Home Blog Page 185

មហាជនចាប់អារម្មណ៍លោកជំទាវ យឹម ឆៃលីន បកស្រាយចម្រៀងជាមួយ ឈិត សុវណ្ណបញ្ញា

0

ថ្មីៗនេះវីដេអូចាស់របស់លោកជំទាវ យឹម ឆៃលីន បកស្រាយបទ «អូនជាចំណែកលើស» អមជាមួយនឹងម្ចាស់បទកញ្ញា ឈិត សុវណ្ណបញ្ញា បានល្បីកក្រើកឡើងវិញនៅលើបណ្តាញសង្គមទិកតុក។ ទស្សនិកជនមិនត្រឹមតែសរសើរពីសម្រស់របស់លោកជំទាវថានៅតែវ័យក្មេងប៉ុណ្ណោះទេប៉ុន្តែទេពកោសល្យការច្រៀងរបស់លោកជំទាវក៏មហាជនចាប់អារម្មណ៍ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjliImscK0JY_zZJUYH_wRfyTsMxkd_J1J3l00mHbG6T5K0yj3wQHmYvlKBMRE5aPmMNsr0JUrWu_Z1OIIvlFQ493rnyOzPKxgox-xl2gmY_zEIUsfBt9y49MVLPfC4HL8wbKdrNAf0eaSzI4M8WFZxoMct5cg1JppAdzrswc1LtPU3Vd3QzJq7lcrx-wT2/s1440/SnapInsta_to_560542517_18534803119024534_106784913874353318_n.jpg
គណនីទិកតុកមួយបានយកវីដេអូចាស់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ របស់លោកជំទាវ យឹម ឆៃលីន ឈរទន្ទឹមជាមួយកញ្ញា ឈិត សុវណ្ណបញ្ញា ដែលបច្ចុប្បន្ននេះតារាចម្រៀងរូបនេះវិលមកអាជីពសិល្បៈវិញហើយ។ ស្ថិតក្នុងបរិយាសក្នុងវិធីជប់លៀងមួយ លោកជំទាវ យឹម ឆៃលីនបានបកស្រាយបទល្បីរបស់ ឈិត សុវណ្ណបញ្ញា មានចំណងជើងថា «អូនជាចំណែកលើស» ដែលបានចេញកាលពីឆ្នាំកាលពីឆ្នាំ២០១៦ ក្នុងផលិតកម្មរស្មីហង្សមាស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFBlUeZ-5EEc_PyCJGuPpGrE-mCwiMZytUc25NCzEtfGqBIeEzQWfs4NokX4SPKSOC9e-WxmI1YxCOccesfCUjO5-rDDsYnBAXjfXR3ZGzV0J2GXzcgKoYZZoWaRR_n5lggfKHU5uxrWGJYE50bZr7xz_sTDFnoT-i7lMT7zP-f3CVROKvJ7CQVQH6z_v/s2048/image_2025-11-27_13-33-28.png
គណនីទិកតុកដែលបានបង្ហោះបានភ្ជាប់មកជាមួយនឹងខេបសិនថា «ស្រស់ស្អាតណាស់» ជាមួយនឹងឈ្មោះលោកជំទាវ យឹម ឆៃលីន។ មនុស្សជាច្រើននៅតែសរសើរដ៏ស្រស់សោភាពរបស់លោកជំទាវ។ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេកប៊ុក អ្នកនាង ចន ច័ន្ទលក្ខណា រួមទាំងអ្នកនាង ជីមមី ផង បានបង្ហោះពីការគោរពស្រលាញ់មកកាន់ជំទាវ យឹម ឆៃលីន ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTg9qIe94ANd7Tz6l-W4u5v3T9723DLrP-IsOEpyilsHLhMA7Eqk_J3Yhyphenhyphen0S2BwEyJ0dKQdyFxzROxSIsgnsyg8qwe0uzgAhVHqJxgduuZy5hoZ8M7CwhaSMYxs-ejiChOEctvBJG_wEahsRN9IcbrBlon7yIJiDEC-z3feFrz8Y9bZ1CK11mBca2YH6yG/s1286/image_2025-11-27_13-41-55.png

មិនថាស្ថិតក្នុងសំលៀកបំពាក់បែបសម័យថ្មីឬបែបប្រពៃណីខ្មែរសម្រស់របស់លោកជំទាវ យឹម ឆៃលីន បានទាក់ទាញមនុស្សជាច្រើនដោយនិយាយថាការតុបតែងខ្លួនរបស់លោកជំទាវសម័យចំសម័យ បុរាណចំបុរាណ ស័ក្តិសមទាំងអស់។ ជាក់ស្តែងនៅក្នុងពិធីព្រះវិវាហមង្គលអាពាហ៍ពិពាហ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងលោក អ៊ឹង ស៊ីវឈន់ សម្រស់របស់លោកជំទាវ យឹម ឆៃលីន ទទួលបានមតិសរសើរជាច្រើនពីអ្នកលេងបណ្តាញសង្គម៕

មកដឹងតម្លៃខ្លួន Jennifer , Justin Bieber និងតារាល្បីផ្សេងទៀតពេលច្រៀងក្នុងពិធីមង្គលការ

0

មហាសេដ្ឋី ឥណ្ឌា មជ្ឈិមបូព៌ា រុស្សី… បានសុខចិត្តចំណាយលុយរាប់លានដុល្លារគ្រាន់តែបង្កើតអនុស្សាវរីយ៍ តាមរយៈការអញ្ជើញតារាចម្រៀងល្បីៗ មកច្រៀងក្នុងពិធីមង្គលការកូនៗ ប្រែក្លាយការសម្តែងទៅជាកាដូជូនកូនកំលោះកូនក្រមុំ និងបង្ហាញពីវណ្ណៈ អំណាចនៃការចំណាយរបស់គ្រួសារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBL2HTxZ_wkJycKZjVpry3zpkWiQdWk1HbsqsHVMDo5onypYwZ9yFJmiG7RbTAiq-G2uBYfO3uFflEwWkbnyS3M9jlnNV16I9bx74zSxRJhy9Sp_qPqtiaUvLVedD4CjhcJ-QaM0jq_Ra9eO7Xr34HIX1Snf4iV5K05C6Pr11P_RDU35220HTZfAgemJJP/s1440/image_2025-11-27_11-30-25.png

Jennifer Lopez គឺជាអ្នកចម្រៀងដែលច្រៀងក្នុងពិធីរៀបអាពាហ៍ពិពាហ៍អន្តរជាតិដែលទទួលបានប្រាក់កម្រៃខ្ពស់បំផុតមួយរូបនាពេលបច្ចុប្បន្ននេះ។ ថ្មីៗនេះនាងបានទទួលប្រាក់ចំនួន ២ លានដុល្លារដើម្បីសម្តែងនៅក្នុងពិធីមង្គលការរបស់ Netra Mantena កូនស្រីរបស់សហគ្រិនឱសថឥណ្ឌា Rama Raju Mantena ។ ពីមុន Jennifer បានទាក់ទាញការចាប់អារម្មណ៍ជាច្រើនដងជាមួយនឹងតម្លៃខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់។ តារាចម្រៀងស្រីរូបនេះទទួលបានជាង ១ លានដុល្លារសម្រាប់ការច្រៀងក្នុងពិធីមង្គលការកូនប្រុសរបស់ពាណិជ្ជករ Uzbek Azam Aslanov ក្នុងឆ្នាំ ២០១១ និង ៥ លានដុល្លារសម្រាប់ការសម្តែងក្នុងពិធីមង្គលការកូនប្រុសមហាសេដ្ឋីប្រេងរុស្ស៊ីក្នុងឆ្នាំ ២០១៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGP8DDKhVnS6ErMm2-iY8N9Aue3ARhEhxTl721IIAcUocJUKc0DBMRn7FZo-bPJVvfYGpdLHf03yHRlOO6mSEJ46Ib2oo4zoIwCXOYamFEz3pV68MpvdFlHnpnos1VweMYIErppQJGPhR0d-4eeGAGzgBHLI6qO9HCYHxYlM-uydeKNQRRae8lvX1-v8IG/s1200/image_2025-11-27_11-30-23.png

ងាកមកតារាចម្រៀង Justin Bieber វិញក្នុងឆ្នាំ២០២៤ លោកទទួលបានតម្លៃខ្លួន១០ លានដុល្លារអាម៉េរិក ដើម្បីសម្តែងក្នុងពិធីជប់លៀងមុនអាពាហ៍ពិពាហ៍របស់អ្នកជំនួញ Anant Ambani ដែលជាកូនប្រុសពៅរបស់មហាសេដ្ឋី Mukesh Ambani ដែលមានទ្រព្យសម្បត្តិ ១២៣.៤ ពាន់លានដុល្លារអាម៉េរិក នេះបើយោងតាមទស្សនាវដ្តី Forbes ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhayZeW81slPtZxpIr1VkDxVPjOEfWROptQ4S2xDDca7HghOk-rb1aaGqm2tQMfDkUrk4ToBNAluZvOBo-0fQoNAwvelFUIDFi4aaGHAsFhdS6x87I_y68WLdL6VgoHBlYKHCXRQjodJhOP4Pcs9gI0xzPL5Z0J84mGAPaYT6Ruaif6JcKHqJKU3eqlWQP1/s1080/image_2025-11-27_11-30-26.png

