Home Blog Page 1867

Elon Musk ស្នើឱ្យមានការបន្ធូរបន្ថយតម្លៃលើការជួសជុលរថយន្ត Tesla

0

រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ត្រូវបានគេល្បីថាការជួសជុលថ្លៃ បើទោះជាការជួសជុលត្រឹមបន្តិចបន្តួចក្តី ធ្វើឱ្យអ្នកប្រើប្រាស់រថយន្តជាច្រើននាក់រអ៊ូរទាំថា ហេតុអ្វីបានជាថ្លៃបែបនេះ ។Elon Musk | Biography, SpaceX, Tesla, Twitter, & Facts | Britannica

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានថ្លែងថា លោកបានជ្រាបអំពីការរអ៊ូរទាំរបស់អតិថិជនហើយ ពេលនេះ ក្រុមហ៊ុនកំពុងចេញវិធានការដើម្បីកាត់បន្ថយថ្លៃជួសជុលរថយន្ត និងប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ផងដែរ ។ លោកបន្តថា ប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ពីក្រុមហ៊ុនមួយចំនួនមានតម្លៃខ្ពស់ពេក ដូច្នេះ Tesla បានចរចាជាមួយក្រុមហ៊ុនធានារ៉ាប់រងទាំងនេះ ដើម្បីស្នើសុំតម្លៃមួយសមរម្យ និងថោកជាងនេះសម្រាប់អតិថិជន ។

លោកបន្ថែមថា Tesla នឹងបញ្ចុះថ្លៃជួសជុលរថយន្តក្នុងករណីរថយន្តមានការប៉ះទង្គិចគ្នា ព្រោះលោកយល់ឃើញថា គ្រឿងបន្លាស់រថយន្តដែលចាំបាច់សម្រាប់ការជួសជុលក្នុងករណីរថយន្តបុកគ្នា វាចាំបាច់ខ្លាំងសម្រាប់ថ្លៃជួសជុលទាំងមូល ។ ដូច្នេះ ក្រុមហ៊ុននឹងបញ្ចុះតម្លៃការផ្លាស់ប្តូរគ្រឿងបន្លាស់ រួមទាំងស្លាកស្នាមតិចតួចលើរថយន្តផងដែរ ។Tesla wants to 'revolutionize' service with bigger centers and more  specialization | Electrek

ទោះយ៉ាងណា កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Tesla ពីរឿងការជួសជុលរថយន្តមានតម្លៃថ្លៃ ក៏មិនបានកាត់បន្ថយប្រជាប្រិយភាពរបស់ក្រុមហ៊ុន និងតម្រូវការរថយន្តធ្លាក់ចុះសូម្បីតែបន្តិច ព្រោះបច្ចុប្បន្ននេះ មានអតិថិជនមកពីទូទាំងពិភពលោកកក់ច្រើន ។ លោក Musk និយាយថា ក្រុមហ៊ុនកំពុងតែដំណើរការដោយរលូន ហើយចាត់ទុកថា វាលើសពីការរំពឹងទុកទៅទៀត ៕

ប្រភព ៖ beartai BRIEF

កូរ៉េខាងជើងថា អាមេរិកជាឧក្រិដ្ឋជនដ៏អង់អាច

0

ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានទម្លាក់កំហុសលើអាមេរិក ពាក់ព័ន្ធនឹងការសន្យារបស់អាមេរិកថា នឹងបញ្ជូនរថក្រោះប្រយុទ្ធទៅឱ្យអ៊ុយក្រែន ។ កូរ៉េខាងជើងនិយាយថា អាមេរិកបានដើររំលងខ្សែបន្ទាត់ក្រហម ដើម្បីក្លាយជាមហាអំណាចលើពិភពលោកតាមរយៈសង្គ្រាម ។

គីម យ៉ូជុង ប្អូនស្រីរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង បានធ្វើសេចក្តីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មាន KCNA ចុះផ្សាយថា កូរ៉េខាងជើងនឹងឈរនៅខាងទាហាន និងប្រជាជនរុស្ស៊ី ក្នុងការតស៊ូជាមួយអ៊ុយក្រែន ។

