Home Blog Page 1866

សម្ដេចតេជោហ៊ុនសែនសម្រេចផ្ដល់ក្របខណ្ឌរដ្ឋ ដល់បុគ្គលិក VOD ដែលបានបាត់បង់ការងារ

0

កាលពីយប់​ថ្ងៃ​អាទិត្យ​ថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោហ៊ុនសែន បាន​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាបណ្ណ​សារព័ត៌មានវីអូឌី (VOD) ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​លើ​ការ​ចុះ​ផ្សាយ​នា​សប្តាហ៍​នេះ ជុំវិញរឿង​រ៉ាវ​ដែល​មាន​ការ​លើក​ឡើង​ថា ​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បាន​ចុះ​ហត្ថ​លេខា​លើ​លិខិត​មួយ​ច្បាប់​ ស្តីពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួកគី។

តែយ៉ាងណាមិញ​ មកទល់ពេលនេះ​ សម្តេចតេជោហ៊ុនសែន ក៏បានផ្តល់ឱ្យអតីតបុគ្គលិកវីអូឌី នៅក្របខ័ណ្ឌរដ្ឋ ដោយសម្តេចបានមានប្រសាសន៍ថា៖ “ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលឹកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំ ធ្វើការ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុង របស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធ មកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយព្រោះ នេះជាកិច្ចការផ្ទៃក្នុងរបស់យើង។
ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយ ទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និង ពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជាថែមទៀតផង”៕

កើតហេតុការណ៍បាញ់ប្រហារនៅសាកលវិទ្យាល័យ Michigan

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ មានអ្នកស្លាប់យ៉ាងតិច៣នាក់ និងរងរបួស៥នាក់ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក ហើយអ្នករងរបួសទាំង៥នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ ។Michigan State University shooting: Suspect has died of apparent  self-inflicted gunshot wound after mass shooting at Michigan State  University left 3 dead and 5 injured, police say | CNN

ប៉ូលិសបញ្ជាក់ថា ជនសង្ស័យបានស្លាប់ដោយសារគ្រាប់កាំភ្លើង ដែលគេគិតថា ជាការបាញ់ខ្លួនឯង ហើយនៅមិនទាន់ជ្រាបទេថា ជននោះជាអ្នកណា ។ អ្នកលេង Twitter បានចែកចាយរូបភាពបុរសម្នាក់កំពុងដើរជាមួយនឹងកាបូបស្ពាយនៅពីក្រោយ ដែលអាចជាជនសង្ស័យ និងរូបភាពនិស្សិតរៀននៅសាកលវិទ្យាល័យម្នាក់ពាក់អាវយឺតសរសេរថា «Oxford» ដើម្បីរំលឹកដល់ជនរងគ្រោះដោយសារគ្រាប់កាំភ្លើងក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសាលារៀនឈ្មោះ Oxford ក្នុងរដ្ឋ Michigan កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។Shooting at Michigan State University Adds to Death Toll on Campuses - The  New York Times

អ្នកបានឃើញហេតុការណ៍ម្នាក់ប្រាប់ថា ឃើញរថយន្តពេទ្យ និងរថយន្តពន្លត់អគ្គិភ័យ ដំបូងរូបគេគិតថា មានហេតុការណ៍ភ្លើងឆេះ បន្ទាប់មកឃើញរថយន្តប៉ូលិសជាច្រើនគ្រឿង ដែលប៉ូលិសប្រដាប់ដោយអាវុធបានបំបែកគ្នាចូលទៅកាន់កន្លែងនោះ ទើបគេជឿថា មានហេតុការណ៍បាញ់គ្នាកើតឡើង ។Michigan State University shooting: Police say 3 dead, 5 injured; suspect  shot himself - ABC News

ខាងសាកលវិទ្យាល័យបានផ្ញើសាដាស់តឿនទៅកាន់និស្សិតរបស់ខ្លួនថា មានហេតុការណ៍បាញ់គ្នា ធ្វើឱ្យនិស្សិតប្រញាប់បិទទ្វារ និងបង្អួច ខណៈរថយន្តប៉ូលិសបើកចូលមកជាបន្តបន្ទាប់ប្រមាណជា៣០គ្រឿង ។ យោងតាមវែបសាយរបស់សាកលវិទ្យាល័យបង្ហាញថា មាននិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យនេះចំនួន៥ម៉ឺននាក់៕Police release suspect photo in Michigan State University shooting

