Home Blog Page 1916

បច្ចេកវិទ្យា AI ជួយយើងអាចជជែកជាមួយអ្នកស្លាប់

0

Artificial Intelligence (AI) ជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍នាពេលចុងក្រោយនេះ ។ យើងសម្លឹងមើលជ្រុងមួយទៀត ដោយការប្រើប្រាស់ AI អាចឱ្យយើងជជែកជាមួយអ្នកស្លាប់ហើយ ដោយមានអារម្មណ៍ថា កំពុងជជែកតាមរយៈ Video Call ។

ការរីកចម្រើននៃបច្ចេកវិទ្យា AI បច្ចុប្បន្ន គេមានការបារម្ភ ខណៈឃើញបច្ចេកវិទ្យានេះរីកចម្រើនរាល់ថ្ងៃ រហូតចាប់ផ្តើមចូលមកក្នុងជីវិតប្រចាំថ្ងៃច្រើនឡើង ហើយនាពេលថ្មីៗ មានការអភិវឌ្ឍបច្ចេកវិទ្យាអាចជជែកជាមួយអ្នកស្លាប់ ។ ពេលពិបាកធ្វើចិត្តជាមួយសាច់ញាតិដែលស្លាប់ទៅ ដូច្នេះ គេបានយកព័ត៌មានរបស់អ្នកស្លាប់ទៅប្រើប្រាស់ក្នុងការបណ្តុះបណ្តាល AI ហើយវាអាចឆ្លើយតបទៅកាន់អ្នកសួរជាច្រើន ។ ស្តាប់ទៅ ដូចជារឿងសុបិន តែយើងកំពុងតែទៅកាន់យុគមួយដែល AI អាចធ្វើបាន ។What's The Impact Of Artificial Intelligence And Technology On Society

ក្រុមហ៊ុនដំបូងចេញមកបង្ហាញពីរឿងនេះ គឺ Microsoft ដោយយើងអាចជជែកជាមួយអ្នកស្លាប់តាមរយៈ Chatbot ពឹងផ្អែកលើបញ្ញាសិប្បនិមិត្ម ដើម្បីជួយឱ្យអ្នកស្លាប់ទៅអាចសន្ទនាឆ្លងឆ្លើយដូចគេមានជីវិតម្តងទៀត ។ Microsoft មិនមែនជាក្រុមហ៊ុនតែមួយទេដែលបង្កើតបច្ចេកវិទ្យានេះ មានក្រុមហ៊ុនជាច្រើនទៀតចាប់អារម្មណ៍ដូចគ្នា រួមមាន ៖

-ក្រុមហ៊ុន StoryFile បានអភិវឌ្ឍន៍ AI ដោយអ្នកស្លាប់អាចត្រឡប់មកជជែកទទួលភ្ញៀវក្នុងពិធីបុណ្យសពខ្លួនឯង ។
-ក្រុមហ៊ុន MyHeritage អនុញ្ញាតឱ្យយើងដាក់រូបថតអ្នកស្លាប់ឱ្យត្រឡប់មកមានជីវិតម្តងទៀត ។
-ក្រុមហ៊ុន Artistry In Motion ជាមួយការចម្លងរូបអ្នកស្លាប់តាម Hologram ឱ្យពួកគេបង្ហាញខ្លូនឡើង ។
-ក្រុមហ៊ុន HereAfter AI យើងអាចជជែកជាមួយអ្នកស្លាប់តាមរយៈទូរស័ព្ទដៃ ។Could AI Keep People 'Alive' After Death? - WSJ

បច្ចេកវិទ្យានេះព្យាយាមទាក់ទងជាមួយអ្នកស្លាប់ ទោះជាដឹងថា ការជជែកគ្រាន់តែជាឧបករណ៍ជំនួស តែមនុស្សជាច្រើននៅតែសង្ឃឹមបានជួបមុខ ជជែក និងរស់នៅជាមួយអ្នកសំខាន់របស់ខ្លួនម្តងទៀត ។ គេទទួលបានបទពិសោធន៍អាចជួបមុខអ្នកស្លាប់បាន៣០នាទីតាមផ្ទាំងកញ្ចក់ ។ បច្ចេកវិទ្យានេះមិនត្រឹមតែប្រើជាមួយអ្នកស្លាប់ទេ ក្រុមហ៊ុនក៏អាចធ្វើឱ្យយើងជជែកជាមួយអ្នកមានជីវិតដូចគ្នា ដូចជា អ្នកប្រកាសព័ត៌មានល្បីឈ្មោះ Kim Joo Ha និងប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន ត្រូវបានគេបង្កើតកម្មវិធី AI រួចហើយ ។