អ្នកនាង គីម យ៉ូជុង និយាយថា ៖ «ខ្ញុំសូមបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះអាមេរិក ដែលបានយកស្ថានការណ៍សង្គ្រាមដោយការបញ្ជូនគ្រឿងសព្វាវុធសម្រាប់ការឈ្លានពានទឹកដីទៅឱ្យអ៊ុយក្រែន ហើយខ្ញុំសូមដាក់ទោសចំពោះទង្វើខាងលើនេះយ៉ាងខ្លាំង » ។ នាងបន្ថែមថា អាមេរិកបានដើររំលងខ្សែបន្ទាត់ក្រហម ដើម្បីក្លាយជាប្រទេសមហាអំណាចក្នុងពិភពលោក តាមរយៈការធ្វើសង្គ្រាមបំផ្លាញប្រទេសរុស្ស៊ី ហើយអាមេរិកគឺជាឧក្រិដ្ឋជនដ៏អង់អាច ។South Korea has spent $220,000 on Kim Jong Un's sister at Olympics

អាមេរិកបានប្រកាសកាលពីសប្តាហ៍នេះថា នឹងគាំទ្រអ៊ុយក្រែន ដោយការស្វែងរករថក្រោះ M1 Abrams ដែលជារថក្រោះប្រយុទ្ធទំនើបបំផុតចំនួន៣១គ្រឿងទៅឱ្យអ៊ុយក្រែន ក្រោយពីអាល្លឺម៉ង់ប្រកាសថា នឹងបញ្ជូនរថក្រោះ Leopard 2 ឱ្យអ៊ុយក្រែនដូចគ្នា ។

ចំណែកប្រទេសរុស្ស៊ីបានរិះគន់ការគាំទ្ររបស់ប្រទេសលោកខាងលិច ដោយនិយាយថា ណាតូបានចូលរួមក្នុងសង្គ្រាមកាន់តែខ្លាំងឡើង តាមរយៈការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ។ ប្រទេសទាំងនេះនឹងទទួលការសងសឹកវិញ ដោយរុស្ស៊ីនឹងដុតបំផ្លាញរថក្រោះគ្រប់ប្រភេទដែលបញ្ជូនមកកាន់ដែនដីជម្លោះ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីលរបស់ខ្លួនជាច្រើនមិនធ្លាប់មានពីមុន រួមទាំងមីស៊ីលឆ្លងទ្វីប (ICBM) ដែលអាចបាញ់បានឆ្ងាយទៅដល់ដែនដីរបស់អាមេរិក ។ រដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូងបានដាស់តឿនថា កូរ៉េខាងជើងនឹងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧ ៕Factbox: North Korea's new Hwasong-17 'monster missile' | Reuters

ប្រភព ៖ TNN World

៥តំបន់ទេសចរណ៍ ដ៏មានសក្តានុពលនៅក្នុងខេត្តពោធិ៍សាត់

0

១.ភ្នំ១៥០០ ផ្លូវអន្ទង់អាំង

កាលពីមុនបើចង់ឡើងលើភ្នំ ១៥០០ យើងត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែឥលូវនេះបើចង់ឡើងទៅលើភ្នំ គឺជារឿងងាយស្រួលខ្លាំងណាស់ ព្រោះគេបានធ្វើផ្លូវលេខ ៥៥ ដែលហៅថា“ផ្លូវអន្ទង់អាំង” បានយ៉ាងស្អាត និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចថ្មីមួយដ៏សំខាន់តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែងរហូតដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ផ្លូវតាមជ្រលងភ្នំអន្ទង់អាំងស្អាតយ៉ាងនេះ មិនចាំបាច់ទៅដល់មណ្ឌលគិរីទេ ​ការពិតនៅខេត្តជិតៗនេះសោះ! – Knongsrok២.ជួរភ្នំក្រវាញ

តំបន់នេះបានភ្ជាប់មកជាមួយនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ធ្លាប់ជាបន្ទាយចុងក្រោយមួយសម្រាប់ទាហានខ្មែរក្រហម។ បន្ទាប់ពីការដួលរលំនៃរបបដឹកនាំដោយប៉ុល-ពតក្នុងឆ្នាំ ១៩៧៩ ទាហានជាច្រើនបានភៀសខ្លួនទៅក្នុងព្រៃ ដោយបន្តការប្រយុទ្ធរបស់ពួកគេជាមួយនឹងអ្នកស្រុកមិនប៉ុន្មាននាក់ដែលរស់នៅទីនោះ។តំបន់​ជួរ​ភ្នំក្រវាញ​និង​បឹង​ទន្លេសាប​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប្រមាណ៥​លាន​នាក់ – Koh Santepheap Daily

