Home Blog Page 1890

ការប្រកបអាជីវកម្មតូច-ធំក្តីរបស់ជនបរទេសនៅប្រទេសថៃ ដាច់ខាតត្រូវតែសុំការអនុញ្ញាត

0

ប្រទេសថៃ ៖ នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មបាននិយាយថា ជនបរទេសមកប្រកបរបរលក់ម្ហូបអាហារ និងភេសជ្ជៈនៅប្រទេសថៃ ត្រូវតែទទួលបានការអនុញ្ញាតជាមុនសិន បើរំលោភច្បាប់ គឺត្រូវជាប់គុកមិនលើសពី៣ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី១០ម៉ឺនបាត ទៅ១លានបាត ឬទាំងជាប់គុក ទាំងពិន័យប្រាក់ ។

គេសង្កេតឃើញថា មានជនជាតិចិនបើកហាងលក់ម្ហូបអាហារនៅផ្លូវយ៉ាវរ៉ាត់ ទីក្រុងបាងកក ពួកគេកាន់ទិដ្ឋាការភ្ញៀវទេសចរប៉ុណ្ណោះ ប៉ុន្តែពួកគេបានមកប្រកបអាជីវកម្មច្រើនយ៉ាងនៅប្រទេសថៃ ហើយផលប៉ះពាល់ គឺប្រាក់បាតនឹងចែកចាយទៅក្នុងប្រទេសថៃកាន់តែតិច ។Foreign ownership of a Thailand company - Thai partner mandatory?

លើសពីនេះ ជនជាតិថៃដែលប្រកបអាជីវកម្មនានានឹងជួបបញ្ហារយៈពេលយូរ ខណៈអ្នកលក់ដូរចិនទាំងនេះចាយវាយប្រាក់បាតជាមួយជនជាតិចិនគ្នាឯង ហើយពួកគេអាចបើកបញ្ជីធនាគារបាន ប៉ុន្តែមិនដឹងថា ពួកគេផ្ញើប្រាក់ទៅប្រទេសចិនឬយ៉ាងណា តែពួកគេមិនបានបង់ពន្ធដូចអ្នកប្រកបរបរក្នុងប្រទេសទេ ។

កាលពីថ្ងៃទី១៥ ខែមករា លោក ថាក់សុផុល ថងសុបុត អគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃក្រសួងពាណិជ្ជកម្ម ថ្លែងថា យោងតាមច្បាប់ការប្រកបអាជីវកម្មរបស់ជនបរទេស ឆ្នាំ១៩៩៩ គឺជនបរទេសដែលប្រកបមុខរបរលក់អាហារ និងភេសជ្ជៈ ត្រូវទទួលការអនុញ្ញាតពីអគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មសិន ។Where Do British Expats Live In Thailand? | Adam Fayed

កន្លងមក អគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មបានសហការគ្នាជាមួយក្រសួងការងារ ចុះពិនិត្យមើលអ្នកប្រកបមុខរបរនេះតាមទីកន្លែងនានា ហើយបើរកឃើញថា មានជនបរទេសមករកស៊ីគ្មានការអនុញ្ញាតនោះ គឺពួកគេនឹងខុសច្បាប់របស់ក្រសួងការងារ និងក្រសួងពាណិជ្ជកម្ម ហើយក្នុងករណីជនជាតិថៃចុះឈ្មោះនៅក្រសួងពាណិជ្ជកម្មជំនួសជនបរទេស ក៏ខុសច្បាប់ដូចគ្នា ។ ទោះយ៉ាងណា អគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនឹងសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធចុះពិនិត្យមើលការរកស៊ីរបស់ជនបរទេស និងបង្ខំពួកគេអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ ។

ជនជាតិថៃដែលយកឈ្មោះរបស់ខ្លួន ឬគាំទ្រការប្រកបអាជីវកម្មរបស់ជនបរទេស ដោយបង្ហាញថា ជាអាជីវកម្មរបស់ជនជាតិថៃ ដើម្បីឱ្យជនបរទេសប្រកបរបររកស៊ីខុសច្បាប់ គឺត្រូវជាប់គុកមិនលើសពី៣ឆ្នាំ ឬពិន័យជាប្រាក់ពី១០ម៉ឺនបាត ដល់១លានបាត ឬទាំងជាប់គុក និងពិន័យជាប្រាក់ ។ លើសពីនេះ នៅមានទោសពិន័យគិតតាមចំនួនថ្ងៃទៀត គឺ១ថ្ងៃពិន័យពី១ម៉ឺនបាត ដល់៥ម៉ឺនបាត ៕

