Home Blog Page 1889

រកឃើញប្រអប់ខ្មៅទាំងពីររបស់យន្តហោះដឹកអ្នកដំណើរ ដែលធ្លាក់នៅនេប៉ាល់

0

អន្តរជាតិ៖ ក្រុមអ្នករុករកនៅថ្ងៃចន្ទនេះបានរកឃើញ ប្រអប់ខ្មៅទាំងពីរ គឺប្រអប់ថតសំឡេងនិងប្រអប់កត់ត្រាទិន្នន័យហោះហើរ របស់យន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់នៅប៉ាល់ ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច៦៨នាក់ ខណៈវាគឺជាគ្រោះថ្នាក់ធ្លាក់​យន្តហោះ ដ៏អាក្រក់បំផុតរបស់ប្រទេសមួយនេះ ក្នុងអំឡុងពេល៣០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

ព័ត៌មាននៅក្នុងប្រអប់ខ្មៅទាំងពីរខាងលើ អាចជួយក្រុមអ្នកស៉ើបអង្កេតកំណត់អំពីមូលហេតុ ដែលនាំឱ្យយន្តហោះធុន ATR 72 រប់សក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Yeti Airlines ផ្ទុកមនុស្សសរុប៧២នាក់ ធ្លាក់នៅក្រោមលក្ខខណ្ឌអាកាសធាតុល្អធម្មតា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មុនពេលត្រូវចុះចតនៅទីក្រុងប៉ូខារ៉ា (Pokhara) ភាគកណ្តាលប្រទេសនេប៉ាល់ តែបន្តិចប៉ុណ្ណោះ។​អាជ្ញាធរនេប៉ាល់បានឱ្យដឹងថា ប្រអប់ខ្មៅទាំងពីរនោះ មិនបានរងការខូចខាតអ្វីឡើយ ហើយពួកវានឹងបញ្ជូនទៅកាន់ក្រុមជំនាញ សម្រាប់ការវិភាគទិន្នន័យ។

គួរបញ្ជាក់ថា យន្តហោះខាងលើ មានគោលដៅមកពីរដ្ឋធានីកដ្ឋមណ្ឌូរបស់នេប៉ាល់ ដោយដឹកអ្នកដំណើរ៦៨នាក់ និងក្រុមសហសេវិក៤នាក់ ដែលរួមមានជនជាតិនេប៉ាល់៥៧នាក់ ឥណ្ឌា៥នាក់ រុស្ស៉ី៤នាក់ កូរ៉េខាងត្បូង២នាក់ អាហ្សង់ទីន១នាក់ អៀរឡង់១នាក់ អូស្រ្តាលី១នាក់ និងបារាំង១នាក់។ មកទល់ពេលនេះ ក្រុមសង្រ្គោះរកឃើញសាកសពមនុស្ស៦៨នាក់ ខណៈ៤នាក់ នៅមិនទាន់រកឃើញ៕

ពលរដ្ឋអាមេរិកស្នើសុំឱ្យរដ្ឋាភិបាលឈប់គិតគូររឿងប្រទេសដទៃ

0

សហរដ្ឋអាមេរិក ៖ ក្រុមបាតុករជាច្រើនរយនាក់មកពីក្រុងញូវយ៉ក និងតំបន់ក្បែរនោះបាននាំគ្នាប្រមូលផ្តុំ និងដើរជាក្បួននៅបរិវេណ Times Square កាលពីសប្តាហ៍កន្លងមក ដើម្បីប្រឆាំងនឹងការចូលរួមក្នុងសង្គ្រាមនៅក្រៅប្រទេសរបស់អាមេរិក ។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលងាកមកដោះស្រាយបញ្ហាក្នុងប្រទេស ដូចជា អ្នកគ្មានផ្ទះសម្បែង ការអប់រំ និងការព្យាបាលក្នុងមន្ទីរពេទ្យជាដើម ។

បណ្តាក្រុមបាតុករបានប្រឆាំងនឹងការពង្រីកទឹកដីរបស់ណាតូ ប្រឆាំងការអំពាវនាវរបស់អាមេរិករកសន្តិភាពនៅអ៊ុយក្រែន និងរិះគន់ករណីអាមេរិកចំណាយប្រាក់មហាសាលជាមួយវិបត្តិប្រទេសអ៊ុយក្រែន ខណៈសេចក្តីថ្លែងការណ៍ចុងក្រោយរបស់សេតវិមានថា នឹងត្រៀមផ្គត់ផ្គង់កងកម្លាំងមីស៊ីលបាញ់ទៅលើអាកាសសម្រាប់ទីកុ្រងគៀវ ។What's Important to 'Being American'?

