Home តារាជាតិ អូជី ហ្គូលឌិន រងមតិចម្រុះក្រោយប្រកាសដើរចេញពីវិស័យចម្រៀងដោយសារតែការរើ.សអើ.ង

អូជី ហ្គូលឌិន រងមតិចម្រុះក្រោយប្រកាសដើរចេញពីវិស័យចម្រៀងដោយសារតែការរើ.សអើ.ង

18
0

អូជី ហ្គូលឌិន បានរងនូវមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គមបន្ទាប់ពីម្ចាស់ពានរូបនេះប្រកាសថាដើរចេញពីវិស័យចម្រៀងដោយសារតែទទួលបានការរើសអើងនិងការមើលងាយពីអ្នកល្បីឈ្មោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd1s1Td9fk62Rkw4Y43h7a2NPQFqzcxCgrVqN0_mLbWQGcNc4aHLsIbeiWdo_K-D_nisWeldf5Wp1hRPex_1kPJrPfvyO5h5Bt22pUaLJ1rdBfmWn-c9ur7h-zruMHqTvXNAWHlClPZ7HPoFdtHVSuwfAkVW15eCxSLXyzhjLriKNUw9WVyK3DWiFkR7sh/s1440/image_2026-01-28_13-58-39.png
មិនដឹងថានេះជាការបង្ហោះបែបលេងសើចឬជាការពិតនោះទេប៉ុន្តែវាបានក្លាយជាប្រធានបទជជែកវែកញែកក្នុងចំណោមអ្នកលេងអ៊ីនធឺណិតនៅពេល អូជី ហ្គូលឌិន ម្ចាស់ពានវ័យក្មេងបានបង្ហោះសំណេរនៅថ្ងៃទី២៧ ខែមករា ថា «ខ្ញុំលាពីចម្រៀងហើយអ្នកទាំងអស់គ្នា.!! សំណាងល្អ»។ នៅថ្ងៃទី២៨ ខែមករា អូជី ក៏បានទម្លាយពីហេតុការចាកចេញនេះដោយសារតែការរើសអើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiglr4trSFZimohHRs3hnuABXQS-nlrpxzs5nd1FSm06BaC1c-s7RKGjqz5l918l703uo8qDxt9XwVRdSVKscx-egJwm1UOXY_6g__w0mdteg5hFNHT0gp4loR7vllejqPvSE8RmcL5IwRVSgZXe9ttLXIZHQ8U9qD2krY6uG78Z0lODJUvw6DpjB9EiypE/s2048/image_2026-01-28_13-58-34.png
អ្នកចម្រៀងរ៉េបរូបនេះបានសរសេរថា «វិស័យនេះរើសអើងគ្នាសាហាវណាស់ ភាគច្រើនអ្នកល្បីៗនិយាយមើលងាយអ្នកដែលទើបមកច្រើនណាស់ ដើរផ្លូវដូចគ្នាឱ្យតម្លៃគ្នាទៅវាយ៉ាងមិច»។ នៅក្នុងផ្នែកបញ្ចេញមតិយោបល់ អ្នកមួយចំនួនបានបង្ហាញការសោកសៅអ្នកខ្លះទៀតគិតថា អូជី Prank តែប៉ុណ្ណោះ និងមតិផ្សេងទៀតថា អាចចេញពីចម្រៀងចូលទៅកាន់វិស័យរ៉េបពេញទំហឹង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpm5dWkrF1hIZhsYO7pjsAH8KRs5X8z7mm2nWbrmSf_o8BLwODLEQJJAsrX_nCMuC4oEF_p3djxbLYphMRUGlzo4kianR_4jBNuKR5xYhbzfSNjNDdr2sb9jMF6K_P1lA08eHD6hiBTzPIVTttgHoY7dLBreIgJSQEekMAXPnyPvzhkKNQJ4HUR4Ey444B/s1800/image_2026-01-28_13-58-37.png

យ៉ាងណាមិញ ការប្រកាសដើរចេញពីវិស័យចម្រៀងរបស់ អូជី អ្នកលេងបណ្តាញសង្គមខ្លះបង្ហាញចេតនាគាំទ្រឱ្យម្ចាស់ពានរូបនេះដើរចេញឱ្យងាកទៅរកស៊ីវិញ ខណៈអ្នកខ្លះទៀតថា ដក អូជី ចេញក៏មិនខាតដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi27z8sYJ1qmBcaGPrss9P6YmU6ck0xkEdjcRJChyphenhyphenKFknuWDG8uo0ov3ttj1M5sfnkU-vK2DKHP7ZvIXOeouzhitSIF51mK3ccaELfTcXboiziMNWxFX6E_0Wz_zynk7jUS5yhTOTcsN27E_ibqnArEDBg1l7tN8mechZaDA_BMf1DRUMSpsc4GvF0ozGjp/s1430/Screenshot_20260128_111155_Facebook.jpg
គួរបញ្ជាក់ថា OG Golden កូនក្រុមរបស់ Ruthko បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Rapper Fighter កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៥។ ចាប់តាំងក្លាយជាម្ចាស់ពាន ម្ចាស់ពានវ័យក្មេងរូបនេះហាក់រងនូវរឿងចម្រូងចម្រាសជាច្រើន៕