ប្រភព ៖ thairath

មកស្គាល់សវតាពិតរបស់ ម៉ាដាម​ ប៉ាង ដែលជាអ្នកនៅពីក្រោយភាពជោគជ័យរបស់ក្រុមដំរីសឹកថៃ

0

ក្រុមជម្រើសជាតិថៃបាក្លាយជាម្ចាស់ជើងឯក AFF Mitsubishi Electric Cup 2022 ក្រោយពីបំបាក់ក្រុមវៀតណាមទាំងពីរជើងនៅក្នុងលទ្ធផល​៣-២ ដោយទទួលបានប្រាក់រង្វាន់សរុប១លានដុល្លារ ក្នុងនោះ៦០មុឺនដុល្លារ បានមកពី ម៉ាដាម​ ប៉ាង (Madam Pang)។

ម៉ាដាម​ ប៉ាង (Madam Pang) ដែលមានឈ្មោះពេញ ណូលផាន់ ឡាំសាប(Nualphan Lamsam) គឺជាអ្នកគ្រប់គ្រង និងអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ  និងជាម្ចា់ក្លិប Port F.C របស់ថៃផងដែរ។Nualphan Lamsam Archives

លោកស្រី គឺជាមហាសេដ្ឋីជនជាតិថៃ ដែលជាអ្នកស្នងមរតក នៃជំនាន់ទី៥ នៃគ្រួសារ ឡាំសាប (Lamsam)ថៃ-ចិនដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសថៃ។

គ្រួសារ ឡាំសាប (Lamsam) របស់លោកស្រី គឺជាអ្នកបង្កើតធនាគារ កា ហ្សុី កន(Kasikorn) ឬ KBank ដែលគេស្គាល់ថា ជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេមួយរបស់ប្រទេសថៃ ដែលមានទ្រព្យសកម្មដល់ទៅ៩៨ពាន់លានដុល្លារអាមេរិក។Madam Pang: 'HLV Park thay đổi cục diện bóng đá Đông Nam Á' - VnExpress Thể thao

មិនតែប៉ុណ្ណោះ គ្រួសាររបស់លោកស្រី ក៏ជាប់លំដាប់ទី២៩នៃកំពូលមហាសេដ្ឋីទាំង១០០ នៅក្នុងប្រទេសថៃផងដែរ ដោយមានទ្រព្យ១ពាន់លានដុល្លារឯណោះ។

កើតក្នុងត្រកូលគ្រួសារអ្នកមាន លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារពីសកលវិទ្យាល័យ ឈូ ឡា ឡុង កន(Chulalongkorn) ដ៏មានកិត្យានុភាព ដែលជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេមួយនៅក្នុងប្រទេសថៃ។ ក្រោយមកនាងបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យបូស្តុន (Boston) សហរដ្ឋអាមេរិកMadam Pang chết lặng khi Văn Thanh ghi bàn - Bóng đá Việt Nam

ក្រៅពីជាអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ លោកស្រី ក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Muang Thai ហើយក៏ជាអ្នកនិពន្ធសៀវភៅ និងជាកុងស៊ុលកិត្តិយស នៃស្ថានកុងស៊ុលរបស់លីទុយអានីក្នុងទីក្រុងបាងកកផងដែរ។

ត្រឹមវ័យ៥៤ឆ្នាំ លោកស្រីមានកូនស្រីម្នាក់វ័យ២៣ឆ្នាំ ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្លិប Port បន្ទាប់ពីលោកស្រី។ ដោយឡែក ក្នុងនាមជាអ្នកជំនួញស្រីដ៏មានភាពល្បីនៅក្នុងប្រទេសថៃ លោកស្រីផ្ទាល់មានទ្រព្យសម្បត្តិប្រមាណជា២៥លានដុល្លារអាមេរិកផងដែរ៕

ដោយសារតែបញ្ហាប្រយោជន៍ ធ្វើឱ្យមន្ត្រីនគរបាលចរាចរណ៍នៅខេត្តកំពង់ស្ពឺ មួយចំនួនអនុវត្តច្បាប់ខុសឆ្គងយ៉ាងអាម៉ាស់

0

ខេត្តកំពង់ស្ពឺ៖ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ សូមជម្រាបជូន​សាធារណៈ​និងអ្នកនិយម​បណ្ដាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុក​ទាំងអស់មេត្ដាជ្រាប​ ៖

