ប្រទេសចិន ៖ កាលពីថ្ងៃទី១២ ខែមករា ការកក់សំបុត្រយន្តហោះតាមបណ្តាញអ៊ីនធើរណេតរបស់ចិនទាំងចេញពីប្រទេស និងចូលប្រទេសបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីចិនប្រកាសបើកប្រទេស និងបន្ធូរបន្ថយវិធានការជំងឺកូវីដកាលពីថ្ងៃទី៨ ខែមករា កន្លងមក ។

Tongcheng Travel ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍អនឡាញឱ្យដឹងថា ចំនួនការកក់សំបុត្រយន្តហោះចេញ-ចូលប្រទេសចិនបានស្ទុះងើបឡើងវិញ ក្រោយចិនបិទប្រទេសអស់រយៈពេល៣ឆ្នាំដោយសារជំងឺកូវីដ ។ ជើងហោះហើរចូលប្រទេសចិន រួមមាន Shanghai Nanjing Guangzhou Chengdu និង Nanning រីឯជើងហោះហើរទៅក្រៅប្រទេស គឺស្មើ៥៣ប្រទេសនិងតំបន់ ។How the tourism industry in China is finding new ways to engage customers

តាមទិន្នន័យពី Trip.com Group បង្ហាញថា ជើងហោះហើរមកពីតំបន់ម៉ាកាវរបស់ចិន ហុងកុង បាងកក សិង្ហបុរី និងភ្នំពេញ បានទទួលការពេញនិយមយ៉ាងខ្លាំងសម្រាប់អ្នកដំណើរចិន គិតចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។ ក្នុងនោះការហោះហើររបស់ក្រុមហ៊ុន Spring Airlines ពីព្រលានយន្តហោះ Shanghai Pu Dong ទៅកាន់ហុងកុង ម៉ាកាវ តូក្យូ និងភូកេត ក្នុងចន្លោះពីថ្ងៃទី២-៨ ខែមករា បានកើនឡើងស្មើដើម ។Things to do in Shanghai | Tourism - Cathay Pacific

ប្រធានវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍ចិនថ្លែងថា ទីផ្សារទេសចរណ៍ចេញក្រៅប្រទេស និងចូលប្រទេសរបស់ចិនបានងើបឡើងវិញជាបន្តបន្ទាប់នៅដើមឆ្នាំ២០២៣នេះ ។ ភ្ញៀវទេសចរចូលចិត្តទៅកម្សន្តនៅក្រុមប្រទេសដំបូងដូចជា ជប៉ុន កូរ៉េខាងត្បូង ថៃ ហុងកុង ម៉ាកាវ បន្ទាប់មកទៅអាស៊ីខាងលិច និងអឺរ៉ុប ។

Shen Jia Ni អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវ Ctrip Research Institute សម្លឹងឃើញថា ការជឿជាក់ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរចិននឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ខណៈមានការកែសម្រួលវិធានការទប់ស្កាត់ជំងឺកូវីដ និងនយោបាយធ្វើដំណើរចេញ-ចូលប្រទេសរបស់ចិន ៕

ប្រភព ៖ The Reporters