៣.កោះសំពៅមាស

កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុកទៅលេងលំហែកាយ និងអារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរពីនាយពីអាយផងដែរ។ ជាពិសេសនៅពេលយប់ប្រលប់កោះសំពៅមាសមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។

៤.អូរសោម

អូរសោម​ គឺជាជង្រុកនៃសម្បត្តិធម្មជាតិមួយដែលស័ក្តិសមនឹងអ្នកចូលចិត្តដើរផ្សងព្រេងខ្លាំងណាស់។ ទៅទីនោះលោកអ្នកអាចងូតទឹកធ្លាក់ដ៏ត្រជាក់ស្រេបលេង ជិះទូក ឬកាយ៉ាក់តាមបឹងដ៏ធំអូរសោម និងមើលថ្ងៃអស្ដង្គត ដើរព្រៃ ឡើងលើភ្នំ បោះតង់ និងគយគន់មើលទស្សនីយ៍ភាពនៃរុក្ខជាតិ និងភាវៈមានជីវិតដែលមាននៅតំបន់នោះ ជាពិសេសនៅទីនោះគេមានកន្លែងអភិរក្សសត្វក្រពើ។អភិបាលខេត្តពោធិ៍សាត់ ព្រមានចាត់ការចំពោះអ្នកកាប់រានទន្ទ្រានដីព្រៃនៅតំបន់ អូរសោម - Khmerhome

៥.ទឹកធ្លាក់ច្រងល្អៀង

ទឹកធ្លាក់ច្រកល្អៀង គឺជាទឹកធ្លាក់ដែលល្បីល្បាញខាងសម្រស់ស្អាតជាងគេក្នុងចំណោមទឹកធ្លាក់ទាំងអស់នៅខេត្ត ពោធិ៍សាត់ ដោយសារតែវាជាតំបន់ទេសចរណ៍មួយសម្បូរទៅដោយទេសភាពធម្មជាតិមានទឹកជ្រោះ និងព្រៃឈើពណ៌ខៀវស្រងាត់ មិនចាញ់ទឹកជ្រោះប៊ូស្រាប៉ុន្មាននោះទេ៕

តើពាក្យ «សង្ក្រាន្ត» មានដើមកំណើតពីប្រទេសណាឱ្យប្រាកដ ?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមករា កន្លងមក ប្រទេសថៃបានប្រកាសថា អង្គការយូណេស្កូ (UNESCO) បានត្រៀមពិចារណាចុះឈ្មោះប្រពៃណីសង្ក្រាន្ត (Songkran in Thailand, traditional Thai New Year festival) បញ្ចូលក្នុងបញ្ជីឈ្មោះបឋម (Tentative list) ក្នុងកិច្ចប្រជុំដើម្បីឱ្យប្រពៃណីសង្ក្រាន្តក្លាយជា «បេតិកភណ្ឌវប្បធម៌អរូបី» ទី៤ របស់ប្រទេសថៃ ។

ពាក់ព័ន្ធនឹងការត្រៀមបញ្ចូលសង្ក្រាន្តជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃនេះ សារព័ត៌មានថៃ បូរាណណាមម៉ា បានចុះផ្សាយថា ប្រទេសកម្ពុជាបានប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ហៅតាមភាសាថៃ ខណៈកាលពីមុនខ្មែរយើងហៅថា «ចូលឆ្នាំថ្មី» ចំណែកថៃហៅថា «សង្ក្រាន្ត» ដែលពាក្យនេះមកពីភាសាសំស្ក្រឹត គឺសំដៅដល់អត្ថន័យ «ពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃ» ។ ប៉ុន្តែប្រទេសកម្ពុជាបានហៅថា «សង្ក្រាន្ត» តាមថៃ ហើយកម្ពុជាអះអាងថា ឃើញពាក្យសង្ក្រាន្តនេះសរសេរនៅលើផ្ទាំងថ្ម ។ បើទោះជានៅលើផ្ទាំងថ្មមានពាក្យសង្ក្រាន្តក៏ដោយ ប៉ុន្តែកម្ពុជាមិនបានប្រើពាក្យនេះពីមុនមកទេ ។ ផ្ទុយទៅវិញ ប្រទេសថៃបានធ្វើឱ្យពិភពលោកស្គាល់ពាក្យសង្ក្រាន្ត គឺជនបរទេសនឹងគិតដល់ប្រទេសថៃមុន មិនមែនប្រទេសកម្ពុជានោះទេ ។Tourism Authority of Thailand reveals 2019 Songkran increases in tourist  revenue - TAT Newsroom

