Home Blog Page 1917

អ្នកជំនាញបានរកឃើញប្រាសាទទ្វារសម្ងាត់ជាង ១៣០ នៅលើមហាកំផែងចិន

0

ប្រទេសចិន៖ ក្រុមអ្នកស្រាវជ្រាវប្រព័ន្ធការពារ Great Wall of China ដែលត្រូវបានលើកឡើងថាជាអច្ឆរិយៈមួយរបស់ពិភពលោក បានប្រទះឃើញនូវទ្វារសម្ងាត់ជាង១៣០ត្រូវបានគេរកឃើញនៅលើមហាកំផែងនៃប្រទេសចិន។

កាលពីថ្ងៃទី ​៥ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងាសារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថាសាលាក្រុងធានជីន ដោយក្រុមការងារបានវិភាគរូបភាពបន្ថែមទៀតនៅលើមហារកំផែងចិន ហើយបានចុះទៅកាន់ទីតាំងដើម្បីរុករកទ្វារសម្ងាត់ និងបានប្រទះឃើញនូវទ្វារសម្ងាត់ជាង១៣០នៅលើនោះ។

ដោយក្នុងនោះគេបានបញ្ជាថា ទ្វារសម្ងាត់នីមួយៗត្រូវបានរចនាឡើងដើម្បីលាយបញ្ចូលគ្នានឹង ទេសភាពក្នុងតំបន់ ដោយកាលពីមុនទ្វារសម្ងាត់ទាំងនេះត្រូវបានប្រើប្រាស់ដោយកាយរឹទ្ធិ ខណៈពេលដែលច្រកផ្លូវទ្វារមួយចំនួនត្រូវបានសាងសង់ដើម្បីជាបណ្តាញទំនាក់ទំនងរវាងតំបន់ខាងក្នុង និងខាងក្រៅមហាកំផែង នៃប្រទេសចិន ឬសម្រាប់ពាណិជ្ជកម្មនៅសម័យបុរាណ។

ទន្ធឹមនឹងនោះ ឯកសារផ្លូវការមួយចំនួនដែលមានអាយុកាលតាំងពីរាជវង្សមីង ឆ្នាំ១៣៦៨-១៦៤៤ ចែងថាពួកត្រកូលរាជវង្សត្រូវបានអនុញ្ញាតឱ្យប្រើទ្វារសម្ងាត់ខាងលើនេះ ដែលជាផ្លូវក្រាលដោយវាលស្មៅរខៀវខ្ចីវាងតំបន់ Qinghai និង Hetao ភាគពាយ័ព្យនៃប្រទេសចិន ដែលជាតំបន់សម្បូរទៅដោយធនធានទឹក និង ស្មៅនៅសម័យនោះ។

បន្ថែមពីនោះ លោក Li Ze ដែលជាសមាជិកក្រុមស្រាវជ្រាវម្នាក់បានពន្យល់ថា ច្រកចេញចូលដែលប្រឈមមុខនឹងសត្រូវត្រូវបានបិទបាំងដោយឥដ្ឋ  ដោយប្រហោងអាចធ្វើឱ្យខ្មាំងសត្រូវស្ទើរតែមិនអាច ដឹងពីទីតាំងនៃច្រកចេញ ។ នេះជាសក្ខីភាពដ៏អស្ចារ្យមួយចំពោះអ្នកប្រាជ្ញាយោធារបស់ចិនបុរាណ។

សូមបញ្ជាក់ថា កាលពីមុនប្រទេសចិនមានការសិក្សាតិចតួចអំពីទ្វារសម្ងាត់បែបនេះ ប៉ុន្តែការរកឃើញថ្មីនេះ វាអាចជួយបង្ហាញនូវយន្តការស្ថាបត្យកម្មពេញលេញ និងជាក់ស្តែងនៃមហាកំផែងចិន ហើយក្រុមការងារក៏បានរកឃើញច្រកចេញដ៏អាថ៌កំបាំងបំផុតនៃផ្លូវសម្ងាត់ទាំងនេះផងដែរ។

ពិតណាស់កន្លងមកវាត្រូវបានកត់ត្រាដោយអ្នកប្រាជ្ញនៃរាជវង្ស Tang, Song, Ming និង Qing ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងនៃច្រកចេញសម្ងាត់ប្រភេទនេះមិនធ្លាប់មាននរណាបានប្រទះឃើញពីមុនមកទេ រហូតមកដល់បច្ចុប្បន្នទើបមានការរកឃើញទ្វារទាំងនេះ។

គួរបង្ហាញឱ្យដឹងផងដែរថា មហាកំផែងចិនមានផ្នែកជាប់គ្នាជាច្រើននៃជញ្ជាំង វាមានប្រវែងសរុបជាង ២០,០០០ គីឡូម៉ែត្រ ហើយត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) និងក្លាយជាតំបន់ទេសចរដ៏ពេញនិយមសម្រាប់ពិភពលោកផងដែរ៕ ប្រភព៖ Dailynews

 

 

 

 

ដើម្បីកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ក្រសួងកសិកម្ម អនុញ្ញាតឱ្យមានការ​នាំចូលឈើពីក្រៅប្រទេស សម្រាប់បំពេញតម្រូវការក្នុងស្រុក