លោក Brian Baker ប្រធានក្រុម ANSWER Coalition ជាសម្ព័ន្ធប្រឆាំងសង្គ្រាមរបស់សហរដ្ឋអាមេរិក បានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មានស៊ីនហួរថា ពួកលោកប្រឆាំងនឹងការពង្រីកទឹកដីគ្មានទីបញ្ចប់របស់ណាតូ ព្រោះវាខ្វះការគិតពិចារណា និងបង្កហេតុផ្សេងៗ ។ លោកបន្តថា ក្រៅពីការធ្វើឲ្យសង្គ្រាមកាន់តែតានតឹង និងផ្គត់ផ្គង់អាវុធបន្ថែមដល់អ៊ុយក្រែន អាមេរិកគួរតែងាកមកចរចាគ្នានៅលើតុវិញ និងទទួលស្គាល់ថា ការបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ីជារឿងត្រឹមត្រូវ ។

លោកបន្ថែមថា អាមេរិកកំពុងចាយវាយប្រាក់ពិសេសចំនួន៦ម៉ឺន៥ពាន់លានដុល្លារអាមេរិកទៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈនៅអាមេរិកមានមនុស្សរាប់លាននាក់គ្មានផ្ទះសម្បែង សាលារៀនផ្សេងៗមានប្រាក់ឧបត្ថម្ភមិនគ្រប់គ្រាន់ ហើយពលរដ្ឋជាច្រើនគ្មានប្រាក់ដើម្បីព្យាបាលខ្លួននៅមន្ទីរពេទ្យ ។ លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលប្រើប្រាស់ប្រាក់ខាងលើជួយពលរដ្ឋអាមេរិក ជំនួសការយកប្រាក់ទៅឧបត្ថម្ភកងទ័ព និងសង្គ្រាម ។

ក្រៅពីមានការប្រឆាំងតវ៉ាពីក្រុម ANSWER Coalition ហើយ គេគិតថា នឹងមានការតវ៉ាដូចគ្នានេះដែរនៅតាមទីក្រុងផ្សេងៗរបស់អាមេរិក ៕United States: Country Profile | Freedom House

ប្រភព ៖ the States Times

ចំនួនប្រជាជនចិន ថយចុះ ខណៈឥណ្ឌាត្រូវគេព្យាករថានឹងក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោក

0

អន្តរជាតិ៖ ចំនួនប្រជាជនចិនបានថយចុះកាលពីឆ្នាំ២០២២ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦១មក ខណៈឥណ្ឌាត្រូវបានគេព្យាករថានឹងក្លាយជាប្រទេសមានប្រជាជនច្រើន ជាងគេនៅលើពិភពលោក ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣។

បើតាមការិយាល័យជាតិស្ថិតិចិន ប្រទេសចិនមានប្រជាជន ១.៤១១៧៥ពាន់លាននាក់ នៅដំណាច់ឆ្នាំ២០២២ បើធៀបទៅនឹងកាលពីឆ្នាំ២០២១ ដែលមានប្រជាជនចំនួន ១.៤១២៦០ពាន់លាននាក់។ កាលពីឆ្នាំ២០២២ អត្រាទារកចាប់កំណើតមានត្រឹមតែ ៦.៧៧នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស១,០០០នាក់ ដែលនេះមានការថយចុះ បើធៀបទៅនឹងអត្រាកំណើត ៧.៥២នាក់ កាលពីឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ ចិនក៏មានអត្រាមរណៈខ្ពស់មិនធ្លាប់មានផងដែរ គិតចាប់តាំងពីឆ្នាំ១៩៧៦មក ដោយអត្រា មរណៈមាន ៧.៣៧នាក់ ក្នុងចំណោមមនុស្ស១,០០០នាក់ ធៀបទៅនឹង៧.១៨នាក់កាលពីឆ្នាំ២០២១។

គួរបញ្ជាក់ថា បើតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ ឥណ្ឌាត្រូវបានរំពឹងថាអាចនឹងវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេ បំផុតនៅលើពិភពលោក ក្នុងរយៈពេល៣ខែខាងមុខទៀតនេះ ហើយឥណ្ឌាអាចនឹងមានប្រជាជនរហូតដល់ ១.៧ពាន់លាននាក់ឯណោះនៅឆ្នាំ២០៥០៕

ករណីផ្ទុះឆេះនាវាដឹកប្រេងមួយគ្រឿង បង្កឱ្យមានអ្នកស្លា.ប់ម្នាក់នៅប្រទេសថៃ

0

បរទេស៖ មានករណីនៃការផ្ទុះឆេះនាវាដឹកប្រេងដ៏ធំមួយគ្រឿង បង្កជាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅមាត់ទន្លេមួយកន្លែង ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ និងមានអ្នករងរបួសជាច្រើននាក់ ព្រមទាំងមានផ្ទះមួយខ្នង នៅក្បែរនោះត្រូវខ្ទេចខ្ទីដោយសារការផ្ទុះកញ្ចក់ដោយសាររញ្ញ័រផ្ទុះខ្លាំង ហើយសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេត។

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩ និង២០នាទីព្រឹក មានករណីអគ្គិភ័យមួយបានកើតឡើង កប៉ាល់ដឹកប្រេងដ៏ធំមួយហៅឈ្មោះ Smooth see 22 របស់ក្រុមហ៊ុន Ruammit Dockyard Co., Ltd. ស្ថិតក្នុងខេត្ត Samut Songkhram ក្នុងតំបន់រដ្ឋបាលឃុំ Laem Yai។

