មនុស្សស្រលាញ់គ្នា បើម្ខាងទៀតនៅសុខៗគេក៏ឈប់ទាក់ទងមកអ្នក ប្រាកដជាធ្វើឲ្យអ្នកមានរសាប់រសល់ចង់ដឹងហេតុផលពីការបង្ហាញចរិតប្លែកៗនេះមិនខាន។ យ៉ាងណាក្តី កុំធ្វើរឿងទាំងនេះ ព្រោះនាំតែអស់តម្លៃប៉ុណ្ណោះ។
១ កុំផ្ញើរសារទៅគេច្រើនដង
ប្រសិនបើមនុស្សអ្នកស្រលាញ់ នៅសុខៗគេក៏ឈប់ទាក់ទងមកអ្នក កុំផ្ញើរសារទៅគេរញ៉េរញ៉ៃគេអី។ កុំសួរគេថា ហេតុអ្វីគេមិនឆ្លើយតប ព្រោះមានតែធ្វើឲ្យគេមានអារម្មណ៍មិនស្រួលចិត្ត។ បើសិនគាត់ចង់ទាក់ទងមកអ្នក គាត់ច្បាស់ជារកវិធីមិនខាន។ តែបើគេមិនចង់តបសារហើយ ទោះអ្នកផ្ញើរសារមួយពាន់សារទៅគេ ក៏គេមិនតបវិញដែរ។ ហេតុនេះ បើនៅសុខៗគេក៏ប្រែ អ្នកមិនបាច់រំខានគេទៀតទេ។
២ មិនបាច់ស្តីបន្ទោសម្នាក់ទៀតឡើយ
ការបន្តនៅស្រលាញ់មនុស្សដែលគេលែងចាប់អារម្មណ៍អ្នកទៀត មានតែធ្វើឲ្យខ្លួនឯងឈឺចាប់។ ត្រូវចាំថា មនុស្សដែលស្រលាញ់អ្នកពិត គេគ្មានថ្ងៃចាកចោលអ្នកឡើយ។ ម្យ៉ាងទៀត អ្នកក៏មិនបាច់ត្រូវទៅស្តីបន្ទោសគេ ឬក៏ខ្លួនឯងដែរ ។
៣ ឈប់រំខានគេទៀត រៀនប្រឈមដោយស្ងាត់ស្ងៀម
សុភាសិតមួយនិយាយថា “រឿងដែលលំបាកបំផុតនោះ គឺការរក្សាក្តីស្រលាញ់ឲ្យនៅស្ថិតស្ថេរ”។ សម្រាប់មនុស្សដែលស្រលាញ់អ្នកខ្លាំង គេមិនងាយនិយាយពាក្យថា “បែកគ្នាទៅ” នោះទេ ហើយត្រឹមពាក្យថារវល់ក៏មិនអាចជាលេសដើម្បីបំបែកស្នេហាដែរ។ មិនថាហេតុផលអ្វីក៏ដោយ បើពេលគេឈប់ទាក់ទងមកអ្នក សូមកុំរំខានគេទៀត ។ រៀនរម្ងាប់អារម្មណ៍ កុំធ្វើខ្លួនឲ្យអស់តម្លៃដោយសារតែមនុស្សដែលគេលែងស្រលាញ់អ្នកទៀត៕