កាលពីថៃ្ង​ទី១៦​ មករា​ ២០២៣នេះ​ មានគណនី​ ហ្វេសប៊ុក​ ឈ្មោះ​ គង្គារ​ លំអរ​មង្គល​ “​ ថាប្រយ័ត្ន​អ្នកជិះផ្លូវជាតិលេខ​ ៤​ ប៉ូ​លីស​កំពង់ស្ពឺ​ផាក់សាហាវណា​ស់​ដឹងយេីងប្រញាប់​ផាក​200$​ អោយបា​ញ់​ចូ​ល​កុងហេីយ​ បណ្លំមិនអោយ​ វិក័​យទៀត​ហេីយ​ប៉ូលីស​ឈ្មោះ​ដូចក្នុ​ង​ A​BA (Khem Sothea​rith)បា​ន​យ​ក​ទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀ​ត​​គ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូ​លី​ស​ចាប់”។

យោងតាម​ព័ត៌មាន​ខាងលេី​ ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ បានឆែក​និងពិនិត្យ​ស្វែងរក​ឈ្មោះ​ K​hem S​othearith​ ដូចគណនេយ្យ​ AB​A​ដែលអះអាង​ថា​ជានគរបាល​ខេត្ដកំពង់ស្ពឺ​ ជាលទ្ធផល​គណ​នេ​យ្យ​ABA Kh​em S​othearith​ ពិតជា​របស់លោក​អ​នុសេនីយ៍​ឯក​ ខែម​ សុធារិទ្ធ​ អត្ដលេ​ខ​ ៧៥​៧៤៣​ តួនាទី​ នា​យ​ផ្នែក​ ការិយា​ល័យ​ចរា​ចរ​ណ៍​ផ្លូវគោ​ក​ នៃស្នងការដ្ឋាន​នគរបា​លខេត្តកំព​ង់​ស្ពឺ​ ។

សូមជម្រាបជូន​សាធារណៈ​ជនមេត្ដាជ្រាបថាកាល​ពី​ថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ​២០២៣​ សមត្ថកិច្ច​នគរបាល​ ចរាចរណ៍​ខេត្ដ​កំពង់ស្ពឺ​ បានបំពេញ​បេសកកម្ម​​រឹតប​ណ្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅចំណុច​ផ្លូវជាតិលេ​ខ​៤​ គីឡូម៉ែត្រ​៧៩-៨០​ និងបានឃាត់​រថយន្ដ​កូរ៉េ​ដឹកទំនិញ​សំពីងសំពោង​ មួយគ្រឿង​ស្លាក​លេខ​ភ្នំពេញ​ 2BP_46​6​2​ ក្នុងទិស​ដៅពីខាងកេីតទៅទិសខាង​លិច​ ឆ្ពោះ​ទៅ​ខេត្ដ​ព្រះសីហនុ​​ សមត្ថកិច្ច​បានឃាត់ពិនិត្យរក​ឃេីញអ្នកបេីកបរ​ឈ្មោះ​ នី​ វ៉ាន់ហេង​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ គ្មាន​ប័ណ្ណ​បើកបរ​ និ​ងដឹក​ទំ​និញ​សំ​ពីងសំពោង​ល្មេីស​ច្បាប់។

សមត្ថកិច្ច​បានប្រាប់ថា​បទល្មេីស​ខាង​លេី​ គឺពិន័យ​ ១,២០០,០០០​ រៀល​ និង​ពិន័យ​ ១​៥០,០០០​ រៀលប​ន្ថែ​ម​ល្មេីសទំនិញសំពីងសំពោង​ ពេលនោះ​អ្នករួ​មដំ​ណើរ​និងជាម្ចាស់សំអាងការ​បា​ន​ប្រាប់ថា​សុំសំ​រួល​ ដោយសុំជូនជាប្រាក់​២០០ដុល្លា​ តែសុំលេខ​ ABA ដេី​ម្បី​ឱ្យអ្នកផ្ទះបា​ញ់លុយចូលព្រោះខ្លួនមិ​នមាន​ប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ​២​០០​ដុ​ល្លា​រួច​ក៏​បានបន្ដដំណេី​រទៅ​បា​ត់​។

បច្ចុប្បន្ន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានស្រាវជ្រាវ​និងចំណាត់ការ​លេីមន្រ្ដីចរាចរណ៍ទាំ​ង​១​០​នាក់​ យកមកទុកបណ្ដោះអាស​ន្ននៅការរិ​យាល័យ​បុគ្គលិក​ អនុវត្ត​តាមវិន័យបទបញ្ជាកងកំលាំងនគ​របាលជា​តិ​ និងបន្ដធ្វើ​ការ​ស្រាវជ្រាវ​ដេីម្បី​ចំណាត់​ការ​នីតិវិធី​បន្ដ​ ចំពោះ​ម្ចាស់​រថយន្ត​ខាងលេី​ស្នងការដ្ឋាន​នគរ​បា​ល​ខេត្ត​កំពង់ស្ពឺ​និងស្រាវជ្រាវ​ទាក់ទង​ដេីម្បី​សុំធ្វេីកា​រជួបនិងប្រគល់ថវិកាចំនួន២០០ដុល្លា​ជូនគាត់វិញ។