ការផ្ទុះនេះបានបង្កើតឱ្យមានការញ័រនៅជុំវិញក្នុងតំបន់កើតហេតុភ្លាមៗ រហូតកញ្ចក់ផ្ទះនៅក្បែរនោះកប៉ាល់បានបែក ក្រោយមានមួយគ្រឿងបានខ្ទាតជ្រុលទៅបុកផ្ទះ ដោយសារតែឥទ្ធិពលនៃការនៃការផ្ទុះ។

ជាមួយគ្នានោះក៏មានក្រុមអ្នកជួយសង្គ្រោះបានមកទីតាំងកើតហេតុ និងធ្វើការជួយពន្លត់អគ្គិភ័យលើនាវាដឹកប្រេងនោះជាបន្ទាន់។ ជាលទ្ធិផលរបាយការជាបឋមបានឱ្យដឹងថា មានអ្នករបួសជាច្រើននាក់ ហើយកងពន្លត់អគ្គិភ័យក៏បានរកឃើញសាកសពមនុស្សម្នាក់ដែលគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ហើយអាជ្ញាធរកំពុងតែស៊ើបអង្កេតយ៉ាងក្ដៅគគុករកពីមូលហេតុនៃឧបទ្ទវហេតុផ្ទុះនាវាផ្ទុកប្រេងមួយនេះ៕ ប្រភព៖ Thairath

អង់គ្លេសជំរុញឲ្យអាល្លឺម៉ង់ អនុញ្ញាតដល់ប្រទេសផ្សេង បញ្ជូនរថក្រោះ Leopard II ទៅឲ្យអ៊ុយក្រែន

0

រាជធានីឡុងដ៍៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោកមួយចំនួន កំពុងតែត្រៀមខ្លួន បញ្ជូនរថក្រោះរបស់អាល្លឺម៉ង់ ទៅជួយដល់អ៊ុយក្រែន នោះ រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស ក៏បានបង្ហាញនូវការរិះគន់យ៉ាងខ្លាំង ដល់ប្រទេសមហាសេដ្ឋកិច្ចកំពូលរបស់អឺរ៉ុបមួយនេះ ជុំវិញភាពស្ទាក់ស្ទើររបស់ក្រុងប៊ែរឡាំង នៅក្នុងការបញ្ជូនរថក្រោះដ៏ទំនើប ទៅជួយដល់ក្រុងកៀវ។

សារព័ត៌មាន Telegraph របស់ចក្រភពអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៦ ខែមករា ថា លោក បែន វ៉ាលឡេស (Ben Wallace) រដ្ឋមន្រ្ដី ក្រសួងការពារជាតិចក្រភពអង់គ្លេស បានចូលរួមអំពាវនាវដល់ក្រុងប៊ែរឡាំង សុំឲ្យបញ្ជូនរថក្រោះដ៏ទំនើប Leopard II (ឡេអូផាដ ២) ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ បញ្ជូនទៅកាន់អ៊ុយក្រែន។ ការអំពាវនាវរបស់លោករដ្ឋមន្រ្ដី បានកើតឡើង ស្របពេលចក្រភពអង់គ្លេស បានប្រកាសផ្ដល់ជំនួយយោធាថ្មី ជួយដល់ក្រុងកៀវ។Slovakia is to receive Leopard 2 A4 tanks | CZDEFENCE - czech army and defence magazine

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានចូលរួមចុះបញ្ជីឈ្មោះ សម្រាប់ការអំពាវនាវ ដល់ប្រទេសអាល្លឺម៉ង់ ដើម្បីអនុញ្ញាត ដល់បណ្ដាប្រទេសផ្សេងៗទៀត បញ្ជូនរថក្រោះ Leopard II ទៅកាន់ប្រទេសអ៊ុយក្រែន។ ជាមួយនឹងការអំពាវនាវនោះ លោក Ben Wallace ថែមទាំងបានជំរុញឲ្យក្រុងប៊ែរឡាំង បើកភ្លើងខៀវ អនុញ្ញាតដល់រថក្រោះ Leopard II ត្រូវបរិច្ចាគ ជួយដល់អ៊ុយក្រែន។

ស្របគ្នានេះដែរ ប្រមុខការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ ថា ក្រុងឡុងដ៍ បានសន្យាផ្ដល់រថក្រោះ ប្រភេទ Challenger 2 ចំនួន១៤គ្រឿង និង ប្រព័ន្ធកាំភ្លើងធំបាញ់ ចម្ងាយឆ្ងាយ ជួយដល់អ៊ុយក្រែន។ ជំនួយយោធារបស់បស្ចិមលោក នឹងជួយដល់ក្រុងកៀវ ឲ្យឆាប់ទទួលបានជ័យជម្នះ។