0

ភ្នំពេញ៖ លោក ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ក្រសួងកសិកម្មបានបើក និងសម្រួលឱ្យមាននាំចូលឈើពីក្រៅប្រទេស ដើម្បីកាត់បន្ថយសម្ពាធនៃតម្រូវការឈើ ប្រើប្រាស់មកលើធនធានព្រៃឈើនៅកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ លោក ឌិត ទីណា បានថ្លែងថា តម្រូវការប្រើប្រាស់ឈើពីសំណាក់ពលរដ្ឋកម្ពុជានៅតែមាន តែយ៉ាងនេះក្តី បច្ចុប្បន្ននេះប្រជាជនកម្ពុជា ​បានកែប្រែទម្លាប់ ក្នុងការប្រើប្រាស់ឈើ ​​គឺបានផ្លាស់ប្តូរពីការប្រើប្រាស់ឈើប្រណិត មកប្រើប្រាស់ឈើគ្រប់បែបយ៉ាង ដែលមានគុណភាពប្រហាក់ប្រហែលគ្នា ពោលគឺពីបេង នាងនួន និងក្រញូង មកប្រើធ្នង់ គគី ឈ្លិច ផ្ចិក និងប្រភេទឈើនាំចូលដើម។

ទន្ទឹមគ្នានេះ ​លោកបានកត់សម្គាល់​ថា និន្នាការនៃការប្រើប្រាស់​ឈើនាំចូល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងសព្វថ្ងៃនេះ កម្ពុជាបាននាំចូលឈើ​ប្រភេទមួយចំនួន មានដូចជា ធ្នង់ នាំចូលមកពីអាហ្វ្រិក និងឈើប្រភេទផ្សេងៗ ដូចឈើកិន (កុំប្លាកេ) ​​និងឈើប្រណិត​ដែលនាំពី ចិន និងម៉ាឡេស៊ីជាដើម សម្រាប់ការប្រើប្រាស់ក្នុងស្រុក​។ លោកគូសបញ្ជាក់បន្ថែមថា «យើងមិនអាចបដិសេធបានទេ នូវតម្រូវឈើប្រើប្រាស់ក្នុងស្រុក​ ដោយប្រជាពលរដ្ឋយើងនៅតែត្រូវការសង់ផ្ទះពីឈើ នៅតែត្រូវការឈើធ្វើជន្លង់ ធ្វើជន្ទុល ឬរបងផ្សេងៗ​ ឬតម្រូវការធ្វើជាអុស ឬជាធ្យូង។ អីចឹងតម្រូវការផ្សេងៗគ្នានេះ គឺបង្កើតជាសម្ពាធមួយចំនួន ទៅលើធនធានធម្មជាតិយើងដែលមាន»។

ដើម្បីបំពេញតម្រូវការប្រើប្រាស់ឈើក្នុងស្រុក​ ក្រសួងនឹងពង្រឹងសមត្ថភាពផលិតឈើ ស្របតាមតម្រូវការក្នុងស្រុក និងសម្រួលការនាំចូល​ពីក្រៅប្រទេស ​ព្រមទាំងជំរុញចលនាដាំឈើផងដែរ ទាំងសម្រាប់ការស្តារព្រៃឈើឡើងវិញ និងសម្រាប់អាជីវកម្ម ដូចជាអាកាស្យា ឬប្រេងខ្យល់ដែលងាយដាំដុះ និងធំធាត់លឿន​៕

ស្ថានទូតអាមេរិកផ្តល់ទិដ្ឋាការឱ្យពលរដ្ឋគុយបា ខណៈខកខាន ៦ឆ្នាំ

0

ប្រទេសគុយបា ៖ ស្ថានទូតអាមេរិកនៅក្រុង Havana របស់គុយបា បានចាប់ផ្តើមផ្តល់ទិដ្ឋាការយ៉ាងពេញលេញជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំកន្លងមក ឬតាំងពីឈប់ផ្តល់ឱ្យប្រទេសនេះ ព្រោះមានមន្ត្រីអាមេរិកឈឺដោយគ្មានមូលហេតុ ឬហៅរោគ “Havana Syndrome” ដែលបច្ចុប្បន្ន គ្មានការអធិប្បាយច្បាស់លាស់ឡើយពីមន្ទីរពេទ្យ ។

ស្ថានទូតអាមេរិកបានចាប់ផ្តើមផ្តល់ទិដ្ឋាការដល់ជនអន្តោប្រវេសន៍គុយបា និងធ្វើការផ្នែកកុងស៊ុលយ៉ាងពេញលេញជាលើកដំបូងតាំងពីឆ្នាំ២០១៧មក ដើម្បីព្យាយាមគ្រប់គ្រងជនអន្តោប្រវេសន៍គុយបាចូលមកអាមេរិក ខណៈឆ្នាំកន្លងមក មានចំនួន២៥ម៉ឺននាក់ ។

