Home Blog Page 1915

ពីផ្លូវក្រោមដី ក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលនៃកណ្តាលទីក្រុងបាងកក

0

អ្នកទេសចរនៅទីក្រុងបាងកក កំពុងចាប់អារម្មណ៍ផ្លូវរូងក្រោមដីថ្មីចំនួនពីរ ទៅកាន់កន្លែងទាក់ទាញប្រវត្តិសាស្ត្រដូចជា Grand Palace, Wat Phra Kaew , ទីសក្ការៈបូជាក្រុង និងទីសក្ការបូជា Sanam Luang ។

ផ្លូវរូងក្រោមដី ដោយមានបំពាក់ម៉ាស៊ីនត្រជាក់ត្រូវបានបើកដំណើរការ កាលពីថ្ងៃទី១ ខែមករា ក្នុងសង្កាត់ Old Town នៃ Phra Nakhon ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នូវជម្រើសដ៏ងាយស្រួល និងសុវត្ថិភាពសម្រាប់ផ្លូវខាងលើ។Raan Jay Fai and the Grand Palace in Bangkok - Travelling Minions

ការសាងសង់ផ្លូវរូងក្រោមដីនេះត្រូវបានផ្តួចផ្តើមឡើងនៅក្នុងខែកក្កដា ឆ្នាំ ២០២០ ដោយអតីតអភិបាលក្រុងបាងកក លោក Aswin Kwanmuang ក្នុងតម្លៃ ១.១ ពាន់លានបាត។ ផ្លូវក្រោមដីទាំងពីរនេះ អាចផ្ទុកអ្នកថ្មើរជើងបានជាង ៣៥០០០ នាក់ក្នុងមួយថ្ងៃ៕

មនុស្ស២នាក់បាញ់ថ្នាំពណ៌ដាក់ទ្វារការិយាល័យនាយករដ្ឋមន្ត្រី

0

ប្រទេសបារាំង ៖ មនុស្ស២នាក់បានបាញ់ថ្នាំពណ៌ដាក់ទ្វារចូលការិយាល័យរបស់នាយករដ្ឋមន្ត្រីបារាំង ដើម្បីតវ៉ាប្រឆាំងនឹងអាកាសធាតុក្តៅក្នុងប្រទេសនេះ ខណៈរដ្ឋាភិបាលមិនអាចកែលម្អគុណភាពខ្យល់នៅក្នុងទីក្រុងនានាតាមការសន្យា ។

អ្នកតវ៉ានឹងអាកាសធាតុក្តៅទាំង២នាក់បានបាញ់ថ្នាំពណ៌ដាក់ទ្វារចូលការិយាល័យនាយករដ្ឋមន្ត្រីបារាំង កាលពីថ្ងៃទី៤ ខែមករា កន្លងមក ដើម្បីប្រឆាំងនឹងក្រុមការងារអាកាសធាតុ Derniere Renovation ឬហៅថា Last Renovation ដែលបង្កើតឡើងដោយរដ្ឋាភិបាល ។ អ្នកទាំងពីរបានពាក់អាវយឺតសរសេរលើអាវថា អ្នកណាខុស ក្រោយមកពួកគេត្រូវបានប៉ូលិសចាប់ខ្លួន ។French climate activists spray-paint front of prime minister's office

នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលបរាជ័យក្នុងការធ្វើតាមការប្តេជ្ញាចិត្តជួយដោះស្រាយការផ្លាស់ប្តូរអាកាសធាតុក្នុងប្រទេសបារាំង ។ ទោះជាយ៉ាងណា នៅមិនទាន់មានប្រតិកម្មអ្វីពីការិយាល័យនាយករដ្ឋមន្ត្រី Elizabeth Bourne ទេ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ តុលាការកំពូលរបស់បារាំង បានបញ្ជាឱ្យរដ្ឋាភិបាលបង់ប្រាក់ការផាកពិន័យចំនួន១០លានយូរ៉ូដល់ទៅ២លើក ដោយសាររដ្ឋាភិបាលមិនអាចកែលម្អគុណភាពខ្យល់ក្នុងទីក្រុងធំៗ ហើយនៅឆ្នាំ២០២១ ក៏ធ្លាប់មានការពិន័យប្រាក់១០លានយូរ៉ូដែរក្រោមហេតុផលដូចគ្នា ។Ministry of Ecology becomes the latest French target for climate activists  | Euronews