អាស្រ័យ​ហេតុនេះ​សូមសាធារណៈជន​ និងអ្នកនិ​យ​ម​បណ្ដាញទំនាក់ទំនងស​ង្គម​ហ្វេសប៊ុក​ មេត្ដា​ជ្រាប​និងចូលរួមសហការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធ​និងអំ​ពេីអសកម្មរបស់មន្រ្ដីនគរបាលដែលបានខុសឆ្គងនិ​ងវិជ្ជាជីវៈដេីម្បីរួមចំណែកស្ថាបនាកែលំម្អរចំណុចខ្វះខាតដោយបុគ្គលមួយចំនួនតូច​ ៕

ប្រទេសតួរគីព្រមាន ស៊ុយអែត និងហ្វាំងឡង់ត្រូវតែគោរពតាមលក្ខខណ្ឌទាំងអស់ បើចង់ចូលរួមក្នុងអង្គការ NATO

0

បរទេស៖ មេដឹកនាំតួរគីបានផ្តល់ឱសានវាទ ដល់ស៊ុយអែត និងហ្វាំងឡង់ត្រូវតែឆ្លើយតបនឹងរដ្ឋាភិបាលទីក្រុងអង់ការ៉ា ក្នុងលក្ខខណ្ឌទាំងអស់ សម្រាប់សមាជិកភាពអង្គការណាតូ។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួរគី នាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣នេះថា ប្រធានាធិបតីលោក Recep Tayyip Erdogan បាននិយាយអំពីជំហរបច្ចុប្បន្នរបស់ប្រទេសទួរគី នៃការប្រឆាំងនឹងស៊ុយអែត ព្រមទាំងប្រទេសហ្វាំងឡង់ ដែលចង់ក្លាយជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬNATO ។

ជាមួយគ្នានោះមេដឹកនាំតួរគីបានសង្កត់ធ្ងន់លើលក្ខខណ្ឌសំខាន់ៗមួយចំនួន ហើយអង្គការនៅតែតាមដានយ៉ាងជិតស្និទ្ធ ថាតើប្រទេសទាំងពីរអាច “រក្សាកិច្ចសន្យា” និង “អនុវត្តលក្ខខណ្ឌ” ដែលបានព្រមព្រៀងគ្នាដែរឬទេ?

ការតាមដាននេះធ្វើឡើង ខណៈពេលដែលប្រទេសទាំងពីរ បានបំពាន ការបញ្ជា និងការស្នើសុំឱ្យប្រទេសទាំងពីរត្រូវតែធ្វើមាតុភូមិនិវត្តន៍ “ភេរវករ” ដែលសំដៅលើសមាជិកប្រហែល ១៣០ នាក់នៃគណបក្សពលករឃឺដ (PKK) និងកងកម្លាំងស្វ័យការពារជនជាតិឃឺដ ទៅកាន់រដ្ឋាភិបាលទីក្រុងអង់ការ៉ា។ ហើយដរាបណារឿងនេះមិនទាន់កើតឡើង សភារបស់ប្រទេសទួរគីនឹងមិនទាន់ផ្តល់សច្ចាប័នលើច្បាប់នេះនៅឡើយទេ។

ទោះជាយ៉ាងណាទាក់ទងនឹងបញ្ហាខាងលើ ប្រទេសតួរគីបានលុបចោលការគ្រោងធ្វើដំណើរទៅកាន់ ទីក្រុងអង់ការ៉ា តាមការស្នើសុំ ខណៈស៊ុយអែតបានធ្វើសកម្មភាពស្របតាមកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលទីក្រុងអង់ការ៉ា។

គួរបញ្ជាក់ថាកាលពីខែមិថុនាឆ្នាំមុន អង្គការណាតូ  បានយល់ព្រមឱ្យស៊ុយអែត និងហ្វាំងឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង “យល់ព្រមជាគោលការណ៍” ដោយបើកផ្លូវឱ្យហ្វាំងឡង់ និងស៊ុយអែតក្លាយជាសមាជិកណាតូ នៅក្រោមលក្ខខណ្ឌមួយចំនួនដែលបានប្រកាស និងត្រូវបានលាតត្រដាង ក្នុងនោះ ស៊ុយអែត និងហ្វាំងឡង់ ក៏បានបញ្ចប់ការបិទផ្លូវដោយប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងអង់ការ៉ាកាលឆ្នាំ ២០១៩ ក្នុងការតវ៉ាចំពោះការចូលរួមរបស់យោធាតួកគីនៅក្នុងប្រទេសស៊ីរី៕ ប្រភព៖ Dailynews

 

 

 

ធ្លាប់ដឹងអត់! ច្បាប់សម្រាប់ដាក់ទោសមនុស្សកើតឡើងដំបូងនៅក្នុងចក្រភព​មួយ​ណា?