បច្ចេកវិទ្យានាពេលអនាគតដែលនៅតែចោទសួរ ៖
ស្តាប់ទៅជារឿងល្អ បើយើងអាចត្រឡប់ទៅជជែកម្តងទៀតជាមួយអ្នកស្លាប់ ទោះដឹងថាគ្រាន់តែជាកញ្ចក់កុំព្យូទ័រ តែថ្ងៃអនាគត បច្ចេកវិទ្យាអាចអភិវឌ្ឍន៍បញ្ញាលើសនេះទៀត ។ នៅពេលបច្ចេកវិទ្យា AR និង VR អភិវឌ្ឍន៍ជាមួយជីវិតប្រចាំថ្ងៃ ដូចគ្នានឹងទូរស័ព្ទដៃ គឺថ្ងៃមុខ យើងក៏អាចយក AI អ្នកស្លាប់មកដោនឡោតក្នុងទូរស័ព្ទដៃបាន តែបច្ចេកវិទ្យានេះបង្កើតសំណួរជាច្រើនទាំងភាពសមស្រប សីលធម៌ និងផលប៉ះពាល់ ៕

ប្រភព ៖ Post Today

ជាប់បាក់ឌុប! ចង់បន្តការសិក្សានៅភ្នំពេញ គប្បីត្រូវដឹងចំណុចសំខាន់ទាំង៣នេះ

0

ដោយគុណភាពអប់រំនៅទីក្រុងភ្នំពេញមានការប្រសើរជាងនៅតាមខេត្ត ដូចនេះហើយទើបប្អូនៗសិស្សានុសិស្សជាច្រើនសម្រេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងដែលសម្បូរដោយការជឿនលឿន។ ខាងក្រោមនេះជាចំណុចដែលដែលប្អូនៗគួរដឹងមុននឹងមកបន្ដការសិក្សា៖

ចរាចរណ៍៖ នៅទីក្រុងមានឡាននិងផ្លូវខ្វែងខ្វាត់ជាច្រើន ដូចនេះហើយមុនធ្វើដំណើរទៅណាមកណាគប្បីសួរនាំគេជាមុនសិន។ ចរាចរណ៍ឡាន ម៉ូតូមានការចង្អៀត និងស្ទះរាល់ពេលដែលម៉ោងសំខាន់។ ពេលធ្វើដំណើរគឺត្រូវប្រុងប្រយត្ន័គ្រប់ជំហាន។

ស្វែងរកផ្ទះស្នាក់នៅ៖ វាជាគំនិតមួយដ៏ល្អប្រសិនបើអ្នកមកជាមួយជាមួយមិត្តភក្ដិអ្នក។ អ្នកអាចជួលបន្ទប់មួយតម្លៃប្រហែល$50ទៅ$100ក្នុងមួយខែ ដោយចែកគ្នាចេញជាមួយមិត្តរួមបន្ទប់របស់អ្នក អ្នកក៏អាចសន្សំលុយច្រើនគួរសមដែរ។ ប៉ុន្តែប្រសិនបើអ្នកមករស់នៅភ្នំពេញម្នាក់ឯងវិញ ចូរកុំភ័យអី មានអង្គការដែលរង់ចាំអ្នកដែរ  អ្នកអាចនៅទីនោះបានដោយឥតគិតថ្លៃហើយពេលមានអង្គការខ្លះទៀតឧបត្តមទាំងថ្លៃការសិក្សាជូនអ្នកថែមទៀតផង។

ជ្រើសរើសជំនាញឱ្យបានត្រូវ៖ នេះគឺជាការសម្រេចមួយដ៏ធំបំផុតក្នុងជីវិតរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសខុស អ្នកនឹងដឹងថាវាពិបាកប៉ុនណានៅថ្ងៃក្រោយនិងជីវិតអស់ន័យទៀតហើយ។ វិធីមួយនោះគឺចូលថ្នាក់តម្រង់ទិសដែលសាកលវិទ្យាល័យនីមួយផ្ដល់ជូន បន្ទាប់មកអ្នកអាចប្រៀបធៀបនិងរើសយកមួយណាដែលអ្នកចូលចិត្ត៕ទស្សនៈ​និស្សិត​បរទេស​ដែល​រៀន​នៅ​កម្ពុជា​ស្ដីពី​និស្សិត​ខ្មែរ | ភ្នំពេញ ប៉ុស្ដិ៍

បើនៅសុខៗស្រាប់តែគេស្ងាត់ដាក់អ្នក មនុស្សស្រីឆ្លាតនឹងធ្វើរឿងទាំងនេះដើម្បីតម្លៃខ្លួនឯង

0

មនុស្ស​ស្រលាញ់​គ្នា ​បើ​ម្ខាង​ទៀត​នៅ​សុខៗ​គេ​ក៏​ឈប់​ទាក់​ទង​មក​អ្នក ​ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​មាន​រសាប់រសល់​ចង់​ដឹង​ហេតុ​ផល​ពី​ការ​​បង្ហាញ​ចរិត​ប្លែក​ៗ​នេះ​មិន​ខាន។ ​យ៉ាង​ណា​ក្តី ​កុំ​ធ្វើរឿង​ទាំង​នេះ ​ព្រោះ​នាំ​តែ​អស់​តម្លៃ​ប៉ុណ្ណោះ។