មិនតែប៉ុណ្ណោះ សារព័ត៌មាននេះបន្តថា សង្ក្រាន្តនៅប្រទេសថៃបានទទួលជោគជ័យលំដាប់ពិភពលោក ធ្វើឱ្យថៃល្បីល្បាញ និងទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីភ្ញៀវទេសចរបរទេស ជាហេតុធ្វើឱ្យកម្ពុជាគិតថា ការប្រើឈ្មោះដើម «ចូលឆ្នាំថ្មី» មិនទទួលជោគជ័យ ល្បីល្បាញដូចថៃ និងមិនអាចប្រមូលប្រាក់ពីភ្ញៀវទេសចរបាន ទើបកម្ពុជាផ្លាស់ប្តូរមកហៅថា «សង្ក្រាន្ត» ដែរ ។

អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យទីស្តីការនាយកដ្ឋមន្ត្រី លោក អានុឆា ប៊ូរ៉ាផាឆៃស្រ៊ី (Anucha Burapachaisri) ថ្លែងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានអរគុណដល់អង្គការយូណេស្កូ ដែលអនុម័តឱ្យប្រពៃណីសង្ក្រាន្តបញ្ចូលក្នុងបញ្ជីឈ្មោះបឋម ដើម្បីត្រៀមពិចារណានៅចុងឆ្នាំ២០២៣ នេះ ។ លោកក៏បានបន្ថែមទៀតថា វាជាមោទនភាពរបស់ជនជាតិថៃទាំងអស់ ដែលអង្គការយូណេស្កូអនុម័តឱ្យប្រពៃណីសង្ក្រាន្តចូលក្នុងបញ្ជីឈ្មោះបឋម ។Every April brings Songkran celebrations in Thailand | Britannica

លោកថ្លែងថា ៖ «លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា រីករាយណាស់ និងមានមោទនភាពយ៉ាងខ្លាំង ដែលប្រពៃណីសង្ក្រាន្តជាប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រទេសថៃ បានទទួលការពិចារណាឱ្យក្លាយជាបេតិកភណ្ឌវប្បធម៌អរូបី ។ ចំណុចនេះកាន់តែឆ្លុះបញ្ចាំងឱ្យឃើញថា ពិភពលោកផ្តល់ភាពសំខាន់ចំពោះថៃ ដោយសារពិភពលោកមើលឃើញពីគុណតម្លៃ និងអត្តសញ្ញាណលេចធ្លោរបស់វប្បធម៌ថៃ ។ គ្រប់ប្រពៃណី និងវប្បធម៌ទាំងអស់របស់ថៃសុទ្ធមានតម្លៃ និងអាចឈានទៅសម្រេចជោគជ័យតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចនាថ្ងៃអនាគត» ។

លើសពីនេះ ប្រទេសថៃនិយាយថា ខ្លួននៅមានបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនទៀតត្រៀមពិចារណាចុះឈ្មោះជាមួយអង្គការយូណេស្កូផងដែរ ដូចជា ប្រដាល់ថៃ កញ្ឆាថៃ ម្ហូបថៃ និងបាយដំណើបស្វាយទុំ ។

គួរបញ្ជាក់ថា កន្លងមក ប្រទេសថៃធ្លាប់បានចុះឈ្មោះក្នុងបេតិកភណ្ឌវប្បធម៌អរូបីមួយចំនួនរួចហើយ ដូចជា ៖
-ល្ខោនខោលថៃ ចុះឈ្មោះឆ្នាំ២០១៨
-ម៉ាស្សាបែបថៃ ចុះឈ្មោះឆ្នាំ២០១៩
-រាំឈុតមនោរាហ៍ភាគខាងត្បូង ចុះឈ្មោះឆ្នាំ២០២១ ៕The Survival Guide to Songkran | Wayfairer Travel