ទន្ទឹមនឹងការផ្ដល់រថក្រោះ និង កាំភ្លើងធំ AS-90 នោះ លោក Wallace បានសន្យា ថា គ្រាប់រ៉ុក្កែតណែនាំផ្លូវជាក់លាក់ រាប់រយគ្រាប់ និង គ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស នឹងត្រូវបានបញ្ជូន ក៏ដូចជា ការចំណាយលុយ ចំនួន២០លានផោន (លុយអង់គ្លេស) ឬស្មើនឹងប្រហែលជាង២៤,៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទិញយន្តហោះគ្មានមនុស្សបើក ឬដ្រូន នាំទៅផ្គត់ផ្គង់ ដល់កងទ័ពការពារទឹកដីអ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-bMR1mNv-EAswYR4Ydibw-Z5FuqH7AJ5N0UYwJqhyYaZM0A-Ciw0W9zFjfOXQDnJSrmRLG1p9xtJKH3d1X-IMwqojASaeRrHUUs0UGrWxKuXYYd0a1Yrq7BNPE2UlI4u3VcqJZ6X25cpMqbt2YLJUs-tkEyHvZFJxlvrlvvRcRpUQ9JCoiMbztAfF/s557/photo_2023-01-17_12-21-17.jpg

លោករដ្ឋមន្រ្ដីក្រសួងពារជាតិ បានសង្កត់ធ្ងន់ ថា កញ្ចប់ជំនួយយោធាទាំងនេះ ត្រូវគេរំពឹង ថានឹងត្រូវពង្រឹង ដោយគ្រឿងបរិក្ខារ មកពីប្រទេសផ្សេងៗទៀត។ នេះមានន័យ ថា អ៊ុយក្រែន អាចវាយបក និង ទប់ទល់ រហូតឈានដល់ការបណ្តេញកម្លាំងទាហានរុស្ស៊ី ចេញអស់ពីប្រទេស»។

ថ្លែងទៅកាន់រដ្ឋសភា លោករដ្ឋមន្រ្ដី បានទទួលស្គាល់ អំពីការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅក្នុងរយៈពេល៤សប្ដាហ៍កន្លងមកនេះ។ ចំណែកទាហានរុស្ស៊ី នៅតែបន្ដវាយប្រហារ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន។

ជាមួយនឹងការអំពាវនាវនេះ លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស ក៏បានរិះគន់ដល់ភាពស្ទាក់ស្ទើររបស់អាល្លឺម៉ង់ នៅក្នុងការបញ្ជូនរថក្រោះ ផលិតនៅក្នុងប្រទេសមួយនេះ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ លោករដ្ឋមន្រ្ដី បានជំរុញដល់ក្រុងប៊ែរឡាំង ជាអ្នកផលិតរថក្រោះ ត្រូវផ្ដល់ការអនុញ្ញាតដ៏ចាំបាច់ សម្រាប់ធ្វើឲ្យប្រទេសចំនួន១៤ផ្សេងទៀត ដែលប្រើប្រាស់រថក្រោះ Leopard II អាចបញ្ជូនទៅឲ្យក្រុងកៀវ វាយបណ្ដេញទាហានរុស្ស៊ី ឲ្យចេញពីប្រទេសរបស់ពួកគេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkfr5IimYrBd8ZWn_SV88ZgEjfb6pGR1yh2fFap6qZyvBcuVwYl3qCdubA4CEoxsQSkgpNXMtgl53Qoxq3G4RXJ6r1p4YfhoHjm14dgb_nd_Dli4mNzHeJZ7jvMdxVN9jDRw9g6lmUwMvnFcfY2Q1FQGq4Nci8VQmlMk6qc059YUZlSBuAKN5hJ4We/s1042/photo_2023-01-17_08-49-34.jpg

ដែលចាប់អារម្មណ៍! មានប្រទេសជាង២០០លើលោក ហេតុអ្វីលិខិតឆ្លងដែន មានតែ៤ពណ៌?

0

​លិខិត​ឆ្លង​ដែន​ ​ឬ Passport ​គឺ​​​ជា​​លិខិត​ស្នាម​​សំខាន់​បំផុត​មួយ​​​ ដែល​អាច​ឱ្យអ្នក​​​​ធ្វើ​ដំណើរ​ទៅ​កាន់​​ប្រទេស​ដទៃ​បាន។ ​លោក​អ្នក​ប្រហែល​​​​ធ្លាប់​បាន​កត់​ចំណាំ​ខ្លះ​​អំពី​ពណ៌ ​ខណៈ​រង់​ចាំ​​​ពិនិត្យ​​​លិខិត​​ឆ្លង​ដែន​ ដែល​មាន​ចំនួន​ពណ៌​ពីរ​បី​ប៉ុណ្ណោះ។

ជាទូទៅ​​លិខិត​​​ឆ្លង​ដែន​​​​​នៅ​​ទូទាំង​ពិភព​លោក​​មាន​តែ​ពណ៌​ក្រហម​ ​បៃតង ខៀវ ​និង​​ខ្មៅ​ប៉ុណ្ណោះ ​​ដែល​ជា​ពណ៌​សំខាន់​ជាង​គេ។ ​ប៉ុន្តែ​​​​ពណ៌​ទាំង​ ៤​នេះ​​ត្រូវ​បាន​បំបែក​​ទៅ​​​ជា​​ពណ៌​ស្រាល ​ឬ​ដិត​​​​បន្ត​ទៀត។