កាលពីឆ្នាំ២០១៧ តុលាការកំពូលនេះក៏បានបញ្ជាឱ្យរដ្ឋាភិបាលបារាំងកាត់បន្ថយកម្រិតនីដ្រូហ្សែន ឌីអុកស៊ីក និងលម្អងធូលីនៅតាមខេត្តជាង២០ តាមស្តង់ដារអឺរ៉ុប ៕

ប្រភព ៖ TNN World

សភាវៀតណាម បណ្តេញឧបនាយករដ្ឋមន្ត្រី ២រូបចេញពីតំណែង ពីបទពុ.ក.រ.លួ.យ

0

រៀតណាម៖ ក្រុមប្រឹក្សាវៀតណាម បានរាយការណ៍កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ស្តីពីវឌ្ឍនភាពនៃកិច្ចប្រជុំសភានីតិប្បញ្ញត្តិជាតិពិសេសរបស់វៀតណាម ដោយក្នុងកិច្ចប្រជុំនេះ សភា រួមទាំងនាយករដ្ឋមន្ត្រី Pham Minh Ching បានបណ្ដេញ ឧបនាយករដ្ឋមន្ត្រីពីររូប គឺលោក វ៉ូ ដុក ដាម(Vu Duc Dam) និង លោក ហ្វាម បិង មិង(Pham Binh Minh) ដោយមិនបញ្ជាក់ពីមូលហេតុ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចំណាត់ការនេះបានកើតឡើង ខណៈរដ្ឋាភិបាលវៀតណាមបង្កើនការបង្ក្រាបអំពើពុករលួយក្នុងប្រទេស  ជាលទ្ធផលមន្ត្រីរដ្ឋាភិបាល និងពាណិជ្ជកររាប់រយនាក់ត្រូវបានចាប់ខ្លួន និងកាត់ទោស បូករួមទាំងលោក Vu Duc Dam និង Pham Binh Minh បន្ទាប់ពីមានការរៀបចំចំនួនសមាជិកក្រុមប្រឹក្សាដើម្បីបោះឆ្នោតគាំទ្រការដកដំណែងនេះ ក្នុងចំណោម ប្រតិភូចំនួន ៤៨៤ រូបដែលបានបោះឆ្នោតមាន ៤៧៦ រូបបានអនុម័តលើការបណ្តេញចេញ និង ៨ នាក់មិនបានបោះឆ្នោត។ នេះបើយោងតាម ចំនួនសរុបដែល ផ្តល់ដោយរដ្ឋសភា។

ជាមួយគ្នានោះផងដែរប្រភពដដែលបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប៉ូលីសបានធ្វើការចាប់ខ្លួនជំនួយការរបស់លោក Vu Duc Dam ដោយចោទប្រកាន់ពីបទរំលោភអំណាច ព្រមទាំងជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនៅក្រុមហ៊ុន Viet A Technology JSC ដែលជាក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះនៅក្នុងខែកញ្ញា ឆ្នាំ២០២២កន្លងទៅ អាជ្ញាធរក៏បានចាប់ខ្លួន លោក វៀន ក្វាង លិន(Nguyen Quang Linh) ដែលជាជំនួយការរបស់លោក Pham Binh Minh និង លោក វៀន ថាន ហៃ (Nguyen Than Hai)ដែលជាប្រធាននាយកដ្ឋានកិច្ចការបរទេសរបស់ប្រទេសវៀតណាម ដោយចោទប្រកាន់ពីការទទួលសំណូក ខណៈពេលដែលលោករៀបចំជើងហោះហើរធ្វើមាតុភូមិនិវត្តន៍សម្រាប់ជនជាតិស៊ីវិលវៀតណាមនៅបរទេសអំឡុងពេលមានជំងឺកូវីដ-១៩រាតត្បាតខ្លាំង។

គួររំលឹកផងដែរថា កាលពីឆ្នាំមុន អាជ្ញាធរវៀតណាមបានផ្តួចផ្តើមការស៊ើបអង្កេតឧក្រិដ្ឋកម្មលើបុគ្គលយ៉ាងហោចណាស់ ៤,៦៤៦នាក់ ជាមួយនឹង ២,៤៧៤ ករណីសម្រាប់ការរំលោភបំពានដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ ការរំលោភបំពានអំណាច និងកំហុសផ្នែកសេដ្ឋកិច្ច។ ហើយ ចាប់តាំងពីដើមឆ្នាំ ២០២១ មក ការិយាល័យនយោបាយ និងគណបក្សបានដាក់វិន័យលើមន្ត្រីយ៉ាងតិចចំនួន ៦៧ នាក់ ក្រោមការគ្រប់គ្រងរបស់ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន រួមទាំងរដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីចំនួន ៥ រូប រួមទាំងប្រធានខេត្តចំនួន ១៣ រូប និងអតីតប្រធាន និងមន្ត្រីថ្នាក់ក្រោមចំនួន ២០ នាក់ផងដែរ៕ ប្រភព៖ Khaosod

