Home Blog Page 1881

ផលិតកម្មមាសរបស់ចិនបានកើនឡើងខ្ពស់ ប៉ុន្តែការប្រើប្រាស់ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង

0

បរទេស៖ ផលិតកម្មមាសរបស់ប្រទេសចិនបានកើនឡើងក្នុងឆ្នាំ ២០២២ បន្ទាប់ពីបានជំរុញផលិតកម្មនៅក្នុងតំបន់សំខាន់ៗមួយចំនួន ទោះជាយ៉ាងណាក៏ដោយលទ្ធផលនៃការប្រើប្រាស់មាសក្នុងស្រុកបានធ្លាក់ចុះជាខ្លាំង។

កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានរ៉យទ័របានរាយការណ៍ពីទីក្រុងប៉េកាំងប្រទេសចិន ដោយ សមាគមមាសចិន (CGA) បាននិយាយថា ទិន្នផលមាសរបស់ប្រទេសបានកើនឡើង ១៣.០៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងចំនួនដល់ ៣៧២.០៤៨ តោនកាលពីឆ្នាំ២០២២កន្លងទៅនេះ។

ជាមួយគ្នានោះគេបានបង្ហាញថាមូលហេតុនៃការកើនឡើងនេះគឺខេត្ត Shangdong ភាគខាងកើតប្រទេសចិន មានការងើបឡើងវិញបន្ទាប់ពីការរំខានផលិតកម្មដែលបណ្តាលមកពីការបិទអណ្តូងរ៉ែ ដោយសារតែគ្រោះថ្នាក់ និងការត្រួតពិនិត្យសុវត្ថិភាពកាលពីឆ្នាំមុន ហើយបច្ចុប្បន្នអណ្តូងរ៉ែសំខាន់ៗជាច្រើននៅក្នុងខេត្ត Shandong បានដំណើរការឡើងវិញ និងបង្កើនផលិតកម្មដល់កម្រិតមួយដ៏ច្រើន។

មិនតែប៉ុណ្ណោះ ខេត្តសានស៊ី នៅភាគខាងជើងនៃប្រទេសចិន ក៏បានបន្ថែមសមត្ថភាពផលិតកម្មថ្មី ដែលជាលទ្ធផល ផលិតកម្ម នៃតំបន់ទាំងពីរនេះបានរួមចំណែកដល់កំណើននៃឧស្សាហកម្មមាសរបស់ប្រទេសចិនយ៉ាងសម្បើម។

ទោះជាយ៉ាងក៏ដោយសមាគមមាសចិន(CGA) បាននិយាយថាការប្រើប្រាស់ក្នុងចំណោមអ្នកប្រើប្រាស់មាសរបស់ប្រទេសបានមានការធ្លាក់ចុះយ៉ាងកំហឹតពី ១០.៦៣ភាគរយ ដោយនៅត្រឹម ១,០០១.៧៤ តោនក្នុងឆ្នាំ ២០២២។

ការធ្លាក់ចុះនេះត្រូវបានចាត់ទុកថាជាចំនួនយ៉ាងច្រើនដោយសារការប្រើប្រាស់មាសដុំ និងកាក់ ដែល បានធ្លាក់ចុះពី ១៧,២៣ ភាគរយមកនៅត្រឹម ២៥៨,៩៤ តោន កាលពីឆ្នាំ២០២២ លើសពីនេះការវិនិយោគ លើដុំមាសក៏មានការថយចុះខ្លាំងផងដែរ នេះដោយសារតម្លៃមាសបន្តកើនឡើងនិងការប្រែប្រួលអត្រាប្តូរប្រាក់។

ទន្ទឹមនឹងនេះ ការប្រើប្រាស់គ្រឿងអលង្ការមាសរបស់ប្រទេសចិនក៏មានការធ្លាក់ចុះពី ៨.០១ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹមតែ ៦៥៤.៣២ តោនប៉ុណ្ណោះ។

គួរបញ្ជាក់ថាការប្រើប្រាស់គ្រឿងអលង្ការមាសមានការស្ទុះងើបឡើងវិញជាលំដាប់កាលពីដើមឆ្នាំ២០២២ ប៉ុន្តែ វាត្រូវបានកាត់បន្ថយ និងមានការធ្លាក់ចុះវិញគួរឱ្យកត់សម្គាល់ ដោយ CGA បាននិយាយថានេះក៏ដោយសារតែការរីករាលដាលនៃកូវីដ-១៩ នៅក្នុងប្រទេស៕ ប្រភព៖ Dailynews