បរិយាកាសនៃការផ្តល់ទិដ្ឋាការ និងការងារកុងស៊ុលថ្ងៃដំបូងក្នុងរយៈពេល៦ឆ្នាំ គឺកាលពីថ្ងៃទី៤ ខែមករា ដែលមានជនជាតិគុយបាមួយចំនួនមកទាក់ទងធ្វើទិដ្ឋាការតាមការណាត់ជួប ខណៈអ្នកខ្លះមកសុំការណែនាំពីស្ថានទូតរឿងឯកសារ ។ ស្ថានទូតអាមេរិកបានឈប់ផ្តល់ទិដ្ឋាការនៅប្រទេសគុយបាកាលពីឆ្នាំ២០១៧ បន្ទាប់ពីមន្ត្រីទូតអាមេរិកជាច្រើននាក់ឈឺគ្មានមូលហេតុ ដូចជា ឈឺក្បាល រកកលចង់ក្អួត និងការចងចាំចុះខ្សោយជាដើម ។

នៅមុននេះ ពលរដ្ឋគុយបាត្រូវធ្វើដំណើរទៅសុំទិដ្ឋាការអាមេរិកនៅប្រទេស Guyana ជំនូសវិញ ខណៈអាមេរិកផ្តល់ទិដ្ឋាការមានកម្រិតនៅគុយបាកាលពីឆ្នាំ២០២២ ហើយប្រកាសកាលពីខែកញ្ញាឆ្នាំមុនថា នឹងចាប់ផ្តើមបើកផ្តល់ទិដ្ឋាការឡើងវិញយ៉ាងពេញលេញក្នុងឆ្នាំនេះ ដើម្បីគ្រប់គ្រងការធ្វើអន្តោប្រវេសន៍របស់ពលរដ្ឋគុយបាដោយសុវត្ថិភាព ត្រឹមត្រូវតាមច្បាប់ និងរៀបរយ ។

កាលពីឆ្នាំ២០២២ មានពលរដ្ឋគុយបាធ្វើអន្តោប្រវេសន៍មកអាមេរិកចំនួន២៥ម៉ឺននាក់ ភាគច្រើនឆ្លងកាត់ផ្លូវគ្រោះថ្នាក់ ឬផ្លូវចង្អៀតតាមរដ្ឋផ្លរីដា ។ ទោះយ៉ាងណា គុយបាបានបន្ទោសពីទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការផ្សេងៗរបស់អាមេរិក ដែលធ្វើឱ្យគុយបាប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងជាមូលហេតុធ្វើឱ្យពលរដ្ឋគុយបាជាច្រើនលួចចូលអាមេរិកខុសច្បាប់ ៕

អាមេរិកព្រមានប្រជាជនពី “ព្យុះស៊ីក្លូន” ដែលកំពុងតែវាយប្រ.ហា.របង្កជាគ្រោះទឹកជំនន់ និងការបាក់ដីយ៉ាងធ្ង.ន់.ធ្ង.រ

0

បរទេស៖ ទីភ្នាក់ងារឧតុនិយមអាមេរិកបានធ្វើការព្រមាន រដ្ឋកាលីហ្វ័រញ៉ាដែលនឹងបន្តជួបប្រទះនូវឥទ្ធិពលធ្ងន់ធ្ងរនៃបាតុភូត “ព្យុះស៊ីក្លូន” រួមទាំងទឹកជំនន់ និងការរអិលបាក់ដី ដែលបាតុភូតនេះបានបណ្តាលឱ្យមនុស្ស២ នាក់បានបាត់បង់ជីវិត។

នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុង Los Angeles  សហរដ្ឋអាមេរិក ថាទីភ្នាក់ងារឧតុនិយមជាតិអាមេរិក (NWS) បានព្យាករណ៍ ថានឹងមានភ្លៀងធ្លាក់ ២.៥ សង់ទីម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់ភាគច្រើននៃរដ្ឋកាលីហ្វ័រញ៉ា លើកលែងតែតំបន់តាមបណ្តោយឆ្នេរភាគខាងត្បូង ដែលតំបន់នេះគេព្យាករណ៍ថា ភ្លៀងអាចនឹងធ្លាក់ ៧.៦ សង់ទីម៉ែត្រក្នុងមួយម៉ោង។ ខណៈពេលដែលថ្មីៗនេះរដ្ឋកាលីហ្វ័រញ៉ាបានជួបប្រទះនូវឥទ្ធិពលធ្ងន់ធ្ងរនៃបាតុភូត “ព្យុះស៊ីក្លូន” រួមទាំងទឹកជំនន់ និងការរអិលបាក់ដីដែលបណ្តាលឱ្យមនុស្ស២ នាក់បានបាត់បង់ជីវិត។

ជាមួយគ្នានោះផងដែរ ទីភ្នាក់ងារឧតុនិយម បានព្យាករណ៍បន្តថានឹងមានព្រិលធ្លាក់ខ្លាំងនៅក្នុងតំបន់ជ្រលងភ្នំនៃរដ្ឋកាលីហ្វ័រញ៉ា រួមជាមួយនឹងការព្រមានអំពីការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ជាច្រើនផ្សេងទៀត ជាពិសេសនៅតំបន់ដែលរងគ្រោះដោយភ្លើងឆេះព្រៃ រួម​ទាំងតំបន់ដែលធ្លាប់ទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្យុះមូសុង រួមមានតំបន់ខាងជើងក៏មានការព្រមានអំពីរលកព្យុះកម្ពស់ជាច្រើនម៉ែត្រផងដែរ ។