ប្រភព ៖ NationWorldNews

ឥណ្ឌានឹងមានផ្លូវល្បឿនលឿនពីក្រុងញូវដែលីទៅបុមបៃ

0

ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌាបានបង្ហាញពីគម្រោងផ្លូវល្បឿនលឿនមាន៨គន្លង មានប្រវែងសរុប១.៣៨៦គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងញូវដែលីទៅកាន់ក្រុងបុមបៃ ។ នៅពេលកសាងរួចរាល់ វានឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងទាំងពីរនៅសល់ត្រឹមតែ១២ម៉ោងប៉ុណ្ណោះ ខណៈការធ្វើដំណើរពីមុនត្រូវចំណាយពេលរហូតដល់២៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhd6CySsrZZsq_59JQ7t9Kw-BscKnp850gykVwtTads52BfJCipXTNjD5cvSzS35jcp9xZUXG5IAg03sdJnJQ8pkCV4RRBYxRBJins0aKLZVDweqts083heQAR6AHzcD-FkX6fwsx4PmspBIA6ueaoPKhJJVYu7QDM4Lh3oYABkfiOp3kWtqSah5Ug/s1280/photo_2023-02-14_15-13-50%20(3).jpg

កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងមក លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា ណារិនដ្រា ម៉ូឌី បានធ្វើជាប្រធានក្នុងពិធីសម្ពោធផ្លូវល្បឿនលឿនដំណាក់កាលដំបូង ដែលមានចម្ងាយ២៤៦គីឡូម៉ែត្រតភ្ជាប់ពីក្រុងញូវដែលីទៅកាន់ក្រុងជ័យប៊ូរ៉ាក់ រដ្ឋរ៉ាហ្សាស្ថាន ជាទីក្រុងទេសចរណ៍ដ៏ពេញនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqGeNTG3IWZdKD3fih4MWyWdrWxYMF4elKlROQLBMIFoPPRxwXp7FJk4itNX_p7Bl1mEFYvdAs1cOmUnvks07Ix3YGK0T1NOlIgb0apc7lT5xAUOoSXTiNHus8DU5iloVTU49dIit0M-6FTp1tBePVCIOX4XsNqLBTjfeWPNBECAwmTSn13ZYOONy0/s1280/photo_2023-02-14_15-13-50%20(2).jpg

គម្រោងនេះ គឺជាផ្នែកមួយនៃការព្យាយាមរបស់ប្រទេសឥណ្ឌាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យស្មើគ្នាជាមួយគូប្រជែងដូចជា ចិន ។ ឥណ្ឌាជាប្រទេសធំមួយ ហើយមានសេដ្ឋកិច្ចលូតលាស់យ៉ាងឆាប់រហ័ស ប៉ុន្តែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះនៅពីក្រោយចិន ។ ហេតុនេះ ឥណ្ឌាបានជំរុញដំណើរការគម្រោងសំខាន់ៗជាច្រើន ដោយរដ្ឋាភិបាលបានប្រកាសបន្ថែមប្រាក់ដើម្បីគាំទ្រការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ៣៣%ទៀត ដែលជាតួលេខខ្ពស់មិនធ្លាប់មានពីមុនមក ។

ក្រៅពីនេះ គេសង្ឃឹមថា មេដឹកនាំឥណ្ឌានឹងបើកគម្រោងផ្លូវដែកធំៗ ផ្លូវជាតិ និងផ្លូវទឹក យ៉ាងតិច១២គម្រោងបន្ថែមទៀតក្នុងរយៈពេលឆាប់ៗនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiRmCpzGkmbaqUtMaNZfhKZkxL9fxVIT_KLnO19EiIm1rFGHvprRcNnqCkbm0xyDJvvZiIap05aLOWpVtXVuET0iKDG13CjMIB1XmrLzoFGFAMNv7869FTIVcZvfzOJ4pEciKYxXOYAnfGhrUMOn5zenjleaBFdFA0yzgDaYz7geAWXCvkGj_Q4FCv/s1024/photo_2023-02-14_15-13-50.jpg

