Home ព័ត៌មានអន្តរជាតិ ជនខិលខូ.ចប្រើប្រាស់បច្ចេកវិទ្យា AI បន្លំជារូបភាព និងសំឡេងនាយករដ្ឋមន្ត្រីសិង្ហបុរីឱ្យជនរងគ្រោះផ្ទេរប្រាក់

ជនខិលខូ.ចប្រើប្រាស់បច្ចេកវិទ្យា AI បន្លំជារូបភាព និងសំឡេងនាយករដ្ឋមន្ត្រីសិង្ហបុរីឱ្យជនរងគ្រោះផ្ទេរប្រាក់

105
0

សូមប្រុងប្រយ័ត្នល្បិចបោកប្រា.ស់តាមបច្ចេកវិទ្យា! កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចសិង្ហបុរីបានប្រកាសអាសន្ន និងបង្ហាញវីដេអូភស្តុតាងអំពីល្បិចបោ.កប្រាស់ដ៏ទំនើបមួយ ដោយជនខិលខូ.ចបានប្រើប្រាស់កម្មវិធី (Deepfake) បង្កើតរូបភាព និងធ្វើសំឡេងក្លែងក្លាយជានាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ចូលរួមកិច្ចប្រជុំក្នុងកម្មវិធី Zoom ហើយធ្វើឱ្យជនរងគ្រោះម្នាក់ផ្ទេរប្រាក់រហូតដល់៤,៩លានដុល្លារសិង្ហបុរី (ប្រហែល៣,៨លានដុល្លារអាមេរិក) ។ រដ្ឋាភិបាលសិង្ហបុរីបញ្ជាក់ថា មិនធ្លាប់ទាក់ទងទៅពលរដ្ឋដើម្បីសុំឱ្យផ្ទេរប្រាក់ តាមរយៈវីដេអូខលឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV0WFfwhIE2VJeQQddmaFOv0KsfqpPfJ6MQLuChdNB-fpEx64jebH7-CsvUEmy59VKLn9B_FUGLKfYw_WxioGGJM892djfEl_BtH0abD7EEgicsW9SiV4fBEPZQLbvblu924lhlaB-22yFUrR6bw1Av82UIC-I7o3dc3CEX7U0EZhYjqyH5ySP8BMVpPs/s800/photo_2026-05-19_08-33-15%20(2).jpg
សមត្ថកិច្ចសិង្ហបុរីបានដាស់តឿនទៅកាន់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នកុំឱ្យចាញ់បោកជនខិលខូច បន្ទាប់ពីប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) បង្កើតរូបភាព និងធ្វើសំឡេងក្លែងក្លាយជាលោកនាយករដ្ឋមន្ត្រី Lawrence អង្គុយប្រជុំអនឡាញក្នុងកម្មវិធី Zoom និងអញ្ជើញឱ្យជនរងគ្រោះឱ្យចូលរួមប្រជុំ បន្ទាប់មក ក៏ស្នើឱ្យជនរងគ្រោះផ្ទេរប្រាក់បន្ទាន់ដើម្បីដោះស្រាយស្ថានការណ៍អសន្តិសុខនៅច្រកសមុទ្រ Hormuz ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7uQjLQjU1sZMiCxHctOaUvBSdQCKfr0hIjyhWHwbxfhxNxVRJT6nlZLiyACC0FbaPc6M84FmVKZi7e9HDtiT7PM97_aPXIfPN8IoC8gM3e5xvfLyTGMal3XReE31cf_DfFAXaWAnEreccT1P6CrPwBfaYHDQBTGykFg-arefAl4_tfkbkkGbO3RWdkus/s1280/photo_2026-05-19_08-33-15.jpg
មុនដំបូង ជនខិលខូចបានក្លែងបន្លំជាលេខាធិការគណៈរដ្ឋមន្ត្រីផ្ញើសារតាមកម្មវិធី WhatsApp ទៅជនរងគ្រោះ ហើយអញ្ជើញជនរងគ្រោះឱ្យចូលរួមប្រជុំបន្ទាន់ និងសម្ងាត់ជាមួយលោកនាយករដ្ឋមន្ត្រី Lawrence ក្នុងកម្មវិធី Zoom ដែលបង្កើតឡើងដោយកម្មវិធី Deepfake ។ ជនរងគ្រោះជឿតាមការបោកប្រាស់ដោយសារមើលឃើញថា កិច្ចប្រជុំនេះក៏មានថ្នាក់ដឹកនាំក្រៅប្រទេសមួយចំនួនចូលរួមផងដែរ ។

