យន្តហោះដឹកអ្នកដំណើរ Jetstar ចុះចតបន្ទាន់នៅឯប្រទេសជប៉ុន ក្រោយមានការគំរាមពីគ្រាប់បែក
អន្តរជាំតិ៖ យន្តហោះដឹកអ្នកដំណើរ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar បានធ្វើការចុះចតបន្ទាន់នៅឯអាកាសយានដ្ឋានមួយកន្លែង ក្នុងទីក្រុងណាហ្កោយ៉ា (Nagoya) ភាគកណ្តាលប្រទេសជប៉ុន នាថ្ងៃសៅរ៍នេះ បន្ទាប់ពីទទួលបានការគំរាមអំពីគ្រាប់បែក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន NHK នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។
ការគំរាមអំពីគ្រាប់បែកនោះ ត្រូវបានធ្វើឡើងតាមខ្សែទូរស័ព្ទអន្តរជាតិមួយ ចេញពីប្រទេសអាល្លឺម៉ង់ និងជាភាសាអង់គ្លេស ដោយនិយាយថា មានគ្រឿងផ្ទុះទម្ងន់ប្រហែល១០០គីឡូក្រាម ត្រូវបានបង្កៃនៅកន្លែងផ្ទុកទំនិញរបស់យន្តហោះ។ រូបភាពនិងឃ្លីបវីដេអូពីសារព័ត៌មាន NHK បានបង្ហាញឱ្យឃើញអ្នកដំណើររាប់សិបនាក់ ឈរត្រៀបត្រានៅលើផ្លូវរត់របស់យន្តហោះ ក្រោយពួកគេប្រញាប់ប្រញាល់ចាកចេញពីក្នុងយន្តហោះ។
គួរបញ្ជាក់ថា បើតាម NHK ហេតុការណ៍នេះ មិនបានបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ខណៈអ្នកដំណើរគឺមានចំនួនប្រហែល១៤០នាក់។ ជើងហោះហើរខាងលើ មានគោលដៅធ្វើដំណើរ ចេញពីអាកាសយានដ្ឋានណារីតា (Narita Airport) ក្បែរទីក្រុងតូក្យូ ឆ្ពោះទៅកាន់ទីក្រុងហ្វូគូអូកា (Fukuoka)។ នៅពេលនេះផ្ទាល់ ការចុះចតនិងហោះចាកចេញ នៅឯអាកាសយានដ្ឋានឈូប៊ូ (Chubu Airport) ក្នុងខេត្តអៃឈិ (Aichi) ត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារស្ថានការណ៍វិវត្តន៍ខាងលើ៕




























ដោយមានការផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាជីវករ និងអ្នកផ្សងសំណាង ឆ្នោតមហាសំណាងត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផ្តល់នូវអាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀត គិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ គូរបញ្ជាក់ផងដែរថា ឆ្នោតមហាសំណាង ជាប្រតិបត្តិករឆ្នោតតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដៃគូជាសមាជិកសមាគមឆ្នោតពិភពលោក ដែលជាសមាគមអន្តរជាតិដែលប្រមូលផ្តុំទៅដោយសមាជិកដែលសុទ្ធតែជាប្រតិបត្តិករឆ្នោតស្របច្បាប់មកពី៨០ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។


.jpg)

.jpg)