 

ធនាគារអេស៊ីលីដា បើកសម្ពោធសាខាទី២៦៤ជាផ្លូវការ ស្ថិតនៅផ្សារទំនើបអ៊ីអនមានជ័យ

0

ភ្នំពេញ៖ ធនាគារអេស៊ីលីដា​ ភីអិលស៊ី សាខាថ្មីនៅផ្សារទំនើបអ៊ីអនមានជ័យ(អ៊ីនអន ៣) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៦មករា។ ទីតាំងនេះ គឺជាសាខាទី២៦៤របស់ធនាគារអេស៊ីលីដានៅទូទាំងប្រទេស។​

ធនាគារអេស៊ីលីដា ត្រូវបានពង្រីកសាខាថ្មីជាបន្តបន្ទាប់ ហើយ សម្រាប់ការពង្រីកសាខាដល់ផ្សារទំនើបអ៊ីអនមានជ័យនេះ គឺដើម្បីបង្កើនលទ្ធភាពក្នុងការផ្តល់សេវាកម្មឱ្យអតិថិជនដល់ទីកន្លែងដែលកាន់តែរហ័ស និង មានសុវត្ថិភាព។ បើតាមអ្នកស្រី កែប ពិសី​​ នាយិកាសាខាធនាគារអេស៊ីលីដា​សាខាផ្សារទំនើបអ៊ីអនមានជ័យ លក្ខណៈពិសេសរបស់ធនាគារអេស៊ីលីដា​សាខាថ្មីនេះ គឺការផ្តល់សេវាកម្មឱ្យអតិថិជនបានជារៀងរាល់ថ្ងៃ បើទោះបីស្ថិតក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍​ ឬ ថ្ងៃឈប់សម្រាកបុណ្យទានអ្វីក៏ដោយ។​

អតិថិជនមកទទួលសេវាកម្មនានា នៅធនាគារអេស៊ីលីដា សាខាផ្សារទំនើបអ៊ីអនមានជ័យ នាព្រឹកថ្ងៃទី៦មករា ឆ្នាំ២០២៣។

«សម្រាប់អតិថិជន គឺមានភាពងាយស្រួល។ បានន័យថា​ ថ្ងៃបុណ្យ! ថ្ងៃឈប់សម្រាក​ពីការងារ​សាធារណជនអាចមកទទួលសេវាកម្មនៅធនាគារអេស៊ីលីដាសាខាផ្សារទំនើបអ៊ីអនមានជ័យនេះបាន​»។ អ្នកស្រី ពិសី​ ថ្លែងបែបនេះមកកាន់អ្នកសារព័ត៌មាន ដោយបញ្ជាក់ថា ចំពោះអ្នកដែលទំនេរពីការងារនាពេលល្ងាចក៏អាចមកទទួលសេវាកម្មនានារបស់ធនាគារអេស៊ី​នៅសាខាផ្សារទំនើបអ៊ីអនមានជ័យនេះបាន ផងដែរ។

ជាមួយគ្នានេះ​អ្នកស្រី សុខ​ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា​ បានលើកឡើងថា​ ការពង្រីកសាខាធនាគារអេស៊ីលីដានៅអ៊ីអនមានជ័យនេះ គឺជាការដើរតាមអតិថិជនគោលដៅរបស់ខ្លួនដែលមានការកើនឡើងជាលំដាប់ ខណៈផ្សារទំនើបអ៊ីអន ជាដៃគូយុទ្ធសាស្រ្តរបស់អេស៊ីលីដា។ អ្នកស្រីបាននិយាយយ៉ាងដូច្នេះ៖ « ផ្សារទំនើបអ៊ីអនត្រូវបានពង្រីកដល់ទីណា [នោះ] សេវាកម្មធនាគាររបស់យើងក៏ត្រូវតែដល់ទីនោះដែរ​ ដើម្បីតាមបម្រើដៃគូរបស់យើង ក៏ដូចជាបម្រើអតិថិជនរបស់ធនាគារយើង»។

