Home Blog Page 1914

កម្ពុជាគួរមានការប្រុងប្រយ័ត្នក្រោយនាយកដ្ឋានឧតុនិយមថៃព្យាករណ៍អាកាសធាតុមិនល្អនៅតំបន់មាត់សមុទ្រ

0

ប្រទេសថៃ៖ ក្នុងនាមជាប្រទេសជិតខាងប្រជាពលរដ្ឋខ្មែរគួរមានការប្រុងប្រយ័ត្ន បន្ទាប់ពីនាយកដ្ឋានឧតុនិយមនៃប្រទេសថៃបានបង្ហាញថាខ្យល់ត្រជាក់ សាយភាយគ្របលើប្រទេសថៃ ដែលធ្វើឱ្យអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់ភាគខាងជើងនៃប្រទេសនាពេលព្រឹកជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះដល់ ៤-២ អង្សាសេ។ ដោយឡែកសម្រាប់ភាគខាងត្បូងនឹងមានភ្លៀងធ្លាក់និងខ្យល់បក់បោកខ្លាំងរហូរដល់កម្រិតកម្ពស់ទឹកសមុទ្រឡើងដល់៤ម៉ែត្រ។


នាថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ នាយកដ្ឋានឧតុនិយមការព្យាករណ៍អាកាសធាតុទូទៅសម្រាប់ ២៤ ម៉ោងក្នុងប្រទេសថៃ បានឱ្យដឹងថាតំបន់ដែលមានសម្ពាធខ្ពស់ ឬម៉ាសខ្យល់ត្រជាក់ខ្លាំង បានរីករាលដាលគ្របដណ្តប់ប្រទេសថៃផ្នែកខាងលើ និងសមុទ្រចិនខាងត្បូង។ ប្រការនេះធ្វើឱ្យអាកាសធាតុត្រជាក់ នៅភាគខាងជើង និង ភាគឦសានប្រទេសថៃសម្រាប់ពេលព្រឹក ដែលសីតុណ្ហភាពនឹងធ្លាក់ចុះពី ៤-២ អង្សាសេ។

ជាមួយគ្នានោះផងដែរ សម្រាប់តំបន់ភាគខាងត្បូងវិញ នឹងមានខ្យល់មូសុងដែលមានកម្លាំងខ្លាំងបោកបក់លើឈូងសមុទ្រថៃ ដែលវានឹងកង្កើនសម្ពាធទាប គ្របដណ្តប់លើសមុទ្រចិនខាងត្បូងផ្នែកខាងក្រោម ហើយនឹងមានការផ្លាស់ទីទៅជិតចុងឧបទ្វីប Yuan ។

ឥទ្ធិពលខាងលើវានឹងបង្កឱ្យមានភ្លៀងធ្លាក់ច្រើន និង ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះនៅភាគខាងត្បូង ជាមួយនឹងរលកខ្យល់នៅឈូងសមុទ្រខាងក្រោមនៃប្រទេសថៃមានកម្លាំងខ្លាំងដែលបណ្ដាលឱ្យមាន រលកសមុទ្រមានកម្ពស់ពី ២ ទៅ ៤ ម៉ែត្រ និងមានផ្គររន្ទះខ្លាំង។

ទោះជាយ៉ាងណាអាជ្ញាធរក្នុងតំបន់ក៏បានព្រមានអ្នកបើកទូកនៅឈូងសមុទ្រថៃ ដោយស្នើឱ្យធ្វើដំណើរឱ្យមានការប្រុងប្រយ័ត្ន ហើយចៀសវាងការជិះទូកនៅតំបន់ដែលមានខ្យល់ព្យុះផ្គររន្ទះ លើសពីនេះចំពោះទូកតូចៗនៅតំបន់នោះ ត្រូវផ្អាកការចាកចេញពីច្រាំងរហូតដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ក៏ដូចជាត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃខ្យល់បក់បោកមកច្រាំងទន្លេក្នុងអំឡុងពេលនេះផងដែរ។

អាស្រ័យហេតុនេះក្នុងនាមយើងជាប្រទេសជិតខាង សូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពល់ ព្រោះថាឥទ្ធិពលនេះនឹងសាយភាយមកកាន់ប្រទេសកម្ពុជាយើងជាក់ជាមិនខាន ជាពិសេសបងប្អូនដែលរស់នៅតំបន់ជាប់សមុទ្រ និងបងប្អូនអ្នកនេសាទតាមដងសមុទ្រជាដើម គួរតែយកចិត្តទុកដាក់ពីសុវត្តិភាពឱ្យបានខ្ពស់៕ ប្រភព៖ Thairath

 

 

ថៃជាប់លំដាប់ទី៩ ជាប្រទេសចង់រស់នៅពេលចូលនិវត្តន៍

0

ប្រទេសថៃ ៖ តាមប្រព័ន្ធផ្សព្វផ្សាយពិភពលោក Forbes ឱ្យដឹងថា ថៃបានជាប់លំដាប់ទី៩ ជាប្រទេសគួរឱ្យចង់រស់នៅពេលចូលនិវត្តន៍ប្រចាំឆ្នាំ២០២៣ ចំណែកប្រទេសលំដាប់លេខ១ គឺព័រទុយហ្គាល់ ។

ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ Forbes បានចាត់ចំណាត់ថ្នាក់ប្រទេសដែលចំណាយថោកបំផុតក្នុងការរស់នៅ ដោយនៅឆ្នាំ២០២៣ អ្នកជំនាញរបស់ International Living បានបង្ហាញពីទីកន្លែងទាំង១០ ដែលគួរឱ្យរស់នៅពេលចូលនិវត្តន៍ ឬអ្នកដែលត្រូវការមានជីវិតល្អប្រសើរ ដោយផ្អែកតាមការវិភាគកត្តាផ្សេងៗដូចជា ការចំណាយក្នុងការរស់នៅ អាកាសធាតុ ទិដ្ឋាការ កន្លែងរស់នៅ និងការព្យាបាលសុខភាពជាដើម ។Thailandtravel guide: Everything you need to know before you go | The  Independent

ប្រទេសគួរឱ្យចង់រស់នៅលំដាប់លេខ១ គឺព័រទុយហ្គាល់ ដោយសារប្រាក់ដុល្លារអាមេរិកថ្លៃជាងធ្វើឱ្យការចាយវាយប្រាក់យូរ៉ូក្នុងប្រទេសនេះចុះថោក ហើយគេអាចស្នើសុំទិដ្ឋាការដោយងាយស្រួលដើម្បីរស់នៅក្នុងរយៈពេលយូរ ។ រីឯការចាយវាយផ្សេងៗសម្រាប់មនុស្ស២នាក់ស្មើប្រមាណ២.៨០០ដុល្លារអាមេរិកក្នុង១ខែ បើរស់នៅម្នាក់ឯង ការចាយវាយស្មើប្រមាណ២.០០០ដុល្លារអាមេរិកក្នុង១ខែ ហើយបើរស់នៅក្នុងទីក្រុងតូចៗ ការចាយវាយនឹងថោកជាងនេះទៀត ។

ចំណែកប្រទេសថៃស្ថិតក្នុងលំដាប់ទី៩ ដូចគ្នានឹងប្រទេសអ៊ីតាលី ចំណុចខ្លាំងគឺថៃមានសីតុណ្ហភាពក្តៅល្មម មានធម្មជាតិ និងវប្បធម៌ដ៏ស្រស់ស្អាត ហើយការចំណាយលើការរស់នៅសមរម្យ ធ្វើឱ្យថៃជាប់ក្នុងលំដាប់ប្រទេសដែលគេចង់មករស់នៅបន្ទាប់ពីចូលនិវត្តន៍ ។Bangkok - What you need to know before you go – Go Guides

អ្នកសារព័ត៌មានរបស់ International Living ឱ្យដឹងថា ជនបរទេសអាចទិញខុនដូបានដោយងាយនៅប្រទេសថៃ ដោយតម្លៃខុនដូមានបន្ទប់គេង២ អាចក្រោម៣ម៉ឺនដុល្លារអាមេរិក ហើយបើជួលវិញក្នុងតម្លៃ១៨០ដុល្លារអាមេរិកក្នុង១ខែ បើរស់នៅ២នាក់អាចចំណាយប្រាក់ត្រឹម១.៥៩៦ដុល្លារអាមេរិកក្នុង១ខែ ។

ចំណែកប្រទេសផ្សេងទៀតដែលជាប់លំដាប់ដូចគ្នា គឺលំដាប់លេខ២ ប្រទេសម៉ិកស៊ិក, លេខ៣ ប៉ាណាម៉ា, លេខ៤ អេក្វាឌ័រ, លេខ៥ កូស្តារីកា, លេខ៦ អេស្ប៉ាញ, លេខ៧ ក្រិក និងលេខ៨ បារាំង ។ អ្នកចាត់ចំណាត់ថ្នាក់នេះបានពិចារណាទិន្នន័យ ប៉ុន្តែមិនមែនមានន័យថា វាជាទិន្នន័យការស្ទង់មតិបែបវិទ្យាសាស្ត្រទេ ព្រោះពួកគេចាត់ឡើងដោយសាកសួរការយល់ឃើញ និងព័ត៌មានពីអ្នករស់នៅទីកន្លែងផ្សេងៗ ។Thailand's Reopening Plan | ThaiEmbassy.com

ទោះយ៉ាងណា ប្រទេសមួយចំនួនមានចំណាត់ថ្នាក់ធ្លាក់ចុះ គឺវៀតណាម និងម៉ាឡេស៊ី ទោះបីប្រទេសទាំងពីរមានអាកាសធាតុក្តៅល្មម មនុស្សម្នារួសរាយ ការចាយវាយក្នុងការរស់នៅថោក ប៉ុន្តែបញ្ហាទិដ្ឋាការធ្វើឱ្យពិបាករស់នៅយូរអង្វែង ៕

