ប្រទេសចិន៖ មានការវិភាគមួយរបស់ពិភពលោកអំពីមូលហេតុដែលចិនបានបន្ធូរបន្ថយវិធានការប្រឆាំងនឹងកូវីដ-១៩ ព្រមទាំងបានបើកប្រទេសដោយសេរី ខណៈប្រទេសខ្លួនកំពុងតែឆ្លងរីករាលដាលយ៉ាងខ្លាំង ដែលតាមពិតវាប្រហែលមិនមែនដោយសារតែមានសម្ពាធពីការតវ៉ារបស់ប្រជាជននោះទេ ប៉ុន្តែដោយសារអស់ថវិកាក្នុងការគ្រប់គ្រងវិធានការបន្ត។

ការបើកប្រទេស និងបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ចិនត្រូវបានចាត់ទុកថាជាការភ្ញាក់ផ្អើលមួយសម្រាប់ពិភពលោក ព្រោះគ្មាននរណាគិតទេថាអាជ្ញាធរចិនដែលមានច្បាប់ដ៏តឹងរ៉ឹងក្នុងការ បង្ការជំងឺកូវីដ-១៩ រយៈពេល៣ ឆ្នាំកន្លងមកនេះនឹងបោះបង់ចោលយ៉ាងងាយលើវិធានការទប់ស្កាត់មួយនេះ បើទោះបីជាមានសម្ពាធពីការតវ៉ាទូទាំងប្រទេសដែលកម្រមានបំផុតក្នុងប្រទេសចិនក៏ដោយ។

ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះអ្នកវិភាគលើពិភពលោកជាច្រើនបានបង្ហាញ និងសន្មត់មួយថា មូលហេតុដែលចិនដកវិធានការរឹតត្បិត តាមពិតមិនមែនមកពីការមិនពេញចិត្តពីប្រជាជនទេ ប៉ុន្តែដោយសារ «អាជ្ញាធរចិនមិនមានថវិកាគ្រប់គ្រាន់ដើម្បីអនុវត្តវិធានការនេះបន្ត»។

ជាការពិតណាស់ ទាំងនេះគ្រាន់តែជាការសន្មត់ និងគំនិតផ្ទាល់ខ្លួនរបស់អ្នកជំនាញប៉ុណ្ណោះ ប៉ុន្តែនៅពេលជាមួយគ្នានេះដែរមានព័ត៌មានដែលហាក់ដូចជាបញ្ជាក់ពីលទ្ធភាពនៃការពិតអំពីការវិភាគមួយនេះ។

ដោយព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនដែលគ្រប់គ្រងដោយរដ្ឋរបស់ចិនធ្លាប់បង្ហាញពីទិន្នន័យនិងការចំណាយលើការការពារ ក៏ដូចជាគ្រប់គ្រងជំងឺកូវីដ-១៩ នៅមុនមួយថ្ងៃនៃការបើកប្រទេសនៅថ្ងៃទី ៨ ខែមករាឆ្នាំ២០២៣កន្លងទៅនេះថា “វាពិបាកក្នុងការកំចាត់មេរោគកូវីថ-១៩ ដែលតម្រូវឱ្យមានការចំណាយទាំងស្រុងបានកើនឡើង។

ជាមួយគ្នានោះគេក៏បានបង្ហាញពី តួលេខនៃការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាលមូលដ្ឋាននៅតាមខេត្តនានាទូទាំងប្រទេសត្រូវបានចេញផ្សាយកាលពីសប្តាហ៍មុនផងដែរ។

ដោយក្នុងនោះបើតាមរបាយការណ៍ថវិកាគេរកឃើញថា ខេត្តក្វាងទុងត្រូវចំណាយទឹកប្រាក់សម្រាប់វិធានការការពារសរុបចំនួន ១.៤៦ ពាន់លានយន់ ឬស្មើ ២១៧ លានដុល្លារ ត្រូវបានចំណាយលើការការពារ និងគ្រប់គ្រងកូវីដ-១៩ ក្នុងរយៈពេល ៣ ឆ្នាំ។

ថវិកានេះគ្របដណ្តប់លើការធ្វើតេស្ត កូវីង-១៩ ការចាក់វ៉ាក់សាំង និងការចំណាយទាក់ទងនឹងការអនុវត្តគោលនយោបាយ  ការចំណាយលើការព្យាបាលផ្សេងទៀតមិនត្រូវបានរាប់បញ្ចូលទេ រួមទាំងការចំណាយលើសុខភាពសាធារណៈផងដែរ។

សម្រាប់ទីក្រុងប៉េកាំងវិញ រដ្ឋធានីនៃប្រទេសចិនត្រូវចំណាយ ជិត៣ម៉ឺនលានយន់ ឬស្មើនឹង ៤៤ លានដុល្លារជាង។

ដោយឡែកសម្រាប់ខេត្ត Fujian ដែលជាខេត្តជាប់មាត់សមុទ្រនៅភាគខាងកើត Guangdong  ត្រូវចំណាយទឹកប្រាក់ចំនួន ៣.០៥ ម៉ឺនលានយន់ ឬស្មើនឹង ៤៥លានដុល្លារ ។

ទិន្នន័យទាំងនេះបានឆ្លុះបញ្ចាំងអំពី រដ្ឋាភិបាលក្នុងតំបន់ជាច្រើនរបស់ចិនកំពុងប្រឈមមុខនឹងការខ្វះខាតសាច់ប្រាក់ដោយសារតែគោលនយោបាយរយៈពេលបីឆ្នាំនៃការរ៉ឹតបណ្តឹងជំងឺកូវីដ-១៩​ ដែលនេះជាការដាក់សម្ពាធបន្ថែមលើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។

បូករួមទាំងការមិនមានអ្នកចូលមកវិនិយោគថ្មី  អ្នកជំនួញមួយចំនួនចាកចេញពីប្រទសចិនព្រោះជំងឺកូវីដ បន្ថែមពីនោះមនុស្សម្នាមិនអាចចេញចូលមកធ្វើការបានទេ ខណៈពេលដែលទីផ្សារអចលនទ្រព្យក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង ហើយដើមទុនដែលត្រូវប្រើប្រាស់ចរាចរក្នុងប្រទេសគឺមានតិចតួចសម្រាប់ការប្រើប្រាស់៕ ប្រភព៖​ pptvhd36