 

 

 

អគ្គលេខាធិការអង្គការសហប្រជាជាតិស្នើក្រុមហ៊ុនអាជីវកម្មប្រឆាំងការឡើងកំដៅផែនដី

0

ប្រទេសស្វីស ៖ កាលពីថ្ងៃទី១៨ ខែមករា កន្លងមក លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអំពាវនាវនៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ឱ្យមេដឹកនាំអាជីវកម្មទាំងអស់ដោះស្រាយបញ្ហាពិភពលោកឡើងកំដៅ និងអនុវត្តតាមច្បាប់ដែលក្រុមអ្នកជំនាញបានព្រាងទុក ដើម្បីប្រកាសកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។

លោក Antonio Guterres បញ្ជាក់ថា ក្រុមហ៊ុនជាច្រើនចាប់ផ្តើមប្រកាសផែនការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យជិតដល់កម្រិតសូន្យ ឬគ្មានឧស្ម័នផ្ទះកញ្ចក់បំភាយទៅកាន់បរិយាកាស ប៉ុន្តែគ្មានគោលដៅ និងលក្ខខណ្ឌច្បាស់លាស់ ។ ក្រុមហ៊ុនមួយចំនួនបានអះអាងថា ផលិតផលរបស់ខ្លួន គឺជាមិត្តជាមួយបរិស្ថាន ។ ដូច្នេះ សំណូមពរឱ្យក្រុមហ៊ុនអាជីវកម្មដែលចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ជំរុញបញ្ហានេះដើម្បីសម្រេចតាមគោលដៅការបំភាយឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យគួរឱ្យជឿជាក់ ។

លោកបន្តថា ការប្រឆាំងនឹងបញ្ហាពិភពលោកក្តៅ គឺចាំបាច់ត្រូវអាស្រ័យលើការរួមសហការគ្នាសំខាន់រវាងសហរដ្ឋអាមេរិក និងចិន ក្នុងឋានៈជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ និងលេខ២ របស់ពិភពលោក ខណៈបច្ចុប្បន្ន ប្រទេសទាំងពីរនេះមានជម្លោះគ្នាជាច្រើនរឿង តាំងពីពាណិជ្ជកម្ម រហូតដល់សិទ្ធិមនុស្ស ។

ចំណែកការត្រៀមខ្លួនសម្រាប់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ លោក Antonio Guterres បញ្ជាក់ថា ពិភពលោកបរាជ័យក្នុងការរៀនសូត្រពីការឆ្លងរាលដាលនៃជំងឺកូវីដ ហើយការត្រៀមខ្លួននៅឆ្ងាយសម្រាប់ការរាតត្បាតខ្លាំងដែលនឹងកើតឡើងម្តងទៀត ៕ ប្រភព ៖ TNN World

អារ៉ាប៊ីសាអូឌីតនៅតែជាប្រទេសលំដាប់លេខមួយ នាំចេញប្រេងដ៏ធំបំផុតសម្រាប់ប្រទេសចិន

0

បរទេស៖ ចិននៅតែនាំចូលប្រេងឆៅច្រើនជាងគេពីអារ៉ាប៊ីសាអូឌីតឆ្នាំមុននេះបើតាមស្ថិតិដែលបានចេញជាផ្លូវ ការ ខណៈដែលរុស្ស៊ីជាជើងឯករង ប៉ុន្តែបរិមាណនៃការជួញដូរប្រេងកើនឡើង។

នាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន អំពីទិន្នន័យពីការិយាល័យគយកណ្តាលរបស់ប្រទេសចិនបានបង្ហាញស្ថិតិពីការនាំចូល ប្រេងឆៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ហើយជាលទ្ធិផលបានបង្ហាញថាការនាំចូលដ៏ធំបំផុតពីអារ៉ាប៊ីសាអូឌីតនៅតែជាលំដាប់ទីមួយ ដែលមានចំនួន ៨៧.៤៩ លានតោន ឬជាមធ្យម ១.៧៥ លានបារ៉ែលក្នុងមួយថ្ងៃ។