ក្រុមតាលីបង់ ចាប់ដៃចិនចុះកិច្ចព្រមព្រៀងឃួងយកប្រេងជាមួយគ្នា

0

អន្តរជាតិ៖ ក្រុមតាលីបង់​ដែល​កំពុង​គ្រប់គ្រងប្រទេស​អាហ្វហ្គានីស្ថាន បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ជា​អន្តរជាតិ​ទី​ ១​ របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​របស់ចិនកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​ ដើម្បី​ឃួង​យក​ប្រេងនិង​អភិវឌ្ឍអាង​ប្រេង​បម្រុង​នៅ​ភាគ​ខាង​ជើង​របស់​ប្រទេស​នេះ។​

ក្រុម​មន្ត្រីជាន់ខ្ពស់​តាលីបង់​ និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​រដ្ឋធានី​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​ លោក​ វ៉ាង យី (Wang Yi)​ បាន​ចូល​រួមក្នុង​ពិធី​ចុះហត្ថលេខា​ ដែល​មាន​ការ​ផ្សាយ​បន្តផ្ទាល់​តាម​ទូរទស្សន៍នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ផង​ដែរ។

រដ្ឋមន្ត្រីក្រសួង​រ៉ែ​អាហ្វហ្គានីស្ថាន​ លោក សាហាប៊ូឌីន ឌីឡាវ៉ាំ (Shahabuddin Dilawar) បានថ្លែងក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន​ ស៊ីនជីង សេនត្រល់ អាស៊ី ផេត្រូលីម អែន ហ្គាស ស៊ីអូ (Xinjiang Central Asia Petroleum and Gas Co) (CAPEIC) ​និង​មាន​ការ​បណ្តាក់​ទុនពី​ចិន​ប្រមាណ​ ១៥០​ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ក្នុង​ការឃួង​ប្រេង​ពី​តំបន់​អាងស្តុក​ទឹក​នៃទន្លេ អាមូរ (Amu) ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក​បាន​បន្ថែម​ទៀត​ថា​ កិច្ចព្រមព្រៀង​នោះ​នឹង​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៤.៥០០ ​គីឡូម៉ែត្រ​ក្រឡា​ជា​រួម​ នៅ​ក្នុង​តំបន់ សារីប៉ុល (Saripol) ខាង​ជើង​ ក្នុង​ខេត្ត ចោវស្យូន (Jowzjan) និង​ខេត្ត ហ្វារីយ៉ាប (Faryab) របស់​អាហ្វហ្គានីស្ថាន ដោយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ ចំនួន​ប្រមាណ​ ៣ ពាន់នាក់​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​អាហ្វហ្គានីស្ថាន​រូប​នេះ បាន​លើក​ឡើងទៀត​ថា​ ការ​វិនិយោគ​របស់​ចិន ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើងប្រមាណ ​៥៤០ ​លាន​ដុល្លារ​អាមេរិក​ ក្នុង​រយៈពេល​បី​ឆ្នាំ​ នៅ​ក្នុង​កិច្ចសន្យា​ដែលមានរយៈពេល​ ២៥ ​ឆ្នាំ​នោះ។ លោក​បន្ត​ទៀត​ថា​ រដ្ឋបាល​តាលីបង់​ នឹង​មាន​ចំណែកក្នុង​ភាព​ជា​ដៃគូ​ប្រមាណ​ ២០%​ នៅ​ក្នុង​គម្រោង​នោះ​ ​ដោយក្នុង​កិច្ចសន្យា​នោះមាន​ «ខ»​ មួយ​ចែង​ថា​ នឹង​បង្កើន​រហូត​ដល់​ ៧៥% ​ផង​ដែរ។

ឯកអគ្គរដ្ឋទូត​ចិន​ក៏​បាន​ជំរុញ​ដល់​ក្រុម​ហ៊ុន​ចិន​ ឱ្យ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវទៅ​លើច្បាប់របស់​អាហ្វហ្គានីស្ថាន​ ​ជាមួយ​នឹង​ការ​បំពេញ​ការងារ​ដោយ​ការ​ទទួល​ខុសត្រូវ​ និងកាតព្វកិច្ចនានា​ ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា​នោះ ៕

បែងចែកឱ្យដាច់! អ្វីជាតន្ត្រី Hip Hop និងអ្វីជាតន្រី្ត Rap

0

ប្រភេទ​តន្ត្រី​បែប​ Hip-Hop បាន​ចាប់​កំណើតនៅថ្ងៃទី១១ ខែសីហា ឆ្នា១៩៧៣ ដោយ DJ ម្នាក់ឈ្មោះ Kool Herc ។ គាត់បានរៀបចំពិធីជប់លៀងមួយ​មាន​ឈ្មោះ​ថា​ Back-to-School ធ្វើឡើងនៅ 1520 Sedgwick Avenue ដែលជាអគារផ្ទះល្វែងមួយកន្លែង វាមានទីតាំងនៅសង្កាត់ Bronx នៃទីក្រុងញូវយ៉ក។A Rapper's Delight: Hip-Hop Memorabilia Goes Up for Auction - The New York  Times

