Home Blog Page 1913

ស្មានតែនៅភ្នំទឹកកកប៉ែកអឺរ៉ុប តាមពិតស្ថិតនៅតំបន់មួយនៃប្រទេសជិតខាងយើងសោះ

0

ប្រទេសថៃ៖ តំបន់ថ្មភ្នំ Blue Lagoon, Phu Pha Man គឺជាជ្រុងអាថ៌កំបាំងបំផុតនៃតំបន់ក្នុងខេត្តខុនកែន ដែលមានភាពស្រស់ស្អាតដូចទៅលេងភ្នំទឹកកកនៅប៉ែកអឺរ៉ុប ឬតំបន់ប៉ូលខាងជើង។

ខេត្តខុនកែន គឺជាខេត្តមួយនៃប្រទេសថៃដែលគេតែងគិតថាមិនសូវមានអ្នកធ្វើដំណើរច្រើនទេ ដោយជាញឹកញាប់គេគិតថាវាជាតំបន់មួយដែលធ្វើឲ្យមានភាពខ្ជះខ្ជាយពេលវេលាសម្រាប់ភ្ញៀវទេសចរ។ ប៉ុន្តែក្នុងអំឡុងពេលថ្មីៗកន្លងមកនេះ  មានការបង្ហាញពីទីតាំងដ៏អស្ចារ្យ និងហាក់ដូចជាកន្លែងអាថ៌កំបាំងមួយដែលអាចឱ្យយើងមានឱកាសបានទទួលនូវបទពិសោធន៍ពីខេត្ត ខនកែន ហើយបានជួបជាមួយកន្លែងទេសចរណ៍ ដែលធ្វើអោយយើងរំភើបចិត្តយ៉ាងខ្លាំង ដោយកន្លែងនោះគឺ Blue Lagoon Phu Pha Man ដែលជាកន្លែងទេសចរណ៍មួយកន្លែងដែលបាននាំអ្នកហាក់ដូចជាកំពុងតែឈរគយគន់ទេសភាពនៃភ្នំទឹកកកនៅប៉ែកអឺរ៉ុប។

ដោយនៅទីនេះវាបានបង្ហាញពីស្រះពណ៌ខៀវដ៏ស្រស់ស្អាត និងគេដឹងថាជាតំបន់យកថ្មមួយកន្លែង ក្នុងស្រុក Phu Pha Man ខេត្តខុនកែន និងបានបើកជាកន្លែងទាក់ទាញទេសចរណ៍ថ្មីមួយនាពេលបច្ចប្បន្ន។

មិនតែប៉ុណ្ណោះបរិយាកាសនៅជុំវិញមានភាពស្រស់បំព្រង រួមជាមួយនឹងចំណុចទិដ្ឋភាព Blue Lagoon ដែលជាជ្រុងថតរូបដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរក្នុងការមកកម្សាន្ត។

ហើយអ្វីដែលពីសេសបំផុតអំពីកន្លែងនេះគឺទម្រង់ថ្មដែលព័ទ្ធជុំវិញស្រះមានពណ៌ខៀវ មើលទៅហាក់ដូចជាផ្ទាំងទឹកកក នៅប៉ូលខាងជើង។

ដូច្នេះប្រសិនបើមានឱកាសបានទៅលេងខេត្តខុនកែននៃប្រទេសថៃសូមកុំភ្លេចទៅលេងកម្សាន្តនៅតំបន់ Blue Lagoon Phu Pha Man ​នេះកំខានដើម្បីទទួលបាននូវបទពិសោធថ្មី និងទទួលបានភាពស្រស់ស្រាយដូចនៅតំបន់ភ្នំទឹកកក៕ ប្រភព៖ Sanook

 

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ដំឡើងប្រាក់កម្រៃប្រចាំខែជូន “មន្ត្រីជាប់កិច្ចសន្យា”

0

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានចេញអនុក្រឹត្យស្ដីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ដ្រីជាប់កិច្ចសន្យាពីចំនួន ៦៧០ ០០០ រៀល ទៅ ៧១០ ០០០ រៀល។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៦៧០ ០០០ (ប្រាំមួយសែនប្រាំពីរម៉ឺន) រៀល ទៅ ៧១០ ០០០ (ប្រាំពីរសែនមួយម៉ឺន) រៀល។ ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ។

ការដំឡើងប្រាក់កម្រៃដូចមានកំណត់ក្នុងមាត្រា១ខាងលើ ត្រូវអនុវត្តចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យ លេខ២៦ អនក្រ.បក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ៕

 

អ៊ុយក្រែន អះអាងថា មេដឹកនាំរុស្ស៊ី ដឹងច្បាស់ថាចាញ់សង្គ្រាម មិនហ៊ានដកដោយសារខ្លាចអាម៉ាស់