ជាយុទ្ធសាស្ត្រ ធនាគារអេស៊ីលីដា​នឹងត្រូវបានពង្រីកទីតាំងឬសាខានៅគ្រប់ទីកន្លែងនិងតំបន់នានា ដើម្បីបម្រើសេវាកម្មដល់អតិថិជន​របស់ខ្លួនដែលមានដល់ជិត៤លាននាក់នៅទូទាំងប្រទេសនាពេលបច្ចុប្បន្ន​។ ក្រៅពីការផ្តល់សេវាឱ្យអតិថិជនដោយផ្ទាល់ហើយនោះ អេស៊ីលីដា ម៉ូបាល (ACLEDA Mobile) ក៏កំពុងបំពេញតួនាទីក្នុងការផ្តល់សេវាកម្មយ៉ាងល្អ​ រហ័ស និងងាយស្រួលដល់អតិថិជន​ ស្របតាមការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា ផងដែរ។ នេះបើ​អ្នកស្រី សុខ​ សោភា៕

ក្រសួងកសិកម្ម នឹងកាត់បន្ថយឈ្មួញកណ្តាលណាដែលគ្មានប្រយោជន៍ក្នុងទីផ្សារ

0

ភ្នំពេញ៖ លោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ថា មុននឹងកាត់បន្ថយឈ្មួញកណ្តាលក្រសួងក៏ត្រូវតែត្រួតពិនិត្យឱ្យបានច្បាស់លាស់ផងដែរថា តើឈ្មួញកណ្តាលប្រភេទណាដែលមានប្រយោជន៍ក្នុងសង្វាក់ផលិតកម្ម និងឈ្មួញកណ្តាលប្រភេទណាដែលមិនមានប្រយោជន៍នៅក្នុងសង្វាក់ផលិតកម្ម។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មខាងលើនេះ គឺធ្វើឡើងស្របពេលដែលមានមតិមួយចំនួនបានលើកឡើងដោយចង់ឱ្យក្រសួងលុបបំបាត់ឈ្មួញកណ្តាលចេញ។

ទន្ទឹមនឹងការលើកឡើងខាងលើនេះលោករដ្ឋមន្រ្តីក្រសួងកសិកម្មបានបញ្ជាក់ដែរថា ការកាត់ចេញនូវឈ្មួញកណ្តាលដែលមិនមានប្រយោជន៍នេះ គឺជាចំណុចមួយដែលសំខាន់ណាស់ ក្នុងការកាត់បន្ថយចំណាយនិងរៀបចំខ្សែសង្វាក់ផលិតកម្មឱ្យមានប្រសិទ្ធិភាព ហើយការកាត់បន្ថយនេះទៀតសោតគឺទាក់ទងទៅនឹងបញ្ហាព័ត៌មានមួយចំនួននិងបញ្ហាអាជ្ញាបណ្ណដែលគ្មានសកម្មភាព។ លោកបន្តថា នៅ​ពេល​ខាងមុខនេះក្រសួងកសិកម្មនិងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏នឹងរៀបចំនូវប្រព័ន្ធព័ត៌មានវិទ្យាឬAPP មួយដើម្បីភ្ជាប់រវាងអ្នកលក់និងអ្នកទិញ។

ទាក់ទងទៅនឹងការលើកឡើងរបស់លោកឌិត ទីណា ពាក់ព័ន្ធទៅនឹងការកាត់បន្ថយឈ្មួញកណ្តាលដែលមិនមានប្រយោជន៍នៅក្នុងខ្សែសង្វាក់ផលិតកម្មនេះដែរ លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជាបានបញ្ជាក់តាមរយៈវិទ្យុវាយោនារសៀលថ្ងៃទី០៥ ខែមករាថា លោកគាំទ្រ ចំពោះការដាក់ចេញនូវទស្សនទានថ្មីរបស់ក្រសួងកសិកម្មនេះ ព្រោះលោកសង្កេតឃើញថា កត្តាឈ្មួញកណ្តាលនេះហើយ ដែលបណ្តាលឱ្យមានបញ្ហាឥតឈប់ឈរ ដោយបានកេងចំណេញផលប្រយោជន៍ ទម្លាក់ថ្លៃផលិតផលកសិករ។ ទន្ទឹមនឹងនេះលោកក៏បានស្នើឱ្យក្រសួងកសិកម្មបង្កើតនូវយន្តការតាមដានពីឈ្មួញកណ្តាលបន្ថែមផងដែរ។