តន្ត្រី​ Hip Hop គឺជា​ចង្វាក់​តន្ត្រី​មួយ​ប្រភេទ​ដែល​គេ​និយម​ទូលំទូលាយ​ មាន​ឥទ្ធិពល​ចំពោះ​ជីវិត​មនុស្ស​ដែល​ចូលចិត្ត​តន្ត្រី​ប្រភេទ​នេះ​ រហូត​មាន​ការ​លើក​តម្កើង​ឱ្យ​ក្លាយ​ជា​វប្បធម៌ Hip-Hop ចំណែក​ Rap ប្រៀប​ដូច​ជា​ការ​សូត្រ​កំណាព្យ​ ដែល​មាន​ផ្សំ​ពាក្យ​ចុង​ជួន ​ហើយ​សូត្រ​លឿន ផ្សំ​ដោយ​ចង្វាក់​តន្ត្រី​ដើម្បី​បន្ថែម​ភាព​សប្បាយ​រីករាយ​ ទើប​គេ​ចាត់​ទុក​ថា​ Rap គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌ Hip Hop។Why old school hip-hop is the hot new thing in pop culture

Hip Hop ដំបូង​ឡើយ​គឺ​សំដៅ​ដល់​តន្ត្រី​របស់​ជនជាតិ​ស្បែក​ខ្មៅ ដែល​មាន​ការ​ផ្សំ​បញ្ចូល​គ្នា​រវាង​តន្ត្រីតាម​បែប​ Jamaica, R&B, Funk, Soul ដោយ​ផ្ដោត​សំខាន់​លើ​ Percussion និង​ Beat។

ចំណែក​អត្ថន័យ​មួយ​ទៀត​ Hip-Hop គឺជា​វប្បធម៌​ និង​វិធី​ជីវិត​របស់​មនុស្ស​ក្នុង​សង្គម​ដែល​កើត​ឡើង​មក​ជាមួយ​​នឹង​តន្ត្រី​មិន​ថា​ជា​ DJ ការ​រាំ​ Break Dance ការ​តុបតែងកាយ​ រួម​ទាំង​សិល្បៈ​គូរ​លើ​ជញ្ជាំង​ជា​ដើម​។ ការ​ពេញ​និយម​តន្ត្រី​​ Hip-Hop មាន​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ទ្វីប​ជា​ច្រើន​ មិន​ថា​ជា​ទ្វីប​ អាស៊ី ទ្វីប​អាហ្វ្រិច​ និង​ទ្វី​ប​ផ្សេងៗ​ទៀត​។SoundCloud-Era Rappers Ranked on Current Impact - XXL

រីឯចង្វាក់​ Rap គឺជា​តន្ត្រី​បែប​ Rhythm and Blues មួយ​ប្រភេទ​ បូក​រួម​នឹង​ការ​អត្ថបទ​កំណាព្យ​ដែល​មាន​អត្ថន័យ​ដកស្រង់​ពីជីវិត​មក​ដាក់​បញ្ចូល​ Rap អាច​និយាយ​មួយ​បែប​ទៀត​គឺ​ជា​ចង្វាក់​ដែល​កំលាយ​ខ្លួន​ពី​ចម្រៀង​ Disco ប៉ុន្តែ​មាន​ចង្វាក់​ដែល​កន្ត្រាក់​អារម្មណ៍​ជាង​ ចំណែក​អត្ថន័យ​របស់​បទ​ត្រូវតែ​មាន​និង​មាន​ចុង​ជួន៕

ប្រភព៖ Musical Expert

អាមេរិក និងអាល្លឺម៉ង់រួមដៃគ្នាបញ្ជូនរថក្រោះជួយអ៊ុយក្រែនតទល់ជាមួយរុស្ស៊ី

0

អាមេរិក-អាល្លឺម៉ង់ ៖ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រកាសរួមគ្នាថា នឹងបញ្ជូនរថក្រោះបំពាក់អាវុធទៅជួយប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសបារាំងទើបប្រកាសថា នឹងបញ្ជូនរថក្រោះទំហំតូចដល់អ៊ុយក្រែនផងដែរ ។Joe Biden's Actually Not-at-All-Bad Year

កាលពីថ្ងៃទី៥ ខែមករា កន្លងមក ប្រធានាធិបតីអាមេរិក លោក Joe Biden បានជជែកគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz ដើម្បីបញ្ជូនរថក្រោះចម្បាំងបំពាក់អាវុធបច្ចេកវិទ្យាខ្ពស់ទៅឱ្យអ៊ុយក្រែន ។ ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនប្រព័ន្ធមីស៊ីល Patriot ទៅអ៊ុយក្រែនបន្ថែមទៀត បន្ទាប់ពីអាមេរិកប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល Patriot ទៅឱ្យអ៊ុយក្រែនទប់ទល់ជាមួយទាហានរុស្ស៊ី ។

តាមការឱ្យដឹងពីលោក Joe Biden និងលោកនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ថា អាមេរិកនឹងបញ្ជូនរថក្រោះ Bradley ដោយដំឡើងកាំភ្លើងជាស្វ័យប្រវត្តិទំហំ២៥មីល្លីម៉ែត្រ និងរ៉ុក្កែតប្រឆាំងរថក្រោះ រីឯអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះ Marder ។
ក្រៅពីនេះ អាមេរិក និងអាល្លឺម៉ង់នឹងជួយអប់រំបំប៉នពីរបៀបប្រើប្រាស់រថក្រោះ និងអាវុធពាក់ព័ន្ធផ្សេងទៀត ហើយប្រទេសទាំងពីរនឹងរួមដៃគ្នាបន្តទៀតជាមួយអ៊ុយក្រែន និងពលរដ្ឋអ៊ុយក្រែន What Is the Bradley Fighting Vehicle? - The New York Times