0

រដ្ឋធានីកៀវ៖ ដោយសារតែគ្រឿងសឹកចម្បាំងដ៏ទំនើបៗ ផ្គត់ផ្គង់មកពីបណ្ដាប្រទេសបស្ចិមលោក ទើបធ្វើឲ្យកងទ័ពការពារទឹកដីអ៊ុយក្រែន មានលទ្ធភាព វាយបង្ក្រាប រហូតធ្វើឲ្យកម្លាំងទាហានរុស្ស៊ី បាក់ទ័ពជាហូរហែ និង រំដោះទឹកដីរបស់ខ្លួនយ៉ាងច្រើន យកមកគ្រប់គ្រងវិញ ហើយឥឡូវនេះ ក្រុងកៀវ បន្ដទទួលរថពាសដែកប្រយុទ្ធ មកពីប្រទេសលោកខាងលិចបន្ថែមទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ថា លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានប្រាប់ដល់សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) តាមទូរស័ព្ទ កាលពីថ្ងៃពុធ ថា រដ្ឋាភិបាលរបស់គាត់ នឹងបញ្ជូនរថចម្បាំង ប្រភេទ AMX-10 RC ផលិត នៅក្នុងប្រទេសបារាំង ទៅជួយជ្រោមជ្រែង ដល់កិច្ចខិតខំប្រឹងប្រែងការពារទឹកដីរបស់អ៊ុយក្រែន។Ukrainian President Volodymyr Zelenskyy Is Time's 'Person of the Year'

មន្រ្ដីបារាំង បានបញ្ជាក់ ក្រោយជំនួបតាមទូរស័ព្ទរបស់មេដឹកនាំទាំងពីរ ថា «នេះជាលើកទី១ ដែលរថចម្បាំង ផលិតដោយបស្ចិមលោក កំពុងតែបញ្ជូន ទៅជួយគាំទ្រ ដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន»។

ទោះជាយ៉ាង មន្រ្ដីរដ្ឋាភិបាលបារាំង មិនបានផ្ដល់ព័ត៌មានលម្អិត អំពីចំនួនរថពាសដែក ដែលនឹងត្រូវដឹកបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន នោះឡើយ។ ប៉ុន្ដែមន្រ្ដីបារាំង គ្រាន់តែប្រាប់ ថា គ្រឿងសឹកទាំងនោះ ជាប្រភេទយានយន្ដយោធារបស់កងទ័ពបារាំង។

រយៈពេលមួយម៉ោង ក្រោយពេលមេដឹកនាំបារាំង និង អ៊ុយក្រែន បានជួបគ្នារួចមក លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែគិតពិចារណា អំពីការបញ្ជូនរថចម្បាំង Brdley ទៅជួយដល់ប្រទេសអ៊ុយក្រែន បន្ថែមទៀត។

Bradley ជារថពាសដែកប្រយុទ្ធមធ្យម អាចបម្រើការងារ ជាយានដឹកកងទ័ព ហើយវាមានទម្ងន់ស្រាល និង អាចបត់បែនបានយ៉ាងរហ័សរហួន ជាងប្រភេទរថចម្បាំងផ្សេងៗទៀត។ រថពាសដែក ប្រភេទនេះ អាចដឹកកងទ័ពបាន ប្រហែលចំនួន១០នាក់ ឬ ត្រូវជំនួសមកវិញ ដោយការផ្ទុកគ្រាប់រំសេវ ឬ ឧបករណ៍ទំនាក់ទំនងបន្ថែមផ្សេងៗទៀត។AMX 10 RC裝甲車- 维基百科,自由的百科全书

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានបំពាក់រថពាសដែក Bradleys រាប់ពាន់គ្រឿង ដល់កងទ័ពរបស់ខ្លួន ហើយពួកគេអាចនឹងផ្គត់ផ្គង់គ្រាប់រំសេវបន្ថែមទៀត ជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដែលកំពុងវាយប្រយុទ្ធ នៅលើសមរភូមិប្រយុទ្ធ និង បង្កើនសមត្ថភាព ទប់ទល់នឹងសង្គ្រាមរបស់រុស្ស៊ី។

មន្ទីរបញ្ចកោណ បានបញ្ជូនរថពាសដែកជាង២ពាន់គ្រឿងរួចមកហើយ នាំទៅផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន រួមទាំង យានទប់ទល់នឹងគ្រាប់មីន ចំនួន៤៧៧គ្រឿង និង រថយន្ដយោធា Humvee ជាង ១២០០គ្រឿង។

ការផ្គត់ផ្គង់គ្រឿងសឹកចុងក្រោយរបស់បណ្ដាប្រទេសមហាអំណាចបស្ចិមលោក ជួយដល់ក្រុងកៀវ នៅតែមានការខ្វះខាត ដោយមិនបានផ្ដល់រថក្រោះដ៏ទំនើប Abrams ផលិតដោយសហរដ្ឋអាមេរិក និង រថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់។ ក្រុងកៀវ តែងតែស្នើសុំម្តងហើយម្តងទៀត ជំរុញឲ្យសម្ពន្ធមិត្តលោកខាងលិច ជួយផ្គត់ផ្គង់យ៉ាងពិសេសនូវរថក្រោះប្រភេទទាំងនេះ ខណៈកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែប្រយុទ្ធជាមួយនឹងទាហានរុស្ស៊ី នៅក្នុងសង្គ្រាមរដូវរងា ហើយដែនដីរបស់ខ្លួន ក្រាលដោយទឹកកក អាចងាយស្រួល ប្រើប្រាស់រថក្រោះធុនធ្ងន់ នៅតាមជនបទ នៃប្រទេសអ៊ុយក្រែន។Russia Ukraine War News Live Updates: Kyiv warns Russia plans to destroy  hydroelectric dam; Ukrainians endure day of forced power cuts

ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «យើងត្រូវតែបញ្ចប់នូវការឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ។ រថក្រោះ និង រថពាសដែកដ៏ទំនើបៗរបស់បណ្ដាប្រទេសបស្ចិមលោក ក្លាយជាទ្រព្យសម្បត្ដិដ៏សំខាន់ ដែលអ៊ុយក្រែន ចង់បានបំផុត សម្រាប់វាយបណ្ដេញទាហានរបស់ក្រុងមូស្គូ ឲ្យចេញអស់ពីប្រទេសរបស់គាត់»។