ប្រភព ៖ MGROnline

ការកើនឡើងចំណូលរបស់អាមេរិកពីការលក់គ្រឿងសព្វាវុធក្នុងឆ្នាំ២០២២

0

សហរដ្ឋអាមេរិក ៖ Lockheed Martin ជាក្រុមហ៊ុនផលិតអាវុធរបស់អាមេរិកបញ្ជាក់ថា ខ្លួននឹងបង្កើនកម្លាំងផលិត ប្រសិនជាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបត្រូវការទិញយន្តហោះចម្បាំង F-16 បញ្ជូនទៅឱ្យអ៊ុយក្រែន ។ ក្រសួងការបរទេសអាមេរិកបានបង្ហាញទិន្នន័យការនាំចេញគ្រឿងសព្វាវុធរបស់អាមេរិកកាលពីឆ្នាំ២០២២ កើនឡើង៥០% ។

លោក Frank St John នាយកប្រតិបត្តិក្រុមហ៊ុន Lockheed Martin ថ្លែងទៅកាន់ Financial Times ថា ក្រុមហ៊ុនបានជជែកគ្នាជាច្រើនជាមួយប្រទេសផ្សេងៗ ដែលត្រូវការទិញយន្តហោះចម្បាំង F-16 ដើម្បីបញ្ជូនទៅឱ្យអ៊ុយក្រែន ប៉ុន្តែក្រុមហ៊ុនមិនពាក់ព័ន្ធផ្ទាល់ក្នុងការចរចារឿងបញ្ជូនយន្តហោះយោធាទៅឱ្យអ៊ុយក្រែនទេ ។ លោក John ថ្លែងថា ៖ «ក្រុមហ៊ុនលោកមានផែនការបន្ថែមកម្លាំងផលិតយន្តហោះចម្បាំង ដើម្បីលក់ឱ្យប្រទេសសម្ព័ន្ធមិត្តណាដែលចាប់អារម្មណ៍ចង់ទិញបញ្ជូនឱ្យអ៊ុយក្រែន ដើម្បីបង្ហាញពីសក្តានុពលរបស់ខ្លួន» ។

ក្រុមហ៊ុន Lockheed Martin លើកឡើងបែបនេះ បន្ទាប់ពីអាមេរិក និងអាល្លឺម៉ង់ប្រកាសថា នឹងបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន ខណៈអ៊ុយក្រែនស្នើសុំអាវុធអាចបាញ់បានឆ្ងាយ និងយន្តហោះចម្បាំងបន្ថែម ។ ប៉ុន្តែបច្ចុប្បន្ន អាមេរិកនៅតែស្ទាក់ស្ទើរក្នុងការបញ្ជូនយន្តហោះចម្បាំងផ្សេងៗឱ្យអ៊ុយក្រែន ដោយសារបារម្ភថា នឹងត្រូវប្រើដើម្បីវាយប្រហារទឹកដីរុស្ស៊ី និងធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយយូរទៀត ។US uses sales of second-hand arms as bait to expand influence, but  irresponsible transfers risk empowering terrorists, criminals - Global Times

ក្រៅពីនេះ ការលក់យន្តហោះចម្បាំងផលិតដោយអាមេរិក ចាំបាច់ត្រូវឆ្លងកាត់ការយល់ព្រមពីសេតវិមានសិន ។ មន្ត្រីការពារជាតិអាមេរិកនិយាយថា បើទោះជាអាមេរិកពិភាក្សាជាមួយប្រទេសសម្ព័ន្ធមិត្ត និងអ៊ុយក្រែនជាប្រចាំពីតម្រូវការ និងការស្នើសុំរបស់ពួកគេក្តី ប៉ុន្តែពេលនេះ មិនទាន់មានអ្វីពាក់ព័ន្ធនឹងយន្តហោះចម្បាំង F-16 ទេ ។ ចំណែកនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បញ្ជាក់ថា អាល្លឺម៉ង់មិនបញ្ជូនយន្តហោះ F-16 ទៅឱ្យអ៊ុយក្រែនទេ ។

ទីបំផុត ប្រទេសរុស្ស៊ីដាស់តឿនថា បណ្តាប្រទេសលោកខាងលិចកំពុងនាំមុខផ្តល់អាវុធឱ្យអ៊ុយក្រែន កាន់តែធ្វើឱ្យមានចំណែករួមក្នុងសង្គ្រាមលើកនេះ ហើយប្រទេសដែលបញ្ជូនអាវុធឱ្យអ៊ុយក្រែន កងទ័ពរុស្ស៊ីនឹងវាយប្រហារពួកគេវិញ ។