ក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិកបញ្ជាក់ថា រថក្រោះនេះនឹងជាផ្នែកមួយជួយសង្គ្រោះកងទ័ពអ៊ុយក្រែន ហើយនឹងប្រកាសជាផ្លូវការនាពេលឆាប់ៗ ។ រថក្រោះ Bradley នឹងជួយអ៊ុយក្រែនមានប្រៀបក្នុងសមរភូមិ រីឯប្រព័ន្ធមីស៊ីល Patriot អាមេរិកនឹងអប់រំឱ្យទាហានអ៊ុយក្រែនរៀនសូត្រពីវិធីប្រើនៅអាមេរិក ឬអាចនឹងទៅហ្វឹកហាត់នៅប្រទេសផ្សេងទៀត ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បង្ហើបថា ការបញ្ជូនរថយន្តនេះបានអនុម័តទាក់ទងនឹងបញ្ហាទំនាស់រវាងរុស្ស៊ីនិងអ៊ុយក្រែន ហេតុនេះ អាមេរិកពិចារណាតាមភាពជាក់ស្តែងដើម្បីឱ្យអ៊ុយក្រែនការពារខ្លួនឯង ។
ការប្រកាសបញ្ជូនរថក្រោះ និងប្រព័ន្ធមីស៊ីល Patriot ទៅជួយអ៊ុយក្រែនរបស់អាមេរិកនិងអាល្លឺម៉ង់ បន្ទាប់ពីបារាំងបានប្រកាសបញ្ជូនរថក្រោះទំហំតូចប្រភេទ AMX-10 ប្រើកង់កៅស៊ូ ប៉ុន្តែមានកាំភ្លើងធំដូចគ្នានឹងរថក្រោះប្រយុទ្ធទៅអ៊ុយក្រែន ។ មុននេះ ក្រុមប្រទេសលោកខាងលិចស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធធុនធ្ងន់ជួយអ៊ុយក្រែន ព្រោះមិនចង់ពាក់ព័ន្ធនឹងសង្គ្រាម ៕US considers sending Bradley IFV to Ukraine - Militarnyi

ប្រភព ៖ TNN World

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើនាយឧត្តមសេនីយ៍ នេត សាវឿន ទប់ស្កាត់ការផ្សព្វផ្សាយចម្រៀង ឈាមបាតុករ

0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ស្នើនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយ បទចម្រៀង ដែលមានចំណងជើងថា ឈាមបាតុករ។

ក្នុងលិខិតផ្ញើជូននាយឧត្តមសេនីយ៍ នេត សាវឿន ឱ្យចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយបទចម្រៀងនេះ លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា បទចម្រៀង «ឈាមបាតុករ» មានខ្លឹមសារអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHbu1opE-bqp9tuLB46V8pWQfCny99ibF_h49eW0eQcLsuuU3CTr5JHpmrrK_dF1LUl-eNqXBzHg-z7NjXGUfQRH2-Xyy4tSldyJyJlmUsMdsn3IIB5wMGmQgPwLRARVo70D--6Vz7ypfHe0oaQvAbBU6-AMZMllw7cBybe7FU3WEWiozz9QJ_G8Ww/s967/photo_2023-01-06_23-29-35.jpg

បើតាមលោកស្រី ភឿង សកុណា បទចម្រៀងនេះ និពន្ធទំនុកច្រៀង និងច្រៀងដោយឈ្មោះ គា សុគន្ធ។

បទចម្រៀងនេះ ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្តន្ទាទោសអ្នកនិពន្ធ និងអ្នកច្រៀងម្តងរួចហើយមកហើយ។ តែនៅពេលថ្មីៗនេះ បទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយឡើងវិញ។

ជាការកត់សម្គាល់ការផ្សព្វផ្សាយឡើងវិញនូវបទចម្រៀង «ឈាមបាតុករ» ត្រូវបានធ្វើឡើងក្រោមសេនារីយោមួយច្បាស់លាស់។ ក្រុមអង្គការមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល មានដូចជាអង្គការលីកាដូ និងសង់ត្រាល់ជាដើម បូករួមជាមួយក្រុមអ្នកនយោបាយប្រឆាំង បាននាំគ្នាគាស់រំលើង និងផ្សព្វផ្សាយព្រមៗគ្នាលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8BYkKfcXY618ycIPixK3NFK25Tvp5MvIOBae8vBaOVRRCZEkcBLLQ36SK4qIg7YmfqIHPHZc4zrumcVSJ8sNrgkgHcBtD49hcyTSBty-WHhAOEPJhlvpifzqq7_VRxdcCn79OzhqBN7oVDoyFTJ9vClqEoGQQebNS813ficGsMy0vL5UWZSjD5-Ga/s1280/photo_2023-01-06_23-29-37%20(2).jpg