លោក អេនឌ្រី ឆឺនៀក (Andriy Cherniak) មន្រ្ដីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាង ថា «នៅក្នុងរយៈពេល៤-៥ខែខាងមុខ រុស្ស៊ី អាចនឹងបាត់បង់ទាហានបន្ថែម រហូតដល់ ៧០ ០០០នាក់។ ចំណែកមេដឹកនាំ នៅក្នុងតំបន់កាន់កាប់ដោយរុស្ស៊ី ក៏នឹងត្រូវបាត់បង់ដូចគ្នាផងដែរ។ ចំណែកមេដឹកនាំរុស្ស៊ី ក៏បានដឹងខ្លួន កាន់តែច្បាស់ហើយថា ក្រុងមូស្គូ នឹងចាញ់សង្គ្រាមនេះ ប៉ុន្ដែពួកគេនៅតែមិនមានគម្រោងបញ្ចប់សង្គ្រាមនេះឡើយ»។

ដោយឡែក បណ្ដាប្រទេសបស្ចិមលោក បានមើលឃើញសញ្ញាថ្មីមួយ ថា ក្រុងមូស្គូ នឹងមិនដកខ្លួនថយចេញពីអ៊ុយក្រែន នោះទេ ព្រោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធ បានបញ្ជូននាវាចម្បាំង បំពាក់ដោយមីស៊ីល មានល្បឿនលឿនជាងសំឡេងជំនាន់ថ្មី អាចហោះលឿនជាងសំឡេងជាង៥ដង បញ្ជូនទៅធ្វើប្រតិបត្ដិការ នៅក្នុងមហាសមុទ្រអាត្លង់ទិក មហាសមុទ្រឥណ្ឌា និង សមុទ្រមីឌីទែររ៉ាណេ៕Russia - Ukraine war summary: 31 March 2022 - AS USA

ក្មេងអាយុ១០ឆ្នាំ ធ្លាក់ក្នុងរណ្ដៅបេតុង ជម្រៅ៣៥ម៉ែត្រនៅវៀតណាម ត្រូវបានគេរាយការណ៍ថាបានទទួលម.រ.ណ.ភា.ពហើយ

0

វៀតណាម៖ មន្ត្រីវៀតណាមបញ្ជាក់យ៉ាងដូច្នេះថាក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ដែលបានធ្លាក់ចូលក្នុងរណ្តៅបេតុងជម្រៅ ៣៥ ម៉ែត្របបន្ទាប់ពីទៅរើសអេតចាយជាមួយមិត្តភ័ក្តិ បានទទួលមរណភាពហើយក្រោយពីខណៈប្រតិបត្តិការពីក្រុមជួយសង្គ្រោះនៅមិនទាន់អាចយកសាកសពមកខាងលើបាន។

នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងហាណូយ នៃប្រទេសវៀតណាម អំពីករណីក្មេងប្រុស Tai Li Hao Nam អាយុ១០ឆ្នាំ បានធ្លាក់ចូលទៅក្នុងរណ្តៅបេតុង ជម្រៅ៣៥ម៉ែត្រ និងទទឹងតែ២៥សង់ទីម៉ែត្រ ហើយបានជាប់នៅក្នុងនោះតាំងពីថ្ងៃចូលឆ្នាំសកល ពេលចេញ ទៅដើររកអេតចាយជាមួយមិត្តភ័ក្តិ ៣ នាក់ទៀតនៅតំបន់គម្រោងសាងសង់ស្ពាននៅស្រុក Thang Binh នៃខេត្តដុងថាប វៀតណាមខាងត្បូង។

ជាមួយគ្នានោះ ដែលមន្រ្តីបានបញ្ជាក់ថា ក្រុមអ្នកេជួយសង្គ្រោះបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយ Tai Li Hao Nam ប៉ុន្តែពួកគេមិនអាចរកឃើញជនរងគ្រោះឡើយ ខណ៖”សញ្ញាឆ្លើយតប” ពីក្មេងប្រុសតាំងពីថ្ងៃច័ន្ទកន្លងមកបានបាត់បងលលែងមានសញ្ញានៃជីវិតអ្វីទាំងអស់។

យ៉ាងណាមិញថ្មីៗនេះអាជ្ញាធរខេត្ត Dong Thap បានចេញផ្សាយរបាយការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបញ្ជាក់ថា ក្មេងប្រុសរងគ្រោះនោះបានស្លាប់ហើយ  ហើយជំហានបន្ទាប់ គឺជាប្រតិបត្តិការមួយដើម្បីយកសពក្មេងប្រុសមកខាងលើវិញ ទីបំផុតគេបានរកឃើញ និងបានបង្ហាញថាជនរងគ្រោះមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរលើដងខ្លួន និងកង្វះអុកស៊ីសែន។

ជាមួយគ្នានោះផងដែរប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់វៀតណាមបានរាយការណ៍ដូចគ្នា ទាក់ទងនឹង ការយល់ឃើញរបស់មហាជន ដោយមានការភ្ញាក់ផ្អើល និងមានការរិះគន់យ៉ាងខ្លាំងដែល ទាក់ទងនឹងការសាងសង់ស្ពាននេះបានចាប់ផ្តើមប្រហែលប្រាំមួយខែមុនមុនកើតហេតុ​ ប៉ុន្តែតំបន់នោះមិនត្រូវបានដាក់បំរាមហាមឃាត ឬបិទនោះទេ៕ ប្រភព៖ Dailynews

