ចប់ហើយមិនដឹងថាបានចែកចាយដល់ណាខ្លះទេ! ប៉ូលីសវៀតណាមទើបបានរកឃើញសាច់ខ្យងឆ្កឹះហើយស្រាប់ចំនួន 3,000តោន ត្រាំនៅក្នុងទឹកដាក់សារធាតុគីមីបម្រុងយកទៅលក់បន្តនៅក្នុងទីផ្សារ ដោយម្ចាស់ទីតាំងសារភាពថាបានធ្វើបែបនេះ 5ឆ្នាំមកហើយ។ នេះបើតាមការចុះផ្សាយរបស់ VNExpress។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeh1gopg8XtCDb0itFxZdTTuPHc6Jq81rqt21ILKB-1REq9Q5iiMLSq-Cg-2mDC5lhyphenhyphen1wMUmCu3drce6HfBFJ8qTTcmm_bdOAuGhV8MJPnXiuXNXJphvEF53Z4ZDALGvdXjWgr9A76PkM6r_p9UNTkUOFQnDrUyiSsOC6Zpl4xdyG8udscQgtpkcJDvR-X/s660/photo_2026-01-28_12-08-19%20(2).jpg

ប៉ូលីសផ្នែកស៊ើបអង្កេតវៀតណាមកាលពីថ្ងៃអង្គារបានប្រកាសពីការចាប់ និងឃុំខ្លួនលោក Huynh Van Truong អាយុ 47 ឆ្នាំ មកពីទីក្រុង Can Tho ភាគខាងត្បូងប្រទេសវៀតណាម ម្ចាស់រោងចក្រកែច្នែសាច់ខ្យងមួយកន្លែង ដែលកំពុងត្រូវបានចោទប្រកាន់ពីបទរំលោ.ភលើបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ។

នៅពេលត្រួតពិនិត្យនៅរោងចក្រកែច្នៃចំណីអាហារដែលគ្មានផ្លាកសញ្ញាមួយកន្លែងក្នុងសង្កាត់ Binh Dong មន្ត្រីជំនាញបានរកឃើញសាច់ខ្យងស្រែកែច្នៃជាងបីតោន ដែលត្រាំនៅក្នុងល្បាយទឹកសូដ្យូមស៊ីលីត ឬគេស្គាល់ជាទូទៅថាជា”កញ្ចក់រាវ” ដែលមិនមានសុវត្ថិភាពក្នុងប្រើប្រាស់លើម្ហូបអាហារទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6-Cki0tov_8y5vw4D3qsTngiUjhFajIjXIoKu2sdzCp0CjGkFpTH1dGfNjlJZLKYJ9nU7cnygSMaeNFuPWugXlzznu60_63ZBkRipx85YeyEhV5AyA3I-gcuCtBNVfe1Wf4qJaF0e7lWAmhLntIywWNu0VIiSM8t6uK3SXeNOdculiotMb9qcn01ioI1X/s640/photo_2026-01-28_12-08-19%20(3).jpg

ក្នុងអំឡុងពេលសួរចម្លើយត្រូវបានក្រោយចាប់ខ្លួន លោក Truong បានសារភាពថា ខ្លួនពិតជាធ្វើការលាយផ្សុំសារធាតុគីមីនៅក្នុងទឹកដើម្បីដាក់ត្រាំសាច់ខ្យងពិតមែន ហើយបានធ្វើបែបនេះចាប់តាំងពីឆ្នាំ 2021 មកម្ល៉េះក្នុងបំណងធ្វើឱ្យសាច់ខ្យងមានពណ៌ភ្លឺរលោង ផ្តល់ឱ្យវានូវរូបរាងទាក់ទាញ និងមើលឃើញថានៅស្រស់ល្អ ព្រមទាំងជួយឲ្យសាច់មានសភាពស្រួយច្រប់បើទោះជាទុកយូរថ្ងៃហើយក៏ដោយ។

គួរជម្រាបថា ល្បាយសូដ្យូមស៊ីលីត គឺជាសារធាតុគីមីដែលភាគច្រើនត្រូវបានប្រើប្រាស់ក្នុងវិស័យសំណង់ ដូចជាការលាយចូលជាមួយស៊ីម៉ង់ត៍ឬកំបោរដើម្បីឲ្យវាតោងស្អិតជាប់ជញ្ជាំង និងបើពីលើថ្នាំកូតលើផ្ទៃដើម្បីបង្កើតភាពស ភ្លឺរលោង និងបង្កើនការការពារផ្ទៃ។ អ្វីដែលសំខាន់សារធាតុនេះ ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ក្នុងម្ហូបអាហារឡើយ ដោយការល្មើសហើយនៅតែប្រើប្រាស់វាក្នុងរបៀបនេះ គឺជាការរំលោ.ភលើបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6uVel86_cy3fuVe0NMGQDscudE0aamFyQtQwKXLJ-wf-k7QCQ0ksV1_G-KnMN6XYTg_dgMFzcpjWRUfs2ZwihKZXh3o4hU7b_l6AwDylhKtM_RID2EiZi_H7SHDHLXYZKy9iIGTFuTOaVvFDQelKJbmF76AfZIQiFX2bI3wJEJbeRSkaxL4Q0cXvyK_oS/s1020/photo_2026-01-28_12-08-19.jpg

បច្ចុប្បន្នអាជ្ញាធរវៀតណាមកំពុងបើកការស៊ើបអង្កេតលើអ្នកដែលពាក់ព័ន្ធនឹងការចែកចាយខ្យងត្រាំគីមី និងផ្គត់ផ្គង់សារធាតុគីមីខុសច្បាប់មកឲ្យម្ចាស់ទីតាំងរោងចក្រខាងលើនេះ ដើម្បីផ្តន្ទានទោស។ អាស្រ័យហេតុនេះសូមបងប្អូនមានការប្រុងប្រយ័ត្ន ព្រោះសាច់ខ្យងប្រភេទនេះក៏ឃើញមានដាក់លក់នៅតាមទីផ្សារក្នុងប្រទេសកម្ពុជាយើងដែរ៕