បរទេស៖ ចិនមានព្រាបលើអាល្លឺម៉ង់ដណ្ដើមបានជាប់ចំណាត់ថ្នាក់ទី ២ ក្នុងក្រុមហ៊ុននាំចេញរថយន្តធំជាងគេលើពិភពលោក បន្ទាប់ពីប្រទេសជប៉ុនដែលជាកំពូលកាន់ជើងឯកអ្នកនាំចេញច្រើនបំផុត។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ថា ប្រទេសចិនបានវ៉ាដាច់ប្រទេសអាឡឺម៉ង់ ដែលជាប្រទេសនាំចេញរថយន្តធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃការនាំចេញរថយន្តអគ្គិសនីកាលពីឆ្នាំមុន។

នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) ការនាំចេញរថយន្តរបស់ប្រទេសចិនមានចំនួនសរុប ៣.១១ លានគ្រឿង ក្នុងឆ្នាំ ២០២២ ដែលបានវ៉ាដាច់ប្រទេសអាល្លឺម៉ង់ក្លាយជាប្រទេសធំទីពីររបស់ពិភពលោក កើនឡើង ៥៤.៤ ភាគរយពីឆ្នាំ ២០២១។

ការនាំចេញរថយន្តអគ្គិសនីបានកើនឡើងពីឆ្នាំ ២០២១ នៅពេលដែលមានការនាំចេញច្រើនជាង ៦៧៩,០០០ គ្រឿងត្រូវបាននាំចេញ ដែលស្មើនឹង ១២០ ភាគរយនៃការនាំចេញរថយន្តនៅក្នុងឆ្នាំមុនទៅទៀត។

ខណៈពេលដែលមាបរបាយការរាយការណ៍ពីតួរលេខរបស់សមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់ (VDA) បានឱ្យដឹងថាមានការនាំចេញរថយន្តដឹកអ្នកដំណើរ ប្រទេសអាល្លឺម៉ង់មានចំនួនត្រឹមតែ ២.៦១ លានគ្រឿងដែលកើនឡើងត្រឹម ១០ ភាគរយពីឆ្នាំ ២០២១។

ដោយឡែកសម្រាប់ប្រទេសជប៉ុនវិញ វានៅតែជាប្រទេសផលិតលេខ១ ដែលនាំចេញរថយន្តច្រើនជាងគេ។ នេះបើតាមលោក Mark Lines យោងតាមអ្នកផ្តល់ព័ត៌មានឧស្សាហកម្មរថយន្តរបស់ប្រទេសនេះបានបង្ហាញថា ការនាំចេញរថយន្តរបស់ប្រទេសជប៉ុនសម្រាប់រយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ មានចំនួនប្រហែល ៣.២ លានគ្រឿង ដែលស្ទើរតែមិនផ្លាស់ប្តូរធៀបនឹងឆ្នាំ ២០២១  ដោយ បាននាំចេញរថយន្តសរុបចំនួន ៣.៨២ លានគ្រឿង។

ទន្ទឹមនឹងនេះអ្នកវិភាគបានលើកឡើងថា ក្រៅពីចិនបាន វ៉ាដាច់អាល្លឺម៉ង់ដែលធ្លាប់ជាប្រទេសនាំចេញ រថយន្តលេខ ២ ហើយនោះ ប្រទេសចិនទំនងជានឹងអាចវ៉ាដាច់ប្រទេសកំពូល ដូចជាប្រទេសជប៉ុនមួយនេះ នៅប៉ុន្មានឆ្នាំខាងមុខនេះផងដែរ ខណៈពេលដែលការនាំចេញរថយន្តទាំងមូលរបស់ចិននៅតែបន្តកើនឡើងជាលំដាប់។ ជាពិសេសក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដូចជា BYD និង Greely ដែលកំពុងបង្កើនល្បឿនទីផ្សារពិភពលោកដើម្បីវ៉ាដាច់ Tesla  ក្រុមហ៊ុនលក់រថយន្តអគ្គិសនីធំជាងគេនៅសហរដ្ឋអាមេរិក។ ក្នុងលក្ខខណ្ឌនៃការផលិតកាន់តែខ្លាំង។

លើសពីនេះបើតាមសមាគមអ្នកផលិតបានឱ្យដឹងថា បច្ចុប្បន្នជាប្រទេសចិនផលិតរថយន្តចំនួន ២៧ លានគ្រឿងស្មើនឹង ១១.៥ ភាគរយនៃផលិតកម្មរថយន្តសរុប៕ ប្រភព៖ Khaosod