 

 

ក្រសួងកសិកម្មចេញយុទ្ធសាស្រ្ដថ្មី សុខចិត្តផលិតផលិតផលមានគុណភាពលក់បានថ្លៃជាជាងផលិតច្រើនតែលក់បានថោក

0

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្មបានរៀបចំទស្សនទានថ្មី អំពីការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ពោលគឺទៅថ្ងៃខាងមុខ កម្ពុជា​នឹងផ្តោតទៅការផលិតឱ្យមានគុណភាព ទោះបីជានាំចេញបានតិច តែបានផលចំណេញខ្ពស់​។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងបែបនេះធ្វើឡើងនៅក្នុង​សន្និសីទសារព័ត៌មានស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣​។

លោកបានថ្លែងថា ​​​ចំពោះទីផ្សារនាំចេញ ផ្អែកលើទស្សនទាននេះ យុទ្ធសាស្រ្តរបស់ក្រសួង គឺជំរុញការនាំចេញផលិតផល ដែលមានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ដែល​ហៅថា ផលិតផលគន្លឹះ ឬផលិតផលប្រណិត។ កម្ពុជាមិនអាច និងមិនត្រូវប្រកួតប្រជែងជាមួយអ្នកជិតខាង ដោយផ្អែកលើបរិមាណ និងតម្លៃទាបនោះទេ ដោយសារកត្ដាថ្លៃដើមខ្ពស់ ទាំងក្នុងការផលិត និងដឹកជញ្ជូន។ កម្ពុជាមានឧត្តមភាពខ្ពស់ លើកត្តាគុណភាព ដូច្នេះកម្ពុជាគួរផ្តោតលើការពង្រឹងឧត្តមភាពនេះ សម្រាប់ការប្រកួតប្រជែងរបស់ខ្លួន។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងខ្សែច្រវាក់នៃការនាំចេញ ទស្សនទានរបស់ក្រសួងកសិកម្ម គឺជំរុញទៅដល់ការផលិតផលិតផលណា ដែលមានគុណភាពខ្ពស់ ហើយមានតម្លៃបន្ថែមខ្ពស់។ ចំណុចនេះ គឺខុសគ្នារវាងទីផ្សារក្នុងស្រុក កម្ពុជាត្រូវទទួលស្គាល់នូវស្ថានភាពរបស់ខ្លួន យើងមានចំណុចខ្លាំង និងចំណុចខ្សោយ អីចឹងការផលិតឱ្យមានលក្ខណៈទ្រង់ទ្រាយធំ ហើយតម្លៃថោក គឺមិនមែនជាចំណុចខ្លាំងរបស់កម្ពុជានោះទេ យើងបានវាយតម្លៃរួចហើយ នូវស្ថានភាពនៃថ្លៃដើមទាំងការផលិត ទាំងស្ថានភាពថ្លៃដើមនៃការដឹកជញ្ជូន អីចឹងជាជាងផលិតឱ្យច្រើនហើយថោក ដើម្បីទៅប្រកួតប្រជែងជាមួយនឹងប្រទេសផ្សេងៗ អ្នកផលិតផ្សេងៗ គឺយើងជំរុញលក្ខណៈផលិតកម្មមួយ ជាផលិតផលគន្លឹះ»។

លោកបានពន្យល់បន្ថែមថា ផ្អែកទៅលើបទពិសោធន៍កន្លងមក ​ក្រសួងបានសិក្សាពីភាពជោគជ័យរបស់ម្រេចកំពត មកពិនិត្យវាយតម្លៃ និងរៀបចំ ដើម្បីរៀបចំផលិតផលផ្សេងៗ ឱ្យមានស្តង់ដារបែបនេះ ព្រោះផលិតផលនេះ បើទោះបីជាផលិតបានតិច តែមានតម្លៃខ្ពស់ នៅលើទីផ្សារអន្តរជាតិ។

លោកកត់ស្គាល់ថា ផលិតផលកម្ពុជាផ្សេងទៀត ដូចជា កៅស៊ូ អង្កររំដួល និងគ្រាប់ស្វាយចន្ធីជាដើម សុទ្ធតែជាផលិតផល ដែលមានការទទួលស្គាល់នូវគុណភាព ជាបណ្តាប្រទេសផ្សេងទៀត ហេតុនេះផ្អែកលើចំណុចនេះ ទស្សនទានមិនចាំបាច់ផលិតអង្ករបែបនេះក្នុងបរិមាណច្រើន ​ក្នុងតម្លៃថោក ដើម្បីទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងនោះទេ ​គឺត្រូវលក់ឱ្យបានតម្លៃថ្លៃជាងគេ​។

លោកលើកឡើងទៀតថា ទៅថ្ងៃមុខ ការផលិតរបស់កម្ពុជា គឺយកផលចំណេញជាគោល ពោលគឺ​ក្រសួងនឹងមិនបង្ខំ ក្នុងការផលិតច្រើនឡើយ តែផលិតក្នុងបរិមាណល្មម ហើយចំណេញច្រើន។ ហើយផលិតផលគន្លឹះទាំងនេះ កសិក​រកម្ពុជា នឹងមានជម្រើសក្នុងការពិនិត្យមើល​ ថាតើគួរជ្រើសយកការផលិតណាមួយសម្រាប់ក្នុងស្រុកឬនាំចេញ។

