៦៥ លានតោននៃប្រេងឆៅ និងឧស្ម័នធម្មជាតិក្នុងឆ្នាំ ២០២២ ដែលបានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ទិន្នផលក្នុងចំណោមវិស័យប្រេង និងឧស្ម័នក្នុងស្រុក។

នាថ្ងៃទី ៤ ខែមករា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន ថាក្រុមហ៊ុន PetroChina  Changqing Oilfield Co បានរាយការណ៍ថាអណ្តូងប្រេង Changqing បានផលិតប្រេង និងឧស្ម័នច្រើនជាង ១០ លានតោន ក្នុងចំនួន៦៥ លានតោនកាលពីឆ្នាំ ២០២២កន្លងទៅនេះ  ដែលបានសរបញ្ជាក់ឱ្យឃើញថា ​ទិន្នផលប្រេង និងឧស្ម័នរបស់អណ្តូងនេះកើនឡើងជិត ២.៥៧ លានតោន រាប់ចាប់ពី ឆ្នាំ ២០២១  ខណៈដែលពេលបច្ចុប្បន្នអណ្តូងប្រេងចំនួន ២,២១០ និងអណ្តូងឧស្ម័នចំនួន ២,៣៣៨ បានបើកដំណើរការពេញមួយឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថាស្ថានីយ៍ប្រេង Changqing Oilfield ដែលមានទីតាំងនៅអាង “Er Tuisi” នៅភាគពាយព្យនៃប្រទេសចិន វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសន្តិសុខថាមពលរបស់ប្រទេសចិន និងទុនបម្រុងប្រេងដែលបានបង្ហាញឱ្យឃើញរបស់ខ្លួនមានចំនួន ១ភាគ៣ នៃចំនួនសរុបរបស់ប្រទេស ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០។

យ៉ាងណាមិញនាពេលបច្ចុប្បន្ន ស្ថានីយ៍ប្រេង Changqing Oilfield បានបង្កើតអណ្តូងប្រេងចំនួន ៣៥ និងអណ្តូងឧស្ម័នចំនួន ១៣ ដោយជោគជ័យ ដែលស្មើនឹងការផលិតប្រេង និងឧស្ម័នក្នុងស្រុក មានចំនួនជាង ៨៩០ លានតោនបន្ថែម៕ ប្រភព៖ dailynews

ក្រុងតេអ៊ីរ៉ង់ ប្រកាសមិនឲ្យអតីតប្រធានាធិបតីត្រាំ និង បក្ខពួកគាត់រួចខ្លួន សងសឹកឲ្យមេទ័ពកំពូលអ៊ីរ៉ង់

0

រដ្ឋធានីតេអ៊ីរ៉ង់៖ រហូតមកដល់ថ្ងៃទី៣ ខែមករា ជាខួបគម្រប់៣ឆ្នាំ នៃការសម្លាប់មេទ័ពកំពូលដ៏មានអំណាចបំផុតរបស់អ៊ីរ៉ង់ ក្រោមរដ្ឋការរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ នៅតែចិញ្ចឹមសងសឹក ទៅលើក្រុមមន្រ្ដីសហរដ្ឋអាមេរិក ចំនួន៩៤នាក់ ដោយរួមទាំងលោក ត្រាំ ផងដែរ។

ទស្សនាវដ្ដីព័ត៌មានអនឡាញរបស់សហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ ថា ដើម្បីថ្លែងរំឭកដល់ខួប៣ឆ្នាំ នៃការធ្វើឃាតយ៉ាងកក្រើកប្រទេសអ៊ីរ៉ង់ និង ពិភពលោកនោះ ក្រុមមន្រ្ដីក្រុងតេអ៊ីរ៉ង់ មួយចំនួន បានប្ដេជ្ញាសងសឹក ប្រឆាំងនឹងក្រុមមន្រ្ដីសហរដ្ឋអាមេរិក ចំនួន៩៤នាក់ ពាក់ព័ន្ធនឹងការសម្លាប់លោកឧត្ដមសេនីយ៍ ហ្កាសសេម សូឡេម៉ានី (Qassem Soleimani) មេទ័ពកំពូលដ៏ល្បីល្បាញបំផុតរបស់អ៊ីរ៉ង់ ក្រោមស្នាដៃរបស់កងទ័ពសហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតអាកាសយានដ្ឋានអន្ដរជាតិទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ក្រោមបញ្ជារបស់លោក ដូណាល់ ត្រាំ ខណៈគាត់នៅកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។The $64 Million Aircraft That Helped Kill Iranian Commander Qassem Soleimani

បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់សាធារណរដ្ឋបដិវត្ដន៍អ៊ិស្លាមអ៊ីរ៉ង់ បានឲ្យដឹង ថា លោក កាហ្សែម ហ្ការីបាបាឌី (Kazem Gharibabadi) អគ្គលេខាធិការ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និង ជាអនុប្រធានតុលាការ ទទួលបន្ទុកកិច្ចការអន្ដរជាតិរបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានចេញផ្សាយបញ្ជីឈ្មោះជនជាតិអាមេរិកាំង ជាប់សង័្សយ ពាក់ព័ន្ធនឹងការសម្លាប់មេទ័ពកំពូលរបស់ខ្លួន ខណៈជនជាប់ចោទ មកពីប្រទេសជាច្រើន រួមទាំង១៧នាក់ មកពីប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែល Soleimani ត្រូវបានសម្លាប់ និង មួយចំនួនទៀត ពីប្រទេសអាល្លឺម៉ង់ និង ចក្រភពអង់គ្លេស។ លោក Gharibabadi បានអះអាង ថា «បច្ចុប្បន្នការចោទប្រកាន់ ផ្តោតលើជនជាប់ចោទអាមេរិក»។