Rihanna ត្រូវបានគេនិយាយថាទទួលបានទឹកប្រាក់ ៦,៣ លានដុល្លារដើម្បីច្រៀងក្នុងពិធីមង្គលការរបស់មហាសេដ្ឋីក្នុងឆ្នាំ ២០២៤ នេះបើតាមសារព័ត៌មាន The Independent។ លើសពីនេះ សារព័ត៌មាន India Today បានរាយការណ៍ថា តារាចម្រៀងរូបនេះ ទទួលបានតម្លៃខ្លួនរហូតដល់ ៨-៩ លានដុល្លារអាម៉េរិក។ ជាមួយនឹងតម្លៃថ្លៃច្រៀងក្នុងពិធីមង្គល Rihanna បានសម្តែងចំនួន ១៩ បទក្នុងរយៈពេល ៤០ នាទីនៅចំពោះមុខភ្ញៀវជាង ១,២០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMVXt789eCM5M2iXVLn8URkwh0WLHy_t2jL-wXhzjr0uwWYMHALHHJnaH1q_Cxwz3E6nDdsEaIhlx26fHKb41hXI_HxPVRqMix1yu_eYkHP3pglUVRBt_foENNdrNLGeG6Cs9jI1sm4r0wGiirSc7KkLNm6CoDx_1Vsh5Vh79UdH_8Uwh2EIloln0K3AHn/s1440/image_2025-11-27_11-30-29.png

ក្នុងឆ្នាំ ២០២៤ Katy Perry ត្រូវបានគេអញ្ជើញឱ្យទៅច្រៀងនៅក្នុងពិធីជប់លៀងមុនអាពាហ៍ពិពាហ៍របស់គ្រួសារមហាសេដ្ឋី Mukesh Ambani ក្នុងតម្លៃ ៥.៤លានដុល្លារនៅឯពិធីជប់លៀងដែលធ្វើឡើងនៅទីក្រុង Cannes ប្រទេសបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkwEAH6woxpmG1kxGNR9qGJ4L6s_RQKNuKBz6pTiPVJBE9KUib10rUT-guSYbhae079h_WMKqtY8PG66540njVFWvpblRXOCUo_wGharvw4W0z-8rCp6qVV61Lz0Iqs4JnyenXSmlHaA09NIgXtdLU4qrkTh-Ri7PzPDrQSrvEmjDrns3GeoaE09dVJQDa/s1800/image_2025-11-27_11-30-31.png

ក្រុមតន្រ្តី Maroon 5 ទទួលបានតម្លៃខ្លួនប្រហែល ១.៥ លានដុល្លារដើម្បីច្រៀងនៅក្នុងពិធីមង្គលការកូនប្រុសច្បងរបស់គ្រួសារ Ambani ក្នុងឆ្នាំ ២០១៩ នេះបើយោងតាមកាសែត India Times ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69KvnsuqyccE6ub17i7MlNVOFYk-Q3wcuOea3zxf4AwMqmpGcFzHOi1IN3hxHQkFoxD0ePhtv0JXPnw0L03j8H1mF2KNvQ3TSi4gQRkcpa6hwXLHU-VsZbqv7paTNHB8V3H4oZY7BlLYeC8WkptDwDKzUgTPoM5xHgXdKZdOOt3jXcwga8OvjwwZBKRH9/s1080/image_2025-11-27_11-30-32.png
ក្នុងឆ្នាំ ២០១៨ Beyoncé ត្រូវបានគេរាយការណ៍ថាបានទទួលថ្លៃ ៤.៧ លានដុល្លារសម្រាប់ការសម្តែងនៅក្នុងព្រឹត្តិការណ៍ Pre-wedding របស់ Isha Ambani ដែលជាកូនស្រីរបស់គ្រួសារ Ambani ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguPT9JTPCg7_gzOVJhqOU5a6rloiqtjq3XdnmFnzhSHLPEe8MrVRd7wWxvMHeRSDkrdr2-2ZJBCYUvEWRyvTu2x3hOtG3PdCZI3ryd05n7tJWzjnZ1I_coipdQ31XEPakCwta3pXMRoyMo3cYFnxY4wcuPFlur-ca0G6RBpRKlNYkhi3QaHfcqhryHElZ6/s1800/image_2025-11-27_11-30-33.png

ក្នុងឆ្នាំ ២០១៧ Bruno Mars ទទួលបានជាង ២ លានដុល្លារសម្រាប់ការសម្តែងក្នុងពិធីមង្គលការកូនស្រីរបស់អ្នកជំនួញម្នាក់ឈ្មោះ Sunil Vaswani ៕

ខាត់ វៃហាំង និង ស៊ីន យូប៊ីន ធ្វើឱ្យអ្នកគាំទ្រជួ្រលច្របល់

0

រូបភាពនិងវីដេអូខ្លីៗបែកធ្លាយនៅលើបណ្តាញសង្គមរវាងតារាសម្តែង ខាត់ វៃហាំង និង ស៊ីន យូប៊ីន បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ជាខ្លាំងនៅពេលឃើញអ្នកទាំងពីរស្ថិតក្នុងសំលៀកបំពាក់ពណ៌សមានទាំងបាច់ផ្កាថែមទៀត។ អ្នកគាំទ្រមួយចំនួនសង្ស័យថាប្រហែលជាអ្នកទាំងពីរមានដំណឹងល្អខណៈអ្នកខ្លះថានេះជាការថតប្រម៉ូតប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmoSpkfHbN9PNEGxBHkip3mXtb-DSu5ACT-UEEt2QeM51JtSOAVm3GJ-cMiqF7QZVdNpjhHPq1JUKuyfbS7qTjinZi5dRYaw8u2RisIJseAcmhRSAumSMNvdwqVNWEhT-QLI-767F0gioXiip1mA7TFPBnqAmBcCyd-Mn2FdyGn1Ty3VmLhyDNOjVvZPVB/s2048/image_2025-11-27_14-09-47.png
ដូចប្រិយមិត្តមួយធំជ្រាបមកហើយថាសម្ព័ន្ធភាពរវាងតារាសម្តែងស្រស់សង្ហា ខាត់ វៃហាំង និងតារាសម្តែងដ៏ស្រស់សោភា ស៊ីន យូប៊ីន មានភាពជិតដិតជាមួយគ្នារាប់ឆ្នាំមកហើយដោយអ្នកគាំទ្រជាច្រើនចាត់ទុកថាអ្នកទាំងពីរគឺជាគូស្នេហ៍។ ទោះជាអ្នកទាំងពីរពុំបាននិយាយចេញជាពាក្យត្រង់ៗប៉ុន្តែការស្និទ្ធិស្នាល ការយកចិត្តទុកដាក់កន្លងមកធ្វើឱ្យទស្សនិកឃើញច្បាស់ ជាពិសេសពេល ស៊ីន យូប៊ីន ជួបគ្រោះថ្នាក់ ខាត់ វៃហាំង តាមមើលថែដល់ក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjheNEyELlyTO7uo2J1a4vnaLOuBw5DIKJN_tqveDZ-Rm-Xr6FCuqEoY8v0aZ2-Ax_QYjx4dII9SsY29gLNl00C2e10-3eVLbTPMfK8GR6HIt10XfgKVbsk7IZDaEbmWJhnt6fMEDra79H4WLlwT0raHHtPtaedZvXHkeoSmACMHLPRTKlNfHIvk2Xvc0cj/s2048/image_2025-11-27_15-54-33.png