ចំនួននៃការនាំចូលដ៏ច្រើននេះ ខណៈពេលដែលប្រទេសរុស្ស៊ីជាលំដាប់រងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការដឹកជញ្ជូនប្រេងឆៅមកកាន់ចិន ដែលមានកំណត់ត្រា ៨៦.២៥ លានតោន កើនឡើង ៨ ភាគរយធៀបនឹងឆ្នាំ ២០២១ ឬជាមធ្យម ១.៧២ លានបារ៉ែលក្នុងមួយថ្ងៃ។

យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំង ឬរោងចក្រចម្រាញ់ដែលគាំទ្រដោយមជ្ឈិម បានធ្វើការកាត់បន្ថយការទិញប្រេងឆៅរបស់រុស្ស៊ីយ៉ាងខ្លាំង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក ដោយគេជឿថាចិនធ្វើនេះដើម្បី ចៀសវាងការប៉ះពាល់ដោយទណ្ឌកម្មរបស់អាមេរិក។

ទោះជាយ៉ាងណាប្រតិបត្តិករឯកជននៅតែបានបន្តនាំចូលប្រេងឆៅពីរុស្ស៊ីមិនដាច់តាមរយៈឈ្មួញកណ្តាលដែលមិនបានបង្ហាញឈ្មោះជាច្រើន៕ ប្រភព៖ Dailynews

 

មេដឹកនាំអ៊ុយក្រែនថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លាប់ពាក់ព័ន្ធនឹងសង្គ្រាម

0

ប្រទេសអ៊ុយក្រែន ៖ មេដឹកនាំប្រទេសអ៊ុយក្រែនបានថ្លែងថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលធ្វើឱ្យមានមនុស្សស្លាប់១៤នាក់ និងធ្វើឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនស្លាប់នោះ គឺជាប់ពាក់ព័ន្ធនឹងសង្គ្រាម ។

កាលពីថ្ងៃទី១៩ ខែមករា កន្លងមក លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky បានថ្លែងអំពីករណីឧទ្ធម្ភាគចក្រធ្លាក់នៅក្នុងសាលារៀនមត្តេយ្យមួយកន្លែងនៅបរិវេណជាយក្រុងគៀវ ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យលោក Denis Monastersky រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបាត់បង់ជីវិត។Now You Can Watch the Show that Launched Volodymyr Zelensky's Presidency |  GQ

លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky បញ្ជាក់ថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះកើតឡើងដោយសារសង្គ្រាម ។ បើទោះបីជាប្រទេសអ៊ុយក្រែនមិនបញ្ជាក់ថា រុស្ស៊ីជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះក្តី ប៉ុន្តែលោកប្រធានាធិបតីអ៊ុយក្រែន និយាយថា ៖ «វាមិនមែនចៃដន្យទេ ខណៈប្រទេសកើតសង្គ្រាម» ។ លោកក៏បានអំពាវនាវឱ្យប្រទេសលោកខាងលិចឆាប់បញ្ជូនអាវុធមកឱ្យអ៊ុយក្រែន មុននឹងរុស្ស៊ីបើកឆាកប្រយុទ្ធជាថ្មីទៀតមកលើអ៊ុយក្រែន ។

គួរបញ្ជាក់ថា ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្របានកើតឡើងនៅជាយក្រុងគៀវ ដោយឧទ្ធម្ភាគចក្រនេះបានហោះទៅបុកអគារសាលារៀនមត្តេយ្យមួយកន្លែង ដែលបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត១៤នាក់ ក្នុងនោះក៏មានលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន Monastersky និងមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃផងដែរ ៕Russia-Ukraine war: List of key events, day 324 | Russia-Ukraine war News |  Al JazeeraLive Updates: Russia-Ukraine War - The San Diego Union-Tribune

ប្រភព ៖ Mono News

ប៉ូលិសម៉ិកស៊ិក រកឃើញសា.ក.ស.ពជាច្រើនដាក់ក្នុងបាវកប់ក្នុងដីនៃតំបន់អនាមិកមួយកន្លែង

0

បរទេស៖ ប៉ូលិសម៉ិកស៊ិករកឃើញបាវមួយ មានកាបូបចំនួន ៤៧ ដោយមានដាក់សាកសពមនុស្សជាច្រើននាក់នៅកប់នៅក្នុងដីជាន់ក្រោមដីក្នុងក្លឹបនៃតំបន់អសុវត្ថិភាពមួយកន្លែង។

នាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន The Sun បានឱ្យដឹងថាប៉ូលីសម៉ិកស៊ិកបានរកឃើញបាវមួយ ដែលបានកប់នៅក្នុងដីនៃក្លឹបមួយកន្លែងនៃប្រទេសម៉ិកស៊ិក ដែលក្នុងបាវនោះមានកាបូបចំនួន ៤៧ ដែលពោរពេញដោយសាកសពជាច្រើននាក់។

ចំណាត់កានេះបានកើតឡើង បន្ទាប់ពីប៉ូលីសបានដឹកនាំការវាយឆ្មក់លើឃ្លាំងរោងចក្រមួយដែលត្រូវបានប្រែក្លាយទៅជាក្លឹបរាត្រី Tenango del Valle ចម្ងាយប្រហែល ៧២ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងម៉ិកស៊ិក ដើម្បីធ្វើការតាមចាប់ខ្លួនជនសង្ស័យ ម្នាក់ជាសមាជិកក្រុមក្មេងទំនើង ដែលមានទំនាក់ទំនងជាមួយ Jalisco New Generation Gang (CJNG) ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏សកម្មនៅពីក្រោយឧក្រិដ្ឋកម្មហឹង្សាជាច្រើនក្នុងប្រទេស។

ពេលចូលដល់ទីតាំងកើតហេតុ ប៉ូលិសមានការសង្ស័យ នឹងបានក៏ពេលព្យាយាមជីកកកាយក្នុងតំបន់ ក្លឹបរាត្រីនៅជាន់ក្រោមដី គេក៏បានរកឃើញបាវជាច្រើន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមានកាបូបជាច្រើននៅក្នុងនោះ ដែលកាបូបនីមួយៗមានបំណែកនៃសាកសពរបស់មនុស្សលាក់នៅខាងក្នុង។ បន្ទាប់មកសមត្ថកិច្ចបានប្រញាប់ប្រញាល់ប្រមូលវត្ថុតាងទាំងអស់បញ្ជូនទៅកាន់ផ្នែកកោសល្យវិច្ច័យដើម្បីធ្វើការត្រួតពិនិត្យ ហើយតាមការពិនិត្យជាបឋម គេបានបង្ហាញថាជាសំណល់សាកសពរបស់ជនរងគ្រោះ យ៉ាងតិច ២០ នាក់។

ទោះជាយ៉ាងណាក៏ដោយ ចំនួនជនរងគ្រោះអាចកើនឡើងដោយសារតែបំណែកដ៏ច្រើនដែលមិនត្រូវបានគេកំណត់អត្តសញ្ញាណ ឬភ្ជាប់ទៅនឹងបំណែកផ្សេងទៀតជាច្រើន ហើយប៉ូលិលកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងក្ដៅគគុកក្នុងការតាមឈ្វែងរកជនដៃដល់ក្នុងករណីឃាតកម្មដ៏ច្រើនមួយនេះ៕ ប្រភព៖ Khaosod

 

 

មកមើលរូបរាង និងសមត្ថភាពម៉ូតូដំបូងគេបង្អស់របស់ពិភពលោក

0

ម៉ូតូ​ម៉ាក Hildebrand & Wolfmuller គឺ​ជា​ម៉ូតូ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាម៉ូតូ​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក ដែល​ត្រូវ​បាន​បញ្ចេញ​លក់ជាផ្លូវការ ជាមួយ​នឹង​តម្លៃ​​ ១០ម៉ឺន​ផោន​ឯណោះ។Bonhams : c.1894 Hildebrand & Wolfmüller

ម៉ូតូ​នេះ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ឆ្នាំ ១៨៩៤ ដោយ​ជនជាតិ​អាល្លឺម៉ង់​ពីរ​រូប​ គឺ​លោក Hildebrand និង លោក Wolfmuller។ ម៉ូតូ​នេះ មាន​ទ្រង់​ទ្រាយ​ដូច​កង់។ វា​មាន​សមត្ថភាព​ក្នុង​ការ​ឡើង​ល្បឿន​ពី ០ ទៅ ៣២ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្នុង​រយៈ​ពេល ៣០​វិនាទី។ ល្បឿន​អតិបរមា​របស់​យានជំនិះ​នេះ គឺ​ជាង ៤៨គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។1896, motorfiets, Hildebrand & Wolfmuller | Bicicleta elétrica, Motorizada,  Carros