សូមជម្រាបថា នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា»នេះដែរលោកឌិត ទីណា ក៏បានរំលេចដែរថា ការសម្លឹងមើលវិស័យកសិកម្មទាំងមូលក្នុងខ្សែសង្វាក់ផលិតកម្ម គឺមិនផ្តោតតែទៅលើអ្នកផលិតទេ ព្រោះកសិករត្រូវពឹងផ្អែកលើតួអង្គសំខាន់ៗមួយចំនួនទៀតដូចជា៖អ្នកនាំចូលវត្ថុធាតុដើម, អាជីវករ,អ្នកកែច្នៃនិងអ្នកប្រើប្រាស់។ លោកបន្ថែមថា ក្រសួងចង់បានការរីកចម្រើនព្រមគ្នា សម្រាប់តួអង្គទាំងអស់នៅក្នុងខ្សែសង្វាក់ផលិតកម្ម ហើយការដែលទុកចោល ឬមិនផ្តល់សារៈសំខាន់ដល់តួអង្គណាមួយ នឹងនាំឱ្យខ្សែសង្វាក់ផលិតកម្មទាំងមូលជាប់គាំងនិងជួបបញ្ហា ៕

ភ្នំភ្លើងដ៏ធំរបស់រដ្ឋហាវ៉ៃ បានផ្ទុះឡើងម្ដងទៀត បញ្ចេញកំអែរភ្លើងយ៉ាងសន្ធោសន្ធៅ

0

បរទេស៖ សហរដ្ឋអាមេរិកបានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើង Kilauea នៃរដ្ឋហាវ៉ៃ ដាក់ជាតំបន់ក្រហម បន្ទាប់ពីមានការផ្ទុះឡើងជាលើកទីបីចាប់តាំងពីចុងឆ្នាំ ២០១៨មកម្លេះ។

នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងហូណូលូលូ សហរដ្ឋអាមេរិក ថាទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានរាយការណ៍អំពីភ្នំភ្លើង Kilauea មានកម្ពស់ ១.២៤៧ ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Puu រដ្ឋ Ohio ភាគអាគ្នេយ៍នៃកោះហាវ៉ៃ ដែលជាកោះធំជាងគេក្នុងចំណោមកោះទាំងប្រាំបីនៅក្នុងរដ្ឋហាវ៉ៃ ដោយមានការផ្ទុះដ៏ខ្លាំងក្លាម្ដងទៀត ចាប់តាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយពីភ្នំនេះមានការផ្ទុះឡើងជាលើកទី៤ចាប់តាំងពីឆ្នាំ ២០១៨មកម្លេះ។

បន្ថែមពីនោះ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានបង្កើនការជូនដំណឹងអំពីការផ្ទុះភ្នំភ្លើង Kilauea នេះដោយបានដាក់ជាតំបន់ “ក្រហម” ដែលជាការកត់សម្គាល់នៃការផ្ទុះលើកទី៤របស់ភ្នំភ្លើងដ៏ធំមួយនេះ ក្នុងរយៈពេលជាច្រើន ឆ្នាំ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២០ និងផ្ទុះម្ដងទៀតក្នុងខែតុលា ឆ្នាំ ២០២១។

គួរបញ្ជាក់ផងដែរថាកាលពីពាក់កណ្តាលឆ្នាំ ២០១៨ ភ្នំភ្លើង Kilauea បានផ្ទុះឡើងយ៉ាងខ្លាំង កំអែរជាច្រើនគីឡូម៉ែត្រ បានហៀរចេញមកក្រៅ ខូចខាតផ្ទះប្រជាពលរដ្ឋ និងតំបន់កសិកម្មដ៏ច្រើន  និងមនុស្សជាង ១០,០០០ នាក់ត្រូវបានជម្លៀសចេញនៅពេលនោះ ខណៈដែលអាជ្ញាធរហាវ៉ៃប៉ាន់ស្មានការខូចខាត ដែលបានកើតឡើងចំពោះឧស្សាហកម្មទេសចរណ៍ ពីការផ្ទុះភ្នំភ្លើង Kilauea នាពេលនោះ ដែលមានរយៈពេលជាច្រើនខែក្នុងតម្លៃប្រហែល ៣ លានដុល្លារអាមេរិក៕ ប្រភព៖ Dailynews

 

អូស្ត្រាលីបញ្ជាទិញប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ HIMARS ពីអាមេរិក

0

ប្រទេសអូស្ត្រាលី ៖ អូស្ត្រាលីបានបង្ហើបកាលពីថ្ងៃទី៥ ខែមករាថា ខ្លួនត្រៀមទិញប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ HIMARS មានរូបរាងដូចគ្នានឹងគ្រឿងដែលបញ្ជូនទៅប្រទេសអ៊ុយក្រែនសម្រាប់តទល់ជាមួយរុស្ស៊ី ។ អូស្ត្រាលីសង្ឃឹមថា នឹងយកវាមកប្រចាំការនៅក្នុងប្រទេសឆ្នាំ២០២៦-២០២៧ ខាងមុខនេះ ។M142 HIMARS - Wikipedia

