រដ្ឋធានីកៀវ៖ បើទោះជាក្រុងមូស្គូ បានអះអាង អំពីជោគជ័យរបស់ខ្លួន នឹងជិតដណ្ដើមកាន់កាប់ទីក្រុងសូឡេដា (Soledar) នាភាគខាងកើត ប្រទេសអ៊ុយក្រែន បានទាំងស្រុងយ៉ាងណាក្ដី ប៉ុន្ដែនៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ រុស្ស៊ី បានបាត់បង់កម្លាំងទ័ព ជាង១០០នាក់ នៅលើសមរភូមិប្រយុទ្ធគ្នាយ៉ាងសាហាវបំផុត ជាមួយនឹងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ។Soledar: Why is Russia so keen to capture the town? | CNN

សារព័ត៌មាន ABC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៣ ខែមករា ថា រុស្ស៊ី បានបញ្ជាក់ ថា កម្លាំងទាហានរបស់ខ្លួន ជិតនឹងដណ្ដើមកាន់កាប់ទីក្រុងអណ្ដូងរ៉ែអំបិលសូឡេដា នាភាគខាងកើត ប្រទេសអ៊ុយក្រែន។ ការអះអាងរបស់ក្រុងមូស្គូ នឹងបង្ហាញនូវការកត់សម្គាល់ អំពីជ័យជម្នះរបស់មេដឹកនាំវិមានក្រឹមឡាំង។ ប៉ុន្ដែរុស្ស៊ី បានខាតបង់ទាហាន និង ប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត នៅលើសមរភូមិមួយនេះ។

លោក ប៉ាវឡូ គីរីឡែនកូ (Pavlo Kyrylenko) អភិបាលខេត្តដូណែតស្ក៍ (Donetsk) របស់អ៊ុយក្រែន បានបញ្ជាក់ នៅក្នុងការធ្វើអត្ថាធិប្បាយ នៅតាមបណ្ដាញទូរទស្សន៍ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី នៅលើសមរភូមិប្រយុទ្ធដ៏សាហាវ នៅក្នុងទីក្រុងសូឡេដា នាភាគខាងកើត ប្រទេស។ ទាហានរុស្ស៊ី បានដើរ នៅលើសាកសពយោធារបស់ពួកគេ ខណៈទីក្រុងមួយនេះ បានរងនូវការបាញ់ផ្លោងបំផ្លិចបំផ្លាញយ៉ាងខ្លាំង។Head of the Donetsk Military Administration Pavlo Kyrylenko on the war with  Russia, Mariupol and Volnovakhaទាហានរុស្ស៊ី កំពុងតែប្រើប្រាស់កាំភ្លើងត្បាល់ និង គ្រាប់រ៉ុក្កែត បាញ់ផ្លោងទម្លាក់ ស្រោចទៅលើទីក្រុងសូឡេដា នៅក្នុងការវាយប្រយុទ្ធគ្នាឥតឈប់ឈរ ដើម្បីទម្លុះទម្លាយខ្សែត្រៀមការពារដ៏រឹងមាំរបស់កងទ័ពការពារទឹកដីអ៊ុយក្រែន។ បច្ចុប្បន្ន ទាហានរុស្ស៊ី កំពុងតែខិតខំប្រឹងប្រែងស្ដារស្ថានការណ៍បាក់ទ័ពជាញឹកញាប់ ដើម្បីធ្វើឲ្យវិមានក្រឹមឡាំង មានក្ដីសង្ឃឹមឡើងវិញ ថា នឹងទទួលបានជ័យជម្នះយ៉ាងឆាប់រហ័ស នៅក្នុងសង្គ្រាមដ៏ឃោរឃៅ អស់រយៈពេលជិត១១ខែកន្លងមកនេះ។

លោកអភិបាលខេត្តដូណែតស្ក៍ (Donetsk) របស់អ៊ុយក្រែន បានសង្កត់ធ្ងន់ ថា «ជនស៊ីវិលរស់នៅក្នុងទីក្រុង នាភាគខាងកើត ប្រទេស កំពុងតែព្យាយាម រស់រានមានជីវិត ស្របពេលមានការបង្ហូរឈាមកាន់តែខ្លាំងឡើង រវាងកងទ័ព នៃប្រទេសទាំង២ ខណៈទាហានរុស្ស៊ី កំពុងតែបង្កើននូវការវាយប្រហារកាន់តែខ្លាំង»។Soledar would be a strategic victory for Russia – DW – 01/11/2023

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានកោតសរសើរដល់កម្លាំងទាហានរុស្ស៊ី អំពីសកម្មភាពមិនគិតតែ អំពីខ្លួនឯង និង មានភាពក្លាហាន ហើយគាត់ ថែមទាំងអះអាងទៀត ថា ក្រុងមូស្គូ កំពុងតែជួយដល់ពួកគេឆ្ពោះទៅមុខ នៅក្នុងទីក្រុងសូឡេដា។ ការងារដ៏ធ្ងន់ធ្ងរបំផុត កំពុងតែធ្វើ នៅក្នុងទីក្រុងមួយនេះ។

លោក យ៉ែវហ្គេនី ប៊្រីហ្គូហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្មួលរបស់រុស្ស៊ី Wagner Group (វ៉េគណឺរ ហ្គ្រូប) ដែលជាមនុស្សជំនិតបំផុតមួយរូបរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃពុធ បានជំរុញឲ្យដណ្ដើម កាន់កាប់ទីក្រុងសូឡេដា។ ប៉ុន្ដែទាហានរបស់ក្រុមហ៊ុនស៊ីឈ្នួលមួយនេះ ក៏បានរងការបាត់បង់យ៉ាងច្រើនផងដែរ។Ukraine war latest: 'Very difficult' situation in Soledar amid Russian  advance in Donetsk Oblast

ជាមួយគ្នានេះ លោកស្រី ហានណា ម៉ាល់យ៉ា (Hanna Malyar) អនុរដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា «កម្លាំងសត្រូវបានបន្ដវាយប្រហារយ៉ាងខ្លាំង ប៉ុន្ដែរុស្ស៊ី បានបាត់បង់កម្លាំងទាហានយ៉ាងច្រើន ហើយពួកគេនឹងមិនទទួលបានជោគជ័យនោះឡើយ»៕