ម៉ូតូ​នេះ​ត្រូវ​បាន​ផលិត​ចន្លោះ​ពី ៨០០ ទៅ ២០០០ គ្រឿង។ បច្ចុប្បន្ន​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail មាន​តែ ១២​គ្រឿង​ប៉ុណ្ណោះ​ដែល​នៅ​សេស​សល់៕1894 Hildebrand And Wolfmuller World's First Production Motorcycle

ប្រភព៖ Wikipedia

ពលរដ្ឋបារាំងធ្វើបាតុកម្មប្រឆាំងនឹងការបន្ថែមអាយុចូលនិវត្តន៍

0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី១៩ ខែមករា សមាជិកសហជីពបារាំងជាច្រើននាក់បានលះបង់ការងាររបស់ខ្លួនទូទាំងប្រទេស ដើម្បីតវ៉ានឹងផែនការរបស់ប្រធានាធិបតីលោក Emmanuel Macron ដែលនឹងបន្ថែមអាយុចូលនិវត្តន៍រហូតដល់៦៤ឆ្នាំ ។ វាជាផ្នែកមួយនៃផែនការកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ បើទោះជាពលរដ្ឋភាគច្រើនក្នុងប្រទេសមិនយល់ស្របក្តី ។ កាលពីថ្ងៃទី១២ ខែមករាកន្លងមក សមាជិកសហជីពធ្លាប់បានណាត់គ្នាថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី១៩ ខែមករា ។2M protest in France against plans to raise retirement age

អ្នកប្រើប្រាស់ផ្លូវនានា រួមទាំងរថភ្លើងនៅក្នុងទីក្រុង និងរថភ្លើងក្រោមដីទាំងក្នុងក្រុងប៉ារីស និងទីក្រុងធំៗទូទាំងប្រទេស ក៏ដូចជាអ្នកធ្វើដំណើរតាមយន្តហោះទាំងអស់បានពន្យារពេល ឬផ្អាកការធ្វើដំណើរកាលពីថ្ងៃទី១៩ ខែមករា ដោយសារសមាជិកសហជីពជាច្រើននាក់លះបង់ការងាររបស់ខ្លួនទូទាំងប្រទេស ដើម្បីប្រឆាំងផែនការរបស់រដ្ឋាភិបាលដែលនឹងបង្កើនអាយុចូលនិវត្តន៍រហូតដល់៦៤ឆ្នាំ ។

ក្នុងថ្ងៃតវ៉ានេះ រថភ្លើងក្រោមដីបានផ្តល់សេវាកម្មសម្រាប់តែរថភ្លើងគ្មានអ្នកបើកបរប៉ុណ្ណោះ ខណៈជើងហោះហើរនៅអាកាសយានដ្ឋានអ័កលីក្នុងទីក្រុងប៉ារីស ក៏ត្រូវពន្យារពេលហោះហើរដែរ ។ លើសពីនេះ សាលារៀនឯកជនត្រូវបិទដោយសារគ្រូមិនមកបង្រៀន ។Mass marches in France against plan to raise retirement age - Los Angeles  Times

មុននេះ លោកនាយករដ្ឋមន្ត្រីបារាំង Elizabeth Bourne បានប្រកាសផែនការបន្ថែមអាយុចូលនិវត្តន៍ចំនួន២ឆ្នាំទៀត (ពី៦២ឆ្នាំ ទៅ៦៤ឆ្នាំ) នៅក្នុងឆ្នាំ២០២៧ ដោយផែនការនេះត្រៀមបញ្ជូនទៅកាន់រដ្ឋសភាពិចារណា ។ រដ្ឋាភិបាលបារាំងអះអាងថា កំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍នេះនឹងជួយឱ្យមានតុល្យភាពថវិកា និងសន្សំថវិកាប្រមាណជាង១ម៉ឺនយូរ៉ូក្នុង១ឆ្នាំនៅឆ្នាំ២០៣០ ។ បើមិនធ្វើកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ទេ វានឹងមានឱនភាពថវិកានាពេលអនាគត ។