លោក Pat Conroy នាយករដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បានថ្លែងទៅកាន់សារព័ត៌មាន ABC ថា ដោយឃើញពីប្រសិទ្ធភាពរបស់ប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ HIMARS របស់អាមេរិកបញ្ជូនឱ្យប្រទេសអ៊ុយក្រែនតទល់ជាមួយការឈ្លានពានរបស់រុស្ស៊ី ទើបធ្វើឱ្យលោកសម្រេចចិត្តបញ្ជាទិញវាមកប្រចាំការនៅក្នុងប្រទេស ។ រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចចិត្តទិញប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះ HIMARS ពីអាមេរិកយ៉ាងរហ័ស ដោយរំពឹងថា ប្រព័ន្ធនេះនឹងអាចការពារប្រទេសអូស្ត្រាលីពីការវាយលុក ។

ទោះយ៉ាងណា ក្រសួងការពារជាតិអូស្ត្រាលីមិនបានប្រាប់ពីតម្លៃវាទេ គ្រាន់តែបង្ហើបថា អូស្ត្រាលីនឹងចំណាយប្រាក់ប្រមាណពី១.០០០-២.០០០លានដុល្លារអូស្ត្រាលី រីឯអាវុធផ្សេងទៀតមាន កាំជ្រួចវាយប្រហាររបស់កងទ័ពជើងទឹកន័រវេស ដែលនឹងយកមកដាក់លើនាវាពិឃាត និងនាវាចម្បាំងតាំងពីឆ្នាំ២០២៤តទៅ ។ ប្រព័ន្ធរ៉ុក្កែតនេះអាចបាញ់បានចម្ងាយពី៣០ ទៅ៣០០គីឡូម៉ែត្រ និងបាញ់បានឆ្ងាយដល់៥០០គីឡូម៉ែត្រ ។HIMARS Strike in Kherson Claims 12th Russian General: Report

អ្នកសារព័ត៌មានសួរថា តើអូស្ត្រាលីគិតយ៉ាងណា ខណៈ HIMARS នឹងត្រូវឈរជើងក្នុងតំបន់ប៉ាស៊ីហ្វិក ហើយប្រទេសចិនកំពុងតែរីកចម្រើនជាបន្តបន្ទាប់ផ្នែកកងទ័ព និងការទូត ? លោកនាយករដ្ឋមន្ត្រីថ្លែងថា ប្រព័ន្ធនេះអាចផ្លាស់ទីបានយ៉ាងងាយស្រួល ហើយអាចដឹកជញ្ជូនទៅទីណាក៏ដែរក្នុងពិភពលោក ៕

ប្រភព ៖ TNN World

ជូនជាដំណឹង! ភ្លៀងធ្លាក់រលឹមតិចៗដូចព្រឹកមិញនេះ នឹងបន្តរហូតដល់ថ្ងៃទី១១ ខែមករា

0

ភ្នំពេញ៖ ភ្លៀងរលឹមក្នុងកម្រិតពីខ្សោយទៅមធ្យមបានធ្លាក់រាយប៉ាយមិនស្មើលើគ្រប់បណ្តាខេត្តនៅប៉ែកខាងកើតទន្លេមេគង្គហើយបន្តមកលើរាជធានីភ្នំពេញនិងបណ្តាខេត្តនៅប៉ែកខាងលិចទន្លេមេគង្គជាមួយនឹងធាតុអាកាសត្រជាក់ស្រឹបហើយភ្លៀងរលឹមបែបនេះអាចកើតមានរាល់ថ្ងៃរហូតទៅដល់ថ្ងៃទី១១ខែមករាតែភ្លៀងធ្លាក់មិនព្រមពេលជាមួយគ្នាទេ ម្តងធ្លាក់ខាងនេះម្តងទៅធ្លាក់ខាងនោះ។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៦ខែមករាឆ្នាំ២០២២ថា ភ្លៀងរលឹមដោយ សារឥទ្ធិពលសម្ពាធទាបរុញមកពីសមុទ្រចិនខាងត្បូងបានធ្លាក់រាយប៉ាយនៅគ្រប់ខេត្តប៉ែកខាងកើតទន្លេមេគង្គនិងបន្តដល់រាជធានីភ្នំពេញនិងខេត្តនៅប៉ែកខាងលិចទន្លេមេគង្គនៅព្រឹកថ្ងៃទី៦ខែមករានេះ តែអាចនឹងមិនបានទៅដល់តំបន់ទំនាបកណ្តាលភាគពាយព្យទេ គឺត្រឹមបឹងទន្លេសាបនិងតំបន់តំបន់ខ្ពងរាបភាគឦសាននិងភាគខាងជើងក្នុងកម្រិតពីតិចទៅមធ្យម។