ក្នុងភាពផ្អែមល្ហែមនៃទំនាក់ទំនងរបស់ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ក៏ធ្លាប់រងនូវការសង្ស័យថាអ្នកទាំងពីរមានបញ្ហារកាំរកូសជាមួយគ្នាព្រោះទស្សនិកជនលែងសូវឃើញអ្នកទាំងពីរបញ្ចេញភាពផ្អែមល្ហែមដូចមុន តែក្រោយមកពួកគេបានធ្វើឱ្យអ្នកគាំទ្រធូរចិត្តវិញក្រោយឃើញអ្នកទាំងពីរចូលរួមនិងធ្វើការជាមួយគ្នាដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAO-CCF_V2DopkmTbrYQd_xSum4ZsdnIKJPUUwl-fTOblAqzjRA-IUN1C4lNaA_LBWQMe-kto24mTJ_3OBV85DlYi8KlJ9wTbULu1nWGYDTNh0jxZYdyoq9kuoeiG8lgRTGhTlvfAnJ_6GbAbRCW7yTHudAV6uNC55iCyyQi_5dEDkiZJLl7ztcYlewDTL/s2048/image_2025-11-27_15-54-35.png
អ្វីដែលធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់គឺដោយសារតែថ្មីៗនេះស្រាប់តែមានវីដេអូខ្លីៗបង្ហាញពី ខាត់ វៃហាំង និង ស៊ីន យូប៊ីន ស្ថិតក្នុងសំលៀកបំពាក់ពណ៌សដូចជាកូនក្រមុំកូនកំលោះ មានបាច់ផ្កា មានទាំងកាំជ្រួចអបអរថែមទៀតធ្វើឱ្យមានការរំពឹងទុកជាច្រើន។ អ្នកគាំទ្រមួយចំនួនបានបង្ហាញការត្រេកអរទោះបីជាពុំទាន់ដឹងច្បាស់ថានេះជាការពិតឬជាអ្វីក៏ដោយ។ ចំណែកមតិមួយផ្នែកទៀតគិតថាតារាសម្តែងទាំងពីររូបកំពុងតែថតប្រម៉ូតប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV1uj9xar-Ttr8-IVRDKkhPULPxbE7TTsIFJCx_P8EkPyNI28zJ4Nry0c8dqjVZ9w8-UazHXEz3hI19imp5k_xX2wCKhRja_mYD-_r6mK3qd5biwpbQTBEKg1k4lIdlTym2CYmMBC2R-Zr9W8l8UymUY17hWTl2Ql9SS9tuICtZLDtEE7JwpQr8FCFLws-/s2048/image_2025-11-27_15-54-38.png
ស្ថិតក្នុងភាពសង្ស័យនេះអ្នកគាំទ្រជាច្រើនរំពឹងចង់ឱ្យរឿងមង្គលអ្នកទាំងពីរក្លាយជាការពិតព្រោះអ្នកគាំទ្រចង់ឃើញ ស៊ីន យូប៊ីន និង ខាត់ វៃហាំង បង្ហាញភាពច្បាស់លាស់ជាគូអនាគតជាមួយគ្នាពិតមែនទាំងក្នុងនិងក្រៅសាច់រឿង៕

ពានរង្វាន់ MAMA ត្រូវបង្ខំធ្វើការតាមគ្រោងទុកប៉ុន្តែមានការផ្លាស់ប្តូរមួយចំនួន

0

ប្រព័ន្ធផ្សព្វផ្សាយ Chosun បានរាយការណ៍នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះថាបន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារផ្ទះល្វែងមួយក្នុងទីក្រុងហុងកុងកម្មវិធីប្រគល់ពានរង្វាន់ MAMA 2025 ដែលជាព្រឹត្តិការណ៍តន្ត្រី K-Pop នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។ យ៉ាងណាមិញ ពិធីនេះនឹងត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសស្ងប់ស្ងាត់ជាងការគ្រោងទុកពីមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga6F1V4HkOJcHxTLS1oNCkC1XYV6zI0Pau0oywlOadLIo_Evxy0hA49_fOzIzmfTC-f9F9SAcysgy4JUmid9ipYwDbvOCcXl3Rq5WDHEFUxHoHTFnUlofzmo0vkHmj1VvGNpaDjeY0bUIfuWDMIPjWD8433aIXsMsqt3KKk_ZAs4aE5v0CwzHU7Hsxmk1w/s736/image_2025-11-27_14-42-02%20(3).png
យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យហុងកុងនៅថ្ងៃទី ២៧ ខែវិច្ឆិកា អគ្គីភ័យបានរលត់ទៅវិញនៅវេលាម៉ោង ២:៥២ រសៀល រហូតមកដល់ពេលនេះមនុស្សយ៉ាងតិច ៤៤ នាក់បានស្លាប់ និង ២៧៩ នាក់កំពុងបាត់ខ្លួន ហើយចំនួនអ្នកស្លាប់ និងរបួសត្រូវបានគេរំពឹងថានឹងបន្តកើនឡើង។ អគារផ្ទះល្វែងដែលអគ្គីភ័យបានឆាបឆេះនៅតំបន់ Tai Po មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីកីឡដ្ឋាន Kai Tak ដែលជាកន្លែង «ពានរង្វាន់ MAMA ឆ្នាំ ២០២៥» គ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី ២៨-២៩ ខែវិច្ឆិកា ស្មើនឹងប្រហែល ២០ នាទីធ្វើដំណើរដោយរថយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLLm84tcwnwGCTB0YAY2bB1lRcP8sJ5lujmTyKh5Hod3MB7CMhVA3sf1Wfzpx04VW0BLbZXEhE6th-uIBbMTnWL6QaTNupZUhS6Qou1JzWGDvUj01tl4k2CNG31RI-ucBYB8xdklKcAwAfwcPb3KTYUCY9RtFaPkfG_P0QrbLEb3ah_qxiErGOZzNo3_06/s1280/image_2025-11-27_14-42-01.png

ចំពេលបរិយាកាសកាន់ទុក្ខ អ្នកគាំទ្រ K-pop ជាច្រើនបានសម្តែងការព្រួយបារម្ភ និងបាននិយាយថា ពិធីប្រគល់ពានរង្វាន់អាចត្រូវបានលុបចោល ឬពន្យារពេល។ CJ ENM អ្នករៀបចំកម្មវិធី MAMA Awards បច្ចុប្បន្នស្ថិតក្នុងស្ថានភាពលំបាកព្រោះក្រុមជាច្រើនដូចជា Stray Kids, IVE, (G)I-DLE, ENHYPEN, TXT, NCT WISH… បានចេញដំណើរទៅកាន់ទីក្រុងហុងកុងដើម្បីចូលរួមពិធីប្រគល់រង្វាន់នៅឆ្នាំនេះ។
អ្នករៀបចំកម្មវិធីក៏ត្រូវបានគេនិយាយថាកំពុងពិចារណាលើការចូលរួមរបស់តារាដែលត្រូវបានគេរំពឹងថានឹងបង្ហាញពានរង្វាន់ដូចជា Chow Yun Fat និង Michelle Yeoh ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO632Azw_sOkqhJe2hlGfP1_h-Bj1A7tm5n_EP4L_2I9FBWpRRIiXyygAuLCxFv8dqjxaw0glRh1pRnRGOY1pic-HdyGx1UUOl2Zlbc4ZsWwERaLb0JLwxG4cQyOolg42FxWE8RJgbdgXF6kIEFnpiYoy5Yz9DrYTefm58pFBJo4sSZZNI5UUj34m6V2NI/s1280/image_2025-11-27_14-42-02%20(2).png

ទោះបីជាពិធីប្រគល់ពានរង្វាន់ត្រូវបានបង្ខំឱ្យដំណើរការដូចការគ្រោងទុកក៏ដោយ ស្គ្រីប និងឆាកនឹងត្រូវកែសម្រួលយ៉ាងខ្លាំង ដែលនាំឱ្យមានការរំខានជាច្រើន។ ជាពិសេស អ្នករៀបចំកំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីលុបបំបាត់ព័ត៌មានលម្អិតនៃដំណាក់កាលដែលទាក់ទងនឹង «ភ្លើង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKsDfUGbe5m_C2epnkeYBkvT6EYasWdCvij0rgYcbCXQnHagmKF-kLLBAukMCrcb_Nq11zxRAAPQbcomH5888Pv1AqCLEIlskSr9SUYkWxR1yiZPutIdjZ7I1AGrRZL5Dm452eLRba_fM53BLAzfACQp3ka_XGgvjwFasx-jkH19jtaS1CP08LkXPVh7eR/s1280/image_2025-11-27_14-42-02.png

អស់ជម្រើស! ថៃបង្វិលកម្លាំងទ័ពដែលត្រៀមសម្រាប់ការប្រយុទ្ធ មកទប់ទល់នឹងគ្រោះទឹកជំនន់វិញ

0

ប្រទេសថៃ៖ ក្រោយមេបញ្ជាការទាំងទ័ពជើងគោក ជើងទឹក និងអាកាសថៃ ទើបប្រកាសក្ដែងៗថា ខ្លួនបានត្រៀមនាវា យន្តហោះចម្បាំង និងកម្លាំងទាហាន ដើម្បីត្រៀមខ្លួនប្រយុទ្ធរួចស្រេចនោះ ពេលនេះស្រាប់តែត្រូវបង្ខំចិត្តដកកម្លាំងទាំងនោះទៅទប់ទល់នឹងបញ្ហាទឹកជំនន់ដើម្បីជួយសង្គ្រោះប្រជាជនវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO-TAflowGj5f54BcoYVTK8jL3NJ3VUgWFPg_nr-n9twIw62Qo5tIXQxU9keUGc7xcOE9zvEese-DTFy1sh9GLStT6aWL493aoRHR7QGgJf7nReKsFPZTaj7GcRvU_l7s-SGon2tvP7Mm66rtplo3z5gKZlMVy4UZUpKYxKmDagUt5WcKNNPzfX7F799xo/s1280/photo_2025-11-27_16-09-43%20(2).jpg

យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់ថៃ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា កងទ័ពភូមិន្ទថៃ បានបញ្ជាឲ្យបញ្ជូនកងទ័ពនៅតាមព្រំដែនជាច្រើនទៅកាន់ចូលរួមប្រតិបត្តិការនៅតាមតំបន់ដែលរង់គ្រោះដោយសារទឹកជំនន់ និងធ្វើការជម្លៀសប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdeRJw-ZbVttDW1kLJU1RY8c9Dx9rhPIiJPmXa78l7quTcKd3ARvY_PZ0D1mPX9Em3RBQckcF4umIXtPT_q80cLI5UTQ3X7-DbbbqYNri3zNylOxH4869WU9d9QtjYG0b4k6PubDx36RGpsU5_AARka6Xv9P8sEYMq2uODlTj_S2gDP67GGWcQi_pP3_il/s1280/photo_2025-11-27_16-09-43.jpg

តាមរបាយការណ៍ដែលបានបង្ហាញ អង្គភាពយោធាដែលមកពីទូទាំងប្រទេស នឹងត្រូវបានដាក់ពង្រាយដើម្បីសកម្មភាពជម្លៀស ការចែកចាយសម្ភារៈសង្គ្រោះបន្ទាន់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទឹកជំនន់។ ជាមួយគ្នានេះ ឡានដឹកទំនិញធំៗ ទូក និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងក៏កំពុងត្រូវបានប្រើប្រាស់ដើម្បីទៅដល់សហគមន៍ដាច់ស្រយាល ដើម្បីដឹកជញ្ជូនអ្នកជំងឺ ទារកទើបនឹងកើត និងអ្នកស្រុកងាយរងគ្រោះផ្សេងទៀតទៅកាន់ទីតាំងដែលមានសុវត្ថិភាព។ កងកម្លាំងប្រដាប់អាវុធក៏បានបង្កើតមជ្ឈមណ្ឌលបញ្ជាការជួរមុខដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះ 24 ម៉ោងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHndVhMIqJ_M55KFwf5W7hlxMhXYlBdZwd7c7qXYnh7LmKyXn6n-s4_Nr3w7l75VPwGPgFOYTEaIR_hW_3qLYP63V_xsUQf0luNinkaXhIWN470drn_kaOGQy1u_xaE4iO5Ct3YIua1pnpL4fIgGKiqNoMnZDjNafacnqMdHmd40rdpK9BcAIBFUZfE6HS/s1024/photo_2025-11-27_16-09-43%20(6).jpg
បន្ថែមលើនោះ កងទ័ពជើងទឹករបស់ថៃ បានប្រកាសថានឹងប្រើប្រាស់នាវាចម្បាំង និងឧទ្ធម្ភាគចក្រសម្រាប់ចល័តកងកម្លាំង ដើម្បីជួយសង្គ្រោះប្រជាជន ដែលកំពុងជាប់គាំងដោយសារទឹកជំនន់ដ៏សាហាវនៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ក្រោយផ្ទះរបស់ពួកគេរងការជន់លិចយ៉ាងអាណោចអាធ័ម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimRpX6pOWrJ0AWUvE13ljwYgFS8vpJaw2yKSNZcqbyf57cSzz82e2noTcfdV_uCQaw6ryvWkKuXF6tfZFPqc9ezGgnq_pwzMqtrCamCAtgf4CpVAT1cKfImSVB_0RAWaenGFcGubMVCygp9wWN7GlMZamoJHyboBfamtUCUErFA6i4yWoA75kgmmHYbIVI/s800/photo_2025-11-27_16-09-43%20(5).jpg

បើតាមការបញ្ជាក់របស់ឧត្តមនាវីឯក Parat Rattanachaiphan អ្នកនាំពាក្យកងទ័ពជើងទឹកថៃ បានបញ្ជាក់នៅថ្ងៃទី២៥ ខែវិច្ឆិកាថា កងទ័ពជើងទឹកបានដាក់ពង្រាយនាវាចម្បាំងដ៏ធំមួយគ្រឿង ឧទ្ធម្ភាគចក្រចំនួន២គ្រឿង និងអង្គភាពប្រតិបត្តិការពិសេស ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋនៅតំបន់ភាគខាងត្បូង ដែលរងផលប៉ះពាល់ខ្លាំងដោយសារទឹកជំនន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtCExjGZy7LbnAs-3sW3MIMUUUxEwqskexLa6pmcpBfx96NWWtY7DCjZSz_laXqMGyyyGKCUjp0BuBMgMRkRbWdWpDSZ1gDsOyrC_VNvOoj7XWKh8RZVoT7MLyhCvOIJZYY95ZPbcsHqHeE8LHQCZpKqwwvSpbeXbW9OMOozkZyghyxJQ7ICiEED9DNcTT/s1200/photo_2025-11-27_16-09-43%20(3).jpg

ទន្ទឹមនឹងនេះ កងទ័ពជើងទឹកថៃ ក៏បានរៀបចំដាក់ពង្រាយនាវាចម្បាំង HTMS Chang និង HTMS Ang Thong និងបានបញ្ជូនអង្គភាពប្រតិបត្តិការពិសេសមួយរួមជាមួយទូកកៅស៊ូចំនួន១៤គ្រឿង និងបុគ្គលិកមកពីបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងទឹក ដើម្បីជួយប្រជាជនដែលជាប់គាំងនៅក្នុងតំបន់ ដែលមានចរន្តទឹកហូរខ្លាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp464EXCGDfKyR9q85GvBoSBSBwgLAQFsN8wmS_uSzGPPgJL4c2ovwPRwCipkGiMsINf0KpphKn8okbe6Qk2z2ULg2ZRXs0EtOoy5bqRRNmZ25ihBpOnI_8029qoX3DW2OiKTgphmIegC-RWitIcBwLpfnvcRVmVF73ilct6Yd187Wfp4Y6afARHITJpDm/s800/photo_2025-11-27_16-09-43%20(4).jpg

គួរជម្រាបថា ស្ថានភាពទឹកជំនន់នៅតំបន់ភាគខាងត្បូងរបស់ថៃ ជាពិសេសក្នុងស្រុកហាតយៃ ខេត្តសុងក្លា គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកានេះ គឺកម្ពស់ទឹកបានស្រកចុះក្នុងតំបន់មួយចំនួន ប៉ុន្តែនៅមានតំបន់ជាច្រើនទៀត ដែលនៅតែរងជន់លិចដដែល ហើយនៅក្នុងនោះក៏នៅសល់ប្រជាជនជាច្រើននាក់កំពុងរង់ចាំការជួយសង្គ្រោះ៕

ហ្សាកាតាជាប់ចំណាត់ថ្នាក់ទី១ គឺជាទីក្រុងមានពលរដ្ឋរស់នៅច្រើនបំផុតលើពិភពលោក

0

ប្រទេសថៃ ៖ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានជាប់ចំណាត់ថ្នាក់ទី១ គឺជាទីក្រុងមានពលរដ្ឋរស់នៅច្រើនបំផុតលើពិភពលោក គឺចំនួនពលរដ្ឋស្មើរហូតដល់ជិត៤២លាននាក់ និងវ៉ាដាច់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលធ្លាប់ជាប់ចំណាត់ថ្នាក់ទី១អស់រយៈពេលជាច្រើនឆ្នាំ បានធ្លាក់មកនៅចំណាត់ថ្នាក់ទី៣ ដែលមានពលរដ្ឋ ចំនួន៣៣លាន ៤សែននាក់ ខណៈទីក្រុងថាកា ប្រទេសបង់ក្លាដែស ជាប់ចំណាត់ថ្នាក់ទី២ មានពលរដ្ឋ ចំនួន៣៦លាន ៦សែននាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9S44e9oGyWyKq9x9Wc6-alSrU_jR4aw-EKJKxbuvPxsb38sGckfeZkQYGKNvqZDvBpmS2_0re96EnTTrJE45lgN_b6K6cBMFfQn0Sqvk_GObsFg6gddFoC4Rq4fEIX9xv1Opy1lCuL3DWC87H1JB6eDJ9UDaNXhk4iN4XnOGtvaolmFJk02qxeh25ONPa/s696/photo_2025-11-27_15-55-43.jpg