១ កុំ​ផ្ញើរ​សារ​​​ទៅ​គេ​​ច្រើន​ដង

ប្រសិន​បើ​មនុស្ស​អ្នក​ស្រលាញ់ នៅ​សុខ​ៗ​គេ​ក៏​ឈប់​​ទាក់​ទង​មក​អ្នក ​កុំ​ផ្ញើរសារ​​ទៅ​គេ​រញ៉េរញ៉ៃ​គេ​អី​។ ​កុំ​សួរ​គេ​ថា ​ហេតុអ្វី​គេ​មិន​ឆ្លើយ​តប ព្រោះ​មាន​តែ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​មិន​ស្រួល​ចិត្ត។ ​បើ​សិន​គាត់​ចង់​ទាក់​ទង​មក​អ្នក ​គាត់​ច្បាស់​ជា​រក​វិធី​​មិន​ខាន។ ​តែ​​បើ​គេ​មិន​ចង់​តប​សារ​ហើយ ទោះ​អ្នក​ផ្ញើរ​សារ​មួយ​ពាន់​សារ​ទៅ​គេ ​ក៏​គេ​មិន​តប​វិញ​ដែរ។ ហេតុ​នេះ ​បើ​នៅសុខ​ៗ​គេ​ក៏​ប្រែ ​អ្នក​មិន​បាច់​រំខាន​គេ​ទៀត​ទេ។How to Text a Guy to Keep Him Interested in You and Eager for More

២ ​មិន​បាច់​ស្តី​បន្ទោស​ម្នាក់​ទៀត​ឡើយ

ការ​បន្ត​នៅ​ស្រលាញ់​មនុស្ស​​ដែល​គេ​​លែង​ចាប់​អារម្មណ៍​អ្នក​ទៀត ​មាន​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់។ ​ត្រូវ​ចាំ​ថា ​មនុស្ស​ដែល​ស្រលាញ់​អ្នក​ពិត គេ​គ្មាន​ថ្ងៃ​ចាក​ចោល​អ្នក​ឡើយ។ ម្យ៉ាង​ទៀត អ្នក​ក៏​មិន​បាច់​ត្រូវ​ទៅ​ស្តី​បន្ទោស​គេ ​ឬ​ក៏​ខ្លួន​ឯង​ដែរ ។11 mistakes you're making that escalate arguments with your partner

៣ ​​ឈប់​រំខាន​គេ​ទៀត ​រៀន​ប្រឈម​ដោយ​ស្ងាត់​ស្ងៀម

សុភាសិត​មួយ​និយាយ​ថា “​រឿង​ដែល​លំបាក​បំ​ផុត​នោះ ​គឺ​ការ​រក្សា​ក្តីស្រលាញ់​ឲ្យ​នៅ​ស្ថិត​ស្ថេរ”។ សម្រាប់​មនុស្ស​​ដែលស្រលាញ់​អ្នក​ខ្លាំង គេ​មិន​ងាយ​និយាយ​ពាក្យ​ថា “បែកគ្នា​ទៅ​” នោះទេ ហើយ​ត្រឹម​ពាក្យ​ថា​រវល់​ក៏​មិន​អាច​ជា​លេស​ដើម្បី​បំបែក​ស្នេហា​ដែរ។ មិន​ថាហេតុ​ផល​អ្វី​ក៏​ដោយ ​បើ​ពេល​គេ​ឈប់​ទាក់​ទង​មក​អ្នក ​សូម​កុំ​រំខាន​​គេ​ទៀត ។ ​រៀន​រម្ងាប់​អារម្មណ៍ ​កុំ​ធ្វើ​ខ្លួន​ឲ្យ​​អស់​តម្លៃ​ដោយសារ​តែ​មនុស្ស​ដែល​គេ​​លែង​ស្រលាញ់​អ្នក​ទៀត៕

 

រើសកាតមួយដើម្បីដឹងថា២០២៣ តើអ្នកនឹងមានអ្វីផ្លាស់ប្តូរខ្លះសម្រាប់អ្នក

0

សាក​រើស​កាត​មួយ​ដើម្បី​ដឹង​ថា ​តើ​ឆ្នាំ​២០២៣​នេះ ​​នឹង​មាន​រឿង​អ្វី​កើត​ឡើង​សម្រាប់​អ្នក។

កាត A

​កាត​នេះ​បង្ហាញ​ថា ​ក្នុង​ឆ្នាំ​ថ្មី​អ្នក​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន​ដើម្បី​រៀន​សូត្រ និង​អភិវឌ្ឍ​ជាង​មុន​​ក្នុង​វិស័យ​ការងារ។ ​នៅ​ចំណុច​នេះ ​អ្នក​នឹង​ដឹង​ថា​ ការ​សិក្សា​ទៀង​ទាត់​នឹង​ជួយ​អ្នក​បាន​ច្រើន។ ដូច្នេះ​ហើយ​ ​ក្នុង​ឆ្នាំ​២០២៣ ​អ្នក​ត្រូវ​ប្រឹង​​ប្រែង​ធ្វើ​ការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBrejvM63XE-T6SKQM44_FKgznMhzAJKXjMOQPVL2t8oDk14aIFzoOQs6RTyxo2nB3jpgjzeU2vdgDii5Z7ANEsfNkraWrEvDRyO1lj93cZgbIqVo7Zy-zeX44OPMC_74mGpusmsLOaQQaGXHJTXrkppFUlONRahU-Z--gktml3mdXF7EXZZU4tlpa/s512/photo_2023-01-04_15-06-31.jpg