​លោកបន្ថែមថា ទិសដៅខាងមុខក្រសួងនឹងជំរុញការផ្សព្វផ្សាយ លើកកម្ពស់កម្រិតយល់ដឹងពីគុណភាពផលិតផលកសិកម្មកម្ពុជាដ ល់ពីផ្សារបរទេស ​តាមរយៈការសហការជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញលទ្ធភាពបន្ថែមទៀត ក្នុងការផ្សព្វផ្សាយ និងបើកទីផ្សារតាមរយៈយន្តការផ្សេងៗ រួមទាំងយន្តការបើកទីផ្សារសេរីផងដែរ។

លោកបានមានប្រសាសន៍ផងដែរថា ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្ម ត្រូវទទួលបន្ទុករៀបចំប្រព័ន្ធផលិតកម្មមួយ ដែលមានប្រសិទ្ធិភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ ទាំងបរិមាណ និងគុណភាព។ នោះគឺប្រព័ន្ធផលិតកម្ម ដែលមានការចូលរួមសហការ និងអនុវត្តរួមគ្នាពីគ្រប់តួអង្គទាំងអស់ ដោយមានយន្តការគ្រប់គ្រង និងសម្របសម្រួលច្បាស់លាស់ ហើយតាមរយៈនេះ រដ្ឋនឹងតួនាទីច្រើនជាងមុន ដើម្បីផ្តល់ការគាំទ្រ និងរៀបចំចងក្រង និងប្រមូលផ្តុំគ្នា ដើម្បីចូលរួមអនុវត្តប្រព័ន្ធផលិតកម្មកសិកម្មថ្មីនេះ នៅតែគោរពគោលការណ៍ស្ម័គ្រចិត្ត និងទីផ្សារសេរីដដែល។ ដូច្នេះអង្គទាំងឡាយ ដែលសម្រេចចិត្តនៅក្រៅប្រព័ន្ធនេះ នៅតែអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួនបាន ប៉ុន្តែត្រូវប្រឈមនឹងហានិភ័យនៃទីផ្សារ ដោយខ្លួនឯង​៕

តៃវ៉ាន់ប្រកាសចែកប្រាក់ពលរដ្ឋ ខណៈសេដ្ឋកិច្ចលូតលាស់

0

តៃវ៉ាន់ ៖ តៃវ៉ាន់នឹងចែកប្រាក់ចំនួន៦.០០០ដុល្លារតៃវ៉ាន់ដល់ពលរដ្ឋរបស់ខ្លួននៅឆ្នាំ២០២៣ ដោយបញ្ជាក់ថា ប្រាក់នេះជាការតបស្នងពីការលូតលាស់សេដ្ឋកិច្ចស្មើ៦,៤៥%ក្នុងឆ្នាំ២០២១ វាជាការលូតលាស់យ៉ាងរហ័សតាំងពីឆ្នាំ២០១០ ។

លោកនាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Zhengchang បានប្រកាសកាលពីថ្ងៃទី៤ ខែមករាថា រដ្ឋាភិបាលតៃវ៉ាន់នឹងផ្តល់ប្រាក់ដល់ពលរដ្ឋក្នុងម្នាក់៦.០០០ដុល្លារតៃវ៉ាន់ ដោយប្រើប្រាស់ទឹកប្រាក់សរុប១៤០.០០០លានដុល្លារតៃវ៉ាន់ ។ វាជាប្រាក់ចំណូលមួយផ្នែករបស់រដ្ឋាភិបាល ដែលបានពីការប្រមូលពន្ធលើសគោលដៅ ។ រដ្ឋាភិបាលនឹងបែងចែកផលសម្រេចខាងសេដ្ឋកិច្ចដល់ពលរដ្ឋតៃវ៉ាន់គ្រប់រូប ប៉ុន្តែការបែងចែកនេះត្រូវឆ្លងកាត់ការយល់ព្រមពីរដ្ឋសភាតៃវ៉ាន់ផងដែរ ។

លោកនាយករដ្ឋមន្ត្រីបន្តថា លោកជូនពរដល់ពលរដ្ឋតៃវ៉ាន់ទាំងអស់ជួបតែសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ដែលនឹងចាប់ផ្តើមតាំងពីថ្ងៃទី២០ ខែមករា តែលោកមិនបានបង្ហើបថា រដ្ឋាភិបាលនឹងចែកប្រាក់នោះទៅពលរដ្ឋតាមវិធីណាទេ ។

តៃវ៉ាន់ គឺជាអ្នកនាំចេញទំនិញបច្ចេកវិទ្យាធំមួយ មានបន្ទះអេឡិចត្រូនិកជាផ្នែកសំខាន់ មានអត្រាលូតលាស់ខាងសេដ្ឋកិច្ចខ្ពស់ដល់៦,៤៥%ក្នុងឆ្នាំ២០២១ គឺបានលូតលាស់យ៉ាងឆាប់រហ័សតាំងពីឆ្នាំ២០១០មក ដែលមានតួលេខខ្ពស់ដល់១០,២៥% ។ រដ្ឋាភិបាលតៃវ៉ាន់បានដាក់ផែនការផ្តល់ទឹកប្រាក់បន្ថែមចំនួន៣៨០.០០០លានដុល្លារតៃវ៉ាន់ដើម្បីជំរុញសេដ្ឋកិច្ច និងការពារតៃវ៉ាន់ពីការជាប់គាំងសេដ្ឋកិច្ច ដូចជា ការប្រគល់ប្រាក់ឧបត្ថម្ភថ្លៃអគ្គិសនី ការជួលកម្លាំងពលកម្ម និងថ្លៃធានារ៉ាប់រងសុខភាព ៕How Taiwan beat COVID-19 – new study reveals clues to its success

