រដ្ឋធានីកៀវ៖ ដោយសារតែគ្រឿងសឹកចម្បាំងដ៏ទំនើបៗ ផ្គត់ផ្គង់មកពីបណ្ដាប្រទេសបស្ចិមលោក ទើបធ្វើឲ្យកងទ័ពការពារទឹកដីអ៊ុយក្រែន មានលទ្ធភាព វាយបង្ក្រាប រហូតធ្វើឲ្យកម្លាំងទាហានរុស្ស៊ី បាក់ទ័ពជាហូរហែ និង រំដោះទឹកដីរបស់ខ្លួនយ៉ាងច្រើន យកមកគ្រប់គ្រងវិញ ហើយឥឡូវនេះ ក្រុងកៀវ បន្ដទទួលរថពាសដែកប្រយុទ្ធ មកពីប្រទេសលោកខាងលិចបន្ថែមទៀត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ថា លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានប្រាប់ដល់សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) តាមទូរស័ព្ទ កាលពីថ្ងៃពុធ ថា រដ្ឋាភិបាលរបស់គាត់ នឹងបញ្ជូនរថចម្បាំង ប្រភេទ AMX-10 RC ផលិត នៅក្នុងប្រទេសបារាំង ទៅជួយជ្រោមជ្រែង ដល់កិច្ចខិតខំប្រឹងប្រែងការពារទឹកដីរបស់អ៊ុយក្រែន។Ukrainian President Volodymyr Zelenskyy Is Time's 'Person of the Year'

មន្រ្ដីបារាំង បានបញ្ជាក់ ក្រោយជំនួបតាមទូរស័ព្ទរបស់មេដឹកនាំទាំងពីរ ថា «នេះជាលើកទី១ ដែលរថចម្បាំង ផលិតដោយបស្ចិមលោក កំពុងតែបញ្ជូន ទៅជួយគាំទ្រ ដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន»។

ទោះជាយ៉ាង មន្រ្ដីរដ្ឋាភិបាលបារាំង មិនបានផ្ដល់ព័ត៌មានលម្អិត អំពីចំនួនរថពាសដែក ដែលនឹងត្រូវដឹកបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន នោះឡើយ។ ប៉ុន្ដែមន្រ្ដីបារាំង គ្រាន់តែប្រាប់ ថា គ្រឿងសឹកទាំងនោះ ជាប្រភេទយានយន្ដយោធារបស់កងទ័ពបារាំង។

រយៈពេលមួយម៉ោង ក្រោយពេលមេដឹកនាំបារាំង និង អ៊ុយក្រែន បានជួបគ្នារួចមក លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែគិតពិចារណា អំពីការបញ្ជូនរថចម្បាំង Brdley ទៅជួយដល់ប្រទេសអ៊ុយក្រែន បន្ថែមទៀត។

Bradley ជារថពាសដែកប្រយុទ្ធមធ្យម អាចបម្រើការងារ ជាយានដឹកកងទ័ព ហើយវាមានទម្ងន់ស្រាល និង អាចបត់បែនបានយ៉ាងរហ័សរហួន ជាងប្រភេទរថចម្បាំងផ្សេងៗទៀត។ រថពាសដែក ប្រភេទនេះ អាចដឹកកងទ័ពបាន ប្រហែលចំនួន១០នាក់ ឬ ត្រូវជំនួសមកវិញ ដោយការផ្ទុកគ្រាប់រំសេវ ឬ ឧបករណ៍ទំនាក់ទំនងបន្ថែមផ្សេងៗទៀត។AMX 10 RC裝甲車- 维基百科,自由的百科全书

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានបំពាក់រថពាសដែក Bradleys រាប់ពាន់គ្រឿង ដល់កងទ័ពរបស់ខ្លួន ហើយពួកគេអាចនឹងផ្គត់ផ្គង់គ្រាប់រំសេវបន្ថែមទៀត ជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដែលកំពុងវាយប្រយុទ្ធ នៅលើសមរភូមិប្រយុទ្ធ និង បង្កើនសមត្ថភាព ទប់ទល់នឹងសង្គ្រាមរបស់រុស្ស៊ី។