ប្រភព ៖ PPTVHD36

ក្រុមអ្នកជំនាញលោកខាងលិច នៅតែមិនអាចព្យាករ អំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអូសបន្លាយ អស់រយៈពេល៣៥៦ថ្ងៃមកហើយ គិតត្រឹម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ ហើយសង្គ្រាមនេះ បាន និង កំពុងតែបង្កនូវមហាវិនាសកម្មយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្ដែគេនៅតែមិនទាន់ដឹង ថា ជម្លោះដ៏ធំ រវាងប្រទេសជិតខាងទាំង២នេះ នឹងត្រូវបញ្ចប់ នៅពេលណានោះដែរ។

សារព័ត៌មាន Defense News បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ថា នៅដើមឆ្នាំ២០២៣នេះ អាល្លឺម៉ង់ បានសន្យាផ្ដល់រថក្រោះ Leopard ជាច្រើនគ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំង ក៏ជាការបើកផ្លូវ ដល់សម្ពន្ធមិត្តដទៃទៀត មានសិទ្ធិផ្ដល់រថក្រោះ ផលិតដោយអាល្លឺម៉ង់ សម្រាប់បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។Russia-Ukraine War: Insights and Analysis | Harvard Kennedy School

ជាការពិតណាស់ ក្រោយពេលរុស្ស៊ី បានចូលឈ្លានពាន ទៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្ពន្ធមិត្តរបស់ក្រុងកៀវ បានទប់ទល់នឹងការអង្វរ សម្រាប់ជំនួយរថក្រោះប្រយុទ្ធធុនធ្ងន់។ លោកខាងលិច បានធ្វើតាម ត្រឹមតែក្នុងន័យតូចចង្អៀត សម្រាប់ការផ្ដល់ឧបករណ៍ការពារ ជួយដល់ក្រុងកៀវ។ កាលពីដំបូងឡើយ មេដឹកនាំក្រុងប៊ែរឡាំង បានគេច ចេញពីជំនួយមិនសមនឹងនិយមន័យរបស់អាល្លឺម៉ង់ សម្រាប់កិច្ចការពារ ជួយដល់ប្រទេសអ៊ុយក្រែន។

ជាមួយគ្នានេះ សម្ពន្ធមិត្តលោកខាងលិច បានរិះគន់ផង និង អំពាវនាវផង ដល់អាល្លឺម៉ង់ ដើម្បីបញ្ចេញរថក្រោះប្រយុទ្ធធុនធ្ងន់ Leopard 2 ទៅជួយដល់អ៊ុយក្រែន។ ប៉ុន្ដែរហូតដល់ដំណាក់ កាលចុងក្រោយបង្អស់ ទើបលោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានសម្រេច ផ្ដល់រថក្រោះប្រយុទ្ធរបស់ខ្លួន ទៅជួយដល់ក្រុងកៀវ ដើម្បីវាយបណ្ដេញកម្លាំងទាហានរុស្ស៊ី ចេញពីទឹកដីរបស់អ៊ុយក្រែន។Russian strategic slips lift Ukrainian morale, but should not obscure  broader picture | Ukraine | The Guardian

ឥឡូវនេះ ការប្រមូលផ្ដុំរថចម្បាំង ជាប្រភេទរថក្រោះរបស់លោកខាងលិច គ្រោងនឹងទៅដល់សមរភូមិ នៅនិទាឃរដូវនេះ។ ជាមួយគ្នានេះ បណ្ដាប្រទេសជាម្ចាស់ជំនួយគ្រឿងយុទ្ធោបករណ៍ទាំងនោះ កំពុងតែបណ្តុះបណ្តាល អំពីរៀបប្រើប្រាស់ និង ការថែទាំរថក្រោះរបស់ពួកគេ ដល់កងទ័ពរបស់អ៊ុយក្រែន។ គ្រឿងចម្បាំងទាំងនោះ នឹងផ្ដល់ក្ដីសង្ឃឹមបន្ថែមទៀត សម្រាប់កងទ័ពការពារទឹកដីរបស់ក្រុងកៀវ នៅលើសមរភូមិ ប្រយុទ្ធជាមួយនឹងកម្លាំងទាហានរុស្ស៊ី ដើម្បីឈានដល់ការបញ្ចប់សង្រ្គាម ប្រសិនបើអាវុធទំនើបៗទាំងនោះ មកដល់ទាន់ពេលវេលា។

