បរទេស៖ ប្រទេសចិនបានចេញផ្សាយពីផលិតកម្មនៃការផលិតសាច់ជ្រូកសម្រាប់ឆ្នាំ ២០២២ នេះឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៨ឆ្នាំក្នុងបរិមាណខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៤មក។

នាថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិនថាការិយាល័យស្ថិតិជាតិនៃប្រទេសចិន (NBS) បានរាយការណ៍ ពីទិន្នផលសាច់ជ្រូករបស់ប្រទេសចិនក្នុងឆ្នាំ ២០២២ បានឈានដល់កំណត់ត្រា ៥៥.៤១ លានតោនក្នុងរយៈពេល ៨ ឆ្នាំកន្លងមក ឬចាប់តាំងពីឆ្នាំ ២០១៤ និងការកើនឡើងពីផលិតកម្មបរិមាណ ៥២.៩៦ លានតោនក្នុងឆ្នាំ ២០២១ ឬ ៤.៦ភាគរយ។

ខណៈពេលដែលរបាយការណ៍របស់ NBS បានបង្ហាញថាផលិតកម្មសាច់គោរបស់ប្រទេសចិនកាលពីឆ្នាំមុនមានបរិមាណ ៧.១៨ លានតោន ដែលកើនឡើង ៣ភាគរយ បើធៀបនឹងកំណត់ត្រាឆ្នាំ ២០២១ ផលិតកម្មបសុបក្សីមានចំនួន ២៤.៤៣ លានតោនកើនឡើង ២.៦ភាគ ហើយផលិតកម្មសាច់ចៀមកើនឡើង ២ភាគរយ ពីឆ្នាំ ២០២១ ដល់ ៥.២៥ លានតោនកាលពីឆ្នាំមុន។

ជាមួយគ្នានោះប្រទេសចិនបានកាត់បន្ថយការនាំចូលសាច់ពីបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងបង្កើនការគាំទ្រសម្រាប់ប្រតិបត្តិការកសិករក្នុងស្រុក បន្ទាប់ពីការផ្ទុះឡើងនៃវិបត្តិជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) ក្នុងអំឡុងឆ្នាំ ២០១៨ ដល់ ឆ្នាំ២០១៩ និងស្ថានភាពរីករាលដាលនៃកូវីដ-១៩កាលពីកន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ បើងាកមកតម្រូវការទីផ្សារសាច់ជ្រូកក្នុងស្រុកវិញ មិនមានសកម្មភាពដូចមុននោះឡើយ ក្នុងអំឡុងឆ្នាំមុនដែលជាពេលវាលារីករាលដាលខ្លាំងនៃជំងឺកូវីដ ដោយសារតែតំបន់ភាគច្រើនក្នុងប្រទេសចិនបានស្ថិតក្រោមវិធានការបិទ ប្រទេសជាបន្តបន្ទាប់ជាយូរមកហើយ រួមទាំងទីក្រុងធំៗដូចជាសៀងហៃ និងស្រុកមួយចំនួននៃទីក្រុងប៉េកាំង ធ្វើឱ្យអ្នកប្រើប្រាស់ពន្យារពេលការទិញ៕ ប្រភព៖ Dailynews