​​​ដំណើរ​ការ​ជ្រើស​រើស​ពណ៌​

​​​ការ​ជ្រើស​រើស​​មាន​​វិធី​​ជាច្រើន​​ទៅ​តាម​ប្រទេស​​ ​ដូច​ជា​​បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ពណ៌​​ឈាម​ជ្រូក​ ​ដែល​​​គេ​យល់​ថា​ភាគ​ច្រើន​​មក​ពី​ប្រទេស​ទាំង​នោះ​ធ្លាប់​​​​​​មាន​ប្រវត្តិ​​​ជា​ប្រទេស​កុម្មុយនិស្ត​កាល​ពី​អតីតកាល​។​ ឯ​ពណ៌​លិខិត​ឆ្លង​ដែន​ពណ៌​ខៀវ​​ជា​ទូទៅ​​​ជា​និមិត្ត​រូប​ប្រទេស​ទើប​កើត​ ដូច​ជា​អាមេរិក​ខាង​ជើង ​អាមេរិក​ខាង​ត្បូង និង Oceania​ ជា​ដើម។

​ចំណែក​ប្រទេស​​​​​ប្រកាន់​ជំនឿ​​ខ្លាំង​ ​ភាគ​ច្រើន​​​​សាសនា​ឥស្លាម ​ប្រើ​លិខិត​ឆ្លង​ដែន​​ពណ៌​​បៃតង​ ​​ដោយ​សារ​​​​ជា​ពណ៌​សំខាន់​សម្រាប់​​សាសនា​ពួកគេ។ ពណ៌បៃតង​ ក៏​ជា​ពណ៌​​សំណព្វ​ចិត្ត​របស់​​ព្រះ​ Prophet Muhammad ​​ជា​​និមិត្ត​រូប​នៃ​ជីវិត និង​ធម្មជាតិ។ ​ប្រទេស​ឥស្លាម​​​ប្រើ​ពណ៌​នេះ​ ​​ភាគច្រើន​​​​នៅ​មជ្ឈិមបូព៌ា។What's the Meaning Behind Passport Colors? | Passport Health

ចំណែក​ប្រទេស​​​ផ្សេង​ទៀត​ ​​​ជ្រើស​រើស​ពណ៌​​​​ដើម្បី​​​ឆ្លុះ​បញ្ចាំង​​ពី​អត្តសញ្ញាណ​ និង​អត្តចរិត​ជាតិ​សាសន៍​ខ្លួន​​​ ដូច​​ជា​ប្រទេស​ស្វីស​​​ប្រើ​ក្រហម​​ឆើត​។ ​ឯ​សហរដ្ឋ​អាមេរិក​ ​ត្រូវ​គេ​​កត់​​សម្គាល់​ថា​ ​បាន​ដូរ​ពណ៌​លិខិត​ឆ្លង​ដែន​​ជា​ច្រើន​ដង ដូច​ជា​ក្រហម​ បៃតង និង​ឥឡូវ​ខៀវ។

បើ​និយាយ​ពី​ការ​រចនា​រូបរាង​តាម​ប្រទេស​នីមួយ​ៗ​​វិញ​​ គេ​មិន​បាន​ឃើញ​មាន​​ការ​ផ្លាស់ប្ដូរ​​ច្រើន​​ឡើយ ​នៅ​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ៕

តុលាការឥណ្ឌូនេសុី ចាប់ផ្តើមសវនការកាត់ទោស ករណីរត់ជាន់គ្នាស្លាប់មនុស្ស ១៣៥នាក់

0

តុលាការនៅឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ បានចាប់ផ្តើមការកាត់ក្តី លើមន្ត្រីប៉ូលីស និងអ្នករៀបចំការប្រកួតបាល់ទាត់ដោយចោទប្រកាន់ពីបទធ្វេសប្រហែសព្រហ្មទណ្ឌ ចំពោះតួនាទីរបស់ពួកគេនៅក្នុងការរត់ជាន់គ្នានៃកីឡដ្ឋានបាល់ទាត់ដ៏សាហាវបំផុតមួយក្នុងពិភពលោក នៅកោះជ្វា កាលពីខែតុលា។Police officers in court next to a video screen as the trial of five police officers and match officials begins in Surabaya, Indonesia.

គួររម្លឹកថា មានមនុស្ស១៣៥នាក់បានស្លាប់ បន្ទាប់ពីការប្រកួតបាល់ទាត់ នៅកីឡដ្ឋាន កាន់ជូរូហាន (Kanjuruhan) ក្នុងទីក្រុង ម៉ាឡាង (Malang) កោះជ្វាខាងកើត ដែលបង្កឱ្យមានចម្ងល់អំពីការផ្តល់សុវត្ថិភាព និងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដែលជាវិធានការគ្រប់គ្រងហ្វូងមនុស្ស ដែលត្រូវបានហាមឃាត់ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) ។Rini Hanifah sitting on a wooden bench outside the Surabaya court holding a picture of her son Agus Riyansah who died in the October stampede. Rini is with a friend and she is crying.