យ៉ាងណាមិញសូមបញ្ជាក់ផងដែរថា កាលីហ្វ័រញ៉ាកំពុងប្រឈមមុខនឹងឥទ្ធិពលនៃរលកថ្មីពី “ព្យុះស៊ីក្លូន” ដែលមានន័យថាអាកាសធាតុអាក្រក់ខ្លាំង ដែលបណ្តាលមកពីសម្ពាធទាបភ្លាមៗ។ ហើយវាបាន ពង្រីកឥទ្ធិពល របស់វាដល់កម្រិតកាន់តែខ្លាំង ចាប់តាំងពីពីថ្ងៃពុធកន្លងទៅ។

លើសពីនេះលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា ក៏បានប្រកាសស្ថានភាពអាសន្ន ដើម្បីអនុញ្ញាតឱ្យភ្នាក់ងារពាក់ព័ន្ធបង្កើនការត្រៀមខ្លួន ក្នុងការទប់ទល់នឹងគ្រោះមហន្តរាយនេះ ហើយប្រជាជននៅក្នុងតំបន់គ្រោះថ្នាក់មួយចំនួនត្រូវបានព្រមាន អំពីលទ្ធភាពនៃការជម្លៀសខ្លួនផងដែរ៕ ប្រភព៖ Dailynews

អាជ្ញាធរខេត្តកណ្ដាលទុករយៈពេល ៣០ថ្ងៃ ឲ្យម្ចាស់អាជីវកម្មកំពង់ចម្លង ដែលប្រើប្រាស់ទូកឱប ប្ដូរមកប្រើប្រាស់ទូកដែក…

0

ភ្នំពេញ៖ ចំពោះម្ចាស់អាជីវកម្មកំពង់ចម្លង ដែលកំពុងប្រើប្រាស់ទូកឱប ត្រូវតែការផ្លាស់ប្ដូរមកប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទូកចម្លង ក្នុងរយៈ ពេល ៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ពោលគឺត្រូវផ្លាស់ប្ដូរឲ្យបានមុនបំណាច់ខែមករានេះ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មកំពង់ចម្លងជាដាច់ខាត។

នេះជាការបញ្ជាក់របស់លោក ជី ស៉ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្ដាលនៅក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងអាជីវកម្មកំពង់ចម្លង ក្នុងខេត្តកណា្តល នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ចើញចូលរួមពីបណ្ដាម្ចាស់អាជីវកម្មកំពង់ចម្លងក្នុងខេត្តកណ្ដាល អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរជំនាញ។

ក្នុងកិច្ចប្រជុំលោកបានធ្វើការផ្សព្វផ្សាយ សេចក្តីជូនដំណឹង ដល់ម្ចាស់កំពង់ចម្លងទាំងអស់ក្នុងខេត្តកណ្ដាលថាដើម្បីអាចប្រកបអាជីវកម្មកំពង់ចម្លងបាន ត្រូវមានការឯកភាពពីរដ្ឋបាលខេត្ត និងមានការវាយតម្លៃផ្នែកហិរញ្ញវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើឲ្យអាជីវកម្មនេះប្រព្រឹត្តិទៅស្របច្បាប់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរ។

លោកបញ្ជាក់ថា យោងតាមសចក្ដីជូនដំណឹងនេះ គឺតំរូវឲ្យម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប ត្រូវប្រើប្រាស់ទូកដែក ដែលមានទំហំ និងខ្នាត ស្របតាមលក្ខណៈបច្ចេកទេស។ ត្រូវមានប្រជាការពារម្នាក់ប្រចាំការតាមកំពង់ចម្លង ដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ ។ ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឲ្យយល់ដឹងនៅពេលធ្វើដំណើរ។ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូក លើទូកត្រូវមានអាវពោង ពោងសុវត្ថិភាព ភ្លើងបំភ្លឺ ខ្សែពួរជាដើម។ អ្នកបើកទូកចម្លង ត្រូវប័ណ្ណបើកបរទូត ត្រូវរៀបចំផ្លូវឡើងចុះ និងផែ ឲ្យស្របតាមលក្ខណៈបញ្ចេកទេស។

ជាមួយគ្នានោះលោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានអំពាវនាវ ដល់គ្រប់ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ជាពិសេសម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ សូមជួយចូលរួមសហការគ្នាដើម្បីអនុវត្តតាមសេចក្ដីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព ធ្វើឲ្យអាជីវកម្មនេះប្រព្រឹត្តិទៅស្របច្បាប់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរ៕

កម្ពុជា​ ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន ខណៈ២ថ្ងៃទៀតចិនបើកប្រទេសឡើងវិញ

0

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន ដែលជាការបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន ប្រកបដោយបដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់ដ៏កក់ក្តៅបំផុត ខណៈរដ្ឋាភិបាលចិននឹងបើកប្រទេសឡើងវិញនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ពោលគឺបាំងតែ២ថ្ងៃទៀតប៉ុណ្ណោះ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និងពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេសគឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត្រ សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។