ប្រភព ៖ TNN World

ការស្រាវជ្រាវបានបង្ហាញថាចិនមានចំនួនអ្នកស្លា.ប់រហូតដល់៩ពាន់នាក់ ក្នុងមួយថ្ងៃ ខណៈប្រទេសនេះព្យាយាមលាក់បាំងចំនួនពិត

0

ប្រទេសចិន៖ ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យរបស់ចក្រភពអង់គ្លេសបានធ្វើការបង្ហាញថា ចំនួនជនរងគ្រោះដោយសារ ជំងឺកូវីដ-១៩នៅក្នុងប្រទេសចិន អាចមានដល់ទៅ ៩,០០០ សាកសពក្នុងមួយថ្ងៃ ខណៈដែលអង្គការសុខភាពពិភពលោក (WHO) ព្រមានចិនថាបានវាយតម្លៃស្ថានភាពកូវីដ-១៩ ទាបជាងការពិត ជាពិសេសបានលាក់បាំងទិន្ន័យចំនួនអ្នកស្លាប់ខុសពីការពិតផងដែរ។

នាថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា លោកវេជ្ជបណ្ឌិត Michael Ryan នាយកផ្នែកស្ថានភាពអាសន្ននៃអង្គការសុខភាពពិភពលោក បានលើកឡើងពីស្ថានភាព  ជំងឺកូវីដ-១៩ នៅប្រទេសចិន ខណៈប្រទេសនេះកំពុងតែត្រៀមបើកប្រទេសនៅថ្ងៃទី ៨ ខែមករាខាងមុខ។

ដោយអង្គការបានលើកឡើងភ្ជាប់ជាមួយនឹងបញ្ហា ដែលត្រូវបានគេជឿថា ការផ្ដល់ទិន្នន័យរបស់ប្រទេសចិន អំពីចំនួនមនុស្សដែលរងផលប៉ះពាល់ពីការឆ្លងកូវីដ-១៩ គឺទាបជាងការពិត មិនថាចំនួនអ្នកជំងឺដែលចូលមន្ទីរពេទ្យ ចំនួនអ្នកជំងឺធ្ងន់ធ្ងរដែលតម្រូវឱ្យចូលបន្ទប់ ICU  និងជាពិសេសចំនួនអ្នកស្លាប់ដោយសារ កូវីដ-១៩នោះឡើយ។

ទោះជាយ៉ាង បើតាមក្រុមហ៊ុនទិន្នន័យសុខភាព Airfinity ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា បើតាមការស្រាវជ្រាវ និងការស្រង់ទិន្នន័យដោយសម្ងាត់ពីមន្ទីរពេទ្យចិន មនុស្សប្រហែល ៩,០០០ នាក់នៅក្នុងប្រទេសបានស្លាប់ជារៀងរាល់ថ្ងៃដោយសារជំងឺកូវីដ-១៩។ ហើយបើគិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ទំនងជាអ្នកស្លាប់សរុបឈានដល់ ១០០,០០០នាក់  ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ១៨.៦ លាននាក់។

ការឆ្លងជំងឺកូវីដ-១៩ដ៏ខ្លាំងក្លានេះ បានចាប់ផ្តើមរីករាលដាលពាសពេញប្រទេសចិនក្នុងខែវិច្ឆិកា ២០២២ ក្រោយពីទីក្រុងប៉េកាំងបានរុះរើគោលនយោបាយគ្មានទេ-កូវីដ របស់ខ្លួន រួមទាំងការធ្វើតេស្ត PCR ជាទៀងទាត់លើចំនួនប្រជាជនរបស់ខ្លួន និងការបោះពុម្ពផ្សាយទិន្នន័យស្តីពីករណីគ្មានរោគសញ្ញា។

បន្ថែមពីនោះក្រុមហ៊ុន Airfinity រំពឹងថាការឆ្លងជំងឺកូវីដក្នុងប្រទេសចិននឹងឈានដល់កម្រិតកំពូលដំបូងនៅថ្ងៃទី ១៣ ខែមករា ឆ្នាំនេះ ជាមួយនឹងករណីឆ្លងចំនួន ៣.៧ លាននាក់ក្នុងមួយថ្ងៃ។ ហើយគេរំពឹងទៀតថាការស្លាប់នឹងកើនឡើងដល់កំពូលនៅថ្ងៃទី ២៣ ខែមករា ២០២៣ ដែលមានរហូតដល់ ២៥,០០០នាក់ក្នុងមួយថ្ងៃ៕ ប្រភព៖ Thairath

 

 

 

ចិន និងហ្វីលីពីន ព្រមព្រៀងបង្កើតបណ្តាញទំនាក់ទំនងដោយផ្ទាល់ ស្ដីពីសមុទ្រចិនខាងត្បូង

0

ប៉េកាំង៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ចិន និងហ្វីលីពីនបានយល់ព្រមបង្កើតបណ្តាញទំនាក់ទំនងដោយផ្ទាល់ លើបញ្ហាសមុទ្រចិនខាងត្បូង និងការដោះស្រាយជម្លោះដោយសន្តិវិធី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