តុលាការក្នុងទីក្រុង ស៊ូរ៉ាបាយ៉ា (Surabaya ) បើកសវនាការលើការចោទប្រកាន់លើមនុស្ស ៥នាក់ រួមទាំងមន្ត្រីប៉ូលិសបីនាក់ និងមន្ត្រីសន្តិសុខម្នាក់ និងអ្នករៀបចំការប្រកួត។ បើរកឃើញថាមានទោសមែន ពួកគេប្រឈមនឹងការជាប់ពន្ធនាគារអតិបរមា រយៈពេល ៥ឆ្នាំ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យតុលាការ លោក អាហ្គុង ប្រាណាតា (Agung Pranata) បាននិយាយថា ការជំនុំជម្រះកំពុងត្រូវបានធ្វើឡើងតាមរយៈវីដេអូ ដោយសារការព្រួយបារម្ភផ្នែកសន្តិសុខ៕Indonesian Soccer Tragedy: Fans Fled as Police Fired Tear Gas, Causing  Deadly Rush For Exits - The New York Times

ប្រភព៖ AL Jazeera

រាប់ចាប់ពីឆ្នាំ២០០០ នេប៉ាល់ធ្លាក់យន្តហោះចំនួន១៨ដង រហូតគេចាត់ទុកជាប្រទេសគ្រោះថ្នាក់ផ្នែកអាកាសចរ​ច្រើនជាងគេលើពិភពលោក

0

បរទេស៖ ក្រោយពីមានករណីនៃការធ្លាក់យន្តហោះ Yeti Airlines ដែលបានសម្លាប់មនុស្សចំនួន៧០នាក់នៅក្នុងប្រទេសនេប៉ាល់ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនិងឧបទ្ទវហេតុដ៏រន្ធត់នេះ។

ទោះជាយ៉ាងណាបញ្ហានៃគ្រោះថ្នាក់នេះមិនមែនជាលើកទីមួយសម្រាប់ប្រទេសមួយនេះ ដោយសារតែហានិភ័យនៃគ្រោះថ្នាក់យន្តហោះហាក់ដូចជាខ្ពស់ជាងគេសម្រាប់ប្រទេសនេប៉ាល់ ដែលត្រូវបានគេទទួលស្គាល់ថាជា “ប្រទេសគ្រោះថ្នាក់បំផុតរបស់ពិភពលោកដែលមានហានិភ័យធ្លាក់យន្តហោះខ្លាំង បំផុតក្នុងពិភពលោក។

ពិតណាស់ឧស្សាហកម្មអាកាសចរណ៍របស់នេប៉ាល់បានរីកចម្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែក្ដី បារម្ភពីសុវត្ថិភាពដោយសារតែខ្វះការហ្វឹកហ្វឺន និង ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ភាគច្រើនខ្វះសមត្ថភាពថែទាំយន្តហោះហើយជារឿយៗតែងប្រើម៉ាស៊ីនដែលមានអាយុកាលសេវាកម្មយូរ បង្កើនហានិភ័យបំផុត។

លើសពីនេះអ្នកជំនាញបញ្ជាក់ថា កត្តាដែលរួមចំណែកញឹកញាប់ក្នុងការធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់ គឺអាកាសធាតុមិនល្អ បណ្ដាលឱ្យការមើលឃើញទាប និងភាគច្រើនប្រទេសនេះជាតំបន់ភ្នំ ដោយនៅលើពិភពលោកមានភ្នំខ្ពស់បំផុតចំនួន ១៤ ដែលក្នុងនោះមាន ៨ ភ្នំទៅហើយដែលមានទីតាំងនៅប្រទេសនេប៉ាល់ ក្នុងនោះរួមទាំងភ្នំ Everest ដោយភ្នំទាំងនេះធ្វើឲ្យអាកាសយានិកពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងអំឡុងពេលអាកាសធាតុអាក្រក់ រហូតបណ្ដាលឱ្យយ៉ាងហោចណាស់នឹងមានការធ្លាក់យន្តហោះមួយ ស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងប្រទេសមួយនេះ។

បញ្ហានេះបានធ្វើឱ្យសហភាពអឺរ៉ុបហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍របស់នេប៉ាល់ទាំងអស់មិនឱ្យហោះហើរចូលទៅក្នុងដែនអាកាសរបស់ខ្លួនដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។

ទាក់ទងនិងនឹងហានីភ័យខាងលើ របាយការពិភពលោកបានបង្ហាញឱ្យដឹងថា បើរាប់ចាប់តាំងពីឆ្នាំ ២០០០ មកមានការធ្លាក់យន្តហោះនៅនេប៉ាល់ចំនួន ១៨ ដង ដែលមានអ្នកស្លាប់សរុបជាង ៣៤០ នា