យោងតាមទិន្នន័យពី World Urbanization Prospects 2025 របស់អង្គការសហប្រជាជាតិ (UN) ដែលបង្ហាញពីចំនួនពលរដ្ឋនៅលើពិភពលោក ឱ្យដឹងថា នៅឆ្នាំ២០២៥ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី មានពលរដ្ឋរស់នៅជិត៤២លាននាក់ ។ ចំណាត់ថ្នាក់ទី២ បានទៅទីក្រុងថាកា ប្រទេសបង់ក្លាដែស មានពលរដ្ឋ ចំនួន៣៦លាន ៦សែននាក់ ខណៈទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលធ្លាប់ជាប់ចំណាត់ទី១អស់រយៈពេលជាច្រើន បានធ្លាក់មកនៅចំណាត់ថ្នាក់ទី៣ ដែលមានពលរដ្ឋ ចំនួន៣៣លាន ៤សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinL5IOODITGyH1pBRdv4012nQ5HDvBsTtyaBXfuZMr9-p91q0GE_6bC_UcGI-MESfYgi76YdBUUH2QN5pQEB1juKRyVetTHv9BlWUeXbdZUyRS8uJLpFZswXKTnNXp8VfPHMY59OgBZ9P8trxkuUceLDTHq4WoHV_JuEV52-z-EL_QAzEW51uCelY9CJMN/s600/photo_2025-11-27_15-55-43%20(3).jpg

ខាងក្រោមនេះជាការចាត់ចំណាត់ថ្នាក់ទីក្រុងមានពលរដ្ឋរស់នៅច្រើនបំផុត ៖

១-ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី មានពលរដ្ឋ ជិត៤២លាននាក់
២-ទីក្រុងថាកា ប្រទេសបង់ក្លាដែស មានពលរដ្ឋ ៣៦លាន ៦សែននាក់
៣-ទីក្រុងតូក្យូ ប្រទេសជប៉ុន មានពលរដ្ឋ ៣៣លាន ៤សែននាក់
៤-ទីក្រុងញូវដេលី ប្រទេសឥណ្ឌា មានពលរដ្ឋ ៣០លាន ២សែននាក់
៥-ទីក្រុងសៀងហៃ ប្រទេសចិន មានពលរដ្ឋ ២៩លាន ៦សែននាក់
៦-ទីក្រុងក្វាងចូវ ប្រទេសចិន មានពលរដ្ឋ ២៧លាន ៦សែននាក់
៧-ទីក្រុងគែរ ប្រទេសអេហ្ស៊ីប មានពលរដ្ឋ ២៥លាន ៦សែននាក់
៨-ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មានពលរដ្ឋ ២៤លាន ៧សែននាក់
៩-ទីក្រុងកាល់គូតា ប្រទេសឥណ្ឌា មានពលរដ្ឋ ២២លាន ៥សែននាក់ និង
១០-ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានពលរដ្ឋ ២២លាន ៥សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-2jIJBIEaOyow_d_WePkcLOmrIAXHHvntBZQbH7hS_sIQrWKnJzSyVwQ-JsGkqiH6XiV72un2lCu_F0bQdUM_Fla3nbmOIaxXfnZG6NXNsj12IQjJwtOwwOcpr7Qjbxp_z2IUCzbFfAUruzcpGfrEUzYxlKigZVDjdd2CGzf1_8iIweSDyApJdgVoezwo/s1020/photo_2025-11-27_15-55-43%20(2).jpg

ចំណែកទីក្រុងផ្សេងៗ ដូចជា ៖ ទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី, ទីក្រុងដាអេសសាឡាម ប្រទេសតង់ហ្សានី, ទីក្រុងហាជិពុរ៉ាក់ ប្រទេសឥណ្ឌា និងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺមានពលរដ្ឋប្រមាណជាង១០លាននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclEqnM0Iyc1XjyFhWhETKf48Hb4OCCzFXtGVzyJbYZUxxISgR5gkMS6mPFmNeJT05rxSJtQtj46sXJiS5sEJ4z-EXXB-e2fiwFOGk50TreJ_-e7q8d0EnDvXpUyGv6nU8c9VWe4ZXvmwW4cUl9olusQrlw0COObWtwd0l0m_NHnjFMNE1cpSPqRStGwVB/s1280/photo_2025-11-27_15-55-44.jpg
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គឺទីក្រុងនានាលើពិភពលោកបានរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេស ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី មិនត្រឹមតែជាទីក្រុងរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែចំនួនពលរដ្ឋរស់នៅទីក្រុងនេះក៏កើនឡើងផងដែរ ស្មើរហូតដល់ជិត៤២លាននាក់ ៕

កម្ពុជា លាតត្រដាងការពិតពីករណីទាហានថៃបា.ញ់ជនស៊ីវិលកម្ពុជាប្រាប់ទៅកាន់បណ្តាទូតបរទេស

0

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា បានលើកបង្ហាញទៅកាន់អង្គទូតបរទេសប្រចាំនៅរាជធានីភ្នំពេញ អំពីលទ្ធផលនៃការស៊ើបអង្កេតលើករណីបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBeGU1pm4IFWxA-AxQmsSOHsotzjQyqslMeJpv30pB9hmSJlMSkf3m9zjk_Pn48IHmEfCkuaZyvZKymCUl091YnRUCc3cAm3PyseASugp5kcTQa3MS5EI-G3BckrsSffm2yXUkU0TgG361OL5faRhd_Skzfypv4I_Un7ydKd1cEq-_uwPYdhvdsqEGo0no/s1280/photo_2025-11-27_14-44-09.jpg
លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា ផ្អែកតាមលទ្ធផល នៃការស៊ើបអង្កេតបឋម នៅទីតាំងកើតហេតុ ក្នុងភូមិព្រៃចាន់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា គឺ «ពុំមានការផ្ទុះអាវុធ ពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយ ពេល ដែលកងកម្លាំងថៃ បាញ់ប្រហារចូលទៅក្នុងភូមិនេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf3yztnZX8OOXfo9DHd6ktsXM0w3tn9C0qqKKmEJ6N6cHDwPZvey2Si3sIQAq9MQVPuvld0Wdv4Ar15RYRXOP5i4NPE8DUuLWvmEZesSowJcLf19z6LCVnVE8J2dPqCa1K7PiBnsnFNfwxCweQNpC71dLxXXi2JHz3eG4-psUJ5qCAx876orOsqMoB2ehg/s1024/photo_2025-11-27_14-44-09%20(4).jpg

លោកស្រី អ៊ាត សោភា បានគូសបញ្ជាក់ថា ការអះអាងនេះ គឺសំអាងទៅលើលទ្ធផលនៃការស៊ើបអង្កេតបឋមរបស់កងកម្លាំងនគរបាលជាតិកម្ពុជា ដោយមានការចូលរួមត្រួតពិនិត្យពីក្រុមសង្កេតការណ៍អាស៊ាន (AOT)ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWHmLC5DxVVpuUeUysrxXMRTJ57WVeLIu-uELka84pBZxeLjfy7XAIgE_IHti1QpRL9kMV5vRnoI1UunRfV-E6Z_W3XvZ6NC4l-WS5i_7ICVqy4RYbe6B_-ehSkZie62QsQFtSiKtiqH7Inzo2yGyLZbXI2us5Z5ZjHOTjwKHwqOfxrWvSKhCN9JsNpjA2/s1280/photo_2025-11-27_14-44-09%20(3).jpg
ក្រៅពីបង្ហាញលទ្ធផលស៊ើបអង្កេតបឋម លោកស្រី រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តមុតមាំ ចំពោះការអនុវត្តពេញលេញ នូវកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLInVnMpfVuQXV7sIDmAoeiA_M0beZzJewJJLMdD14GQ-NMHuJmI7eTdgIqfh-nJwLzBu52sHmxCFXp3OmSTwoFhjVWweqy4xlxQwnqXFmushxFjmXlJEuRV1v2up66GgdJFAgRJtwrorhRDn72PAiL-1DnT2KI31FLO-q_mHxXT9PjQAk_0BGzeVeZwXJ/s1280/photo_2025-11-27_14-44-09%20(2).jpg