0

បាប់​ដែល​តាក់តែង​ដំបូងគេ​ក្នុងលោក គឺហៅថា «ច្បាប់ហាម៉ូរ៉ាប៊ី – Code of Hammurabi» ក្នុង​សម័យចក្រភព​បាប៊ីឡូន (បច្ចុប្បន្ន​ក្នុង​ប្រទេស​អ៊ីរ៉ាក់)។ ច្បាប់នេះ គឺបង្កើតឡើងដោយស្តេច Hammurabi ដែលគ្រងរាជ្យពីឆ្នាំ ១៧៩២ – ១៧៥០ មុនគ.ស។Code of Hammurabi, 1754 BCE — Woven Teaching

ច្បាប់នេះ​មានមាត្រាចំនួន ២៨២ សម្រាប់​ប្រើប្រាស់​ក្នុងការដាក់​ទោសពិន័យដល់​ប្រជាជនទូទៅ និង​កងទ័ព ព្រមទាំង​ការធ្វើជំនួញ។ ក្នុងច្បាប់នេះ ឧទាហរណ៍ថា បើអ្នកធ្វើឱ្យភ្នែកគេខ្វាក់ នោះភ្នែក​​របស់​អ្នក​នឹង​ត្រូវគេធ្វើឱ្យខ្វាក់វិញដូចគ្នា។

ច្បាប់ហាម៉ូរ៉ាប៊ី ត្រូវបានចារឆ្លាក់ជាភាសា Akkadian នៅ​លើថ្មខ្មៅធំមួយ​ដែលមានរាងដូចជាម្រាមដៃមនុស្ស។ ថ្មនេះ​ត្រូវបានរកឃើញ​នៅក្នុងឆ្នាំ​១៩០១។ អ្នកប្រវត្តិសាស្រ្តជឿជាក់ថា ថ្មខ្មៅនេះ​ត្រូវបាន​នាំយកទៅកាន់ក្រុង Susa (បច្ចុប្បន្ន អ៊ីរ៉ង់) ដោយ​អ្នកគ្រប់គ្រងអំណាចនៅចក្រភព Elamite (ពីឆ្នាំ ២៧០០ – ៥៣៩មុនគ.ស) បន្ទាប់ពីវាយលុកឈ្នះលើ​ចក្រភពបាប៊ីឡូន៕Code of Hammurabi: Laws & Facts - HISTORY

ប្រភព៖ History

ក្រុមអ្នកមានបំផុតចំនួន ១ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសឥណ្ឌា កាន់កាប់ទ្រព្យសម្បត្តិសរុបរបស់ប្រទេសរហូតដល់ ៤០ភាគរយ

0

អន្តរជាតិ៖ របាយការណ៍ថ្មីមួយបានបង្ហាញថា អ្នកមានបំផុតចំនួន ១ភាគរយនៅក្នុងប្រទេសឥណ្ឌាកាន់កាប់ប្រហែល ៤០ភាគរយនៃទ្រព្យសម្បត្តិសរុបរបស់ប្រទេសក្នុងឆ្នាំ២០២១ ដែលបង្ហាញពីវិសមភាពទ្រព្យសម្បត្តិកាន់តែទូលំទូលាយ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

នៅឆ្នាំ ២០២២ ចំនួនមហាសេដ្ឋីឥណ្ឌាបានកើនឡើងដល់ ១៦៦នាក់ ពី ១០២នាក់ក្នុងឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍ “Survival of the Richest” របស់អង្គការសប្បុរសធម៌ Oxfam ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ ស្របពេលនឹងការចាប់ផ្តើមនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ នៅទីក្រុង Davos ប្រទេស​ស្វីស។

របាយការណ៍បំពេញបន្ថែមដោយ Oxfam India បានបង្ហាញថា មហាសេដ្ឋីឥណ្ឌាបានឃើញទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងរហូតដល់ ១២១ភាគរយចាប់តាំង ពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ-១៩ រហូតដល់ខែវិច្ឆិកាឆ្នាំមុន។

របាយការណ៍បាននិយាយថា «ចាប់ពីឆ្នាំ ២០១២ ដល់ ២០២១ ៤០ភាគរយនៃទ្រព្យសម្បត្តិនៅក្នុងប្រទេសឥណ្ឌាបានទៅលើក្រុមមនុស្ស ១ភាគរយ នៃចំនួនប្រជាជនសរុប ហើយមានតែ ៣ភាគរយប៉ុណ្ណោះ នៃទ្រព្យសម្បត្តិសម្រាប់ប្រជាជន៥០%ផ្សេងនៅបាតក្រោម»

