Home តារាជាតិ គ្រប់ទឹកហើយ! ពេជ្រ សោភា ទិញមាសទុកតាំងពីឆ្នាំ២០២២

គ្រប់ទឹកហើយ! ពេជ្រ សោភា ទិញមាសទុកតាំងពីឆ្នាំ២០២២

33
0

បច្ចុប្បន្ននេះហាងឆេងមាសហក់ខ្ពស់ឡើងយ៉ាងខ្លាំងរហូតដល់ជាង៦០០ដុល្លារក្នុងមួយជី ដែលធ្វើឱ្យអ្នកដែលមានមាសប្រាកដជាញញឹមបិទមាត់មិនជិតមិនខាន។ មិនខុសគ្នាប៉ុន្មានពីសាធារណជននោះទេតារាចម្រៀង ពេជ្រ សោភា ក៏ត្រូវប៉ាន់ដូចគ្នាស្របពេលមាសឡើងថ្លៃតារាចម្រៀងរូបនេះបង្ហាញថាបានទិញមាសទុកតាំងពីឆ្នាំ២០២២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx8nNdVWQ1iUWG2I0WADYFZ2HCGrLLB2ABm8WRqLPTxvsPM0fjAUC25B-r1H9XSlX7gazHgjlZwzJMli-zkSwMXrABjG8E78Nr5zhAU8ovuCFjRawrfvhrnGK_EpKMM3d7j2MlApgO-dq4ZwplwKCR9nDtNE62P8unKpxksR6a4TWqIrmYC2NDKNP9z7Ez/s1440/image_2026-01-28_09-17-18%20(2).png
មាស ពេជ្រ សុទ្ធតែគ្រឿងអលង្ការសម្រាប់លម្អខ្លួនប្រាណឱ្យកាន់តែស្រស់ស្អាត និងអាចជួយដោះទុក្ខធុរៈនៅពេលមានការចាំបាច់ជាពិសេសគឺមាសតែម្តងមិនថាអ្នកទិញនៅកន្លែងណានោះទេ គឺអាចទិញលក់បានយ៉ាងទូលំទូលាយ។ ដោយសារវិបត្តិសេដ្ឋកិច្ច ស្ថានភាពនយោបាយ នឹងការប្រឈមមុខនៃសម្ពាធពន្ធរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះហាងឆេងមាសបានហក់ខ្ពស់យ៉ាងខ្លាំងរហូតដល់ ៦២៣០ដុល្លារក្នុងមួយតម្លឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9JhwjH9XqxWBZHrHFthcXYQscoVegumuGIqR5wJFeSXLxSca4wOIu9YSyMKEhC8ydITTMcw2vviGEz5RlWnehNWmuEBDgdBA9J6Q8GoGN2sUBT4iE6TZSKBTuJkQpCork-RcdC8ierpGE56W8YPs9EqirQvzin9YZClvWok74ce34Jt9GIXZM48to2h4o/s1157/image_2026-01-28_09-17-15%20(2).png

នៅយប់ថ្ងៃទី២៧ តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូប៥សន្លឹកជាមួយនឹងគ្រឿងអលង្ការជាមាស ដោយភ្ជាប់មកជាមួយនឹងសំណេរថា «សរសើរខ្លួនឯង ចេះទិញមាសទុកតាំងពីឆ្នាំ២០២២»។ ការបង្ហោះនេះបានទាក់ទាញតារាចម្រៀង ឆន សុវណ្ណារាជ ចូលខម្មិនថា «គ្រប់ទឹកហើយចឹង ម៉ែវា»។ ចំណែក ឆឹម សក្កដា វិញក៏បានបញ្ចេញមតិឱ្យ ពេជ្រ សោភា ប្រមូលលក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8y5g6P_mXRcVIgmAWxWmSOjAnEAqItgyuZ_GnD0IZ-Eh450QBxOu1TLRZy-oatbws4pIADafnXhUEQhnvNBj2bcPmy2b-ltd65U07lR_qG6p4OIWynLqkzOLJol6EgmznZ2YcecZq-LfbkToyiRJWDhLnHbREbXsSqKaZifiiZCr8arEMv753dyFaMsbU/s1142/image_2026-01-28_09-17-16%20(2).png
ងាកមកកាន់អ្នកគាំទ្រវិញ ក៏បានជំរុញឱ្យតារាចម្រៀង ពេជ្រ សោភា លក់មាសដូចគ្នា ដោយអ្នកខ្លះថែមទាំងនិយាយថាប្រសិនបើជានាងលក់មិនដឹងចំណេញយ៉ាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0pvKq5C6XpWoQgz0HschaYteCIsDmroR2oKcVwS2b3RqypC1eH714A-X3CinrZziR75gapS8LGA_Ji_T9GRrajGiOWZFX3MJft9VyHW5rYNy8L3RZ8TbakMQWBAf_Q6K3hndUApAKRDMAeeK8Ir0zfZneqIlE3-A_NFRB-8DwMHDsoUrc9zbBMND0i2Nf/s926/image_2026-01-28_09-17-16.png

តារាចម្រៀង ពេជ្រ សោភា ត្រូវបានទស្សនិកជនសរសើរយ៉ាងខ្លាំងចំពោះរូបរាងរបស់នាងទោះបីជាវ័យជ្រេហើយក្តីប៉ុន្តែរាងរបស់នាងនៅតែស្រស់ស្អាត។ ពេជ្រ សោភា បានប្រាប់ទស្សនិកជនដែរថាការដែលរូបរាងស្អាតបែបនេះគឺនាងកំណត់របបអាហារ និងញុំាអាហារបែបសុខភាព៕