លោក អូឡាហ្វ សូលហ្ស៍ អធិការបតីអាល្លឺម៉ង់ បានប្រាប់ដល់កាសែតតាហ្គេសស្ពៀហ្គែល ( Tagesspiegel) ថា គាត់ចង់ឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ឆ្លើយនូវសំណួរមួយ ថាតើពិភពលោកអាចចាកចេញ ពីស្ថានភាពដ៏អាក្រក់បែបនេះ ដោយរបៀបណា?Russia-Ukraine war: Back-to-back blasts reported outside Kyiv as peace  talks conclude | Russia Ukraine Crisis

ស្របគ្នានេះ សារព័ត៌មាន Defense News បាននិយាយជាមួយនឹងក្រុមអ្នកវិភាគសន្ដិសុខ តំណាងរាស្រ្ដ និង ក្រុមមន្រ្ដីចូលនិវត្ដន៍ជាច្រើន ដោយសួរពួកគាត់ម្នាក់ៗ អំពីជម្លោះអាចនឹងត្រូវបានបញ្ចប់។ ប៉ុន្ដែចម្លើយរបស់ក្រុមអ្នកជំនាញទាំងនោះ នៅតែស្រពិចស្រពិល ដោយគ្រាន់តែឆ្លើយ ថា សង្រ្គាមនឹងចំណាយអស់ច្រើន ធ្វើឱ្យជីវិតមនុស្សបាត់បង់ជីវិត ហើយទំនងជាមានរយៈពេលយ៉ាងហោចណាស់ពីរទៅបីឆ្នាំ ឬ ក្លាយទៅជាសម័យអន្តរកាល។ សង្គ្រាម នឹងដាក់បន្ទុកទៅលើឧស្សាហកម្មការពារជាតិអាមេរិក និង អឺរ៉ុប ជាពិសេស នៅពេលនិយាយ អំពីគ្រាប់បែក ហើយវាអាចបង្កឱ្យខូចដល់សេដ្ឋកិច្ច នៅក្នុងប្រទេសរុស្ស៊ី។ បញ្ហាទាំងអស់នេះ ក៏នឹងកើតឡើង ស្របពេលមានលទ្ធភាពកើនឡើង នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅតែមាន។

ក្រុមអ្នកជំនាញ បានបញ្ជាក់ ថា លទ្ធភាព នៃការឈ្នះសង្គ្រាម នឹងពឹងផ្អែកទៅលើសភាទាំងរបស់សហរដ្ឋអាមេរិក ជាមួយការសម្រេចចិត្ត ដើម្បីធ្វើឲ្យប្រាកដនូវនិរន្ដរភាព ជួយកិច្ចគាំទ្រ ដល់អ៊ុយក្រែន។ ប៉ុន្តែបើទោះជាយ៉ាងក៏ដោយ ក្រុមអ្នកជំនាញ បានព្រមាន ថា គំនិតនៃជ័យជម្នះ អាចមានភាពមិនប្រាកដប្រជា។Everything we know Gen. Milley has told the Jan. 6 panel

លោកឧត្តមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ នៃកងទ័ពសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ថា «សម្រាប់ឆ្នាំនេះ វាពិតជាលំបាកខ្លាំងណាស់ នៅក្នុងការបណ្តេញកងកម្លាំងរុស្ស៊ី ចេញពីគ្រប់ទិសទី នៅក្នុងប្រទេសអ៊ុយក្រែន ឬ ទឹកដីរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានកាន់កាប់។ ចំណែកដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីខែមុននោះ មិនមែនមានន័យថា វាមិនអាចកើតឡើងទេ ហើយក៏មិនមែនមានន័យ ថា វានឹងមិនកើតឡើងនោះដែរ ប៉ុន្តែវានឹងពិបាកខ្លាំងណាស់»។

លោកនាយអគ្គសេនាធិការចម្រុះ កងទ័ពសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា សង្រ្គាមទំនងជានឹងបញ្ចប់ នៅតុចរចា ដោយដោះស្រាយ នៅត្រង់ចំណុចណាមួយ។ រីឯក្រុមមន្ត្រី និង អ្នកជំនាញ រំពឹង ថា នឹងមានរដូវបង្ហូរឈាម ខណៈរុស្ស៊ី កំពុងតែបញ្ជូនទាហាន ទើបនឹងកេណ្ឌមកថ្មី នាំទៅកាន់សមរភូមិជួរមុខ ហើយអ៊ុយក្រែន កំពុងតែព្យាយាមវាយលុក ស្របពេលពួកគេកំពុងតែបន្តប្រតិបត្តិការ។