ចំនួនប្រជាជនឥណ្ឌាដែលស្រេកឃ្លានបានកើនឡើងដល់ ៣៥០លាននាក់កាលពីឆ្នាំមុន ពី១៩០លាននាក់បើធៀបនឹងឆ្នាំ២០១៨ ដោយភាពអត់ឃ្លានត្រូវបានលើកឡើងយ៉ាងទូលំទូលាយថា ជាមូលហេតុនៃ ៦៥ភាគរយនៃការស្លាប់ក្នុងចំណោមកុមារ ដែលមានអាយុក្រោម ៥ឆ្នាំកាលពីឆ្នាំ ២០២២។

ប្រជាជនឥណ្ឌាសរុបមានប្រហែល ១.៤ពាន់លាននាក់ ៕

ស្វាមីល្អ នឹងមិនទុកប្រពន្ធចោលនូវកាលៈទេសៈទាំង៣យ៉ាងនេះដាច់ខាត

0

ទោះ​បី​មនុស្ស​ស្រី​នោះ​រឹង​មាំ​កម្រិត​ណា ​ក៏​ខាង​ក្នុង​របស់​នាង​នៅ​តែ​មាន​ភាព​ទន់​ខ្សោយ ចៀស​មិន​បាន។ ​ពេល​ខ្លះ ​នាង​ក៏​ត្រូវ​ការ​បុរស​ម្នាក់​ឲ្យ​យល់​ចិត្ត​របស់​នាង​ដែរ ពិសេស​គឺ​វត្តមាន​ស្វាមី​តែ​ម្តង។

​១. ​នៅ​ពេល​ជួប​ការ​លំបាក ឬ អស់​សង្ឃឹម

​ជីវិត​គឺ​មិន​ងាយ​ស្រួល​ឡើយ ​នរណា​ក៏​មាន​ការ​លំបាក​ដែរ។ ​នៅ​ពេល​ប្រឈម​នឹង​បញ្ហា​ ​មនុស្ស​ស្រី​ឆាប់​អស់​សង្ឃឹម​ណាស់។ ​នៅ​ដំណាក់​កាល​នេះ ​មនុស្ស​ដំបូង​ដែល​នាង​នឹក​ដល់​មុន​គេ ​គឺស្វាមី​របស់​នាង។

​ដូច្នេះ ​​​មនុស្ស​ប្រុស​សូម​កុំ​ទុក​នាង​ចោល ​នាង​ពិត​ជា​ត្រូវ​ការ​អ្នក​ខ្លាំង​ណាស់។ ​អ្នក​មិន​គួរ​ស្តី​បន្ទោស​នាង​ឡើយ ​តែ​គួរ​និយាយ​អ្វី​កំប្លែង​ៗ ​ប្រាប់​​នាង​​ញ៉ាំ​ឲ្យ​បាន​ច្រើន ​ធ្វើ​ឲ្យ​នាង​សើច​ឲ្យ​បាន​ច្រើន។ ជួយ​នាង​​ចាក​ចេញ​ពី​​រឿង​អាក្រក់​ៗ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន។ ​វិធី​នេះ ​នាង​នឹង​ជឿ​ជាក់​លើ​អ្នក ព្រម​ទាំង​មាន​សង្ឃឹម​លើ​អ្នក​ផង​ដែរ។9 Things Highly Happy Couples Talk About - Talkspace

​២. ​នៅ​ពេល​ឈឺ

នៅ​ពេល​ឈឺ ​នរណា​ក៏​មាន​អារម្មណ៍​ទន់​ខ្សោយ​ផ្នែក​អារម្មណ៍​ដែរ ពិសេស​គឺ​មនុស្ស​ស្រី​តែ​ម្តង។ ​ហេតុ​នេះ ​ពេល​នាង​មិន​ស្រួល​ខ្លួន ​នាង​តែ​ង​តែ​ចង់​​ឲ្យ​មនុស្ស​ម្នាក់​មើល​ថែ​ទាំ​នាង​គ្រប់​ពេល។ ​មាន​ពេល​ខ្លះ ​មនុស្ស​ស្រី​ងាយ​​នឹង​កើត​​គំនិត​ទុទិដ្ឋិនិយម​ណាស់ ។ ​ដូច្នេះ ​បុរស​ត្រូវ​តែ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ថែ​ទាំ​នាង។