មុនវិបត្តិជំងឺកូវីដ-១៩នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ១៥៥លាននាក់ ស្មើនឹង១០%នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទេសចរណ៍ប្រមាណ២៥៨ប៊ីលានដុល្លារ ស្នើនឹង១ភាគ៥នៃចំណាយទេសចរណ៍ពិភពលោក (១.៣ ទ្រីលានដុល្លារ)។ សម្រាប់តំបន់អាស៊ានក៏ទទួលបានទេសចរចិនចំនួន៣២.២លាននាក់ ស្មើនឹង២២.៥%នៃទេសចរពិភពលោក ដែលក្នុងនោះថៃទទួលបាន១១លាននាក់, សិង្ហបុរីទទួលបាន៣.៤លាននាក់ និងម៉ាឡេស៊ីទទួលបាន៣.១លាននាក់។ ដោយឡែក ទេសចរចិនមកកម្ពុជានៅឆ្នាំ២០១៩ មានជាង២.៣លាននាក់ ស្មើនឹង៣៥.៧%នៃទេសចរអន្តរជាតិសរុប (៦.៦លាននាក់) គិតជាចំណូលស្មើប្រមាណ១៨០០លានដុល្លារអាមេរិក លើចំណូលទេសចរណ៍សរុបប្រមាណ៥ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង៥០%នៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា។

ប៉ុន្តែក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិនមានការផ្លាស់ប្តូរយ៉ាងរហ័ស និងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅទេសចរណ៍ក្នុងពិភពលោកទាំងមូល ដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ចិន។

សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួលទេសចរអន្តរជាតិឡើងវិញ បានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញ។

កម្ពុជាមានសេចក្តីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ហើយកម្ពុជា ក៏បានត្រៀមរួចជាស្រេចក្នុងការទទួលទេសចរចិន ក៏ដូចជាទេសចរអន្តរជាតិផ្សេងទៀតដែរ ដូចដែលបានគូសបញ្ជាក់ និងយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី២ ខែមករា កន្លងទៅនេះ។

សេចក្ដីប្រកាសបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ២០២២កន្លងមក នៅពេលដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។

សូមប្រកាសបញ្ជាក់ជូនថា កម្ពុជាជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត ដោយសារកម្ពុជាជាប្រទេសដែលបានទទួលនូវការវាយតម្លែពីអង្គការសុខភាពពិភពលោក ជាប្រទេសឈានមុខគេក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងដូសមូលដ្ឋាន និងដូសជំរុញច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំសហគមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច-សង្គមមុនគេក្នុងតំបន់ ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ «រៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី»។

ចំពោះទីផ្សារទេសចរចិន ដោយអនុវត្តន៏តាមយុទ្ធសាស្រ្តរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) កម្ពុជាតែងតែបានយកចិត្តទុកដាក់ជំរុញយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាច្រើនក្នុងការទាក់ទាញទេសចរចិន ដូចជា យុទ្ធសាស្ត្រ សៀវភៅស China- Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ក្នុងនោះមានបង្កើតក្រុមការងារមជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសា និងវប្បធម៌ចិនដល់មន្ត្រី និងបុគ្គលិក ពង្រឹងមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិន ទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍កម្ពុជាត្រៀមទទួលទេសចរចិនលើសេវាកម្មចំនួន៧ (សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ សេវាដឹកជញ្ជូនទេសចរណ៍ រមណីយដ្ឋាន សេវាកម្សាន្តទេសចរណ៍និងផ្សារទំនើប និងហាងលក់វត្ថុអនុស្សាវរីយ៍) និងលក្ខណៈវិនិច្ឆ័យចំនួន៥ (បុគ្គលិកជួរមុខចេះចិន និងយល់ពី China-Ready មានការផ្សព្វផ្សាយតាមអនឡាញជាភាសាចិន មានឯកសារផលិតផល និងផ្លាកសញ្ញាបកប្រែចិន សេវាអតិថិជនឆ្លើយតបទីផ្សារចិន និងមានស្តង់ដាគុណភាពសេវាកម្ម)។

ស្របពេលជាមួយគ្នា ដោយឆ្នាំ២០២៣នេះក៏ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព Every Day Is A Wonder» ក្រសួងទេសចរណ៍បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តជំរុញការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នានា ទាំងនៅកម្ពុជា និងនៅចិន រួមជាមួយនឹងការផ្តល់សេវាកម្មទេសចរណ៍ឱ្យបានកាន់តែល្អប្រសើរ និងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ទេសចរចិន។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងដាក់ចេញយុទ្ធនាការមេត្រីភាពទេសចរចិន «កម្ពុជា-ចិនមិត្តល្អ» ដើម្បីទទួលទេសចរចិននៅឆ្នាំ២០២៣ផងដែរ។
សក្តានុពលយ៉ាងធំនៃវិនិយោគិន និងទេសចរចិនមកកម្ពុជានឹងរួមចំណែកដល់ការរីកចម្រើននៃវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ជាមួយការត្រឡប់មកវិញនៃទេសចរចិន កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។

ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍រីករាយនិងសូមស្វាគមន៍ និងបានត្រៀមខ្លួនរួចរាល់ជាស្រេចទទួលវិនិយោគិន និងទេសចរចិន ជាមួយនឹងបដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់ដ៏កក់ក្តៅបំផុត។

គួរជម្រាបថា រដ្ឋាភិបាលចិនបានប្រកាសថានឹងបិទបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបើកប្រទេសឡើងវិញ គិតចាប់តាំងពីបានបិទច្រកទ្វារអន្តរជាតិមួយផ្នែកធំកាលពីដើមឆ្នាំ២០២០កន្លមក៕

សម្ដេច ស ខេង៖ កីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃ មុនចូលរួមប្រកួតត្រូវធ្វើតេស្ដរកសារធាតុញៀនជាមុនសិន

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា មុនចូលរួមការប្រកួត ឬហ្វឹកហាត់ កីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវតែធ្វើតេស្ដរកសារធាតុញៀនជាមុនសិន ដោយមិនអាចខានបានឡើយ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់កីឡាករ-កីឡាការិនី របស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវជៀសវៀងឱ្យបានដាច់ខាតការប្រើប្រាស់គ្រឿងញៀន។

សម្ដេចមានប្រសាសន៍ថា “ចាប់ពីថ្ងៃនេះតទៅ សូមក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវចាត់ទុកការធ្វើតេស្ដគ្រឿងញៀន ជាការចាំបាច់ មិនអាចខានបាន។ កាលណាយើងខកខានមិនបានធ្វើតេស្ដសារធាតុញៀន គឺមិនទាន់មានសិទ្ធិចូលរួមប្រកួតប្រជែងបានទេ។ អញ្ចឹងមុនចូលរួមប្រកួត ចាំបាច់ត្រូវតែមានការបញ្ជាក់អំពីការធ្វើតេស្ដសារធាតុញៀនជាមុនសិន បើអវិជ្ជមាន បានអនុញ្ញាតឱ្យចូលប្រកួត និងហ្វឹកហាត់ ប៉ុន្ដែបើវិជ្ជមាន គឺមិនអនុញ្ញាតឡើយ ហើយក៏មិនអនុញ្ញាតឱ្យនៅក្នុងកីឡាក្រសួងមហាផ្ទៃផងដែរ”។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យយកចិត្តទុកដាក់លើប្រភេទកីឡាមានឧត្តមភាព ហើយជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលទទួលជួយប្រភេទកីឡានីមួយៗ ត្រូវបង្កើនការគាំទ្រឱ្យបានកក់ក្ដៅ ដើម្បីអភិវឌ្ឍន៍ប្រភេទកីឡាទាំងនោះ ឱ្យកាន់តែមានការរីកចម្រើន។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានសន្យាថា នឹងពិនិត្យលទ្ធភាព ដើម្បីផ្ដល់ក្របខណ្ឌមន្រ្តីរាជការ ពិសេសក្របខណ្ឌនគរបាលជាតិ ដល់កីឡាករ កីឡាការិនី ដោយជាបឋមនឹងផ្ដល់អាទិភាពលើកីឡាករ និងកីឡាការិនីដែលមានស្នាដៃដណ្ដើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ។

សម្ដេចក្រឡាហោម បានណែនាំបន្ថែមឱ្យកីឡាករ កីឡាការិនី បន្តខិតខំប្រឹងប្រែងដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ខ្លួន៕

ប្រមុខចារកម្មយោធារបស់ប្រទេសអ៊ុយក្រែនបានអះអាងថា លោកពូទីនមានជំងឺមហារីក ហើយនឹងស្លាប់ក្នុងពេលឆាប់ៗនេះ

0

អន្តរជាតិ៖ ប្រមុខចារកម្មយោធាអ៊ុយក្រែន បានអះអាងឱ្យដឹងថា លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានធ្លាក់ខ្លួនឈឺជាដំណាក់កាលដោយជំងឺមហារីក ហើយនឹងស្លាប់ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail

លោក ឃីរីឡូ ប៊ូដាណាល់ (Kyrylo Budanov) ដែលជានាយកផ្នែកស៊ើបការណ៍សំខាន់នៃក្រសួងការពារជាតិអ៊ុយក្រែនបានពិភាក្សាអំពីសង្រ្គាមដែលកំពុងបន្តនិងមេដឹកនាំរុស្ស៊ីនៅក្នុងបទសម្ភាសន៍ជាមួយ ABC News កាលពីថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ ដោយលោកបាន​រំពឹង​ថា​ នឹង​មាន​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យទៅក្រុម​អាណានិគម​រុស្ស៊ី​មួយ​ផ្សេង​ទៀត​បន្ទាប់​ពី​លោកពូទីន ត្រូវបានស្លាប់។

