ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar Post Acne ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលពិនិត្យឃើញមានការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាង Hiruscar”. POST ACNE – គ្មានលេខ ប្រវេទន៍ពីក្រសួងសុខាភិបាល ដែលស្រដៀងនឹង ផលិតផលគ្រឿងសម្អាងឈ្មោះ Hinuscar” POST ACNE មានលេខ ប្រវេទន៍ CAM(6822CN-21 ដែលចែកចាយ ដោយក្រុមហ៊ុន DKSH (Cambodia) Ltd។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរផលិតផលគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពី ក្រសួង សុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្រប្រវេទន៍ដែលមានបិទលើសំបក វេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណ ២-ផ្នែកខាង ក្រោមមានលេខប្រវេទន៍ ដូចមានគំភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ខាងលើជាបន្តទៀត ព្រោះផលិតផលគ្រឿងសម្អាងនេះ មិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលគ្រឿង សម្អាងក្លែងក្លាយ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ រួមទាំងជន ពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាង ខាងលើនេះជាបន្ទាន់។

ជាមួយគ្នានោះក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ និងជន ពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលគ្រឿង សម្អាងដែល គ្មានលេខប្រវេទន៍ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZB2fh0DzUsimA6B2JZcyEiau0bati7HOqBocxrg5a4rtYNryFfY2Z727EkOJxUzU6wnCqhtI95SnB4BmzznQnurUicKjWFARxjHesF4wc5YQiyxYIMsdt_NEU7nQG-UrT1o3WQ60OMT3mGHMaCMcMJ7RKC9B3FD3u57jd9rssykgT6tQX0Utk6VT/s1280/photo_2023-01-05_10-25-54.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf177FLPq8zUqlsLGKdN3_Gg_4KgHekK52T-V6in8ltes7bWI7lPWVmmG8fK2yH69GL3mu1AmQ1gFYNrvYx9jwWVHEUEVfdKJBkaO5YBPK35h0FszVPmvuhDvUd84WqG4uTcbbH3TR8wUWZzPZdMtMt9KX-IlsH0iIRWfyRvCDCeKmC8Tyayhmud0x/s1280/photo_2023-01-05_09-05-46.jpg