ក្រុមអ្នកវិភាគរបស់សហរដ្ឋអាមេរិក និង អឺរ៉ុប បានព្យាករ ប្រហាក់ប្រហែលគ្នា ថា សង្គ្រាមនេះមិនអាចកំណត់ អំពីពេលវេលា នឹងត្រូវបញ្ចប់បាននោះទេ។ សង្គ្រាមនេះ អាចនឹងអូសបន្លាយ អស់រយៈពេលយូរខែ ឬ ច្រើនឆ្នាំ៕Ukraine war: Russians seen reinforcing east ahead of offensive - BBC News

ការនាំចូលរថយន្តអគ្គិសនីមកឡាវដោយសារតម្លៃប្រេងឡើងថ្លៃខ្លាំងពេក

0

ប្រទេសឡាវ ៖ ប្រទេសឡាវបានរាយការណ៍ពីចំនួនការនាំចូលរថយន្តអគ្គិសនីកើនឡើងនៅឆ្នាំ២០២២ កន្លងមក បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានកើនឡើងជាច្រើនលើក ។ តាមរបាយការណ៍ពីក្រុមហ៊ុនប្រេងឥន្ធនៈឡាវ (Lao State Fuel Company) បង្ហាញថា នៅខែកុម្ភៈ ឆ្នាំ២០២៣នេះ តម្លៃប្រេងសាំងស្មើប្រមាណ២១.០៥០គីបក្នុង១លីត្រ និងតម្លៃប្រេងម៉ាស៊ូតស្មើ១៩.៨២០គីបក្នុង១លីត្រ ។

លោក Thongphat Inthavong អនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ បានថ្លែងក្នុងកិច្ចប្រជុំកាលពីដើមខែកុម្ភៈថា ប្រជាពលរដ្ឋឡាវចាប់ផ្តើមងាកមកប្រើប្រាប់រថយន្តអគ្គិសនីកាន់តែច្រើន បន្ទាប់ពីឡាវជួបបញ្ហាការខ្វះខាតប្រេងឥន្ធនៈ និងតម្លៃកើនឡើងជាបន្តបន្ទាប់ ។Lao gov't shoots for 1% electric vehicle use by 2025 | Phnom Penh Post

បច្ចុប្បន្ន ប្រទេសឡាវមានរថយន្តអគ្គិសនីចំនួន១.៤២៨គ្រឿង និងម៉ូតូអគ្គិសនីចំនួន១.៧៧៣គ្រឿង ដែលបាននាំចូលដោយជំនួយពីអន្តរជាតិ និងផ្នែកឯកជន ។ ប្រទេសឡាវមានកន្លែងសាកអគ្គិសនីទាំងអស់ចំនួន២០កន្លែងនៅទូទាំងប្រទេស និងមានក្រុមហ៊ុនលក់រថយន្តចំនួន១៨ បាននាំចូលរថយន្តអគ្គិសនីមកលក់នៅឡាវ ។

ក្រៅពីនេះ រដ្ឋាភិបាលឡាវតាំងចិត្តថា នឹងផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេសមកប្រើរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការនាំចូលប្រេងឥន្ធនៈ រួមទាំងបានចេញគោលនយោបាយគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ។ លោក ផាន់ខាំ វិផាវ៉ាន់ អតីតនាយករដ្ឋមន្ត្រីឡាវ បានកំណត់គោលដៅថា ប្រទេសឡាវនឹងប្រើប្រាស់រថយន្តអគ្គិសនីជាង៣០% នៅត្រឹមឆ្នាំ២០៣០ ៕Laos govt targets one per cent electric vehicle use by 2025 and 30% by 2030  | The Star

ប្រភព ៖ AECconnect

ប្រទេសក្រូអាតប្រកាសលក់កោះរាងបេះដូងក្នុងថ្ងៃក្តីស្រឡាញ់

0

ប្រទេសក្រូអាត ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប្រទេសក្រូអាតបានប្រកាសលក់កោះរាងបេះដូងដ៏ល្បីល្បាញលើពិភពលោក សម្រាប់ថ្ងៃក្តីស្រឡាញ់ដល់អ្នកចាប់អារម្មណ៍ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលត្រូវបានភ្ញៀវទេសចរដាក់ឈ្មោះថា «កោះក្តីស្រឡាញ់» ។