ទោះយ៉ាងណា ពលរដ្ឋបារាំងមិនយល់ស្របជាមួយផែនការនេះទេ ជាពិសេស មន្ត្រីរាជការ ដោយសារធ្វើឱ្យពួកគេទទួលប្រាក់ចូលនិវត្តន៍ និងផលប្រយោជន៍យឺតយ៉ាវ ។ បច្ចុប្បន្ន ពលរដ្ឋបានរងផលប៉ះពាល់ពីការចាយវាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ ។ តាមការស្ទង់មតិចុងក្រោយក្នុងសប្តាហ៍នេះថា ពលរដ្ឋ៦៨% មិនយល់ស្របតាមវិធានការនេះ និងបានរិះគន់រដ្ឋាភិបាលផងដែរ ៕France gripped by protests against pension reform, retirement age increase

ប្រភព ៖ TNN World

តៃវ៉ាន់បារម្ភពីការឈ្លានពានរបស់ប្រទេសចិន

0

ប្រទេសចិន ៖ លោក ចូសែប វូ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បានថ្លែងកាលពីពេលថ្មីៗនេះថា ទីក្រុងប៉េកាំងទំនងជាធ្វើការវាយប្រហារមកលើតៃវ៉ាន់នៅប៉ុន្មានឆ្នាំខាងមុខនេះ ។ លោកបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើបែបនេះ អាចជាការព្យាយាមទាញពលរដ្ឋតៃវ៉ាន់ឱ្យគេចចេញពីបញ្ហាផ្សេងៗក្នុងស្រុក ។

ក្នុងការផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានស្កាយ លោក ចូសែប វូ បញ្ជាក់ថា ៖ «ស្ថានការណ៍របស់តៃវ៉ាន់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះអាក្រក់យ៉ាងខ្លាំង បើធៀបនឹង២ឆ្នាំមុននេះ» ។ លោកបន្តថា ៖ «សម្រាប់ខ្ញុំ នៅឆ្នាំ២០២៧ គឺជាឆ្នាំដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់» ។Analysts: China's Taiwan Strategy Signals Growing Resolve to Unify

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់រូបនេះបន្ថែមថា នៅឆ្នាំ២០២៧ គឺវាអាចទៅរួចដែលលោក ស៊ី ជីនពីង នឹងចូលអាណត្តិទី៤របស់លោក ខណៈ៣អាណត្តិ លោក ជីនពីង មិនអាចសម្រេចគោលដៅណាមួយក្នុងពេលកាន់តំណែង ពេលខ្លះ លោក ជីនពីង ត្រូវគិតពីបញ្ហាផ្សេងៗដើម្បីសម្រេចជោគជ័យ ។

លោក ចូសែប វូ បានសម្តែងការបារម្ភថា រឿងអាក្រក់បំផុតក្នុងការប្រឈមមុខជាមួយក្រុងប៉េកាំងកាន់តែអាចទៅរួច ដោយលោកបានលើកឡើងពីករណីប្រទេសចិនបង្កើនកម្លាំងកងទ័ពរបស់ខ្លួនជុំវិញកោះតៃវ៉ាន់ ហើយលោកក៏បានបន្ទោសការគំរាមកំហែងរបស់ក្រុងប៉េកាំងមកលើតៃវ៉ាន់ផងដែរ ។How Taiwan used simple tech to help contain Covid-19 - BBC News

កាលពីខែតុលា ឆ្នាំ២០២២ លោក ស៊ី ជីនពីង បាននិយាយថា បើទោះជាទីក្រុងប៉េកាំងត្រូវការរួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែប្រទេសចិនមិនបដិសេធលទ្ធភាពនៃការប្រើប្រាស់កងកម្លាំងទេ ។ វាជាជម្រើសក្នុងការចាត់វិធានការចាំបាច់ទាំងអស់ដើម្បីសម្រេចបាននូវគោលដៅនោះ ៕

ប្រភព ៖ Mgronline

បើចង់រកសុីមានបាន កូនចៅខ្សែស្រឡាយចិនត្រូវតមតំណម និងហាមរឿងធ្វើទាំងនេះ នៅថ្ងៃចូលឆ្នាំចិន