ក់។

ដោយការធ្លាក់យន្តហោះចំនួន ១៨ ដងនោះរួមមានៈ

ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០០ – យន្តហោះ Royal Nepal Airlines បានធ្លាក់នៅភាគខាងលិចប្រទេសនេប៉ាល់ អ្នកស្លាប់ ២៥ នាក់។

ថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០០២ – ធ្លាក់យន្តហោះនៅភាគខាងលិចប្រទេសនេប៉ាល់សម្លាប់មនុស្ស ៤ នាក់។

ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០០២ – យន្តហោះ Shangri La Air បានធ្លាក់នៅលើភ្នំ ស្លាប់១៨នាក់។

ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០០៤ – យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti សមាជិកនាវិក ៣ នាក់ត្រូវបានសម្លាប់

ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០០៦ – យន្តហោះ Yeti Airlines បានធ្លាក់មុនពេលចុះចត ស្លាប់៩នាក់។

ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០០៨ – ការធ្លាក់ឧទ្ធម្ភាគចក្របានសម្លាប់មនុស្ស ១០ នាក់ក្នុងនោះ ៤ នាក់ជាបុគ្គលិកអង្គការសហប្រជាជាតិ។

ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០០៨ដូចគ្នា – យន្តហោះតូចមួយបានធ្លាក់នៅភាគឦសានប្រទេសនេប៉ាល់  យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់។

ថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១០ – យន្តហោះធុនតូច Agni Air បានធ្លាក់ដោយសម្លាប់មនុស្ស ១៤ នាក់។

ថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០១០ – យន្តហោះតូចមួយបានធ្លាក់ចូលទៅក្នុងជើងភ្នំហិម៉ាឡៃយ៉ា អ្នកស្លាប់ចំនួន២២នាក់។

ថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០១១ – យន្តហោះតូចមួយបានធ្លាក់នៅជិតរដ្ឋធានីនៃប្រទេសនេប៉ាល់ មនុស្ស ១៩ នាក់បានស្លាប់។

ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១២ – យន្តហោះ propeller បានធ្លាក់ សម្លាប់មនុស្ស ១៩នាក់។

ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០១៤ – យន្តហោះតូចមួយរបស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់បានធ្លាក់ ស្លាប់១៨នាក់។

ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ – យន្តហោះធុនតូច Tara Air បានធ្លាក់ អ្នកស្លាប់ចំនួន២៣នាក់។

ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៦ – យន្តហោះធុនតូចមួយគ្រឿងដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Kathmandu Airlines បានធ្លាក់សម្លាប់មនុស្សពីរនាក់។

ថ្ងៃទី ១២ ខែមីនាឆ្នាំ ១០១៨ – យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ US-Bangla បានធ្លាក់មុនពេលចុះចតដោយសម្លាប់មនុស្ស ៥១នាក់ និង 20 នាក់នៅរស់រានមានជីវិត។

ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ – ឧទ្ធម្ភាគចក្រធ្លាក់នៅភាគខាងកើតប្រទេសនេប៉ាល់ មនុស្ស ៧ នាក់បានស្លាប់រួមទាំងរដ្ឋមន្ត្រីទេសចរណ៍នេប៉ាល់ម្នាក់ផងដែរ។

ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ – យន្តហោះ Tara Air បានធ្លាក់បន្ទាប់ពីហោះចេញពី Pokhara  អ្នកដំណើរ ២២ នាក់បានស្លាប់

ថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៣ថ្មីនេះ ដោយយន្តហោះ Yeti Airlines បានធ្លាក់សម្លាប់មនុស្ស ៧០ នាក់ និង២ នាក់កំពុងបាត់ខ្លួន៕ ប្រភព៖ pptvhd36

 

 

កំណើននៃការនាំចេញឧស្ម័នរាវរបស់អាមេរិកក្នុងរយៈពេល១១ខែចុងក្រោយនេះ

0

សហរដ្ឋអាមេរិក ៖ គណៈកម្មការអឺរ៉ុបបានបង្ហាញរបាយការណ៍មួយថា អាមេរិកបាននាំចេញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់សហភាពអឺរ៉ុប (EU) កើនឡើងទ្វេដងក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០២២ (ចាប់ពីខែមករា ដល់ខែវិច្ឆិកា) បើធៀបនឹងឆ្នាំ២០២១ ។

ជាមួយគ្នានេះ សហភាពអឺរ៉ុបបាននាំចូលឧស្ម័នធម្មជាតិរាវចំនួន៥២.០០០លានម៉ែត្រគូបពីអាមេរិកតាំងពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ សហភាពអឺរ៉ុបនាំចូលឧស្ម័នធម្មជាតិ LNG ចំនួន២២.០០០លានម៉ែត្រគូប ។Gas gap in Europe drives U.S. LNG exports to record high | Reuters