កោះរាងបេះដូង ឬកោះក្តីស្រឡាញ់ គឺជាកោះមួយស្ថិតក្នុងចំណោមកោះ Galesniak ។ វាស្ថិតនៅក្រៅឆ្នេរសមុទ្រ Adriatic ជាប្រជុំកោះដែលគេស្គាល់ច្រើននៅប្រទេសក្រូអាត ហើយបច្ចុប្បន្ន ក្រូអាតបានបើកឱកាសដល់អ្នកចាប់អារម្មណ៍អាចទិញវាបាន ។Ekorna Experience » The heart shaped island in Croatia

Silvestro Cardum ជាឈ្មួញកណ្តាលប្រាប់ថា កោះនេះមានមនុស្សម្នា និងភ្ញៀវទេសចរនាំគ្នាមកថតរូបទុកជាអនុស្សាវរីយ៍រាប់លានរូបក្នុង១ឆ្នាំៗ ។ វាបង្ហាញឱ្យឃើញថា កោះនេះជាទីកន្លែងនិយមចូលចិត្តរបស់មនុស្សជាច្រើនទូទាំងពិភពលោក បើទោះជានៅលើកោះ និងបណ្តាកោះផ្សេងទៀតគ្មានមនុស្សរស់នៅ គ្មានសណ្ឋាគារ គ្មានភូមិគ្រឹះ ឬសូម្បីតែភោជនីយដ្ឋាន ក៏គ្មានដែរ ។ ប៉ុន្តែមានអ្នកល្បីល្បាញយកទូករបស់ពួកគេមកចតនៅទីនេះ ដើម្បីគយគន់ទេសភាពស្រស់ស្អាត និងសម្រាកលំហែរកាយជាប្រចាំនៅរដូវក្តៅ ដូចជា Beyoncé ម្ចាស់ភ្លេង R&B ជនជាតិអាមេរិក ក៏ធ្លាប់មកប្រារព្ធខួបកំណើតគម្រប់៣៩ឆ្នាំនៅលើកោះនេះដែរ ។ លើសពីនេះ Michael Jordan ក៏បានមកលេងទីនេះកាលពីឆ្នាំ២០២២ រួមទាំងលោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon ក៏មកលេងទីនេះដូចគ្នា ។

ឈ្មួញកណ្តាលប្រាប់ថា គេនឹងលក់ផ្នែកខ្លះនៃកោះដល់អ្នកចាប់អារម្មណ៍ក្នុងតម្លៃត្រឹមតែ១៣លានយូរ៉ូប៉ុណ្ណោះ ហើយកន្លងមក មានអ្នកទាក់ទងសាកសួរជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អ្នកវិទ្យាសាស្ត្របុរាណវិទ្យានៅសាកលវិទ្យាល័យ Zadar ប្រទេសក្រូអាត បានរកឃើញស្នាមដានថា ធ្លាប់មានមនុស្សរស់នៅទីនេះកាលពីជាង៧.០០០ឆ្នាំមុន ៕307 Love Island Croatia Stock Video Footage - 4K and HD Video Clips |  Shutterstock