​អំឡុង​ពេល​នេះ ​​មនុស្ស​ប្រុស​ត្រូវ​ស្រលាញ់​និង​មើល​ថែ​​​ទាំ​នាង ​ឲ្យ​នាង​ឃើញ​​ពី​ទឹក​ចិត្ត​ពិត​របស់​អ្នក ​​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា ​នាង​មិន​បាន​រើស​មនុស្ស​ប្រុស​ខុស​ឡើយ។

​៣. ​​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​

​​ពេល​មាន​ផ្ទៃ​ពោះ ​មនុស្ស​ស្រិ​រំភើប​ខ្លាំង​ណាស់​ តែ​នាង​ក៏​បារម្ភ​ណាស់​ដែរ ព្រោះ​​លើក​ដំបូង​ដែល​ក្លាយ​ជា​ម្តាយ​គេ គឺ​មិន​ងាយ​ស្រួល​ឡើយ។ ​ហេតុ​នេះ ​នាង​ចាំ​បាច់​ត្រូវ​មើល​ថែ​ទាំ​ខ្លួន​ឯង​ផង ​មើល​ថែ​ទាំ​កូន​ក្នុង​ផ្ទៃ​ផង។ ​ដូច្នេះ ​នាង​ត្រូវ​ការ​​ស្វាមី​​ជា​ចាំ​បាច់ ឲ្យ​នៅ​​ជួយ​គាំ​ទ្រ​និង​មើល​ថែ​​ទាំ​នាង​ដូច​គ្នា។ ​ស្វាមី ​គួរ​ជម្រុញ​ទឹក​ចិត្ត​ប្រពន្ធ​រាល់​ថ្ងៃ ​ដើម្បី​ឲ្យ​នាង​កាន់​តែ​ជឿ​ជាក់ ​សប្បាយ​ចិត្ត​ជា​និច្ច​ពេល​នៅ​ជាមួយ​អ្នក៕15 Things Every Husband Should Do for His Pregnant Wife

 

កាហ្វេស្រឡាញ់បរិស្ថានមានរសជាតិឆ្ងាញ់ តែមិនបានផលិតពីគ្រាប់កាហ្វេ

0

អ្នកចូលចិត្តផឹកកាហ្វេទាំងអស់ជ្រាបទេថា ការដាំកាហ្វេបានបញ្ចេញកាបូនឌីអុកស៊ីតមកលើបរិយាកាស ។ ពេលនេះ គេបានបង្កើតកាហ្វេមិនប៉ះពាល់ដល់បរិស្ថាន ដោយកែច្នៃវាឡើងពីគ្រាប់ឪឡឹក គ្រាប់ល្មើ និងជាតិកាហ្វេអ៊ីនមកពីតែ បង្កើតបានជា Sustainable Coffee ជាកាហ្វេស្រឡាញ់បរិស្ថាន ដែលជួយកាត់បន្ថយកាបូនឌីអុកស៊ីតរហូតដល់៩៣% ។

Sustainable Coffee ឬកាហ្វេស្រឡាញ់បរិស្ថាន គឺជាគំនិតរបស់ Andy Kleitsch និង Jarret Stopforth អ្នកបង្កើតក្រុមហ៊ុន Atomo Coffee ស្ថិតនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ ក្រុមហ៊ុនបានផលិតកាហ្វេសិប្បនិម្មិត Beanless Brew ដោយមិនប្រើប្រាស់គ្រាប់កាហ្វេ មនុស្សជាច្រើនឆ្ងល់ថា តើកាហ្វេស្រឡាញ់បរិស្ថាននេះមកពីណា ?

Beanless Brew ឬ Molecular Coffee របស់ក្រុមហ៊ុន Atomo Coffee វាពិសេសជាងកាហ្វេធម្មតាត្រង់ថា វាត្រូវបានផលិតឡើងពីគ្រាប់ធញ្ញជាតិផ្សេងៗដែលសល់ពីការប្រើប្រាស់ដូចជា គ្រាប់ទំពាំងបាយជូ គ្រាប់ឪឡឹក សម្បកឈើ គ្រាប់ល្មើ ហើយរសជាតិកាហ្វេអ៊ីនផ្សំមកពីតែ ។ គេបានយកវត្ថុធាតុដើមទាំងអស់មកកូរបញ្ចូលគ្នារួចផលិតជាកាហ្វេមានរសជាតិឈ្ងុយឆ្ងាញ់មិនចាញ់កាហ្វេល្បីៗឡើយ ។

ក្រៅពីកាហ្វេសិប្បនិម្មិត Beanless Brew មានរសជាតិឈ្ងុយឆ្ងាញ់ហើយ វាជួយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតមកលើបរិស្ថានរហូតដល់៩៣% ។ កាហ្វេស្រឡាញ់បរិស្ថានជាជម្រើសមួយដែលជួយដល់អ្នកចូលចិត្តកាហ្វេអាចភ្លក់រសជាតិបាន ដោយវាមិនបំពុលបរិស្ថាន បញ្ចេញកាបូនឌីអុកស៊ីតតិចបំផុត ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ហើយមិនបន្សល់ទុកកាកសំណល់អាហារ ៕

ប្រភព ៖ SpringNews

ឈ្វេងយល់! តើពាក្យ England, Great Britain និងUK ខុសគ្នាដូចម្តេច?