តាមរយៈការផ្សព្វផ្សាយដោយមានផែនការច្បាស់លាស់នេះ បានបង្ហាញឱ្យឃើញច្បាស់នូវចេតនាទុច្ចរិតរបស់អង្គការប្រឆាំងរាជរដ្ឋាភិបាលដូចជាលីកាដូ និងសង់ត្រាល់ ក៏ដូចជាអ្នកនយោបាយប្រឆាំង ក្នុងបំណងដុងកំហឹងវណ្ណៈ បង្កើតចលាចល និងអសន្តិសុខនានាក្នុងសង្គម នៅមុនពេលការបោះឆ្នោតឈានមកដល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjTOl9C-BBhZqn9f5KjN9Wu0tdiDFw9jZs2xTDC7oij6KZfjVjA15mt0hN7hxQC194Yh75Z5Jx0icdoGaxBtNvyd-BTxNlrF_20YjDb8rZWBIc3bZ2dlA4G8igzvG2oFzRv2dsgJjURvm5r6e7KiDoOFrp8CVtbEvujXJ8PD-PGhZz3iGgyriCIcr/s1280/photo_2023-01-06_23-29-37.jpg

ទុរេនហ្វីលីពីនចាប់យកឱកាសមាស ចូលទីផ្សារចិន អាចរកលុយបានកប់ក្ដោង

0

បរទេស៖ កសិករដាំទុរេនក្នុងប្រទេសហ្វីលីពីនទាំងអស់មានក្ដីរំភើប និង រីករាយនៅពេលដែលផលិតផលក្នុងស្រុក នឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដែលជាទីផ្សារអ្នកប្រើប្រាស់ដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ទុរេន។

កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន Xinhua News បានរាយការណ៍ពីទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ថាចិនបានអនុញ្ញាតឲ្យនាំចូលទុរេនពីប្រទេសហ្វីលីពីន កាលពីថ្ងៃពុធកន្លងទៅ នេះ ដែលជាជំហានមួយទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ។

ដែលវាមានន័យថានេះជាឱកាសមាសសម្រាប់កសិករនៅទូទាំងនៃប្រទេសហ្វីលីពីន ដែលស្មើនឹងជិត ៨០ ភាគរយនៃផលិតកម្មទុរេនសរុបនៅក្នុងប្រទេស។

ពិតណាស់ទុរេន គឺជាផ្លែឈើមួយប្រភេទដែលរកលុយបានល្អបំផុត ហើយវាកំពុងពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់ចិន។ ដូច្នេះការផ្តល់សិទ្ធិចូលទៅកាន់ទីផ្សារចិនដ៏ធំសម្បើមនេះ វាបានក្លាយ ជា កំណប់ទ្រព្យសម្រាប់កសិករទុរេនក្នុងប្រទេសហ្វីលីពីន។ ដោយរដូវធុរេននៃទីក្រុង Davao ក្នុងអំឡុងខែកក្កដា ដល់ខែតុលា ជារៀងរាល់ឆ្នាំ ពូជទុរេន Davao ដែលពេញនិយមជាងគេគឺពូជ Puyat និង D101 ដែលធន់នឹងសត្វល្អិត និងផ្តល់ផលច្រើនជាងពូជល្បីដទៃទៀត។

ទាក់ទងនឹងឱកាសមាសខាងលើ ប្រសិនបើគ្រួសារនីមួយៗមានដីស្រែ ចំការ ១ ហិកតាមានដើមឈើ ហូបផ្លែ ១០០ ដើមប្រាក់ចំណូលរបស់ពួកគេនឹងកើនឡើងប្រហែល ២៨០០ ដុល្លារ ពីប្រាក់ដើមដែលធ្លាប់លក់កន្លងមក បន្ទាប់ពីទទួលបានទីផ្សារចិន។

ជាមួយគ្នានោះផងដែរបើយោងតាមការស្រង់សំដីរបស់ប្រជាកសិករ និងអ្នកដែលបានធ្វើការនៅរោងចក្រកែច្នៃទុរេនក្នុងទីក្រុង Davao បានបង្ហាញនូវអារម្មណ៍រីករាយជាមួយនឹងដំណឹងថ្មីនេះ ហើយសង្ឃឹមថាកិច្ចព្រមព្រៀងនាំចូលបែបនេះ វានឹងបង្កើនប្រាក់ចំណូលរបស់កសិករ និងគ្រប់វិស័យពាក់ព័ន្ធ។ ក្រៅពីលើការជួយឱ្យហ្វីលីពីននាំចេញទុរេនបានច្រើនហើយនោះ វាក៏រួមចំណែកជួយឱ្យជន បរទេសទទួលស្គាល់ពីសក្ដានុពលនិងស្វែងយល់បន្ថែមអំពីទុរេនហ្វីលីពីនផងដែរ។

យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះ ទិន្នផលទុរេនរបស់ទីក្រុង Davao មានប្រហែល ៥០,០០០ តោនក្នុងមួយឆ្នាំ ដោយមានអ្នកដាំដុះជាង ៣,០០០ នាក់ និងមានរោងចក្រកែច្នៃជាង ៥កន្លែងនៅទូទាំងប្រទេស៕ ប្រភព៖ Dailynews