ស្ថានីយទូរទស្សន៍ CCTV របស់ចិនបានរាយការណ៍ផ្អែកតាមទិន្នន័យពីក្រសួងការបរទេសអាមេរិកថា នៅឆ្នាំ២០២២ អាមេរិកបានបញ្ជូនគ្រឿងសព្វាវុធក្នុងបរិមាណច្រើន ស្មើ៤៨% ។

ក្រសួងការបរទេសអាមេរិកថា មូលហេតុសំខាន់ដែលធ្វើឱ្យការនាំចេញគ្រឿងសព្វាវុធនៅឆ្នាំ២០២២ កើនឡើងនោះ គឺដោយសារការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ចាប់តាំងពីមានជម្លោះជាមួយរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ ៕F-16 Fighting Falcon | Lockheed Martin

ប្រភព ៖ TNN World

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស

0

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើដល់អភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេសនិងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាម ដង ផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួសយក ទៅមូលដ្ឋានសុខា ភិបាល ឯក ជន។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយ លោល ម៉ម ប៊ុនហេង បានឱ្យដឹងថា មួយរយៈកាលកន្លងមកនេះ ក្រសួងសុខាភិបាលធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសារួចមកហើយ ដោយ មិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅ ដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូ ពេទ្យ ជំនាញ និងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ។

លោកថ្លែងបន្ដថា “ក្នុងន័យនេះ សូមឯកឧត្ដម លោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធាន ការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះទៅតាមបទបញ្ញាត្ដិជាធរមាននិងឈានទៅបិទមូលដ្ឋានសុខា ភិបាលឯកជន ទាំងឡាយណាដែលនៅតែបន្ដសហការជាមួយ ម្ចាស់រថយន្ដគិលាន សង្គ្រោះខុសច្បាប់ទាំងនោះ”។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ដ្រី ក៏បានស្នើឱ្យអភិបាលរាជធានីខេត្ដ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋ បា ល រាជធានី-ខេត្ដពង្រឹងបន្ថែមនូវសេវារថយន្ដគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថ កិច្ចរៀងៗ ខ្លួនៗឱ្យកាត់តែប្រសើរឡើងថែមទៀត ដើម្បីចាត់វិធានការតាមការណែនាំខាងលើ ឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCfBRSqiiOKHxpV4_si0dNaM1S5KH07dKpGUMNLQiaB-sc6U_564s4HbPnxSFXuD3H-Y8S3BPxfY_fEjT5nZ4F9IXQKlKcWvM6ZxGHZcrl9ACbkq24xtzqC6TmckkqAjhPmVA70cuN88CCRjW4JzkG1-Vp_bhB9ck21wJfNXyU16nJ2yHjgom26VIZ/s1280/photo_2023-01-28_10-48-46.jpg

តើប្រទេសក្នុងអាស៊ានមួយណាដែលមាន GDP ខ្ពស់ក្នុងឆ្នាំ២០២២ ?

0

ប្រទេសហ្វីលីពីន ៖ សារព័ត៌មាន Nikkei Asia រាយការណ៍ថា GDP ប្រទេសហ្វីលីពីនបានកើនឡើងនៅក្នុងឆ្នាំ២០២២ កន្លងមក ស្មើ៧,៦% គឺកើនលើសពីគោលដៅរបស់រដ្ឋាភិបាលកំណត់ពី៦,៥% ដល់៧,៥% ដោយសារការប្រើប្រាស់ក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ បើទោះជាប្រទេសនេះប្រឈមមុខនឹងអតិផរណាខ្ពស់ក្តី ។

ជាមួយគ្នានេះ ប្រទេសហ្វីលីពីនឱ្យដឹងថា ការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី៤ ឆ្នាំ២០២២ គឺស្មើ៧,២% ចាត់ទុកថាខ្ពស់ ។ អ្នកវិភាគធ្លាប់រំពឹងកាលពីមុននេះថា GDP អាចមានកំណើនជាមធ្យម៦,៥% បើទោះជាហ្វីលីពីនប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារកត្តាជាច្រើន ។Philippines - What you need to know before you go - Go Guides