ប្រភព ៖ tnnthailand

ចែងឱ្យដាច់! មួយណាជាផ្លែដូង និងមួយណាជាផ្លែដាង

0

បងប្អូនមួយចំនួនបានលឺគេនិយាយថា “ដូងដាង” ប្រហែលគិតថាជាពាក្យផ្ទួនរបស់ដូង តាមពិតផ្លែដាងនេះពិតជាមានមែន ហើយបើ​តាម​វនានុក្រម​សម្តេច​​ជួនណាត ដាង ​ជាឈើ​ដំណាំ​ស្រុក​មួយ​ប្រភេទព​ពួក​ដូង មាន​សណ្ឋាន​ដូច​ដូង​សុទ្ធសាធ ខុស​គ្នា​តែ​ឥត​ផ្កា ស្រាប់​តែ​ចេញ​ជា​ផ្លែ​មក​តែម្ដង ភាគច្រើនវា​មាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ដើម​ដាង​ និង​ដើម​ដូង​មាន​សណ្ឋាន​ប្រ​ហាក់​ប្រ​ហែល​គ្នា បើ​មិន​ពិនិត្យ​ឱ្យ​ច្បាស់ទេ​ពិតជា​ច្រឡំ​គ្នា​មិន​ខាន។ ដើម​ដាង​ពេល​ចេញ​ផ្កា​មក​មាន​ក្តិប​តោង​ជាប់​នឹង​ផ្កាតែ​ម្តង ដែល​ខុស​ពី​ដូង​មាន​ស្មែង​ដូងចេញនិងមាន​ក្តិប​តោងជាប់ជាមួយ។ មួយ​វិញ​ទៀត​ ផ្លែដាង​លក្ខណៈ​ស្តួច​ផ្នែក​ខាង​ក្រោម ជាង​ផ្លែ​ដូង​ដែល​ខ្លះ​មាន​លក្ខណៈ​ទាល​ក្រោម។​ ទាំងដើម ទាំង​ស្លឹក ​ទាំង​​ទឹក និង​សាច់គឺ​ដាង មិន​ខុសគ្នា​ពីដូង​នោះ​ទេ ហើយ​ផ្លែ​ដាងទុំ​អាច​យក​សាច់ធ្វើជា​ខ្ទិះសម្រាប់​ធ្វើ​នំ ឬ​បង្អែម​ដូច​គា្ន​នឹង​ដូងដែរ។

ផ្លែនេះ​មិនសូវមានទីផ្សារដូចផ្លែដូងប៉ុន្មានោះទេ ដូចនេះវាមិនត្រូវបានលើកទឹកចិត្តឱ្យដាំយកផ្លែលក់នោះទេ ដោយត្រឹមតែដាំមួយដើម ទៅពីរដើម លំអក្នុងបរិវេណផ្ទះបានហើយ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiljO4D3jp7X1KFkB4DJGigeTTHyOyn6NmHORO4v9PR4crFgNdthmY0kjrHzLIFwhISZCxjFOUUoM6gpKShpdOJ6KyvvLJUkULYhvNM5Ffi7vRqzqTM9wFqJtHClGXRyrxKzXQpdchYFJE1U4gvJFORP8BE2cZbLu_SnBSj6t5BonuvKuboiazbIKKH/s866/30729238_1685972894828987_4689785632631596324_n.png

 

កន្លែងទេចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត បែរជាមិនសូវមានអ្នកស្គាល់ កំពុងសម្ងំលាក់ខ្លួននៅទឹកដីខេត្តកោះកុង

0

ទេសចរណ៏ ព្រែកកោះប៉ោ ឬក៏គេច្រើនហៅថា ព្រែកកោះប៉ោ កោះកុង មានទីតាំងស្ថិតនៅ ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរង្វង់មូល​ ខេត្តកោះកុង។

ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ និង ពោរពេញទៅដោយជីវៈចម្រុះកោះប៉ោ បាន ដោយការជួលទូកទេសចរណ៍ឬអូប៊័រជិះដោយត្រូវចំណាយពេលក្នុងការធ្វើដំណើរប្រហែលជា១ម៉ោងកាត់តាមតំបន់ដៃសមុទ្រខ្វែងខ្វាត់ ។ ទោះបីជានៅកោះប៉ោមិនមានប្រជាជនរស់នៅ និង ហាក់មានសភាពស្ងាត់បន្តិចក្តី ក៏ប៉ុន្តែសម្រាប់អ្នកទេសចរ ដែលបានទៅដល់ទីនោះពួកគេបានចាត់ទុកថា កោះប៉ោគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងគ្មានពីរនៃទឹកដីខេត្តកោះកុង។

ទេសចរណ៏ ព្រែកកោះប៉ោ ស្ថិតនៅក្នុងប្រភេទ៖ ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ, ទឹកជ្រោះឬទឹកធ្លាក់, កោះ។ រីឯចំណុចសំខាន់ៗនៅ ទេសចរណ៏ ព្រែកកោះប៉ោ មានដូចជា៖ ស្ទូចត្រី, ទស្សនាសួនដាំណាំ, ជិះទូកកាយ៉ាក, រៀបចំអាហារដោយខ្លួនឯង, គយគន់ថ្ងៃលិច, ទស្សនាព្រៃកោងកាង, ដើរលេងដោយថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ៕

ប្រទេសតូចជាងគេបំផុតនៅតំបន់អាស៊ាន ត្រៀមបញ្ជូនអត្តពលិក៥០០នាក់​ មកសុីហ្គេមនៅកម្ពុជា

0

ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) បានជ្រើសរើសអត្តពលិកជាង ៥០០នាក់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