​កាត B

​ក្នុង​ឆ្នាំ​២០២៣ អ្នក​​នឹង​មាន​ឱកាស​ព្យាបាល​របួស​ផ្លូវ​ចិត្ត​។ ​កាល​ពី​ឆ្នាំ ២០២២ អ្នក​ទទួលរ​ងការ​ឈឺ​ចាប់​ផ្នែក​ស្មារតី​ខ្លាំង ហើយ​ឆ្នាំ​ថ្មី​នេះ ​អ្នក​កាន់​តែ​ស្ងប់​ស្ងាត់​និង​ស៊ី​ជម្រៅ​។ ​សម្រាប់​អ្នក សុទិដ្ឋិនិយម​គឺ​ជា​ឱសថ​ដ៏​ពិសិដ្ឋ​សម្រាប់​អ្នក។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXA3yV_s5hLR0avkhdMRRJ34OCoiluKKlkfrJliTMcUKz7WOSGkJkF_tzNNMdUWA14zR7NKKhIolCvfCoTRkt3UlQw0oD3o2cc-lachA7jybDbijE3MoySPzfpcaO5X4jraMEYwDNOURs6eLa1yNYrWqg2UJBNVMcdMkpu5T5b81PHHzo9Sjfc_Yjs/s526/photo_2023-01-04_15-06-31%20(4).jpg

កាត C

យោង​តាម​កាត​នេះ ក្នុង​ឆ្នាំ២០២៣ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​សកម្ម​ម្នាក់ ដោយ​ប្រើ​ប្រាស់​ពេល​វេលា​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព ​លែ​ង​ខ្ជះ​ខ្ជាយ​ដូច​មុន​ហើយ។ ​អ្នក​បូជា​គ្រប់​ថាមពល​ដើម្បី​ប្រឹង​ប្រែង​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​អ្នក​ចង់​បាន​។ ​បើ​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ទៀត ​ក៏​ជា​ឱកាស​ល្អ​មួយ​ដែរ។ ​​ម្យ៉ាង​ទៀត បើ​អ្នក​កំពុង​មាន​ការ​ងារ​ធ្វើ​ស្រាប់ ​​នោះ​នឹង​មាន​ឱកាស​ឡើង​ដំណែង។​​យ៉ាង​នេះ​ក្តី ​ទាំង​ស្មារតី​និង​ផ្លូវ​ចិត្ត​ក្នុង​ឆ្នាំ​​នេះ ​មិន​ទាន់​សូវ​ល្អ​ប៉ុន្មាន​ទេ ​តែ​វា​នៅ​តែ​សំខាន់​​ដើម្បី​បែង​ចែក​ពេល​វេលា​សម​សម្រប ​ការសម្រាក​សម​ហេតុ​ផល​គឺ​ចាំ​បាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnWzM-BvNW3zy-riqM2R0bDjxL70pIjd_NmtIC9tkcB3X8x2C6Aqqns5j4vIknXDz55Gay6ys-IE9auYGfmUGdQi4JLIoLh2g66BZ0ICT7iRFLwy3cncYIbcP2X5RxRBg57y6xLPBaI_aynf2koUoxR1NBUTq6O2IGt3cfWL46VT_nJkKoPS-eVaY0/s528/photo_2023-01-04_15-06-31%20(3).jpg

កាត D

ប្រសិន​បើ​អ្នក​​នៅ Single ​អ្នក​នឹង​មាន​ទំនាក់ទនងដ៏ពិសេសមួយ​ក្នុង​ឆ្នាំ​ថ្មី​នេះ​។ ​គ្រាន់​តែ​ជួប​គ្នា​ភ្លាម អ្នក​ទាំង​ពីរ​​លង់​ស្រលាញ់​គ្នា​តែ​ម្តង​។ ទំនាក់ទំនង​អ្នក​ទាំង​ពីរ​មិន​សូវ​ខឹង​គ្នា​ច្រើន​ទេ​ តែង​តែ​យល់​ពី​គ្នា​និង​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​ឡើង​ៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGP9aSQh7260stroM1cFaJ3Qx8hew8qMTevjTJNnCUAM20mSpCVsH2s_4Ye1TAIyr78batSjKEnANaISpIJobGDqPiKXYFE8RdJkQ7jdns3T-qw06_5chpWy3n_NJYXQ3DBS-Guynb4j7x8VQEQ5NH19ai_1eqUJjB5Aw2HTJd73dIuNBeuQK1ZKx4/s512/photo_2023-01-04_15-06-31%20(2).jpg

 