0

ពិធីបុណ្យចូលឆ្នាំចិន កាន់តែកៀកខិតចូលមកដល់ នៅក្នុងនោះកូនខ្មែរ ដែលជាប់ខ្សែស្រឡាយចិន បាននឹងកំពុងរៀបចំផ្ទះ និងកំពុងធ្វើម្ហូប ដើម្បីសែនផងដែរ។

តាម​ជំនឿ​របស់​ជនជាតិ​ចិន​ អ្វីដែល​សំខាន់​គឺ ប្រសិន​បើ​យើង​ចាប់​ផ្តើម​សែន​អាហារល្អៗ​ និង​ ​វត្ថុដែល​មានមង្គលនោះ វានឹងនាំសេចក្តីសុខ និងនាំលាភសំណាង ជូនគ្រួសារផងដែរ។ ប្រ​សិន​បើ​អ្នក​មិន​បាន​គោរព​និង​ធ្វើ​តាម​ទំនៀម​ទម្លាប់​នោះ​ទេ វា​អាច​នាំ​ឲ្យ​អ្នក​បាត់​បង់​នូវ​លាភ​សំ​ណាង។ ហេតុ​ដូច​នេះ​ហើយ អ្នក​គួរ​តែ​គោ​រព​ប្រ​ណិ​ប័ត​ន៍ទៅ​តាម​ប្រ​ពៃ​ណីឱ្យ​ខ្ជាប់​ខ្ជួន​ពិ​សេស​សម្រាប់​បង​ប្អូន​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន។​Does Japan Celebrate Chinese New Year? Lunar New Year in Japan | Guidable

បម្រាម​មិន​គួរ​ធ្វើ​អស់​ទាំង​នោះ​រួម​មាន៖

ហាម​ជូត​ផ្ទះ​ឬ​យក​សំរាម​បោះ​ចោល

ការ​ជូត​សម្អាត​ផ្ទះ​អាច​មាន​ន័យ​ថា ជា​ការ​បោស​សម្អាត​ទ្រព្យ​ចេញ​ពី​ផ្ទះ។ រីឯ​ការ​យក​សំរាម​បោះ​ចោល​មាន​ន័យ​ថា ឆ្កឹះ​យក​ទ្រព្យ​សំ​ណាង​ល្អ​ចេញ​ពី​ផ្ទះ។

ហាម​ទទួល​ទាន​បបរ​ឬ​សាច់​នៅ​ពេល​ព្រឹក

ការ​ទទួល​ទាន​បបរ​ពេល​ព្រឹក​គឺ​ជា​ការ​ហាម​ប្រាម​ដោយ​សារ​តែ​គេ​ជឿ​ថា មាន​តែ​អ្នក​ក្រ​ទេ​ដែល​ទទួល​ទាន​បបរ​ជា​អា​ហារ​ពេល​ព្រឹក។ ចំពោះ​ការ​ទទួល​ទាន​សាច់​នៅ​ពេល​ព្រឹក​ក៏​គេ​ហាម​មិន​ឲ្យ​បរិ​ភោគ​ដែរ ព្រោះ​ថា​នេះ​ចាត់​ទុក​ជា​ការ​មិន​គោ​រព​ចំពោះ​ព្រះ​ពុទ្ធ​ដែល​ជា​អ្នក​មិន​សម្លាប់​សត្វ។

ហាម​បោក​សម្លៀក​បំពាក់​និង​កក់​សក់

អ្នក​មិន​គួរ​បោក​សម្លៀក​បំ​ពាក់​នៅ​ពីរ​ថ្ងៃ​ដំបូង​ឡើយ ធ្វើ​បែប​នេះ​ដើម្បី​គោរព​ដល់​ទេវ​តា​ទឹក​ឬ Shuishen។ សម្រាប់​ថ្ងៃ​ដំបូង អ្នក​មិន​គួរ​កក់​សក់​ឡើយ ព្រោះ​ដោយ​សារ​ពាក្យ សក់ នៅ​ក្នុង​ភាសា​ចិន​ស្រដៀង​ទៅ​នឹង ពាក្យ រក​ស៊ី​មាន​បាន។ ដូច្នេះ​អ្នក​មិន​គួរ​កក់​សក់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ដំបូង​ឡើយ។