ក្នុងពេលជាមួយគ្នានេះ លោកស្រី អ៊ាត សោភា ក៏បានបដិសេធយ៉ាងដាច់ អហង្ការ ចំពោះការចោទប្រកាន់ថាកងកម្លាំងកម្ពុជាបានដាក់មីនថ្មី និងសោកស្តាយដែលភាគី ថៃ បានសម្រេចចិត្តព្យួរការអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ បន្ទាប់ពីឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទុះ នៅថ្ងៃទី១០ ខែវិច្ឆិកា។ បើតាមអ្នកស្រី អ៊ាត សោភា ឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទុះ គឺព្រោះពួកគេចូលទៅតំបន់ចំការមីនចាស់ ក្នុងដែនដីកម្ពុជា យោងតាមផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ដែលតុលាការយុត្តិធម៌អន្តរជាតិ បានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សាលក្រម ឆ្នាំ១៩៦២ និងឆ្នាំ២០១៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivDtkV_-oyIK3xNA-nT_PPrOPyn0wrXB1Hke52D1tS2P3IZr71JT-h_Z_Xn_KpKzgrTBEN5Dan5A65wukJpHyPJGfy8rk4xyrnO2yT-DTd7C1pIa6qw_VgKgVHU1MG5UdWhgnn6k5wfjzdwbT-wQXxACvYIaW7iIC7pzpEbcQ5PWkCJmYHnN8GdKUSxlcH/s1024/photo_2025-11-27_14-44-09%20(5).jpg

គួររំឭកថា ព្រឹត្តការណ៍ផ្ទុះអាវុ.ធកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា បានចាប់ផ្ដើមឡើងដោយសារទាហានថៃ បានបើកការបាញ់ប្រហារដោយគ្មានមូលហេតុសំដៅលើពលរដ្ឋកម្ពុជាដែលជាជនស៊ីវិល នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍ផ្ទុះអាវុធនេះ បានបណ្តាលឱ្យជនស៊ីវិលខ្មែរ ១ នាក់ ស្លា.ប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់រងរបួសធ្ងន់ស្រាល៕

ហួសចិត្ត! ភ្នាក់ងារសង្គ្រោះព្យាយាមជួយពលរដ្ឋលិចទឹកនៅភាគខាងត្បូង បែរជារងការបា.ញ់គំរា.មជាច្រើនគ្រាប់

0

ប្រទេសថៃ ៖ សារព័ត៌មាន Khaosod រាយការណ៍ថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្នាក់ងារសង្គ្រោះបានព្យាយាមជួយពលរដ្ឋលិចទឹកនៅភាគខាងត្បូងប្រទេសថៃ បែរជារងការបា.ញ់គំរា.មជាច្រើនគ្រាប់ បណ្តាលឱ្យភ្នាក់ងារសង្គ្រោះម្នាក់លោតចុះពីទូក Jet Ski រកកន្លែងលាក់ខ្លួន ។ ភ្នាក់ងារសង្គ្រោះប្រាប់ថា ខំតាំងចិត្តមកជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តសុងក្លា ប៉ុន្តែជួបហេតុការណ៍បែបនេះទៅវិញ ។ ការបា.ញ់គំរា.មភ្នាក់ងារសង្គ្រោះបានកើតឡើងម្តងហើយនាពេលថ្មីៗនេះ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះសម្រេចចិត្តដកថយវិញដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJV59s7On7u6W1LXfwdXWQDSdhoOt8FeMuq3r0g7rSi1-VtAYBLIw0zp2RIoeIpGRBNSEHz_2Mcs9HCQuFWGrdjlZh_clRhBliZk_pmAupl6-nnZ-Fz4oHh5sJ6YpN15kcdBFLPuEgW3CCtgN4nJlUDcrojhHizQ6gip1PNL3OtoUl5O629jgWX7bojiVR/s851/photo_2025-11-27_14-46-05%20(2).jpg

ស្ថានការណ៍ទឹកជំនន់ធ្ងន់ធ្ងរទាំង១៦ស្រុកនៅខេត្តសុងក្លា បានធ្វើឱ្យភ្នាក់ងារសង្គ្រោះមកពីតាមបណ្តាខេត្ត និងច្រើនស្ថាប័នធ្វើដំណើរមកជួយសង្គ្រោះ ជាពិសេស នៅស្រុកហាតយៃ ប៉ុន្តែជួបឧបសគ្គដោយសារទឹកហូរខ្លាំង រហូតដល់ភ្នាក់ងារសង្គ្រោះពុំអាចទៅជួយពលរដ្ឋនៅតំបន់គ្រោះថ្នាក់ ។ លើសពីនេះ ពលរដ្ឋខ្លះបានបាញ់កាំភ្លើងគំរាមថែមទៀត ពេលភ្នាក់ងារសង្គ្រោះជិះទូក Jet Ski ទៅជួយ ហើយការបាញ់នេះភាគច្រើនកើតឡើងនៅតំបន់៨ រហូតធ្វើឱ្យភ្នាក់ងារសង្គ្រោះជាច្រើនក្រុមដកថយកម្លាំង និងបញ្ឈប់ការជួយ ។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ហ្វេសប៊ុកឈ្មោះ «Ohm Dynamo» គឺជាភ្នាក់ងារសង្គ្រោះជួយពលរដ្ឋលិចទឹកនៅស្រុកហាតយៃ ខេត្តសុងក្លា បានបង្ហោះវីដេអូពេលខ្លួនជិះទូក Jet Ski ទៅជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់ ប៉ុន្តែបែរជាត្រូវពលរដ្ឋបាញ់គំរាម ។ ក្នុងវីដេអូ គេបានឮសូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ រហូតដល់ភ្នាក់ងារសង្គ្រោះលោតចុះពីទូកដើម្បីគេចពីគ្រាប់កាំភ្លើង ។ ហ្វេសប៊ុកនេះសរសេរថា ៖ «ខ្ញុំតាំងចិត្តមកជួយពួកអ្នក ប៉ុន្តែបែរជាបាញ់កាំភ្លើងទៅវិញ ខ្ញុំដកថយហើយ អាក្រក់ណាស់បែបនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGo06mY150GEt0PUZHTtkeqJ0zETDy_GtLVULagmNMeGqrHCjlcWrB3jrGJBz3SzcKg2F74Szj3Ye4aGG8U_PAgXxTdRIQazIq9jX5mJsZE5Fy0qUOeQgUXq16msDn4JNqdRGRhMDkR_7kPtfWRa23rU3r5PCNT_NhxPQpQRgJa_9qAUcWRBrID7x0KV0i/s823/photo_2025-11-27_14-46-05.jpg

អ្នកលេងបណ្តាញបានបង្ហាញការអាណិតអាសូរភ្នាក់ងារសង្គ្រោះដែលព្យាយាមមកជួយពលរដ្ឋភាគខាងត្បូង បែរជារងការបាញ់គំរាម ដោយពួកគេថា ការបាញ់បែបនេះ នឹងគ្មានភ្នាក់ងារសង្គ្រោះហ៊ានមកចែកអាហារ និងជម្លៀសអ្នកជំងឺ ។ ការបាញ់កាំភ្លើងមិនត្រឹមតែធ្វើឱ្យភ្នាក់ងារសង្គ្រោះភ័យរត់ទេ វាក៏ធ្វើឱ្យពលរដ្ឋផ្សេងទៀតភ័យស្លន់ស្លោផងដែរ។ អ្នកលេងបណ្តាញសង្គមបានផ្តល់កម្លាំងចិត្តឱ្យភ្នាក់ងារសង្គ្រោះដែលមានឧបសគ្គក្នុងការបំពេញភារកិច្ច ខណៈខ្លះថា ការបាញ់អាចសញ្ញាជូនដំណឹងឱ្យភ្នាក់ងារសង្គ្រោះឆាប់ទៅជួយក៏ថាបាន ។

ដោយឡែក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក៏មានហេតុការណ៍បាញ់គំរាមដូចគ្នានេះដែរមកលើភ្នាក់ងារសង្គ្រោះនៅផ្លូវបាងហ្វែប-ឃ្លងវ៉ាត ក្នុងភូមិ៧ និងភូមិ១១ ឃុំថាឆាង ស្រុកបាងក្លាំ ខេត្តសុងក្លា ក្នុងអំឡុងពេលភ្នាក់ងារសង្គ្រោះកំពុងប្រមូលសម្ភារៈត្រឡប់ទៅវិញ ។ គ្រាប់កាំភ្លើងបានផ្ទុះឡើងចំនួន៤គ្រាប់ និងក្រោយមក ជនល្មើសបានសូមទោស ប៉ុន្តែហេតុការណ៍នេះធ្វើឱ្យភ្នាក់ងារសង្គ្រោះសម្រេចចិត្តឈប់បំពេញភារកិច្ចនៅផ្លូវបាងហ្វែប-ឃ្លងវ៉ាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5HcQlGLy4vZIOvC9nGnPFIctNnBF4gXaoPwRz6Z23u6SdQdFZAW-CmYiMzrLDSRDPDhC7yhaPI7tnWDefrsuU3mWXLU4MwlxjIN0yFIuIBdswb3xYsSArc7ntAzYEOj0rQWrYswNLzNKR0GqqLODpxkj2ein1z2SQHOrcgj6pvcJD7fj6kUfSWYY-92Tf/s851/photo_2025-11-27_14-46-06.jpg