ការ​រំពឹង​ទុក​អំពី​សុខភាព​លោក​ពូទីន​ បាន​បន្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ មេដឹកនាំរុស្សីវ័យ ៧០ឆ្នាំរូបនេះ ត្រូវបានពាក្យចចាមអារ៉ាមថា កំពុងទទួលរងនូវជំងឺមហារីក ជំងឺផាកឃីនសុន និងជំងឺជាច្រើនផ្សេងទៀត។ ដោយលោក Budanov បាននិយាយថា “យើងគិតថាវាជាជំងឺមហារីក” ខណៈលោកបានបន្ថែមទៀតថាព័ត៌មានមួយនេះ «យើងទទួលបានពីប្រភពមនុស្សដែលជិតស្និទ្ធនឹងលោកពូទីន»។

ប៉ុស្តិ៍ Telegram General SVR ដែលអះអាងថា មានប្រភពខាងក្នុងមួយចំនួននៅក្នុងវិមានក្រឹមឡាំង បាននិយាយថា ថ្មីៗនេះវេជ្ជបណ្ឌិតរបស់លោកពូទីនបានកត់សម្គាល់ពី “ការចុះខ្សោយយ៉ាងខ្លាំងនៅក្នុងសុខភាពរបស់គាត់” ហើយបានផ្តល់អនុសាសន៍ថា គាត់ចាកចេញពីការបង្ហាញខ្លួនជាសាធារណៈណាមួយ ដូច្នេះគាត់អាចសម្រាកបាន។

បណ្តាញ Telegram ក៏​បាន​រាយការណ៍​ដែរ​ថា ពេលនេះ​លោកពូទីន មានការចុះខ្សោយកម្លាំង​ខ្លាំង​ងាយនឹងវិលមុខ និង​ឈឺក្បាល​ជា​ញឹក​ញាប់ ហើយជួនកាលក៏បានសន្លប់​បាត់​ស្មារតីផងដែរ។ របាយការណ៍អំពីសុខភាពមិនល្អរបស់លោកពូទីនត្រូវបានគាំទ្រដោយការលុបចោលការធ្វើដំណើរដែលបានគ្រោងទុក និងការចូលរួមជាសាធារណៈមួយចំនួន។

កាលពីសប្តាហ៍មុនគឺនៅថ្ងៃទី២៨ ខែធ្នូលោកពូទីនបានដកខ្លួនចេញពីការធ្វើដំណើរដែលបានគ្រោងទុកទៅកាន់ ភូសស្កូ (Pskov) ដែលជាទីក្រុងនៅជិតព្រំដែនអេស្តូនី។ ការលុបចោលនេះត្រូវបានស្តីបន្ទោសជាផ្លូវការចំពោះលក្ខខណ្ឌនៃការហោះហើរមិនអំណោយផល ប៉ុន្តែការព្យាករណ៍អាកាសធាតុបានបង្ហាញថា អាកាសធាតុគ្មានអ្វីប្រក្រតីទេ គឺអំណោយផលបានល្អណាស់។

ជាមួយគ្នានេះដែរ ដំណើរទស្សនកិច្ចទៅកាន់រោងចក្ររថក្រោះដ៏ធំបំផុតរបស់រុស្ស៊ីនៅ នីស្នី ថាកូល (Nizhny Tagil) នៅលើភ្នំ អ៊ុយរ៉ាល់ (Ural) ក៏ត្រូវបានផ្អាកផងដែរ។ សូម្បី​តែ​ការ​បង្ហាញ​ខ្លួន​ធម្មតា​នៅ​ក្នុង​កិច្ច​ប្រជុំ​ចុង​ឆ្នាំ​នៃ​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ក៏​ត្រូវ​បាន​លុប​ចោល។

លោកពូទីន ក៏បានបដិសេធមិនបន្តធ្វើសន្និសីទកាសែតនៅខែធ្នូ ដែលជាធម្មតាយើងឃើញប្រធានាធិបតីនិយាយរហូតដល់បួនម៉ោង និងឆ្លើយសំណួរពីអ្នកកាសែត និងអ្នកទស្សនា។ សូម្បី​តែ​ការ​ប្រកួត​វាយ​កូន​គោល​លើ​ទឹកកក​ចុង​ឆ្នាំ​របស់​ពូទីន​ក៏​ត្រូវ​បាន​លុប​ចោល​ដែរ ៕

កម្ពុជាទទួលបានចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ

0

ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន ១១ ៥២៨ ១៥៨ដុល្លារ ពេញមួយឆ្នាំ២០២២ កើន ឡើង២០៨២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ហើយសម្រាប់ភ្ញៀវទេសចរវិញ មានចំនួន ២៨៧ ៤៥៤នាក់ កើនឡើង ២១៣៣%។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ចំណូលដែលបានពីការលក់សំបុត្រ ចូលទស្សនាអង្គរក្នុងឆ្នាំ២០២២ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន៥៧៤ ៩០៨ដុល្លារ។

ដោយឡែកចំណូលពីការលក់បណ្ណ ចូលទស្សនាប្រាសាទកោះកែរ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ មានភ្ញៀវទេសចរចូលទស្សនាចំនួន ៦០៣០នាក់ ទទួលបានទឹកប្រាក់ ៩០៤៥០ដុល្លារ។

