ប្រទេសថៃ៖ ក្នុងនាមជាប្រទេសជិតខាងប្រជាពលរដ្ឋខ្មែរគួរមានការប្រុងប្រយ័ត្ន បន្ទាប់ពីនាយកដ្ឋានឧតុនិយមនៃប្រទេសថៃបានបង្ហាញថាខ្យល់ត្រជាក់ សាយភាយគ្របលើប្រទេសថៃ ដែលធ្វើឱ្យអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់ភាគខាងជើងនៃប្រទេសនាពេលព្រឹកជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះដល់ ៤-២ អង្សាសេ។ ដោយឡែកសម្រាប់ភាគខាងត្បូងនឹងមានភ្លៀងធ្លាក់និងខ្យល់បក់បោកខ្លាំងរហូរដល់កម្រិតកម្ពស់ទឹកសមុទ្រឡើងដល់៤ម៉ែត្រ។


នាថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ នាយកដ្ឋានឧតុនិយមការព្យាករណ៍អាកាសធាតុទូទៅសម្រាប់ ២៤ ម៉ោងក្នុងប្រទេសថៃ បានឱ្យដឹងថាតំបន់ដែលមានសម្ពាធខ្ពស់ ឬម៉ាសខ្យល់ត្រជាក់ខ្លាំង បានរីករាលដាលគ្របដណ្តប់ប្រទេសថៃផ្នែកខាងលើ និងសមុទ្រចិនខាងត្បូង។ ប្រការនេះធ្វើឱ្យអាកាសធាតុត្រជាក់ នៅភាគខាងជើង និង ភាគឦសានប្រទេសថៃសម្រាប់ពេលព្រឹក ដែលសីតុណ្ហភាពនឹងធ្លាក់ចុះពី ៤-២ អង្សាសេ។

ជាមួយគ្នានោះផងដែរ សម្រាប់តំបន់ភាគខាងត្បូងវិញ នឹងមានខ្យល់មូសុងដែលមានកម្លាំងខ្លាំងបោកបក់លើឈូងសមុទ្រថៃ ដែលវានឹងកង្កើនសម្ពាធទាប គ្របដណ្តប់លើសមុទ្រចិនខាងត្បូងផ្នែកខាងក្រោម ហើយនឹងមានការផ្លាស់ទីទៅជិតចុងឧបទ្វីប Yuan ។

ឥទ្ធិពលខាងលើវានឹងបង្កឱ្យមានភ្លៀងធ្លាក់ច្រើន និង ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះនៅភាគខាងត្បូង ជាមួយនឹងរលកខ្យល់នៅឈូងសមុទ្រខាងក្រោមនៃប្រទេសថៃមានកម្លាំងខ្លាំងដែលបណ្ដាលឱ្យមាន រលកសមុទ្រមានកម្ពស់ពី ២ ទៅ ៤ ម៉ែត្រ និងមានផ្គររន្ទះខ្លាំង។

ទោះជាយ៉ាងណាអាជ្ញាធរក្នុងតំបន់ក៏បានព្រមានអ្នកបើកទូកនៅឈូងសមុទ្រថៃ ដោយស្នើឱ្យធ្វើដំណើរឱ្យមានការប្រុងប្រយ័ត្ន ហើយចៀសវាងការជិះទូកនៅតំបន់ដែលមានខ្យល់ព្យុះផ្គររន្ទះ លើសពីនេះចំពោះទូកតូចៗនៅតំបន់នោះ ត្រូវផ្អាកការចាកចេញពីច្រាំងរហូតដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ក៏ដូចជាត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃខ្យល់បក់បោកមកច្រាំងទន្លេក្នុងអំឡុងពេលនេះផងដែរ។

អាស្រ័យហេតុនេះក្នុងនាមយើងជាប្រទេសជិតខាង សូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពល់ ព្រោះថាឥទ្ធិពលនេះនឹងសាយភាយមកកាន់ប្រទេសកម្ពុជាយើងជាក់ជាមិនខាន ជាពិសេសបងប្អូនដែលរស់នៅតំបន់ជាប់សមុទ្រ និងបងប្អូនអ្នកនេសាទតាមដងសមុទ្រជាដើម គួរតែយកចិត្តទុកដាក់ពីសុវត្តិភាពឱ្យបានខ្ពស់៕ ប្រភព៖ Thairath