តាមការសាកសួរជនល្មើសឱ្យដឹងថា ការបាញ់គំរាមភ្នាក់ងារសង្គ្រោះនេះ គឺមកពីតានតឹងផ្លូវចិត្តដោយសារទឹកជំនន់ខ្លាំងពេក ពីព្រោះមានទូកភ្នាក់ងារសង្គ្រោះឆ្លងកាត់តំបន់ដែលជនល្មើសស្ថិតនៅ ប៉ុន្តែទូកមិនបានជួយជម្លៀសខ្លួនចេញទេ ។

គួរបញ្ជាក់ថា ស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ កម្ពស់ទឹកបានស្រកចុះក្នុងតំបន់មួយចំនួន ប៉ុន្តែតំបន់ជាច្រើនទៀតនៅតែជន់លិច និងរង់ចាំការជួយសង្គ្រោះ ៕

អតីតស្នងការរងនគរបាលជាតិទាមទារឱ្យនាយករដ្ឋមន្ត្រីថៃទទួលខុសត្រូវពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អតីតស្នងការរងនគរបាលជាតិបានទាមទារឱ្យនាយករដ្ឋមន្ត្រីថៃទទួលខុសត្រូវពលរដ្ឋស្លា.ប់ ដោយសារទឹកជំនន់នៅភាគខាងត្បូង ដោយអតីតស្នងការរងនគរបាលជាតិរូបនេះស្តីបន្ទោសនាយករដ្ឋមន្ត្រីបរាជ័យក្នុងការដោះស្រាយបញ្ហាទឺកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា រហូតដល់ពលរដ្ឋស្លា.ប់ជាបន្តបន្ទាប់ ក្រោយពីទន្ទឹងរង់ចាំការជួយសង្គ្រោះពីរដ្ឋាភិបាលទាំងអស់សង្ឃឹម ។ លោក Anutin Charnvirakul កាន់តំណែងជានាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង បែរជាមិនចេះដោះស្រាយបញ្ហាទឹកជំនន់ បណ្តោយឱ្យមន្ត្រីថ្នាក់ក្រោមធ្វើជំនួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8dukXrtN5FmSZ27eeG0R3w5iwZNJJJ9gc4bs9Mxqya2pciwvkVR9H9E2GlYwIWD_crNmWFDc94bs-WwNe9rAQL9XkTUNTI-IRe6DwFMUga4i_qyeRKzMSrhtkaaeQ8QI87TQULN_FH8W6ljZk6-1UM1-2PwTWRLfkDjNkS_9EKgAQ85hT61IzMlnLBqBa/s1300/image_2025-11-27_13-31-56%20(2).png
អតីតស្នងការរងនគរបាលជាតិទាមទារឱ្យនាយករដ្ឋន្ត្រីថៃទទួលខុសត្រូវ ក្រោយពីចំនួនពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់នៅភាគខាងត្បូងកើនឡើងជាបន្តបន្ទាប់ បើទោះជារដ្ឋាភិបាលព្យាយាមបញ្ជូនក្រុមសង្គ្រោះ ទូក ឧបករណ៍ និងចែកអាហារដល់ពលរដ្ឋរងគ្រោះក្តី ប៉ុន្តែការជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នា.ក់យឺតយ៉ាវ ថែមទាំងចែកអាហារមិនដល់ដៃពលរដ្ឋគ្រប់រូប ទើបធ្វើឱ្យអ្នកទន្ទឹងរង់ចាំជំនួយដាច់បាយ ដាច់ទឹក ស្លាប់ជាបន្តបន្ទាប់ ។ ពលរដ្ឋបានបន្ទោសរដ្ឋាភិបាលពុំជួយជម្លៀសទាន់ពេលវេលា ជាពិសេស មិនបញ្ជូនកងទ័ពជើងទឹក និងកងទ័ពជើងគោកមកជួយដោយទុកឱ្យកងទ័ពប្រចាំការនៅព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSYWwlQDru97D0z3ZN5EKXoxNaFaUFXtmEMoBqL_DWixtM8tO0MSRXj7QlxwWVOEmV8HT-hchH2PsSUiHQ3bKiPqht8PiHp8PNGULGDC284Yq4p_jvdf3lCRpSGKUSMXLbyW4btcYG5AJPu0i3-pNSEYDeHa5BTsUfjPIa3AB0Dfc3jPNp5mrGQ2bMiPlg/s1000/image_2025-11-27_13-31-56.png
ចំណែកគណបក្សប្រជាជនបានណែនាំឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin អំពាវនាវសុំឱ្យប្រទេសនានាជួយសង្គ្រោះទឹកជំនន់នៅភាគខាងត្បូង ពីព្រោះនាយករដ្ឋមន្ត្រីចាត់វិធានការយឺតយ៉ាវ រហូតធ្វើឱ្យពលរដ្ឋស្លាប់ដោយខ្សែភ្លើងឆក់ លង់ទឹក និងគ្មានអាហារបរិភោគជាច្រើនថ្ងៃ ។ គណបក្សនេះសំណូមពរឱ្យលោក Anutin ប្រញាប់ទាក់ទងទៅម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីឱ្យប្រទេសទាំងពីរមកជួយពលរដ្ឋភាគខាងត្បូងជាបន្ទាន់ ពីព្រោះទឹកជំនន់ធ្ងន់ធ្ងរពេក ហួសពីសមត្ថភាពដោះស្រាយរបស់នាយករដ្ឋមន្ត្រីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkreTVfqPnUgwyURM2926RJpwCToBfurhPbOW_GpRPl86FnGzDUwYN0upjlWo8oaOUpL34vbhyphenhyphengbg0Kj6Y1fo4j1pE4IJgzgbav0162e1nSvH82zDGXgjYCI9ACbcf5OcRZrLc0jZZX4jXEdLJPRvavb_PL_o0-c_oielwE2tb_jNfwLaOPLU-OwTvsXdO/s675/photo_2025-11-27_12-09-24%20(2).jpg

លោក Surachet Hakpal អតីតស្នងការរងនគរបាលជាតិបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អំពីស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ដោយសួរថា តើលោក Anutin ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ដូចម្តេច ទលបនៅស្រុកហាតយៃមានពលរដ្ឋស្លាប់ជិត១០០នាក់ នេះបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃមិនចេះដោះស្រាយបញ្ហាទឹកជំនន់ ។ បើលោក Anutin ចង់ជួយពលរដ្ឋមែននោះ ត្រូវបញ្ជាដោយខ្លួនឯង ពីព្រោះកាន់តំណែងជានាយករដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង ប៉ុន្តែបែរជាឱ្យអគ្គមេបញ្ជាការកងទ័ព លោក ឧគ្រីត ប៊ុនតាណុន ទទួលខុសត្រូវជំនួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1LWjbQcuN58uNl6DjcKRJt3a-H4CixlVMjU7OpBcqyXqKhNk6FJsYmYlj_rGRZbN_-EBsrRMCo35CTevgvs1TX6OotMHqgXBz82P2IUuwBAv-fczfmMluoBvanjcqjrmXHd4TbL0Sj-w5q369VzZ-769GEmTnYlKtKWwvxhxhHpUEBaUUCil1ViSJ35H-/s900/photo_2025-11-27_12-09-24.jpg
លោកនាយករដ្ឋមន្ត្រី Anutin កាន់តំណែងចំនួន២ ប៉ុន្តែមិនទទួលខុសត្រូវដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូង លោកជាមេដឹកនាំប្រទេសត្រូវតែទទួលខុសត្រូវ មិនមែនបោះបង់ការទទួលខុសត្រូវទេ អ្វីដែលលោកកំពុងធ្វើពេលនេះ គឺមិនទទួលស្គាល់កំហុសរបស់ខ្លួន ។ លោក Anutin បានជិះយន្តហោះមកពិនិត្យមើលទឹកជំនន់នៅភាគខាងត្បូង ចង់សួរថា តើចុះមកធ្វើអី នាំតែអស់ប្រេងយន្តហោះ លោកគួរអង្គុយនៅទីក្រុងបាងកកបញ្ជាចាត់ការទឹកជំនន់វិញ ព្រមទាំងបញ្ជូនដ្រូន ទូក ស្វែងរកជម្រកបណ្តោះអាសន្ន និងចែកអាហារឱ្យពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg35Jr_c_MfcUuStomk6gRHUfUAc83cBlIpu6tXL8cWIZ2OPAcTILi8RecVmDerN_613Xykt9ka6UBHaM8Fcp85UBUvGktxScseXhZh9o6Lx8JLdNyKNTNm6pzBfP1w7G4s3m4mGa6opWXaGFC752xc7whfMbVN3aQkHL4-QHvdmj507lPcX5GVINGMsend/s1155/photo_2025-11-27_12-09-25%20(2).jpg