0

ប្រសិន​បើអ្នក​អានអត្ថបទ ព័ត៌មាន ឬសៀវភៅ​ដែល​និយាយ​ពី​ប្រទេស​អង់គ្លេស គឺ​ចៀសមិនផុតនោះទេ​ពីការ​ឃើញពាក្យ The British Isles, Great Britain, UK និង England។

  • Great Britain

សំដៅលើកោះ​ធំជាងគេបំផុត​នៃ The British Isles។ កោះមួយ​នេះមានប្រទេស៣ គឺ England ស្កុតឡែន និង​វែល។

  • United Kingdom (UK) (នយោបាយ)

ជារដ្ឋអធិបតេយ្យភាព​មួយ ដែលច្របាច់បញ្ចូលគ្នា​រវាង​ប្រទេស​៣ខាងលើ នៃ Great Britain បូកនឹង​​ប្រទេស​អៀងឡង់​ខាងជើង (Northern Ireland) មួយទៀត ​ហើយ​ស្ថិតក្រោម​នាយករដ្ឋមន្រ្តី​តែម្នាក់។

  • England

ជាប្រទេស​ធំជាងគេនៅក្នុង UK ហើយមានក្រុងឡុងដ៏ ដែលជារាជធានីរបស់ UK៕

ប្រភព៖​ Brilliantmaps

ចិនជញ្ជូនប្រេងពី រុស្ស៊ីសម្រាប់លក់នៅអាស៊ី ក្រោយវិធានការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី

0

បរទេស៖ បើតាមប្រភពពាណិជ្ជកម្ម និង ព័ត៌មានតាមដានយ៉ាងហោចណាស់មាននាវាដឹកប្រេងចិន ៤ គ្រឿងកំពុងដឹកប្រេងឆៅអ៊ុយរ៉ាល់របស់រុស្ស៊ីទៅកាន់ប្រទេសចិន ដោយសារតែរដ្ឋាភិបាលក្រុងម៉ូស្គូ ស្វែងរកកប៉ាល់នាំចេញ បន្ទាប់ពីតម្លៃប្រេងឡើងដល់កំពូលក្នុងចំណោមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរ ឬ “G7” ដែលកំណត់ការប្រើប្រាស់សេវាកម្មដឹកជញ្ជូន និងធានារ៉ាប់រងរបស់លោកខាងលិច។

កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ រ៉យទ័របានរាយការណ៍ពីប្រទេសសិង្ហបុរីថា ចិនដែលជាប្រទេស នាំចូលប្រេងដ៏ធំជាងគេលើពិភពលោក បាននឹងបន្តទិញប្រេងពីរុស្ស៊ី ទោះបីជារដ្ឋាភិបាលក្រុងមូស្គូស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិចក៏ដោយ។

ការទិញប្រេងពីរុស្ស៊ី ពីសំណាក់ប្រទេសចិនគឺ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញនូវអ្វីដែលហៅថា “ភាពជាដៃគូយុទ្ធសាស្ត្រគ្មានដែនកំណត់” មុនពេលសង្គ្រាមនៅអ៊ុយក្រែនកើតឡើង។

ខណៈពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ព្យាយាមរារាំងប្រាក់ចំណូលថាមពលរបស់រដ្ឋាភិបាលក្រុងម៉ូស្គូ ដើម្បីកំណត់សមត្ថភាពរបស់អ៊ុយក្រែនក្នុងការផ្តល់ហិរញ្ញប្បទានសង្គ្រាម ដូច្នេះ រុស្ស៊ីបានបង្វែរការនាំចេញប្រេងរបស់ខ្លួនយ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលភាគច្រើនបង្វែពីការនាំចូលទៅ អឺរ៉ុបងាកមកកាន់អាស៊ីជំនួសវិញ។

ទោះជាយ៉ាងណាក៏ដោយក្រសួងថាមពលនិងក្រសួងដឹកជញ្ជូននៃប្រទេសរុស្ស៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយ និងក្រសួងការបរទេសចិន ក៏មិនទាន់មានការឆ្លើយតបនៅឡើយទេ បន្ទាប់ពីទីក្រុងប៉េកាំងធ្លាប់ហៅការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីថា “ខុសច្បាប់”៕ ប្រភព៖ Dailynews