បរទេស៖ មានករណីនៃការផ្ទុះឆេះនាវាដឹកប្រេងដ៏ធំមួយគ្រឿង បង្កជាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅមាត់ទន្លេមួយកន្លែង ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ម្នាក់ និងមានអ្នករងរបួសជាច្រើននាក់ ព្រមទាំងមានផ្ទះមួយខ្នង នៅក្បែរនោះត្រូវខ្ទេចខ្ទីដោយសារការផ្ទុះកញ្ចក់ដោយសាររញ្ញ័រផ្ទុះខ្លាំង ហើយសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេត។

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩ និង២០នាទីព្រឹក មានករណីអគ្គិភ័យមួយបានកើតឡើង កប៉ាល់ដឹកប្រេងដ៏ធំមួយហៅឈ្មោះ Smooth see 22 របស់ក្រុមហ៊ុន Ruammit Dockyard Co., Ltd. ស្ថិតក្នុងខេត្ត Samut Songkhram ក្នុងតំបន់រដ្ឋបាលឃុំ Laem Yai។

ការផ្ទុះនេះបានបង្កើតឱ្យមានការញ័រនៅជុំវិញក្នុងតំបន់កើតហេតុភ្លាមៗ រហូតកញ្ចក់ផ្ទះនៅក្បែរនោះកប៉ាល់បានបែក ក្រោយមានមួយគ្រឿងបានខ្ទាតជ្រុលទៅបុកផ្ទះ ដោយសារតែឥទ្ធិពលនៃការនៃការផ្ទុះ។

ជាមួយគ្នានោះក៏មានក្រុមអ្នកជួយសង្គ្រោះបានមកទីតាំងកើតហេតុ និងធ្វើការជួយពន្លត់អគ្គិភ័យលើនាវាដឹកប្រេងនោះជាបន្ទាន់។ ជាលទ្ធិផលរបាយការជាបឋមបានឱ្យដឹងថា មានអ្នករបួសជាច្រើននាក់ ហើយកងពន្លត់អគ្គិភ័យក៏បានរកឃើញសាកសពមនុស្សម្នាក់ដែលគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ហើយអាជ្ញាធរកំពុងតែស៊ើបអង្កេតយ៉ាងក្ដៅគគុករកពីមូលហេតុនៃឧបទ្ទវហេតុផ្ទុះនាវាផ្ទុកប្រេងមួយនេះ៕ ប្រភព៖ Thairath