លោកអាណិតពលរដ្ឋរងគ្រោះណាស់ បើទោះមានក្រុមកសង្គ្រោះ ប៉ុន្តែគ្មានការសហការគ្នា រីឯខ្លួនលោកនឹងយកទឹកបរិសុទ្ធទៅចែកឱ្យពលរដ្ឋរងគ្រោះ លោកជួយបានតែប៉ុណ្ណឹងទេ ពីព្រោះគ្មានអំណាច ខណៈលោក Anutin មានអំណាចពេញដៃ ប៉ុន្តែជួយពលរដ្ឋបានត្រឹមតែចែកសម្ភារៈ ។ លោក Anutin ចុះពិនិត្យមើលទឹកជំនន់តែមួយតំបន់ប៉ុណ្ណោះ រីឯតំបន់ភាគខាងត្បូងផ្សេងទៀត គ្មានអ្នកមើលការខុសត្រូវទេ ។ នេះបង្ហាញថា លោក Anutin ខ្វះសមត្ថភាពដោះស្រាយបញ្ហា បើទោះលោកកាន់តំណែងត្រឹម៤ខែ ប៉ុន្តែត្រូវទទួលខុសត្រូវពលរដ្ឋស្លាប់ដោយទឹកជំនន់ ទើបអាចបន្តតំណែងអាណត្តិក្រោយរយៈពេល៤ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3UXzo8pMG9hdfYC3ZlrrUCN0nQkuFjQiKx1f-KyrPWaFTXxMHk7g8I5T54P7vyOF1YJmbC_gFWqPgV1vmrNVmx7_kcTflG3OQBjgUk7oFEkh_dv5NoPBhzdfYacdt74ut29LR3N_g9Xb6cvX9T4MbXF8BMhOlff3XCcWQnCVQ1TiP-Qb4NXX_zxAp2Rru/s900/photo_2025-11-27_12-09-25%20(3).jpg

លោក Anutin ធ្វើបានតែការគ្រប់គ្រងសំឡេងឆ្នោតក្នុងរដ្ឋសភាប៉ុណ្ណោះ ប៉ុន្តែមិនយល់ពីទុក្ខលំបាករបស់ពលរដ្ឋ ។ ពេលនេះ ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅភាគខាងត្បូងទ្រាំលែងបាននឹងការជួយសង្គ្រោះយឺតយ៉ាវពេក រហូតដល់យកកាំភ្លើងមកបាញ់រះក្រុមសង្គ្រោះ ដោយសារពលរដ្ឋតានតឹងផ្លូវចិត្តខ្លាំង ។ នេះបើតាមការលើកឡើងរបស់អតីតស្នងការរងនគរបាលជាតិ ៕

ភ្ញាក់ផ្អើល! ប្រធាន Miss Universe រងការចោ.ទប្រកាន់ពីបទជួ.ញដូរគ្រឿ.ងញៀ.ន អាវុ.ធ និង ប្រេងឥន្ធនៈ

0

លោក Raúl Rocha ដែលជាប្រធាន និងជាសហម្ចាស់នៃអង្គការ Miss Universe ត្រូវបានគេរាយការណ៍ថាត្រូវបានចោទប្រកាន់ដោយការិយាល័យអគ្គមេធាវីរបស់ប្រទេសម៉ិកស៊ិក (FRG) លើការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន អាវុធ និងប្រេងឥន្ធនៈរវាងហ្គាតេម៉ាឡា និងម៉ិកស៊ិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfqKu1Gb8-vZVI9nUByWliJafAekHyA4vDYYUaILm5l_CCVLtksDO0sWXrzJ0wBDWAd9sKehb1QFyyFai-MvxCWVn4g8qcPv6d9P3RxJhYN9db4lacdYsMYt5i1n3QtWyL414-_xVFzer6HgIQYi5BjmEfhFNbVLtLsMO5Z-jKSS7bzs3-nLdboG1M0_jv/s1200/image_2025-11-27_08-17-42.png

របាយការណ៍ដែលចុះផ្សាយដោយកាសែតម៉ិកស៊ិក លោក Raúl Rocha ដែលជាពាណិជ្ជករម៉ិកស៊ិកដែលមានតួនាទីជាកុងស៊ុលរបស់ហ្គាតេម៉ាឡាក្នុងប្រទេសម៉ិកស៊ិកត្រូវបាន FRG ចាត់ទុកថាជាមេដឹកនាំនៃអង្គការឧក្រិដ្ឋជនដែលរត់ពន្ធប្រេងតាមទូកតាមដងទន្លេ Usumacinta ហើយបន្ទាប់មកតាមឡានដឹកទំនិញទៅកាន់ Querétaro ប្រទេសម៉ិកស៊ិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPEJwnAaBtCBZB7U21C2HxpNUE_0ZQNpPj1mv5dFSdCJzR3eN6w5zQG6YUWVegWijHe-yEFnpXS7-hX4vswIEF8clq9qIsRBDJ6s7sOX5roOtySBFpHiOgbGPm9C0vt7W7OepiLBl3Sf-ehzBl_khxKtY2sTEwrPftDCkp4TtS0qEERmBU5MNNlDuqwzG4/s1081/image_2025-11-27_08-48-39%20(3).png

នៅថ្ងៃទី៦ ខែសីហា ភ្នាក់ងារនៅក្នុងការិយាល័យរដ្ឋអាជ្ញាពិសេសរបស់ប្រទេសម៉ិកស៊ិកសម្រាប់ឧក្រិដ្ឋកម្មបានរៀបចំស្នើសុំដីកាចាប់ខ្លួនលោក Raúl Rocha ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មដែលកើតចេញពីការចោទប្រកាន់របស់ខ្លួនក្នុងការជួញដូរគ្រឿងញៀន និងអាវុធ។ ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ FRG បានវាយឆ្មក់លំនៅដ្ឋានជាច្រើន រួមទាំងកន្លែងមួយដែលពួកគេចោទប្រកាន់ថាពួកគេទទួលបានកំណត់ត្រានៃការរួមចំណែករូបិយវត្ថុពីលោក Raúl Rocha ដល់សហគ្រាសឧក្រិដ្ឋកម្ម ដែលមួយក្នុងចំណោមនោះមានចំនួនសរុប ២.១ លានប៉េសូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCvWKif5a8Q1rlWsuCUb4XSNCZ6I2fg3rIRRQtGcDDBfNswk3Sb5QJPyMcCk30mjYOn-NTaAl6Bs7TExq5akvGXrxhRPhfYogalbyw5I1pHKxSkPRjiQVWtYUirVuvb1jHxr5ECTjDo_FE6_u2Hc_FnUXR4JEgy8EiH6_r8j2RVbbvkrWVbEESUmB4TE0b/s1500/image_2025-11-27_08-48-39.png

នៅក្នុងដីកាចាប់ខ្លួន FRG អះអាងថា សមាជិកនៃសហគ្រាសឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់របស់លោក Raúl Rocha មាន «ទំនាក់ទំនងជាមួយអ្នកនយោបាយ និងអាជ្ញាធរនៅគ្រប់កម្រិតនៃរដ្ឋាភិបាលទាំងបី ដើម្បីអនុវត្តបេសកកម្មរបស់ពួកគេដោយចេតនា ដែលរួមមានការលក់អ៊ីដ្រូកាបូន គ្រឿងញៀន និងការជួញដូរ និងការលក់អាវុធសង្រ្គាមក្នុងបរិមាណដ៏ច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8dMEDTbkTx43_-jKhh4h-GWP4R1RFMUTz5obxEEciOewknEFE-B9FKOBOKJM0VE9Tyt2oajeITvfA5ia38TYaFPJdcE7SHzBR9km2jYZBl1MYP0v5Cku6sCd_xo3P2I-atBfBMasC4oPBTeon7cgaCbMXbsEAjcp3vL6uajOpwj8eyCzt0lqzU5sIKRFh/s1820/image_2025-11-26_10-29-00.png

តាមប្រភពដដែលបានឱ្យដឹងទៀតថាលោក Raúl Rocha បានទៅជួប FGR ក្នុងខែតុលាដើម្បីចរចារសុំការចរចារចំពោះព័ត៌មានពាណិជ្ជកម្មសម្រាប់អភ័យឯកសិទ្ធិពីការកាត់ទោស។ លោកបានយល់ព្រមជាមួយអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋ (FGR) ដើម្បីធ្វើជាសាក្សីការពារ។ ក្នុងខែវិច្ឆិកា កិច្ចព្រមព្រៀងជាមួយ FGR ត្រូវបានដាក់ជាផ្លូវការក្នុងនាមជាសាក្សីសហការ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាសាក្សីការពារ៕