វីដេអូភស្តុតាងដែលបង្ហាញដោយសមត្ថកិច្ច គេបានឃើញកិច្ចប្រជុំនេះលើកឡើងពីស្ថានការណ៍នៅច្រកសមុទ្រ Hormuz ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី Lawrence, ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Indranee Rajah ព្រមទាំងមន្ត្រីធនាគារកណ្តាលសិង្ហបុរី ។ ក្រៅពីនេះ ក៏មានរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា រួមទាំងមន្ត្រីសំខាន់ៗមកពីប្រទេសជាច្រើនទៀត ដើម្បីឱ្យជនរងគ្រោះជឿជាក់គឺជាកិច្ចប្រជុំអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-4dOrxxTmI37U2pfLhxIzPchHWGhTQHRE_uhDlJs15tc2PHZWz_Jbkhk5LbGggLyMoG5ghfl3dYcGCRC9a3u3eLQ4Y46s8N4NrHRd2woCkUOYAPKbwu9srXMIYVb9RgSpl0jWEyUHAXqVvzoE7bgXq3sc1OuhZtjbBsWUBIEBxvh20JCSDQrV-4DQj4o/s1800/700762072_1282101627371185_8450624312178265773_n.jpg

បើតាមសមត្ថកកិច្ច គឺជនរងគ្រោះចូលរួមប្រជុំក្នុងនាមជាតំណាងវិស័យឯកជន ហើយនាយករដ្ឋមន្ត្រីសិង្ហបុរីក្លែងក្លាយបាននិយាយសរុបស្ថានការណ៍ និងអរគុណជនរងគ្រោះដែលបានចូលរួមប្រជុំ បន្ទាប់មក ជនខិលខូចម្នាក់ទៀតក៏ក្លែងខ្លួនជាមេធាវីទាក់ទងទៅជនរងគ្រោះឱ្យផ្ទេរប្រាក់ ។

គួរបញ្ជាក់ថា ជនខិលខូលបានកំណត់គោលដៅបោកប្រាស់លើអ្នកជំនួញ ឬបុគ្គលធ្លាប់មានទំនាក់ជាមួយរដ្ឋាភិបាល ហើយវិធីបោកប្រាស់របស់ពួកគេធ្វើឱ្យជនរងគ្រោះឆាប់ជឿជាក់ ។ សមត្ថកិច្ចបានណែនាំពីវិធីសង្កេតវីដេអូបង្កើតដោយបច្ចេកវិទ្យា AI ដូចជា ៖ សំឡេងនិយាយមិនត្រូវគ្នាជាមួយមាត់មនុស្ស និងសង្កេតផ្ទៃខាងក្រោយវីដេអូមានភាពមិនច្បាស់លាស់ ខុសទម្រង់ធម្មតា ដោយសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេស ការទាក់ទងតាមអនឡាញ និងវីដេអូខល ដោយសារកម្មវិធី Deepfake អាចបង្កើតវីដេអូដូចបេះបិទ និងពិបាកសង្កេត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW2tLIkG0_jQF_grw46cf__9UpqTZtSe0lCMlpk0HiqMFHVMH6a0dob_1Oef7pvxgbPCc9ba9iVkF1heOB8QADdgOwvtzkkBpNRq46TW0X3z2BCnPN_EuzmoFoWQTx3YiCJuBYi5FiIS5LUmA9HTVvmXNw-26a-BEL1ePqVgivkmtp0CEZDTFWrRrT54Q/s1024/photo_2026-05-19_08-33-15%20(3).jpg
នាយករដ្ឋមន្ត្រីសិង្ហបុរីបានចេញសេចក្តីប្រកាសព្រមានជាសាធារណៈអំពីសកម្មភាពរបស់ក្រុមឆបោក ថារដ្ឋាភិបាលសិង្ហបុរីមិនធ្លាប់ទាក់ទងទៅពលរដ្ឋដើម្បីសុំឱ្យផ្ទេរប្រាក់, ធ្វើការវិនិយោគ ឬសុំទិន្នន័យធនាគារផ្ទាល់ខ្លួនតាមរយៈវីដេអូខល ឬទូរស័ព្ទឡើយ ៕