ចំពោះការលក់សំបុត្រជិះទូក ទស្សនាបឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ដែលចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកុម្ភៈ រហូតដល់ដំណាច់ឆ្នាំ២០២២ ទទួលបានចំណូល ១៦៥ ៣០៨ដុល្លារ។

ទិន្នន័យរបស់ដោយគ្រឹះស្ថានអង្គរ បង្ហាញពីសញ្ញាមួយបញ្ជាក់ថា និន្នាការភ្ញៀវទេសចរចាប់ផ្តើម កម្រើកឡើងវិញបន្តិចម្តងៗ បន្ទាប់ពីរាជរដ្ឋាភិបាល បើកប្រទេសឡើងវិញពេញលេញ ចាប់តាំងពីចុងឆ្នាំ២០២១មក និងការគ្រប់គ្រងជំងឺកូវីដ១៩ បានដោយជោគជ័យ បង្កើតបាននូវជំនឿចិត្តដល់ភ្ញៀវទេសចរ៕

នាយករដ្ឋមន្ត្រីថៃបារម្ភពី ទឹកជំនន់នៅខេត្តភាគខាងត្បូង

0

ប្រទេសថៃ ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បារម្ភពីពលរដ្ឋថៃរស់នៅខេត្តភាគត្បូង ដោយលោកបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធត្រៀមចាត់វិធានការតំបន់ណាដែលមានទឹកជំនន់ភ្លាមៗ ឬទឹកហូរពីព្រៃភ្នំ ចន្លោះពីថ្ងៃទី៦-១១ ខែមករា ។ ស្ថាប័នទាំងនេះត្រូវជូនដំណឹងជាមុន និងជម្លៀសពលរដ្ឋចេញ ។

លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ បានថ្លែងកាលពីថ្ងៃទី៥ ខែមករាថា ដោយមានការព្យាករអាកាសធាតុរបស់ឧតុនិយមថា មានសម្ពាធអាកាសទាបក្នុងបរិវេណសមុទ្រចិនខាងត្បូង ទើបធ្វើឱ្យថ្ងៃទី៦-៨ ខែមករា ខេត្តភាគខាងត្បូងមានភ្លៀងធ្លាក់ច្រើន និងខ្លាំងតាមតំបន់ ។ លោកបន្ថែមថា ហេតុនេះទើបនាយករដ្ឋមន្ត្រីបញ្ជាក់ហើយបញ្ជាក់ទៀតដល់គ្រប់ស្ថាប័នទាំងអស់ និងអភិបាលខេត្តនានាត្រៀមខ្លួន និងប្រយ័ត្នចំពោះស្ថានការណ៍ទឹកជំនន់ ជាពិសេស កម្រិតទឹកដែលកើនឡើងយ៉ាងរហ័ស ។

ក្រៅពីនេះ លោកប្រាយុទ្ធ បានជំរុញឱ្យប្រយ័ត្នផងដែរចំពោះអាងស្តុកទឹកទំហំធំដែលបរិមាណទឹកនឹងកើនឡើង រួមទាំងអាងស្តុកទឹកទំហំកណ្តាល និងទំហំតូច ដើម្បីចៀសវាងផលប៉ះពាល់ ឬប៉ះពាល់តិចបំផុតដល់ពលរដ្ឋ និងអ្នកប្រមុខមុខរបរតាមតំបន់ឆ្នេរតាំងពីខេត្តនគររាជសីម៉ា ដល់ខេត្តណារ៉ាធីវ៉ាត់ ។ លោកថា ត្រូវជួយជម្លៀសពលរដ្ឋក្នុងតំបន់ភ្លាមៗ ការពារកុំឱ្យស្លាប់បាត់បង់ជីវិត និងខូចទ្រព្យសម្បត្តិរបស់ពួកគាត់ ។

សម្រាប់ការត្រៀមខ្លួនរបស់ស្ថាប័នពាក់ព័ន្ធ ដែលលោកប្រាយុទ្ធ ផ្តល់ភាពសំខាន់នោះ ដូចជា ការតាមដានអាកាសធាតុ និងទឹកជាបន្តបន្ទាប់ ជាពិសេស តំបន់មានភ្លៀងធ្លាក់ច្រើនជាង៩០មីលីម៉ែត្រក្នុងពេល២៤ម៉ោង និងតំបន់ធ្លាប់ជួបទឹកជំនន់ជាប្រចាំ ។ លើសពីនេះ ត្រូវគ្រប់គ្រងអាងស្តុកទឹកទំហំធំ ទំហំកណ្តាល ទំហំតូច ព្រមទាំងទ្វារទឹក ការពារប្រភពទឹកពីលើដល់ក្រោម ឥទ្ធិពលឡើងចុះនៃទឹកសមុទ្រ បំបាត់អ្វីរារាំងផ្លូវទឹក ត្រៀមឧបករណ៍ និងប្រព័ន្ធទំនាក់ទំនង ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា ។ សំខាន់ គឺប្រកាសពីស្ថានការណ៍ទឹកជំនន់ និងដាស់តឿនដល់ពលរដ្ឋដែលគិតថា ពួកគេនឹងរងគ្រោះឱ្យបានដឹងជាមុន ៕