លោក Gharibabadi បានបញ្ជាក់ ថា «ឥឡូវ ករណីសម្លាប់លោកឧត្ដមសេនីយ៍ ហ្កាសសេម សូឡេម៉ានី (Qassem Soleimani) ជាមេទ័ពកំពូលដ៏ល្បីល្បាញបំផុតរបស់អ៊ីរ៉ង់ មានជនជាប់ចោទ ចំនួន៩៤នាក់ មកពីសហរដ្ឋអាមេរិក។ ចំណែកឯកសារចាំបាច់បំផុតទាំងអស់ ត្រូវបានប្រមូលបានមក ដោយក្រុមមន្រ្ដីតុលាការអ៊ីរ៉ង់ ហើយបានរៀបចំរួចរាល់អស់ហើយ សម្រាប់ជនសង័្សយទាំង៩៤នាក់នោះ»។Trump-Iran Confrontation Unnerves U.S. Allies in Europe and the Gulf

លោក Gharibabadi បានសង្កត់ធ្ងន់ ថា «នៅក្នុងចំណោមជនសង័្សយអាមេរិកាំង ទាំង៩៤នាក់នោះ មានមនុស្សសំខាន់ចំនួន៣នាក់ ត្រូវបានចោទប្រកាន់ រួមមាន ទី១-លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមេរិក, ទី២-លោក ម៉ៃខ៍ ប៉ុមប៉េវ (Mike Pompeo) អតីតរដ្ឋមន្រ្ដីក្រសួងការបរទេសរបស់លោក ត្រាំ និង ទី៣-លោកឧត្ដមនាវី ខែនណែត មឺកខែនស៊ី មេបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក»។

លោក Gharibabadi បានព្រមានថា «ពួកគេទាំងអស់នេះ គឺគ្មានអ្នកណាម្នាក់ នឹងមានអភ័យឯកសិទ្ធិ រួចផុតពីដំណើរការរបស់តុលាការអ៊ីរ៉ង់ នោះឡើយ។ រីឯដីកាដែលចេញរួចហើយនោះ បានចោទប្រកាន់បុគ្គលដ៏សំខាន់ទាំង៣នាក់នេះយ៉ាងពេញលេញ។ ចំណែកប្រព័ន្ធតុលាការរបស់អ៊ីរ៉ង់ កំពុងតែដំណើរការដោះស្រាយ ហើយនីតិវិធីនេះ គឺប្រព័ន្ធតុលាការមិនមានអ្វីឧបសគ្គ នៅចំពោះមុខយើងទេ»។

ជាមួយគ្នានេះដែរ លោក Gharibabadi បានបញ្ជាក់ទៀត ថា ក្រុមមន្រ្ដីអ៊ីរ៉ង់ បានទទួលធ្វើកិច្ចសហប្រតិបត្ដិការ ពីសមភាគី នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាទីដែលតុលាការកំពូល ក៏បានចេញដីកា ចាប់ខ្លួនលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ ដោយឡែក សហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប មិនបានសហការជាមួយនឹងសំណើនេះឡើយ។Scary! Iranian Military Power | Iran Army Inventory | How Powerful is IRAN?  2021 - YouTube

លោក ម៉ូហាមម៉ាត់-រេហ្សា ហ្ការ៉ាអេ អាសទៀនី (Mohammad-Reza Gharaei Ashtiani) រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានចេញការព្រមាន កាលពីថ្ងៃចន្ទ ដោយថ្លែង ថា «ការសងឈាមសម្រាប់លោកឧត្ដមសេនីយ៍ Soleimani ក្លាយជារបៀបវារៈអចិន្រ្ដៃយ៍របស់កងទ័ពអ៊ីរ៉ង់។ មេបញ្ជាការ និង អ្នកប្រព្រឹត្ត អំពើធ្វើឃាតដ៏កម្សាកនេះ នឹងត្រូវទទួលទណ្ឌកម្មដ៏អាម៉ាស់របស់ពួកគេ នៅពេល និង ទីកន្លែងដែលពួកគេមិនបានគិតដល់ ហើយសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នឹងកំណត់ពេលវេលា និង ទីកន្លែងរបស់ខ្លួន»។

រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យកងទ័ពសហរដ្ឋអាមេរិក ប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន វាយប្រហារទៅលើក្បូនរថយន្ដរបស់លោកឧត្ដមសេនីយ៍ ហ្កាសសេម សូឡេម៉ានី (Qassem Soleimani) ជាមេទ័ពកំពូលដ៏ល្បីល្បាញបំផុតរបស់អ៊ីរ៉ង់ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅជិតអាកាសយានដ្ឋានអន្ដរជាតិទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ខណៈគាត់បានធ្វើដំណើរ វិលត្រឡប់មកពីជួបជាមួយនឹងមេដឹកនាំក្រុមចលនាកងជីវពលផ្សេងៗទៀត នៅលើទឹកដីអ៊ីរ៉ាក់។ ការវាយប្រហារប្រហារ ដោយដ្រូនយោធារបស់កងទ័ពសហរដ្ឋអាមេរិក នាពេលនោះ បានសម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់ និង ក្រុមមន្រ្ដីកងជីវពលជាច្រើននាក់ផ្សេងទៀត រហូតធ្វើអ៊ីរ៉ង់ ផ្ទុះការខឹងសម្បា ហើយបាញ់ប្រហារ ដោយមីស៊ីលសងសឹក ទៅលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់៕