បញ្ជីឈ្មោះចេញដោយក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរីសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បច្ចុប្បន្នមានអត្តពលិកចំនួន ៥១៧នាក់ ប៉ុន្តែចំនួនអត្តពលិកត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ជាក់កាន់តែច្បាស់លាស់ ពេលកាន់តែកៀកទៅនឹងការប្រកួត។CONGRATULATIONS TO SMU ATHLETES FOR MAKING US PROUD AT THE 2017 S.E.A. GAMES IN KUALA LUMPUR

អនុប្រធាន SNOC និងជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Ng Ser Miang បាននិយាយថា ៖«សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះអត្តពលិកទាំងអស់ដែលត្រូវបានជ្រើសរើសឱ្យតំណាងប្រទេសសិង្ហបុរី។ សូមសំណាងល្អនៅកម្ពុជា យើងនឹងលើកទឹកចិត្តអ្នក»។IOC Vice-President and SNOC board member Ng Ser Miang fined and warned for  interfering in World Sailing elections. – TMSG

ម្ចាស់មេដាយមាសកីឡាហែលទឹក នៅអូឡាំពិក២០១៦ កីឡាករ Joseph Schooling, កីឡាកររត់ប្រណាំង Shanti Pereira និងកីឡាករវាយសី Loh Kean Yew ដែលបច្ចុប្បន្នកំពុងចូលរួមក្នុងព្រឹត្តិការណ៍ India Open ក៏ស្ថិតក្នុងចំណោមអត្តពលិកដែលនឹងមានឈ្មោះចូលរួមស៊ីហ្គេមនៅកម្ពុជា៕Flagbearers Yu Mengyu and Kean Yew Loh lead the Team Singapore contingent in the athletes parade during the Tokyo Olympics opening ceremony on July 23, 2021.

រដ្ឋកំពុងសិក្សាដើម្បីស្ថាបនាផ្លូវ ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដល់ក្រោយសាលាតិចណូ

0

រដ្ឋបាលរាជធានីភ្នំពេញ ជាមួយនឹងក្រសួងសាធារណការនិងដឹកជញ្ជូនបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយការកកស្ទះរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ។May be an image of 3 people, people sitting, people standing and indoor

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញ។ ជាពិសេសបញ្ហាកកស្ទះចរាចរ និងបញ្ហាសំរាមជាដើម ។ ចំពោះបញ្ហាកក់ស្ទះចរាចរណ៍ ឯកឧត្តមឃួង ស្រេងបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសាធារណៈការពេលនេះបាននិងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀតស្របតាមបណ្ដោយផ្លូវរថភ្លើង ដោយចាប់ពីព្រលានយន្តហោះភ្នំពេញ រហូតមកដល់ក្រោយសាលាតិចណូ ខណ្ឌទួលគោក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរារាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី។May be an image of 5 people, people standing and indoor
កំណាត់ផ្លូវមួយខ្សែដែលគ្រោងស្ថាបនានៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពីក្រសួងសាធារណការម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានទៅវិញដោយសារជម្ងឺcovid – 19 ។ ប៉ុន្តែសម្រាប់ពេលនេះ យើងបាននឹងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការកែសម្រួលនូវស្លាកសញ្ញា ភ្លើងសញ្ញាសារាចរណ៍មួយចំនួន នៅមុខអាកាសយានដ្ឋាន​ភ្នំពេញ ដោយបានបង្កើតក្រុមការងារក្រុមហ៊ុន សហការជាមួយនឹង​ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា សម្រួលភ្លើងចរាចរណ៍នៅមុខ​អាកាសយានដ្ឋានភ្នំពេញនេះ ឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះ ក៏ដូចជា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយយថាហេតុ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGOK5Zh61KeE9scGEte2EccRnUpTTHbVUuKm21mD9-DsksVXI2Ij8UAebEEoXiRZnoCCQFdNN0t0kMrV1Fmtdx06R907qCBTWZ7Reo6nagZbYZO9_gOjNFTdaw-7XF77tUOtFr6M7NKpL16TpeVg24StQ9jG4G5SNjchQGnAbJbxXHUU7Pws-5PdEs/s1392/Screenshot%202023-02-14%20130632.jpg