អាមេរិក-អាល្លឺម៉ង់ ៖ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រកាសរួមគ្នាថា នឹងបញ្ជូនរថក្រោះបំពាក់អាវុធទៅជួយប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសបារាំងទើបប្រកាសថា នឹងបញ្ជូនរថក្រោះទំហំតូចដល់អ៊ុយក្រែនផងដែរ ។Joe Biden's Actually Not-at-All-Bad Year

កាលពីថ្ងៃទី៥ ខែមករា កន្លងមក ប្រធានាធិបតីអាមេរិក លោក Joe Biden បានជជែកគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz ដើម្បីបញ្ជូនរថក្រោះចម្បាំងបំពាក់អាវុធបច្ចេកវិទ្យាខ្ពស់ទៅឱ្យអ៊ុយក្រែន ។ ជាមួយគ្នានេះ ប្រទេសអាល្លឺម៉ង់នឹងបញ្ជូនប្រព័ន្ធមីស៊ីល Patriot ទៅអ៊ុយក្រែនបន្ថែមទៀត បន្ទាប់ពីអាមេរិកប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល Patriot ទៅឱ្យអ៊ុយក្រែនទប់ទល់ជាមួយទាហានរុស្ស៊ី ។

តាមការឱ្យដឹងពីលោក Joe Biden និងលោកនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ថា អាមេរិកនឹងបញ្ជូនរថក្រោះ Bradley ដោយដំឡើងកាំភ្លើងជាស្វ័យប្រវត្តិទំហំ២៥មីល្លីម៉ែត្រ និងរ៉ុក្កែតប្រឆាំងរថក្រោះ រីឯអាល្លឺម៉ង់នឹងបញ្ជូនរថក្រោះ Marder ។
ក្រៅពីនេះ អាមេរិក និងអាល្លឺម៉ង់នឹងជួយអប់រំបំប៉នពីរបៀបប្រើប្រាស់រថក្រោះ និងអាវុធពាក់ព័ន្ធផ្សេងទៀត ហើយប្រទេសទាំងពីរនឹងរួមដៃគ្នាបន្តទៀតជាមួយអ៊ុយក្រែន និងពលរដ្ឋអ៊ុយក្រែន What Is the Bradley Fighting Vehicle? - The New York Times

ក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិកបញ្ជាក់ថា រថក្រោះនេះនឹងជាផ្នែកមួយជួយសង្គ្រោះកងទ័ពអ៊ុយក្រែន ហើយនឹងប្រកាសជាផ្លូវការនាពេលឆាប់ៗ ។ រថក្រោះ Bradley នឹងជួយអ៊ុយក្រែនមានប្រៀបក្នុងសមរភូមិ រីឯប្រព័ន្ធមីស៊ីល Patriot អាមេរិកនឹងអប់រំឱ្យទាហានអ៊ុយក្រែនរៀនសូត្រពីវិធីប្រើនៅអាមេរិក ឬអាចនឹងទៅហ្វឹកហាត់នៅប្រទេសផ្សេងទៀត ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បង្ហើបថា ការបញ្ជូនរថយន្តនេះបានអនុម័តទាក់ទងនឹងបញ្ហាទំនាស់រវាងរុស្ស៊ីនិងអ៊ុយក្រែន ហេតុនេះ អាមេរិកពិចារណាតាមភាពជាក់ស្តែងដើម្បីឱ្យអ៊ុយក្រែនការពារខ្លួនឯង ។
ការប្រកាសបញ្ជូនរថក្រោះ និងប្រព័ន្ធមីស៊ីល Patriot ទៅជួយអ៊ុយក្រែនរបស់អាមេរិកនិងអាល្លឺម៉ង់ បន្ទាប់ពីបារាំងបានប្រកាសបញ្ជូនរថក្រោះទំហំតូចប្រភេទ AMX-10 ប្រើកង់កៅស៊ូ ប៉ុន្តែមានកាំភ្លើងធំដូចគ្នានឹងរថក្រោះប្រយុទ្ធទៅអ៊ុយក្រែន ។ មុននេះ ក្រុមប្រទេសលោកខាងលិចស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធធុនធ្ងន់ជួយអ៊ុយក្រែន ព្រោះមិនចង់ពាក់ព័ន្ធនឹងសង្គ្រាម ៕US considers sending Bradley IFV to Ukraine - Militarnyi

ប្រភព ៖ TNN World