ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសរៀបចំពិព័រណ៌អប់រំមួយ ដោយមានគោលដៅ៣សំខាន់ៗ ហើយមួយក្នុងចំណោមនោះ គឺដើម្បី ដើម្បីតម្រង់ទិសចាប់យកមុខជំនាញសិក្សាឆ្លើយតបទីផ្សារការងារ។
ពិព័រណ៌នេះមានឈ្មោះផ្លូវការថា កម្មវិធី “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ២០២៣” ។ តាមការបញ្ជាក់របស់ក្រសួងអប់រំ កម្មវិធី នឹងត្រូវរៀបចំឡើយរយៈពេល២ថ្ងៃ ចាប់ផ្ដើមពីថ្ងៃស្អែកទី ០៦-០៧ ខែមករា ឆ្នាំ២០២៣។
កម្មវិធីពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ មានគោលបំណងធំៗ ចំនួន៣៖
- ចែករំលែករាល់បទពិសោធន៍ និងតម្រង់ទិសចាប់យកមុខជំនាញសិក្សាឆ្លើយតបទីផ្សារការងារ
- ស្វែងរកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះ ជំនាញ
- ជម្រុញឱ្យយុវជនមានភាពក្លាហានក្នុងការប្រកួតប្រជែងរាល់កម្មវិធីអប់រំ
សម្រាប់ទីកន្លែងរៀបចំពិព័រណ៌ គឺស្ថិតនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)៕