ចៀស​វាង​ការ​ធ្វើ​ឱ្យ​ធ្លាក់​របស់​របរ​បែក

ការ​ធ្លាក់​របស់​របរ​បែក​អាច​ជា​ការ​នាំ​ឲ្យ​បាត់​បង់​ទ្រព្យ​សំ​ណាង។ ហេតុ​ដូច​នេះ​ហើយ ចំពោះ​អ្នក​លក់​ដូរ​និង​រក​ស៊ី​វិញ​តែង​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​រឿង​មួយ​នេះ។

ហាម​សម្លាប់​សត្វ

ចាប់​ពី​ថ្ងៃ​ទី​មួយ​រហូត​ទៅ​ដល់​ថ្ងៃ​ទី​ដប់​ប្រាំ មិន​ត្រូវ​ឲ្យ​មាន​ការ​សម្លាប់​សត្វ​ឡើយ​ព្រោះ​វា​ជា​ប្រ​ថ្នូរ​មិន​ល្អ។

ការ​ជូន​អំ​ណោយ​មិន​សម​រម្យ

សម្រាប់​អំ​ណោយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជូន​ទៅ​បង​ប្អូន​សាច់​ញាតិ។ អ្នក​គួរ​ចៀស​វាង​ជូន​កា​ដូរ​មួយ​ចំនួន​ដូច​ជា នា​ឡិកា កន្ត្រៃ​និង​ផ្លែ​សេរី​ព្រោះ​របស់​អស់​ទាំង​នេះ​មាន​អត្ថ​ន័យ​មិន​ល្អ​នៅ​ក្នុង​វប្ប​ធម៌​ចិន៕8 Lucky items you can gift your relatives when you visit them this CNY |  BURO.

ប្រភព៖ China Highlight

កម្ពុជា នឹងមិនប្រើប្រាស់ពាក្យ”Muay Thai” នៅក្នុងវិញ្ញាសាគុនខ្មែរនៅសុីហ្គេម២០២៣ទេ

0

កម្ពុជានឹងប្រើប្រាស់ “គុនខ្មែរ (Kun Khmer)” សម្រាប់ការប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា មិនមែន “Muay Thai” របស់ប្រទេសថៃនោះទេ។

ដោយសង្កេតឃើញមានការយល់ច្រឡំអំពីកីឡាគុនខ្មែរ និងមួយថៃ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានពន្យល់ថា ៖ “នៅក្នុងធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានដាក់ពាក្យថា “កីឡាមួយ” ជាគុនខ្មែរ។ ក្នុងនេះគឺកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ យើងប្រកួតកីឡាមួយ ប៉ុន្ដែយើងបានសុំការឯកភាពពីគេដាក់ថា គុនខ្មែរ យើងចូលរួមក្នុងកីឡាមួយ ក៏ប៉ុន្ដែជាគុនខ្មែរ មិនមែនមួយថៃទេ។ មួយថៃគឺមួយថៃ ដូច្នេះកីឡាមួយ គឺមិនមែន មួយថៃ ទេ”។

ឯកឧត្តមបានលើកឡើងថា ក្នុងនាមប្រធានសហព័ន្ធកីឡាមួយអាស៊ី គឺមិនមែនមួយថៃ ហើយប្រធានរបស់សហព័ន្ធកីឡាមួយពិភពលោក គឺជនជាតិឡាវ ប៉ុន្តែក៏មិនមែនមួយថៃដែរ។ កម្ពុជាក៏មិនចូលរួមក្នុងសហព័ន្ធមួយថៃ (IFMA) នោះទេ។ កម្ពុជាមិនចូលរួមជាសមាជិកទេ ប៉ុន្ដែបើជាសកម្មភាពកីឡាប្រកួត កម្ពុជាប្រកួតនៅក្រៅប្រទេស បើខាង មួយថៃ អញ្ជើញ កម្ពុជាចូលរួមប្រកួតលក្ខណៈមួយថៃ ប៉ុន្ដែបើថៃ ឬប្រទេសផ្សេងមកស្រុកខ្មែរវិញ ពួកគេត្រូវចូលរួមប្រកួតជាលក្ខណៈ គុនខ្មែរ៕King of Kun Khmer ISI Palm-ISI Pipe' continues with 5 bouts - Khmer Times