ទោះយ៉ាងណា ហ្វីលីពីននៅតែប្រឈមនឹងតម្លៃទំនិញកើនឡើងខ្ពស់ ដោយសារអតិផរណាកាលពីខែធ្នូ ឆ្នាំ២០២២ ដែលកើនខ្ពស់បំផុតក្នុងរយៈពេល១៤ឆ្នាំកន្លងមក គឺស្មើ៨,១% បណ្តាលឱ្យអតិផរណាជាមធ្យមប្រចាំឆ្នាំស្មើ៥,៨% គឺខ្ពស់ជាងគោលដៅអតិផរណារបស់ធនាគារកណ្តាលរំពឹងទុកថា ស្មើពី២% ទៅ៤% ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ ការនាំចូលរបស់ប្រទេសហ្វីលីពីនបានថយចុះ៩,៩% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ជាការថយចុះខ្លាំងបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១ ។ ចំណែកការនាំចេញវិញថយចុះ៩,៧% ជាការថយចុះខ្លាំងបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២០ ៕Philippines | UNOPS

ប្រភព ៖ The Better

វណ្ណដា នឹងលេចមុខលើកឆាកតន្រ្តី HipHop ធំជាងគេបំផុតក្នុងពិភពលោក ជាមួយតារារ៉េបស្រី Cardi B

0

កាលពីពេលថ្មីៗនេះ ព្រឹត្តិការណ៍ប្រគុំតន្ត្រី Hip Hop ដ៏ធំជាងគេនៅលើពិភពលោក បានបញ្ចេញបញ្ជីឈ្មោះតារាចម្រៀង ដែលត្រៀមសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

កម្មវិធីនេះ នឹងដំណើរការ៣ថ្ងៃជាប់គ្នា នៅថ្ងៃទី១៣,១៤,១៥ ខែមេសា ខាងមុខនេះ ដោយក្នុងនោះកំពូលតារាចម្រៀងជួរមុខកម្ពុជា លោកវណ្ណដា នឹងត្រូវសម្តែងនៅថ្ងៃបើកឆាកតែម្តង ដែលអមជាមួយនឹងតារាចម្រៀងល្បីៗជាច្រើនរូបរួមមាន Cardi B, Lil Uzi Vert, Rae Sremmurd និង ASAP Ferg ផងដែរ។Cardi B wins over $4 million in libel lawsuit against YouTuber

ម្ចាស់បទ Time To Rise រូបនេះ គឺជាសិល្បៈករកម្ពុជាដំបូងគេបង្អស់ ដែលបានឡើងសម្តែងលើកឆាកតន្ត្រី Hip Hop ដ៏ធំសម្បើមជាងគេនេះ។

ដោយឡែកចំពោះតម្លៃសំបុត្រវិញមានពីរជម្រើសគឺ៣៦៦ដុល្លារ និង៧៦២ដុល្លារ ក៏ប៉ុន្តែសំបុត្រទាំងនេះ ត្រូវបានលក់អស់តាំងពីរមួយខែមុនមកម្ល៉េះ។Thailand gets a taste of Rolling Loud festival next year - Asia News - Mixmag Asia

Rolling Loud Thailand គឹជាព្រឹត្តិការណ៍ប្រគុំតន្ត្រី Hip Hop ទីមួយដ៏ធំជាងគេនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងទ្វីបអាសុី។

គួរបញ្ជាក់ផងដែរថា Rolling Loud ធ្លាប់មានគម្រោងទៅប្រគុំនៅហុងកុង ក៏ប៉ុន្តែដោយសារតែវិបត្តិកូវីដ និងស្ថាភាពនយោបាយផងនោះ ក៏សម្រេចចិត្តប្តូរមកប្រទេសថៃវិញ៕No photo description available.

 

ទឹកលិចអាកាសយានដ្ឋានអូកឡិនបណ្តាលឱ្យប៉ះពាល់ដល់ជើងហោះហើរ

0

ប្រទេសនូវែលសេឡង់ ៖ AFP បានរាយការណ៍កាលពីថ្ងៃទី២៧ ខែមករា ថា អូកឡិន (Auckland) ជាទីក្រុងធំបំផុតរបស់ប្រទេសនូវែលសេឡង់ កំពុងតែប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងរហូតដល់កើតទឹកលិចភ្លាមៗ ។ អាជ្ញាធរនៅក្នុងទីក្រុងនេះក៏បានប្រកាសអាសន្នភ្លាមៗដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ ។