រយៈពេល១១ខែឆ្នាំ២០២២ ថៃនាំចេញអង្ករលំដាប់ទី២

0

ប្រទេសថៃ ៖ សមាគមអ្នកនាំចេញអង្ករថៃបានបង្ហាញពីការនាំចេញអង្ករក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០២២ គឺស្មើ៦,៩១លានតោន ស្ថិតក្នុងលំដាប់លេខ២របស់ពិភពលោក ខណៈប្រទេសឥណ្ឌានាំមុខគេ ដោយនាំចេញអង្ករដល់ទៅ១៨,២៥លានតោន ។ គេសង្ឃឹមថា ថៃអាចនាំចេញអង្ករលើសគោលដៅដែលស្មើ៧,៥លានតោន ។

នាយកសមាគមនាំចេញអង្ករថៃ លោក Charoen Lao Thammathat បានបង្ហាញពីបរិមាណការនាំចេញអង្ករក្នុងរយៈពេល១១ខែឆ្នាំ២០២២ (ខែមករា-ខែវិច្ឆិកា) មានបរិមាណ៦.៩០៧.៧៦១តោន កើនឡើង២៦,៨% ស្មើទឹកប្រាក់១២៣,៥១១.៣លានបាត ឬកើនឡើង២៩,២% បើធៀបនឹងឆ្នាំ២០២១ ដែលនាំចេញក្នុងបរិមាណ៥.៤៤៥.៨១០តោន ស្មើ៩៥,៥៩១.៧លានបាត ។Thailand Rice Export | Thai Commodity Exporter | Thai Rice Exporter

សម្រាប់ការនាំចេញអង្ករក្នុងខែវិច្ឆិកា ឆ្នាំ២០២២ មានបរិមាណ៧០៦.២៧០តោន ស្មើ១៤,៣៣៣.៣លានបាត ដោយបរិមាណថយចុះ១១,១% ប៉ុន្តែតម្លៃនាំចេញកើនឡើង២,៦% បើធៀបនឹងខែតុលា ដែលនាំចេញក្នុងបរិមាណ៧៩៤.២២៤តោន ស្មើ១៣,៩៧៤.១លានបាត ។ ទីផ្សារនាំចេញសំខាន់សម្រាប់អង្ករថៃមាន សហរដ្ឋអាមេរិក ចិន ហុងកុង កាណាដា សិង្ហបុរី និងអូស្ត្រាលី ជាដើម ខណៈថៃនាំចេញអង្ករសទៅកាន់ប្រទេសអ៊ីរ៉ាក់ ចិន ជប៉ុន អង់ហ្គោឡា ម៉ូសំប៊ិក ហ្វីលីពីន និងកាមេរ៉ូន ។

ទោះយ៉ាងណា សមាគមសង្ឃឹមថា ក្នុងខែធ្នូ ឆ្នាំ២០២២ ការនាំចេញអង្ករស្មើប្រមាណ៧៥ម៉ឺន-៨០ម៉ឺនតោន ដោយអ្នកនាំចេញអង្ករនានាជំរុញការនាំចេញតាមកិច្ចសន្យា ហើយសង្ឃឹមថា ការនាំចេញអង្ករឆ្នាំ២០២២ មានបរិមាណលើសគោលដៅដែលស្មើ៧,៥លានតោន ។All is not good with rice exports

ប្រទេសថៃនៅតែដើរតួនាំចេញអង្ករលំដាប់លេខ២ក្នុងពិភពលោក ដោយនាំមុខវៀតណាមដែលនាំចេញបាន៦,៦៧លានតោន ខណៈឥណ្ឌាលំដាប់លេខ១ ជាអ្នកនាំចេញអង្ករច្រើនបំផុតក្នុងពិភពលោក ស្មើ១៨,២៥លានតោន ។ ប្រទេសប៉ាគីស្ថានបាននាំចេញ៣,៧៤លានតោន ហើយអាមេរិកនាំចេញ១,៩៩លានតោន ។ ដូច្នេះ អង្ករថៃនាំចេញរហូតដល់៦០% របស់ការនាំចេញអង្ករទាំងអស់ ។

ទីផ្សារនាំចេញសំខាន់ៗមាន ប្រទេសអ៊ីរ៉ាក់ អាហ្វ្រិកខាងត្បូង ចិន អាមេរិក និងបេនីន ក្រៅពីនេះមាន ជប៉ុន សេណេហ្គាល់ អង់ហ្គោឡា ហ្វីលីពីន ម៉ូសំបិក កាមេរ៉ូន និងហុងកុង ជាដើម ។ គួរបញ្ជាក់ថា តម្លៃអង្កររបស់ថៃបច្ចុប្បន្ន គឺមិនខុសគ្នាពីគូប្រជែងទេ ដែលធ្វើឱ្យថៃអាចប្រជែងជាមួយប្រទេសទាំងនោះបាន ៕ ប្រភព ៖ Post Today

អ្នកឧកញ៉ា សុខ គង់ ក្រើនរំលឹកកុំឲ្យផឹកស៊ីភ្លេចខ្លួន ព្រោះគ្មានអ្វីពិបាកជាងពេលក្រនោះឡើយ