តាមរយៈក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាពក្នុងតំបន់ ក៏ដូចជាសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរពីលើតំបន់សមុទ្រចិនខាងត្បូង។ ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត សំដៅស្តារឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មឲ្យបានច្រើនជាងមុនវិបត្តិជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ប្រធានាធិបតីហ្វលីពីន កំពុងបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន។ ក្នុងជំនួបជាមួយលោក ស៉ី ជិនពីង នៅថ្ងៃពុធសប្តាហ៍នេះ ហ្វីលីពីន និងចិន បានព្រមព្រៀងចាប់ផ្តើមការរុករកប្រេង និងឧស្ម័នឡើងវិញ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន១៤ ក្នុងនោះរួមមានកិច្ចព្រមព្រៀងលើកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ សន្តិសុខសមុទ្រ និងទេសចរណ៍ជាដើម ៕

ប្រធានាធិបតីរុស្ស៊ី បញ្ជាឲ្យដាក់ពង្រាយនាវាចម្បាំង បំពាក់មីស៊ីលល្បឿងជាងសំឡេង

0

រដ្ឋធានីមូស្គូ៖ រហូតមកដល់មកពេលនេះ ថ្វីបើក្រុងមូស្គូ កំពុងតែជាប់ផុង ត្រដរដកខ្លួន ចេញពីសង្គ្រាម អស់រយៈពេលជាង៣១០ថ្ងៃមិនរួចយ៉ាងណាក្ដី ក៏មេដឹកនាំវិមាន នៅតែប្រកាសអួតអាង ទៅកាន់ពិភពលោក អំពីអានុភាពកម្លាំងទ័ពរបស់ខ្លួនដ៏ខ្លាំងក្លា ជាមួយនឹងការដាក់ពង្រាយនូវនាវាចម្បាំង បំពាក់មីស៊ីលមានល្បឿនលឿនជាងសំឡេង រហូតដល់ជាង៥ដង សម្រាប់ប្រយុទ្ធប្រឆាំងនឹងសត្រូវ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែមករា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានដាក់ពង្រាយនាវាចម្បាំងមួយគ្រឿង បំពាក់ដោយមីស៊ីលគ្រូស សម្រាប់ធ្វើនាវាចរណ៍ ទៅកាន់មហាសមុទ្រអាត្លង់ទិក និង មហាសមុទ្រឥណ្ឌា នៅក្នុងការបង្ហាញកម្លាំងយោធារបស់ខ្លួន ខណៈក្រុងមូស្គូកំពុងធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។Putin in Vladivostok: Russia hasn't lost anything over its actions in  Ukraine – EURACTIV.com

លោក ពូទីន បានចូលរួមនៅក្នុងពិធីនោះ កាលពីថ្ងៃពុធ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីសម្ពោធនាវាចម្បាំង Admiral Gorshkov ។ ស្របគ្នានោះដែរ លោក ស៊ើរហ្គេ ស៊ុយហ្គុ (Sergei Shoigu) រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ី និង លោក អ៊ីហ្គ័រ ក្រូខ្មាល់ (Igor Krokhmal) មេបញ្ជាការនាវាចម្បាំង Admiral Gorshkov ក៏បានចូលរួមផងដែរ។

លោក ពូទីន បានបញ្ជាក់ ថា «នាវានេះ នឹងបំពាក់ទៅដោយប្រព័ន្ធមីស៊ីល មានល្បឿនលឿនជាងសំឡេង ប្រភេទ Zircon ។ ខ្ញុំនឹងសូមបួងសួងឲ្យនាវិកទាំងអស់ ទទួលបានជោគជ័យ នៅក្នុងកាតព្វកិច្ចរបស់ពួកគេ សម្រាប់បុព្វហេតុជាតិមាតុប្រទេស»។Admiral Gorshkov Class Frigate Project 22350 (Project 22356 – export  variant) | Thai Military and Asian Region

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ ថា នាវាចម្បាំង Admiral Gorshkov នឹងធ្វើនាវាចរណ៍ ទៅកាន់មហាសមុទ្រអាត្លង់ទិក មហាសមុទ្រឥណ្ឌា និង សមុទ្រមីឌីទែររ៉ាណេ ( Mediterranea) ។ នាវាចម្បាំងនេះ មានសមត្ថភាពវាយប្រហារដ៏ជាក់លាក់ និង ខ្លាំងក្លាប្រឆាំងនឹងសត្រូវ នៅលើសមុទ្រ និង នៅលើដីគោក។ គេអាចនិយាយបាន ថា កាំជ្រួចមានល្បឿនលឿនជាងសំឡេង នៅលើនាវា អាចយកឈ្នះទៅលើប្រព័ន្ធការពារមីស៊ីលណាមួយរបស់សត្រូវ ហើយអាចបាញ់ នៅក្នុងរយៈចម្ងាយជាង ១០០០គីឡូម៉ែត្រ។ អាវុធបំពាក់នៅលើនាវានេះ អាចហោះបានលឿនជាងសំឡេង រហូតដល់ទៅជាង៥ដង។