ជំំនន់ទឹកភ្លៀងនេះបានបណ្តាលឱ្យផ្លូវជាច្រើនខ្សែនៅក្នុងទីក្រុងអូកឡិនក្លាយជាទន្លេ ប៉ុន្តែមិនមានអ្នកណាម្នាក់រងរបួសទេ ខណៈនៅតំបន់ខ្លះមានកម្ពស់ទឹកខ្ពស់មិនអាចធ្វើចរាចរណ៍បាន ហើយអាគារនានា និងលំនៅឋានរបស់ពលរដ្ឋក៏រងផលប៉ះពាល់ដែរ ។ គេគិតថា ភ្លៀងនឹងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ហើយធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ជាងនេះទៀត ។Auckland Airport closes due to torrential flooding - AviationSource News

គេបានបញ្ជាឱ្យបិទអាកាសយានដ្ឋានអូកឡិន ជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសនូវែលសេឡង់ ដែលបានរងផលប៉ះពាល់ដោយសារទឹកលិចនៅកន្លែង check in និងបរិវេណអគារអ្នកដំណើរចូលប្រទេស ក៏ដូចជាប៉ះពាល់ដល់ជើងហោះហើរជាច្រើន ។ ហេតុការណ៍នេះ អាកាសយានដ្ឋានបញ្ជាក់ថា គ្មានជើងយន្តហោះចូលប្រទេស ឬចេញពីប្រទេសទេ ។

បុគ្គលិកព្រលានយន្តហោះបានណែនាំទៅកាន់អ្នកដំណើរទាំងអស់ឱ្យទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ ឬពិនិត្យមើលកម្មវិធីធ្វើដំណើរតាមយន្តហោះ ដើម្បីមើលទិន្នន័យចុងក្រោយពីការហោះហើររបស់ខ្លួន ។ បុគ្គលិកព្រលានយន្តហោះបន្តថា ក្រុមការងារធ្វើការគ្រប់ពេលវេលា ដើម្បីឱ្យព្រលានយន្តហោះបើកដំណើរការតាមធម្មតាឡើងវិញ ៕Auckland Airport domestic terminal reopens, no international departures  until 5pm | Stuff.co.nz

ប្រភព ៖ 3Plus News

សត្វមួយប្រភេទមានមុខដូចនាគ លេចវត្តមាននៅប្រទេសហ្វីលីពីន

0

សត្វប្រកួយសមុទ្រហ្វីលីពីន (The Philippine sailfin lizard) ត្រូវបានគេទទួលស្គាល់ថា វាមានរូបរាងដូចទៅនឹងសត្វនាគ ហើយបច្ចុប្បន្នវាបានលេចវត្តមាននៅបណ្តាកោះមួយចំនួននៅប្រទេសហ្វីលីពីន។

សត្វនេះ ជា​ប្រភេទ​សត្វ​ត្រូវបានគេអភិរក្សនៅ​ក្នុង​ប្រទេស​ប្រទេស​ហ្វីលីពីន ហើយ​វាក៏​ជា​គោលដៅ​សម្រាប់​ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាសត្វដ៏កម្រនៅលើលោកមួយនេះផងដែរ។ Hydrosaurus, aka the Sailfin Dragon, is found in the rainforests of the Philippines : r/Damnthatsinteresting

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ សត្វនេះអាចរត់លើផ្ទៃទឹក ដោយប្រើជើងទាំងពីរបានថែមទៀតផង។ ដោយសារតែរូបរាង និងសម្រស់ប្រៀបបានទៅនឹងសត្វនាគ បានធ្វើឱ្យសត្វប្រកួយសមុទ្រហ្វីលីពីន រងការគំរាមកំហែងពីសំណាកការបរបាញ់ ដោយភាគច្រើនគេចាប់វាយកទៅធ្វើជាសត្វចិញ្ចឹម។

ដោយឡែកចំពោះការបន្តពូជវិញ សត្វនេះអាចបង្កកំណើតបានមួយឆ្នាំម្តងតែប៉ុណ្ណោះ ដោយជាធម្មតាចន្លោះពី២កូន ទៅ៨កូន។ ស៊ុតទាំងនេះត្រូវបានកប់ទៅក្នុងដីរយៈពេលពីរខែមុនពេលញាស់

ជាទូទៅសត្វនេះ មានតែ៥អម្បូរប៉ុណ្ណោះ ក្នុងនោះ៤អម្បូរ រកឃើញក្នុងប្រទសឥណ្ឌូនេសុី និង១ទៀតនៅក្នុងប្រទេសហ្វីលីពីន៕Sailfin Dragon Care Sheet | Reptiles' CoveSailfin Lizard Facts - CRITTERFACTS