មន្ទីរបញ្ចកោណ បានបញ្ជូនរថពាសដែកជាង២ពាន់គ្រឿងរួចមកហើយ នាំទៅផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន រួមទាំង យានទប់ទល់នឹងគ្រាប់មីន ចំនួន៤៧៧គ្រឿង និង រថយន្ដយោធា Humvee ជាង ១២០០គ្រឿង។

ការផ្គត់ផ្គង់គ្រឿងសឹកចុងក្រោយរបស់បណ្ដាប្រទេសមហាអំណាចបស្ចិមលោក ជួយដល់ក្រុងកៀវ នៅតែមានការខ្វះខាត ដោយមិនបានផ្ដល់រថក្រោះដ៏ទំនើប Abrams ផលិតដោយសហរដ្ឋអាមេរិក និង រថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់។ ក្រុងកៀវ តែងតែស្នើសុំម្តងហើយម្តងទៀត ជំរុញឲ្យសម្ពន្ធមិត្តលោកខាងលិច ជួយផ្គត់ផ្គង់យ៉ាងពិសេសនូវរថក្រោះប្រភេទទាំងនេះ ខណៈកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែប្រយុទ្ធជាមួយនឹងទាហានរុស្ស៊ី នៅក្នុងសង្គ្រាមរដូវរងា ហើយដែនដីរបស់ខ្លួន ក្រាលដោយទឹកកក អាចងាយស្រួល ប្រើប្រាស់រថក្រោះធុនធ្ងន់ នៅតាមជនបទ នៃប្រទេសអ៊ុយក្រែន។Russia Ukraine War News Live Updates: Kyiv warns Russia plans to destroy  hydroelectric dam; Ukrainians endure day of forced power cuts

ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «យើងត្រូវតែបញ្ចប់នូវការឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ។ រថក្រោះ និង រថពាសដែកដ៏ទំនើបៗរបស់បណ្ដាប្រទេសបស្ចិមលោក ក្លាយជាទ្រព្យសម្បត្ដិដ៏សំខាន់ ដែលអ៊ុយក្រែន ចង់បានបំផុត សម្រាប់វាយបណ្ដេញទាហានរបស់ក្រុងមូស្គូ ឲ្យចេញអស់ពីប្រទេសរបស់គាត់»។

លោក អេនឌ្រី ឆឺនៀក (Andriy Cherniak) មន្រ្ដីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាង ថា «នៅក្នុងរយៈពេល៤-៥ខែខាងមុខ រុស្ស៊ី អាចនឹងបាត់បង់ទាហានបន្ថែម រហូតដល់ ៧០ ០០០នាក់។ ចំណែកមេដឹកនាំ នៅក្នុងតំបន់កាន់កាប់ដោយរុស្ស៊ី ក៏នឹងត្រូវបាត់បង់ដូចគ្នាផងដែរ។ ចំណែកមេដឹកនាំរុស្ស៊ី ក៏បានដឹងខ្លួន កាន់តែច្បាស់ហើយថា ក្រុងមូស្គូ នឹងចាញ់សង្គ្រាមនេះ ប៉ុន្ដែពួកគេនៅតែមិនមានគម្រោងបញ្ចប់សង្គ្រាមនេះឡើយ»។

ដោយឡែក បណ្ដាប្រទេសបស្ចិមលោក បានមើលឃើញសញ្ញាថ្មីមួយ ថា ក្រុងមូស្គូ នឹងមិនដកខ្លួនថយចេញពីអ៊ុយក្រែន នោះទេ ព្រោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធ បានបញ្ជូននាវាចម្បាំង បំពាក់ដោយមីស៊ីល មានល្បឿនលឿនជាងសំឡេងជំនាន់ថ្មី អាចហោះលឿនជាងសំឡេងជាង៥ដង បញ្ជូនទៅធ្វើប្រតិបត្ដិការ នៅក្នុងមហាសមុទ្រអាត្លង់ទិក មហាសមុទ្រឥណ្ឌា និង សមុទ្រមីឌីទែររ៉ាណេ៕Russia - Ukraine war summary: 31 March 2022 - AS USA