ប្រទេសរុស្ស៊ី បានបាញ់សាកល្បងមីស៊ីល Zircon ចេញពីនាវាចម្បាំង និង នាវាមុជទឹក កាលពីឆ្នាំមុន ខណៈមានការរត់ប្រណាំងកាន់តែខ្លាំងឡើង សម្រាប់ការបង្កើតគ្រឿងសព្វាវុធ មានល្បឿនលឿនជាងសំឡេង កាន់តែពុះកញ្ជ្រោលឡើង ជាមួយសហរដ្ឋអាមេរិក និង ចិន។The Admiral Gorshkov frigates mark the renewal of the naval industry and  the Russian Navy - Meta-Defense.fr

លោក Shoigu បានបន្ថែម ថា «ការផ្តោតយ៉ាងសំខាន់ សម្រាប់បេសកកម្មនេះ នឹងត្រូវប្រឆាំងជាមួយនឹងការគំរាមកំហែង មកលើប្រទេសរុស្ស៊ី ហើយការគាំទ្រដល់សន្តិភាព និង ស្ថិរភាព នៅក្នុងតំបន់ រួមជាមួយប្រទេសជាសម្ពន្ធមិត្តរបស់ក្រុងមូស្គូ។ សមយុទ្ធនេះ នឹងបណ្តុះបណ្តាលដល់នាវិក នៅក្នុងការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេង និង កាំជ្រួចមីស៊ីល រយៈចម្ងាយឆ្ងាយ»។

ថ្វីបើរុស្ស៊ី បានអួតអាង អំពីមីស៊ីល Zircon ជាកាំជ្រួចមានល្បឿនលឿនជាងសំឡេងយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់ក្រុមអ្នកវិភាគយោធាបស្ចិមលោក វិញ បានលើកឡើង ថា លក្ខណៈពិសេសដ៏ចម្បង នៃអាវុធល្បឿនលឿនជាងសំឡេងប្រភេទនេះ មិនលឿនដូចឈ្មោះទេ។ ជួនកាល វាអាចដូចជាក្បាលគ្រាប់មីស៊ីលបាល្លិស្ទីកបែបបុរាណប៉ុណ្ណោះ ប៉ុន្តែវាគ្រាន់តែអាចបត់បែនបាន។

សព្វាវុធ ប្រភេទនេះ ត្រូវបានគេមើលឃើញ ថា វាជាមធ្យោបាយមួយ សម្រាប់ទទួលបានភាពខ្លាំងក្លា លើគូសត្រូវណាមួយ ព្រោះថា មីស៊ីល Zircon អាចគេចផុតពីខែលការពារមីស៊ីល និង ប្រព័ន្ធព្រមាន មុនពេលកំណត់៕

ហេតុអ្វីបានជាបារាំងកសាងអគារ Tour Eiffel​?

0

អន្តរជាតិ៖ ទួរអេហ្វហ្វែល (Tour Eiffel) ជាសំណង់ស្ថាបត្យកម្មដ៏ខ្ពស់មួយនៅទីក្រុងបារីស ប្រទេសបារាំង ដែលសង់ឡើងដោយគ្រោងដែកស្ទើរទាំងស្រុង ស្ថិតនៅសួនសាធារណៈហ្សង់ឌឺម៉ាស (Champ de Mars) ជាប់នឹងស្ទឹងសែនបារីស (Cygnes River)។

* តើអ្នកដឹងទេងថាហេតុអ្វីបានជាបារាំងសាងសង់អគារដែកមួយនេះឡើង?

អគារទួរអេហ្វហ្វែល សង់ដោយជាងមានថ្វីដៃជាតិបារាំងឈ្មោះ ហ្គូសស្តាវ អេហ្វហ្វែល (Gustave Eiffel) និងក្រុមរបស់គាត់។ ប៉មនេះមានកម្ពស់៣២៤ម៉ែត្រ ប្រើដែកសរុបអស់ចំនួន៧ពាន់តោន។

ដំបូងឡើយ គេសង់អគារនេះជាបណ្តោះអាសន្នសម្រាប់អ្នកមកទស្សនាតាំងពិព័រណ៍ពិភពលោកក្នុងឆ្នាំ១៨៨៩ និងដើម្បីអបអរសាទរខួបគម្រប់១០០ឆ្នាំនៃបដិវត្តបារាំងផងដែរ។ ទួរអេហ្វហ្វែលមានថ្នាក់៣ជាន់ ដែលគេអាចទិញសំបុត្រទៅមើលទស្សនីយភាពនៅខាងលើបាន ដោយឡើងតាមជណ្តើរជើងផង និងជណ្តើរយន្តផង។ នៅខាងក្នុងអគារមានប្រៃសណីយ៍ សារមន្ទីរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងលក់ទំនិញផ្សេងៗ។

នៅក្នុងអំឡុងពេលសាងសង់មានមតិរិះគន់ជាច្រើនអំពីទ្រង់ទ្រាយប៉មនេះថាជាស្នាដៃគ្មានសិល្បៈ សាងសង់ឡើងដោយគ្រាន់តែខ្វែងដែកចុះឡើងៗ ពុំបានគិតតាមគោលការណ៍វិទ្យាសាស្ត្រអ្វីឡើយ។

លុះក្រោយមកនៅឆ្នាំ១៩០៩ ទួរអេហ្វហ្វែលត្រូវគេប្រើធ្វើជាមជ្ឈមណ្ឌលបញ្ជូនសំឡេងវិទ្យុ និងនៅតែបន្តរហូតមកទល់បច្ចុប្បន្ន។ គេចាត់ទុកទីនេះជានិម្មិតរូបតំណាងក្រុងប៉ារីស និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសបារាំងផងដែរ​ ៕