0

ភ្នំពេញ៖ អ្នកឧកញ៉ា សុខ គង់ ដែលគេស្គាល់ថាជាមហាសេដ្ឋីស្រុកខ្មែរ បានក្រើនរំលឹកកុំឲ្យផឹកស៊ីភ្លេចខ្លួន ព្រោះគ្មានអ្វីពិបាកជាងពេលក្រនោះឡើយ។

ថ្លែងនាពេលសម្ពោធសៀវភៅ អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ នាភ្នំបូកគោ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សុខ គង់បានរំលឹកអតីតកាលដ៏ជូរចត់របស់ខ្លួនជាមួយមិត្តភក្តិ រវាងពេលលោកមានលុយ និងពេលលោកអត់លុយ ពេលមានលុយ ដើរលេងផឹកស៊ីជាមួយគ្នាមួយ យប់អស់៤ជី ៥ជី ទៅ១ដំឡឹង តែដល់ពេលធ្លាក់ខ្លួន សូម្បីតែកាហ្វេខ្មៅមួយកែវ ក៏គេមិនហៅផឹកផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_2Q6fDleDdi5JwmXj_0tl-c7W60FEZZSSEqBf5HdrBrGItCPzNnvrgtB87y6tMQuv7xge3YzWaA5rxa51u_s3qb54jBWt0f3iuT78zDTWC1RiVmk7NW1tP0ZEaofX14X4f_gdNOe7LaWGHihKHIpsVhyulikqw68sReqkLLH4q57H4_GGataCCM3h/s1280/photo_2023-01-06_12-17-55.jpg

មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា សុខ គង់ថា” ខ្ញុំចេះតែឧស្សាហ៍ប្រាប់កូនចៅថា ពេលយើងអស់លុយហើយ មុខយើងគេអត់មើលទេ អ៊ីចឹងខំប្រឹងឡើង ខំសន្សំសំចៃឡើង”។

យោងតាមឃ្លីបវីដេអូដែលផ្សាយនៅលើទំព័រហ្វេសប៊ុកសារព័ត៌មានស៊ីស៊ីថាមស៍ អ្នកឧកញ៉ា សុខ គង់ មានប្រសាសន៍លើកឡើងពីករណីបុគ្គលដែលចូលចិត្តចាយវាយតែលើការផឹកស៊ីរាល់ថ្ងៃ ហើយពេលខ្លះ ឈានដល់កាប់ចាក់គ្នា និងជំពាក់លុយគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7j5dbDe5xrIQodtrZxMn-7cGdPokjlq_lNlNx8f0CmwHzldb1qj4isFB60J8x6YCHs8T8GU07cHTVJU-W9PYh3xWArsbztCoYaApWqzEVhgyTfayL_ruHcCuMPmEQNcwLsIzrw1rEee3v-ZMdk8ujRDs4VsAPXF12R2cOR751IbCvGwQQpry7DYig/s1280/photo_2023-01-06_12-17-15.jpg

អ្នកឧកញ៉ា ក្រើនរំលឹកជាទូទៅថា “យើងផឹករហូតដល់អត់មានលុយ គេមានផ្ទះ ត្រូវគិតគូរខ្លួនឯង អនាគតយើងនៅយូរអង្វែង”។

អ្នកឧកញ៉ា សុខ គង់ ម្ចាស់ក្រុមហ៊ុនសូគីម៉ិច, ក្រុមហ៊ុនសុខាអូតែលដែលប្រតិបត្តិគម្រោងវិនិយោគធំៗ ជាច្រើននៅកម្ពុជា បានបញ្ជាក់ថា គ្មានអ្វីដែលពិបាកជាងពេលក្រនោះឡើយ អាក្រហ្នឹងហើយ ពិបាក អត់លុយហ្នឹងហើយ ពិបាក អ៊ីចឹងមនុស្សយើងត្រូវខំប្រឹង ទោះមិនមានធ្វើសេដ្ឋីដូចគេឯង ក៏វាគ្រប់គ្រាន់ដើម្បីជីវភាពប្រចាំថ្ងៃរបស់យើងដែរ៕

ចិនក្ដៅស្លឹកត្រចៀក ក្រោយអាមេរិកនាំនាវាពិ.ឃា.ត ធ្វើដំណើរឆ្លងកាត់សមុទ្រតៃវ៉ាន់

0

ប្រទេសចិន៖ USS Chung-Hoon ដែលជានាវាពិឃាតមួយ បំពាក់ដោយប្រព័ន្ធកាំជ្រួចរបស់អាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងសប្តាហ៍ដំបូងនៃឆ្នាំ ២០២៣ រហូតចិនបានចេញមុខថ្កោលទោសទៅកាន់អាមេរិកពីទង្វើមួយនេះ។

នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកឱ្យដឹងថា កងនាវាចរទី៧ និងកងនាវាចរប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ពីការដាក់ពង្រាយ នាវាពិឃាតមីស៊ីលលំដាប់ពិភពលោក USS Chung-Hoon ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។

