ទីក្រុងព្យុងយ៉ាង៖ លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង បានចេញសារព្រមា.នយ៉ាងសំខាន់មួយទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីប្រទេសនេះបានបង្ហោះដ្រូនស៊ើបការណ៍ហោះរំលោ.ភចូលដែនអាកាសរបស់ខ្លួនកាលពីថ្ងៃទី៤ ខែមករា។ កូរ៉េខាងជើងបានចាត់ទុកសកម្មភាពនេះថា ជាការបង្កភាពតានតឹង និងបង្កើតស្ថានការណ៍ ដោយទាមទារឲ្យមានការពន្យល់លម្អិតពីកូរ៉េខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGlbVc3wfUg3ncno9brTq6WqKCUuCYgHBXDOR5O9wzIaNM_l_ueJJmF3dpskk8PjEaUxu1v8f_C0oI4jcYtSMqhE2BdR9w0rnXLTLjLtX4JifteVR2HYE15RF0CFhw-dXh01e9N-zkLah8FDVcH18QkZ_R8cTMau3FmkZEC-Warj8kjN3LQ4xaCWrYbLJk/s1200/photo_2026-01-12_11-12-57.jpg
យោងតាមការចុះផ្សាយរបស់ Reuters ដោយដកស្រង់អត្ថន័យចេញពីបណ្ដាញសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង (KCNA) បានឲ្យដឹងថា លោកស្រី គីម យូជុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់ប្រធានាធិបតីកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានទាមទារឱ្យមានការពន្យល់លម្អិតពីកូរ៉េខាងត្បូង ជុំវិញយន្តហោះដ្រូនមួយគ្រឿងហោះពីលើទឹកដីរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKZTKcrzKj6aewNUV2hq2qGZ2Np9X_f_rrGPaU_7X7wT1PHLxQuOAN1EtGkAInd2GLKMJmoPfMwkwSrW7XF6NvC8vGaYpA704NxMobcgjHTyQ1Wz2EPySAPUDQzbWEqWjqcfymFeCIAT-wmuYKW8wofFNJ9NxIYtphuJmDixpjWy8n8G9nSDOjjZCDdBp5/s1280/photo_2026-01-12_11-12-57%20(2).jpg

យោងតាមការលើកឡើងរបស់អ្នកនាំពាក្យយោធាកូរ៉េខាងជើង យានគ្មានមនុស្សបើកនេះ ទំនងមានប្រភពហោះចេញពីកោះមួយក្នុងទីក្រុងអ៊ីនឈុន កូរ៉េខាងត្បូង បន្ទាប់មកបានហោះបានចម្ងាយ ៨ គីឡូម៉ែត្រ (៥ ម៉ាយ) មុនពេលវាត្រូវបានយោធាកូរ៉េខាងជើងបា.ញ់ទម្លាក់នៅក្នុងដែនអាកាសកូរ៉េខាងជើង និងក្រោយមកត្រូវបានគេពិនិត្យឃើញថា នៅលើដ្រូននេះមានបំពាក់ដោយកាមេរ៉ាឃ្លាំមើល ដើម្បីថតទីតាំងសំខាន់ៗរបស់កូរ៉េខាងជើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaRNXwu6OX3t-Yh8i0MID3aKbcLR3_RkPVhsey7hnemZ5zOd-38sYk9a867ePRT0Hk7plfRx0husvYDQEL77ofYa4kqR3TlUmbKql5GMNGGjjcV3VgUV6Ar6IJPOQ_au6CvX-yJobyP1uAnHigD1VR7VcP3TOaIfJBbaTIkiJvSKO_uo3n3InQqI6G9HSs/s1280/photo_2026-01-12_11-12-56%20(3).jpg
តាមរយៈសេចក្ដីប្រកាសនៅថ្ងៃទី១១ ខែមករា កូរ៉េខាងជើងបានបង្ហាញពីការខកចិត្តរបស់ខ្លួនថា «សូម្បីតែបន្ទាប់ពីការផ្លាស់ប្តូរមេដឹកនាំបន្តបន្ទាប់ហើយក៏ដោយ… កូរ៉េខាងត្បូង នៅតែបន្តប្រព្រឹត្តសកម្មភាពញុះញង់តាមរយៈការបញ្ជាដ្រូនឲ្យចូលមកជិតព្រំដែនកូរ៉េខាងជើងជានិច្ច» ។ បន្ថែមលើនេះ ទីភ្នាក់ងារ KCNA របស់កូរ៉េខាងជើងបាននិយាយ កូរ៉េខាងត្បូងគឺជា «សត្រូវដ៏អរិភាពបំផុត» របស់កូរ៉េខាងជើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUH1FqoGooinh5qFPlDfDm8Xgm3q8BTAQDpMXPY0bOf73TI9YWEFGrAVG3advgFWOfv4SY5XufmuaV6TPoaDOlnNeDOfA6DxI9RhzNO2bsEMjL0dNlk2UUHSKRGh-e-S9T9BspM5nLpSajgCaBG1f6PUFICXhk3j1xNW8Fu9CgMbKfEyYaoio9K7vhWemx/s616/photo_2026-01-12_11-12-56%20(2).jpg
ទោះជាយ៉ាងណា យោធាកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍បានបដិសេធរួចមកហើយថា ខ្លួនមិនបានដំណើរការដ្រូនស៊ើបការណ៍ណាមួយទៅជិតព្រំដែន ដូចដែលកូរ៉េខាងជើងកំពុងចោ.ប្រកាន់នោះទេ ហើយខ្លួននឹងធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើបញ្ហាដ្រូនដែលកំពុងបង្ករឲ្យមានការភាន់ច្រឡំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVKGPXnVg7HrkURO2m0CW4DC-zSiLWmtORTeYDnyr5Bpgqakm30ExVtbMWy4Dmr9FgoYnqO_ikTi2Qa4_-FWdVRLP6kauZhygy-KCid6wIXwdvO5sSiAl8XjUTn-Y_paumsGFIpGssMh_X4XX65FgRPk6JxIoZydTA0LE5vcb6BpQmowO0yX-bs2mjbFzl/s1200/photo_2026-01-12_11-12-56.jpg
ដូចគ្នានេះ បើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបង្ហាញថា «កូរ៉េខាងត្បូងមិនមានបំណងញុះញង់កូរ៉េខាងជើងទេ ហើយពួកគេនឹងបន្តចាត់វិធានការជាក់ស្តែង និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗដើម្បីបន្ធូរបន្ថយ… ភាពតានតឹង និងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរឡើងវិញ»៕