Home ព័ត៌មានអន្តរជាតិ ផ្ទុះរឿងអាស្រូ.វ! សមត្ថកិច្ចថៃមួយក្រុមចាប់ជ.នជាតិចិន៥នាក់បង្ខាំ.ងទុកដើម្បីជំរិ.តទារប្រាក់ក្នុងម្នាក់១ម៉ឺនដុល្លារ

ផ្ទុះរឿងអាស្រូ.វ! សមត្ថកិច្ចថៃមួយក្រុមចាប់ជ.នជាតិចិន៥នាក់បង្ខាំ.ងទុកដើម្បីជំរិ.តទារប្រាក់ក្នុងម្នាក់១ម៉ឺនដុល្លារ

100
0

សមត្ថកិច្ចខេត្តស្រះកែវមួយក្រុមមានគ្នា៤នាក់ សហការជាមួយជនស៊ីវិលម្នាក់ បានប្រើប្រាស់អំណាចតួនាទីហួសព្រំដែនទៅចាប់ខ្លួនជ.នជាតិចិនចំនួន៥នាក់ដាក់ខ្នោះដៃកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់មក ក៏នាំទៅបង្ខាំងទុកក្នុងផ្ទះមួយកន្លែងនៅស្រុកវាំងសាំប៊ូន ខេត្តស្រះកែវ ដើម្បីជំរិ.តទារប្រាក់ក្នុងម្នាក់១ម៉ឺនដុល្លារ ជាថ្នូនឹងការដោះលែងឱ្យមានសេរីភាព បន្ទាប់ពីចោទប្រកាន់ឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ។ ពេលនេះ ជ.នជាតិចិនទាំង៥នាក់ទទួលបានការជួយសង្គ្រោះ រីឯក្រុមសមត្ថកិច្ចជាជនល្មើ.សត្រូវបានចាប់ខ្លួនរង់ចាំការដាក់ទោ.សតាមច្បាប់ ។

ជនល្មើសជាក្រុមសមត្ថកិច្ចបានបដិសេធមិនទទួលស្គាល់កំហុស ដែលហេតុការណ៍នេះធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ពីព្រោះកន្លងមក ក៏មានករណីសមត្ថកិច្ចថៃចាប់ជំរិតទារប្រាក់ពីជនបរទេសជាច្រើនលើករួចមកហើយ ។ ស្នងការខេត្តស្រះកែវ ប្រកាសចាត់វិធានការសមត្ថកិច្ចមួយក្រុមនេះទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ដើម្បីកុំឱ្យក្លាយជាគំរូអាក្រក់សម្រាប់សមត្ថកិច្ចដទៃទៀត និងកុំឱ្យខូចឈ្មោះសមត្ថកិច្ចថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។

ហេតុការណ៍ចាប់ខ្លួនជនជាតិចិន៥នាក់ បានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ហើយនាថ្ងៃបន្ទាប់ (ថ្ងៃទី១៧ ខែឧសភា) សមត្ថកិច្ចខេត្តស្រះកែវ សហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធ ចូលរំដោះជនជាតិចិនទាំង៥នាក់ ដែលត្រូវបានបង្ខាំងទុកក្នុងផ្ទះនៅឃុំវាំងម៉ៃ ស្រុកវាំងសាំប៊ូន បន្ទាប់មក សមត្ថកិច្ចក៏បានចាប់ខ្លួនសមត្ថកិច្ចដូចគ្នាចំនួន៤នាក់ ព្រមទាំងចាប់ជនស៊ីវិលម្នាក់ទៀត ។

មុនឈានដល់ការចូលរំដោះជនជាតិចិនទាំងនេះ គឺសមត្ថកិច្ចខេត្តស្រះកែវបានទទួលសារពីសមត្ថកិច្ចអន្តោប្រវេសន៍ខេត្តប៉ាធុមថានី ថាមានជនជាតិចិន៥នាក់ផ្ញើសារសុំការជួយសង្គ្រោះជាបន្ទាន់ ពីព្រោះពួកគេត្រូវបានសមត្ថកិច្ចខេត្តស្រះកែវចាប់ខ្លួនឃុំក្នុងផ្ទះ ដើម្បីជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែង ។

ចំណែកក្រុមជនជាតិចិនរៀបរាប់ថា សមត្ថកិច្ចថៃទាំងនេះបានចាប់ខ្លួនពួកគេដាក់ខ្នោះដៃ គំរាមកំហែង និងទារប្រាក់ក្នុងម្នាក់ចំនួន១ម៉ឺនដុល្លារ បើមិនឱ្យប្រាក់ នឹងមិនរួចខ្លួនទេ ។ ពួកគេត្រូវចាប់ខ្លួនពីបទឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ប៉ុន្តែសមត្ថកិច្ចមិនបញ្ជូនទៅសាកសួរតាមនីតិវិធីច្បាប់ បែរជានាំមកឃុំឃាំងទៅវិញ ។ មុនពេលទទួលបានការជួយសង្គ្រោះ ពួកគេ២នាក់ បានបង្ខំចិត្តផ្ទេរប្រាក់ទៅឱ្យក្រុមសមត្ថកិច្ចរួចហើយ គឺផ្ទេរប្រាក់ក្នុងម្នាក់អស់ចំនួន២ពាន់ដុល្លារ (សរុប៤ពាន់ដុល្លារ) ដោយមានទាំងភស្តុតាងការផ្ទេរ ។

គួរបញ្ជាក់ថា ក្រុមសមត្ថកិច្ចខិលខូចទាំងនេះមកពីអង្គភាពផ្សេងៗគ្នា ប៉ុន្តែសហការគ្នាជាមួយជនស៊ីវិលម្នាក់ទៀតដើម្បីធ្វើសកម្មភាពជាប្រព័ន្ធ ដោយរង់ចាំស្ទាក់ចាប់ក្រុមជនជាតិចិននៅចំណុចដាច់ស្រយាល និងចោទប្រកាន់ឆ្លងដែនចូលប្រទេសថៃតាមច្រកធម្មជាតិនៅខេត្តស្រះកែវ ។

បច្ចុប្បន្ន ជនល្មើសទាំង៥នាក់ (សមត្ថកិច្ច៤នាក់, ជនស៊ីវិលម្នាក់) ត្រូវបានរឹបអូសយកអាវុធ, គ្រាប់កាំភ្លើងមួយចំនួន និងរថយន្ត២គ្រឿង ព្រមទាំងត្រូវឃុំខ្លួនបណ្តោះអាសន្នរង់ចាំការកាត់ទោសពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមមាន ៖ ការជំរិតទារប្រាក់ បង្ខំាំងមនុស្សខុសច្បាប់ និងប្រើប្រាស់អំណាចហួសព្រំដែន ៕