ការធ្វើដំណើរឆ្លកងកាត់នេះគឺដើម្បីគូសបញ្ជាក់ពីជំហរគោលនយោបាយយោធារបស់សហរដ្ឋអាមេរិក ស្តីពីសេរីភាពនៃការល្បាតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទោះជាយ៉ាងណា បើទោះបីជាការធ្វើដំណើររបស់កងទ័ពអាមេរិកលើដែនសមុទ្រតៃវ៉ាន់មិនមែនជាលើកដំបូងក៏ដោយ ប៉ុន្តែស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកត្រូវបានថ្កោលទោសចំពោះទង្វើមួយនេះ។ ហើយក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ឈប់ជាមួយសកម្មភាពដែលវាបង្ហាញពីចេតនាបង្កហឹង្សា និងបំផ្លាញសន្តិភាព ក៏ដូចជាស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរផងដែរ៕ ប្រភព៖ Dailynews

 

 

ជាប់បាក់ឌុបមិនដឹងរៀនមុខវិជ្ជាអ្វីមែនទេ! ក្រសួង​អប់រំ រៀបចំពិពរណ៍ជំនាញ និងសកលវិទ្យាល័យ នៅថ្ងៃនេះ

0

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​រៀប​ចំ​ពិព័រណ៌​អប់រំ​មួយ ដោយ​មាន​គោលដៅ​៣សំខាន់​ៗ ហើយ​មួយ​ក្នុង​ចំណោម​នោះ គឺ​ដើម្បី ដើម្បី​តម្រង់ទិសចាប់យកមុខជំនាញសិក្សាឆ្លើយតបទីផ្សារការងារ។

ពិព័រណ៌​នេះ​មាន​ឈ្មោះ​ផ្លូវ​ការ​ថា កម្មវិធី “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ២០២៣” ។ តាម​ការ​បញ្ជាក់​របស់​ក្រសួង​អប់រំ កម្មវិធី នឹង​ត្រូវ​រៀប​ចំ​ឡើយ​រយៈ​ពេល​២ថ្ងៃ ចាប់​ផ្ដើមពី​ថ្ងៃ​ស្អែក​ទី ០៦-០៧ ខែមករា ឆ្នាំ២០២៣។

កម្មវិធីពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ មានគោលបំណងធំៗ ចំនួន៣៖

  • ចែករំលែករាល់បទពិសោធន៍ និងតម្រង់ទិសចាប់យកមុខជំនាញសិក្សាឆ្លើយតបទីផ្សារការងារ
  • ស្វែងរកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះ ជំនាញ
  • ជម្រុញឱ្យយុវជនមានភាពក្លាហានក្នុងការប្រកួតប្រជែងរាល់កម្មវិធីអប់រំ

សម្រាប់​ទីកន្លែង​រៀប​ចំ​ពិព័រណ៌ គឺ​ស្ថិត​នៅ​ក្នុង​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)៕

អាសន្នហើយ! ប្រទេសមួយ បានលុបចោលជើងហោះហើរក្នុងស្រុកទាំងអស់ ដោយសារតែមិនមានប្រេងឥន្ធនៈ

0

ភ្នំពេញ៖ អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍រាប់ពាន់នាក់នៅទូទាំងប្រទេស ប៉ាពួញូហ្គីណេ​ ត្រូវបានលុបចោល បន្ទាប់ពីអ្នកផ្គត់ផ្គង់តែមួយគត់នៃផលិតផលប្រេង ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះបានបញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ។

យោងតាមកាសែត The Guardian ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប៉ាពួញូហ្គីណេ – Air Niugini – ត្រូវលុបចោលជើងហោះហើរក្នុងស្រុកទាំងអស់ចាប់ពីថ្ងៃទី ៥ ខែមករា បន្ទាប់ពីក្រុមហ៊ុន Puma Energy ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈតែមួយគត់របស់ប្រទេសបានបញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ Jet A1 ដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Puma Energy បាននិយាយថា ខ្លួនមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ទេ ដោយសារតែធនាគារកណ្តាល Papua New Guinea ខ្វះខាតរូបិយប័ណ្ណបរទេស ដើម្បីទិញប្រេងឥន្ធនៈនៅក្នុងទីផ្សារអន្តរជាតិ។

បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនត្រូវលុបចោលជើងហោះហើរនៅថ្ងៃទី ៥ ខែមករា ភាពចលាចលបានផ្ទុះឡើងនៅអាកាសយានដ្ឋានក្នុងស្រុកក្នុងរដ្ឋធានី Port Moresby ។ អ្នកដំណើររាប់រយនាក់ដែលជើងហោះហើរត្រូវបានលុបចោលនៅអាកាសយានដ្ឋានអន្តរជាតិ Jacksons ក្នុងរដ្ឋធានីបានស្នើសុំឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី James Marape អន្តរាគមន៍ដោះស្រាយបញ្ហានេះ។លោក Simdei Kamgu ជាភ្ញៀវទេសចរណ៍ទៅកាន់ខេត្ត Kiunga ភាគខាងលិចរបស់ប្រទេសបាននិយាយថា “ជីវិតរបស់យើងកំពុងរងផលប៉ះពាល់ភ្លាមៗបន្ទាប់ពីឆ្នាំថ្មី” ។

