មិនធម្មតា! ហាងឆេង«ប្រាក់»ហក់ឡើងលឿនជាង«មាស»៣ដងកក្រើកទីផ្សារសកល
ការកើនឡើងដ៏កម្រ! តម្លៃប្រាក់បានកើនឡើងខ្លាំងមិននឹកស្មានដល់ ពោលគឺមានការកើនឡើងដល់ 250% លឿនជាងមាសទៅទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាការវិវឌ្ឍមិនធម្មតាមួយក្នុងប្រវត្តិសាស្រ្ត និងបានទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិននៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes នៅដើមសប្ដាហ៍នេះ។

ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងកើនឡើងម្តងទៀត បានធ្វើឲ្យទំនុកចិត្តលើប្រាក់ដុល្លារមានការចុះខ្សោយ ខណៈដែលបំណុលរបស់សហរដ្ឋអាមេរិកកើនឡើង ហើយអតិផរណានៅតែខ្ពស់ជាង 2%។ ទន្ទឹមនឹងនេះ មេដឹកនាំនយោបាយរបស់ប្រទេសធំៗមួយចំនួនបានព្រមានថា ស្ថានភាពនេះបានឆ្លុះបញ្ចាំងពីប្រព័ន្ធសកលលោកក្រោយសង្គ្រាមដែលកំពុងរង្គោះរង្គើ។

តាមរបាយការណ៍ខាងលើ តម្លៃប្រាក់នៅពេលនេះស្ថិតក្នុងល្បឿនលឿនបំផុតបើធៀបនឹងការឡើងថ្លៃរបស់មាស ដែលវាបានកើនឡើង 250% ដល់តម្លៃ 110 ដុល្លារក្នុងមួយអោន និយាយឲ្យខ្លីការកើនឡើងតម្លៃរបស់ប្រាក់នៅពេលនេះ គឺខ្ពស់ជាងពេលណាណាទាំងអស់ក្នុងរយៈពេលជិត 14 ឆ្នាំចុងក្រោយមកនេះ។
អ្នកវិភាគកត់សម្គាល់ថា តួនាទីដ៏មានតម្លៃរបស់ប្រាក់នៅពេលនេះ គឺដោយសារតម្រូវការខ្លាំងពីឧស្សាហកម្មដូចជាស្រូបទាញថាមពលព្រះអាទិត្យ, ការផលិតគ្រឿងអេឡិចត្រូនិច និងយានយន្តអគ្គិសនី រួមផ្សំជាមួយនឹងការផ្គត់ផ្គង់ជាសកលដ៏តឹងតែង បានជំរុញឱ្យតម្លៃប្រាក់ឡើងថ្លៃក្នុងល្បឿនលឿនជាងមាស។ 
ខណៈពេលដែលអ្នកវិភាគមួយចំនួនមើលឃើញពីកន្លែងសម្រាប់ការកើនឡើងបន្ថែមទៀតរបស់ប្រាក់ ពួកគេក៏បានព្រមានដែរថាការកើនឡើងយ៉ាងឆាប់រហ័សនេះ នឹងផ្ដល់ហានិភ័យខ្ពស់ជាងបើប្រៀបធៀបទៅនឹងការកើនឡើងជាមធ្យមរបស់មាស។ នេះមានន័យថា ប្រសិនបើមាសមិនផ្លាស់ប្តូរតម្លៃលើសពី 5,100 ដុល្លារក្នុងមួយអោនទេ នោះប្រាក់នឹងត្រូវធ្លាក់ចុះមកត្រឹមប្រហែល 72 ដុល្លារ តែប្រសិនបើប្រាក់នៅតែស្ថិតនៅ 110 ដុល្លារដូចពេលនេះ នោះមាសនឹងត្រូវកើនឡើងរហូតដល់ 7,700 ដុល្លារក្នុងមួយអោនមិនខាន៕


.png)
.png)
.png)


.png)

.png)






.jpg)

.jpg)



.jpg)
.jpg)
.jpg)


.jpg)
.jpg)




.png)
.png)


.jpg)
.jpg)


.jpg)

.jpg)

.jpg)