 

 

ឆ្មារបស់តារាចម្រៀងTaylor Swift ជាសត្វចិញ្ចឹមដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៣ពិភពលោក

0

ឆ្មារបស់កំពូលតារាចម្រៀង Pop អាមេរិក Taylor Swift ឈ្មោះ Olivia Benson បានក្លាយជាសត្វដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៣ពិភពលោក ដោយមានទ្រព្យប្រមាណជា ៩៧លានដុល្លារ។Taylor Swift's cat Olivia Benson is 3rd richest pet in world, worth ₹800 cr - Hindustan Times

ចំណូលនៃទ្រព្យដ៏ច្រើនមហាសាលរបស់សត្វឆ្មានេះ ភាគច្រើនរកបានមកពីបណ្តាញសង្គម Instagram និងការជួលឱ្យថតពាណិជ្ជកម្មផ្សេងៗ ជាមួយតារាចម្រៀងTaylor Swift។

មិនតែប៉ុណ្ណោះ ឆ្មានេះ​ក៏ត្រូវបានតារាចម្រៀង Taylor Swift យកទៅថតនៅក្នុងបទចម្រៀងរបស់គាត់ផងដែរដូចជាបទ “Me និង Blank Space” ជាដើម។ សម្រាប់ Taylor Swift វិញ ដែលជាតារាចម្រៀងស្រីជួរមុខ នៅលើពិភពលោក និងជាម្ចាស់សត្វឆ្មានេះ​ មានទ្រព្យសម្បត្តិក៏មិនតិចនោះដែរ ពោលគឺ ៤៥០លានដុល្លារ។Taylor Swift Cat: Taylor Swift's cat becomes world's 3rd wealthiest pet with net worth of $97 million; Know who's richer than Olivia Benson - The Economic Times

ដោយឡែកសត្វចិញ្ចឹមដែលមានទ្រព្យសម្បត្តិច្រើនជាងគេវិញ ជាសត្វឆ្កែពូជ Gunther V​ ដែលមានទ្រព្យសម្បត្តិដល់ទៅ៥០០លានដុល្លារ ឯណោះ៕Gunther VI: The German Shepherd With A $690 Million Net Worth

ប្រភព៖ Sports.Yahoo

ជាការពិតទេដែលថាប៉ូលិសចរាចរណ៍ព្រួតគ្នាវាយបុរសជនជាតិចិនម្នាក់ រឿងផាកពិន័យ១០០ដុល្លារ?

0

ខេត្តតាកែវ៖ មានរឿងជាច្រើនដែលប្រជាពលរដ្ឋ គាត់បានបង្ហោះរិះគន់ពីមន្ត្រីនគរបាលចរាចរណ៍ ជាអ្នកអនុវត្តច្បាប់ នៅផ្លូវជាតិ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៦៨ បញ្ហាចាប់ពិន័យលើសល្បឿនកំណត់ ប៉ុន្តែការយកលុយ ច្រើនមិនសរសេរវិក័យប័ត្រ ហើយមានជម្លោះជាមួយប្រជាពលរដ្ឋហូរហែ ។

យ៉ាងណាមិញស្រាប់តែថ្ងៃម្សិលមិញនេះមានគណនីហ្វេសប៊ុកមួយ ដែលគាត់សរសេរជាភាសាខ្មែរ និងភាសាអង់គ្លេស បានបង្ហោះពីរឿងរ៉ាវដែលគាត់កើតមានជាមួយមន្ត្រីនគរបាលចរាចរណ៍នៅទីនោះ ជម្រាបជូនដល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយអះអាងថា, គាត់ជា (បុគ្គលិកនៃការិយាល័យកម្ពុជានៃរបាយការណ៍នីតិរដ្ឋចិន) ។

ខាងក្រោមនេះជាការលើកឡើង របស់បុគ្គលដែលអះអាងថា, (បុគ្គលិកនៃការិយាល័យកម្ពុជានៃរបាយការណ៍នីតិរដ្ឋចិន) សូមអានទាំងស្រុង៖

«ជំរាបសួរ នាយករដ្ឋមន្ត្រី៖ ខ្ញុំជាបុគ្គលិកនៃការិយាល័យកម្ពុជានៃរបាយការណ៍នីតិរដ្ឋចិន ខ្ញុំចង់ផ្តល់យោបល់ជូនអ្នក នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2023 ខ្ញុំបានធ្វើដំណើរតាមផ្លូវជាតិលេខ 3 ពីភ្នំពេញ ដល់គីឡូម៉ែត្រលេខ 68 ខ្ញុំហួស ល្បឿនកំណត់ 30% សង្ស័យវាស់ល្បឿនខុស មិនអាចបើកឡានធំបានលឿនពេក ប៉ូលីសចរាចរណ៍ឃើញខ្ញុំជាជនជាតិចិន ក៏ចង់ផាកពិន័យ 100$ ខ្ញុំក៏យកហេតុផលមកដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួន បណ្តាលឱ្យ ខាតបង់រដ្ឋាភិបាល និងប្រទេសជាតិ ខ្ញុំថតរូបប្រមូលភស្តុតាង ប្រមូលលុយមិនចេញវិក្កយបត្រ ប៉ូលិស៥នាក់មកឆក់យកឧបករណ៍វីដេអូ និងទូរសព្ទដៃ ជាច្រើននាក់វាយដំខ្ញុំ របួសជាច្រើនកន្លែង។ ប៉ូលិសបានលុបរូបថតទាំងអស់របស់ខ្ញុំដែលប្រមូលភស្តុតាងនិងប្រមូលលុយនៅទីបំផុត ខ្ញុំត្រូវបានគេសុំឱ្យចាកចេញដោយគ្មានវិក្កយបត្រចំនួន ៥០ ដុល្លារ។

ជំរាបសួរលោកនាយករដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជាបានវិនិយោគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការសាងសង់ផ្លូវថ្នល់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលជាងមុនដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសូមឱ្យប្រជាជនកម្ពុជារស់នៅប្រកបដោយសេចក្តីសុខ។ ហោប៉ៅរបស់ខ្លួន ហើយប៉ូលិសម្នាក់ៗបានបង់ឱ្យរដ្ឋាភិបាល និងប៉ូលិសកម្ពុជា វាបានបង្កផលប៉ះពាល់ដល់សង្គម ហើយប៉ូលិសសុំតែលុយក្នុងចិត្តប្រជាពលរដ្ឋ ដែលធ្វើឱ្យខូចមុខមាត់កម្ពុជា។ ជាពិសេសឃើញជនជាតិចិនត្រូវការលុយដើម្បីបើកបរដោយមិនបំពានច្បាប់បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចាកចេញទេ ការសម្លុតជនជាតិចិនបានក្លាយជាស្រមោលក្នុងចិត្តប្រជាជនចិនហើយបានតែលុយប៉ុណ្ណោះ! រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិនមានមិត្តភាពសាមគ្គីភាពគួរជួយនិងថែរក្សាគ្នាទៅវិញទៅមកមិនឃើញជនជាតិចិនទារលុយទេគួរទទួលទោសចំពោះការបំពានច្បាប់។ គួរយកលុយមកបង់ឲ្យរដ្ឋាភិបាលដើម្បី វិនិយោគលើគម្រោងចិញ្ចឹមជីវិតកាន់តែច្រើន ការទៅផ្ទះរបស់ខ្ញុំនឹងធ្វើឱ្យរដ្ឋាភិបាលកម្ពុជាខាតបង់យ៉ាងធំធេង។ ប៉ូលីសមានច្រើនក្រៃលែង ឃោរឃៅដូចចោរប្លន់ មានឥទ្ធិពលខ្លាំងលើសង្គម និងបង្កផលអាក្រក់ដល់ប្រទេសជាតិ និងសង្គម។ពួកគេទារលុយគ្រប់ទិសទី ខ្ញុំសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងលុបបំបាត់មន្ត្រីសាធារណៈដែលមានមុខមាត់អាក្រក់ និងផ្តល់ការ រដ្ឋាភិបាលកម្ពុជា និងប៉ូលិសមានរូបភាពល្អ។ យើងនឹងបន្តយកចិត្តទុកដាក់ចំពោះលទ្ធផលយ៉ាងស្វាហាប់ អរគុណលោកនាយករដ្ឋមន្ត្រី! ០៩៧៥២៤៦៧៩៦» ៕

អ្នកថតរូបកម្ពុជាម្នាក់ បានបាត់ខ្លួននៅព្រលានយន្តហោះសុវណ្ណភូមិ ក្រោយជំនួបកម្ពុជា ចាញ់ម្ចាស់ផ្ទះថៃ

0
អ្នកថតរូបកីឡាករលោក ផល នរៈរតនៈ  បានបាត់ការទាក់ទងជាង២ថ្ងៃ មកហើយក្រោយបញ្ចប់ភារកិច្ចរវាងការប្រកួតក្រុមជម្រើសជាតិថៃ និងកម្ពុជា កាលពីថ្ងៃទី២ ខែមករា កន្លងទៅ។May be an image of 1 person, standing and stadium
ទីតាំងចុងក្រោយដែលយើងបានដឹង គឺគាត់បានដើរចុះឡើងៗនៅព្រលានយន្តហោះសុវណ្ណភូមិ ប្រទេសថៃ ពេលព្រឹកថ្ងៃទី04 មករា ដែលជាថ្ងៃត្រូវហោះហើរមកកម្ពុជាវិញ ប៉ុន្តែចាប់ពេលនោះមកទល់នឹងពេលនេះយើងមិនអាចទាក់ទង ឬទទួលដំណឹងណាមួយពី រតនៈឡើយ។
May be an image of 1 person
មកទល់ពេលនេះ ក្រុមការងារពាក់ព័ន្ធទាំងអស់ កំពុងព្យាយាមយ៉ាងដុតដៃដុតជើង ពាក់ព័ន្ធលើបាត់ការទាក់ទង Camera Man ខាងលើ៕
May be an image of 1 person, standing and outdoors