អ្នកនាំពាក្យក្រសួងជំនាញខាងលើបាននិយាយឱ្យដឹងទៀតថាភ្លៀងរំលឹមធ្លាក់រាយប៉ាយមិនស្មើជាមួយនឹងអាកាសធាតុត្រជាក់ស្រឹបនេះ បន្តកើតមានរាល់ថ្ងៃរហូត ដល់ថ្ងៃទី១១ខែមករា តែមានបរិមាណមិនច្រើនទេ។នៅថ្ងៃទី៥និងទី៦ខែមករាភ្លៀងរលឹមបានធ្លាក់ដោយកន្លែងនៅក្នុងខេត្តមណ្ឌកគិរី ត្បូងឃ្មុំ ក្រចេះ កំពង់ធំ ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ រាជធានីភ្នំពេញហើយនៅថ្ងៃនេះ(៦មករា)និងថ្ងៃបន្ទាប់បរិមាណទឹកភ្លៀងធ្លាក់អាចកើនឡើងជាពិសេសនៅអំឡុងថ្ងៃទី៩និងទី១០ខែមករា ដោយសារឥទ្ធិពល សម្ពាធទាបថ្មីរុញដើរមកពីសមុទ្រប៉ាស៊ីហ្វិកចូលដល់សមុទ្រចិនខាងត្បូងចំភាគកណ្តាលប្រទេសវៀតណាម។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២៣ បានជូនដំណឹងស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៤ដល់ថ្ងៃ១០ខែមករាថាព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែមករាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មរុញមកពីភាគខាងក្រោម(ត្បូង)នៃសមុទ្រចិនខាងត្បូង ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែមករាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននិងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។

នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពអាកាសធាតុបែបខាងលើធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២១ទៅ២៤អង្សាសេ សីតុណ្ណភាពអតិបរមាមានពី២៨ទៅ៣០អង្សាសេ។នៅអំឡុងពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមករា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។
សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី១៨ទៅ២១អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៨ទៅ៣០អង្សាសេ។នៅអំឡុងពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែមករា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។

នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អអ្សាសេ សីតុណ្ណភាពអតិបរមាមានពី២៨ទៅ៣០អង្សាសេ។នៅអំឡុងពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែមករា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើនិងអាចមានខ្យល់បក់ពីបង្គួរទៅខ្លាំង។ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរផងដែរ ៕

មហាជនរិះគន់យ៉ាងចាស់ដៃ ក្រោយព្រះអង្គម្ចាស់ Harry បានលាតត្រដាងពីជីវិតពិតពីអតីតកាល

0

បរទេស៖ មហាជនជាច្រើនបានធ្វើការរិះគន់ព្រះអង្គ Harry ក្រោយពីព្រះអង្គបានធ្វើការសារភាពថាកាលពីអតីតកាលគាត់បានប្រើប្រាស់ថ្នាំកូកាអ៊ីន និងធ្លាប់បានឈ្លោះប្រកែកគ្នាម្តងហើយម្តងទៀតជាមួយគ្រួសារ។

ព្រះអង្គម្ចាស់ Harry ជាបុត្រារបស់ព្រះអង្គ Charles III ដែលកំពុងតែគ្រប់គ្រោងសោយរាជ្យនាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ កាលពីពេលថ្មីៗកន្លងទៅនេះ មានរឿងរ៉ាងដ៏គួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងក្រោយពីក្នុងរាជវង្សអង់គ្លេស នៅពេលដែលព្រះអង្គម្ចាស់ Harry បានធ្វើការបង្ហាញព័ត៌មានពីបទពិសោធន៍ផ្ទាល់ខ្លួនតាមរយៈការសរសេរសៀវភៅ “Spare” ដែលបានបង្ហាញថាព្រះអង្គធ្លាប់បានប្រើប្រាស់គ្រឿងញៀនក្នុងវ័យជំទង់ និងការឈ្លោះប្រកែកគ្នា ព្រមទាំងប្រយុទ្ធគ្នារវាងបងប្អូនបង្កើត បន្ទាប់ពីបងប្រុសបានស្តីបន្ទោសថាព្រះអង្គមានអាកប្បកិរិយា “ឈ្លើយ”។