សហភាពអឺរ៉ុបបានធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកកាលពីឆ្នាំមុន ដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិ LNG បន្ទាប់ពីសហភាពអឺរ៉ុបសម្រេចចិត្តកាត់បន្ថយការទិញឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ។ ក្រៅពីនេះ កាលពីខែធ្នូឆ្នាំមុន អាល្លឺម៉ង់ជាអ្នកប្រើប្រាស់ឧស្ម័នធម្មជាតិច្រើននៅសហភាពអឺរ៉ុប បានបើកឱ្យប្រើប្រាស់ស្ថានីយទទួលឧស្ម័នធម្មជាតិអណ្តែតទឹកដំបូងគេ ហើយកាលពីដើមខែមករាឆ្នាំនេះ ស្ថានីយខាងលើរបស់អាល្លឺម៉ង់បានទទួលនាវាផ្ទុកហ្គាស LNG ពីអាមេរិក ។

សារព័ត៌មាន Bloomberg រាយការណ៍ថា តម្រូវការប្រើប្រាស់ថាមពលបានកើនឡើងនៅអឺរ៉ុប ដែលធ្វើឱ្យអាមេរិកនាំចេញឧស្ម័នធម្មជាតិ LNG កើនឡើងនៅឆ្នាំ២០២២ ហើយអាមេរិកបានក្លាយជាអ្នកនាំចេញឧស្ម័នធម្មជាតិ LNG ដ៏ធំក្នុងពិភពលោក ។US LNG exports to Europe: Biden faces climate dilemma

ទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិកថា ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២២ អាមេរិកបាននាំចេញឧស្ម័នធម្មជាតិរាវ និងបង្កើតប្រាក់ចំណូលចំនួន៣៥.០០០លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ទទួលបានប្រាក់ចំណូល៨៣០០លានដុល្លារអាមេរិក ។

អ្នកវិភាគរបស់ Kpler ជាក្រុមហ៊ុនវិភាគទិន្នន័យរបស់សហភាពអឺរ៉ុបប៉ាន់ស្មានថា ការនាំចេញឧស្ម័នធម្មជាតិ LNG របស់អាមេរិកនឹងលូតលាស់ជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះ ស្របតាមតម្រូវការរបស់អឺរ៉ុបដើម្បីមានថាមពលប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវត្រជាក់ ៕

ប្រភព ៖ TNN World

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយឱសថឈ្មោះ Yasmin ដែលគ្មានគ្មានការទទួលស្គាល់ពីក្រសួង

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានគណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ MaLy HG ធ្វើការផ្សព្វផ្សាយ ចែកចាយ និងលក់ ឱសថ Yasmin®គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ស្រដៀងនឹងឱសថឈ្មោះ Yasmin® មានលេខបច្ឆិកា CAM R 4496IP-4()7 ដែលចែកចាយដោយក្រុមហ៊ុន DKSH (Cambodia) Ltd។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត បញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ញិកា ដូចមានគំភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថដែល គា្មនលេខបញ្ញិកាខាងលើ ជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។ ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ញិកាខាងលើ រួមទាំងជនពាក់ព័ន្ធ ដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់។

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ឱសថគ្មានលេខបញ្ញិកា ឱសថក្លែងក្លាយ និងជនពាក់ព័ន្ធដទៃទៀតទៅ តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថដែលគ្មានលេខបញ្ជីកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJwSRXZTFy6Mqj9NeUTeOrOhrpevr2MWxvKMeNReji6ikzW4rGtZJM8qWY_qAYQbh8kIPhBlV9A50N_jTVIglzwM5jokxZ5qghpqGUuPJBsTtaEKMYM4dnTNatA_GwnL-xRvjlbW_2gvPt7L49XQsB_ljasUa9DF9EmZLB1WiZlhU2aRzYV-QIQge-/s960/photo_2023-01-17_11-25-25%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjioUkZJOAYg-s2vETtpMET7PIkHLu0h4t-ZRi_0H3vtZdzFj1Eb66fFP-Mp0c2vFmnssnz6hNV1Th74nlX--LffLRQAmk43ZXlZFTtNznw92MYIQJW61Q2PTuaUl_v-Pm-Go3s1l7TNXChDSItp-tpWju__WK5HxQLrDA9Ec2zQefndEe2NZzLEUQv/s1280/photo_2023-01-17_11-25-23.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHgnD9Du4RH8Oitnkz4Pk-DKD49Mn_zDfcUkZW5X4BDTaaFB34P5jRf4XLD7us07NQCqWZMLBgtqrnbrmyJwrr0F9VWUPdlZt-Ohb820LUKwYFWvbTDHtS1s5A8rd3K8UyfwxCtw1R1VRLR1gEYO_FLsnM45SZGJDjZwr9ij43JZM1JSheLFoh86MK/s1280/photo_2023-01-17_11-25-24.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgouVruyAniQukeQyEo4AY2HSugoYXVylHlgOqadzh0SwzoCwgFDGlQv74uskjAGF-QkVNbPoIwLs2rQgse9hhjMBvjT0q-c34nyGSNi49Pp9ChitOXARan1tyQVDNj3uV4xJiAdA9E5HPgtgfboLAi92Sp9ZLnHbfvYXr2buX25WYa4XlLr3VBlQsc/s1280/photo_2023-01-17_11-25-25.jpg