Home តារាជាតិ ឃើញធ្វើវីដេអូកំប្លែងឱ្យគេសើចតាមពិត Nick Nok ជាមនុស្សដែលខ្វះភាពកក់ក្តៅតាំងពីតូច

ឃើញធ្វើវីដេអូកំប្លែងឱ្យគេសើចតាមពិត Nick Nok ជាមនុស្សដែលខ្វះភាពកក់ក្តៅតាំងពីតូច

18
0

ប្រិយមិត្តមួយចំនួនអាចស្គាល់ Nick Nok ឬ Nick Mark តាមរយៈវីដេអូបែបកំប្លែងៗនៅលើបណ្តាញសង្គមឬស្គាល់ថាជាថៅកែហាងនៅខេត្តសៀមរាប ឬអាចស្គាល់តាមរយៈបទចម្រៀង «គ្មានអូនបងគ្មានក្ដីសុខ»។ ទោះជាយ៉ាងណា រឿងមួយដែលអ្នកគាំទ្រទើបតែបានដឹងនោះគឺ Nick Nok អាចធ្វើឱ្យគេសើចសប្បាយតែធាតុពិតរូបលោកគឺជាមនុស្សដែលខ្វះភាពកក់ក្តៅបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWQgtn4t-37-0zAVneNup_75snw2LHzMKvUTexC6h_dWBL9j0pBC7WL64vvhYmLUwcI0DvX80ATpyKlsslX-d7hsuc-pvV9yoEOteaVXS7bAt-hDRBmW9idxbSPyO8TEyB8lu92fIS0eWqBDME6HflL74jzKumt45V3UsUCypKPhW2rxeQaYCTIQ9o_kqL/s1114/image_2026-01-28_14-47-15%20(2).png
នៅព្រឹកថ្ងៃទី២៨ ខែមករា Nick Nok បងប្រុស លីហ្វុង ស្រាប់តែចេញមកបង្ហោះសំណេរនៅលើបណ្តាញសង្គមរម្លឹកពីភាពឈឺចាប់របស់ខ្លួនថាលោកស្អប់អតីតកាល រាល់ពេលរម្លឹកម្តងៗប្រៀបដូចជាយកកាំបិតមកចាក់ដើមទ្រូងលោក។ អន់ចិត្ត ឈឺចិត្ត ជាដំបៅមិនងាយនឹងជា ជីវិតខ្វះភាពកក់ក្តៅតាំងពីតូចគឺរងារខ្លាំងណាស់។ Nick Nok បន្តថា «កូនចង់ប្រាប់ឱ្យ ដឹងខ្ញុំច្រណែនកូនគេដែលមានម៉ាក់ប៉ានៅជុំគ្នា នាំកូនគេដើរលេង ខ្ញុំច្រណែនកូនគេ ខ្ញុំគ្រាន់តែចង់ឱ្យគ្រួសារយើងនៅជុំគ្នាហេតុអ្វីវាពិបាកម្ល៉េះ? ពេលយប់ខ្ញុំឯកោ ខ្ញុំដេកយំរាល់យប់មិនឱ្យអ្នកណាដឹងទេ ខ្ញុំសង្ឃឹមថាថ្ងៃដែលខ្ញុំផុសនេះជាថ្ងៃដែលខ្ញុំយំលើកចុងក្រោយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFWbaAY1cwea23doR-QmkTx2YGzOoNebuDNEJ-G4zdjuwZJds1Iz4tbi14JywojY2LBajhC-kCUdSWYKhX4332QJyBncMAPfm231_Sy8OOwnG5_fQ2hEiM2gdufOSLjqonJciI-Sm_hg_4PncfYbarLxYlVm9MqYBUoB_TYxPgB_nh3aXvIdiNFuPrGzYT/s1614/image_2026-01-28_14-47-15.png
ដោយសារតែខ្វះភាពកក់ក្តៅពីឪពុកម្តាយតាំងពីតូច Nick Nok បានសន្យាថាពេលនេះលោកមានកូនហើយ ទោះបីជាមានភាពលំបាកយ៉ាងណាលោកនឹងព្យាយាមភាពកក់ក្តៅដល់កូនៗ មិនចង់ឱ្យកូនលោកទទួលអារម្មណ៍ដូចលោកពីមុននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_GCcyJKuhkKYY3OK-VmCeWWN7LBAHVctkDuesLMmiG5SjvRVLgYtZEs_Neho3t0HIG-LvQvXkGX308aDH7epPxlK4V-CiwnVpZhmJNvMpqUlaeYpdc-53NbDf6s_39rrHOWNaJ5k4lxk3KODs1BGdJzd3mrU4RqVJP65SAjPsazrY74pF-Kt6RdUi2sej/s1800/image_2026-01-28_14-47-17%20(2).png
សំណេរសោកសៅដែលបង្ហាញពីការឈឺចាប់ក្នុងរង្វង់គ្រួសារនេះ Nick Nok ទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីអ្នកគាំទ្រខ្លួន។ កាលពីកន្លងមកនេះ Nick Nok ក៏បានចេញមកនិយាយពីប្អូនស្រី និង Oppa Tony ជាជនជាតិថៃផងដែរដោយសារតែអ្នកមួយចំនួនបានដាក់សម្ពាធមកកាន់ពួកគេខ្លាំងពេក៕