ជម្រើសសាមញ្ញាងាយៗ ប៉ុន្តែអាចនឹងទទួលបានប្រសិទ្ធភាពខ្ពស់! ប្រទេសឥណ្ឌាឥឡូវនេះកំពុងពិចារណាដោះលែងពស់ពិស និងក្រពើចូលទៅក្នុងទន្លេ និងព្រៃនៅតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយប្រទេសបង់ក្លាដែស ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA។
.jpg)
យោងតាមរបាយការណ៍ កងកម្លាំងសន្តិសុខព្រំដែនរបស់ប្រទេសឥណ្ឌាបាននឹកឃើញគំនិតដ៏មិនធម្មតាមួយ គឺការប្រើប្រាស់សត្វកា.ចសាហាវដូចជាក្រពើ និងពស់ពិសជា “របាំងធម្មជាតិ” តាមបណ្តោយផ្នែកខ្លះនៃព្រំដែនរបស់ខ្លួនជាមួយប្រទេសបង់ក្លាដែស។ ប៉ុន្តែផែនការនេះកំពុងតែស្ថិតក្រោមការពិភាក្សានៅឡើយ។.jpg)
លោក Manoj Barnwal មន្រ្តីសន្តិសុខព្រំដែនជាន់ខ្ពស់នៅរដ្ឋ Kolkata ក្បែរព្រំប្រទល់បង់ក្លាដែស បាននិយាយថា សំណើនេះបានកើតឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង និងអនុស្សរណៈ ដោយកងកម្លាំងសន្តិសុខព្រំដែនរបស់ប្រទេសឥណ្ឌាបានស្នើសុំឱ្យសិក្សាលើគៅលគំនិតនេះ ថាតើវាអាចធ្វើទៅបាន និងមានសុវត្ថិភាពដែរឬទេ។ ទោះជាយ៉ាងណា ផែនការនេះបានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង។ អ្នកជំនាញព្រមានថា វាអាចធ្វើឱ្យអ្នកភូមិ អ្នកនេសាទ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់ ដោយសារសត្វកាចសាហាវដែលត្រូវបានដោះលែងបើកចំហទៅក្នុងទន្លេនិងព្រៃ។

គួរជម្រាបថា ប្រទេសបង់ក្លាដែសសឹងតែត្រូវបានព័ទ្ធជុំវិញទាំងស្រុងដោយឥណ្ឌា ខណៈព្រំប្រទល់ប្រទេសទាំងពីរ លាតសន្ធឹងប្រវែងជាង៤០០០គីឡូម៉ែត្រ ហើយមួយផ្នែកធំ គឺមិនមានរបងខណ្ឌចែកទេ។ ប្រទេសទាំងពីរបានទាស់ទែងគ្នាលើបញ្ហាព្រំដែនជាយូរមកហើយ ប៉ុន្តែការកើនឡើងចុងក្រោយបង្អស់បានកើតមានក្នុងឆ្នាំ២០២៤ នៅពេលដែលឥណ្ឌាបានបើកផ្លូវឲ្យ អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ចូលទៅលាក់ខ្លួនក្រោយរដ្ឋប្រហារ។
ក្រៅពីនេះ ឥណ្ឌាថែមទាំងបានសងរបងព្រំដែនប្រវែងរាប់រយគីឡូម៉ែត្រ ហើយចាប់ខ្លួនជនជាតិបង់ក្លាដែសជាច្រើននាក់ ដោយចោទថាបានព្យាយាមរត់ឆ្លងដែនខុសច្បាប់ ដែលជំរុញឲ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់ដាំក្បាលចុះងើបលែងរួច។.jpg)
យ៉ាងណាមិញ ទោះជាគោលគំនិតនៃការដោះលែងសត្វល្មូននិងអសិរពិសរបស់ឥណ្ឌាស្ដាប់ទៅអាចជារឿងមិនធម្មតា ប៉ុន្តែវាក៏ស្ថិតជាជ្រើសមួយរបស់ដ្ឋាភិបាលឥណ្ឌាក្នុងការកំណត់វិធីសាស្រ្តថ្មីៗ ដើម្បីគ្រប់គ្រងព្រំដែន រួមទាំងការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងកាមេរ៉ាសុវត្ថិភាព ដែលអាចមើលឃើញច្បាស់នៅពេលយប់៕