ទោះជាយ៉ាងណាព្រះអង្គម្ចាស់ Harry បានបង្ហាញព័ត៌មានជាច្រើននៅក្នុងសៀវភៅ Spare អំពីបទពិសោធន៍ផ្ទាល់ខ្លួន និងការចងចាំរបស់គាត់ ដែលកំពុងក្លាយជាប្រធានបទនៃការរិះគន់សាធារណៈ បន្ទាប់ពីសៀវភៅនេះត្រូវបានចេញផ្សាយនៅក្នុងប្រទេសអេស្ប៉ាញ។

ព្រះអង្គម្ចាស់ Harry បានសារភាពថាបានទ្រង់បានប្រើប្រាស់គ្រឿងញៀននៅពេលព្រះអង្គនៅជាសិស្សនៅសាលា Eton  ក្នុងវ័យ ១៧ព្រះវស្សា ហើយគាត់ក៏បានសារភាពថាបានប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំមកហើយ ដែលថ្នាំមួយចំនួនពីមុនរួមមាន កូកាអ៊ីន កញ្ឆា និង ‘ផ្សិតមួយប្រភេទដែលមានឥទ្ធិពល hallucinogenic និងធ្វើឱ្យអ្នកប្រើប្រាស់ស្រវឹង។

ការប្រព្រឹត្តិទង្វើទាំអស់នេះ ព្រះអង្គបានអះអាងថាធ្វើដើម្បី “សម្រាប់ការសប្បាយ” និង “សម្រាប់ការព្យាបាល” ពីព្រោះទាំងនេះបានផ្តល់ឱ្យទ្រងនូវពន្លឺនៃ “សេចក្តីពិត” នៅក្នុងពិភពលោកដែលគាត់រស់នៅ។

នៅក្នុងសៀវភៅចុងក្រោយបង្អស់ ព្រះអង្គម្ចាស់ Harry បានពិពណ៌នាអំពីការជក់បារីជាច្រើនដង។រួមទាំងអារម្មណ៍ដែលស្ទើរតែមិនអាចអត់បាន។

ពិតណាស់វាបានក្លាយជារឿងអាស្រូវ ក្នុងប្រព័ន្ធផ្សព្វផ្សាយដ៏ពេញនិយមលើបណ្ដាញសង្គមសម្រាប់បទពិសោធដែលទ្រង់ធ្លាប់ប្រព្រឹត្តិកន្លងមក។

គួរបញ្ជាក់ផងដែរថាសៀវភៅ Spare ដែលជាសៀវភៅមាន ៤១៦ ទំព័រដែលបោះពុម្ពដោយ Penguin Random House គ្រោងនឹងចេញលក់នៅក្នុងហាងលក់សៀវភៅជាផ្លូវការនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះហើយ៕ ប្រភព៖ Dailynews

 

 

 

ឥណ្ឌូនេសុី ដាក់ពង្រាយកងអន្តរាគមន៍ពិសេសជាង៣មុឺននាក់ក្នុងជំនួបប៉ះវៀតណាមល្ងាចនេះ

0

ដោយមើលឃើញពីភាពតានតឹងនៃការប្រកួត AFF Mitsubishi Electric Cup 2022 សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានស្នើឱ្យរឹតបន្តឹងសន្តិសុខក្នុងការប្រកួត ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងឥណ្ឌូនេស៊ី និងវៀតណាម នៅថ្ងៃទី៦ ខែមករា ខាងមុខនេះ។May be an image of 4 people, motorcycle and outdoors

ក្នុងនោះផងដែរ FIFA នឹងចាត់ចែង៖

  • FIFA នឹងបញ្ជូនមន្ត្រីដែលមានបទពិសោធន៍ចំនួន 1 នាក់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រួតពិនិត្យការប្រកួត
  • AFC តែង​តាំង​អ្នក​មើល​ការ​ខុស​ត្រូវ​ការ​ប្រកួត​២​នាក់ អាជ្ញា​កណ្តាល​១​រូប និង​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ម្នាក់
  • AFF បានបញ្ជូនអ្នកជំនាញសន្តិសុខចំនួន 1 នាក់ទៅជួយដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាព សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានសម្រេចថា ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងវៀតណាម នឹងធ្វើឡើងនៅម៉ោង ១៦:៣០នាទី៕No photo description available.May be an image of 4 people, people standing, motorcycle and road

ប្រភព៖ ASEAN