នាយករដ្ឋមន្ត្រី Marape បានប្រកាសថា វិបត្តិបច្ចុប្បន្នបានក្លាយជាបញ្ហាសន្តិសុខជាតិ ហើយបានស្នើឱ្យធនាគារកណ្តាល និងក្រុមហ៊ុន Puma Energy រកដំណោះស្រាយ ៕

ថៃនាំចេញម្នាស់កំប៉ុងលំដាប់លេខ១ ក្នុងពិភពលោក

0

ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យដឹងថា ផ្លែឈើថៃមានកេរ្តិ៍ឈ្មោះ ដូចជា ម្នាស់កំប៉ុងថៃបានជាប់លំដាប់លេខ១ក្នុងពិភពលោក ហើយផ្លែស្វាយខេត្តសុងក្លា ក៏បានចុះបញ្ជី GI រួចហើយដែរ ដែលបានបង្កើនប្រាក់ចំណូលដល់កសិករ ។

កាលពីថ្ងៃទី៤ ខែមករា លោក Anucha Burapachaisri អនុរដ្ឋលេខាធិការផ្នែកនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជ្រាបពីសក្តានុពលរបស់ថៃ ក្នុងឋានៈជាប្រទេសនាំចេញផ្លែម្នាស់និងម្នាស់កំប៉ុង លំដាប់លេខ១ក្នុងលោក មានតម្លៃ២ម៉ឺនលានបាត ដោយគ្រប់គ្រងទីផ្សារពិភពលោកដល់៣២% ខណៈហ្វីលីពីនជាប់លំដាប់លេខ២ ស្មើ២២% និងសរសើរការងាររបស់ផ្នែកពាក់ព័ន្ធដែលជួយគាំទ្រផលិតផលម្នាស់កំប៉ុងរហូតដល់នាំចេញលំដាប់លេខ១ ។Thailand to establish “pineapple metropolis” in 2023 | World | Vietnam+  (VietnamPlus)

រោងចក្រម្នាស់កំប៉ុងភាគច្រើនរបស់ថៃស្ថិតនៅខេត្តប្រាជួប សិរ៉ីខាន់ (Prachuap Khiri Khan) ។ រដ្ឋាភិបាលបានចាត់ផែនការអភិវឌ្ឍន៍ម្នាស់រយៈពេល៥ឆ្នាំ (២០២៣-២០២៧) ដើម្បីជួយដល់ឧស្សាហកម្មផលិតម្នាស់ បង្កើនសក្តានុពលការផលិត ការបំលែងរូប និងទីផ្សារ ។ លើសពីនេះ ក៏មានផែនការអភិវឌ្ឍន៍សំខាន់ទៀតដើម្បីជំរុញប្រាក់ចំណូល និងសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មម្នាស់យូរអង្វែង ។

ទីស្តីការនាយករដ្ឋមន្ត្រីបន្ថែមថា រីឯផ្លែស្វាយនៅខេត្តសុងក្លា ជាទំនិញមួយដែលទទួលបានការនិយមចូលចិត្តពីអ្នកនៅទីនោះ និងភ្ញៀវទេសចរ ដែលតែងទិញផ្ញើមិត្តភក្តិ ខណៈស្វាយនេះបានចុះបញ្ជីនៅ GI រួចហើយ ។ ស្វាយបានបង្កើតប្រាក់ចំណូលដល់កសិករក្នុងតំបន់ជាង៥៨លានបាតក្នុង១ឆ្នាំតាមនយោបាយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដើម្បីកសាងទំនុកចិត្តដល់អតិថិជន និងពង្រីកទីផ្សារក្រៅប្រទេសជាបន្តបន្ទាប់ ។Panen buah nanas di Tangkit Baru - ANTARA News Jambi

លោកនាយករដ្ឋមន្ត្រីបានសរសើរ និងអរគុណដល់ការធ្វើការរបស់គ្រប់ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាកសិករក្នុងតំបន់ និងផ្នែកឯកជន រួមគ្នាធ្វើការតាមវិធានការរបស់រដ្ឋ ពង្រីកសក្តានុពលគុណភាពផលិតផលថៃ ដើម្បីកេរ្តិ៍ឈ្មោះ និងការជឿជាក់ក្នុងការនាំចេញ ។ លើសពីនេះ លោកប្រាយុទ្ធ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ជួយអភិវឌ្ឍន៍សមត្ថភាពផ្នែកផលិត ការនាំចេញផលិតផល និងសិក្សាពីតម្រូវការទីផ្សារក្រៅប្រទេសដើម្បីបង្កើនប្រាក់ចំណូលកសិករ ៕

ប្រភព ៖ THE STATES TIMES